Business Outfits Archives - Kampuchea Thmey Daily

ពីកម្មករសំណង់ តស៊ូក្លាយជាម្ចាស់ហាងអាវធំ ដ៏ល្បីឈ្មោះ
បុរសម្នាក់ដែលជាអតីតជាកម្មករសំណង់ ធ្វើការដើម្បីបានប្រាក់សម្រាប់ផ្គត់ផ្គង់ការសិក្សារៀនសូត្រដោយខ្លួនឯង បានខិតខំប្រឹងប្រែងតស៊ូរហូតបានក្លាយជាម្ចាស់ហាងអាវធំ ដ៏ពេញនិយម និងល្បីឈ្មោះមួយ ក្នុងរាជធានីភ្នំពេញ។

លោក បួ ប៊ុនហុង អាយុ៣៤ឆ្នាំ ម្ចាស់ហាងអាវធំ Business Outfits បានប្រាប់ កម្ពុជាថ្មី ដឹងថា ដើមឡើយលោកគ្រាន់តែជាកម្មករសំណង់ ធ្វើការនៅតាមខេត្ត ដើម្បីរកប្រាក់មកផ្គត់ផ្គង់ការសិក្សា និងការចំណាយប្រចាំថ្ងៃ តែប៉ុណ្ណោះ។ ប៊ុនហុង បន្តថា ក្រោយមកនៅពេលរៀនចប់ថ្នាក់វិទ្យាល័យ លោកបានចាកចេញពីស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង មកបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញរចនា និងប្លង់ នៅវិទ្យាស្ថានមួយកន្លែង ក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០០៩។កាលនោះ ប៊ុនហុង បានធ្វើការនៅបុគ្គលិក ក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែងម្ដុំផ្លូវជាតិលេខ៣ ពោលគឺរៀនបណ្ដើរ ប៊ុនហុងក៏ឆ្លៀតពេលធ្វើការបណ្ដើរ ដោយមិនចាំបាច់យកលុយពីផ្ទះមករៀន។

កើតនៅក្នុងត្រកូលគ្រួសារកសិករ មានស្រុកកំណើត នៅភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ប៊ុនហុង ជាយុវជនម្នាក់ដែលមានការតស៊ូ និងមានក្ដីស្រមៃខ្ពស់ ស្របពេលដែលខ្លួនមានជំនាញផ្នែករចនា និងប្លង់ ស្រាប់នោះ ទើបធ្វើឱ្យប៊ុនហុង អាចវិវត្តខ្លួនបានយ៉ាងឆាប់រហ័ស ដោយដំបូងពីកម្មករសំណង់ និងកម្មករក្នុងរោងចក្រសម្លៀកបំពាក់ មកជាម្ចាស់ហាងដ៏ល្បីឈ្មោះមួយកន្លែងស្ថិតនៅ ម្ដុំវត្តកោះ នៃរាជធានីភ្នំពេញ។

បើនិយាយដល់ជីវិតគ្រួសារវិញ ប៊ុនហុង បានរៀបការបង្កើតគ្រួសារជាមួយនារីម្នាក់ កាលពីឆ្នាំ២០១៦ និងទទួលបានកូនប្រុសស្រីចំនួន២នាក់ ក្រោយមក ប៊ុនហុង ក៏បានចាប់ដៃគ្នាជាមួយភរិយារបស់គាត់ ដោយបើកហាងលក់សម្លៀកបំពាក់  ដែលនាំចូលពីបរទេស និងបានទិញពីរោងច​ក្រ ក្នុងស្រុក​ ដើម្បីយកមកលក់បន្តនៅក្នុងហាងរបស់គាត់ តែប៉ុណ្ណោះ។

បច្ចុប្បន្ន ប៊ុនហុង ក៏បានក្លាយទៅជាម្ចាស់ហាងអាវធំផ្លូវការ ដ៏ពេញនិយមម្ដុំស្ដុបវត្តកោះ គាត់បើកអាជីវកម្មមួយនេះ តាំងពីដើមឆ្នាំ ២០២៣ មកម្ល៉េះ។ អ្វីដែលធ្វើឱ្យ​ ប៊ុនហុង ឆាប់ទទួលបានការគ្រាំទ្រខ្លាំងពីសំណាក់អតិថជនទាំងក្នុង និងក្រៅស្រុក នេះក៏ដោយសារតែ គាត់អាចមានសមត្ថភាពច្នៃម៉ូដ និងអាចផលិតខោអាវធំផ្លូវការ យ៉ាងល្អប្រណីត និងមានគុណភាពខ្ពស់ មិនចាញ់ផលិតផលរបស់បរទេស ប៉ុន្មាននោះឡើយ។

ម្ចាស់ហាងរូបនេះ បានបន្ថែមទៀតថា ការលក់សម្លៀកបំពាក់អាវធំ នៅក្នុងហាងសព្វថ្ងៃនេះ គាត់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនដែលជាប្រជាជនខ្មែរ និងជនជាតិបរទេស ទើបធ្វើឱ្យ ប៊ុនហុង បន្តក្ដីស្រមៃ និងខិតខំប្រឹងប្រែងបង្កើតផលិតផលថ្មីៗបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់តម្រូវការរបស់អតិថិជនរបស់គាត់។

អ្វីដែលឃើញជាក់ស្ដែងនោះ អតិថិជនរបស់គាត់បាននាំគ្នាមកជួយទិញដល់ទីតាំងហាងផ្ទាល់ ដែលនាំឱ្យផលិតខោអាវធំ របស់គាត់អាចលក់ចេញ បានក្នុងចំនួន ៤០០០អាវ ក្នុងមួយឆ្នាំៗ។

រូបភាពផលិតអាវធំ ក្នុងរោងចក្រ

ប៊ុនហុង បានប្រាប់ឱ្យដឹងទៀតថា សម្រាប់ថ្ងៃអនាគត លោកគាត់មានគម្រោងនាំចេញសម្លៀកបំពាក់​ អាវធំ ដែលជាស្នាដៃកូនខ្មែរ ផលិតក្នុងទឹកដីប្រទេសកម្ពុជា ចេញទៅលក់នៅលើទីផ្សារអន្ដរជាតិ ដូចជា៖ ប្រទេស សាំងហ្គាពួរ ថៃ វៀតណាម និងប្រទេសមួយចំនួនទៀត ដែលស្ថិតនៅសហគមអឺរ៉ុបរួមមាន៖ បារាំង អូស្ដ្រាលី និងអង់គ្លេស ជាដើម៕

អត្ថបទ ៖ សួស សិត

The post ពីកម្មករសំណង់ តស៊ូក្លាយជាម្ចាស់ហាងអាវធំ ដ៏ល្បីឈ្មោះ appeared first on Kampuchea Thmey Daily.