Anne Chakrabongse Archives - Kampuchea Thmey Daily

តុលាការ ថៃ សម្រេចកាត់ទោស អតីតម្ចាស់ MU ជាប់គុក ២ ឆ្នាំ ទោះកំពុងរត់គេចខ្លួនក្ដី
កាលពីថ្ងៃសុក្រទី២៦ធ្នូ តុលាការថៃបានសម្រេចកាត់ទោសអតីតសហម្ចាស់ស្ថាប័ន Miss Universe (MU) គឺនាង Anne Jakkaphong Jakrajutatip ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ដោយគ្មានការព្យួរទោស ពីបទពីបទក្លែងបន្លំពាក់ព័ន្ធនឹងប្រាក់ចំនួន ៣០ លានបាត (ប្រហែល ៩៣០,០០០ ដុល្លារ) បើទោះជានាងបានរត់គេចខ្លួនទៅកាន់ប្រទេសម៉ិកស៊ិកក៏ដោយ។

តុលាការក្រុងបាងកកបានអានសេចក្តីសម្រេច នៅក្នុងសំណុំរឿងដែលបានប្តឹងប្រឆាំងនឹងក្រុមហ៊ុន JKN Global Group Pcl ព្រមទាំងនាង Anne Jakkaphong  ដែលគេគ្រប់គ្នាស្គាល់ផងដែរថា ជាអ្នកជំនួញកែភេទដ៏លេចធ្លោ និងជានាយកប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយល្បីល្បាញប្រចាំប្រទេសកំណើត។ តុលាការបានរកឃើញថា ជនជាប់ចោទទាំងពីរមានទោសពីបទក្លែងបន្លំរួមគ្នាក្រោមក្រមព្រហ្មទណ្ឌរបស់ប្រទេសថៃ។

ជាងនេះទៅទៀតនោះ តុលាការបានពិន័យជាប្រាក់ដល់ក្រុមហ៊ុន JKN Global Group ដែលជាជនជាប់ចោទទីមួយចំនួន ៤០,០០០បាត (ប្រហែល ១,២៩០ ដុល្លារ) និងបានកាត់ទោស Jakkaphong ដែលជាជនជាប់ចោទទីពីរឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ដោយគ្មានការព្យួរទោស។

យោងតាមឯកសាររបស់តុលាការ សំណុំរឿងនេះត្រូវបានដាក់ដោយលោកវេជ្ជបណ្ឌិត Raweewat Maschamadol ដែលបានចោទប្រកាន់ចុងចោទពីបទក្លែងបន្លំតាមរយៈការតំណាងមិនពិត និងការលាក់បាំងការពិត។ នៅចន្លោះថ្ងៃទី ២៤ ខែកក្កដា ដល់ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៣ ចុងចោទបានបញ្ចុះបញ្ចូលដើមបណ្តឹងឲ្យវិនិយោគលើមូលបត្របំណុលសាជីវកម្ម ទោះបីជាត្រូវបានចោទប្រកាន់ថា ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមិនអាចសងប្រាក់វិញបានក៏ដោយ។ តុលាការបានសម្រេចថា ចុងចោទទទួលបានប្រាក់ចំនួន ៣០ លានបាតពីដើមបណ្តឹងតាមរយៈការបោកប្រាស់។

ថ្វីដ្បិតតែ អតីតមេ MU មិនបានចូលរួមការអានសាលក្រម ប៉ុន្តែដីកាចាប់ខ្លួននាងបានចេញកាលកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥មក បន្ទាប់ពីនាងមិនបានបង្ហាញខ្លួនសម្រាប់ការសម្រេចដែលបានកំណត់នៅតុលាការព្រហ្មទណ្ឌភាគខាងត្បូងទីក្រុងបាងកក។ តុលាការះអះអាង អវត្តមានរបស់នាងបានបង្ហាញពីចេតនាគេចវេះយុត្តិធម៌ ហើយបានបញ្ជាឲ្យចាប់ខ្លួន ប្រសិនបើរូបនាងវិលចូលស្រុកថៃវិញ។

សូមរម្លឹកឡើងវិញថា Jakkaphong បានល្បីល្បាញលើឆាកអន្តរជាតិ បន្ទាប់ពីទទួលបានស្ថាប័ន Miss Universe ពេញសិទ្ធ ប៉ុន្តែបានប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ និងហិរញ្ញវត្ថុកាន់តែខ្លាំងឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

អតីតបវរកញ្ញាកូរ៉េ Honey Lee និងស្វាមី ពេលនេះកំពុងរងការស៊ើបអង្កេតពីប៉ូលិស

The post តុលាការ ថៃ សម្រេចកាត់ទោស អតីតម្ចាស់ MU ជាប់គុក ២ ឆ្នាំ ទោះកំពុងរត់គេចខ្លួនក្ដី appeared first on Kampuchea Thmey Daily.

តុលាការថៃ ចេញដីកាចាប់ខ្លួនអតីតមេ MU រឿងបំណុល ខណៈលេចឮថា នាងគេចខ្លួនទៅ ម៉ិកស៊ិក
តុលាការស្រុក Phra Nakhon Tai កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានចេញដីកាចាប់ខ្លួននាង Anne Jakrajutatip នាយកប្រតិបត្តិនៃក្រុមហ៊ុន JKN និងជាអតីតម្ចាស់កម្មសិទ្ធ Miss Universe (MU) បន្ទាប់ពីនាងមិនបានបង្ហាញខ្លួនក្នុងសំណុំរឿងសាលក្រមក្លែងបន្លំចំនួន ៣០លានបាត (៩២៩ ៦៤១ដុល្លារ) ជាពិសេស ដោយលើកឡើងពីការរត់គេចខ្លួនចេញក្រៅស្រុក។

ផ្អែកតាមដើមបណ្តឹងលោក Rawiwat Maschamadol បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន JKN Global Group Public Company Limited និងនាង Jakrajutatip ពីបទក្លែងបន្លំរួមគ្នា។ ដើមបណ្តឹងបានចោទប្រកាន់ថា នៅចន្លោះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ និងថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៣ ចុងចោទបានឃុបឃិតគ្នាបោកប្រាស់ដើមបណ្តឹងដោយបង្ហាញសេចក្តីថ្លែងការណ៍មិនពិត និងលាក់បាំងការពិតដែលគួរតែត្រូវបានបង្ហាញ។ ពួកគេបានបញ្ចុះបញ្ចូលដើមបណ្តឹងឲ្យវិនិយោគលើមូលបត្របំណុលរបស់ចុងចោទទីមួយ។

ដើមបណ្តឹងបានបញ្ជាក់បន្ថែមទៀតថា ចុងចោទបានដឹងយ៉ាងច្បាស់ថា ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបានរារាំងក្រុមហ៊ុនពីការសងបំណុលរបស់ខ្លួនតាមកាលវិភាគ ប៉ុន្តែនៅតែបន្តចូលរួមក្នុងការរៃអង្គាសប្រាក់ដោយក្លែងបន្លំ។ បន្ទាប់ពីស៊ើបអង្កេតពីអង្គហេតុនៃសំណុំរឿង និងរកឃើញថា វាសក្តិសមនឹងពាក្យបណ្តឹង តុលាការបានទទួលយកសំណុំរឿង និងបានបញ្ចប់ការសួរចម្លើយសាក្សី។

បន្ទាប់ពីតុលាការបានបញ្ចប់ការពិនិត្យភស្តុតាងរបស់ខ្លួន តុលាការបានកំណត់ពេលសវនាការសម្រាប់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥។ នៅពេលកំណត់ ចុងចោទទីពីរមិនបានចូលខ្លួននៅតុលាការ ហើយមិនបានរាយការណ៍ពីមូលហេតុនៃការពន្យារពេលនោះទេ។ នេះបង្ហាញថា ចុងចោទទីពីរបានរត់គេចខ្លួនដោយចេតនា។ ដីកាចាប់ខ្លួនត្រូវបានចេញ ហើយគាត់នឹងត្រូវនាំខ្លួនមកសវនាការដើម្បីវិនិច្ឆ័យ។ តុលាការ​បាន​កំណត់​ពេល​សវនាការ​សម្រាប់​សវនាការ​បន្ទាប់​នៅ​ថ្ងៃ​ទី ២៦ ខែ​ធ្នូ ឆ្នាំ ២០២៥ វេលា​ម៉ោង ៩:៣០ ព្រឹក។

បើទោះជាយ៉ាងនេះក្ដី  កាលពីថ្ងៃទី២១ ខែវិច្ឆិកា មេចលនាអាវលឿង លោក សន្ធិ លឹមថុងគុល បានទម្លាយខ្ទេចខ្ទីរឿងរ៉ាវនៅពីក្រោយកម្មវិធីប្រកួតបវរកញ្ញាចក្រវាលលើកទី៧៤ លើទឹកដីថៃថា នាយកប្រតិបត្តិក្រុមហ៊ុន JKN គឺនាង Anne បានរត់គេចខ្លួនជាមួយលុយជាង ៦ ពាន់លានបាត (១៨៥ លានដុល្លារ) ក្រោមការជួយជ្រុមជ្រែងពីលោក Raul Rocha ប្រធានបច្ចុប្បន្នរបស់ MU និងជាដៃគូអាជីវកម្មសំខាន់ម្នាក់ ដែលជួយនាងទទួលបានសញ្ជាតិម៉ិកស៊ិក និងអនុញ្ញាតឲ្យស្រ្តីកែភេទរូបនេះរស់នៅប្រកបដោយផាសុកភាព ដោយមិនភ័យខ្លាចចំពោះសកម្មភាពផ្លូវច្បាប់នៅក្នុងប្រទេសថៃឡើយ៕

លោក Raul Rocha និងនាង Anne Jakrajutatip

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

អតីតមេ MU បិទបណ្ដាញសង្គមចោល ក្រោយផ្ទុះរឿង វេចលុយ ១៨៥ លានដុល្លារ រត់ចោលស្រុក ថៃ

The post តុលាការថៃ ចេញដីកាចាប់ខ្លួនអតីតមេ MU រឿងបំណុល ខណៈលេចឮថា នាងគេចខ្លួនទៅ ម៉ិកស៊ិក appeared first on Kampuchea Thmey Daily.

ធ្លាប់ឈ្មោះគ្នាបែកផ្សែង ពេលនេះមេ MGI និង MU ឱប​គ្នាលើឆាក លែងជាគូសត្រូវស្លាប់រស់
លោកណាវ៉ាត់ (Nawat Itsaragrisil) បានសម្រេចទិញសិទ្ធិផ្តាច់មុខបវរកញ្ញា​ចក្រវាល​ថៃ ពី Anne Jakrajutatip ដោយបង្ហាញរូបភាពផ្អែមល្ហែម លែងជាគូប្រជែងជំនួញ។ ការ​ប្រកាស​នេះ ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​នៃ​កម្មវិធី Miss Universe Thailand (MUT) 2025 នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ។

នៅលើ X  ស្ថាប័ន MUT បានចែករំលែករូបថតរបស់មេ MGI ជាមួយសហម្ចាស់ Miss Universe Organization គឺ Anne Jakrajutatip ឈរក្បែរគ្នា ព្រមទាំងឱប​និងចាប់​ដៃ​គ្នា ​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ក្នុង​សន្និសីទ​កាសែតកាលពីថ្ងៃនោះ។ ក្នុងនោះក៏មានសំណេរមួយបានសរសេរសារថា «យើង​នៅ​ជាមួយ​គ្នា»។

ដ្បិតតែថា នាពេលកន្លងមក ស្ថាប័ន MGI និង MU តែងតែលេចឮព័ត៌មានមិនល្អ ទាក់ទិននឹងភាពជាដៃគូប្រជែងទើបធ្វើឲ្យទស្សនិកជនជាច្រើនហាក់មិនចង់ជឿនឹងភ្នែកថា ពួកគេអាចវិលមកត្រូវរ៉ូវគ្នាឡើយ។ យ៉ាងណា ដើម្បីសាងទំនុកចិត្តដល់ហ្វេៗដែលគាំទ្រសម្រស់ Anne បាន​​បញ្ជាក់​ជា​ថ្មី​នូវ​ទំនុក​ចិត្ត​ថា​អ្វី​ដែល​នឹង​កើត​ឡើង​បន្ទាប់​គឺ​ជា​ការ​ពិត។ កាលដែលពួកគេចាប់ដៃគ្នាលើឆាកគឺមិនមែនជារឿងក្លែងក្លាយទេ។ កាលដែលធ្វើបែបនេះ ក៏ដើម្បី​ជួយស្ថាប័នឲ្យជោគជ័យ ចង់ឲ្យអ្នកគាំទ្រសប្បាយចិត្ត ហើយគោលបំណងធំរបស់មេ MUT គឺ​ចង់​ឲ្យ​មកុដ​នេះ​ត្រូវ​ប្រគល់​ឲ្យ​ប្រទេស​ថៃ​យ៉ាង​ហោច​ណាស់​ម្ដងដែរ។

ទន្ទឹមគ្នានោះដែរ នៅក្នុងការបង្ហោះមួយលើ Instagram កាលពីថ្ងៃច័ន្ទរបស់លោកណាវ៉ាត់ បានបង្ហោះរូបថតខ្លួនឯងជាមួយនឹងឡូហ្គោ Miss Universe ជាផ្ទៃខាងក្រោយរបស់គាត់។ ក្នុងនោះ គាត់បានសរសេរនៅក្នុងចំណងជើងថា “Miss Universe x MGI Org” ។

ដោយឡែក យោងតាមកាសែតថៃ Nation Thailand កាលពីថ្ងៃច័ន្ទ លោកណាវ៉ាត់បានទិញសិទ្ធិធ្វើជាម្ចាស់ផ្ទះ MUT រយៈពេលប្រាំឆ្នាំ ក្នុងតម្លៃ ១៨០ លានបាត។ កម្មវិធីប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែវិច្ឆិកា នៅ Impact Muong Thong Thani ក្នុងទីក្រុងបាងកក ប្រទេសថៃផ្ទាល់តែម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លោកណាវ៉ាត់តបតទៅវិញ ចំពេល​គេចោទ​ថា​ ទទួល​សំណូក ២៥០០០ដុល្លារ ទិញតំណែង Top 10

The post ធ្លាប់ឈ្មោះគ្នាបែកផ្សែង ពេលនេះមេ MGI និង MU ឱប​គ្នាលើឆាក លែងជាគូសត្រូវស្លាប់រស់ appeared first on Kampuchea Thmey Daily.

តុលាការនឹងបើកសវនាការ​រឿងក្ដីក្ដាំមេ MU ថៃ ពាក់ព័ន្ធនឹងការប្រកាសក្ស័យធននៅខែក្រោយ
Anne Jakrajutatip បានចេញសេចក្តីជូនដំណឹងអំពីតុលាការ​ក្ស័យធន ដែល​គ្រោង​នឹង​បើក​សវនាការ​លើ​ដីកា​នៅ​ថ្ងៃ​ទី ២៣ ខែ​មេសា បន្ទាប់​ពី​បញ្ចប់​ការ​ស៊ើបអង្កេត​លើ​សំណើ​ស្តារ​អាជីវកម្ម ខណៈមេ Miss Universeថៃ (MU ) បញ្ជាក់ថា មិនមានផលប៉ះពាល់ដល់ប្រតិបត្តិការរបស់ក្រុមហ៊ុន JKN​ ទេ។

នាយកប្រតិបត្តិ និងគ្រប់គ្រងក្រុមហ៊ុន JKN Global Group Public Company Limited បានចេញលិខិតមួយដោយជូនដំណឹងតាមរយៈទំព័រផ្លូវការដល់នាយកគ្រប់គ្រង ផ្សារហ៊ុនថៃ (SET) ទាក់ទងនឹងបញ្ហានេះ តុលាការក្ស័យធនកណ្តាលបានធ្វើការណាត់ជួបដើម្បីស្តាប់ដីកាព្រមគ្នា។

តាមរយៈក្រដាសមួយសន្លឹកនោះបានបញ្ចាក់ថា កាលពីថ្ងៃទី ០៨ ខែវិច្ឆិកាឆ្នាំ ២០២៣ ក្រុមហ៊ុនត្រូវបានស្នើឲ្យធ្វើជាអ្នកបង្កើតផែនការ។ ក្រោយមកនៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ តុលាការក្ស័យធនកណ្តាលបានបញ្ជាឲ្យទទួលយកសំណើស្តារអាជីវកម្មរបស់ក្រុមហ៊ុនដើម្បីពិចារណា និងកំណត់កាលបរិច្ឆេទសវនាការសម្រាប់សំណើស្តារអាជីវកម្មឡើងវិញ នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ ។ នៅថ្ងៃនោះ តុលាការក្ស័យធនកណ្តាលបានអនុញ្ញាតឲ្យពន្យារពេលសវនាការលើសំណើនៅថ្ងៃទី ៥, ៦, និង ៧ខែមីនា ឆ្នាំ ២០២៤។ ក្រុមហ៊ុនសូមជម្រាបថា ថ្ងៃ០៥ មីនា ឆ្នាំ២០២៤ តុលាការក្ស័យធនកណ្តាលបានពិនិត្យសាក្សីរបស់បេក្ខជន ហើយ​បាន​សាកសួរ​សាក្សី​របស់​បាតុករ។ ករណីនេះបានបញ្ចប់ការស៊ើបអង្កេតនិងកំណត់ការណាត់ជួបដើម្បីស្តាប់ការបញ្ជាទិញនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ និងលុបចោលការណាត់ជួបនៅថ្ងៃទី ០៦និង ០៧ ខែមីនា ឆ្នាំ ២០២៤។ វាមិនប៉ះពាល់ដល់ប្រតិបត្តិការណាមួយរបស់ក្រុមហ៊ុនទេ។

ទោះយ៉ាងណាក៏ដោយ តាមដីកាកោះហៅពីតុលាការបានធ្វើឡើង បន្ទាប់ពីលោកស្រី Anne Jakrajutatip បានប្រកាសក្ស័យធនកាលពីឆ្នាំ២០២៣ ក្នុងពេលដែលបំណុលកាន់តែកើនឡើងខ្លាំងហួសប្រមាណ។ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ រឿងរ៉ាវក្ស័ួធនរបស់មេ MU បានធ្វើឲ្យមហាជនជាច្រើនមានការព្រួយបារម្ភនិងកំពុងតាមដានថា តើនឹងមានអ្វីកើតឡើងចំពោះកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡ ហើយថាតើនឹងទទួលរងផលប៉ះពាល់ពីរឿងនេះ ឬយ៉ាងណា ដោយសារ JKN គឺជាម្ចាស់ស្ថាប័ន Miss Universe ដែលជាអ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញាចក្រវាលទាំងមូល៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាកំប្លែងថៃ Ball ចេញមុខបំភ្លឺ ក្រោយសារព័ត៌មានផ្សាយព្រាតថា លោកស្លាប់ក្នុងឧបទ្ទវហេតុ​

The post តុលាការនឹងបើកសវនាការ​រឿងក្ដីក្ដាំមេ MU ថៃ ពាក់ព័ន្ធនឹងការប្រកាសក្ស័យធននៅខែក្រោយ appeared first on Kampuchea Thmey Daily.

អតីតប្រធានកម្មវិធីបវរកញ្ញាចក្រវាល ប្ដឹងសេដ្ឋីជំនួញកែភេទថៃ​ Anne ពីបទលាបពណ៌
អតីតប្រធានស្ថាប័នបវរកញ្ញាចក្រវាល Paula Shugart បានចេញសេចក្តីថ្លែងការណ៍ជាភាសាថៃតាមរយៈ Instagram ផ្ទាល់ខ្លួនដោយបញ្ចាក់ថា នឹងត្រៀម​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​លើសេដ្ឋីជំនួញកែភេទថៃ​ Anne Jakrajutatip ដែលដើរលាបពណ៌លោកស្រីប៉ាតណាប៉ាតណី។

អតីតប្រធានស្ថាប័នរបវរកញ្ញាចក្រវាល Paula Shugart

តាមរយៈការ​បង្ហោះលើគណនីផ្ទាល់របស់ប្រធាន Miss Universe រូបនេះបានសរសេរសារយ៉ាងវែងអន្លាយដោយ​បញ្ជាក់​ថា​ “បន្ទាប់ពីបានប្រកាសលាលែងពីតំណែងជាប្រធានស្ថាប័នបវរកញ្ញាចក្រវាលក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខ្ញុំបានជ្រើសរើសមិនធ្វើអត្ថាធិប្បាយ អំពីការផ្លាស់ប្តូរនៅក្នុងស្ថាប័នបវរកញ្ញាចក្រវាល។ ប៉ុន្តែខ្ញុំនៅតែត្រៀម​ខ្លួន​ ហើយ​នៅ​តែ​មាន​ឆន្ទៈ​ក្នុង​ការ​ជួយ​ស្ថាប័ន និង​អ្នក​គ្រប់​គ្នា​ដែល​ពាក់ព័ន្ធ​នឹង​ដំបូន្មាន និង​ការ​ណែនាំ​ពី​បទពិសោធន៍ និងចំណេះដឹងដែលប្រមូលបានក្នុងរយៈពេលយូរ។ ខ្ញុំ​ត្រូវ​ចេញ​មក​ធ្វើ​សេចក្តី​ថ្លែងការណ៍​លើក​នេះ​ ដោយ​សារ​តែ​ម្ចាស់​ស្ថាប័នបវរកញ្ញា​ចក្រវាល Anne Jakrajutatip Chakrajutatib ចោទប្រកាន់ខ្ញុំ​ ជាមួយនឹងព័ត៌មានមិនពិត ហើយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ជម្លោះ​ជា​ខ្លាំង។

ជាមួយគ្នានោះផងដែរ លោកស្រី​ Paula Shugart បានបញ្ចាក់បន្ថែមទៀតថា ជាធម្មតា ខ្ញុំបានជ្រើសរើសមិនអើពើនឹងពាក្យទាំងនោះ។ ប៉ុន្តែ​ចោទ​ខ្ញុំ​ពី​បទ​ឆបោក និង​ទទួល​បាន​ប្រាក់​សំណង​សម្រាប់​ប្រទេស​មួយ​ដើម្បី​ទទួល​បាន​តំណែង​បវរកញ្ញា​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល​ជា​រៀងរាល់​ឆ្នាំ។ ពាក្យ​ទាំង​នេះ​មិន​ត្រឹម​តែ​ជេរ​ខ្ញុំ​ទេ ប៉ុន្តែ​វា​ក៏​ផ្តល់​តម្លៃ​ដល់​ស្ត្រី​ទាំងអស់​ដែល​បាន​គ្រង​មកុដ​បវរកញ្ញា​ចក្រវាល​កាលពី​មុន​ថា​ ពួកគេ​ជា​បវរកញ្ញា​ចក្រវាល​ដែល​បាន​ទិញ​តំណែង​ដោយ​មិន​បាន​ចូល​ប្រព័ន្ធ​ប្រកួតប្រជែង​ដោយ​យុត្តិធម៌។​ ខ្ញុំមិនអាចទទួលយកការចោទប្រកាន់ដ៏ឃោរឃៅ និងគ្មានការគិតបែបនេះបានទេ។ ព្រោះ​ការ​ធ្វើ​នេះ​ជា​ការ​ប្រមាថ​ដល់​បវរកញ្ញា​ចក្រវាល និងអស់អ្នកដែលបានទទួលតំណែងបវរកញ្ញាចក្រវាល។

ខ្ញុំ​កំពុង​រៀបចំ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​នៅ​ប្រទេស​ថៃ។ ថ្វីដ្បិតតែចំណាត់ការផ្លូវច្បាប់របស់ខ្ញុំ គ្រាន់តែជាបណ្តឹងមួយក្នុងចំណោមបណ្តឹងជាច្រើនក៏ដោយ ករណីដែលនាយកប្រតិបត្តិកំពូលរបស់ JKN កំពុងប្រឈមមុខនាពេលនេះ។ តែ​ចេញ​មក​ប្រកាស​ការពិត និងថ្កោលទោសការចោទប្រកាន់មិនពិត វាចាំបាច់ណាស់ក្នុងការការពារបវរកញ្ញាចក្រវាល និងកេរ្តិ៍ឈ្មោះរបស់ស្ថាប័ន។ មុន​នឹង​យក​រឿង​នេះ​ចូល​ទៅ​ក្នុង​ដំណើរ​ការ​របស់​តុលាការ​នៅ​ព្រះរាជាណាចក្រ​ថៃ ហើយខ្ញុំរក្សាសិទ្ធិទាមទារសំណងទាំងអស់។ ខ្ញុំ​គ្មាន​ចេតនា​ចូល​រួម​ក្នុង​ការ​ជជែក​ដេញដោល​នោះ​ទេ។ ជាពិសេស ជម្លោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម គ្រប់​គ្នា​ដែល​ស្គាល់​ខ្ញុំ​ច្បាស់​ដឹង​ការ​ពិត​ទាំង​ស្រុង  និងអ្វីមួយដែលខ្ញុំតែងតែឈរយ៉ាងរឹងមាំ។ ខ្ញុំសូមជូនពរឲ្យបទពិសោធន៍ទាំងអស់របស់ខ្ញុំធ្វើការជាមួយស្ត្រីគួរឲ្យកោតសរសើរនៅជុំវិញពិភពលោក វាជាភស្តុតាងនៃអត្តសញ្ញាណ និងខ្លឹមសាររបស់ខ្ញុំ”។

យ៉ាងណាមិញ ជុំវិញបណ្ដឹងដែលដើមចោទដែលជាអតីតប្រធានស្ថាប័នរបវរកញ្ញាចក្រវាលលោកស្រី Paula Shugart ប្ដឹងទៅកាន់សេដ្ឋីជំនួញកែភេទថៃ​ Anne Jakrajutatip កំពុងក្លាយជារឿងរ៉ាវដ៏រសើបខ្លាំងក្នុងវិស័យសម្រស់ ខណៈពេលដែលកម្មវិធី​ Miss Universe នៅថៃ អាចនេឹងត្រូវប្ដូរម្ចាស់លែងជា Anne ទៀតហើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រោយរៀបការជិត៦ខែ Kimberly ថា ស្វាមីជាតំបន់សុវត្ថិភាព និងតែងតែគាំទ្រនាងយ៉ាងខ្លាំងក្លា

The post អតីតប្រធានកម្មវិធីបវរកញ្ញាចក្រវាល ប្ដឹងសេដ្ឋីជំនួញកែភេទថៃ​ Anne ពីបទលាបពណ៌ appeared first on Kampuchea Thmey Daily.

សេដ្ឋីជំនួញកែភេទថៃ Anne​ បង្ហោះសារទាំងក្រេវក្រោធ ចំអកអ្នកចាក់ពីក្រោយខ្នង​រឿងកម្មវិធីបវរកញ្ញា​ចក្រវាល
បន្ទាប់ពីអ្នកជំនួញកែភេទ និងមហាសេដ្ឋីថៃ Anne Jakrajutatip បានបង្ហោះលើ Facebook ទាំងកំហឹងយ៉ាងខ្លាំង ដោយប្រយោគរបស់នាងក្នុងន័យចំអកដល់បុគ្គលអាថ៌កំបាំង ដែលរកស៊ីដូចគ្នាតែគំនិតស្មោកគ្រោក ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​រាជិនី​សម្រស់​​សម្រុកចូលទៅ​តាមដាន​ជាង​១២​លាន​ឯណោះនាក់​។

កាលពី ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៤ អ្នកកាន់កាប់កម្មវិធី Miss Universe រូបនេះ បានសរសេរសារដ៏វែងអន្លាយមួយតាមរយៈ Facebook ផ្ទាល់ខ្លួនរបស់នាងថា “Anne ចង់សំដៅលោកពូម្នាក់ ហើយចង់បង្រៀនគាត់ថា ការរកស៊ីគួរគោរពម្ចាស់ផ្ទះ ដោយសួរទល់មុខគ្នាមិនមែនលួចលាក់ ហើយមិនមែនមកសួរមនុស្សនៅខាងក្នុងពីការសម្ងាត់ណាមួយទេ។ បើមិនពេញចិត្តគ្នា សូមឈប់និយាយអាក្រក់ពីខ្ញុំ ការធ្វើបែបនេះមិនមែនជាមនុស្សចាស់គួរឲ្យគោរពបន្តិចណាឡើយ។ ជាពិសេស វាធ្វើឲ្យខ្ញុំមានអារម្មណ៍មិនល្អ​ ជាមួយមនុស្សប្រភេទនេះឡើយ”។

ទោះយ៉ាងណាក៏ដោយ នៅពេលដែលការបង្ហោះរបស់មេ​ Miss Universe ត្រូវបានផ្សព្វផ្សាយ ប្រការ​នេះ​បាន​ធ្វើ​ឲ្យមហាជន​ជា​ច្រើន​ដែលតាម​ដាន ​និងមានចំងល់ថា តើលោកពូដែលនាងសំដៅ​លើជា​នរណា​ពិតប្រាកដ? ស្របពេលដែលទស្សនិកជនមួយចំនួនធំហាក់សន្ធិដ្ធានថា រឿង​នេះអាច​ពាក់ព័ន្ធ​នឹង​មុខ​ជំនួញ​របស់​កម្មវិធី​ប្រកួត​បវរកញ្ញា​ចក្រវាល (Miss Universe) ដែល​ទើប​មាន​ការ​ប្រកាសលក់ ដោយសារតែបញ្ហាក្ស័យធន់។

ព្រមជាមួយគ្នានេះថែមទៀត អ្នកគាំទ្រនៅតែមានងចំងល់យ៉ាងខ្លាំង ដែលបង្កឲ្យអ្នកជំនួញកែភេទរូបនេះខឹងសម្បារមិនធ្លាប់ឃើញពីមុន។ ក្នុងនោះផងដែរ មហាជនរួមទាំងហ្វេនរបស់កម្មវិធី Miss Universe បានចូលមកលើកទឹកចិត្តដល់រូបនាង។ ប៉ុន្តែក្នុងការបញ្ចេញមតិនោះ ក៏មានអ្នកខ្លះទៀតចង់ដឹងថាលោកពូម្នាក់នោះជានរណា?

យ៉ាងណាមិញ ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​បញ្ជាក់​ថា​ បញ្ហា​នេះ​ជា​អ្វី​នៅ​ឡើយ​ទេ ហើយ​តើ​នាងមាន​ន័យ​សំដៅដល់​អ្នក​ណាម្នាក់ក្នុងវិស័យកម្សន្ត? ប្រិយមិត្ត​អ្នកអានមានតែ​រង់ចាំ​ស្តាប់​ការ​ពន្យល់​ច្បាស់​លាស់​ ឬអាចផ្ដល់បទសម្ភានស៍ពី​អគ្គនាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងក្រុមហ៊ុន JKN Global Group Public Company Limited (JKN) រូបនេះតែប៉ុណ្ណោះ។ ក្នុងពេលដែលនាពេលថ្មីៗ កម្មវិធី Miss Universe របស់ថៃ អាចនឹងត្រូវដូរម្ចាស់ថ្មី ក្រោយ Anne Jakrajutatip កាន់កាប់ត្រឹមរយៈពេល២ឆ្នាំ៕

អត្ថបទ៖​​ សាង ស្រីល័ក្ខ

ចុចអាន៖សមាជិកសភាបក្សចលនាឆ្ពោះទៅមុខមួយរូប មានវង្សត្រកូលពីគ្រួសារសេដ្ឋីថៃ

The post សេដ្ឋីជំនួញកែភេទថៃ  Anne​ បង្ហោះសារទាំងក្រេវក្រោធ ចំអកអ្នកចាក់ពីក្រោយខ្នង​រឿងកម្មវិធីបវរកញ្ញា​ចក្រវាល appeared first on Kampuchea Thmey Daily.

សេដ្ឋី Anne ធានាអះអាងថា ទោះ​​ជំនួញមានបញ្ហា តែកម្មវិធីបវរកញ្ញា​ចក្រវាលនៅតែទៅមុខ
បន្ទាប់ពីធ្លាយព័ត៌មានថាក្រុមហ៊ុន JKN Global Group Public Company Limited (JKN) ដែលមាន សេដ្ឋីថៃ Anne Jakkaphong ជាអ្នកកាន់កាប់ ពេលនេះបានសម្រេចដាក់ញត្តិដោយប្រកាសថាក្ស័យធន​ ខណៈដែលបំណុលកាន់តែកើនឡើងខ្លាំង។

ក្រោយហេតុការណ៍នេះបានកើតឡើង ធ្វើឲ្យមហាជនជាច្រើនមានការព្រួយបារម្ភនិងកំពុងតាមដានថា តើនឹងមានអ្វីកើតឡើងចំពោះកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡ ហើយថាតើនឹងទទួលរងផលប៉ះពាល់ពីរឿងនេះ ឬយ៉ាងណា ដោយសារ JKN គឺជាម្ចាស់ស្ថាប័ន Miss Universe ដែលជាអ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញាចក្រវាល។

យ៉ាងណាមិញ មិនឲ្យអ្នកគាំទ្រមានការសង្ស័យនោះច្រើន ស្រ្តីកែភេទ Anne បានចេញមុខបង្ហោះរូបភាពនៃសេចក្តីថ្លែងការណ៍របស់ JKN Global Group ទាក់ទនឹងករណីខាងលើនេះដែលមានន័យដូចខាងក្រោមថា៖

“មិនថាមានអ្វីកើតឡើងទេ! ខ្ញុំនឹងធ្វើឲ្យ Miss Universe ដើម ជាអាទិភាពកំពូលរបស់ខ្ញុំ។ មិន​ថា​សប្បាយ​ឬ​ឈឺ​ចាប់​ប៉ុណ្ណា​ទេ Miss Universe​ របស់យើងត្រូវតែបន្ត ត្រូវតែល្អឥតខ្ចោះ និង​ស្ថិត​ក្នុង​តំណែង​កំពូល​ជា​សម្រស់​រឿងព្រេង​និទាន​របស់​ពិភពលោក​! ខ្ញុំនឹងលះបង់ និងធ្វើអ្វីគ្រប់យ៉ាងដើម្បីភាពជោគជ័យដ៏អស្ចារ្យនៃកម្មវិធី Miss Universe របស់យើង។ អរគុណសម្រាប់ក្តីស្រលាញ់ និងការគាំទ្រដ៏កក់ក្តៅរបស់ JKN”។

ទោះយ៉ាងណាក៏ដោយ ដំណឹងនៃការក្ស័យធនរបស់ក្រុមហ៊ុន JKN មិនមែនជាលើកទីមួយឡើយ ដែលលេចឮជាសាធារណៈនោះ។ កាលពីជាងពីរខែមុន មាន​ទំព័រ​មួយ​បាន​ចេញ​ផ្សាយ​ថា “JKN កំពុង​លុប​ចោល​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល ដោយសារ​ខ្វះ​សាច់​ប្រាក់។ កំពុងតែរក​ក្រុម​អ្នក​វិនិយោគ​មក​ទិញ​បន្តវិញ” ដែលនេះបានធ្វើ​ឲ្យ​អ្នក​គាំទ្រ​រាជិនីសម្រស់​រូប​នេះ​កើត​ទុក្ខ​ជា​ខ្លាំង ក្នុងនោះមានអ្នកខ្លះបានបញ្ជេញមតិសួរថា តើ​រឿង​នេះ​ពិត​ទេ? បើលក់រក្សាសិទ្ធិ ហើយ​តើ​ចំណូល​ក្រុមហ៊ុន​បាន​មក​ពី​ណា?

សូមបញ្ជាក់ដែរថា​ កម្មវិធីបវរកញ្ញាចក្រវាលឆ្នាំ ២០២៣ លើកទី៧២ កំពុងប្រារព្ធធ្វើឡើងនៅកីឡដ្ឋាន José Adolfo Pineda Arena ក្នុងទីក្រុង San Salvador ប្រទេស El Salvador ហើយនឹងបញ្ចប់នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ខាងមុខនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ម្ចាស់ Miss Universe ថៃ ប្រកាស​ក្ស័យធន ក្រោយទិញកម្មវិធីអស់ ២០ លានដុល្លារ

The post សេដ្ឋី Anne ធានាអះអាងថា ទោះ​​ជំនួញមានបញ្ហា តែកម្មវិធីបវរកញ្ញា​ចក្រវាលនៅតែទៅមុខ appeared first on Kampuchea Thmey Daily.

មេ Miss Universe ប្ដឹងអ្នកចោទថា កម្មវិធីបវរកញ្ញាចក្រវាលលុបការប្រកួតចោល ដោយសារក្ស័យធន
Anne Jakrajutatip ជាអ្នកកាន់កាប់កម្មវិធី Miss Universe បានប្រកាសប្ដឹងគ្រប់ភ្នាក់ងារសារព័ត៌មានដែលបង្ហោះព័ត៌មានក្លែងក្លាយថា​ ការ​ប្រកួត​បវរកញ្ញា​ចក្រវាលនឹងលុបចោល​ដោយសារតែ​ក្ស័យធន។

បន្ទាប់​ពី​ទំព័រ​មួយ​បាន​ចេញ​ផ្សាយ​ថា “JKN កំពុង​លុប​ចោល​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល ដោយសារ​ខ្វះ​សាច់​ប្រាក់។ រក​ក្រុម​អ្នក​វិនិយោគ​មក​ទិញ​បន្តវិញ” ដែលនេះបានធ្វើ​ឲ្យ​អ្នក​គាំទ្រ​រាជិនីសម្រស់​រូប​នេះ​កើត​ទុក្ខ​ជា​ខ្លាំង ខណៈអ្នកខ្លះបានបញ្ជេញមតិសួរថា តើ​រឿង​នេះ​ពិត​ទេ? បើលក់រក្សាសិទ្ធិ ហើយ​តើ​ចំណូល​ក្រុមហ៊ុន​បាន​មក​ពី​ណា?

យ៉ាងណាមិញក្រោយ​មាន​ពាក្យចចាមអារ៉ាម​ឥត​ឈប់ឈរ នៅថ្ងៃនេះ០៧ ខែ​កញ្ញា Anne ជា​អគ្គនាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងក្រុមហ៊ុន JKN Global Group Public Company Limited (JKN) បញ្ជាក់​ថា ​នឹង​រៀបចំ​កម្មវិធី​ប្រកួត​បវរកញ្ញា​ចក្រវាល​ឆ្នាំ ២០២៣ នៅ​ថ្ងៃ​ទី ១៨ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​ប្រទេស​អែលសាល់វ៉ាឌ័រ។

ក្នុងនោះស្រ្តីកែភេទរូបនេះបានដាក់ចំៗឥតទុកមុខទៅកាន់អ្នកបង្កើតរឿងនោះថា “ ដំណឹងនេះ ជាព័ត៌មានក្លែងក្លាយ!!! គ្មានការពិតសោះ! តើអ្នកយកអ្វីមកសរសេរ? អ្វី​គ្រប់​យ៉ាង​ត្រូវ​បាន​រៀប​ចំ​ផែន​ការ និង​រៀប​ចំ​អស់​ជា​ច្រើន​ខែ។ សម្រាប់ការប្រកួតនៅថ្ងៃទី ១៨ ខែវិច្ឆិកាដែលរៀបចំដោយរដ្ឋាភិបាល El Salvadoran”។

លើសពីនេះទៀតដែរ Anne​បានបញ្ចេញសាបន្ថែមទៀតថា ដូច្នេះយើងខ្ញុំស្នើសុំវិធានការផ្លូវច្បាប់ ជាមួយគ្រប់ទីភ្នាក់ងារសារព័ត៌មានដែលនិយាយ និងសរសេរ និងវិភាគដោយខ្លួនឯង ដោយមិនសម្ភាសន៍នាយកប្រតិបត្តិ រួមទាំង Ann ខ្លួនឯងផងដែរ។ អ្នកសរសេរបាន​ព្យាយាម​បង្កាច់​បង្ខូច​ ដែល​ផ្អែក​លើ​រឿង​តែ​មួយ ប៉ុន្តែ​ព្យាយាម​យក​រឿង​ផ្សេង​មក​ផ្សព្វផ្សាយ និង​បង្កើត​ពណ៌​ក្នុង​ព័ត៌មាន​ដែល​ហួស​ពី​ការ​ពិត។ ដើម្បីស្វែងរកការវាយតម្លៃ និងប្រាក់ចំណូលសម្រាប់ទីភ្នាក់ងារព័ត៌មានរបស់ពួកគេ។ អាស្រ័យហេតុនេះ យើងខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ស្តាប់ និងប្រើប្រាស់ព័ត៌មានដោយផ្ទាល់ពីក្រុមហ៊ុនតែប៉ុណ្ណោះ សូមអរគុណ!

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖លេចឮថា Lisa អាចនឹងចុះកុងត្រាជាមួយក្រុមហ៊ុនលំដាប់ពិភពលោក

ចុចអាន៖តួឯកប្រុសរឿង “បុព្វេសន្និវាស” ថា វិឡាស្គឹមស្គៃដែលកំពុងសង់ សុទ្ធតែជាកម្លាំងញើសឈាមខ្លួន

The post មេ Miss Universe ប្ដឹងអ្នកចោទថា កម្មវិធីបវរកញ្ញាចក្រវាលលុបការប្រកួតចោល ដោយសារក្ស័យធន appeared first on Kampuchea Thmey Daily.