Barbie Hsu Archives - Kampuchea Thmey Daily

ពេលនេះដឹងមូលហេតុពិត ការស្លាប់របស់ Barbie Hsu ឬតួសាន់ឆាយ
នៅព្រឹកថ្ងៃទី ៤ ខែកុម្ភៈ យោងតាមសារព័ត៌មាន Sohu បានរាយការណ៍អត្ថបទដែលបង្ហាញពីមូលហេតុពិតនៃការស្លាប់ភ្លាមៗរបស់ Barbie Hsu ឬតួសាន់ឆាយ។ យោងតាមរបាយការណ៍ តារាស្រីកើតក្នុងឆ្នាំ ១៩៧៦ មានជំងឺគាំងបេះដូង ខណៈពេលកំពុងធ្វើដំណើរទៅកាន់អាកាសយានដ្ឋានក្នុងប្រទេសជប៉ុន និងត្រឡប់ទៅតៃវ៉ាន់វិញ។ ក្រុមគ្រួសារ បានប្រញាប់ប្រញាល់នាំនាងទៅកាន់មន្ទីរពេទ្យក្បែរនោះ សម្រាប់ការព្យាបាលបន្ទាន់រយៈពេល១៤ម៉ោង ប៉ុន្តែនៅតែមិនអាចស្រោចស្រង់ឲ្យតារាស្រីរស់រានមានជីវិតបានឡើយ។

សាន់ឆាយបានឆ្លងជំងឺផ្តាសាយ H1N1 ខណៈពេលកំពុងត្រាំទឹកក្តៅ។ ក្រោយមក ស្ថានភាពតួអង្គកាន់តែអាក្រក់ទៅៗ ដែលនាំឲ្យមានផលវិបាកសរសៃឈាមបេះដូង។ ជំនួសឲ្យការនាំនាងទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុតនៅ Hakone ប្រទេសជប៉ុនសម្រាប់ការព្យាបាលទាន់ពេលវេលា ដោយសារតែការព្រួយបារម្ភអំពីមណ្ឌលសុខភាពមិនគ្រប់គ្រាន់ ពួកគេចង់ឲ្យ Barbie Hsu ត្រឡប់ទៅតៃវ៉ាន់វិញសម្រាប់ការព្យាបាលដ៏ល្អបំផុត ប៉ុន្តែអ្វីៗបានខុសទាំងស្រុង។

នៅយប់មុនពេលកើតហេតុ Barbie Hsu នៅតែរាំជាមួយក្រុមគ្រួសារយ៉ាងសប្បាយរីករាយ។ ចាប់តាំងពីពេលដែល នាងបានដួលសន្លប់ រហូតដល់នាងស្លាប់ អ្វីៗបានកើតឡើងយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យអ្នកដែលបានឃើញហេតុការណ៍នេះមានការតក់ស្លុតជាខ្លាំង។

ជាក់ស្ដែង តួសាន់ឆាយ មានបញ្ហាសុខភាពស្រាប់ទៅហើយ! នាងបានទទួលរងពីជំងឺក្រឡាភ្លើង និងការហូរឈាមក្រោយសម្រាលកូន ដែលនាំឲ្យមានប្រព័ន្ធភាពស៊ាំងាយរងគ្រោះខ្លាំង។ នៅពេលដែលតារាស្រីឆ្លងជំងឺផ្តាសាយប្រភេទ A រួមផ្សំជាមួយនឹងសួតខ្សោយរួចទៅហើយ និងភាពធន់មិនគ្រប់គ្រាន់នៅក្នុងរាយកាយ មិនអាចឲ្យនាងតស៊ូដើម្បីត្រឡប់មកផ្ទះវិញដើម្បីព្យាបាលនោះទេ។ នាងបានទទួលមរណភាព ខណៈពេលដែលម្តាយ ស្វាមី (DJ Koo) កូនពីរនាក់ និងប្អូនស្រី និងបងថ្លៃនៅក្បែរកាយ។

Barbie Hsu គឺជាតារាសម្តែង ចម្រៀង និងពិធីករទូរទស្សន៍តៃវ៉ាន់ដ៏ល្បីល្បាញម្នាក់ នាងត្រូវបានគេស្គាល់យ៉ាងទូលំទូលាយទូទាំងអាស៊ី សម្រាប់តួនាទីជាតួអង្គសាន់ឆាយ នៅក្នុងរឿងភាគទូរទស្សន៍បុរាណ Meteor Garden ក្នុងឆ្នាំ២០០១​ ដែលបានក្លាយជារូបតំណាងយុវវ័យសម្រាប់ទស្សនិកជនជំនាន់ក្រោយ។ ក្រៅពីការសម្តែង រូបនាងក៏មានសកម្មក្នុងវិស័យតន្ត្រី និងទូរទស្សន៍ជាមួយប្អូនស្រី Dee Hsu ក្នុងក្រុម ASOS ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ឈិនឡុង ទម្លាយជាសាធារណៈថា ខ្លួនមានជំងឺពិបាកផ្ចង់អារម្មណ៍ខ្លាំង

The post ពេលនេះដឹងមូលហេតុពិត ការស្លាប់របស់ Barbie Hsu ឬតួសាន់ឆាយ appeared first on Kampuchea Thmey Daily.

អំពើល្អ តួ សាន់ឆាយ ត្រូវគាស់កកាយឡើងវិញ ធ្វើឲ្យទស្សនិកជនកាន់តែសោកស្តាយនាង
បន្ទាប់ពី Barbie Hsu ទស្សនិកជននិយមហៅនាងថាតួសាន់ឆាយ បានទទួលមរណភាព ព័ត៌មានមួយចំនួនអំពីជីវិតរបស់នាងបានបង្ហាញឡើងមកភ្លាមៗ ដែលធ្វើឲ្យទស្សនិកជនកាន់តែសោកស្តាយជាពន់ពេក ចំពោះតារាសម្តែងដ៏ស្រស់ស្អាត និងអកុសលរូបនេះ។

ជាក់ស្ដែង នៅថ្ងៃទី ២៩ ខែវិច្ឆិកា តាមរបាយការណ៍ពីសារព័ត៌មាន QQ បានរាយការណ៍ថា ស្ត្រីម្នាក់នៅ Guangzhou ប្រទេសចិន បានបង្ហាញពីរឿងរ៉ាវនៃទង្វើសប្បុរសរបស់សានឆាយ នៅពេលដែលនាងបានជួយចេញថ្លៃព្យាបាលកូនស្រីរបស់នាងដោយស្ងៀមស្ងាត់។

ជាពិសេស នៅក្នុងខែមីនា ឆ្នាំ ២០២១ ស្រ្តីម៉េម៉ាយម្នាក់បានបង្ហោះការអំពាវនាវរកជំនួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កូនស្រីរបស់នាងត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកឈាម ប៉ុន្តែថ្លៃព្យាបាលថ្លៃពេក ដែលធ្វើឲ្យម្តាយរូបបនោះស្ថិតក្នុងស្ថានភាពអស់សង្ឃឹម។ ស្ត្រីរូបនេះបានផ្ញើសារទៅកាន់តារារាប់សិបនាក់ដើម្បីពន្យល់ពីស្ថានភាពរបស់នាង ដោយសុំជំនួយ ប៉ុន្តែមិនបានទទួលការឆ្លើយតបទេ។  ទម្រង់បែបបទនេះគ្មានប្រសិទ្ធភាពទេ ព្រោះសិល្បករជាច្រើនខ្លាចវាជាការបោកប្រាស់។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីផ្ញើសារទៅកាន់តួសាន់ឆាយ បីថ្ងៃក្រោយមក ម្តាយបានទទួលសារពីការិយាល័យតំណាងរបស់តារាសម្តែងរូបនេះដោយនិយាយថា សូមទុកព័ត៌មានទំនាក់ទំនងរបស់អ្នក យើងចង់ដឹងអំពីស្ថានភាពរបស់កុមារ”។

អំឡុងពេលសន្ទនាតាមទូរស័ព្ទ សាន់ឆាយបានសួរដោយប្រុងប្រយ័ត្នអំពីការធ្វើរោគវិនិច្ឆ័យ និងការចំណាយជាក់លាក់ នៅថ្ងៃបន្ទាប់ ម្តាយបានទទួលប្រាក់ចំនួន ៣០០,០០០ យន់ នៅក្នុងគណនីធនាគាររបស់នាង ដោយហេតុនេះបានជួយសង្គ្រោះជីវិតកូនស្រីរបស់នាង។ តារាស្រីក៏បានស្នើសុំកុំឲ្យផ្សព្វផ្សាយបញ្ហានេះជាសាធារណៈ តារាសម្តែងរូបនេះបានឆ្លើយតបថា «ផ្តោតលើការព្យាបាល ប្រសិនបើអ្នកមានការលំបាកណាមួយ សូមទាក់ទងមកខ្ញុំ»។

លើសពីនេះ យោងតាមប្រភពដដែលបានបញ្ចាក់ទៀតថា ឆ្នាំ ២០២១ Barbie Hsu ក៏បានជួយគ្រួសារមួយទៀតដែលកូនប្រុសរបស់ពួកគេមានរោគសញ្ញា Tourette (ជំងឺប្រព័ន្ធសរសៃប្រសាទដែលបណ្តាលឲ្យមានចលនាភ្លាមៗ ម្តងហើយម្តងទៀត និងដោយអចេតនា ដែលហៅថា tics) ជាមួយនឹងប្រាក់ចំនួន១០០,០០០ យន់។ នាងមិនបានស្នើសុំសងប្រាក់វិញទេ ហើយសង្ឃឹមថាក្រុមគ្រួសារនឹងមិនផ្សព្វផ្សាយពីទង្វើល្អរបស់តារាសម្តែងរូបនេះទេ។

នៅឆ្នាំ ២០១៦ ម្តាយម្នាក់ដែលមានកូនភ្លោះមិនគ្រប់ខែបានបង្ហោះសំណើសុំជំនួយ ហើយតារាតួសម្ដែងស្រីក្នុងរឿង F4 ក៏បានឆ្លើយតបជាសាធារណៈថា តើខ្ញុំអាចជួយដោយរបៀបណា! ខ្ញុំសុខចិត្ត!” ហើយបន្តឧបត្ថម្ភបន្ទាប់ពីនោះ។

នៅឆ្នាំ ២០២០ មន្ទីរពេទ្យមួយក្នុងទីក្រុងវូហានបានទទួលម៉ាស់មួយបាច់ដែលមានតម្លៃមួយលានយ័ន ដែលត្រូវបានបរិច្ចាគដោយអនាមិក។ ក្រោយមក គិលានុបដ្ឋាយិកាជាន់ខ្ពស់បានបង្ហាញថា មនុស្សដែលមានចិត្តល្អគឺ Barbie Hsu។

កន្លងមក Barbie Hsu ធ្លាប់ធ្វើការងារសប្បុរសធម៌ច្រើនដង ជាពិសេសជួយម្តាយវ័យក្មេង ប៉ុន្តែនាងមិនបានបង្ហាញវាដល់ប្រព័ន្ធផ្សព្វផ្សាយទេ។ ក្នុងអំឡុងពេលនៃជម្លោះលែងលះ អតីតស្វាមីរបស់នាង Wang Xiaofei ក៏បានបញ្ជាក់ម្តងហើយម្តងទៀតថា ទោះបីជាអ្នកទាំងពីរឈ្លោះប្រកែកគ្នាក៏ដោយ Barbie  គឺជាមនុស្សល្អដែលតែងតែជួយមនុស្សជាច្រើន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ជនជាតិ ថៃ ចាប់ផ្ដើមរើសអើង ម្ចាស់មកុដបវរកញ្ញាចក្រវាឡឆ្នាំ ២០២៥  Fatima

The post អំពើល្អ តួ សាន់ឆាយ ត្រូវគាស់កកាយឡើងវិញ ធ្វើឲ្យទស្សនិកជនកាន់តែសោកស្តាយនាង appeared first on Kampuchea Thmey Daily.

ការបែងចែកទ្រព្យចុងក្រោយរបស់ សាន់ឆាយ ទីបំផុតបានបញ្ចប់ហើយ
កាលពីពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ការបែងចែកទ្រព្យសម្បត្តិរបស់ Barbie Hsu ដែលមានតម្លៃ ៦៦០ លានដុល្លារតៃវ៉ាន់ ទីបំផុតបានបញ្ចប់ហើយ។ អតីតស្វាមី Wang Xiaofei ទទួលបានទ្រព្យសម្បត្តិភាគច្រើនតាមរយៈកូនរបស់គាត់។ បន្ទាប់ពីតួសាន់ឆាយទទួលមរណៈភាពក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ លោកគឺជាអាណាព្យាបាលស្របច្បាប់តែមួយគត់ ហើយក៏បានគ្រប់គ្រងមរតកដែលអតីតភរិយារបស់គាត់ បានបន្សល់ទុកអោយកូនពីរនាក់ផងដែរ។

ជារៀងរាល់ខែ Wang Xiaofei ត្រូវតែដាក់របាយការណ៍ចំណាយលម្អិតទៅកាន់តុលាការ។ ការចំណាយទាំងអស់ត្រូវតែត្រូវបានបែងចែកទៅឲ្យការអប់រំ និងការថែទាំសុខភាពរបស់កុមារ ហើយការចំណាយលើសខ្ទង់ត្រូវតែត្រូវបានអនុម័តជាមុន។

ជាមួយគ្នានេះដែរ ស្វាមីបច្ចុប្បន្នរបស់ Barbie Hsu គឺ DJ Koo មានបញ្ហាកាន់តែធ្ងន់ធ្ងរ។ គាត់បានទទួលមរតកផ្ទះនៅស្រុក Xinyi – ជាកន្លែងដែលតារាសម្តែងនិងកូនៗរបស់នាងរស់នៅ។ ហេតុនេះហើយ​ទើប​មាន​ប្រភព​ជាច្រើន​បាន​បន្ថែមថា DJ Koo ចុះ​កិច្ចសន្យា​លះបង់​មរតក​ភរិយា​។ ចាប់តាំងពីការស្លាប់របស់ Barbie អាជីពរបស់ DJ ក៏ធ្លាក់ចុះផងដែរ។ ប្រាក់​ខែ​របស់​គាត់​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ហើយ​ជីវិត​មិន​អាច​សុខ​ស្រួល​ដូច​មុន​ទេ។

ចំណែក​លោក Wang Xiaofei អ្នក​ជំនួញ​បាន​បំពេញ​នីតិវិធី​ឲ្យ​កូន​ឈប់​រៀន​នៅ​សាលា​តៃប៉ិ ។ កុមារ​ទាំង​ពីរ​នឹង​ត្រូវ​ផ្ទេរ​ទៅ​សាលា​ឯកជន​ក្នុង​ទីក្រុង​ប៉េកាំង​ក្នុង​ខែ​កញ្ញា។

តក់ស្លុតក្នុងការបែងចែកទ្រព្យសម្បត្តិរបស់ Barbie Hsu អត្ថប្រយោជន៍អតីតស្វាមីស្វាមីថ្មីជំពាក់បំណុល
លើសពីនេះ គ្រួសារ Wang បានទិញផ្ទះល្វែងដ៏ប្រណិតមួយនៅសង្កាត់ Chaoyang (ទីក្រុងប៉េកាំង) នៅជិតសាលារៀន ដើម្បីឲ្យកុមារអាចធ្វើដំណើរ និងរស់នៅបានយ៉ាងងាយស្រួល។

បើទោះជាពីមុនលោក Wang បានបញ្ជាក់ជាច្រើនដងថាលោកនឹងទុកកូននៅតៃប៉ិក៏ដោយ ប៉ុន្តែការដែលលោក និងភរិយារបស់លោកឧស្សាហ៍ហោះហើរទៅមករវាងទីក្រុងប៉េកាំង និងតៃវ៉ាន់ ដើម្បីមើលថែកូនទាំងពីរបានបង្កបញ្ហាជាច្រើន។

មេធាវីបាននិយាយថា គ្រួសាររបស់ Wang និង Barbie ជាពិសេសម្តាយបង្កើតរបស់តារាស្រី នឹងមានកិច្ចប្រជុំជាវីដេអូប្រចាំខែ ដើម្បីចែករំលែកអំពីការថែទាំកូន។ ម្តាយ​របស់ Barbie  បើ​ចង់​ឃើញ​កូន​ទាំង​ពីរ​ត្រូវ​តែ​ផ្ញើ​សំណើ​មុន​៧​ថ្ងៃ។

នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៥ Wang Xiaofei បានរៀបចំពិធីមង្គលការជាមួយភរិយាថ្មី Ma Xiaomei ។ គេ​ដឹង​ថា​ពិធី​មង្គលការ​នេះ​បាន​ធ្វើ​ឡើង​តែ​៣​ខែ​ប៉ុណ្ណោះ​បន្ទាប់​ពី​អតីត​ភរិយា​លោក Hsu Hy Vien ទទួល​មរណភាព។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាកូនទាំងពីររបស់អតីតគូស្នេហ៍ បានអវត្តមានពីពិធីមង្គលការ។ មូលហេតុ​គឺ​ម្តាយ​បង្កើត​របស់​ពួក​គេ​ទើបតែ​ទទួល​មរណភាព​កាលពី​៣​ខែ​មុន ។ កូនទាំងពីរនៅតែសោកសៅបន្ទាប់ពីការស្លាប់របស់ម្តាយរបស់ពួកគេ ដូច្នេះវាមិនសមរម្យសម្រាប់ពួកគេក្នុងការចូលរួមក្នុងពិធីមង្គលការនៅពេលនេះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាចម្រៀង Brett ទទួលមរណភាពវ័យ ៥៧ឆ្នាំ ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ

The post ការបែងចែកទ្រព្យចុងក្រោយរបស់ សាន់ឆាយ ទីបំផុតបានបញ្ចប់ហើយ appeared first on Kampuchea Thmey Daily.

ទោះជាសាន់ឆាយទទួលមរណភាព តែពាក្យចចាមអារ៉ាម និងបណ្ដឹងហាក់មិនស្ងប់ឡើយ
បន្ទាប់ពីទទួលមរណភាពកាលពី ៧ ខែមុន តារាសម្ដែង Barbie Hsu ឬតួសាន់ឆាយ នៅតែមានពាក្យចចាមអារ៉ាមអាក្រក់ៗ និងបណ្ដឹងមិនចេះចប់មិនចេះហើយ ព្រមទាំងបញ្ហាគ្រួសារបន្តជាចំណុចចាប់អារម្មណ៍របស់សាធារណជនជារឿយៗ។

ជាក់ស្ដែង នៅលើបណ្ដាញសង្គម Weibo, Douyin និងប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនទៀត កាលពីពេលថ្មីៗនេះមានព័ត៌មានប្រឌិតជាច្រើន ដោយប្រើប្រាស់ភាសាអសុរោះ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះមិនត្រឹមតែតារាស្រីប៉ុណ្ណោះទេ ថែមទាំងជាមេធាវីតំណាងឲ្យនាងថែមទៀតផង។

មេធាវីតំណាងឲ្យសាន់ឆាយ បានចេញសេចក្តីថ្លែងការណ៍បដិសេធពាក្យចចាមអារ៉ាមទាំងនោះ ហើយសង្កត់ធ្ងន់ថាលោកស្រីនឹងប្តឹងអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិត ស្របពេលដែលតារាសម្ដែងបានទទួើមរណភាពជាយូរណាស់មកហើយ។

មេធាវីការពារក្ដីរូបនេះបាននិយាយទៀតថា ព័ត៌មានដែលផ្សព្វផ្សាយដូចជា «នាងមិនត្រូវបានអនុញ្ញាតដោយគ្រួសារ Barbie Hsu ឬ សំណុំរឿងត្រូវបានសម្រេច សុទ្ធសឹងតែជារឿងមិនពិត។ នៅពេលដែល សាន់ឆាយនៅមានជីវិត នាងបានតំណាងនៅក្នុងបណ្តឹងចំនួនបី រួមមានបណ្តឹងប្រឆាំងនឹងអតីតម្ដាយក្មេក Zhang Lan នៅលើបណ្ដាញសង្គម Douyin ពីបទបរិហារកេរ្តិ៍ បណ្តឹងប្រឆាំងនឹងអតីតស្វាមី Wang Xiaofei ពីបទរំលោភលើបណ្តាញអ៊ីនធឺណែត និងករណីនៃការផ្តួចផ្តើមគំនិតដោយខ្លួនឯង សំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងម្ដាយក្មេកពីបទបរិហារកេរ្តិ៍។

បន្ទាប់ពីសាន់ឆាយ បានទទួលមរណភាពក្នុងខែមេសា ឆ្នាំ ២០២៥ មេធាវីបានបន្តការអនុញ្ញាតពីស្វាមីរបស់នាង គឺ DJ Koo និងម្តាយបង្កើត Huang Chunmei ស្របតាមនីតិវិធី ដើម្បីតំណាងឲ្យពាក្យបណ្ដឹងប្រឆាំងនឹង Zhang Lan នៅទីក្រុងប៉េកាំង។ នាងមិនបានបន្តតំណាងឲ្យពាក្យបណ្ដឹងរបស់ Wang Xiaofei ហើយក្រុមគ្រួសារបានសម្រេចចិត្តបញ្ឈប់ការបន្តសំណុំរឿងព្រហ្មទណ្ឌ ហើយបច្ចុប្បន្នកំពុងដំណើរការនីតិវិធី។

ទាក់ទិននឹងពាក្យចចាមអារ៉ាមថា ភស្តុតាង DNA និងភស្តុតាងនៃការសម្រាលកូនមិនទាន់កើតនៅក្នុងតុលាការ។ នាងបានអះអាងថា វាត្រូវបានប្រឌិតទាំងស្រុង។ មិនមានភស្តុតាងបែបនេះក្នុងអំឡុងពេលសវនាការទេ ហើយនេះគឺជាទង្វើនៃការបរិហារកេរ្តិ៍ដោយព្យាបាទប្រឆាំងនឹងអ្នកដែលបានស្លាប់ហើយ។

មេធាវីការពារក្ដីឲ្យសាន់ឆាយ ក៏បានរំលឹកផងដែរថា ចាប់តាំងពីខែសីហា ឆ្នាំ ២០២៤ មក តុលាការក្រុងប៉េកាំងបានចេញបម្រាមលើការនិយាយ ដោយតម្រូវឲ្យ Zhang Lan មិនបង្ហោះខ្លឹមសារណាមួយដែលទាក់ទងនឹងអាពាហ៍ពិពាហ៍ កូន ឬសុខភាពរបស់ Barbie Hsu  ។ ទោះជាយ៉ាងណាក៏ដោយ Zhang Lan មិនបានធ្វើតាមនោះទេ ដូច្នេះនៅខែឧសភា ឆ្នាំ ២០២៥ ក្រុមគ្រួសារបានស្នើសុំឲ្យតុលាការអនុវត្តវិធានការបង្ខិតបង្ខំ ដោយបច្ចុប្បន្នកំពុងរង់ចាំដំណើរការ។

លោកមេធាវីបានផ្ញើសាររំលែកទុក្ខដល់ Barbie Hsu  ដោយបានហៅនាងថាជាស្ត្រីដែលមានចិត្តល្អ និងក្លាហាន ហើយបានសង្កត់ធ្ងន់ថា កិត្តិយសរបស់អ្នកស្លាប់ត្រូវតែគោរព។ យើងថ្កោលទោសយ៉ាងដាច់អហង្ការនូវរាល់ទង្វើប្រមាថ និងការបរិហារកេរ្តិ៍។

លោកស្រីបានបញ្ជាក់ថា លោកស្រីនឹងមិនអត់ឱនចំពោះរាល់ទង្វើនៃការផ្សព្វផ្សាយពាក្យចចាមអារ៉ាម តាមរយៈវិវាទ និងបណ្តឹងទៅកាន់គណៈមេធាវីទីក្រុងប៉េកាំង និងក្រសួងយុត្តិធម៌ ដើម្បីការពារសិទ្ធិស្របច្បាប់របស់កូនក្តី និងខ្លួនលោកស្រីឡើយ។

គួរបញ្ចាកដែរថា Barbie Hsu បានទទួលមរណភាពកាលពីថ្ងៃទី ២ ខែកុម្ភៈ ក្នុងដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ប្រទេសជប៉ុន ដោយសារជំងឺរលាកសួត បន្ទាប់ពីឆ្លងជំងឺគ្រុនផ្តាសាយក្នុងអាយុ ៤៨ ឆ្នាំ។ គ្រួសាររបស់នាងបានបូជាសពនាងនៅប្រទេសជប៉ុន បន្ទាប់មកបាននាំយកផេះរបស់នាងត្រឡប់ទៅតៃវ៉ាន់ដើម្បីសម្រាកឲ្យសន្តិភាព៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ម្តាយក្មេក Taylor Swift រងការរិះគន់ថា លេងសើចលើរូបកាយកូនប្រសាស្រី

The post ទោះជាសាន់ឆាយទទួលមរណភាព តែពាក្យចចាមអារ៉ាម និងបណ្ដឹងហាក់មិនស្ងប់ឡើយ appeared first on Kampuchea Thmey Daily.

និស្សិតស្រីចិន ល្បីល្បាញខ្លាំង ព្រោះមានមុខស្រដៀងតារាស្រី Barbie Hsu
ក្មេងស្រីដែលជានិស្សិតម្នាក់នៅភាគនិរតីនៃប្រទេសចិន ស្រាប់តែទទួលបានភាពល្បីល្បាញនិងផ្ទុះរីករាលដាលនៅលើអិនធើណេត ដោយសារតែភាពទាក់ទាញ មានមុខមាត់តារាសម្តែង Barbie Hsu ដែលទស្សនិកជននិយមហៅថា សាន់ឆាយ។ ភ្លាមៗនោះ នាងស្រាប់តែទទួល​បាន​ការ​សរសើរ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។

រូបភាព៖scmp

ក្មេងស្រីអាយុ ២៤ ឆ្នាំរូបនេះបាននិយាយថា នាងកោតសរសើរនិងគោរព Barbie Hsu ហើយមិនដែលធ្វើត្រាប់តាមតារាល្បីដោយចេតនាទទួលបានការសរសើរពីអ្នកលេងអ៊ីនធឺណិតចំពោះភាពបរិសុទ្ធរបស់នាងឡើយ។

យ៉ាងណា គេស្គាល់តាមអ៊ីនធឺណិតថា Yigubigu ជានិស្សិតចូលរៀននៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Chongqing ។ ប៉ុន្តែនាពេលថ្មីៗនេះ នាងបានចែករំលែករូបថតគួរឲ្យភ្ញាក់ផ្អើលពីដំណើរកម្សាន្តដែលបានធ្វើដំណើរទៅកាន់ទីក្រុង Qinghai ភាគខាងលិចប្រទេសចិន ដែលទទួលបានការ Like ដល់ទៅ ១៥០,០០០ យ៉ាងឆាប់រហ័ស។

នៅក្នុងរូបភាពនោះ គេឃើញនាងរត់កាត់វាលស្មៅខៀវស្រងាត់ ញញឹមដើម្បីថតរូប Selfie និងសម្រាកនៅមាត់បឹងដែលមានផ្កានៅក្នុងសក់របស់នាង។ ភ្លាមៗនោះ អ្នក​​លេង​អ៊ីនធឺណិត​ជា​ច្រើន​បាន​បញ្ចេញ​មតិ​អំពី​ភាព​ទាក់ទាញ​របស់​នាង​ទៅ​នឹង​តារា​សម្ដែង​ស្រី​តៃវ៉ាន់ Barbie Hsu ដែល​គេ​ស្គាល់​តាម​រយៈ​ឈ្មោះ​ឆាក​របស់​នាង​ថា Big S។

Barbie Hsu ទទួលបាននូវភាពល្បីល្បាញក្នុងឆ្នាំ ២០០១ សម្រាប់តួនាទីជាតួអង្គ សាន់ឆាយ នៅក្នុងរឿងភាគទូរទស្សន៍តៃវ៉ាន់ «Meteor Garden ឬ F4» ។ ភាពស្លូតបូត និងភាពស្និទ្ធស្នាលរបស់នាង នៅក្នុងការបង្ហាញជាក់ស្តែង ក៏បានបន្សល់ទុកនូវឥទ្ធិពលយូរអង្វែងដល់ទស្សនិកជនផងដែរ។ ប៉ុន្តែជារឿងសោកស្ដាយបំផុត ស្របពេលដែលកាលពីខែកុម្ភៈ តារាស្រីបានទទួលមរណភាពក្នុងអាយុ ៤៨ឆ្នាំ ដោយសារជំងឺរលាកសួត បន្ទាប់ពីបានឆ្លងជំងឺគ្រុនផ្តាសាយអំឡុងពេលធ្វើដំណើរក្នុងប្រទេសជប៉ុន។

រូបភាព៖ thepaper.cn

សម្រាប់រូបថត​របស់ Yigubigu បាន​ជំរុញឲ្យមាន​ការ​ចងចាំ និង​ការ​គោរព​ចំពោះសាន់ឆាយ ដោយ​ធ្វើឲ្យនាង​មាន​អ្នក​តាម​ថ្មី​ជាង ៥០,០០០ នាក់​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ អ្នក​លេង​អ៊ីនធឺណិត​ម្នាក់​បាន​និយាយ​ថា​ «​អ្នក​មាន​អារម្មណ៍​ថា​ដូចជា Big S មួយ​ផ្សេង​ទៀត​ពី​សកលលោក​ស្រប​គ្នា។ រូបរាង និង​ភាព​ឆើតឆាយ​របស់​នាងពោល​គឺ​ស្រដៀង​គ្នា​ខ្លាំង​ណាស់។ អ្នកផ្សេងទៀតបានចាត់ទុកនិស្សិតស្រីជាសាន់ឆាយ ដែលអាចជាថ្នាំទិព្វលួងលោមអ្នកគាំទ្រជាច្រើន។

ដ្បិតថាយ៉ាងនេះក្ដី Yigubigu បានថ្លែងអំណរគុណដល់អ្នកដើរតាមរបស់នាង ហើយបាននិយាយថា នាងគ្រាន់តែជា សិស្សធម្មតាប៉ុណ្ណោះ។ នាង​បាន​បន្ថែម​ថា​រូបថត​ទាំង​នោះ​មិន​បាន​កែ​សម្រួល​ទេ ហើយ​វា​ទំនង​ជា​ពេល​ខ្លះ ឬ​មុំ​ធ្វើ​ឲ្យ​នាង​ស្រដៀង​នឹង Hsu។

លើសពីនេះទៀត នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Sanxiang Metropolitan Daily នាងបានសារភាពថាមានអារម្មណ៍មិនស្រួលជាមួយនឹងការយកចិត្តទុកដាក់លើអ៊ីនធឺណិត។ នាង​បាន​និយាយ​ថា​៖ «​ខ្ញុំ​បាន​ទទួល​សារ​ពី​មិត្ត​ភក្តិ​ដែល​ខ្ញុំ​មិន​បាន​ឮ​ជា​យូរ​មក​ហើយ ហើយ​វា​រំខាន​បន្តិច»​។ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនបានសរសើរ Yigubigu ចំពោះទំនុកចិត្តនិងភាពបរិសុទ្ធរបស់នាង។

អ្នកសង្កេតការណ៍អនឡាញម្នាក់បានសរសេរថា នាងមិនបានប្រើភាពល្បីល្បាញតាមអ៊ីនធឺណិតរបស់នាង ២ដើម្បីរកលុយទេ។ នេះគឺជាការគោរពដ៏ធំបំផុតសម្រាប់ Big S។ ជាពិសេស  Yigubigu មានភាពស្រស់ស្អាតតែមួយគត់នោះគឺ នាងគួរតែជាខ្លួនឯង និងផ្តោតលើការសិក្សាមួយមុខ៕

រូបភាព៖thepaper.cn

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ចំណងស្នេហ៍តារាចិន Huang Xiaoming និងមិត្តស្រីថ្មី ឈានដល់ថ្ងៃបញ្ចប់ហើយ

The post និស្សិតស្រីចិន ល្បីល្បាញខ្លាំង ព្រោះមានមុខស្រដៀងតារាស្រី Barbie Hsu appeared first on Kampuchea Thmey Daily.

អតីត​ស្វាមីសាន់ឆាយ ​ជាអ្នកជំនួញមាន​ទ្រព្យ​វាល់លានដុល្លារ ក្នុងប្រទេសចិន
​គេ​​ហទំព័រ​ព័ត៌មាន​ 163 Znews បានរាយការណ៍ថា តម្លៃទីផ្សាររបស់ Ma Liu Ji ដែលជាសង្វាក់ផលិតកម្មអាហារក្តៅ (Hot Pot) គ្រប់គ្រងដោយអ្នកជំនួញជនជាតិចិន Wang Xiaofei បានលើសពី ៨.៥ ពាន់លានយន់ (១.២ ពាន់​លានដុល្លារ) ដោយអាជីវកម្មបន្តរីកចម្រើនទៅមុខឥតឈប់ឈរ។

អតីតស្វាមី Barbie Hsu ដែល​​ទស្សនិកជន​ស្គាល់​ថា «សាន់ឆាយ» ត្រូវបានគេរាយការណ៍ទៀតថា មានភាគហ៊ុនពី ២៥% ទៅ ៣៦% នៃភាគហ៊ុននៅក្នុងក្រុមហ៊ុន​នោះ​ ដូច្នេះហើយតម្លៃភាគហ៊ុនរបស់គាត់ ត្រូវបានគេប៉ាន់ស្មានថា មានចន្លោះពី ៣០ លានដុល្លារទៅ ៤៣លានដុល្លារឯណោះ។

ជំនួញជនជាតិចិន Wang Xiaofei និងភរិយា Barbie Hsu ឬសាន់ឆាយ

អ្នកជំនួញវ័យ៤៣ឆ្នាំ ក៏​ត្រូវ​បាន​គេ​ជឿ​ថា​ មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ផ្សេង​​ទៀត​ផង​ដែរ។ នៅពេលដែលគាត់បានលែងលះជាមួយសាន់ឆាយ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ប្តីប្រពន្ធនេះបានស្នើសុំឲ្យតុលាការបែងចែកទ្រព្យសម្បត្តិដែលមានតម្លៃ ៩៥០លានដុល្លារតៃវ៉ាន់ (៣១.៧ លានដុល្លារ)។ ទោះ​ជា​យ៉ាង​ណា មេធាវី​របស់​ពួក​គេ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​​អំពី​របៀប​ដែល​ទ្រព្យ​សម្បត្តិ​ត្រូវ​បាន​បំបែក​នោះ​ទេ។

លើសពីនេះទៅទៀត អ្នកជំនួញត្រកូល Wang ត្រូវបានគេដឹងថា ជាអ្នកស្នងមរតកពីអាជីវកម្មដ៏លេចធ្លោមួយ​​​ពី​ឪពុកម្តាយ​។ ម្តាយរបស់គាត់គឺ លោកស្រី Zhang Lan ជាស្ថាបនិកនៃក្រុមហ៊ុន South Beauty Food & Beverage Co. Ltd. ដែលប្រតិបត្តិការយីហោភោជនីយដ្ឋានពីរផ្សេងគ្នា និងជាង ៥០ទីតាំងនៅទូទាំងប្រទេសចិន។ នេះបើយោងតាមសារព័ត៌មាន China Daily ។

ដោយឡែក កាសែត South China Morning Post បានរាយការណ៍ដែរថា នៅក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុន South Beauty បានលក់ភាគហ៊ុនរបស់ខ្លួនចំនួន ៨២.៧% ក្នុងតម្លៃប៉ាន់ស្មាន ៣០០លានដុល្លារ ដោយបង្ហាញពីភាពលេចធ្លោ និងតម្លៃរបស់វា។

សូមបញ្ចាក់ដែរថា លោក Wang Xiaofei បានរៀបការជាមួយ Barbie Hsu ឬសាន់ឆាយ ពីឆ្នាំ ២០១១ រហូតដល់ការលែងលះរបស់ពួកគេនៅឆ្នាំ ២០២១។ ក្រោយមក តារាស្រី Barbie បានជួបជុំជាមួយអតីតមិត្តប្រុសរបស់នាង គឺ DJ Koo ហើយអ្នកទាំងពីរបានរៀបការនៅខែកុម្ភៈ ឆ្នាំ ២០២២។ ទន្ទឹមនឹងនោះដែរ អតីតស្វាមីអ្នកជំនួញ ក៏បានប្រកាសដំណឹងរៀបការជាមួយមិត្តស្រីថ្មីអាយុ ២៦ ឆ្នាំ និងជាអ្នកមានឥទ្ធិពលលើ​បណ្តាញ​អ៊ីនធឺណិតឈ្មោះថា Mandy Ma ក្នុងខែឧសភា ឆ្នាំ ២០២៤៕

Wang Xiaofei និង ភរិយាថ្មី

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មហាជនប្រៀបធៀបមង្គលការ១៤ឆ្នាំ រវាងសាន់ឆាយនិងអតីតស្វាមី ខណៈភរិយាថ្មីអធិកអធមជាង

The post អតីត​ស្វាមីសាន់ឆាយ ​ជាអ្នកជំនួញមាន​ទ្រព្យ​វាល់លានដុល្លារ ក្នុងប្រទេសចិន appeared first on Kampuchea Thmey Daily.

​លោក Wang Xiaofei រិះគន់អតីតភរិយា នាង​ សានឆាយ ក្រោយរៀបការ​ប្រពន្ធថ្មី
កាលពីថ្ងៃទី ២១ ឧសភា អ្នកជំនួញចិន លោក​ Wang Xiaofei បានបង្ហោះអត្ថបទមួយដើម្បីថ្លែងអំណរគុណដល់មិត្តភ័ក្តិ និងសាច់ញាតិដែលបានចូលរួមពិធីមង្គលការរវាងលោក និងភរិយា Mandy Ma។ ក្រៅ​ពី​នេះ​អ្នក​ជំនួញ ​​ក៏​បាន​ផ្ញើ​សារ​អរគុណ​ដល់​ភរិយា​ដ៏​ស្រស់​ស្អាត​របស់​លោក​ផង​ដែរ។

Wang Xiaofei និងភរិយា Mandy Ma។

អ្នកជំនួញវ័យ៤៣ឆ្នាំរូបនោះបានសរសេរថា «អរគុណប្រពន្ធខ្ញុំដែលស្រលាញ់ទីក្រុងប៉េកាំង អរគុណប្រពន្ធខ្ញុំសម្រាប់ការសម្របខ្លួនទៅនឹងអាកាសធាតុនៅទីក្រុងប៉េកាំង និងអរគុណប្រពន្ធរបស់ខ្ញុំដែលចេះទប់កំហឹងរបស់ខ្ញុំ»។

ទោះបីជាយ៉ាងណាក៏ដោយ នៅលើបណ្ដាញសង្គម មនុស្សជាច្រើនគិតថា រូបលោកកំពុងមានចេតនាចំអកឲ្យអតីតភរិយា Barbie Hsu ឬតួសាន់ឆាយ។ វាត្រូវបានគេដឹងថា នៅពេលដែលបុរសត្រកូល Wang និង Barbie  រៀបការ តួឯកស្រីក្នុងរឿង «Meteor Garden» មិនអាចសម្របខ្លួនទៅនឹងអាហារ និងអាកាសធាតុនៅផ្ទះប្តីរបស់នាង ក្នុងទីក្រុងប៉េកាំងបានទេ។

រាជិនីសម្រស់ប្រចាំទឹកដីតៃវ៉ាន់ធ្លាប់​និយាយ​ច្រើន​ដង​ហើយ​ថា នាង​មិន​ចូល​ចិត្ត​ក្លិន​ម្ហូប​ខ្លះ​ទេ ជាពិសេស​សាច់​ចៀម។ នាងបាននិយាយដោយត្រង់ថា ខ្លួននាងផ្ទាល់បានស្រកបាន៣ គីឡូក្រាមក្នុងមួយសប្តាហ៍ កំឡុងពេលរស់នៅប៉េកាំងជាមួយគ្រួសារខាងប្ដី ។

មិនតែប៉ុណ្ណោះ Barbie ក៏​មាន​អាឡ័កស៊ី​នឹង​ជំងឺ​កាច​សាហាវ​នៅ​ទីក្រុង​ប៉េកាំង ដោយសារតែអាកាសធាតុស្ងួតពេក។ ដូច្នេះហើយ តារាស្រីរូបនេះបានទទូចឲ្យបើកម៉ាស៊ីនសំណើមនៅក្នុងផ្ទះទាំងមូលក្នុងកម្រិតអតិបរមា ដើម្បីការពារស្បែករបស់នាង។ ដោយ​សារ​តែ​បញ្ហា​អាកាសធាតុ នាង​មិនអាចស្នាក់​នៅ​ទីក្រុង​ប៉េកាំង​បាន ទើប​សម្រេច​ចិត្ត​ផ្លាស់​ទៅ​រស់នៅ​តៃវ៉ាន់។

ផ្ទុយទៅវិញ ភរិយាថ្មីចូលចិត្តអាហារ និងសម្របខ្លួនយ៉ាងលឿនទៅនឹងអាកាសធាតុនៅទីក្រុងប៉េកាំង។ នាង​ក៏ងាយសម្របខ្លួនជាមួយនឹង​និស្ស័យ​មិន​ប្រក្រតី​របស់​ស្វាមី ខណៈ Barbie  និង Wang Xiaofei តែងតែ​ឈ្លោះ​គ្នា​តាម​បណ្តាញ​សង្គមបង្កើតបញ្ហាមិនចេះចប់មិនចេះហើយទៅវិញ។

នាថ្ងៃទី ១៧ ឧសភា ពិធីមង្គលការរវាង Wang Xiaofei និងភរិយា Mandy Ma បានប្រព្រឹត្តទៅជាផ្លូវការនៅសណ្ឋាគារមួយក្នុងទីក្រុងប៉េកាំង ។ ពិធី​រៀប​ការ​បាន​ធ្វើ​ឡើង​តែ​៣​ខែ ​បន្ទាប់​ពី​សាន់ឆាយបានទទួល​មរណភាព។ ពិធីមង្គលនេះផងដែរ ត្រូវអ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​បាន​រិះគន់​អ្នក​ជំនួញចិនថា​ ជាមនុស្ស​មិន​ដឹង​គុណមិននឹករលឹកដល់មនុស្សដែលស្លាប់ហើយ តែបែរជារៀបការយ៉ាងសប្បាយរីករាយទៅវិញ៕

Wang Xiaofei និងសាន់ឆាយ

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​លេចឮថា អ្នកច្នៃម៉ូដ​​​ម្នាក់​​ជាអ្នកគាំទ្រ​ សាន់ឆាយ បាន​បដិសេធរចនា​ឈុត​រៀបការ​ឲ្យភរិយាក្រោយ របស់ Wang Xiaofei

The post ​លោក Wang Xiaofei រិះគន់អតីតភរិយា នាង​ សានឆាយ  ក្រោយរៀបការ​ប្រពន្ធថ្មី appeared first on Kampuchea Thmey Daily.

​លេចឮថា អ្នកច្នៃម៉ូដ​​​ម្នាក់​​ជាអ្នកគាំទ្រ​ សាន់ឆាយ បាន​បដិសេធរចនា​ឈុត​រៀបការ​ឲ្យភរិយាក្រោយ របស់ Wang Xiaofei
អ្នកច្នៃម៉ូដជនជាតិចិនដ៏ល្បីម្នាក់ ឈ្មោះ Lan Yu តាមសេចក្ដីរាយការណ៍ថា នាងបានបដិសេធមិនរចនារ៉ូបសម្រាប់ Mandy Ma ជាភរិយាវ័យក្មេងរបស់អ្នកជំនួញចិន Wang Xiaofei ដែលធ្លាប់រៀបការជាមួយតារាសម្ដែង Barbie Hsu ឬសាន់ឆាយ។

Wang Xiaofei និងភរិយា Mandy Ma ក្នុងពិធីមង្គលការ  រូបថត៖ Weibo

យោងតាមកាសែត Dimsum Daily បានចុះផ្សាយថា Lan Yu ដែលត្រូវបានគេដាក់រហស្សនាមថា «The Queen of Couture Wedding Dresses» ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មានភាពល្បីល្បាញសម្រាប់ការរចនារ៉ូបសម្រាប់អតិថិជនដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ព្រមទាំងតារាល្បីៗជួរមុខប្រចាំប្រទេស។ ប៉ុន្តែនាង​បែរជាហ៊ានបដិសេធ​មិន​រចនាឲ្យភរិយាអ្នកជំនួញត្រកូល Wang ព្រោះ​ខ្លួនគឺជា​អ្នក​គាំទ្រ​សាន់ឆាយតាំងពីវ័យជំទង់មកម៉្លេះ។

អ្នករចនាវ័យ៣៩ ឆ្នាំរូបនេះ បានបង្កើតប្រវត្តិសាស្ត្រជាអ្នករចនាម៉ូដជនជាតិចិនដំបូងគេ ដែលបានអញ្ជើញឲ្យចូលរួមកម្មវិធីលំដាប់ពិភពលោក Paris Haute Couture Fashion Week កាលពីឆ្នាំ ២០១៤ ហើយបានបង្ហាញខ្លួនជាលើកដំបូងនៅឯកម្មវិធី New York Fashion Week ក្នុងឆ្នាំ២០១៦ ។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីលេចឭដំណឹងដែលអ្នកច្នៃម៉ូដល្បីប្រចាំប្រទេសចិនបដិសេធមិនរចនាឈុតអាពាហ៍ពិពាហ៍ឲ្យភរិយាវ័យក្មេងរបស់លោក Wang Xiaofei បានបង្កឲ្យមានកាជជែកដេញដោលគ្នានៅលើបណ្ដាញសង្គមចិនជាពិសេសនោះគឺ Weibo។

មនុស្សមួយចំនួនធំបានបញ្ចេញមតិថា ក្នុងនាមជាអ្នកច្នៃម៉ូដដ៏ល្បីរបស់សាធារណជន នាងមិនគួរយករឿងផ្ទាល់ខ្លួនមកឡូកឡំគ្នានោះទេ ខណៈអ្នកផ្សេងទៀតបាននិយាយដែរថា ពេលខ្លះនាងធ្វើបែបនេះគឺជារឿងត្រូវ នាងក៏មានសិទ្ធសម្រេចថាមិនចង់ធ្វើឲ្យអ្នកណាក៏បាន។ ម្យ៉ាងវិញទៀតអ្នករចនា Lan Yu ក៏មានចំណង់ចំណូលចិត្តលើតារាសម្ដែង Barbie Hsu ឬសាន់ឆាយ តាំងពីយូរយារណាស់មកហើយ។

អ្នកជំនួញ Wang Xiaofei និងអ្នកមានឥទ្ធិពល Mandy Ma បានប្រារព្ធពិធីមង្គលការរកាលពីថ្ងៃទី ១៧ ឧសភា នៅសណ្ឋាគារ Prince Jun’s Mansion Hotel ក្នុងទីក្រុងប៉េកាំង ដែលជាកន្លែងស្នាក់នៅក្នុងទីធ្លាបុរាណចិនដែលមានអាយុ ៤០០ ឆ្នាំ។ ពិធី​នេះ​ត្រូវ​បាន​គេ​ពណ៌នា​ថា ​ជា​ការ​ជួប​ជុំ​ដ៏​ស្និទ្ធស្នាល​ដែល​មាន​តែ​ក្រុម​គ្រួសារ និង​មិត្តភ័ក្តិ​ជិត​ស្និទ្ធ​តែ​ប៉ុណ្ណោះ។ ជាពិសេសកូនក្រមុំបានទទួលអំណោយដ៏ថ្លៃថ្លា ជាផ្នែកនៃថ្លៃបណ្ណាការអាពាហ៍ពិពាហ៍របស់នាងថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មហាជនប្រៀបធៀបមង្គលការ១៤ឆ្នាំ រវាងសាន់ឆាយនិងអតីតស្វាមី ខណៈភរិយាថ្មីអធិកអធមជាង

The post ​លេចឮថា អ្នកច្នៃម៉ូដ​​​ម្នាក់​​ជាអ្នកគាំទ្រ​ សាន់ឆាយ បាន​បដិសេធរចនា​ឈុត​រៀបការ​ឲ្យភរិយាក្រោយ របស់ Wang Xiaofei appeared first on Kampuchea Thmey Daily.