ByteDance Archives - Kampuchea Thmey Daily

ក្រុមហ៊ុនមេរបស់ TikTok អភិវឌ្ឍបន្ទះឈីប AI ហើយចរចាជាមួយ Samsung ដើម្បី​ផលិត​
ក្រុមហ៊ុនបច្ចេកវិទ្យាអ៊ិនធឺណិតចិន ByteDance ដែលជាក្រុមហ៊ុនមេរបស់វេទិកាបណ្ដាញសង្គម TikTok កំពុងអភិវឌ្ឍបន្ទះឈីប​បញ្ញាសិប្បនិម្មិត (AI) ហើយកំពុង​ចរចាជាមួយក្រុមហ៊ុនបច្ចេកវិទ្យា​ Samsung Electronics សម្រាប់ផលិតកម្ម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់សម្ដីពីប្រភព​មិនបញ្ចេញឈ្មោះ ២ រូប នាថ្ងៃពុធ (១១ កុម្ភៈ) នេះ។

ការងាកទៅរកផលិតកម្មបន្ទះឈីបនេះ គឺជាផ្នែកមួយ​នៃយុទ្ធសាស្រ្តរបស់ ByteDance ដើម្បីធានាការផ្គត់ផ្គង់នៃបន្ទះឈីបទំនើប។

ប្រភព​បាន​អះអាងថា ByteDance កំណត់គោលដៅឱ្យមាន​គំរូបន្ទះឈីបនៅត្រឹមបំណាច់ខែមីនា ហើយក្រុមហ៊ុនគ្រោងនឹង​ផលិតបន្ទះឈីបដែលរចនាឡើងសម្រាប់មូឌែល AI ផ្សេងៗ យ៉ាងហោចណាស់ ១០០ ០០០ បន្ទះ នៅឆ្នាំ ២០២៦ នេះ។ ប្រភព​ម្នាក់ក្នុងចំណោមនោះ បាន​និយាយទៀតថា​ ByteDance កំពុងមើលពីលទ្ធភាពដើម្បីបង្កើនផលិតកម្មនោះរហូតដល់ ៣៥០ ០០០ បន្ទះ។ ​

ប្រភព​បន្តថា បច្ចុប្បន្ន ByteDance កំពុងពិភាក្សាជាមួយ Samsung អំពីការទទួលបានបន្ទះឈីប​អង្គចងចាំ ដែលបច្ចុប្បន្នពិបាករកណាស់ ពីព្រោះក្រុមហ៊ុនជាច្រើន​នាំគ្នាផ្ដោតលើ​ផលិតកម្មបន្ទះឈីប​ AI។ ​ការណ៍នេះហើយ ដែលធ្វើឱ្យលទ្ធភាព​នៃកិច្ចព្រមព្រៀងរវាង ByteDance និង Samsung មានតម្លៃជាពិសេស។ ​​

ទោះបីបែបនេះក្ដី អ្នកនាំពាក្យរបស់ ByteDance បាននិយាយថា របាយការណ៍ដែលថា ក្រុមហ៊ុនកំពុងអភិវឌ្ឍបន្ទះឈីបផ្ទាល់ខ្លួន​នោះ គឺមិនត្រឹមត្រូវទេ ប៉ុន្តែក៏មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមដែរ។ ដោយឡែក Samsung ឯណោះវិញ ​មិនទាន់ចេញប្រតិកម្មយ៉ាងណាទេ។

គេមើលឃើញថា ប្រសិន​បើគម្រោងដដែល​ដំណើរការទៅមុខ នោះវានឹង​ក្លាយជា​ជំហានដ៏សំខាន់​សម្រាប់ ByteDance​។ ក្រុមហ៊ុននេះ ចង់អភិវឌ្ឍបន្ទះឈីបផ្ទាល់ខ្លួនដើម្បីដោះស្រាយតម្រូវការកុំព្យូទ័រ AI របស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ រួមទាំងការ​ចាប់ផ្តើមជួលអ្នកជំនាញបន្ទះឈីប​នៅដើមឆ្នាំ ២០២២។

កាលពី​ខែមិថុនា ឆ្នាំ២០២៤ រ៉យទ័របានរាយការណ៍ថា ByteDance កំពុងធ្វើការជាមួយក្រុមហ៊ុនផលិតបន្ទះឈីបរបស់​អាមេរិក​ Broadcom ដើម្បីអភិវឌ្ឍបន្ទះឈីប AI ​ទំនើប​​ ដោយរំពឹងថា ក្រុមហ៊ុនតៃវ៉ាន់ TSMC ​គឺអ្នកផលិត​។

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Google, Amazon និង Microsoft ក៏បានបង្កើតបន្ទះឈីប AI ផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។ ​ក្រុមហ៊ុនយក្សៗ​ទាំងនេះ ធ្វើបែបនេះដើម្បី​កាត់បន្ថយការពឹងផ្អែកលើ​ក្រុមហ៊ុន Nvidia ដែលបច្ចុប្បន្នគ្របដណ្ដប់ទីផ្សារសម្រាប់បន្ទះឈីប AI ​ទំនើប​។

សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកលើការលក់បន្ទះឈីប​ទំនើប​ទៅចិន ​បានធ្វើឱ្យវាកាន់តែសំខាន់ក្នុងការអភិវឌ្ឍបន្ទះឈីបផ្ទាល់ខ្លួនរបស់ពួកគេ។ ByteDance មិនទាន់បានចេញបន្ទះឈីបផ្ទាល់ខ្លួននៅឡើយទេ ខណៈដៃគូប្រកួតប្រជែង​ផ្សេងៗដូចជា Alibaba និង Baidu មាន​បន្ទះឈីបផ្ទាល់ខ្លួនរួចហើយ៕

The post ក្រុមហ៊ុនមេរបស់ TikTok អភិវឌ្ឍបន្ទះឈីប AI  ហើយចរចាជាមួយ Samsung ដើម្បី​ផលិត​ appeared first on Kampuchea Thmey Daily.

អាជ្ញាធរ​សិង្ហបុរី​​​​ស៊ើប​លើក​រណី​រលាក​ក្រពះ​​នៃ​​បុគ្គលិក​៦០​នាក់​ នៅ​​ក្រុមហ៊ុនមេ​​ Tiktok
បុគ្គលិកByteDance ដែលជាមេ TikTok ៦០នាក់ធ្លាក់ខ្លួនឈឺជំងឺរលាកក្រពះ​នៅសិង្ហបុរី ខណៈទីភ្នាក់ងារចំណីអាហារសិង្ហបុរី (SFA) និងក្រសួងសុខាភិបាល (MOH) កំពុងស៊ើបអង្គេតរកមូលហេតុ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី​៣១​ខែកក្កដានេះ។

ទីភ្នាក់ងារចំណីអាហារសិង្ហបុរី (SFA) និងក្រសួងសុខាភិបាល (MOH) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីយប់ថ្ងៃអង្គារថា មនុស្សចំនួន ៦០នាក់បានកើតរោគសញ្ញានៃជំងឺរលាកក្រពះ ហើយ៥៧នាក់ក្នុងចំណោមពួកកំពុងព្យាបាលនៅមន្ទីរពេទ្យ។

នៅថ្ងៃកើតហេតុកងកម្លាំងការពារជនស៊ីវិលសិង្ហបុរី (SCDF) បានឲ្យដឹងថា ការិយាល័យរបស់ខ្លួនបានទទួលការហៅទូរសព្ទបន្ទាន់សុំជំនួយផ្នែកវេជ្ជសាស្រ្តជាច្រើន ខណៈមានរថយន្តសង្គ្រោះសរុបចំនួន ១៧គ្រឿងត្រូវបានដាក់ពង្រាយ។

ក្រុមហ៊ុន​ ByteDance បានសហការជាមួយអ្នកលក់ខាងក្រៅដែលមានអាជ្ញាប័ណ្ណ ដើម្បីផ្តល់ម្ហូបអាហារសម្រាប់ការិយាល័យរបស់ខ្លួន ហើយអាហារទាំងនោះមិនត្រូវបានរៀបចំ ឬចម្អិននៅការិយាល័យរបស់ខ្លួនក្នុងប្រទេសសិង្ហបុរីទេ។

ជាមួយគ្នានេះនៅក្នុងការប្រកាសរបស់ក្រុមហ៊ុន ByteDance បានឲ្យដឹងថា បុគ្គលិកនៅការិយាល័យ One Raffles Quay របស់ខ្លួនបានធ្លាក់ខ្លួនឈឺ បន្ទាប់ពីបានទៅ​បរិភោគ​អាហារ​នៅអាហារដ្ឋាននៅជាន់ទី២៦។ ByteDance ក៏កំពុងយកចិត្តទុកដាក់ចំពោះឧប្បត្តិហេតុនេះ ហើយកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកផ្តល់ម្ហូបអាហារ ដើម្បីកំណត់ពីមូលហេតុឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈផ្នែកអាហារប៊ូហ្វេនៅអាហារដ្ឋាននឹងត្រូវបិទរហូតដល់ការស៊ើបអង្កេតត្រូវបានបញ្ចប់។

យោងតាមបុគ្គលិក ByteDance បានឲ្យដឹងថានៅល្ងាចថ្ងៃអង្គារពួកគេបានញាំអាហារនៅអាហារដ្ឋានជាន់ទី ២៦ ដែលដំណើរការពីម៉ោង ១២ រសៀលដល់ម៉ោង ២ រសៀលបម្រើអាហារបែបចិននិងពេញនិយមយ៉ាងខ្លាំងក្នុងចំណោមបុគ្គលិក។បន្ទាប់ពីញាំ អាហារថ្ងៃត្រង់បានប្រហែលមួយម៉ោង បុគ្គលិកភាគច្រើនបានក្អួត និងរាគ។ បង្គន់បានមានមនុស្សពេញអស់ មានអ្នកខ្លះដេកនៅលើឥដ្ឋ ខណៈការិយាល័យទាំងមូលមានភាពវឹកវរនិងមានក្លិនដូចកម្អួត ។

យ៉ាងណាមិញ ByteDance ថា «ក្រុមហ៊ុនបានយកចិត្តទុកដាក់លើសុខភាព និងសុវត្ថិភាពរបស់បុគ្គលិកយ៉ាងខ្លាំង ហើយបានចាត់វិធានការភ្លាមៗដើម្បីគាំទ្របុគ្គលិកដែលរងផលប៉ះពាល់ទាំងអស់ រួមទាំងការធ្វើការជាមួយសេវាកម្មសង្គ្រោះបន្ទាន់ដើម្បីផ្តល់ការថែទាំ»។

សូមជម្រាបថានេះ​ជា​ករណី​ទី​ពីរ​ហើយនៃ​ការ​ពុល​អាហារ​ក្នុងរយៈពេល​មួយ​សប្តាហ៍នេះ ដោយកាលពីថ្ងៃទី ២៦ ខែកក្កដាក៏មានបុគ្គលិកជាង ១៦០ នៅសាលា SCDF បានធ្លាក់ខ្លួនឈឺនិងមានរោគសញ្ញាដូចគ្នានេះដែរ៕

អត្ថបទ៖ ប៊ុន សុភាព

The post អាជ្ញាធរ​សិង្ហបុរី​​​​ស៊ើប​លើក​រណី​រលាក​ក្រពះ​​នៃ​​បុគ្គលិក​៦០​នាក់​ នៅ​​ក្រុមហ៊ុនមេ​​ Tiktok appeared first on Kampuchea Thmey Daily.