គណបក្សសង្រ្គោះជាតិ Archives - Kampuchea Thmey Daily

ក្រោយផុតបម្រាម! តើអតីតមន្ត្រីបក្សប្រឆាំងណាខ្លះ អាចចូលធ្វើ និងមិនអាចធ្វើនយោបាយវិញ?
តុលាការកំពូល កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧កន្លងទៅនេះ បានសាលដីកាសម្រេចរំលាយគ​ណ​បក្សសង្រ្គោះជាតិ ដោយសារមេដឹកនាំគណបក្សនេះ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ ដោយបានឃុបឃិតជាមួយបរទេស ប៉ុនប៉ង​ផ្តួល​រំលំរាជ​រដ្ឋាភិបាលស្របច្បាប់។ នៅក្នុងសាលដីកានោះ ក៏បានសម្រេចហាមឃាត់បុគ្គល ជាថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចំនួន ១១៨នាក់ មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល ៥ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃការប្រកាសសាលដីកានេះផងដែរ។

គិតតាំងពីខែវិច្ឆិកា ឆ្នាំ ២០១៧ មកដល់ខែសីហា ឆ្នាំ ២០២២នេះ គឺមានរយៈពេលជិត ៥ឆ្នាំហើយ ដែលអតីតថ្នាក់ដឹកនាំ និងមន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្ម​ភាពនយោបាយ ពោលគឺនៅសល់តែជាង ២ខែទៀតប៉ុណ្ណោះ បម្រាមនៃការហាមឃាត់នេះ នឹងត្រូវផុតសុពលភាពហើយ។ តើអតីតថ្នាក់ដឹកនាំ និងមន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិណាខ្លះ អាចចាប់ផ្ដើមធ្វើនយោបាយវិញ ក្រោយបម្រាមនេះផុតសុពលភាព? និងថា តើអតីតថ្នាក់ដឹកនាំ និងមន្ត្រីនៃអតីតគណបក្សប្រឆាំងណាខ្លះ នៅតែមិនអាចធ្វើនយោបាយបាន?

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៦ ខែសីហានេះថា នៅពេលដែលផុតបម្រាមហើយនោះ គឺអតីតថ្នាក់ដឹកនាំ និងមន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិ នឹងអាចចាប់ផ្ដើមធ្វើនយោបាយ ដូចប្រជាពលរដ្ឋដទៃទៀតដែរ។ ប៉ុន្តែសម្រាប់អតីតថ្នាក់ដឹកនាំ និងមន្ត្រីមួយចំនួន ដែលត្រូវបានតុលាការសម្រេចកាត់ទោស និងផ្ដន្ទាទោសក្នុងសំណុំរឿងផ្សេងទៀត មិនអាចធ្វើនយោបាយបានទេ។

លោក ជិន ម៉ាលីន បានបញ្ជាក់យ៉ាងដូច្នេះថា «ជាទូទៅ តែកាលណាផុតបម្រាមហ្នឹង គាត់មានសិទ្ធិសេរីភាព នៃការធ្វើនយោបាយដូចពលរដ្ឋដទៃទៀតធម្មតាដែរ….ជាទូទៅអ្នកដែលតុលាការសម្រេចកាត់ទោស និងផ្ដន្ទាទោសហើយ អាហ្នឹងគាត់ម៉េចមានសិទ្ធិធ្វើនយោបាយទៀត គាត់ត្រូវអនុវត្តទោសរួចសិន»។

សូមជម្រាបថា​ ក្នុងរយៈពេលជិត ៥ឆ្នាំមកនេះ មានអតីតថ្នាក់ដឹកនាំ និងមន្ត្រីនៃអតីតគណបក្សស​ង្រ្គោះជាតិប្រមាណ ៣០នាក់ បានដាក់ពាក្យស្នើសុំសម្បទាធ្វើនយោបាយឡើងវិញ ហើយក៏ទទួលបា​នសិទ្ធិធ្វើនយោបាយជាបន្តបន្ទាប់ផងដែរ។

ប៉ុន្តែក្នុងចំណោមអតីតថ្នាក់ដឹកនាំ និងមន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិមួយចំនួន ត្រូវបានកាត់ទោសក្នុងសំណុំរឿងផ្សេងទៀត ដូចជា៖ លោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោកស្រី មូរ សុខហួរ, និងលោក ហូរ វ៉ាន់ ជាដើម ដែលពួកគេទាំងនោះ នឹងមិនអាចធ្វើនយោបាយវិញបានទេ ព្រោះត្រូវអនុវត្តទោសជាមុនសិន៕

អត្ថបទ៖ ឃួន​ សុភ័ក្រ

The post ក្រោយផុតបម្រាម! តើអតីតមន្ត្រីបក្សប្រឆាំងណាខ្លះ អាចចូលធ្វើ និងមិនអាចធ្វើនយោបាយវិញ?   appeared first on Kampuchea Thmey Daily.

លោក សៀម ភ្លុក ត្រូវតុលាការបង្គាប់ឲ្យឃុំខ្លួន ក្រោយសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី ២៧ មេសា
ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក សៀម ភ្លុក អតីតស្ថាបនិកគណបក្សបេះដូងជាតិ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនបាន នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ ពាក់ព័ន្ធនឹងករណីក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង។

តាមដីការបស់លោក លិ សុខា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យភ្នាក់ងារមាន សមត្ថកិច្ច នៃកងកម្លាំងសាធារណៈនាំខ្លួនលោក សៀម ភ្លុក ទៅមណ្ឌលអប់រំកែប្រែទី ១(ម១) ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។

ជាមួយគ្នានេះលោកចៅក្រុម ក៏បានបញ្ជាឲ្យប្រធានមណ្ឌលអប់រំកែប្រែទី ១ (ម១) ទទួល និងឃុំខ្លួនលោក សៀម ភ្លុក រហូតដល់មានបទបញ្ជាសម្រេចថ្មី។

សូមជម្រាបថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២២ បានចេញដីកាបង្គាប់ឲ្យកងកម្លាំងមានសមត្ថកិច្ច នាំខ្លួនលោក សៀម ភ្លុក ទៅឆ្លើយបំភ្លឺនៅ សាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ ពាក់ព័ន្ធនឹងបទចោទ “ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង” ក្នុងការបង្កើតគណបក្ស បេះដូងជាតិ។

ក្រោយពីឃើញដីការនេះ មានព័ត៌មានមួយចំនួនអះអាងថា លោក សៀម ភ្លុក បានគេចខ្លួនទៅកាន់ទីតាំងមានសុវត្ថិភាព ។ ប៉ុន្តែប្រហែលជាលោក សៀម ភ្លុក មិនអាចគេចខ្លួនបាន ក៏ចេញមុខប្រកាសថា នឹងចូលខ្លួនទៅឆ្លើយបំភ្លឺការពិត នៅចំពោះមុខចៅក្រមស៊ើបសួរ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

The post លោក សៀម ភ្លុក ត្រូវតុលាការបង្គាប់ឲ្យឃុំខ្លួន ក្រោយសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី ២៧ មេសា appeared first on Kampuchea Thmey Daily.

មេធាវីការពារក្តីលោក សៀម ភ្លុក ស្នើសាលា​ដំបូងរាជធានីភ្នំពេញ ចេញដីកា​បង្គាប់​ឲ្យចូលខ្លួន ជំនួសការនាំខ្លួន
លោក ជូង ជូងី ដែលជាមេធាវីការពារក្តីឲ្យលោក សៀម ភ្លុក អតីតស្ថាបនិកគណបក្សបេះដូងជាតិ បានស្នើទៅប្រធានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចូលខ្លួន ជំនួសការបង្គាប់ឲ្យនាំខ្លួន ដោយសំអាងថា សមត្ថកិច្ចយកដីកាទៅបិទខុសអាសយដ្ឋាន។ នេះបើយោងតាមលិខិតរបស់លោក ជូង ជូងី ដែលដាក់ជូនប្រធានសាលាដំបូងរាជធានីភ្នំពេញ ហើយដែលទើបទទួលបាននៅថ្ងៃទី២២ ខែមេសា។

ជាការកត់សម្គាល់ ការស្នើសុំរបស់មេធាវីការពារក្តីឲ្យលោក សៀម ភ្លុក បានធ្វើឡើងមុន៣ថ្ងៃ   នៃការកំណត់របស់តុលាការ ដើម្បីឲ្យសមត្ថកិច្ចនាំខ្លួន។

លិខិតលោក ជូង ជូងី បានលើកឡើងថា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទឈ្មោះសៀម ភ្លុក ឲ្យបានមុនថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ជាកំហិត ដើម្បីចាត់ការតាមច្បាប់។ លោកបញ្ជាក់ថា នៅក្នុងលិខិតរបស់តំណាងអយ្យការបានបញ្ជាក់យ៉ាងច្បាស់អំពីអាសយដ្ឋានរបស់លោក សៀម ភ្លុកគឺនៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង ប៉ុន្តែសមត្ថកិច្ចបែរជាបញ្ជូនដីកាបញ្ជូនដីកាកោះទៅឫស្សីកែវទៅវិញ ដែលមិនមែនជាអាស័យដ្ឋានរបស់លោក សៀម ភ្លុក ហើយប៉ុស្តិ៍នគរបាលបានធ្វើរបាយការណ៍ថា ទីតាំងត្រូវបានបិទ មិនអាចទាក់ទងជនត្រូវចោទបាន។

បើតាមលោក ជូង ជូងី លោក សៀម ភ្លុក មិនមានចេតនាគេចវេសពីការចូលបំភ្លឺនៅចំពោះមុខតុលាការនោះឡើយ ពីព្រោះលោកមានទីលំនៅច្បាស់លាស់ នៅខណ្ឌបឹងកេងកង។

សូមបញ្ជាក់ថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ បានចេញដីកាបង្គាប់ឱ្យកងកម្លាំងមានសមត្ថកិច្ចនាំខ្លួនលោក សៀម ភ្លុក ទៅឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងបទចោទ “ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង” ក្នុងការបង្កើតគណបក្សបេះដូងជាតិ។ ក្រោយពីឃើញដីការនេះ មានព័ត៌មានមួយចំនួនអះអាងថា លោក សៀម ភ្លុក បានគេចខ្លួនទៅកាន់ទីតាំងមានសុវត្ថិភាព ប៉ុន្តែប្រហែលជាលោក សៀម ភ្លុក មិនអាចគេចខ្លួនបាន ក៏ចេញមុខប្រកាសថា នឹងចូលខ្លួនទៅឆ្លើយបំភ្លឺការពិតនៅចំពោះមុខចៅក្រមស៊ើបសួរ ដោយមិនមានចេតនាគេចវេសពីការទទួលខុសត្រូវនោះឡើយ។

លោក សៀម ភ្លុក ត្រូវបានសាលាដំបូង រាជធានីភ្នំពេញចេញដីកាកោះហៅឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញម្ដងរួចមកហើយ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងរឿងក្លែងបន្លំស្នាមមេដៃសមាជិក ដើម្បីបង្កើតគណបក្សនយោបាយ ប៉ុន្តែនៅថ្ងៃទី២២ ខែមីនា នោះ លោកមិនបានចូលទៅបំភ្លឺទេ ដោយសំអាងថា មិនបានទទួលដីកាពីតុលាការ៕ កោះកែវ

The post មេធាវីការពារក្តីលោក សៀម ភ្លុក ស្នើសាលា​ដំបូងរាជធានីភ្នំពេញ ចេញដីកា​បង្គាប់​ឲ្យចូលខ្លួន ជំនួសការនាំខ្លួន appeared first on Kampuchea Thmey Daily.

អតីតតំណាងរាស្ត្រ​ CNRP​ មួយរូបទៀត​ ទទួលបាននីតិសម្បទាធ្វើនយោបាយ ឡើងវិញ
លោក ចាន់ ចេង អតីតអ្នកតំណាងរាស្ត្រមណ្ឌលកណ្ដាល និងជាសមាជិក​គណៈ​កម្មាធិការ​នា​យក នៃអតីត​គណបក្សសង្គ្រោះជាតិ (CNRP) ​ត្រូវ​បានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់នីតិសម្បទាឲ្យ​ធ្វើនយោបាយឡើងវិញហើយ។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអ្នកសារព័ត៌មានទើបទទួលបាន​នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២​នេះ។

លោក ចាន់ ចេង ស្ថិត​នៅក្នុងលេខរៀងទី ៤៩ ក្នុងចំណោមមន្ត្រីជាន់ខ្ពស់​ នៃអតីតគណបក្សសង្គ្រោះជាតិទាំងអស់​​ចំនួន ១១៨នាក់ ដែលត្រូវបានហាមឃាត់ធ្វើនយោបាយរយៈពេល ៥ឆ្នាំ ក្រោយពីអតីតគណបក្សនេះ ត្រូវបានរំលាយដោយតុលាការកំពូល។

គួររំលឹកថា រហូតមកដល់ពេលនេះ​មន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ​ចំនួន ៣០រូបហើយ ដែល​ទទួលបាននីតិសម្បទានយោបាយឡើងវិញ ​មានដូចជា៖

​ទី១, លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ទី២, លោក គង់ បូរ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទី៣, លោក ស៊ីម សុវណ្ណនី ទី៤, លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ, ទី៥, លោក អ៊ូ ច័ន្ទរ័ត្ន ទី៦, លោកស្រី ទេព សុទ្ធី ទី៧, លោក កង គឹមហាក់ ទី៨, លោក ជីវ កត្តា ទី៩, លោក ច័ន្ទ សិលា ទី១០, លោក សុន ឆ័យ ទី១១, លោក តាវ គឹមឈន ទី១២, លោកវ៉ា សាម៉ុន ទី១៣, លោក ស៊ុន សុភ័ក្រ ទី១៤, លោកស្រី លី ស្រីវីណា ទី១៥, លោក ថាច់ សេដ្ឋា ទី១៦, លោកយ៉ែម បុញ្ញឫទ្ធិ ទី១៧, លោក មុត ចន្ថា ទី១៨, លោក ជុំ ច័ន្ទដាវិន ទី១៩, លោក ទួត ឃឿត ទី២០, លោក ឡាត់ លិតេយ្យ ទី២១, លោក ឡុង គឹមឃន ទី២២. លោកស្រី យ៉ង់ ផាន់ណេត ទី២៣, លោក ប៉ុល ហំម ទី២៤, លោក ផាន់ ច័ន្ទសាក់ ទី២៥, លោក ឃឹម ឡាគី ទី២៦, លោក ម៉ៅ សុផល ២៧.មុត មល្លា ​២៨. លោក ស៊ុន ចន្ធី ​២៩. លោក ប្រាក់ យីកាន​ និងទី៣០, លោក ចាន់ ចេង ​។

ចំណែក​គណបក្សនយោបាយ ដែលបង្កើតឡើងដោយអតីតថ្នាក់ដឹកនាំ និងអតីតមន្រ្តីជាន់ខ្ពស់ CNRP រហូតមកដល់ពេលនេះ មានចំនួន ៧ គណបក្សហើយ ក្នុងនោះ រួមមាន៖

ទី១, “គណបក្សឆន្ទៈខ្មែរ” របស់លោក គង់ មូនីកា កូនប្រុសរបស់លោក គង់ គាំ ទី២, “គណបក្សខ្មែរអភិរក្ស” របស់លោក រៀល ខេមរិន្ទ ទី៣, “គណបក្សខ្មែរស្រឡាញ់ជាតិ” របស់លោក ជីវ កត្តា ទី៤, “គណបក្សកំណែទម្រង់កម្ពុជា” របស់លោក ប៉ុល ហំម និងលោក អ៊ូ ច័ន្ទរ័ត្ន ទី៥, “គណបក្សកម្ពុជានិយម” របស់លោក យ៉ែម ប៉ុញ្ញប្ញទ្ធិ  ទី៦, “គណ បក្សបេះដូងជាតិ” របស់លោក សៀម ភ្លុក (មិនទាន់ចុះបញ្ជី) និងទី៧, “គណបក្សអនាគតជាតិ” របស់លោក ឃីម ឡាគី (មិនទាន់ចុះបញ្ជី)៕

អត្ថបទ៖ កោះកែវ​

The post អតីតតំណាងរាស្ត្រ​ CNRP​ មួយរូបទៀត​ ទទួលបាននីតិសម្បទាធ្វើនយោបាយ ឡើងវិញ appeared first on Kampuchea Thmey Daily.

អតីតមន្ត្រីបក្សប្រឆាំង ២រូបទៀត ទទួលបាននីតិសម្បទា ធ្វើនយោបាយឡើងវិញ​
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ​នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ ​បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ដល់នីតិសម្បទា​ឲ្យអតីតមន្ត្រី នៃអតីតគណបក្សសង្គ្រោះជាតិចំនួន ២រូបទៀត ​ធ្វើនយោបាយឡើងវិញ​។

អតីតមន្ត្រី នៃអតីតគណបក្សសង្គ្រោះជាតិទាំង ២រូបនោះ​រួមមាន៖ ទី១. លោក ស៊ុន ចន្ធី ជាអតីតប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តកំពង់ធំ នៃអតីតគណបក្សសង្រ្គោះជាតិ​។ ទី២.​ លោក មុត មល្លា អតីតប្រធានគណៈកម្មាធិការប្រតិបត្តិ គណបក្សសង្គ្រោះជាតិ និងជាសមា​ជិកក្រុមប្រឹក្សាខេត្តសៀមរាប​​។

សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ មាន​អតីត​ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិចំនួន ២៨រូប​ហើយ ត្រូវបាន​ព្រះមហាក្សត្រ និង​ប្រមុខ​រដ្ឋ ​ស្តីទី ផ្តល់​នីតិសម្បទា​នយោបាយ​ឡើងវិញ។

ក្នុង​នោះ​រួមមាន៖ ទី​១, លោក គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ទី​២, លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទី​៣, លោក ស៊ីម សុវណ្ណនី ទី​៤, លោក រៀល ខេមរិន្ទ ដែលជា​អតីត​តំណាង រាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​, ទី​៥, លោក អ៊ូ ច័ន្ទ​រ័ត្ន ទី​៦, លោកស្រី ទេព សុ​ទ្ធី ទី​៧, លោក កង គឹម​ហាក់ ទី​៨, លោក ជីវ កត្តា ទី​៩, លោក ច័ន្ទ សិលា ទី​១០, លោក សុន ឆ័យ ទី​១១, លោក តាវ គឹម​ឈន ទី​១២, លោក​វ៉ា សាម៉ុន ទី​១៣, លោក ស៊ុន សុ​ភ័​ក្រ ទី​១៤, លោកស្រី លី ស្រី​វី​ណា ទី​១៥, លោក ថាច់ សេដ្ឋា ទី​១៦, លោក​យ៉ែម បុញ្ញឫទ្ធិ ទី​១៧, លោក មុត ចន្ថា ទី​១៨, លោក ជុំ ច័ន្ទ​ដា​វិ​ន ទី​១៩, លោក ទួត ឃឿ​ត ទី​២០, លោក ឡា​ត់ លិ​តេ​យ្យ ទី​២១, លោក ឡុង គឹម​ឃ​ន ទី​២២. លោកស្រី យ៉ង់ ផាន់​ណេ​ត ទី​២៣, លោក ប៉ុល ហំ​ម ទី​២៤, លោក ផាន់ ច័ន្ទ​សាក់​ ទី២៥, លោក ឃឹម ឡាគី ​ទី២៦, លោក ម៉ៅ សុផល ទី២៧,​ លោក ស៊ុន ចន្ធី និងទី២៧,​ ​លោក មុត មល្លា​។

ដោយឡែក​​​គណបក្ស​នយោបាយ​ ដែលបង្កើតឡើងដោយអតីតអតីត​ថ្នាក់ដឹកនាំ ក៏ដូច​ជាមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ចំនួន៧​ រួមមាន៖ ទី១, “គណបក្សឆន្ទៈខ្មែរ” របស់​លោក គង់ មូនីកា កូនប្រុសរបស់​​លោក គង់ គាំ ទី២, ​“គណបក្សខ្មែរអភិរក្ស” របស់លោក រៀល ខេមរិន្ទ ទី៣, ​“គណ​បក្ស​ខ្មែរ​ស្រឡាញ់ជាតិ” របស់លោក ជីវ កត្តា ទី៤, ​“គណបក្សកំណែទម្រង់កម្ពុជា” របស់លោក ប៉ុល ហំម និង​​លោក អ៊ូ ច័ន្ទរ័ត្ន ទី៥, ​“គណបក្សបេះដូងជាតិ” ​របស់​លោក សៀម ភ្លុក (មិនទាន់ចុះបញ្ជី) ​ទី៦, ​​​“គណបក្ស​កម្ពុជា​និយម”​ របស់លោក យ៉ែម ប៉ុញ្ញប្ញទ្ធិ និងទី៧,​ គណបក្ស អនាគតជាតិ ​ របស់លោក ឃីម ឡាគី​ (មិនទាន់ចុះបញ្ជី)​៕

អត្ថបទ៖ កោះកែវ​

The post អតីតមន្ត្រីបក្សប្រឆាំង ២រូបទៀត ទទួលបាននីតិសម្បទា ធ្វើនយោបាយឡើងវិញ​ appeared first on Kampuchea Thmey Daily.

អតីត​ថ្នាក់ដឹកនាំ​មូលដ្ឋាន​នៃ​អតីត​CNRP ក្នុង​ក្រុង​កំពង់ចាម សុំចូល​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា
កំពង់ចាម ៖ ដោយ​មើលឃើញ​ពី​គោលនយោបាយ​ដឹកនាំ​ដ៏​ត្រឹម ឈរ​លើ​ប្រយោជន៍​ជាតិ និង​ប្រជាជន ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសព្វ ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ក្រោម​ការដឹកនាំ​ដោយ​ភាព​វ័យឆ្លាត ប្រកបដោយ​ព្រហ្ម​វិហារធម៌ និង​គុណធម៌ របស់ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណបក្ស​ខេត្ត និង​ជា​អភិបាល​នៃ​គណៈ​អភិបាល​កំពង់ចាម ធ្វើឱ្យ​អតីត​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា នៃ​អតីត​CNRP បាន​សុំចូល​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​បន្តបន្ទាប់។

ជាក់ស្តែង នៅ​វេលា​ម៉ោង​១១និង៣០នាទី ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ឯកឧត្តម ប្រធាន​គណបក្ស​ខេត្ត អញ្ជើញ​ជួប​ស្វាគមន៍ និង​សំណេះសំណាល​ជាមួយ​បងប្អូន​ដែល​ជា​អតីត​ថ្នាក់ដឹកនាំ​មូលដ្ឋាន​សង្កាត់ នៃ​អតីត​CNRP ចំនួន​៥ រូប ដឹកនាំ​ដោយ​ឯកឧត្តម ខាត់ កុសល ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះជួយ​ក្រុង​កំពង់ចាម ដែល​ពួកគាត់​បានភ្ញាក់រលឹក​មកសុំ​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​គណបក្ស​ខេត្តកំពង់ចាម ។

ជំនួប​ខាងលើ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ខ្លូត ផន អនុប្រធាន​គណៈ​ប្រចាំការ រួម​នឹង​ឯកឧត្តម​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​មួយចំនួនទៀត ដែល​ធ្វើឡើង​នៅ​ទីស្នាក់ការ​គណបក្ស​ខេត្ត ។

​គួរ​បញ្ជាក់​ថា ក្នុងចំណោម​សមាសភាព​អ្នក​ទាំង​៥ រូប​ខាងលើ ដែល​មកសុំ​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា រួមមាន​:

១,​លោក កែវ គឹម​ឆាន អតីត​ជា​ចៅ​ស​ង្លា​ត់រង​ទី​២ សង្កាត់​កំពង់ចាម និង​ជា​អតីត​ប្រធាន​បក្ស អតីត​CNRP សង្កាត់​កំពង់ចាម ។

២, លោក រាម ថន ជា​អតីត​បេក្ខជន​ពេញ​សិទ្ធ សង្កាត់​កំពង់ចាម ។​

៣, លោក ហាវ ប៑​ុ​ន ធឿន ជា​អតីត​បេក្ខជន​ពេញ​សិទ្ធ សង្កាត់​កំពង់ចាម ។​

៤, លោក សំ ម៉េង ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​វាលវង់ អតីត​CNRP ។​

៥, កញ្ញា កែវ ចរិយា ជា​អតីត​ប្រធាន​យុវជន អតីត​CPRP សង្កាត់​កំពង់ចាម៕

អត្ថបទ ៖ ហុង ម៉េង​ហៀ​

The post អតីត​ថ្នាក់ដឹកនាំ​មូលដ្ឋាន​នៃ​អតីត​CNRP ក្នុង​ក្រុង​កំពង់ចាម សុំចូល​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា appeared first on Kampuchea Thmey Daily.

តុលាការ​ប្រកាស​លក់​អតីត​ទីស្នាក់ការ​កណ្តាល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​យក​ប្រាក់​ទៅ​សង​ម្ចាស់បំណុល
នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ ដែល​មាន​ឈ្មោះថា ទូរ​ទស្សន៍​សម្លេង​របស់​ពលរដ្ឋ​ខ្មែរ​បាន​ឲ្យ​ដឹង​ថា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​លក់​អតីត​ទី​ស្នាក់​កណ្តាល នៃ​ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ហើយ​ក៏បាន​ភ្ជាប់​ដោយ​ដីកា​ចំនួន​៤ ដាច់ដោយឡែក​ពីគ្នា​ផងដែរ​។

ដីកា​ចំនួន​៤ ដាច់ដោយឡែក​ពីគ្នា ចេញ​ដោយ​លោក អ៊ឹម វណ្ណៈ ចៅក្រម​អនុវត្ត នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ដាក់​លក់​ទីស្នាក់ការ​កណ្តាល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​កម្មសិទ្ធិ​របស់​លោក សម រង្ស៊ី ជា​កូនបំណុល ដើម្បី​យក​ប្រាក់​ទៅ​សង​ម្ចាស់បំណុល​៤​ភាគី​។ ដីកា​បាន​អះអាងថា ការ​ដាក់​លក់​ទីស្នាក់ការ​កណ្តាល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ធ្វើ​ឡើង​ដោយ​បង្ខំ និង​ធ្វើឡើង​តាម​សំណើ​របស់​ម្ចាស់បំណុល ដោយបាន​បញ្ជាក់​ថា សុំ​ឲ្យ​អនុវត្តតាម​វិធាន​ការលក់​ដោយ​បង្ខំ​នូវ​អចលនវត្ថុ ដែល​មាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​កម្មសិទ្ធិ​របស់​កូនបំណុល​ឈ្មោះ សម រង្ស៊ី ដើម្បី​ទទួលបាន​ការសង តាម​អំណាច​សាលក្រម​ព្រហ្មទណ្ឌ​ស្ថាពរ​។

ដីកា​ទាំង​៤​នោះ គឺ​ទី​១ មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ម្ចាស់បំណុល (​ចំនួន​១​លាន​ដុល្លារ​), ទី​២ មាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ជា​ម្ចាស់បំណុល (​ប្រមាណ​៥​សែន​ដុល្លារ​), ទី​៣ មាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​ម្ចាស់បំណុល (២​ពាន់​លាន​រៀល​) និង​ទី​៤ មាន​រដ្ឋាភិបាល​កម្ពុជា ជា​ម្ចាស់បំណុល (១​ពាន់​៨​រយ​លាន​រៀល​)​។​

​សូមបញ្ជាក់ថា លោក សម រង្ស៊ី ដែល​ត្រូវ​បាន​ចាត់ទុកជា​មេ​ឧទ្ទាម​ក្រៅច្បាប់ ត្រូវ​ភាគី​ទាំង​៤​នេះ ដាក់ពាក្យ​ប្តឹង​ពីបទ​ចោទ​ផ្សេងៗ​គ្នា និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ផ្សេងៗ​គ្នា ប៉ុន្តែ​លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅឯ​ក្រៅ​ប្រទេស​នោះ ពុំបាន​បង់​ប្រាក់​សំណង​នេះ​ទេ ទើប​លោក បាន​ក្លាយ​ជា​កូនបំណុល​។​

​ទាក់ទង​បញ្ហា​នេះ កម្ពុជា​ថ្មី​នៅ​ពុំ​ទាន់​សុំ​ការ​បញ្ជាក់​ពី​អ្នកពាក់ព័ន្ធ​បាន​នៅឡើយ​ទេ​។ ចំណែក​លោក គី តិច មេធាវី​ការពារ​ក្តី​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏ដូចជា​រាជរដ្ឋាភិបាល ក៏​មិនទាន់​សុំ​ការអត្ថាធិប្បាយ​បានដែរ​៕

ដោយ ៖ កោះ​កែវ

The post តុលាការ​ប្រកាស​លក់​អតីត​ទីស្នាក់ការ​កណ្តាល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​យក​ប្រាក់​ទៅ​សង​ម្ចាស់បំណុល appeared first on Kampuchea Thmey Daily.

លោក ឆាយ គឹម​ខឿន បញ្ជាក់​ពី​ការបញ្ជូន​ខ្លួន​អតីត​សកម្មជន CNRP ២​នាក់ ពី​ប្រទេស​ថៃ
ថ្មីៗ​នេះ ប្រព័ន្ធ​ព័ត៌មាន​ប្រឆាំង​មួយចំនួន​បាន​ផ្សព្វផ្សាយ​ថា សមត្ថកិច្ច​ថៃ កាលពី​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​ចាប់ខ្លួន​លោក វឿន វាសនា ហៅ​ក្រញូង​ព្រៃ​ឡង់ និង​លោក វឿ​ង សំណាង អតីត​សកម្មជន CNRP សរុប​ចំនួន​២​នាក់ បញ្ជូនមក​ប្រទេស​កម្ពុជា តាម​សំណើ​របស់​កម្ពុជា ហើយ​ថា ការចាប់ខ្លួន​នេះ ត្រូវបាន​សមត្ថកិច្ច​ក​ម្ពុ​ជា សហការ​ជាមួយ​អាជ្ញាធរ​ថៃ ប៉ុន្តែ​ព័ត៌មាន​នេះ ត្រូវបាន​ច្រានចោល ដោយ​មន្ត្រីជាន់ខ្ពស់​នគ​របាល​ជាតិ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​នា​រសៀល​នេះ​ថា ករណីនេះ​មិនមែនជា​ការចាប់​បញ្ជូន​ទេ ពួកគេ​ត្រូវបាន​អាជ្ញាធរ​ថៃ​បណ្ដេញចេញ ទាក់ទង​ទៅនឹង​ការរស់នៅ​ដោយ​ខុសច្បាប់​។ លោក​ថា អាជ្ញាធរ​ថៃ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​តែប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​ពីរ​នាក់​នេះ មាន​ដីកា​ពី​កម្ពុជា​ស្រាប់ នៅពេល​សមត្ថកិច្ច​ថៃ​បណ្ដេញចេញ យើង​ក៏​ទទួលយក សម្តថ​កិច្ច​យើង​គ្រាន់តែ​អនុវត្តតាម​ដីកា​តែប៉ុណ្ណោះ​។

ជាមួយគ្នា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បដិសេធ​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​មួយចំនួន​កន្លងមក​ថា អាជ្ញាធរ​ថៃ​បាន​ចាប់ខ្លួន​តាម​សំណើ​របស់​អាជ្ញាធរ​កម្ពុ​ជា​។ លោក​ថា វា​ជាការ​អនុវត្ត​ច្បាប់​ច្បាប់​អន្តោប្រវេសន៍​របស់​អាជ្ញា​ធរ​ថៃ ហើយ​នៅ​ប្រទេស​ណា​ក៏​ដូចគ្នា​ដែរ នៅពេល​បណ្ដេញចេញ គឺ​ត្រូវតែ​បណ្ដេញ​មក​ប្រទេស​កំណើត​។

​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន ពីរ​នាក់​នោះ ប្រហែលជា​មកដល់​កម្ពុ​ជា​ហើយ ដោយសារតែ​ការបញ្ជូន​មក​តាំងពី​ថ្ងៃទី​១០ ខែវិច្ឆិកា ម្ល៉េះ​។ លោក​ថា នីតិវិធី​បន្ត​យ៉ាងណា វា​ជា​រឿង​របស់​តុលាការ ប៉ុន្តែ​សមត្ថកិច្ច​គ្រាន់តែ​អនុវត្តតាម​ដីកា ចាប់​បញ្ជូនទៅ​តុលាការ អនុវត្តតាម​នីតិវិធី​តែប៉ុណ្ណោះ​។

សូមបញ្ជាក់ថា ឈ្មោះ វឿន វាសនា ហៅ​ក្រញូង​ព្រៃ​ឡង់ និង​ឈ្មោះ វឿ​ង សំណាង ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពីបទ “​រារាំង​ដល់​ការអនុវត្ត​វិធានការ​” និង​បទ “​ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​” ប្រព្រឹត្ត​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២១ ជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស តាម​មាត្រា​១១ នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ នេះ​បើតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ចុះ​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០២១​។

ជាការ​កត់សំគាល់ នៅតាម​បណ្តាញ​សង្គម​របស់ខ្លួន ពួកគេ​ទាំងពីរ​នាក់​តែងតែ​ប្រើពាក្យ​ធ្ងន់ៗ វាយប្រហារ ជេរ ប្រមាថ យ៉ាងធ្ងន់ធ្ងរ​ដល់​ថ្នាក់ដឹកនាំ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មិនមែន​ជាការ​រិះគន់​ដើម្បី​ស្ថាបនា​នោះទេ ហើយ​កាលពី​ថ្ងៃទី​៩ ខែតុលា កន្លងទៅ​ថ្មីៗ​នេះ ម្ចាស់​ហ្វេ​ស​ប៊ុ​ក ព្រៃ​ឡង់ គ្រញូង ដែល​គេ​ស្គាល់​ថា ជា​របស់​ឈ្មោះ វឿន វាសនា បាន​ចូលទៅ ខម​មិន (Comment) នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​សរសេរ​កំណាព្យ​រិះគន់​ធ្ងន់ៗ​ដោយ​ពាក្យ “​កែ​ច្បាប់​បំផ្លាញ​ជាតិ និង​ដឹកនាំ​ប្រទេស​ធ្វើ​ឲ្យ​រលាយ​ទឹកដី​ព្រៃឈើ​” ជាដើម​៕

ដោយ ៖ កោះ​កែវ

The post លោក ឆាយ គឹម​ខឿន បញ្ជាក់​ពី​ការបញ្ជូន​ខ្លួន​អតីត​សកម្មជន CNRP ២​នាក់ ពី​ប្រទេស​ថៃ appeared first on Kampuchea Thmey Daily.