CoolApp Archives - Kampuchea Thmey Daily

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ
តាមសំណេរលើទំព័រហ្វេសប៊ុកផ្លូវការ នាល្ងាចថ្ងៃទី២៨ ខែកញ្ញា នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ពលរដ្ឋ ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ និងដើម្បីសន្តិសុខផ្ទាល់ខ្លួន។ ក្រៅពីអំពាវនាវឱ្យប្រើប្រាស់ Cool App ជាពិសេស  សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រើប្រាស់ What App ដងដែរ ប៉ុន្តែសម្ដេចតេជោ បានលើកទឹកចិត្តឱ្យប្រើប្រាស់Cool App ជាពិសេស ដោយសារតែបណ្ដាញទំនាក់ទំនងមួយនេះបង្កើតឡើងដោយខ្មែរផ្ទាល់។

សម្ដេចតេជោ ស្នើបែបនេះ បន្ទាប់ពីសារមានព័ត៌មានជាច្រើនលើពិភពលោកបានផ្សាយពីការបែកធ្លាយទិន្នន័យបុគ្គលតាម Telegram នៅតាមប្រទេសមួយចំនួន។

សម្រាប់សម្ដេចតេជោ មូលហេតុដែលសម្ដេចស្នើឱ្យងាកមកប្រើប្រាស់បណ្ដាញទំនាក់ទំនងដែលបង្កើតឡើងដោយខ្មែរ នេះគឺព្រោះប៉ុន្មានខែមកនេះតេឡេក្រាម (Telegram) របស់សម្ដេចទទួលសារបានតែមិនអាចបញ្ជូនសារចេញបានទាំងអក្សរ ទាំងសារសម្លេង ប្រសិនជាចេញបានក៏ត្រូវរង់ចាំ ដែលធ្វើឲ្យអ្នកផ្ញើសារមកសម្ដេចតាមតេឡេក្រាមមិនបានឆ្លើយតបពីស​ម្ដេច ឬត្រូវឆ្លើយយឺត និងដោយសារមានព័ត៌មានជាច្រើនបានផ្សាយពីការបែកធ្លាយទិន្នន័យបុគ្គលតាម Telegram នៅតាមប្រទេសមួយចំនួនបានធ្វើឲ្យសម្ដេចតេជោព្រួយបារម្មណ៍ពីសន្តិសុខជាតិ និងសុវត្តិភាពព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាជនកម្ពុជាម្នាក់ៗ។

ដោយកង្វល់លើបញ្ហាសន្តិសុខជាតិ និងសន្តិសុខផ្ទាល់ខ្លួនប្រជាជន សម្ដេចតេជោ ប្រធានគណបក្សប្រជាជន ស្នើរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាល របស់ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជំនួសឲ្យ Telegram ។ ចំណែកស្ថាប័នផ្សេងទៀតដូចជា ព្រឹទ្ធសភា រដ្ឋសភា តុលាការ ក៏គួររៀបចំគ្រុប CoolApp ផងដែរ។ មន្ត្រីរាជការសុីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាជន ដែលប្រើស្មាតហ្វូនក៏គប្បីបង្កើត CoolApp ដើម្បីប្រើតាមការស្ម័គ្រចិត្ត មិនមែនដាច់ខាតត្រូវតែប្រើ CoolApp ឡើយ។

សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ដូច្នេះ៖«នេះមិនមែនជាការបង្ខិតបង្ខំឲ្យប្រើប្រាស់ CoolApp ទេ តែជាការដាស់តឿនសម្រាប់ធានាដល់សន្តិសុខជាតិ និងសន្តិសុខផ្ទាល់ខ្លួន អាស្រ័យដោយ CoolApp ជារបស់ខ្មែរក្នុងដែនសុវត្តិភាពរបស់កម្ពុជា និងម្យ៉ាងទៀត CoolApp ក៏ប្រើប្រាស់បាននៅទូទាំងពិភពលោក ដូចប្រព័ន្ធដ៏ទៃទៀតដែរ ខុសគ្នាត្រង់ CoolApp មិនអាចឲ្យបរទេសចូលយកទិន្នន័យរបស់រដ្ឋ ឬ ឯកជនបាននោះឡើយ»។

សម្ដេចតេជោ គូសបញ្ជាក់ថា កម្ពុជាត្រូវការប្រព័ន្ធល្បឿនលឿន និងច្បាស់ទាំងសម្លេងទាំងរូបភាពដូច CoolApp សព្វថ្ងៃ ព្រមទាំងត្រូវការរក្សាការសម្ងាត់របស់ជាតិក៏ដូចជា បុគ្គលម្នាក់ៗផងដែរ។

គិតមកទល់ពេលបច្ចុប្បន្នអ្នកប្រើប្រាស់ CoolApp បានកើនលឿនរហូតដល់៣០ម៉ឺននាក់។ CoolApp ប្រើប្រាស់ប្រព័ន្ធ Encryption ដូចកម្មវិធីបរទេសដែរ មិនអាចជនណាម្នាក់មើលសាររបស់អ្នកប្រើប្រាស់បានឡើយ សូម្បីតែក្រុមហ៊ុនផ្ទាល់ក៏ដោយ។

សម្រាប់សម្ដេច ហ៊ុន សែន កម្ពុជាមាន CoolApp ក៏ជាមោទនភាពរបស់ខ្មែរដែរ ព្រោះសមាជិកអាស៊ានទាំងអស់ មានតែ វៀតណាម និងកម្ពុជាទេ ដែលបានបង្កើតបណ្ដាញទំនាក់ទំនងដោយខ្លួនឯង៕

ដោយ៖ ង៉ិល ណារ៉ាត់

The post សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ appeared first on Kampuchea Thmey Daily.

ចោទកម្ពុជាបង្កើត CoolApp ដើម្បីយកការណ៍ ឯកឧត្ដម ឌី វិជ្ជា ចោទសួរទៅវិញថាតើ Appរបស់ប្រទេសមហាអំណាចបង្កើតដើម្បីអ្វី?
បន្ទាប់ពីសារព័ត៌មានបរទេសមួយចំនួនចេញផ្សាយចោទប្រកាន់ថា CoolApp ដែលបង្កើតឡើងដោយជនជាតិខ្មែរ គឺប្រើសម្រាប់យកការណ៍ ឯកឧត្ដម ឌី វិជ្ជា អគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ បានចោទសួរត្រឡប់ទៅវិញថា តើកម្មវិធីទំនាក់ទំនងនៅតាមបណ្ដាប្រទេសមហាអំណាចធំៗ គេប្រើសម្រាប់ធ្វើអ្វីវិញដែរ?

ឯកឧត្ដម ឌី វិជ្ជា បានចោទសួរយ៉ាងដូច្នេះ គឺបន្ទាប់ពីមានសារព័ត៌មានបរទេស មួយចំនួន បានចោទថា ការបង្កើត CoolApp នេះឡើង គឺដើម្បីជាមធ្យោបាយសម្រាប់យកការណ៍របស់កម្ពុជា។

ឯកឧត្ដម ឌី វិជ្ជា បានសរសេរគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដូច្នេះថា ៖«គ្រាន់តែប្រទេសខ្ញ៉ំមានកម្មវិធីទំនាក់ទំនង Chat App ដែលជាស្នាដៃកូនខ្មែរដូចប្រទេសគេ មកចោទថាប្រើសំរាប់យកការណ៍ទៅវិញ! ចុះ Chat App នៅតាមបណ្តាប្រទេសមហាអំណាចធំៗទាំងនោះ គេប្រើសំរាប់ធ្វើអ្វីវិញដែរ?»។

CoolApp ជាបណ្តាញទំនាក់ទំនងសង្គមឆាត លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp ។  CoolApp  ធ្វើឡើងដោយក្រុមជំនាញបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។

គិតត្រឹមថ្ងៃទី២៨ ខែមិថុនា នេះ លោក លឹម ជាវុត្ថា អ្នកគ្រប់គ្រង់កម្មវិធីនេះ បានឱ្យសរសេរលើគណនីហ្វេសប៊ុកថា កម្មវិធីទំនាក់ទំនងនេះ មានអ្នកទាញយកទៅប្រើប្រាស់ជាង១៥ម៉ឺននាក់។​ លោក រំពឹងថា ចំនួនអ្នកទាញយកទៅប្រើប្រាស់នឹងកើនឡើងរហូតដល់២០ម៉ឺន នាពេលប៉ុន្មានថ្ងៃខាងមុខ។

គួរឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែមិថុនា  តាមរយៈបណ្ដាញទំនាក់ទំនងតេឡេក្រាមសម្ដេចតេជោ ហ៊ុន សែន  បានឱ្យដឹងថា សម្ដេច បានសាកល្បងប្រើកម្មវិធី CoolApp ដែលកូនខ្មែរបានផលិត និងដាក់ឲ្យប្រើប្រាស់។ ជាមួយគ្នានេះ សម្ដេច បានអំពាវនាវប្រជាជនកម្ពុជាចូលរួមប្រើប្រាស់កម្មវិធីនេះ។

សម្ដេចតេជោ បញ្ជាក់ថា គោលដៅរបស់សម្ដេច ក្រៅពីលើកទឹកចិត្តឲ្យកូនខ្មែរចេះស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រ ក្លាយជាផលិតផលខ្មែរ អ្វីដែលសម្ដេចត្រូវគិតគឺសុវត្ថិភាពសម្រាប់សន្តិសុខជាតិ ដែលបរទេសពិបាកជ្រៀតជ្រែកយកព័ត៌មានពីកម្ពុជាបាន។ សម្ដេចតេជោ លើកឡើងថា ប្រទេសគេមានប្រព័ន្ធទំនាក់ទំនងរបស់គេ ដូចជា Wechat របស់ចិន, Zalo របស់វៀតណាម, Kakao Talk របស់កូរ៉េខាងត្បូង, Telegram របស់រុស្ស៉ី ដូច្នេះកម្ពុជាមាន CoolApp។

តាមសម្ដេចតេជោ ប្រធានព្រឹទ្ធសភា រឿងសំខាន់មួយទៀតរបស់ CoolApp គឺការធានាដល់ទំនាក់ទំនងក្នុងប្រទេសរបស់កម្ពុជា ក្នុងករណីបណ្តាញទំនាក់ទំនងរបស់បរទេស ជួបការរអាក់រអួលដោយប្រការណាមួយ។ដើម្បីងាយស្រួលទាក់ទងក្នុងពេលបណ្ដាញទំនាក់ទំនងរបស់បរទេសរអាក់រអួល សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអំពាវនាវឱ្យមន្ត្រីរាជការស៉ីវិល និងកងកម្លាំងប្រដាប់អាវុធគួរបង្កើតឲ្យមាន CoolApp ដើម្បីធានាម្ចាស់ការលើរក្សាការសម្ងាត់ផង និងការដាច់ទំនាក់ទំនងពីប្រព័ន្ធបរទេសផង។

សម្ដេច ហ៊ុន សែន អះអាងថា  CoolApp ប្រើប្រព័ន្ធរក្សាការសំងាត់បំផុត គឺប្រព័ន្ធ Encryption ដែលពុំអាចមើល ឬអានសាររបស់យើងទេ សូម្បីតែក្រុមហ៊ុន CoolApp ផ្ទាល់ក៏ដោយ។ ទោះជាអំពាវនាវ ឱ្យងាកមកប្រើប្រាស់បណ្ដាញទំនាក់ទំនងថ្មីរបស់កម្ពុជាមួយនេះ តែសម្ដេចតេជោ មិនបានហាមឃាត់ មិនឲ្យពលរដ្ឋមន្ត្រីរាជការឈប់ប្រើប្រព័ន្ធដែលធ្លាប់ប្រើនោះឡើយ។

សម្ដេច បានឱ្យដឹងថា សម្ដេចកំពុងប្រើកម្មវិធីទំនាក់ទំនងសរុបចំនួន៨ប្រពន្ធ័រាប់ទាំង CoolApp ថ្មីផង។ តាមបទពិសោធន៍ប្រើកន្លងមក សម្ដេច ឱ្យដឹងទៀតថា សម្ដេចប្រើប្រាស់ CoolApp នៅក្នុងទូរស័ព្ទ៦គ្រឿង និងសាកល្បងប្រើប្រាស់ឃើញមានភាពងាយស្រួលលើចំណុច៣គឺ៖ ទី១. ងាយស្រួលបង្កើតដោយមិនពិបាករកលេខកូដពីកន្លែងផ្សេង ឬរង់ចាំយូរ។ទី២. បញ្ជូនសារជាអក្សរ រូបថត វីដេអូ និងសារសម្លេងបានលឿន និងទី៣. ហៅនិយាយឆ្លងឆ្លើយនិង Video call បានយ៉ាងច្បាស់ល្អ។ សម្ដេចតេជោ បន្ថែមការអះអាង CoolApp ប្រើ Internet តិចជាងប្រពន្ធ័ផ្សេងទៀត៕

អត្ថបទ៖ ង៉ិល ណារ៉ាត់

The post ចោទកម្ពុជាបង្កើត CoolApp ដើម្បីយកការណ៍ ឯកឧត្ដម ឌី វិជ្ជា ចោទសួរទៅវិញថាតើ Appរបស់ប្រទេសមហាអំណាចបង្កើតដើម្បីអ្វី? appeared first on Kampuchea Thmey Daily.

សម្តេចតេជោ អំពាវជាថ្មីឱ្យទាញយក CoolApp ស្នាដៃកូនខ្មែរមកប្រើប្រាស់
អតីតនាយករដមន្រ្តី សម្តេចតេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភា បានអះអាងជាថ្មីថា គោលដៅដែលសម្តេចអំពាវឱ្យប្រើប្រាស់ CoolApp ដែលជាស្នាដៃបង្កើតឡើងដោយកូនខ្មែរ គឺដើម្បីលើកទឹកចិត្តកូនខ្មែរចេះស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រ ជាពិសេសរក្សាសុវត្ថិភាពសម្រាប់សន្តិសុខជាតិ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសំណេរនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ ២០២៤ ដែលមានខ្លឹមទាំងស្រុងថា ប៉ុន្មានថ្ងៃមកនេះខ្ញុំបានសាកល្បងប្រើកម្មវិធី CoolApp ដែលកូនខ្មែរបានផលិត និងដាក់ឱ្យប្រើប្រាស់ដែលមានខ្ញុំជាអ្នកអំពាវនាវឱ្យប្រើប្រាស់ផងដែរ។ គោលដៅរបស់ខ្ញុំក្រៅពីលើកទឹកចិត្តឱ្យកូនខ្មែរចេះស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រ ក្លាយជាផលិតផលខ្មែរ អ្វីដែលខ្ញុំត្រូវគិតគឺសុវត្ថិភាពសម្រាប់សន្តិសុខជាតិ ដែលបរទេសពិបាកជ្រៀតជ្រែកយកព័ត៌មានពីយើងបាន។ ប្រទេសគេមានប្រព័ន្ធទំនាក់ទំនងរបស់គេ ដូចជា Wechat របស់ចិន, Zalo របស់វៀតណាម, Kakao Talk របស់កូរ៉េខាងត្បូង, Telegram របស់រុស្ស៉ី ដូច្នេះកម្ពុជាយើងមាន CoolApp។

រឿងសំខាន់មួយទៀតគឺការធានាដល់ទំនាក់ទំនងក្នុងប្រទេសរបស់យើង ក្នុងករណីបណ្តាញទំនាក់ទំនងរបស់បរទេស ជួបការរអាក់រអួលដោយប្រការណាមួយ។ ដូចនេះមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគួរបង្កើតឱ្យមាន CoolApp ដើម្បីធានាម្ចាស់ការលើរក្សាការសម្ងាត់ផង និងការដាច់ទំនាក់ទំនងពីប្រព័ន្ធបរទេសផង។ CoolApp ប្រើប្រព័ន្ធរក្សាការសំងាត់បំផុត គឺប្រព័ន្ធ Encryption ដែលពុំអាចមើល ឬអានសាររបស់យើងទេ សូម្បីតែក្រុមហ៊ុន CoolApp ផ្ទាល់ក៏ដោយ។ យើងមិនបានហាមឃាត់ មិនឱ្យបងប្អូនឈប់ប្រើប្រព័ន្ធដែលធ្លាប់ប្រើនោះឡើយ។

សម្រាប់ខ្ញុំបាន និងកំពុងប្រើ៨ប្រពន្ធ័រាប់ទាំង CoolApp ថ្មីផង។ តើមានអ្វីប្លែកពីប្រព័ន្ធផ្សេងទេ? សម្រាប់ខ្ញុំបានបញ្ចូលទៅក្នុងទូរស័ព្ទ៦គ្រឿង និងសាកល្បងប្រើប្រាស់​ឃើញមានភាពងាយ​ស្រួលលើចំណុច៣គឺ ១. ងាយស្រួលបង្កើតដោយមិនពិបាករកលេខកូដពីកន្លែងផ្សេង ឬរង់ចាំយូរ ២. បញ្ជូនសារជាអក្សរ រូបថត វីដេអូ និងសារសំឡេងបានលឿន និង
៣. ហៅនិយាយឆ្លងឆ្លើយនិង Video call បានយ៉ាងច្បាស់ល្អ។
សម្តេចបន្តទៀតថា៖«សរុបមកវាប្រើ Internet តិចជាងប្រពន្ធ័ផ្សេងទៀត។ ចំណុចនេះជាការសាកល្បងរបស់ខ្ញុំប៉ុណ្ណោះ បើបងប្អូនចង់សាកល្បងក៏សូមសាកល្បងមើលរាប់ទាំងប្អូននៅក្រៅប្រទេស ព្រោះបងប្អូនមួយចំនួនបានប្រើប្រាស់ប្រព័ន្ធនេះ ជាមួយខ្ញុំរួចហើយ»។
ការលើកឡើងរបស់សម្តេច បន្ទាប់ពីប៉ុន្មានថ្ងៃប៉ុណ្ណោះ  ដែល CoolApp ត្រូវបានដាក់ឱ្យទាញយកប្រើប្រាស់ជាសាធារណៈនៅលើប្រព័ន្ធទូរសព្ទ កាលពីថ្ងៃទី​២១ ខែមិថុនា ឆ្នាំ ២០២៤។ ការបញ្ជាក់ជាថ្មីនេះ ដើម្បីឆ្លើយតបទៅនឹងមតិមួយចំនួន ដែលមិនទាន់ជឿជាក់លើស្នាដៃកូនខ្មែរ​ និងបារម្ភពីសុវត្ថិភាព ក្នុងការប្រើប្រាស់ជាដើម។
បើតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន CoolApp មានលក្ខណៈស្តង់ដាដូចអន្តរជាតិ ធ្វើឡើងដោយក្រុមជំនួញបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាត CoolApp នេះបានចំណាយពេលជាង៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២១ មកដល់ឆ្នាំ២០២៤ ៕

អត្ថបទ៖ ឡាយ សាមាន

The post សម្តេចតេជោ អំពាវជាថ្មីឱ្យទាញយក CoolApp ស្នាដៃកូនខ្មែរមកប្រើប្រាស់ appeared first on Kampuchea Thmey Daily.

អតីតនាយករដ្ឋមន្រ្តីកម្ពុជា បង្ហាញ​កម្មវិធី​បណ្តាញ​សង្គមថ្មី ​អភិវឌ្ឍ​ដោយអ្នកជំនាញខ្មែរ មាន​មុខងារ និង​សុវត្ថិភាពខ្ពស់
អតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាន​បង្ហាញ​កម្មវិធី​បណ្តាញ​ទំនាក់ទំនង​សង្គម​ថ្មី​មួយដែលអភិវឌ្ឍ​ដោយ​អ្នកជំនាញខ្មែរ ដែលមានលក្ខណៈស្តង់ដារបរទេស​រួមទាំងមុខងារ​ប្រើប្រាស់​ប្រកប​ដោយ​​សុវត្ថិភាព​ខ្ពស់។

CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp បច្ចុប្បន្នបានដាក់ដំណើរការនៅលើ​ App Store និង Play Store។ នេះបើតាម​សម្តេចតេជោ ហ៊ុន សែន​ រៀបរាប់ពី​កម្មវិធី​ CoolApp ​អភិវឌ្ឍ​ដោយ​អ្នកជំនាញខ្មែរដែលទើបចេញរូបរាងនៅពេលនេះ។

CoolApp មានលក្ខណៈស្តង់ដារដូចអន្តរជាតិ ធ្វើឡើងដោយក្រុមអ្នក​បច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាត CoolApp នេះ ចំណាយពេលជាង ៣ ឆ្នាំ ចាប់តាំងពីឆ្នាំ ២០២១ មកដល់ឆ្នាំ ២០២៤នេះ។

CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឲ្យ Call ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស។

បណ្តាញទំនាក់ទំនងសង្គមឆាត CoolApp ជាមោទនភាពរបស់ជាតិ ដែលជា​កម្មវិធីដំបូងជារបស់ខ្មែរ និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ។ សម្តេច​តេជោ​បន្ថែម។

ទាញយកសម្រាប់អ្នកប្រើប្រាស់ឧកបរណ៍ខាងក្រោម៖

1. iOS version (iPhone & iPad)

2. Android version

3. Desktop version

4. Mac iOS

The post អតីតនាយករដ្ឋមន្រ្តីកម្ពុជា បង្ហាញ​កម្មវិធី​បណ្តាញ​សង្គមថ្មី ​អភិវឌ្ឍ​ដោយអ្នកជំនាញខ្មែរ មាន​មុខងារ និង​សុវត្ថិភាពខ្ពស់ appeared first on Kampuchea Thmey Daily.