Bryan Mbeumo Archives - Kampuchea Thmey Daily

Bryan Mbeumo បំបែកកំណត់ត្រាធំមួយរបស់ Rashford ក្រោយស៊ុត Arsenal យប់មិញ
ខ្សែប្រយុទ្ធ Bryan Mbeumo បានបំបែកកំណត់ត្រាធំមួយរបស់កីឡាករ Marcus Rashford កាលពីរដូវកាល ២០២២-២០២៣ ក្លាយជាកីឡាករស៊ុតចូលក្រុមធំៗ ៣ ផ្សេងគ្នាក្នុងមួយរដូវកាល បន្ទាប់ពីស៊ុតបញ្ចូលទី ១ គ្រាប់ទល់នឹង Arsenal កាលពីយប់មិញថ្ងៃ អាទិត្យ ទី ២៥ ខែ មករា ឆ្នាំ ២០២៦។

ខ្សែប្រយុទ្ធ Bryan Mbeumo

ក្រុមបិសាចក្រហម Manchester United បានសាងភាពភ្ញាក់ផ្អើលជាខ្លាំង ក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ទី ២៣ បន្ទាប់ពីយកឈ្នះលើក្រុម Arsenal ក្នុងលទ្ធផល ៣ ទល់នឹង ២។ ក្នុងចំណោមគ្រាប់បាល់ទាំង ៣ គ្រាប់របស់ក្រុមបិសាចក្រហម គឺមានការរួមចំណែកស៊ុតបញ្ចូលទី ១ គ្រាប់ដោយខ្សែប្រយុទ្ធសញ្ជាតិ កាមេរូន Bryan Mbeumo។

ខ្សែប្រយុទ្ធ Bryan Mbeumo

ត្រឡប់ក្រោយទៅកាន់សប្តាហ៍មុន Bryan Mbeumo ក៏បានរួមចំណែកស៊ុតបញ្ចូលទី ១ គ្រាប់ផងដែរ ជួយឱ្យ Man United យកឈ្នះលើក្រុម Man City ក្នុងលទ្ធផល ២-០។ បើត្រឡប់ថយក្រោយទៀត ទៅកាន់ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២៥ Mbeumo ដដែលក៏បានស៊ុតបញ្ចូលទី ១ គ្រាប់ផងដែរ ជួយឱ្យ Man United យកឈ្នះ Liverpool ២-១។

តាមរយៈគ្រាប់បាល់ទាំងនេះ បានធ្វើឱ្យ Bryan Mbeumo ក្លាយជាកីឡាករដំបូងគេរបស់ Man United ដែលអាចស៊ុតបញ្ចូលទីលើក្រុមខ្លាំងៗដូចជា Arsenal, Man City និង Liverpool ក្នុងក្របខណ្ឌ Premier League ក្នុងមួយរដូវកាល ចាប់តាំងពី Marcus Rashford ធ្វើបាននៅរដូវកាល ២០២២-២០២៣។

កីឡាករ Marcus Rashford

គួរបញ្ជាក់ផងដែរ ថា Man United បច្ចុប្បន្នបានឡើងមកឈរនៅលេខរៀងទី ៤ ក្នុងតារាងចំណាត់ថ្នាក់ Premier League ហើយ បន្ទាប់ពីយកឈ្នះលើ Arsenal ដោយឆ្លងកាត់ ២៣ ប្រកួត ឈ្នះ ១០ ស្មើ ៨ និងចាញ់ ៥ មាន ៣៨ ពិន្ទុ៕

អត្ថបទ៖ សេម កុសល

The post Bryan Mbeumo បំបែកកំណត់ត្រាធំមួយរបស់ Rashford ក្រោយស៊ុត Arsenal យប់មិញ appeared first on Kampuchea Thmey Daily.

កីឡាករ ៥ រូបគួរឱ្យចាប់អារម្មណ៍បំផុតប្រចាំតំបន់អឺរ៉ុប សម្រាប់​ការ​ផ្ទេរ​នៅរដូវកាលនេះ
នៅទីផ្សារដោះដូរកីឡាកររដូវកាលក្តៅឆ្នាំ ២០២៥ ប្រចាំតំបន់ អឺរ៉ុប កំពុងតែមមា​ញឹកខ្លាំង មុនទីផ្សារបិទនៅដើមខែ កញ្ញា ឆ្នាំ ២០២៥។ ក្នុងនោះមានកីឡាករខ្លះក៏បានសម្រេចកិច្ចព្រមព្រៀងផ្ទេរចេញ-ចូលរួចរាល់ ខណៈកីឡាករខ្លះទៀតក៏កំពុងស្ថិតនៅក្នុងដំណាក់កាលចរចានៅឡើយ។

ថ្ងៃនេះសារព័ត៌មាន «កម្ពុជាថ្មី» សូមលើកយកកីឡាករ ៥ រូបក្នុងតំបន់ អឺរ៉ុប ដែលត្រូវបានគេចាត់ទុកជាកីឡាករផ្ទេរដ៏គួរឱ្យចាប់អារម្មណ៍បំផុតក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ ២០២៥ នេះ៖

១. Florian Wirtz៖ កីឡាករសញ្ជាតិ អាល្លឺម៉ង់ វ័យ ២២ ឆ្នាំរូបនេះបានចាកចេញពីទ្រនំចាស់ Bayer Leverkusen ក្រោយស្នាក់នៅទីនេះបានរយៈពេល ៥ រដូវកាល ដោយមកចូលរួមជាមួយ Liverpool នៅរដូវក្តៅនេះ។ កីឡាករ​បានផ្លាស់មកកាន់ក្រុមហង្សក្រហមក្នុងតម្លៃបំបែកកំណត់ត្រា ១៥៥ លានដុល្លារអាមេរិក ជាមួយកិច្ចសន្យារយៈពេល ៥ ឆ្នាំ ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០៣០។

Florian Wirtz

២. Trent Alexander-Arnold៖ Arnold នៅរដូវក្តៅនេះ បានសម្រេចចិត្តយ៉ាងភ្ញាក់ផ្អើល ដោយរូបគេបានបដិសេធ​បន្តកិច្ចសន្យាថ្មីជាមួយ Liverpool ហើយបានផ្លាស់មកកាន់ក្លិប Real Madrid ដោយគ្មានតម្លៃខ្លួន ក្នុងកិច្ចសន្យារយៈពេល ៦ ឆ្នាំ ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០៣១។ ទោះបីជាយ៉ាងណា Real Madrid បានសុខចិត្តចំណាយ​ឱ្យ Liverpool ចំនួន ១១.៧ លានដុល្លារអាមេរិក ដោយសារចង់បានរូបគេមុនពេលកំណត់ ដើម្បីចូលរួមប្រកួតពាន FIFA Club World Cup។

Trent Alexander-Arnold

៣. Viktor Gyökeres៖ កីឡាករសញ្ជាតិ ស៊ុយអែត វ័យ ២៧ ឆ្នាំរូបនេះ បានសម្រេចកិច្ចព្រមព្រៀងយ៉ាងភ្ញាក់ផ្អើល ក្នុងការផ្លាស់មកចូលរួមជាមួយក្រុម Arsenal នៅរដូវក្តៅនេះ។ កាលពីរដូវកាលមុន ២០២៤-២០២៦ Gyökeres បានបង្ហាញសមត្ថភាពស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យជាមួយក្រុម Sporting Lisbon ហើយក៏បានធ្វើឱ្យក្លិបធំៗនៅតំបន់ អឺរ៉ុប ជាច្រើនចាប់អារម្មណ៍។ ចុងក្រោយ រូបគេបានសម្រេចចិត្តជ្រើសរើសយក Arsenal តែមួយគត់ ដោយរូបគេបានសម្រេចកិច្ចព្រមព្រៀងផ្ទេរក្នុងតម្លៃ ៨៥.៧ លានដុល្លារអាមេរិក ជាមួយកិច្ចសន្យារយៈពេល ៥ ឆ្នាំ ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០៣០។

Viktor Gyökere

៤. Marcus Rashford៖ នៅរដូវក្តៅនេះ Rashford បានធ្វើការផ្ទេរយ៉ាងភ្ញាក់ផ្អើលមួយ ដោយបានផ្លាស់មកកាន់ក្លិបអ្នកមានបុណ្យ FC Barcelona ដែលជាក្លិបក្នុងក្តីស្រមៃរបស់ខ្លួន ក្នុងកិច្ចសន្យាខ្ចីជើងមួយរដូវកាល អមជាមួយជម្រើសទិញផ្តាច់។ ទោះបីនេះ គ្រាន់តែជាការខ្ចីជើងក៏ពិតមែន ប៉ុន្តែការផ្ទេរមួយនេះត្រូវគេចាប់អារម្មណ៍មែនទែនសម្រាប់អ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោក។ Rashford អាចនឹងទទួលបានឱកាសកសាងនូវអាជីពរបស់ខ្លួនឡើងវិញជាមួយក្លិបយក្ស អេស្ប៉ាញ ប្រសិនបើបង្ហាញសមត្ថភាពបានល្អ បន្ទាប់ពីអាជីពរបស់គេហាក់ធ្លាក់ចុះយ៉ាងខ្លាំងជាមួយ Manchester United នាប៉ុន្មានរដូវកាលចុងក្រោយនេះ។

Marcus Rashford

៥. Bryan Mbeumo៖ នៅរដូវក្តៅនេះក្លិប Manchester United បានធ្វើការចុះកិច្ចព្រមព្រៀងដ៏ធំមួយ ដោយ​ទិញបានខ្សែប្រយុទ្ធសញ្ជាតិ កាមេរូន វ័យ ២៥ ឆ្នាំពី Brentford ក្នុងតម្លៃ ៩៥ លានដុល្លារអាមេរិក អមជាមួយកិច្ចសន្យារយៈពេល ៥ ឆ្នាំ ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០៣០។ ការមកដល់របស់ Mbeumo ត្រូវបានគេរំពឹងថា នឹងអាចជួយតំបន់ប្រយុទ្ធរបស់ក្រុមបិសាចក្រហមបានច្រើន បន្ទាប់ពីក្រុមម្ចាស់ជើងឯកលីគកំពូល អង់គ្លេស ២០ សម័យមួយនេះ ជួបប្រទះបញ្ហាត្រង់តំបន់នេះខ្លាំងកាលពីរដូវកាលមុន។ យ៉ាងកាលពីរដូវកាលមុន Mbeumo បានបង្ហាញសមត្ថភាពយ៉ាងគួរឱ្យចាប់អារម្មណ៍ ដោយរកបានគ្រាប់បាល់បានចំនួន ២០ គ្រាប់ និង ៧ បញ្ជូន (assist) ឱ្យក្រុម Brentford។

Bryan Mbeumo

ខាងលើនេះ ជាកីឡាករ ៥ រូប ដែលត្រូវបានចាត់ទុក ជាកីឡាករផ្ទេរដ៏ចាប់អារម្មណ៍បំផុតសម្រាប់ទីផ្សាររដូវក្តៅឆ្នាំ ២០២៥ នេះ គិតត្រឹមថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥។ យ៉ាងណា នៅមានកីឡាករជាច្រើនទៀត ដែលទទួលបានចំណាប់អារម្មណ៍ខ្លាំងពីការផ្ទេរដូចគ្នា ខណៈកីឡាករខ្លះទៀត កំពុងតែស្ថិតនៅក្នុងដំណាក់កាលចរចាផ្លាស់ទៅកាន់ក្លិបថ្មី ដែលការផ្ទេរគ្រោងនឹងរួចរាល់ឆាប់ៗ ដូចជា Luis Diaz ជាដើម៕

អត្ថបទ៖ សេម កុសល

The post កីឡាករ ៥ រូបគួរឱ្យចាប់អារម្មណ៍បំផុតប្រចាំតំបន់អឺរ៉ុប សម្រាប់​ការ​ផ្ទេរ​នៅរដូវកាលនេះ appeared first on Kampuchea Thmey Daily.

Man United កាន់តែកៀកផ្ទេរយកបានកីឡាករគោលដៅម្នាក់ក្នុងតម្លៃជាង ៨០ លានដុល្លារ
ក្លិបបិសាចក្រហម Manchester United កាន់តែកៀកនឹងចុះកិច្ចសន្យានាំ​យកបានខ្សែប្រយុទ្ធ Bryan Mbeumo ពី Brentford បន្ទាប់ពីពួកគេដាក់សំណើលើកទី ២ ជាផ្លូវការ ក្នុងតម្លៃរហូតដល់ទៅជិត ៨២ លានដុល្លារអាមេរិក ។

Bryan Mbeumo

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Man United បានបញ្ជូនសំណើជាផ្លូវការទៅក្លិប Brentford ដើម្បីផ្ទេរយក Mbeumo។ ក្លិបបិសាចក្រហមបានបញ្ជូនសំណើនេះកាលពីចុងសប្តាហ៍កន្លងទៅ ក្នុងទំហំទឹកប្រាក់ជិត ៨២ លានដុល្លារអាមេរិក ខណៈបច្ចុប្បន្នភាគីក្លិប និងក្លិបកំពុងតែបន្តការចរចា​គ្នា។ ការហ៊ានឱ្យដល់តម្លៃនេះ ធ្វើឱ្យក្លិបបិសាចក្រហម កំពុងតែខិតជិតនឹងចុះកិច្ចសន្យាយកបានខ្សែប្រយុទ្ធសញ្ជាតិ កាមេរូន វ័យ ២៥ ឆ្នាំហើយ។

មែនទែនទៅ Man United ធ្លាប់បញ្ជូនសំណើ ដើម្បីចុះកិច្ចសន្យាយក Mbeumo ពី Brentford រួចម្តងហើយ ដោយពេលនោះពួកគេបានដេញថ្លៃជាទឹកប្រាក់ចំនួន ៧៥ លានដុល្លារអាមេរិក ប៉ុន្តែភ្លាមៗនោះ សំណើនេះត្រូវបានបដិសេធដោយក្រុមរបស់ភាគីកីឡាករ។

Bryan Mbeumo

ទោះបីយ៉ាងណា Man United នៅតែ​មិន​បោះបង់។ ពួកគេនៅតែបន្តផែនការរបស់ខ្លួនតាមចុះកិច្ចសន្យាយក Mbeumo ជាថ្មីម្តងទៀត ហើយការដាក់សំណើលើកទី ២ នេះ ពួកគេហ៊ានឱ្យតម្លៃផ្ទេរថ្លៃជាងមុន។ មូលហេតុដែល ក្លិបបិសាចក្រហមចង់បានខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះខ្លាំងបែបនេះ ដោយសាររូបគេជាកីឡាករម្នាក់ ដែលក្លិបរំពឹងថា នឹងក្លាយជាកីឡាករដ៏ត្រឹមត្រូវ ដែលមានសមត្ថភាពអាចលេងបានតាមប្រព័ន្ធរបស់គ្រូបង្វឹកលោក Ruben Amorim។

គួរបញ្ជាក់ថា Mbeumo គឺនៅសល់កិច្ចសន្យាជាមួយ Brentford រយៈពេល ១ ឆ្នាំទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៦៕

Bryan Mbeumo

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano

The post Man United កាន់តែកៀកផ្ទេរយកបានកីឡាករគោលដៅម្នាក់ក្នុងតម្លៃជាង ៨០ លានដុល្លារ appeared first on Kampuchea Thmey Daily.