Delta Archives - Kampuchea Thmey Daily

Delta ជិតក្ស័យហើយ! ពិភពលោកសង្ឃឹមធំធេង បើថ្នាំនេះទទួលការអនុញ្ញាត
ពិភពលោកកំពុងតែមានក្តីសង្ឃឹមខ្ពស់ក្នុងការកម្ចាត់ជំងឺកូវីដ-១៩ ក៏ដូចជាវីរុសបំប្លែងខ្លួន Delta ផងដែរ នៅពេលទទួលបានព័ត៌មានថា ក្រុមប្រឹក្សាខាងក្រៅ របស់និយតករសុខភាពអាមេរិក នឹងជួបប្រជុំគ្នានៅចុងខែក្រោយនេះ ដើម្បីពិភាក្សាថាតើ ត្រូវអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំប្រឆាំងវីរុស របស់ក្រុមហ៊ុន Merck & Co ដែរឬក៏អត់។

ក្រុមប្រឹក្សារបស់រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) នឹងជួបប្រជុំនៅថ្ងៃទី ៣០ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីសុវត្ថិភាពនិងប្រសិទ្ធភាពនៃថ្នាំ Molnupiravir សម្រាប់ការព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យដែលបានធ្វើតេស្តវិជ្ជមាននិងមានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ។

កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Merck បាននិយាយថា ខ្លួនបានដាក់ពាក្យស្នើសុំការអនុញ្ញាតប្រើប្រាស់គ្រាអាសន្នរបស់សហរដ្ឋអាមេរិកសម្រាប់ថ្នាំ molnupiravir ដែលខ្លួនកំពុងអភិវឌ្ឍន៍ ជាមួយដៃគូ Ridgeback Biotherapeutics។

ប្រសិនបើទទួលបានការអនុញ្ញាតមែននោះ​ Molnupiravir នឹងក្លាយជាថ្នាំប្រឆាំងវីរុសដំបូងបង្អស់លើកលោក យកទៅកម្ចាត់ជំងឺកូវីដ-១៩ រួមទាំងមេរោគបំប្លែងខ្លួន Delta ផងដែរ។

បើយោងតាមទិន្នន័យដែលចេញផ្សាយកាលពីដើមខែនេះ បានបង្ហាញថា ថ្នាំរបស់ក្រុមហ៊ុន Merck អាចកាត់បន្ថយអត្រានៃការចូលមន្ទីរពេទ្យនិងស្លាប់បាន ៥០% ក្នុងការសាកល្បងលើអ្នកជំងឺកម្រិតស្រាលទៅមធ្យម។

ក្រុមហ៊ុននេះ មានកិច្ចសន្យាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បី ផ្គត់ផ្គង់ថ្នាំ ចំនួន ១.៧ លានឈុត ដោយមួយឈុតមានតម្លៃ ៧០០ ដុល្លារ។ ថ្មីៗ ក្រុមហ៊ុនផលិត ក៏បានចុះកិច្ចព្រមព្រៀងជាមួយប្រទេស ម៉ាឡេស៊ីនិងសិង្ហបុរី សម្រាប់ការផ្គត់ផ្គង់ថ្នាំនេះផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖​ ថ្នាំ Molnupiravir ពិតជាអាចជំនួសវ៉ាក់សាំងកូវីដ បានមែនទេ?

The post Delta ជិតក្ស័យហើយ! ពិភពលោកសង្ឃឹមធំធេង បើថ្នាំនេះទទួលការអនុញ្ញាត appeared first on Kampuchea Thmey Daily.

លទ្ធផលតេស្តរហ័សលើអាជីវករ​ផ្សារធំថ្មី វិជ្ជមាន ៣ នាក់
បន្ទាប់​ពី​តេស្ត​រហ័ស​របស់ក្រុមគ្រូពេទ្យទៅលើអាជីវករផ្សារធំថ្មី​នៅរាជ​ធានីភ្នំពេញ​ ​រក​ឃើញ​វិជ្ជមាន​កូវីដ១៩ ​ ចំនួន ០៣ នាក់​ ក្នុង​ចំណោម​អាជីវករ ៣៩៣​ នាក់​។

កាល​ពី​​ល្ងាច​ថ្ងៃទី ២៦​ ខែ​សីហា ឆ្នាំ ២០២១​ នេះ ក្រុមគ្រូពេទ្យបាន​ចុះ​សហការ​ ជាមួយ​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ដែល​ដឹក​នាំ​ដោយ​លោក​សុខ​ ពេញវុធ​ អភិបាល​នៃ​គណៈអភិបាលខណ្ឌ​ដូន​ពេញ ​រួម​ជាមួយ​គណៈកម្មការផ្សារ ដែល​ដឹក​នាំ​ដោយ​លោក​ស្រី​ ប៉ុន ដានី​ អភិបា​លរដ្ឋាករស្វយ័តផ្សារ​ធំ​ថ្មី​ចុះ​យក​សំណាក ​លើ​អាជីវករផ្នែក​លក់​ម្ហូប​ អាហារហូបចុកប៉ែកខាងលិច បន្ទាប់​ពី​មាន​អ្នកជំងឺបំប្លែង​ថ្មី​ Delta ចំនួន ៥​ នាក់​ធ្លាប់​បាន​ចេញ​ចូល​​ផ្សារ​នៅ​បរិវេណ​លក់​បន្លែ​ត្រី​សាច់​គ្រឿង​សមុទ្ រ​(គ្រឿង​ហូប​ចុក​)​។

ប្រភព​ពី​គណៈកម្មការ​ផ្សារ​ធំ​ថ្មី បន្ទាប់​ពី​គ្រូពេទ្យ​តេស្ត​សំណាក រកឃើញ​អាជីវករ​ ៣ នាក់​មាន​វិជ្ជមាន​កូវីដ ​១៩ ប្រភេទ​ធម្មតា មិនមែន​ពពួក​បំប្លែងខ្លួនដែលតា​ និង​ត្រូវ​បាន​បញ្ជូនទៅ​សម្រាក​ព្យាបាល។

អាជ្ញាធរខណ្ឌដូនពេញបានបញ្ជាក់ថា ក្រោយ​មាន​អាជីវករ​ពាក់ព័ន្ធ​រកឃើញមានអ្នក​​ឆ្លង​ ពុំមានការបិទផ្សារទាំងមូលនោះទេ ដោយគ្រាន់តែបិទនៅតូបអ្នកដែលឆ្លងតែប៉ុណ្ណោះ ព្រមទាំងបាញ់ថ្នាំសម្លាប់មេរោគដើម្បី​ឱ្យ​បងប្អូន​អាជីវករ ដែលមានតូបផ្សេងៗលក់ដូរជាធម្មតា​វិញ៕

អត្ថបទ៖ រស្មី

The post លទ្ធផលតេស្តរហ័សលើអាជីវករ​ផ្សារធំថ្មី វិជ្ជមាន ៣ នាក់ appeared first on Kampuchea Thmey Daily.

ការសិក្សា​បញ្ជាក់ជា​ថ្មី​​ថា វ៉ាក់​សាំង​នៅ​តែ​មាន​ប្រសិទ្ធភាពប្រឆាំង​ Delta
ការ​ចាក់​វ៉ាក់សាំងបង្ការ​កូវីដ-១៩​ទាំង​ពីរ​ដូស​នៅ​តែ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ដើម្បី​ការពារ​ប្រឆាំង​នឹង​ Delta ​ជា​វីរុស​បំប្លែង​ខ្លួន​​ឆ្លង​ដ៏​​​សាហាវ​ដែល​រក​ឃើញ​ដំបូង​​នៅ​​ប្រទេស​ឥណ្ឌា និង​កំពុង​រាត​ត្បាត​ខ្លាំង​ទូទាំង​ពិភព​លោក។

​ការ​សិក្សាដ៏​ធំ​មួយ​បាន​បង្ហាញ​ថា វ៉ាក់សាំង Oxford-AstraZeneca ដែល​ពី​ដំបូង​មាន​ប្រសិទ្ធភាព​តិច​​បាន​ផ្តល់​ប្រសិទ្ធភាព​ការពារ​ខ្ពស់​ដូច​វ៉ាក់សាំង Pfizer-BioNTech ដែរ​ បន្ទាប់​ពី​ចាក់រួច​​៤​ទៅ​៥​ខែ។  ប៉ុន្តែ​វា​មិន​សូវ​មាន​ប្រសិទ្ធភាព​ខ្លាំង​ដូច​ប្រសិទ្ធភាព​​​ប្រឆាំង​នឹង​វីរុស Alpha ឡើយ។

មិន​មាន​ទិន្នន័យ​គ្រប់​គ្រាន់​សម្រាប់​វ៉ាក់សាំង Moderna ទេ ប៉ុន្តែ​​អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា វា​ស្ទើរ​តែ​មាន​ប្រសិទ្ធភាព​ល្អ​ដូច​វ៉ាក់សាំង​ផ្សេង។

ពួក​គេ​បាន​ធ្វើ​ការ​វិភាគ​លើ​លទ្ធផល​តេស្ត​២​លានកន្លះ​ពី​អ្នក​ចូល​រួម​ ៧៤៣ ៥២៦​នាក់​នៅ​ក្នុង​ការ​ស្ទង់​មតិ​អ្នក​​ឆ្លង​កូវីដ-១៩​នៅ​ចក្រភព​អង់គ្លេស​ដែល​ដឹក​នាំ​​ដោយ​​សាកល​វិទ្យាល័យ Oxford និងការិយាល័យ​ស្ថិតិ​ជាតិ។

ប្រសិទ្ធភាព​ខ្ពស់

វ៉ាក់សាំង​ Pfizer-BioNTech មាន​ប្រសិទ្ធភាព​៩៣​%​​ប្រឆាំង​នឹង​​ការ​ឆ្លង​​ដែល​មាន​រោគ​សញ្ញា​រយៈ​ពេល​២​សប្តាហ៍ បន្ទាប់​ពីចាក់​ដូស​ទី​២ ប្រៀប​ធៀប​ជា​មួយ​នឹង​វ៉ាក់សាំង Oxford-AstraZeneca មាន​ប្រសិទ្ធភាព​តែ​៧១%។

ទោះ​ជា​យ៉ាង​ណា​ យូរៗ​ទៅ ប្រសិទ្ធភាព​របស់វ៉ាក់សាំង Pfizer-BioNTech បាន​ធ្លាក់​ចុះ។ ផ្ទុយ​វិញ​​វ៉ាក់សាំង Oxford-AstraZeneca នៅ​រក្សា​ប្រសិទ្ធភាព​ខ្ពស់​ដដែល។

អ្នកស្រី Sarah Walker សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ Oxford បាន​ឲ្យ​ដឹង​ថា ប៉ុន្តែ​គ្មាន​មូលហេតុ​បង្ក​​ឲ្យ​ព្រួយ​បារម្ភ​ទេ ពី​ព្រោះ«នៅ​ពេល​អ្នក​ចាប់​ផ្តើមប្រសិទ្ធភាព​​ខ្ពស់​​ អ្នក​​នឹង​​​​​រក្សា​​​​រយៈ​ពេល​​បានយូរ»។

អ្នក​ស្រី​មាន​ប្រសាសន៍​ថា ៖«​អង្គការ​សុខភាព​ពិភព​លោក​បាន​កំណត់​កម្រិតស្តង់ដារ​៥០​% ហើយ​យើង​មាន​កម្រិត​ខ្ពស់​ជាង​នេះ។ វ៉ាក់សាំង​ពីរ​ប្រភេទ​នេះ​នៅ​តែ​មាន​ប្រសិទ្ធភាពខ្ពស់​​ប្រឆាំង​នឹង​ Delta បាន​យ៉ាង​ល្អ»។

គន្លឹះ​សំខាន់​​ផ្សេងៗ​ទៀត​ពី​ការ​ស្រាវ​ជ្រាវ​រាប់​បញ្ចូល

មនុស្ស​​ដែល​បាន​យក​ឈ្នះ​កូវីដ-១៩​រឹត​តែ​មាន​អង់ទីគ័រ​ខ្លាំង​នៅ​ពេល​ចាក់​វ៉ាក់សាំង​ពេញ​​​លេញ។

ចន្លោះ​ពេល​វេលា​រវាង​ចាក់​ដូស​ទី​១ និង​ដូស​ទី២​មិន​ប៉ះ​ពាល់​ដល់​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ទេ។

មនុស្ស​វ័យ​ក្មេង​ទទួល​បាន​ប្រសិទ្ធភាព​​ការ​ពារ​ពី​វ៉ាក់សាំង​ខ្លាំង​ជាង​មនុស្ស​ចាស់​ជាង។

ការសិក្សា​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ស្រាវ​ជ្រាវ​មុន​ៗ​ដោយ​​បង្ហាញ​ថា ​មនុស្ស​​​ចាក់​វ៉ាក់សាំងពេញ​លេញ​​ដែល​បាន​ឆ្លង​​ Delta មាន​កម្រិត​វីរុសប្រហាក់​ប្រហែល​នឹង​មនុស្ស​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង​។ ផ្ទុយ​ទៅ​វិញ ចំពោះ​​វីរុស​បំប្លែង​ខ្លួន Alpha មាន​កម្រិត​ទាប​ខ្លាំង។

អ្នក​ស្រី​សាស្ត្រាចារ្យ Walker បន្ត​ថា ៖«យើង​មិន​ទាន់​ដឹង​ទេ​​ថា​តើ​ការ​ឆ្លង​កើត​មាន​ឡើង​ច្រើន​​យ៉ាង​ណា​ចំពោះ​អ្នក​​ឆ្លង​កូវីដ-១៩ បន្ទាប់​ពី​បាន​ចាក់​វ៉ាក់សាំង​រួច»។

«ឧទាហរណ៍ ពួក​គេ​ប្រហែល​ជា​មាន​កម្រិតវីរុស​ខ្ពស់​​ក្នុង​រយៈ​ពេល​ខ្លី។ ពួក​វា​ប្រាកដ​ជា​មាន​សក្តានុព​ល​​ដើម្បី​បញ្ជូន​ច្រើន។ ប៉ុន្តែ​ការ​ពិត​​ដែរ​​ថា ពួក​គេ​មាន​កម្រិត​វីរុស​​ខ្ពស់​​ចំពោះ​មនុស្សដែល​មិន​ទាន់​ចាក់​វ៉ាក់សាំងប្រហែល​ជាមិន​អាច​ការពារ Delta ដូច​យើង​សង្ឃឹម​នោះ​ទេ»។​

អ្នក​ស្រី​សាស្ត្រាចារ្យ Walker បញ្ជាក់​ថា ៖«នេះ​មាន​ន័យ​ថា វា​សំខាន់​ណាស់​សម្រាប់មនុស្ស​ ដែល​ត្រូវ​​ទទួល​ការ​ចាក់​វ៉ាក់សាំង​ទាំង​នៅ​ចក្រភព​អង់គ្លេស និង​ទូទាំង​ពិភព​លោក»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

The post ការសិក្សា​បញ្ជាក់ជា​ថ្មី​​ថា វ៉ាក់​សាំង​នៅ​តែ​មាន​ប្រសិទ្ធភាពប្រឆាំង​ Delta appeared first on Kampuchea Thmey Daily.

វីរុសបំប្លែងថ្មី Delta រកឃើញស្ទើរ​​គ្រប់ខេត្ត លើកលែង៣ខេត្តសរុបករណីកើនជិត ៥០០
ក្រសួងសុខាភិបាល បានប្រកាសរកឃើញវីរុសបំប្លែងថ្មី Delta ចំនួន ៦៥ ករណីបន្ថែមទៀត ដែលធ្វើឱ្យករណីឆ្លងវីរុសប្រភេទ Delta នៅកម្ពុជាបានកើនដល់ជិត ៥០០ ករណី (៤៩៤) ត្រឹមតែរយៈពេលប៉ុន្មានខែ។

គិតចាប់ពីថ្ងៃទី ៣១ ខែមីនា រហូតដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ កម្ពុជាបានរកឃើញអ្នកវិជ្ជមានវីរុស​កូវីដ១៩ប្រភេទ ដែលតា(Delta) លើពលករត្រឡប់មកពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៤៩៤ នាក់ ស្រី ២៤៣ នាក់ និងបានប៉ះពាល់ដល់ ២២ រាជធានីខេត្ត លើកលែងតែខេត្ត ៣ ប៉ុណ្ណោះ គឺខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ នៅមិនទាន់រកឃើញករណីដែលតា។

ក្រសួងសុខាភិបាលបញ្ជាក់ថា វីរុសដែលតា (Delta) កំពុងបន្តរាត្បាតវាយលុកចូលក្នុងសហគមន៍ ជាពិសេស ខេត្តឧត្តរមានជ័យ រាជធានីភ្នំពេញ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ និងបណ្ដាខេត្តមួយចំនួនទៀត៕

The post វីរុសបំប្លែងថ្មី Delta រកឃើញស្ទើរ​​គ្រប់ខេត្ត លើកលែង៣ខេត្តសរុបករណីកើនជិត ៥០០ appeared first on Kampuchea Thmey Daily.

តេស្តបុគ្គលិក និងអ្នកពាក់ព័ន្ធ ៦៣ នាក់ ដែលសង្ស័យ វីរុស Delta ទទួលលទ្ធផលអវិជ្ជមាន
អាជ្ញាធរខណ្ឌចំការមន នៅយប់ថ្ងៃទី ១២ ខែសីហា បានចុះប្រតិបត្តិការស្វែងរកអ្នកពាក់ព័ន្ធ និងបានធ្វើតេស្តសំណាកបុគ្គលិក និងអ្នកពាក់ព័ន្ធចំនួន ៦៣ នាក់នៅអគារខុនដូ ផ្លូវនរោត្តមមួយកន្លែង ជាលទ្ធផលអវិជ្ជមានទាំងអស់។

លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន ប្រាប់កម្ពុជាថ្មី នៅថ្ងៃសុក្រនេះថា អាជ្ញាធរមានការសង្ស័យនៅអគារខុនដូ ជាន់ទី២៣ ដែលមានករណីសង្ស័យមានអ្នកផ្ទុកជំងឺកូវីដ១៩ប្រភេទបម្លែងថ្មីDelta។

ជាលទ្ធផលបឋមអ្នកដែលយកសំណាកទាំង ៦៣ នាក់អវិជ្ជមានទាំងអស់ ហើយរង់ចាំ ៤ ថ្ងៃទៀត ដើម្បីយកសំណាកនៅ PCR តេស្ត ខណៈព្រឹកនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ TYDA បានចុះវាយតម្លៃ​ពី​ហា​និភ័យហើយឃើញមានកម្រិតទាបត្រឹម ៤% ដូច្នេះមិនមានហានិភ័យទេនៅទីតាំងខាងលើ៕

The post តេស្តបុគ្គលិក និងអ្នកពាក់ព័ន្ធ ៦៣ នាក់ ដែលសង្ស័យ វីរុស Delta ទទួលលទ្ធផលអវិជ្ជមាន appeared first on Kampuchea Thmey Daily.

Delta កំពុង​រាត​ត្បាត​អាមេរិក​ចូល​មន្ទីរ​ពេទ្យ​ខ្ពស់ខ្លាំង​​​ក្នុងពេល​៦​ខែ​នេះ
ករណី​ឆ្លង​វីរុស​កូរ៉ូណា និង​ការ​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៅ​សហរដ្ឋ​អាមេរិក​​មាន​កម្រិត​ខ្ពស់​ក្នុង​រយៈ​ពេល​៦​ខែ​ដែល​បណ្តាល​មក​ពី​ការ​រាត​ត្បាត​វីរុស​បំប្លែង​ខ្លួន Delta នៅ​តាម​ផ្នែក​ជា​ច្រើន​ដែល​មាន​អត្រា​ចាក់​វ៉ាក់សាំង​ទាប។

យោង​តាម Reuters បាន​​បង្ហាញ​ថា ករណី​ឆ្លង​កូវីដ-១៩​ទូទាំង​អាមេរិក​ជា​មធ្យ​ម​១០​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​​ក្នុង​រយៈ​ពេល​​​​៣​ថ្ងៃ​ជាប់​គ្នា​ដែល​កើន​ឡើង​៣៥​%​ប្រៀប​ធៀប​នឹង​កាល​ពី​សប្តាហ៍​មុន។ រដ្ឋ​លូសៀ​ណា ហ្លរីដា និង​អាកាន់សា​ ​មាន​ករណី​ឆ្លង​ថ្មី​​ច្រើន​​ជាង​គេ​បំផុត​កាល​ពី​សប្តាហ៍មុន​ដោយ​ផ្អែក​លើ​ប្រជា​ជន។

ការ​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បាន​កើន​ឡើង​រហូត​ដល់​៤០​% និងករណី​មរណភាព​បាន​កើន​ឡើង​១៨​%​កាល​ពី​សប្តាហ៍​មុន។

ការ​រាល​ដាល​ឆ្លង​កាន់​តែ​ខ្លាំង​ចុង​ក្រោយ​នេះ​បាន​ជំរុញ​លុប​ចោល​ព្រឹត្តិការណ៍​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​មួយ​ចំនួន។ ករណី​លើក​លែង​​គឺ​ការ​ប្រកួត​ប្រណាំង​​ម៉ូតូ​ប្រចាំ​ឆ្នាំ​នៅតំបន់​ Sturgis ក្នុង​រដ្ឋ South Dakota ដែលដំណើរ​ការ​តាម​ការ​គ្រោង​ទុក។

យោង​តាម​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លង​អាមេរិក (CDC)​ បាន​បង្ហាញ​ថា កាល​ពី​ថ្ងៃ​អាទិត្យ ទី​៨ ខែ​សីហា​ រដ្ឋហ្លរីដា ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន​​ ២៨ ៣១៧​នាក់​​។

តាម​ការ​វិភាគ​របស់ Reuters រក​ឃើញ​ថា សម្រាប់​អ្នក​ចូល​មន្ទីរ​ពេទ្យ​នៅ​រដ្ឋហ្លរីដា​​​បាន​ជាប់​កំណត់​ត្រាខ្ពស់៨​ថ្ងៃ​ជាប់​គ្នា។ សិស្ស​ភាគ​ច្រើន​បំផុត​នៅ​រដ្ឋនេះ​ត្រូវ​វិល​ចូល​សាលា​រៀន​វិញ​នៅ​សប្តាហ៍​នេះ ខណៈ​កំពុង​ជជែក​​គ្នា​ពី​វិធាន​ការ​ណ៍​ការពារ​​ថា​តើ​ត្រូវ​ឲ្យ​សិស្ស​ពាក់​ម៉ាស់​ឬ​យ៉ាង​ណា។

កាន់​សញ្ញា​សំគាល់ អ្នក​តវ៉ា​ពាក់​ម៉ាស់ និង​អ្នក​ប្រឆាំង​បាន​ជួប​ជុំ​គ្នា​នៅសា​លារៀន Pinellas​ Count​y​ Schools​ ជិត​ St Petersburg កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ពេល​គណៈ​គ្រប់​គ្រង​បាន​កោះ​ហៅ​​ប្រជុំ​ពិសេស​មួយ​ដើម្បី​ពិភាក្សា​ពី​ពិធីការ​ពាក់​ម៉ាស់។

ប្រធាន​សហជីព​​គ្រូបង្រៀន​ធំ​ជាង​គេ​លំដាប់​ទី​២​របស់​ប្រទេស​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ប្រកាស​ពី​ការ​ផ្លាស់​ប្តូរ​​នៅ​ក្នុង​វគ្គ​សិក្សា​ដោយ​គាំទ្រ​ការ​ចាក់​ថ្នាំ​បង្ការ​សម្រាប់​គ្រូ​បង្រៀន​អាមេរិក​នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ការពារ​សិស្ស​ដែលនៅ​ក្មេង​ដើម្បី​ចាក់​វ៉ាក់សាំង។

ចំនួន​កុមារ​​ឆ្លង​កូវីដ-១៩​ចូល​មន្ទីរ​ពេទ្យ​កំពុង​កើន​ឡើង​ទូទាំង​ប្រទេស​ដែល​ធ្វើ​ឲ្យ​អ្នក​ជំនាញសុខភាព​យល់​ឃើញ​ថា ដោយ​សារ​តែ​វីរុស​បំប្លែង​ខ្លួន Delta ដែល​ទំនង​ជា​​ឆ្លង​ដល់​ក្មេង​ជាងវីរុស Alpha៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

The post Delta កំពុង​រាត​ត្បាត​អាមេរិក​ចូល​មន្ទីរ​ពេទ្យ​ខ្ពស់ខ្លាំង​​​ក្នុងពេល​៦​ខែ​នេះ appeared first on Kampuchea Thmey Daily.

អាជ្ញាធរ​ខេត្ត​កណ្តាល​កំពុង​ស្រាវ​ជ្រាវគ្រួសារអ្នកជំងឺបំប្លែងថ្មី ដែល​តា​ពីរ​នាក់​យកមកទៅធ្វើតេស្ត
លោ​​ក  វេជ្ជបណ្ឌិត គួយប៊ុន ធឿន ប្រធាន​មន្ទីរសុខាភិបាល​ខេត្ត​កណ្តាល​បាន​ឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​០២​សីហា​ថា ​អាជ្ញាធរ​ខេត្ត​កណ្តាល​បាន​នឹង​កំពុង​ស្រាវ​ជ្រាវ​ក្រុមគ្រួសារអ្នកជំងឺបំប្លែងថ្មីដែលតាពីរនាក់​ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្តកណ្តាល​ដើម្បីយកទៅធ្វើតេស្តរកកូវីដ១៩ ពិសេសរកមេរោគបំប្លែងថ្មីដែលតា។

លោក វេជ្ជបណ្ឌិត គួយ ប៊ុន ធឿន បានបន្តថា ​ករណីពាក់ព័ន្ធជំងឺកូវីដ១៩បំប្លែងថ្មីដែលតានេះ នៅ​ខេត្ត​កណ្តាល​នេះ​នៅ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ​។​ប៉ុន្តែ​កន្លង​មក​យើង​បាន​ទទួលព័ត៌មាន​ពី​ក្រសួងសុខាភិបាល​មក​ថា​មាន​ពីរ​ករណី​តែ​បច្ចុប្បន្ន​នេះ​គាត់​ស្នាក់​នៅភ្នំពេញទេ​ក្នុងនោះមានម្នាក់ជាបុគ្គលិកកាល់ម៉ែត ស្នាក់​នៅ​ទួល​សង្កែ​តែ​បច្ចុប្បន្ននេះមានស្រុកកំណើតនៅឃុំព្រែកក្មេងស្រុកល្វាឯម និង​ម្នាក់​ទៀត​គាត់​នៅ​ពេទ្យរុស្សី​មាន​វិជ្ជមាន​ជំងឺកូវីដ១៩​ដែលតា​ តែស្នាក់នៅបឹងសាឡាងតែបច្ចុប្បន្ននេះមានអាស័យដ្ឋាននៅឃុំព្រែកថ្មីស្រុកកោះធំ។

លោក វេជ្ជបណ្ឌិត បានបន្តទៀតថា «យើងកំពងស្រាវជ្រាវរកក្រុមគ្រួសារគាត់​នៅស្រុក​ទាំង​ពីរ​ហ្នឹង​ដើម្បី​យើង​យក​សំណាកគាត់មើល។ប្រសិនបើរកឃើញ​មានវិជ្ជមានកូវីដ១៩​យើង​នឹង​បន្ត​យក​សំណាក​ទៅ​ធ្វើ​តេស្តបន្ត​ទៀត​នៅវិទ្យាស្ថានប៉ាស្ទ័រដើម្បីស្រាវជ្រាវរកមេរោគដែលតាតើគាត់មានអត់​បើមានមេរោគដែលតាបាន​ន័យថា​ពួកគាត់មានពាក់ព័ន្ធជាមួយ​អ្នកមានវិជ្ជមាន​នៅ​ភ្នំពេញទាំងពីរនាក់​នោះ​ហើយ»​។​

ក្រសួងសុខាភិបាលនៅថ្ងៃនេះបានប្រកាសរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មីB.1.617.2 ​Delta​ចំនួន​១០៩​នាក់បន្ថែមទៀត​ក្នុងនោះ​ រកឃើញនៅថ្ងៃទី៣១​ កក្កដាចំនួន៤៣នាក់និងថ្ងៃទី០១សីហាចំនួន៦៦នាក់។

បើតាមក្រសួងក្នុងចំណោមអ្នករកឃើញបំប្លែងថ្មីដែលតាទាំង១០៩នាក់នោះក្នុងនោះនៅភ្នំពេញចំនួន៥នាក់ដែល១នាក់ជាពលករមកពីប្រទេសថៃកំពុងសម្រាកព្យាបាលនៅមណ្ឌលព្យាបាលសែនសុខរាជធានីភ្នំពេញ ទី២ បុគ្គលិកមន្ទីរពេទ្យកាល់ម៉ែតខាងរោគស្ត្រី ទី៣ បុគ្គលិកអនាម័យនិងអ្នកជំងឺផ្នែកសង្គ្រោះបន្ទាន់១នាក់​នៅ​មន្ទីរ​ពេទ្យ​មិត្តភាពខ្មែរសូវៀតនិងទី៤អ្នកដំណើរបរទេសមកពីម៉ាឡេស៊ី១នាក់។

គួរបញ្ជាក់ថាគិតចាប់ពីថ្ងៃទី៣១រហូតដល់ថ្ងៃទី០១ខែសីហាឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី B.1.617.2Deltaចំនួន២២៣នាក់ស្រី១០៧នាក់។ក្នុងនោះរកឃើញក្នុងកំឡុងខែមេសា១នាក់​ថ្ងៃ​ទី​០៤ ខែ​មិថុនា៤នាក់ថ្ងៃ១៨មិថុនា៧នាក់ថ្ងៃទី២៥មិថុនា២៥នាក់ ថ្ងៃទី១៦កក្កដា៣៧នាក់ថ្ងៃទី២២​ ខែ​កក្កដា​​និងថ្ងៃទី២៥ ខែ​កក្កដាមានចំនួន៣៩នាក់ថ្ងៃទី៣១ ខែ​កក្កដា​ ៤៣នាក់​ និង​ថ្ងៃទី០១សីហា៦៦នាក់៕

អត្ថបទ៖ សំអឿន

The post អាជ្ញាធរ​ខេត្ត​កណ្តាល​កំពុង​ស្រាវ​ជ្រាវគ្រួសារអ្នកជំងឺបំប្លែងថ្មី ដែល​តា​ពីរ​នាក់​យកមកទៅធ្វើតេស្ត appeared first on Kampuchea Thmey Daily.

៣ខែខាងមុខ មេរោគកូវីដ១៩ ប្រភេទ Delta នឹងរាលដាលពេញ​ពិភពលោក ខណៈកម្ពុជាក៏ប្រឈមខ្លាំង
មេរោគកូវីដ១៩ ប្រភេទ ដែលតា (Delta) កំពុងរីករាលដាលជុំវិញពិភពលោក ខណៈប្រទេសកម្ពុជាក៏កំពុងទទួលរងជំងឺប្រភេទនេះផងដែរ ខណៈេរោគនេះ នឹងបង្កើនការរាតត្បាតនៅជុំវិញពិភពលោកក្នុងរយៈពេល​៣ខែខាងមុខ។

ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក ងី មានហេង បានប្រាប់ឱ្យដឹងថា សម្រាប់ប្រទេសកម្ពុជាដែល​ជាប្រទេសមួយបាននិងកំពុងរីករាលដាលនៃជំងឺនេះផងដែរនោះ កំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតផងដែរដើម្បីទប់ស្កាត់និងការពារជំងឺនេះកុំឲ្យរីករាលដាលចូលក្នុងសហគមន៍ ពិសេសក្នុងរយៈពេល៣ខែនេះ ។

លោក ងី មានហេង ថ្លែងក្នុងកិច្ចប្រជុំតាមរយៈ វីឌីអូ Conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ ក្រោមអធិបតី​ភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅថ្ងៃទី ២៨ ខែកក្កដា។

លោក ងី មានហេង បានមានប្រសាសន៍លើកឡើងថា ៥ថ្ងៃចុងក្រោយនេះ មេរោគកូវីដ១៩ ប្រភេទ ដែលតា បានថយចុះប្រមាណ១ភាគ៤ (១/៤ ) ហើយបើប្រៀបធៀបទៅនឹងខែមុន ក៏មានការថយចុះផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រសួងសុខាភិបាលដូចជាអាជ្ញាធរររាជធានីភ្នំពេញ បានត្រៀមលក្ខណៈទប់ទល់​កូវីដ១៩ ប្រភេទ ដែលតានេះយ៉ាងម៉ឺងម៉ាត់ផងដែរ។

លោកបញ្ជាក់ទៀតថា ពិភពលោកយើង ៣ខែខាងមុខនេះ នឹងមានការរាតត្បាតដ៏ធំមួយ ពីប្រភេទជំងឺកូវីដ​១៩ បំលែងថ្មី(ដែលតា) ខណៈដែរជំងឺនេះ បានមកដល់រាជធានីភ្នំពេញហើយ តែវាមិនទាន់ចូលទៅដល់​សហគមន៍នៅឡើយទេ។

ជាការទស្សន៍ទាយរបស់ពិភពលោក គឺ ៣ខែខាងមុខនេះ នឹងមានការរីករាលដាលជំងឺកូវីដ១៩ បំលែងថ្មី(ដែលតា)នេះ យ៉ាងខ្លាំង។

ទន្ទឹមនឹងនេះប្រទេសកម្ពុជា បានដាក់ចេញជាវិធានការយ៉ាងម៉ឺងម៉ាត់បំផុតផងដែរ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺនេះកុំឲ្យមានការរីករាលដាលធំឡើងទៀត។

គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ បំលែងថ្មីដែលតា កុំឱ្យឆ្លង​រាលដាលចូលក្នុងសហគមន៍ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់ភូមិសាស្ត្រ ខេត្តចំនួន៨​ផង​ដែរ​ ដែលក្នុងនោះ មានខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និង ខេត្តសៀមរាប ជាបណ្ដោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីវេលាម៉ោង​២៣​និង៥៩នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕ ដោយៈ ស្រីរ័ត្ន

The post ៣ខែខាងមុខ មេរោគកូវីដ១៩ ប្រភេទ Delta នឹងរាលដាលពេញ​ពិភពលោក ខណៈកម្ពុជាក៏ប្រឈមខ្លាំង appeared first on Kampuchea Thmey Daily.