Bill Gates Archives - Kampuchea Thmey Daily

មហាសេដ្ឋីប្រាក់ពាន់លាន Bill Gates មានសង្សារថ្មីជាស្ត្រីមេម៉ាយ
មហាសេដ្ឋីលំដាប់ទី ៦ លោក Bill Gates មានទំនាក់ទំនងស្នេហាជាមួយអ្នកស្រី Paula Hurd អតីតភរិយាលោក Mark Hurd បន្ទាប់ពីលែងលះជាមួយអ្នកស្រី Melinda Gates ជិតពីរឆ្នាំ ។

គូស្នេហ៍​មួយ​គូ​នេះ​ប្រទះ​ឃើញអង្គុយ​ក្បែរ​គ្នា​អំឡុង​ការ​ប្រកួតវាយតេន្នីស​ក្នុង​កម្មវិធី Australian Open កាលពីខែមករាកន្លងផុតទៅ ​បច្ចុប្បន្នលោក Bill Gates មានអាយុ ៦៧ ឆ្នាំ ចំណែកឯអ្នកស្រី Paula ប្អូនគាត់ដល់ទៅ ៧ ឆ្នាំឯណោះ ។

ខណៈមហាសេដ្ឋីជំនួញអាមេរិករូបនេះមានកូនបីនាក់ជាមួយអតីតភរិយាគឺ Jennifer អាយុ ២៦ ឆ្នាំ, Phoebe អាយុ ២០ ឆ្នាំ, និង Rory អាយុ ២៣ ឆ្នាំ អ្នកស្រី Paula ក៏មានកូនស្រីពីរនាក់ដែរគឺ Kathryn និង Kelly ។

អ្នកតាមដានធ្លាប់ឃើញអ្នកទាំងពីរនៅក្បែរគ្នាដំបូងតាំងពីខែមីនា ឆ្នាំ ២០២២ មកម្ល៉េះ ប្រភពគួរឲ្យជឿជាក់បង្ហើបប្រាប់ថា លោក Bill Gates មិនទាន់ណែនាំកូនៗឲ្យស្គាល់គូស្នេហ៍ថ្មីទេ ទោះបីជាស្នេហានេះមានរយៈពេលគ្រប់គ្រាន់សម្រាប់ដឹងពីគ្នាហើយក្ដី ចំណុចនេះធ្វើឲ្យអ្នកតាមដានសង្ស័យថាជាស្នេហាមិនយូរអង្វែង ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ មហាសេដ្ឋី Bill Gates បរិច្ចាគ ២០ពាន់លានដុល្លារ ជូនមូលនិធិសប្បុរសធម៌

ចុចអាន ៖ កើតក្នុងត្រកូលអភិជនមែនពិត កូនប្រុសតែមួយមហាសេដ្ឋី​ Bill Gates ប្រើជីវិតសាមញ្ញបំផុត

The post មហាសេដ្ឋីប្រាក់ពាន់លាន Bill Gates មានសង្សារថ្មីជាស្ត្រីមេម៉ាយ appeared first on Kampuchea Thmey Daily.

មហាសេដ្ឋី Bill Gates បរិច្ចាគ ២០ពាន់លានដុល្លារ ជូនមូលនិធិសប្បុរសធម៌
សហស្ថាបនិកក្រុមហ៊ុន Microsoft Corp លោក Bill Gates កំពុងបរិច្ចាគប្រាក់ ២០ពាន់លានដុល្លារអាមេរិក ចូលដល់មូលនិធិសប្បុរសធម៌ដែលគ្រប់គ្រងដោយលោកផ្ទាល់ និងអតីតភរិយា Melinda French Gates ។

នៅក្នុងការបង្ហោះលើប្លក់ផ្ទាល់ខ្លួន មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ និយាយថា ការបរិច្ចាគនេះនឹងជួយដល់មូលនិធិ Bill & Melinda Gates ដែលជាមូលនិធិសប្បុរសធម៌ឯកជនដ៏ធំបំផុតរបស់ពិភពលោក ហើយលោកនឹងបន្តបរិច្ចាគទឹកប្រាក់ប្រមាណ ១០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០២៦ ។

ការបរិច្ចាគនេះ សំដៅជួយដោះស្រាយវិបត្តិជំងឺកូវីដ-១៩ សង្រ្គាមនៅអ៊ុយក្រែន ការប្រែប្រួលអាកាសធាតុ បញ្ហាសុខភាព ការអប់រំ សមភាពយេនឌ័រ និងការកាត់បន្ថយភាពក្រីក្រ។

គួរបញ្ជាក់ថា មកទល់ពេលនេះ មូលនិធិ Bill & Melinda Gates មានប្រាក់ប្រហែល ៧០ពាន់លានដុល្លារអាមេរិក ក្លាយទៅជាមូលនិធិឯកជនធំជាងគេលើលោក ក្រោយពេលទទួលជំនួយចំនួន ៣.១ពាន់លានដុល្លារបន្ថែមទៀត ពីមមហាសេដ្ឋី Warren Buffett កាលពីខែមុន៕

ប្រែសម្រូល៖ សន្យា

ចុចអាន៖ លោក Joe Biden ត្រៀមជួបស្តេច អារ៉ាប៊ីសាអូឌីត ទោះមានការរិះគន់

The post មហាសេដ្ឋី Bill Gates បរិច្ចាគ ២០ពាន់លានដុល្លារ ជូនមូលនិធិសប្បុរសធម៌ appeared first on Kampuchea Thmey Daily.

ទើបអាយុ ២៣ឆ្នាំ កូនប្រុស Bill Gates បញ្ចប់អនុបណ្ឌិតជំនាញល្អមួយ ថែមទាំងចេះ ៣ភាសាយ៉ាងស្ទាត់
Rory John Gates កូនប្រុសតែមួយគត់របស់មហាសេដ្ឋី Bill Gates និងអតីតភរិយាអ្នកស្រី Melinda French Gates ​ជាបុរសមានកំណត់ត្រាសិក្សាគួរឱ្យសរសើរ ថែមទាំងចេះនិយាយ ៣ភាសាយ៉ាងស្ទាត់ជំនាញទៀតផង។

ថ្មីៗនេះ បងស្រីធំ Jennifer Gates បានបង្ហោះរូបថត ៣បងប្អូននៅលើបណ្តាញសង្គមរបស់នាង។ វាជារូបដែលនាងនិងប្អូនស្រីពៅបានចូលរួមក្នុងពិធីបញ្ចប់ការសិក្សារបស់ប្អូនប្រុសទី២ Rory Gates ។ ក្រៅពីអបអរសាទរដល់ប្អូនប្រុសតែមួយ ​នាងបញ្ជាក់ថា Rory បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ពី​សាកលវិទ្យាល័យ Chicago បន្ទាប់​ពី​សិក្សា​នៅ​ទី​នេះ​រយៈពេល​ ៤ឆ្នាំ។

ពីមុនមកគេដឹងថា Rory Gates ធ្លាប់សិក្សានៅសាលា Lakeside School ក្នុងទីក្រុង Seattle រដ្ឋវ៉ាស៊ីតោន ដូចឪពុក និងបងប្អូនស្រីរបស់គេដែរ។ បច្ចុប្បន្ន Rory ទទួលបានសញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Duke (North Carolina) ។ លើសពីនេះទៀត គេក៏ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ច (MBA) ពីសាលាធុរកិច្ច Fuqua។ ជំនាញនេះត្រូវបានគេចាត់ទុកជាជំនាញមួយក្នុងចំណោមកម្មវិធី MBA ល្អបំផុតទាំង ១០ នៅលើពិភពលោក។

មិនត្រឹមតែមានប្រវត្តិអប់រំល្អនោះទេ Rory ក៏ស្ទាត់ជំនាញភាសាបរទេសក្រៅពីអង់គ្លេស ៣ទៀតរួមមាន អាល្លឺម៉ង់ អេស្ប៉ាញ និងអៀរឡង់។ លើសពីនេះ បុរសវ័យ ២៣ឆ្នាំនេះ ក៏មានទេពកោសល្យលើជំនាញមួយចំនួនទៀតដូចជា ការសរសេរកំណាព្យ ឬអានកំណាព្យ លេងល្បែងផ្គុំពាក្យ និងបើកយន្តហោះដោយផ្ទាល់ដៃរបស់គេផងដែរ។

ដោយសារប្រវត្តិគ្រួសារ ការអប់រំ បូករួមនឹងទេពកោសល្យ ជាមួយនឹងបុគ្គលិកលក្ខណៈឯករាជ្យ ព្រមទាំងភាពឆ្លាតវៃផងនោះ Rory Gates ត្រូវមនុស្សជាច្រើនទស្សន៍ទាយថា នឹងក្លាយជាប្រធានក្រុមហ៊ុន Microsoft ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ កើតក្នុងត្រកូលអភិជនមែនពិត កូនប្រុសតែមួយមហាសេដ្ឋី​ Bill Gates ប្រើជីវិតសាមញ្ញបំផុត

The post ទើបអាយុ ២៣ឆ្នាំ កូនប្រុស Bill Gates បញ្ចប់អនុបណ្ឌិតជំនាញល្អមួយ ថែមទាំងចេះ ៣ភាសាយ៉ាងស្ទាត់ appeared first on Kampuchea Thmey Daily.

មហា​​សេដ្ឋី​ Bill​ Gates​ ព្រមាន​​ជំងឺ​​រាត​​ត្បាត​​បន្ទាប់​អាច​​ជា​​វីរុស​​ដែល​​ស្គាល់​​ហើយ
នៅក្នុងបទសម្ភាសជាមួយកាសែត El Diario កាលពីថ្ងៃអាទិត្យ មហាសេដ្ឋីជាស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានព្រមានពីជំងឺរាតត្បាតបន្ទាប់អាចកើតមានឡើងពីវិរុសមួយដែលពិភពលោកបានដឹងរួចហើយ។

លោកបានលើកឡើងថា មានឱកាស៥០%ដែលវីរុសប៉េស្តបន្ទាប់អាចលេចឡើងក្នុងរយៈពេល២០ឆ្នាំខាង​មុខ។ បន្ថែមលើមេរោគដែលបានស្គាល់ ជំងឺរាតត្បាតបន្ទាប់អាចជាភ្នាក់ងារជីវសាស្រ្តពុល (Bioterror) បង្កើតឡើងដោយមនុស្ស ឬអ្វីមួយដែលកើតចេញពីពិភពធម្មជាតិ ដោយសារតែការប្រែប្រួលអាកាសធាតុ។

លោក Bill Gates

កិច្ចខិតខំប្រឹងប្រែងសប្បុរសធម៌របស់លោក Gates ផ្តោតជាចម្បងលើវ៉ាក់សាំង និងការប្រែប្រួលអាកាសធាតុ។ លោកបានលើកឡើងថា ដើម្បីទប់ស្កាត់ជំងឺរាតត្បាតបន្ទាប់ បណ្តាប្រទេសនានាត្រូវតែចំណាយប្រាក់រាប់ពាន់លានដុល្លារអាមេរិកសម្រាប់ការស្រាវជ្រាវលើភ្នាក់ងារបង្ករជំងឺដ៏មានសក្តានុពល និងបានអំពាវនាវឲ្យមានការបង្កើតក្រុមឯកទេសពិសេសដែលមានសមាជិក៣០០០នាក់ដើម្បីធ្វើកិច្ចការនេះនៅក្នុងសៀវភៅរបស់លោកដែលបានបោះពុម្ពកាលពីដើមខែនេះ។

ក្រុមការងារដែលមានឈ្មោះថា GERM (ការឆ្លើយតបនិងការចល័តលើជំងឺរាតត្បាតសកល) នឹងទទួលបានមូលនិធិតាមរយៈអង្គការសុខភាពពិភពលោក (WHO) ដែលនឹងត្រូវការប្រាក់បន្ថែម១ពាន់លានដុល្លារអាមេរិកក្នុងមួយៗឆ្នាំ ដែលកើនឡើង២៥% ដូច្នេះក្រុមនេះអាចឃ្លាំមើលជានិច្ចសម្រាប់ការផ្ទុះឡើងដ៏មានសក្តានុពល។

ខណៈពេលប្រព័ន្ធផ្សព្វផ្សាយបានថយចុះអំពីជំងឺកូវីដ-១៩ និង​ផ្តោតលើជំងឺអុតស្វាជា​វីរុស​ប៉េស្តឃាតកបន្ទាប់ លោក Gates បានលើកឡើងថា ជំងឺអុតស្វាមិនមានគ្រោះថ្នាក់ខ្លាំងនោះទេ។

លោកបានកត់សំគាល់ថា មានឱកាសតិចតួចដែលវាក្លាយជាជំងឺរាតត្បាតខ្លាំងបន្ទាប់។ ទោះជាយ៉ាងណា លោកបានលើកឡើងថា ប្រសិនបើគ្មានការផ្ទុះឡើងទេ អ្នកសារព័ត៌មានក៏មិនផ្សព្វផ្សាយដែរ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT<gwmw style="display:none;">

The post មហា​​សេដ្ឋី​ Bill​ Gates​ ព្រមាន​​ជំងឺ​​រាត​​ត្បាត​​បន្ទាប់​អាច​​ជា​​វីរុស​​ដែល​​ស្គាល់​​ហើយ appeared first on Kampuchea Thmey Daily.

កើតក្នុងត្រកូលអភិជនមែនពិត កូនប្រុសតែមួយមហាសេដ្ឋី​ Bill Gates ប្រើជីវិតសាមញ្ញបំផុត
ជាកូនទី២ និងជាកូនប្រុស​តែមួយរបស់មហាសេដ្ឋី Bill Gates យុវជន ​Rory John Gates គឺ​ជា​មនុស្ស​ម្នាក់​ដែល​ប្រើ​ជីវិត​ឯកជន និងសាមញ្ញ​បំផុត ប៉ុន្តែគេ​ក៏ជា​បេក្ខជន​ឆ្នើម​ម្នាក់​ដែលអាចនឹង​បន្ត​តំណែងពី​ឪពុក​​​ នាពេលអនាគតផងដែរ។

ថ្វីត្បិត Rory ជាកូនប្រុសរបស់មហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងពិភពលោកក៏ដោយ ក៏យុវជនរូបនេះរស់នៅដោយប្រើជីវិតយ៉ាងសាមញ្ញ មិនប្រើបណ្ដាញសង្គម ហើយមិនសូវមានអ្នកស្គាល់នោះទេ។ ព័ត៌មានភាគច្រើនអំពី Rory ត្រូវបានគេដឹងឮ តាមរយៈការបង្ហោះលើ Instagram ឬការសម្ភាសន៍ជាមួយលោក Bill Gates និងភរិយាប៉ុណ្ណោះ។

បកទៅកុមារភាព ​តាំងពីកើតមក Rory បានរស់នៅក្នុងវីឡា super villa Xanadu ជាមួយបងប្អូនស្រីទាំង ២នាក់ ដែលវីឡានេះស្ថិតនៅក្នុងរដ្ឋធានី Washington។ វីឡា super villa Xanadu បំពាក់ដោយគ្រឿងបរិក្ខារដូចសណ្ឋាគារអ៊ីចឹង រួមមាន អាងហែលទឹក ឆ្នេរសមុទ្រសិប្បនិម្មិត និងប្រព័ន្ធសំឡេងក្រោមទឹក។ល។ តាម​ការ​ប៉ាន់​ស្មាន​ វាមាន​តម្លៃ​ប្រហែល ១៥០លាន​ដុល្លារអាមេរិកឯណោះ។

ដោយសារឪពុកម្ដាយតែងតែបង្រៀនកូនបានយ៉ាងល្អ Rory បានក្លាយទៅជាទំពាំងស្នងឬស្សីនៅក្នុងសង្គម និងជាកូនដើតាមគន្លងធម៌។ នរណាៗក៏សរសើរពី Bill Gates និងភរិយាដែរ ព្រោះទោះជាកូនៗកើតក្នុងគ្រួសារដែលមានសព្វគ្រប់ក៏ដោយ ក៏អ្នកទាំងពីរអប់រំពួកគេរៀនទទួលខុសត្រូវ ដោយតែងតែឱ្យពួកគេលាងចានដោយខ្លួនឯង បន្ទាប់ញ៉ាំបាយរួច។

មិនតែប៉ុណ្ណោះ កូនៗរបស់ Bill Gates មិនអាចប្រើទូរសព្ទនោះទេ ទាល់តែពួកគេមានអាយុ ១៤ ឆ្នាំសិន។ ហើយនៅលើតុអាហារ ក៏មិនអនុញ្ញាតឱ្យកាន់ទូរសព្ទដែរ ពោលគ្រួសារនេះ តែងដាក់វិន័យយ៉ាងតឹងរ៉ឹងចំពោះការជាប្រើប្រាស់របស់របរបច្ចេកវិទ្យានៅក្នុងផ្ទះ គឺត្រូវតែមានពេលវេលាកំណត់ត្រឹមត្រូវ។ ជារឿយៗ Bill តែងនាំកូនទៅព្រះវិហារមិនដែលខាន និងចូលរួមយ៉ាងសកម្មស្ម័គ្រចិត្តផ្សេងៗទៀតផង។ ដោយសារទង្វើទាំងនេះហើយ ទើប Rory ទទួលបានឥទ្ធិពលវិជ្ជមានពីឪពុកម្តាយ ហើយមិនធ្លាប់មានរឿងអាស្រូវអ្វីនោះទេ។

ដោយដើរតាមគន្លងគ្រួសារ Rory បានចូលរៀននៅសាលា Lakeside ក្នុងទីក្រុង Seattle រដ្ឋ Washington ។ បន្ទាប់គេបានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិស្វកម្មផ្នែកសេដ្ឋកិច្ច និងវិទ្យាសាស្ត្រកុំព្យូទ័រ នៅសាកលវិទ្យាល័យ Duke ដែលជាសាលាដ៏ល្បីមួយ ដែល Melinda ជាម្ដាយធ្លាប់ចូលរៀន។ នៅឆ្នាំ២០២២នេះ Rory បានចុះឈ្មោះចូលរៀនបន្តថ្នាក់អនុបណ្ឌិត នៅសកលវិទ្យាល័យ Chicago ។

បន្ទា​ប់ពីចុះចូលរៀននៅសាលាថ្មី លោក Bill Gates បានទិញផ្ទះមួយនៅទីក្រុង Chicago ។ ផ្ទះនេះនៅក្បែរសាកលវិទ្យាល័យ Chicago អាចសម្រួលការទៅមកសាលាបានងាយស្រួល។ វាទិញក្នុងតម្លៃជិត ១.២៥លានដុល្លារអាមេរិក ដែលមានបន្ទប់គេងចំនួន ៥បន្ទប់ និងកន្លែងចតឡាន១។

ទោះបីធ្លាប់ចំណាយរាប់លានដុល្លា ដើម្បីឱ្យកូនរស់នៅស្រណុក ប៉ុន្តែ Bill Gates មិនចែកទ្រព្យច្រើនឱ្យកូនៗឡើយ ដែលម្នាក់ទទួលមរតកបានតែ ១០លានដុល្លារប៉ុណ្ណោះ ព្រោះលោកចង់ឱ្យពួកគេចេះរស់នៅដោយឯករាជ្យ ហើយ​មិន​ពឹង​លើ​ទ្រព្យសម្បត្តិ​​របស់​ឪពុកម្ដាយ។

បច្ចុប្បន្ន Rory មានវ័យ ២៣ឆ្នាំហើយ តែមិនទាន់មានដំណឹងអំពីទំនាក់ទំនងស្នេហាជាមួយនារីណាឡើយ។ ជាជាញឹកញាប់គេប្រទះឃើញ Rory ចូលរួមក្នុងសកម្មភាពស្ត្រី ជាមួយម្តាយមិនសូវបាត់មុខឡើយ។ អ្នកស្រី​ Melinda ធ្លាប់និយាយថា កូនប្រុសរបស់គាត់ជាមនុស្សស្ត្រីនិយម ពោលគេជាបុរសគោរពស្ត្រីភេទជាទីបំផុត។

យោងតាម ​​Luxurylaunches បានឱ្យដឹងថា Rory មានសមត្ថភាពមិនចាញ់ឪពុកនោះទេ ហើយគេអាចក្លាយជាថ្នាក់ដឹកនាំក្រុមហ៊ុន Microsoft នាពេលអនាគតបាន។ លើសពីនេះ Rory ចេះ ៣ភាសាយ៉ាងជំនាញគឺ អាល្លឺម៉ង់ អេស្ប៉ាញ និងអៀរឡង់។

មិនថាខ្លួនកើតក្នុងត្រកូលអភិជនពិតមែន ប៉ុន្តែ Rory ប្រើជីវិតរស់នៅមិនសម្ញែង ឬមិនបង្អួត ដូចកូនរបស់មហាសេដ្ឋីមួយចំនួនឡើយ។ ក្រៅ​ពី​រូប​រាង​សង្ហា និងពោរពេញដោយទេពកោសល្យ យុវជន​រូប​នេះ​​គឺ​ជា​សិស្ស​ពូកែនៅសាលា ​និងតែងតែបង្ហាញខ្លួនក្នុងសម្មភាពសប្បុរសធម៌ជាច្រើន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប្រវត្តិអតីតភរិយាមហាសេដ្ឋី Bill Gates ដែលជាស្ត្រីឆ្នើមលើការងារមនុស្សធម៌

ចុចអាន៖ មកពិនិត្យសិក្សា​លើបរាជ័យធំៗរបស់មហាសេដ្ឋី Bill Gates វិញម្តង

The post កើតក្នុងត្រកូលអភិជនមែនពិត កូនប្រុសតែមួយមហាសេដ្ឋី​ Bill Gates ប្រើជីវិតសាមញ្ញបំផុត appeared first on Kampuchea Thmey Daily.

មេ Microsoft ថា ក្រោយចប់កូវីដ ពិភពលោកត្រូវប្រឈមមុខបញ្ហាធំ២ទៀត
ប្រធានក្រុមហ៊ុន Microsoft លោក Bill Gates បានពន្យល់ពីរបៀបដែលពិភពលោកគួរតែឆ្លើយតប បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩បានបង្កឲ្យមានប៉ះពាល់ដល់មនុស្សរាប់លាននាក់។

ថ្មីៗនេះ គាត់បានបង្ហាញថា មានបញ្ហាពីរបន្ថែមទៀតដែលផែនដីត្រូវប្រឈមមុខនៅពេលរួចផុតពីវិបត្តិជំងឺកូវីដ១៩។ នោះគឺការប្រែប្រួលអាកាសធាតុនិងអំពើភេរវកម្មជីវសាស្រ្ត។

នៅក្នុងសៀវភៅថ្មីរបស់គាត់ គាត់បានពន្យល់អំពីចម្លើយយ៉ាងច្បាស់ចំពោះអ្វី ដែលប្រជាជនគួរធ្វើរួមគ្នានៅទសវត្សរ៍ក្រោយ។

គាត់បង្ហាញពីមូលហេតុដែលមនុស្សត្រូវការកាត់បន្ថយការបំភាយកាបូនឲ្យដល់កម្រិតសូន្យ និងរបៀបឆ្លើយតបបន្ទាប់ពីរោគរាតត្បាតបានឈានដល់ទីបញ្ចប់នាពេលអនាគត។

លោកនិយាយថា ឧស្ម័នផ្ទះកញ្ចក់ចំនួន៥១កោដិត្រូវបានបន្ថែមទៅក្នុងបរិយាកាសជារៀងរាល់ឆ្នាំ ប៉ុន្តែផែនដីគួរតែមានទិសដៅដើម្បីបញ្ឈប់ការឡើងកម្តៅនិងទប់ស្កាត់ផលប៉ះពាល់អាក្រក់បំផុតពីការកើតឡើង។

លោកទទួលស្គាល់ថា គោលដៅដែលអាចទទួលយកបានគឺ កាត់បន្ថយការបំភាយឧស្ម័នឲ្យដល់កម្រិតសូន្យ។

គាត់បានសរសេរនៅក្នុងកាសែត The Guardian ថា “រឿងនេះស្តាប់ទៅពិបាក។ យើងចំណាយពេលមួយឆ្នាំកន្លងមកនេះ។ សកម្មភាពសេដ្ឋកិច្ចបានថយចុះយ៉ាងខ្លាំងដោយសារតែជំងឺកូវីដ១៩ ពិភពលោកនឹងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាងមុន”។

ប៉ុន្តែការកាត់បន្ថយនឹងមានប្រហែល៥ភាគរយ ដែលនេះមានន័យថា កាបូនរាប់ពាន់លានតោននៅតែត្រូវបានបញ្ចេញ។

ទោះបីជាមានមនុស្សរាប់លាននាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ និងរាប់លាននាក់មិនបានទៅធ្វើការឬស្នាក់នៅផ្ទះក៏ដោយ ក៏វានៅតែមិនលើសពី៥ភាគរយដដែល។

កាលពីឆ្នាំ២០១៥ លោក Gates ក៏បានព្យាករណ៍អំពីការរីករាលដាលនៃវីរុសកូរ៉ូណាផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

The post មេ Microsoft ថា ក្រោយចប់កូវីដ ពិភពលោកត្រូវប្រឈមមុខបញ្ហាធំ២ទៀត appeared first on Kampuchea Thmey Daily.

មេ Microsoft ទស្សន៍ទាយពីពេលវេលាដែលជំងឺកូវីដ ១៩ នឹងត្រូវបញ្ចប់
ស្ថាបនិកក្រុមហ៊ុន Microsoft មិនជឿថា ពិភពលោកនឹងមិនវិលត្រឡប់ទៅរកជីវិតធម្មតាវិញនោះទេរហូតដល់ពាក់កណ្តាល ឆ្នាំ ២០២២ ប៉ុន្តែលោកនៅតែសង្ឃឹមថាអ្វីៗអាចនឹងប្រសើរឡើងនៅក្នុងប្រទេសខ្លះនៅរដូវផ្ការីកឆ្នាំ ២០២១ ។

លោក Bill Gates បាននិយាយថា “សម្រាប់រដូវផ្ការីក ចំនួនករណីឆ្លង និងស្លាប់ដោយសារជំងឺកូវីដ ១៩ នឹងមានការផ្លាស់ប្តូរយ៉ាងខ្លាំង ហើយវានឹងអាចវិលត្រឡប់មករកភាពធម្មតាវិញ ។ ការវិវត្តជាសកលក្នុងការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ គឺជាសញ្ញាល្អមួយដែលត្រូវបានគេមើលឃើញថាជាការបញ្ចប់នៃជំងឺរាតត្បាត ប៉ុន្តែពិភពលោកត្រូវការពេលវេលាដើម្បីមើលឃើញពីផលប៉ះពាល់ផងដែរ” ។

លោកបានប្រាប់កាសែត Hindustan Times ថា “នៅរដូវក្តៅឆ្នាំ ២០២១ ប្រទេសអ្នកមាននឹងទទួលបានការចាក់វ៉ាក់សាំងច្រើនជាងប្រទេសដទៃទៀត ។ ដូច្នេះប្រទេសអ្នកមាននឹងវិលត្រឡប់ទៅរកសភាពដូចដើមវិញ ប៉ុន្តែខ្ញុំនៅតែគិតថាដោយសារតែវីរុសនេះនឹងនៅតែមាននៅលើពិភពលោកយើងនៅតែមានការអភិរក្សមួយចំនួនចំពោះព្រឹត្តិការណ៍សាធារណៈធំៗ យើងនឹងនៅតែពាក់ម៉ាស” ។

ទោះយ៉ាងណាលោក Bill Gates ក៏បន្ថែមទៀតដែរថា “៤ ទៅ ៥ ខែទៀតវីរុសនេះក៏នៅតែស្ថិតក្នុងសភាពស្រពេចស្រពិលដដែរ ដោយសារតែរដូវរងារ” ។

កាលពីដើមសប្តាហ៍នេះមូលនិធិ Bill & Melinda Gates បានប្រកាសបន្ថែមទឹកប្រាក់ចំនួន ២៥០ លានដុល្លារទៀតក្នុងគោលបំណងដើម្បី “គាំទ្រដល់ការស្រាវជ្រាវ ការអភិវឌ្ឍ និងការផ្តល់ឧបករណ៍សង្គ្រោះជីវិត” ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ដោយនាំឲ្យទឹកប្រាក់នៃមូលនិធិនេះកើនដល់ ១.៧៥ ពាន់លានដុល្លារ ។

បើយោងតាមសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១១ ខែធ្នូចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅលើពិភពលោកបានកើនឡើងដល់ជាង ១.៥ លាននាក់ ខណៈដែលចំនួនអ្នកឆ្លងមានជាង ៧១ លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ព័ត៌មានដែលថាមនុស្ស ៦ នាក់ស្លាប់អំឡុងការធ្វើតេស្តវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer-BioNTech គឺមិនពិត

ចុចអាន ៖ WHO កំពុងធ្វើការសម្រេចចិត្តអំពីការយល់ព្រមប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងរបស់ក្រុមហ៊ុនធំៗ

The post មេ Microsoft ទស្សន៍ទាយពីពេលវេលាដែលជំងឺកូវីដ ១៩ នឹងត្រូវបញ្ចប់ appeared first on Kampuchea Thmey Daily.

Elon Musk ទម្លាក់ Bill Gates ឡើងឈរលេខ ២ ជាអ្នកមានបំផុតលើពិភពលោក
សហស្ថាបនិកក្រុមហ៊ុន Tesla Inc លោក Elon Musk បានទម្លាក់មហាសេដ្ឋី Bill Gates ក្លាយជាអ្នកមានបំផុតទី ២ នៅលើពិភពលោក ។

ទ្រព្យសម្បត្តិសុទ្ធរបស់សហគ្រិនវ័យ ៤៩ ឆ្នាំរូបនេះបានកើនឡើងពី ៧.២ ពាន់លានដុល្លារទៅ ១២៧.៩ ពាន់លានដុល្លារដែលរកបានពីការឡើងថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ។

លោក Musk បានបន្ថែមប្រាក់ ១០០.៣ ពាន់លានដុល្លារដល់ទ្រព្យសម្បត្តិសុទ្ធរបស់គាត់នៅឆ្នាំនេះនៅក្នុងតារាង Bloomberg Billionaires Index ដែលជាតារាងចំណាត់ថ្នាក់របស់អ្នកមានបំផុត ៥០០ នាក់នៅលើពិភពលោក ខណៈនៅខែមករាគាត់បានជាប់ចំណាត់ថ្នាក់ទី ៣៥ ។

ការបង្កើនទ្រព្យសម្បត្តិរបស់គាត់ត្រូវបានជំរុញភាគច្រើនដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលតម្លៃទីផ្សារបានកើនឡើងដល់ ៥០០ ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងបន្ថែមទៀតកាលពីថ្ងៃអង្គារ ។

ប្រហែល ៣ ភាគ ៤ នៃទ្រព្យសម្បត្តិសុទ្ធរបស់គាត់គឺមានភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ដែលមានតម្លៃច្រើនជាងបួនដងនៃភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុន Space Exploration Technologies Corp ឬ SpaceX ។

ទន្ទឹមនោះការឡើងចំណាត់ថ្នាក់របស់លោក Musk គឺជាលើកទី ២ ហើយនៅក្នុងប្រវត្តិរយៈពេល ៨ ឆ្នាំដែលធ្វើឲ្យសហស្ថាបនិកក្រុមហ៊ុន Microsoft Corp ទទួលបានចំណាត់ថ្នាក់ក្រោមលេខ ២ ។ គាត់បានកាន់កាប់តំណែងកំពូលអស់រយៈពេលជាច្រើនឆ្នាំ មុនពេលត្រូវបានផ្តួលដោយស្ថាបនិកក្រុមហ៊ុន Amazon.com Inc លោក Jeff Bezos ក្នុងឆ្នាំ ២០១៧ ។

ទ្រព្យសម្បត្តិដ៏សុទ្ធរបស់លោក Bill Gates គឺ ១២៧.៧ ពាន់លានដុល្លារ ហើយនឹងច្រើនជាងនេះ ប្រសិនបើគាត់មិនបានបរិច្ចាគយ៉ាងច្រើនដល់សប្បុរសធម៌ប៉ុន្មានឆ្នាំមកនេះ ។ លោកបានផ្តល់ប្រាក់ជាង ២៧ ពាន់លានដុល្លារដល់មូលនិធិរបស់លោកចាប់តាំងពីឆ្នាំ ២០០៦ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

The post Elon Musk ទម្លាក់ Bill Gates ឡើងឈរលេខ ២ ជាអ្នកមានបំផុតលើពិភពលោក appeared first on Kampuchea Thmey Daily.