E-passports Archives - Kampuchea Thmey Daily

បើកដំណើរបាន១ខែ ស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋបានជាង ២ពាន់នាក់
ទីស្នាក់ការផ្ដល់លិខិតឆ្លងដែន នៅខេត្តសៀមរាប សម្ពោធដាក់ឱ្យដំណើរការក្រោមអធិបតីភាព លោកអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីដើមខែមករា ឆ្នាំ២០២៥ រាប់មកដល់ថ្ងៃទី០៧ ខែកុម្ភៈ នេះ គឺមានរយៈពេលប្រមាណ១ខែហើយ។  ទីស្នាក់ការផ្ដល់លិខិតឆ្លងដែន នៅខេត្តសៀមរាប  បានផ្ដល់សេវាធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋចំនួន២ ១៧០នាក់។ បើតាមការឱ្យដឹងពីលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ចំនួននេះមិនទាន់រាប់បញ្ចូល ពលរដ្ឋជាច្រើននាក់ទៀតដែលបានបំពេញនីតិវិធីរួចរាល់ និងកំពុងរង់ចាំទទួលសេវា។

បើតាមលោក ទូច សុឃៈ ទីស្នាក់ការធ្វើលិខិតឆ្លងដែន នៅខេត្តសៀមរាប ជាសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចមហាបវរធិបតី បានណែនាំឱ្យក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ រិះរកមធ្យោបាយថ្មីៗបន្ថែមទៀតដើម្បីផ្តល់ភាពងាយស្រួល និងប្រកបដោយគុណភាព ជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប មានទីតាំងស្ថិតនៅជាន់ទី២ ផ្សារទំនើប The Heritage Walk ផ្លូវជាតិលេខ៦ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ បើតាមលោក ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ការផ្តល់សេវាលិខិតឆ្លងដែននៅខេត្តសៀមរាបនេះ មានគោលបំណងបង្ខិតសេវានោះឱ្យកាន់តែកៀកប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា ពលរដ្ឋខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ និងខេត្តផ្សេងៗទៀតអាចមកស្នើសុំសេវានៅសៀមរាបបាន ចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ ពីម៉ោង ៩ ព្រឹក ដល់ម៉ោង៤ រសៀល។ សម្រាប់ថ្ងៃច័ន្ទ និងថ្ងៃអង្គារ មន្ត្រីជំនាញនឹងបើកទ្វារទីស្នាក់ការនេះសម្រាប់តែផ្ដល់ព័ត៌មាន និងបើកលិខិតឆ្លងដែនជូនអ្នកមកទទួលសេវាតែប៉ុណ្ណោះ។

គួរឱ្យដឹងថា បច្ចុប្បន្នទីតាំងធ្វើលិខិតឆ្លងដែនធម្មតាដែលកំពុងអនុវត្តមានចំនួន៦ រួមមាន នៅនាយកដ្ឋានលិខិតឆ្លងដែន ភូមិតាង៉ូវសង្កាត់និរោធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សាខាលិខិតឆ្លងដែន ផ្សារទំនើបអ៊ីអន២សែនសុខ ខេត្តបាត់ដំបង ខេត្តកោះកុង ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងសាខាលិខិតឆ្លងដែន ខេត្តសៀមរាម៕

The post បើកដំណើរបាន១ខែ ស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋបានជាង ២ពាន់នាក់ appeared first on Kampuchea Thmey Daily.

កាន់​លិខិតឆ្លងដែន​កម្ពុជា ប្រើពេលមិន​ដល់ ៣០ វិនាទី ចេញចូល​តាម​ច្រកអាកាសយានដ្ឋាន​​កម្ពុជា​ កាន់​តែ​ឆាប់​រហ័ស
កាលពីឆ្នាំ ២០១៩ កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ច្រក​ទ្វារអេឡិចត្រូនិក (E-gates) ដោយ​មិន​បោះត្រា​​លើ​លិខិត​ឆ្លងដែន​ (E-passports) ដើម្បី​សម្រួល​​​​ដល់​ពលរដ្ឋ​ដែលកាន់លិខិតឆ្លង​ដែនកម្ពុជា​​ អាច​ធ្វើ​ដំណើរ​ចេញចូល​ទៅ​ក្រៅប្រទេស​​កាន់តែងាយស្រួល និង​ឆាប់​រហ័ស​តាមច្រកទ្វារ​អាកាសយាដ្ឋាន​អន្តរជាតិ​ក្នុងប្រទេស​កម្ពុជា។

ដំណើរការ​ប្រព័ន្ធ​ច្រកទ្វារ​អេឡិចត្រូនិក (E-gates) ជួយ​សម្រួល​ដល់ពលរដ្ឋ​ដែលកាន់លិខិតឆ្លងដែនកម្ពុជា ដោយ​មិន​​ចាំ​បាច់​ឈររង់ចាំ​នៅ​​បញ្ជរមន្ត្រី​អន្តោប្រវេសន៍​ធ្វើការ​ត្រួតពិនិត្យ​ដូច​សព្វ​មួយ​ដង ដោយសារ​ប្រព័ន្ធ​នេះពលរដ្ឋ​អាច​ដំណើរការ​ដោយខ្លួនឯង លើក​លែង​តែ​មាន​ឧបសគ្គ​ខ្លះៗ​ជា​បច្ចេកទេសទើបត្រូវការជំនួយ​ពី​មន្រ្តី​នគរបាល​អន្តោប្រវេសន៍។

បើ​តាម​មន្រ្តី​អន្តោប្រវេសន៍​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​​មួយ​រូប​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ​ប្រព័ន្ធ​នេះ​ក្រៅពីផ្តល់ភាព​​ងាយស្រួល សម្រាប់​​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ចេញ​ចូល​ទៅ​ក្រៅ​ប្រទេសតាមច្រក​​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​​ ក៏​ជួយ​ដល់​អង្គភាព​ប៉ុស្តិ៍ន​គរបាល​ច្រកទ្វារ ​ងាយស្រួល​គ្រប់គ្រង​ទិន្នន័យ​អ្នក​ដំណើរ​ចេញ​ចូល​ និងការ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​ផ្សេងៗ​របស់អ្នក​ដំណើរ​ចេញចូលប្រទេសកម្ពុជា​។

យ៉ាងណាមិញ មន្រ្តី​អន្តោប្រវេសន៍​ដែលប្រចាំការ​នៅច្រក​ទ្វារ​អាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ​​ ដែល​សុំ​មិន​បញ្ចេញឈ្មោះ​រូបនេះ​ប្រាប់​​ថា ​​ដំណើរការ​ប្រព័ន្ធ​នេះ​បាន​សម្រាប់​តែ​​ពលរដ្ឋ​ដែល​កាន់​លិខិត​ឆ្លង​ដែន​កម្ពុជា ចំណែក​លិខិត​ឆ្លង​ដែន​បរទេស​នៅ​មិន​ទាន់​អាច​ប្រើប្រាស់​បាន​នៅ​ឡើយ​ទេ ដោយ​សារ​នៅមាន​បញ្ហា​បច្ចេកទេស​មួយ​ចំនួន​​។

​មន្រ្តី​ច្រក​ទ្វារអាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​បង្ហាញពី​​នីតិវិធី​​នៃ​ការ​ប្រើប្រាស់​ច្រក​ទ្វារ E Gates ដោយ​មិន​​បោះត្រា​​លើ​លិខិត​ឆ្លងដែន​ (E-passports) ចែក​ចេញ​ជា​ពីរ​​គឺ​ដំណើរចេញ​ពីប្រទេស​​និង​ដំណើរចូល​ប្រទេស​។

សម្រាប់​ដំណើរ​ចេញ​ពីប្រទេស​ មាន ៣ ដំណាក់កាល គឺ​ពលរដ្ឋ​ដែលកាន់លិខិតឆ្លងដែនកម្ពុជា​ ដំបូង​ត្រូវ​យក​ប័ណ្ណ​ឡើង​យន្តហោះ ( Boarding Pass) ដាក់​​ស្កេនលើ​ម៉ាស៊ីន បន្ទាប់​ត្រូវ​ស្កេន​លិខិត​ឆ្លង​ដែន ​រួច​​ដាក់​ម្រាម​ដៃ​ស្កេន ដែល​ទាំង ៣ ដំណាក់កាល​ប្រើ​ពេល​ត្រឹម​ ៣០ វិនាទី​ប៉ុណ្ណោះ។

ដោយឡែក​សម្រាប់​ដំណើរការ​ចូលប្រទេស​វិញ មានតែ ២ ដំណាក់កាល គឺ​​ត្រូវ​ស្កេនលើ​​លិខិត​ឆ្លង​ដែន​​ បន្ទាប់​ស្កេន​​ម្រាម​ដៃ​​ នោះ​ទ្វារ​នឹង​របើកចេញចូល​​ដោយ​ស្វ័យ​ប្រវត្តិ ដែល​​ដំណើរការ​​ទាំងមូល​ប្រើ​ពេល​ត្រឹម​តែ​ ២០ វិនាទី​ប៉ុណ្ណោះ​៕

The post កាន់​លិខិតឆ្លងដែន​កម្ពុជា ប្រើពេលមិន​ដល់ ៣០ វិនាទី ចេញចូល​តាម​ច្រកអាកាសយានដ្ឋាន​​កម្ពុជា​ កាន់​តែ​ឆាប់​រហ័ស appeared first on Kampuchea Thmey Daily.