ឧស្សាហកម្ម Archives - Kampuchea Thmey Daily

រដ្ឋមន្ត្រីឧស្សាហកម្ម៖ ISO 9001:2015 ត្រូវបានប្រើជាចលករប្រកួតប្រជែងសម្រាប់ឧស្សាហកម្មផលិត
លោក ហែម វណ្ណឌី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​គូស​បញ្ជាក់​ថា ស្តង់​ដារ ISO 9001:2015 ស្តីពី​ប្រព័ន្ធគ្រប់គ្រងគុណភាព ត្រូវបានប្រើជាចលករប្រកួតប្រជែងគន្លឹះ សម្រាប់​ឧស្សា​ហកម្ម​ផលិត អាជីវកម្មនាំចេញ រួមទាំង​អ្នក​ចែកចាយ​ទំនិញ ឬផលិតផលនៅលើទីផ្សារ សម្រាប់​ធ្វើការ​ប្រកួត​ប្រជែង និង​កសាង​ទំនុក​ចិត្ត​របស់​អ្នក​ប្រើប្រាស់ និង​អាជ្ញាធរពាក់ព័ន្ធ។

ថ្លែង​នៅ​ក្នុង​ពិធី​បិទបញ្ចប់គម្រោងមេគង្គ-ឡានឆាង ដោយពង្រឹងសមត្ថភាពអ្នកជំនាញប្រព័ន្ធគ្រប់គ្រងគុណភាព នៅប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ លោក រដ្ឋមន្ត្រី ហែម វណ្ណឌី បាន​មាន​ប្រសាសន៍​ថា ស្តង់ដារ​បានដើរតួយ៉ាងសំខាន់នៅក្នុងចរន្តពាណិជ្ជកម្មអន្តរជាតិ។ ជាក់ស្តែង ស្តង់ដារ ISO 9001:2015 ស្តីពីប្រព័ន្ធគ្រប់គ្រងគុណភាព ត្រូវបានប្រើជាចលករប្រកួតប្រជែងគន្លឹះ ដើម្បីបង្កើត​កាលានុវត្តភាព​សម្រាប់​ឧស្សាហកម្ម​ផលិត អាជីវកម្ម​នាំ​ចេញ រួម​ទាំង​អ្នក​ចែកចាយ​ទំនិញ ឬ​ផលិតផល​នៅ​លើទីផ្សារ សម្រាប់​ធ្វើការ​ប្រកួតប្រជែង និង​កសាង​ទំនុក​ចិត្ត​របស់​អ្នកប្រើប្រាស់ និងអាជ្ញាធរពាក់ព័ន្ធ។

លោក​រដ្ឋមន្ត្រី បានបន្ថែមថា ស្តង់ដារ ISO 9001:2015 ផ្តោតទៅលើទំនួលខុសត្រូវ និងគណនេយ្យភាពស្ថាប័ន​ទាំងមូល ចាប់ពីប្រធានអង្គភាពរហូតដល់បុគ្គលិក តាមច្រវាក់ផលិតកម្ម និងដំណើរការនីមួយៗ ដើម្បីធានា​បាន​នូវ​ផលិតផល​សម្រេច​ដែល​អនុលោម​ទៅ​តាម​ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និង​លក្ខខណ្ឌ​តម្រូវ​ទីផ្សារ​ពាក់ព័ន្ធ។

គម្រោងនេះ​បានបណ្តុះបណ្តាលអ្នកជំនាញ ដែលត្រូវបានវាយតម្លៃជាអន្តរជាតិពីស្ថាប័នវិជ្ជាជីវៈផ្នែកគុណភាព Chartered Quality Institute ដោយជោគជ័យ ក្នុងនោះមានគ្រូបង្គោលចំនួន ១៥ នាក់ ដែល ១០ នាក់​មកពី​ប្រទេសកម្ពុជា ២ នាក់មកពីប្រទេសឡាវ និង ៣ នាក់មកពីមីយ៉ាន់ម៉ា ព្រមទាំងអ្នកដឹកនាំសវនករចំនួន ១០ នាក់ ដែលមាន ៧ នាក់ ជាជនជាតិខ្មែរ។

ក្នុង​ឱកាស​នោះ​ដែរ លោក ចាន់ សុផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា បានលើកឡើងថា គម្រោងនេះ​បាន​កសាង​មូលដ្ឋាន​គ្រឹះដ៏រឹងមាំ​សម្រាប់​ការលើកកម្ពស់​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព​ប្រកប​ដោយ​និរន្តរភាព​នៅ​ក្នុងតំបន់។

លោក​បានបន្តថា តាមរយៈការបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកដឹកនាំ​សវនករ​សម្រាប់​​ប្រព័ន្ធ​គ្រប់គ្រងគុណភាព ISO 9001: 2015 ដែលទទួលស្គាល់ជាអន្តរជាតិនេះ យើងកំពុងពង្រឹងសមត្ថភាពថ្នាក់ជាតិ និងតំបន់ ដើម្បីគាំទ្ររោងចក្រ-សហគ្រាស និងសិប្បកម្មនានា ក្នុងការអនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាព ដែលបំពេញតាមតម្រូវការទីផ្សារអន្តរជាតិ។

សូម​ជម្រាប​ថា គម្រោងបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកដឹកនាំសវនករសម្រាប់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 ត្រូវបានអនុវត្តដោយវិទ្យាស្ថានស្តង់ដារកម្ពុជា ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ក្នុងគោលបំណងរួមចំណែកដល់ការកសាងប្រព័ន្ធគ្រប់គ្រងគុណភាពកាន់តែរឹងមាំ និង​លើក​កម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​និរន្តរភាព​សម្រាប់​ប្រទេស មេគង្គ-ឡានឆាង ទាំងបី៕

The post រដ្ឋមន្ត្រីឧស្សាហកម្ម៖ ISO 9001:2015 ត្រូវបានប្រើជាចលករប្រកួតប្រជែងសម្រាប់ឧស្សាហកម្មផលិត appeared first on Kampuchea Thmey Daily.

​កម្ពុជា​កំពុង​ធ្វើ​ពិពិធ​កម្ម​ទៅ​រក​ប្រភេទ​ឧស្សាហកម្ម​ មានតម្លៃ​បន្ថែម​ខ្ពស់​
​លោក ស៊ុន ចាន់​ថុល ឧប​នាយក​រដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា​ មាន​ប្រសា​សន៍ថា ​កម្ពុជា​កំពុង​ធ្វើ​ពិពិធកម្ម​ទៅ​រក​ប្រភេទ​ឧស្សាហកម្ម​មាន​តម្លៃ​បន្ថែម​ខ្ពស់ ឧស្សា​ហកម្ម​គ្រឿង​អគ្គិសនី ឧស្សាហកម្ម​យានយន្ត វិស័យ​ថាមពល​បៃតង និង​ឧស្សាហកម្ម​ឌីជីថល។

លោក ស៊ុន ចាន់ថុល បានថ្លែងសុន្ទរកថា គន្លឹះនៅក្នុងកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ លើកទី១០ នៅទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥។

កិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ លើកទី១០ បានប្រមូលផ្ដុំទៅដោយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល ថ្នាក់ដឹកនាំធុរកិច្ច វាគ្មិនអន្តរជាតិ និងអ្នកចូលរួមប្រមាណ ៦០០០នាក់ ពី៧០ប្រទេសទូទាំងពិភពលោក។

គម្រោងវិនិយោគប្រមាណ ២៩០គម្រោង និងការផ្គូផ្គងធុរកិច្ចច្រើនជាង៨០០ ត្រូវបានបង្ហាញ និងរៀបចំឡើងតាមរយៈកិច្ចប្រជុំនេះ។ កិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ គឺជាវេទិកាអន្តរជាតិដ៏សំខាន់មួយសម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគី និងឱកាសអាជីវកម្ម។

លោកឧបនាយករដ្ឋមន្រ្តី បានបង្ហាញអំពីការចូលរួមយ៉ាងសំខាន់របស់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពិសេសគឺការចូលរួមកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។

កិច្ចសហប្រតិបត្តិការនេះបានជួយជំរុញកម្ពុជាពង្រឹងសេដ្ឋកិច្ចកាន់តែប្រសើរឡើង និងកសាងបានហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកផងដែរ។

គម្រោងគួរជាទីចាប់អារម្មណ៍មានជាអាទិ៍ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ, អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ, និងគម្រោងព្រែកជីកហ្វូណនតេជោជាដើម។

កំណើនសេដ្ឋកិច្ចកម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់ដោយមានការចូលរួមជំរុញពីផលិតកម្ម, កសិកម្ម, សំណង់, និងសេវាកម្មជាដើម។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៤១៤គម្រោង កាលពីឆ្នាំ២០២៤ ហើយសម្រាប់រយៈពេល ៨ខែដំបូងឆ្នាំ២០២៥នេះបានអនុម័តចំនួន ៤៩១គម្រោង។

ការកើនឡើងយ៉ាងច្រើននៃចំនួនគម្រោង​វិនិយោគនេះអាចសម្រេចបានលុះត្រាណាតែរាជរដ្ឋាភិបាលកម្ពុជាទទួលបានការទុកចិត្តពីវិនិយោគិន។ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ បានផ្ដោតលើធនធានមនុស្ស និងនិរន្តរភាពជាស្នូលសម្រាប់ការអភិវឌ្ឍ។

តាមរយៈអាស៊ាន និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កម្ពុជាកំពុងជួយជំរុញសមាហរណកម្មពាណិជ្ជកម្ម ធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ និងកសាងមូលដ្ឋានគ្រឹះនៃកំណើនរយៈពេលវែង។

កម្ពុជាជឿជាក់ថាអាស៊ាន រួមជាមួយនឹងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ នឹងផ្តល់នូវមាគ៌ាយ៉ាងល្អឆ្ពោះទៅរកវិបុលភាពរួមគ្នាសម្រាប់ប្រជាជន ៦៨០លាននាក់នៅក្នុងអាស៊ាន និង ២,៣ពាន់លាននាក់នៅក្នុងតំបន់ ដូចសុភាសិតចិនបានពោលថា “បើចង់ទៅលឿន ត្រូវដើរម្នាក់ឯង បើចង់ទៅបានឆ្ងាយ ត្រូវដើរទៅជាមួយគ្នា”៕

The post ​កម្ពុជា​កំពុង​ធ្វើ​ពិពិធ​កម្ម​ទៅ​រក​ប្រភេទ​ឧស្សាហកម្ម​ មានតម្លៃ​បន្ថែម​ខ្ពស់​ appeared first on Kampuchea Thmey Daily.

វិស័យឧស្សាហកម្មកម្ពុជា កំពុងងើបឡើងគួរឱ្យ​កត់​សម្គាល់
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា វិស័យឧស្សាហកម្មកម្ពុជាកំពុងងើបឡើងគួរឱ្យកត់សម្គាល់ ពិសេសអនុវិស័យកម្មន្តសាល។

នៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា IDP ក្នុងឆ្នាំ២០២១-២០២៣ ក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.)។

យោងតាមសេចក្ដីប្រកាសព័ត៌មាន លទ្ធផលកិច្ចប្រជុំពិភាក្សារបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំរៀបចំឡើងដើម្បី ទី ១ ពិនិត្យ ពិភាក្សា និងផ្ដល់ធាតុចូល លើសេចក្តីព្រាងរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា IDP ក្នុងឆ្នាំ២០២១-២០២៣ ទី២ ពិនិត្យ ផ្ដល់អនុសាសន៍ជំរុញការអនុវត្តវិធានការ ដែលនៅសេសសល់ និងមានភាពយឺតយ៉ាវ និងទី ៣ ផ្ដល់អនុសាសន៍ណែនាំក្នុងការត្រៀមរៀបចំរបាយការណ៍វាយតម្លៃ ចុងអាណត្តិនៃការអនុវត្តគោលនយោបាយ IDP។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ដែលផ្ដោតលើការជំរុញ កែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សា​ហកម្ម ឧស្សាហកម្មអតិពលកម្មឱ្យឈានទៅរកឧស្សាហកម្មផ្អែកលើជំនាញ, ការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការពង្រឹងភាពប្រកួតប្រជែង និងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក និងសភាពការណ៍ប្រែប្រួលនៃនិម្មាបនកម្មសេដ្ឋកិច្ចតំបន់ និងសកល៕

The post វិស័យឧស្សាហកម្មកម្ពុជា កំពុងងើបឡើងគួរឱ្យ​កត់​សម្គាល់ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនខ្នាតយក្សជប៉ុន ត្រៀមសាង​សង់រោងចក្រ​ទី២ នៅខេត្តពោធិ៍សាត់ ជាមួយទុន​វិនិយោគ​ជាង ៦៥០ លានដុល្លារ
ក្រុមហ៊ុន Minebea របស់ជប៉ុន នឹងបើកការដ្ឋានសាងសង់រោងចក្រទី២ របស់ខ្លួននៅខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខឆាប់ៗនេះ ​ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ លើទំហំដី ៥០ ហិកតា ដែល​មានទុនប្រមាណជាង ៦៥០ លានដុល្លារអាមេរិក និងបង្កើតការងារប្រមាណ ៨ ពាន់កន្លែង។

លោក​ កែវ​ រតនៈ​ រដ្ឋមន្រ្តីក្រសួងរ៉ែ​ និងថាមពលបានបញ្ជាក់ប្រាប់ឱ្យដឹងនៅថ្ងៃទី ១៩ ខែមិថុនានេះថា រោងចក្រនេះ បានដក​ប្រតិបត្តិការ​មួយចំនួនចេញពីប្រទេសសិង្ហបុរី មកម្ពុជាដោយសម្លឹងឃើញសក្ដានុពល ការគាំទ្រថា​មពលអគ្គិសនី ខណៈកម្ពុជាកំពុងផលិតថាមពលអគ្គិសនីករកើត​ឡើងវិញ​ច្រើនលើសលប់ ដែលមានភាពការទាក់ទាញ។

លោក​ កែវ​ រតនៈ បញ្ជាក់ថា ថាមពលកកើតឡើងវិញ ដែលជាថាមពលចេញពីពន្លឺព្រះអាទិត្យ នឹងក្លាយជាជន្ទល់ធ្វើឱ្យរោងក្រដំណើរការនៅកម្ពុជា។

សូមជំរាបថា ក្រុមហ៊ុន Minebea Mitsumi បានបើកដំណើរការអាជីវកម្មរបស់ខ្លួនដំបូងនៅកម្ពុជា កាលពី​ឆ្នាំ២០១១ វិនិយោគ​លើមុខសញ្ញាផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រឿងបំណែកម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទ ប៊ិកអេឡិច​ត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ គ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃ។ បច្ចុប្បន្នក្រុមហ៊ុន Minebea កំពុងផ្ដល់ឱកាស​ការងារជូនប្រជាពលរដ្ឋជិត ៧ ពាន់នាក់៕

អត្ថបទ៖ ឡេង ដេត

The post ក្រុមហ៊ុនខ្នាតយក្សជប៉ុន ត្រៀមសាង​សង់រោងចក្រ​ទី២ នៅខេត្តពោធិ៍សាត់ ជាមួយទុន​វិនិយោគ​ជាង ៦៥០ លានដុល្លារ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន​ចិន​មួយ​នឹង​នាំ​ចូល​ម៉ាស៊ីនដេរ​ប្រើ​បច្ចេកវិទ្យា​ទំនើប​មកកាន់​ទីផ្សារ​ក​ម្ពុ​ជា ​លើកកម្ពស់​ផលិតភាព​ក្នុង​ឧស្សាហកម្ម​កាត់ដេរ
ក្រុមហ៊ុន​ចិន​មួយ​នឹង​នាំចូល​ម៉ាស៊ីនដេរ​ម៉ាក Jack​ដែល​មាន​គុណភាព​ល្អ កម្លាំង​ខ្លាំង​ល្បឿន​លឿន បច្ចេកវិទ្យា​ទំនើប​មកកាន់​ទីផ្សារ​ក​ម្ពុ​ជា​កាន់តែច្រើន​បន្ថែម​ទៀត ​ដើម្បី​ជំរុញ​និង​លើកកម្ពស់​ផលិតភាព​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​សំលៀក​បំពាក់​នៅ​កម្ពុជា​។​

​លោកRuan Linbing អនុប្រធានក្រុមហ៊ុនJack Technology​

ថ្លែង​ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​ផលិតផល​សកល​របស់​ក្រុមហ៊ុន​ កាលពី​ថ្ងៃទី​១៦​ ខែមិថុនា ​ឆ្នាំ​២០២៤​លោក Ruan Linbing អនុប្រធាន​ក្រុមហ៊ុន​Jack Technology បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​មាន​រោងចក្រ​កាត់ដេរ​កាន់តែច្រើន​ប្រើប្រាស់​ម៉ាស៊ីនដេរ​ម៉ាក Jack ដោយ​ក្រុមហ៊ុន​បានផ្តល់​នូវ​សេវាកម្ម​ដំណោះស្រាយ​យ៉ាង​ល្អឥតខ្ចោះ ដើម្បី​ជួយ​បង្កើន​ផលិតភាព​របស់​រោងចក្រ​ទាំងនោះ​។

លោក​បាន​បន្តថា​ តាម​គម្រោង​យើង​នឹង​នាំចូល​ម៉ាស៊ីនដេរ​ម៉ាក Jack​ចំនួន​ពី​២​ម៉ឺន​ន​ទៅ​៣​ម៉ឺន​គ្រឿង​ដែលមាន​តម្លៃ​ប្រមាណ​១០​លាន​ដុល្លារ​មកកាន់​ទីផ្សារ​កម្ពុ​ជា​ដើម្បី​ចូលរួម​លើ​កម្ពស់​ផលិតភាព​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត​ ខណៈ​បច្ចុប្បន្ននេះ​យើង​នាំចូល​មកកាន់​ទីផ្សារ​ក​ម្ពុ​ជា​ក្នុង​មួយឆ្នាំៗ​មាន​កំណើន​ជា​មធ្យម​ពី​២០%​ទៅ​៣០%​។

ចំណែក លោក​Kong Bai fan អនុប្រធាន​សមាគម​វាយ​ន​ភណ្ឌ​កម្ពុជា​ចិន​និង​ជា​សមាជិក​ក្រុមប្រឹក្សា​សមាគម​វាយ​ន​ភណ្ឌ សំលៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា (TAFTAC)​បាន​មានប្រសាសន៍ថា ឧស្សាហកម្ម​កាត់ដេរ និង​ឧស្សាហកម្ម​ឧបករណ៍​ដេរ​តែងតែ​ជា​ឧស្សាហកម្ម​ពីរ​ដែលមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ ការពង្រឹង​គ្នា​ទៅវិញទៅមក និង​ស៊ីមេទ្រី​ជាមួយគ្នា​។

​លោក​បាន​បន្ត​ថា ​«​ការខិតខំ​ប្រឹងប្រែងរ​បស់ Jack ក្នុង​វិស័យ​ឧបករណ៍​កាត់ដេរ​បាន​ចូលរួម​ក្នុងការ​អភិវឌ្ឍ​គុណភាព​ខ្ពស់​របស់​ឧស្សាហកម្ម ដែល​ប្រាកដជា​នឹង​ជំរុញ​ឱ្យមាន​ការរីកចម្រើន​ជារួម​នៃ​ឧស្សាហកម្ម​កាត់ដេរ និង​បង្កើត​គុណសម្បត្តិ​ថ្មីៗ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​»​។

លោក Kong Bai fan អនុប្រធាន​សមាគមវាយន​ភណ្ឌកម្ពុជា​ចិន​ និង​ជាសមាជិកក្រុមប្រឹក្សាសមាគមវាយនភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC)

លោក​បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹមថា សហគ្រាស​កាត់ដេរ​ទាំង​អស់​នឹង​បន្ត​គាំទ្រ​ដល់​ឧស្សាហកម្ម​កាត់ដេរ​កម្ពុ​ជា គាំទ្រ​គំនិត​ច្នៃប្រឌិត វិធានការ​ច្នៃប្រឌិត និង​ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​សហគ្រាស​កាត់ដេរ ចែករំលែក​ឱកាស​ថ្មី​សម្រាប់​ការ​អភិវឌ្ឍ​ក្នុង​កិច្ចសហប្រតិបត្តិការ​ខ្សែ​សង្វាក់​ឧស្សាហកម្ម និង​ស្វែងរក​ការ​ឈ្នះ​-​ឈ្នះ​។​ព្រោះថា​ម៉ាស៊ីនដេរ​នេះ​នឹង​ដើរ​តួនាទី​ឈានមុខ​គេ​ក្នុង​ការបង្ហាញ និង​ភាពជា​អ្នកដឹកនាំ​នៃ​សហគ្រាស​ឈានមុខ​ជំរុញ​ការផ្លាស់ប្តូរ​សហគ្រាស​សំលៀ​ក​បំពាក់​ខ្នាត​តូច និង​មធ្យម ឱ្យមាន​ភាព​បត់បែន និង​លើកកម្ពស់​ការធ្វើ​ឌីជីថល​នីយកម្ម​៕

​អត្ថបទ​ ៖​ សំអឿន

The post ក្រុមហ៊ុន​ចិន​មួយ​នឹង​នាំ​ចូល​ម៉ាស៊ីនដេរ​ប្រើ​បច្ចេកវិទ្យា​ទំនើប​មកកាន់​ទីផ្សារ​ក​ម្ពុ​ជា ​លើកកម្ពស់​ផលិតភាព​ក្នុង​ឧស្សាហកម្ម​កាត់ដេរ appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្រ្តីកូរ៉េ៖ កម្ពុជា ជាទិសដៅនៃការវិនិយោគ និងជាទីផ្សារដ៏មានសក្ដានុពលសម្រាប់វិស័យឧស្សាហកម្មកូរ៉េ
នាយករដ្ឋមន្ត្រីកូរ៉េ លោក ហាន់ ដុងស៊ូ បានគូសបញ្ជាក់នៅចំពោះសម្ដេចធិបតី ថា ប្រទេសកម្ពុជាគឺជាទិសដៅនៃការវិនិយោគ និងជាទីផ្សារដ៏មានសក្ដានុពលសម្រាប់វិស័យឧស្សាហកម្មកូរ៉េ។ នាយករដ្ឋមន្ត្រីកូរ៉េ បានបញ្ជាក់បែបនេះ ក្នុងឱកាសជួប សម្តេច ហ៊ុន ម៉ាណែត ដើម្បីជួបប្រជុំពិភាក្សាការងារ នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលចេញនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់នាយករដ្ឋមន្ត្រីកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា លោក ហាន់ ដុកស៊ូ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសាធារណរដ្ឋកូរ៉េ និងបានរំលេចអំពីការឯកភាពដំឡើងនូវកម្រិតទំនាក់ទំនងកូរ៉េ-កម្ពុជាឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្ត” ដែលនេះនឹងចូលរួមចំណែកក្នុងការពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានារវាងប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្រ្តីកូរ៉េ បានបញ្ជាក់ជូនសម្តេចធិបតី ថា កម្ពុជាគឺជាទិសដៅនៃការវិនិយោគ និងជាទីផ្សារដ៏មានសក្ដានុពលសម្រាប់វិស័យឧស្សាហកម្មកូរ៉េ ជាពិសេសឧស្សាហកម្មយានយន្ត ហើយលោក ក៏បានសម្តែងនូវការគាំទ្រ និងពេញចិត្តចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនកូរ៉េ និងការជំរុញឱ្យមានយន្តការនៃការជួបពិគ្រោះយោបល់ជាទៀងទាត់រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងបានបង្ហាញនូវក្តីរីករាយក្នុងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការបន្ថែម តាមរយៈហិរញ្ញប្បទានឥតសំណង របស់ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (KOICA)  និងឥណទានសម្បទានតាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan)។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្រ្តីកូរ៉េ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ដែលបានឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្ត” ដែលជាទំនាក់ទំនងដ៏ល្អប្រសើរ។ សម្តេចធិបតីបានកោតសរសើរចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់រដ្ឋាភិបាលកូរ៉េ ក្នុងការកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។

ទន្ទឹមនោះ សម្តេចធិបតីក៏បានជម្រាបជូនលោកនាយករដ្ឋមន្រ្តីកូរ៉េថា វិស័យឯកជនមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដោយការ ពង្រឹងតួនាទីរបស់វិស័យឯកជននឹងធ្វើឱ្យការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត។ ក្នុងន័យនេះ សម្តេចធិបតី ក៏នឹងចូលរួមជាអធិបតី និងថ្លែងសន្ទរកថា នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េផងដែរ។

បន្ថែមលើនេះ សម្ដេចធិបតី ក៏បានជម្រាប លោកនាយករដ្ឋមន្រ្តីអំពីលទ្ធផលដ៏ប្រសើរ នៃកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាជាមួយលោកប្រធានាធិបតី យូន ស៊កយ៉ល កាលពីព្រឹក ជាពិសេសអំពីការរំលេចនូវគំនិតផ្តួចផ្តើមស្តីអំពីការបង្កើតយន្តការពិគ្រោះយោបល់ទៀងទាត់ (Regular Consultation Sessions) រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និង ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែក្រុមហ៊ុនវិនិយោគកូរ៉េ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានគូសរំលេចជូនលោកនាយករដ្ឋមន្រ្តី អំពីគម្រោងនិមិត្តរូបនៃស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នាពេលខាងមុខ។ ស្ពានមិត្តភាពនេះតំណាងឱ្យមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ ហើយសម្តេចធិបតី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏ថ្លៃថ្លា របស់រដ្ឋាភិបាលកូរ៉េក្នុងគម្រោងនេះផងដែរ។

មុននឹងបញ្ចប់ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់នូវជំហរ និងជំនឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្រោមកម្រិតនៃភាពជាដៃគូយុទ្ធសាស្រ្ត នឹងតែល្អរីកចម្រើន និងរឹងមាំបន្ថែមទៀត៕

The post នាយករដ្ឋមន្រ្តីកូរ៉េ៖ កម្ពុជា ជាទិសដៅនៃការវិនិយោគ និងជាទីផ្សារដ៏មានសក្ដានុពលសម្រាប់វិស័យឧស្សាហកម្មកូរ៉េ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន SPC បង្ហាញបំណងវិនិយោគលើឧស្សាហកម្មចំណីអាហារ នៅកម្ពុជា
លោក Neil Brimacombe ប្រធាន​ក្រុមហ៊ុន SPC Group បង្ហាញ​បំណង​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ចំណី​អាហារ​នៅ​កម្ពុជា ដែល​ជា​ជំនាញ​របស់​ក្រុមហ៊ុន SPC Group។

ការ​បង្ហាញ​បំណង​វិនិយោគ​នេះ ក្នុង​ឱកាស សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ លោក Neil Brimacombe ប្រធាន​ក្រុមហ៊ុន SPC Group ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នា​ឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អូស្ត្រាលី នៅ​ទីក្រុង​ម៉ែល​ប៊ន ប្រទេស​អូស្ត្រាលី នា​ព្រឹក​ថ្ងៃ​ទី ៥ ខែ​មីនា ឆ្នាំ ២០២៤ នេះ។

ក្នុង​ឱកាស នៃ​ជំនួប លោក​ប្រធាន​ក្រុមហ៊ុន បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេល​ដ៏​មមាញឹក​អនុញ្ញាត​ឱ្យ​រូបលោក និង​សហការី បាន​ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​គោរព​ជម្រាប​ជូន សម្ដេច​ធិបតី ថា ក្រុមហ៊ុន មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី ហើយ​ក៏​មាន​ប្រតិបត្តិការ​អាជីវកម្ម​នៅ​តាម​បណ្ដា​ប្រទេស​ជាច្រើន​លើ​ពិភពលោក រួម​ទាំង​តំបន់​អាស៊ាន។

លោក​ប្រធាន​ក្រុមហ៊ុន បាន​បន្ថែម​ទៀត​ថា ក្រុមហ៊ុន​ផ្ដោត​លើ​វិស័យ​កសិ​-​ឧស្សាហកម្ម ហើយ​មាន​ជំនាញ​លើ​ការ​ផលិត​ចំណី​អាហារ និង​ការ​កែច្នៃ​វេច​ខ្ចប់​ផ្លែឈើ ដែល​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ក៏​មាន​រោងចក្រ​ក្នុង​ការ​កែច្នៃ​ផលិតផល​ពី​ផ្លែឈើ​ដើម្បី​នាំចេញ​ទៅ​បណ្តា​ទីផ្សារ​ទាំង​នៅក្នុង​តំបន់​អាស៊ី និង​ពិភពលោក​ផងដែរ ហើយ​ក្រុមហ៊ុន​ក៏មាន​នាំចូល​នូវ​វត្ថុធាតុដើម​ពី​បណ្ដា​ប្រទេស​មួយចំនួន ដើម្បី​គាំទ្រ​ដល់​ខ្សែ​ច្រវាក់​ផលិតកម្ម​របស់​ខ្លួន​។ ជាមួយ​គ្នា​នេះ លោកនាយក​ប្រតិបត្តិ ក៏បាន​បង្ហាញ​បំណង​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ចំណីអាហារ​នៅ​កម្ពុជា ដែល​ជា​ជំនាញ​របស់​ក្រុមហ៊ុន SPC Group។

ជា​ការ​ឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ការ​ស្វាគមន៍ និង​រីករាយ​ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធាន​ក្រុមហ៊ុន និង​បាន​គូស​បញ្ជាក់​អំពី​ភាព​ទាក់ទាញ នៃ​បរិស្ថាន​វិនិយោគ​ដែល​មាន​ភាព​ប្រាកដ​និយម អនុគ្រោះ និង​បត់បែន ដោយ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ គោលនយោបាយ ច្បាប់​ស្តីពី​វិនិយោគ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការ​លើកទឹកចិត្ត​នានា សម្រាប់​វិនិយោគិន និង​ធុរជន ជាពិសេស​លើ​វិស័យ​កសិកម្ម។ សម្ដេច​ធិបតី ក៏បាន​បន្ថែម​ថា វិស័យ​កសិកម្ម ជា​វិស័យ​អាទិភាព​មួយ ហើយ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ដែល​រួមមាន​ការ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ទំនើបៗ ការ​បង្កើត​ឱ្យ​មាន​នូវ​យន្តការ​ក្នុង​ការ​គាំទ្រ​ដល់​ប្រជាកសិករ ការ​បង្កើត​នូវ​សមាគម​កសិករ​ទំនើប ការលើកកម្ពស់​នូវ​គុណភាព​ផលិតផល ដើម្បី​ពង្រឹង​នូវ​ផលិតភាព និង​គុណភាព​ផលិតផល​កសិកម្ម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ទន្ទឹម​នឹង​នេះ សម្ដេច​ធិបតី ក៏បាន​គូស​រំលេច​ពី​គោលនយោបាយ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម ដែល​រួមមាន​ការ​លើកលែង​ពន្ធ​លើ​ដី​កសិកម្ម ពន្ធ​នាំចូល​សម្ភារៈ​កសិកម្ម និង​ពន្ធ​កសិផល​កសិកម្ម ក៏ដូចជា​ការធានា​នូវ​តម្លៃ​អគ្គិសនី ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ប្រព័ន្ធ​ធារាសាស្ត្រ ដែល​ជា​កត្តា​គន្លឹះ​ជួយ​កាត់បន្ថយ​ថ្លៃដើម​ផលិត ដើម្បី​រក្សា​នូវ​ភាព​ប្រកួតប្រជែង​ក្នុង​ទីផ្សារ។ ឆ្លើយតប​ទៅ​នឹង​បំណង​វិនិយោគ​របស់​ក្រុមហ៊ុន សម្ដេច​ធិបតី បាន​ស្វាគមន៍ និង​លើក​ទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ស្វែងរក​ឱកាស​វិនិយោគ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ៕

The post ក្រុមហ៊ុន SPC បង្ហាញបំណងវិនិយោគលើឧស្សាហកម្មចំណីអាហារ នៅកម្ពុជា appeared first on Kampuchea Thmey Daily.

នៅ​ឆ្នាំ​២០២៥! វិស័យ​សេវាកម្ម និង​ឧស្សាហកម្ម​នឹង​មាន​កំណើន​ការងារ​ខ្ពស់ ខណៈ​វិស័យ​កសិកម្ម​ធ្លាក់ចុះ
បើ​យោង​តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ឆ្នាំ​២០២៤ បានឱ្យដឹងថា ចំនួន​អ្នកមាន​ការងារ​អាយុ​ចាប់ពី​១៥-៦៤​ឆ្នាំ លើ​វិស័យ​កសិកម្ម​មានការ​ធ្លាក់​ចុះ​ពី​៣៥,៥%​នៅ​ឆ្នាំ​២០១៨ មក​ត្រឹម​២៧,៥% នៅ​ឆ្នាំ​២០២៥​។ ដោយឡែក​វិស័យ​ឧស្សាហកម្ម​បាន​កើនឡើង​ពី​២៦,៥% នៅ​ឆ្នាំ​២០១៨ ដល់​៣១,៤% នៅ​ឆ្នាំ​២០២៥​។ រី​ឯក​វិស័យ​សេវាកម្ម​ក៏មាន​ការកើនឡើង​ផងដែរ​គឺ​ពី​៣៨% ដល់​៤១,១%​។

នេះ​បើតាម​ការចុះផ្សាយ​ព្រឹត្តិបត្រ​ព័ត៌មាន​ទីផ្សារការងារ សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០២៤ របស់​ក្រសួង​ការងារ កាលពី​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៤​។

បើតាម​ការ​ព្យាករ​បាន​បញ្ជាក់ថា ចន្លោះ​ឆ្នាំ​២០២៤-២០២៦​ខាងមុខ កម្ពុជា​អាច​បឹង​បង្កើត​ការងារ​បន្ថែម​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​២៣,៥​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ​។ កំណើន​ការងារ​ជា​មធ្យម​ប្រមាណ​២,៥%​ក្នុង​មួយឆ្នាំ​នឹងធ្វើ​ឱ្យចំ​នួន​អ្នកមាន​ការងារ​សរុប​កើន​ឡើងដល់​ប្រមាណ​១០,២​លាន​នាក់​នៅ​ឆ្នាំ​២០២៦​។

គួរ​កត់សម្គាល់​ដែរ​ថា វិស័យ​ឧស្សាហកម្ម​ដែល​ជា​ក្បាលម៉ាស៊ីន​បង្កើត​ការងារ​ត្រូវបាន​ព្យាករ​ថា នឹង​បង្កើត​ការងារ​ប្រមាណ​១៦,៥​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ ឬ​ស្មើនឹង​អត្រាកំណើន​ការងារ​៥,៧%​។ រីឯ​វិស័យ​សេវាកម្ម​វិញ ត្រូវបាន​រំពឹងថា​នឹង​បង្កើត​ការងារ​ប្រមាណ​១៦,៧​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ ស្មើនឹង​អត្រាកំណើន​ការងារ​៤,៤%​។ និន្នាការ​កំណើន​ការងារ​នៅក្នុង​វិស័យ​ទាំង​២​នេះ គឺ​ដោយសារ​ការកើនឡើង​នៃ​តម្រូវការ​ក្នុងការ​ពង្រីក​ផលិតកម្ម​និង​អាជីវកម្ម ព្រមទាំង​ការផ្លាស់ប្តូរ​ការងារ​ពី​វិស័យ​កសិកម្ម ដែល​ត្រូវបាន​ព្យាករ​ថា​ចំនួន​ការងារ​នឹង​ថយ​ចុះ​ប្រមាណ​៩,៨​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ​ស្មើនឹង​អត្រា​ថយចុះ​ការងារ​៣,៥%​ក្នុង​មួយឆ្នាំ​៕

The post នៅ​ឆ្នាំ​២០២៥! វិស័យ​សេវាកម្ម និង​ឧស្សាហកម្ម​នឹង​មាន​កំណើន​ការងារ​ខ្ពស់ ខណៈ​វិស័យ​កសិកម្ម​ធ្លាក់ចុះ appeared first on Kampuchea Thmey Daily.