FIFA World Cup Women Archives - Kampuchea Thmey Daily

Marta ក្លាយជាកីឡាការិនីបង្ហាញខ្លួនឲ្យប្រេស៊ីលក្នុងពានអន្តរជាតិច្រើនជាងគេ
ខ្សែប្រយុទ្ធវ័យ៣៨ឆ្នាំ Marta បានក្លាយជាកីឡាការិនីបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិប្រស៊ីលក្នុងព្រឹត្តិការណ៍ World Cup និងអូឡាំពិកច្រើនជាងគេក្នុងប្រវត្តិសាស្រ្តបាល់ទាត់ប្រទេសប្រេស៊ីល។

កីឡាការិនី Marta ត្រូវបានក្រុមជម្រើសជាតិប្រេស៊ីលកោះហៅ ដើម្បីតៀមចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤ នៅទីក្រុងប៉ារីស។ នាង​បានក្លាយជាកីឡាការិនីដំបូងគេបានបង្ហាញខ្លួនក្នុងការប្រកួត World Cup ចំនួន៦លើកនិងព្រឹត្តិការណ៍អូឡាំពិកចំនួន៦លើក ជាមួយក្រុមជម្រើសជាតិប្រេស៊ីល។ ក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនារីឆ្នាំ២០២៣ នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ប៉ុន្តែរូបនាងមិនអាចជួយក្រុមប្រេស៊ីលឆ្លងផុតវគ្គសន្សំពិន្ទុទេ។

សម្រាប់សមិទ្ធផលជាមួយក្រុមជម្រើសជាតិប្រេស៊ីល កីឡាការិនី Marta បានឈ្នះមេដាយប្រាក់ក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០០៤ និងអូឡាំពិកឆ្នាំ២០០៨ ក្រោយចាញ់សហរដ្ឋអាមេរិកទាំង២នៅវគ្គផ្ដាច់ព្រ័ត្រ។ កីឡាការិនី Marta ក៏ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ​ក្នុងការប្រកួតបាល់ទាត់ពិភពលោកផ្នែកនារី ក្រោយស៊ុតបញ្ចូលទី១៧គ្រាប់ ក្នុងការបង្ហាញខ្លួន២៣លើក។

កីឡាការិនីវ័យ៣៨ឆ្នាំរូបនេះក៏ធ្លាប់បានប្រកាសកាលពីខែមេសាថានាងគ្រោងនឹងចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិនៅឆ្នាំនេះផងដែរ ប៉ុន្តែយ៉ាងមិញ​ត្រូវរង់ចាំមើលរហូតការប្រកួតអូឡាំពិកបានបញ្ចប់ សិនទើបដឹងច្បាស់ពីការប្រកាសចូលនិវត្តន៏ពីក្រុមជម្រើសជាតិប្រេស៊ីលឬ​យ៉ាង​ណា៕

ប្រែសម្រួល៖ ផា រតនា

The post Marta ក្លាយជាកីឡាការិនីបង្ហាញខ្លួនឲ្យប្រេស៊ីលក្នុងពានអន្តរជាតិច្រើនជាងគេ appeared first on Kampuchea Thmey Daily.

បែលហ្ស៊ិក ហុល្លង់ អាល្លឺម៉ង់ រួមគ្នាដេញថ្លៃ World Cup នារីឆ្នាំ ២០២៧
ប្រទេសបែលហ្ស៊ិក ហុល្លង់​ និងអាល្លឺម៉ង់ បានចាប់ផ្តើមការដេញថ្លៃរួមគ្នាជាផ្លូវការ​ដើម្បី​ធ្វើ​សហម្ចាស់ផ្ទះការប្រកួតបាល់ទាត់នារី​ពិភពលោក ឆ្នាំ២០២៧។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះត្រូវបានគេស្គាល់​ជា​ BNG2027 ជា​មួយ​គោល​បំណង​លើកកម្ពស់កីឡាបាល់ទាត់នារី និងផ្តល់នូវបទពិសោធ​​ថ្មី។

គោលបំណងស្នូលនៃការដេញថ្លៃគឺដើម្បី​បង្កើត​មូលដ្ឋានថ្មី ដោយធានា​បាន​នូវ​ការ​ផ្តល់​ការប្រកួតប្រជែង​ដ៏​អស្ចារ្យ​​មិនធ្លាប់មាន​ក្នុងប្រវត្តិសាស្រ្ត​បាល់ទាត់​នារី។ ការ​​រៀបចំហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទិក ធានានូវបទពិសោធ​ចំពោះអ្នកគាំទ្រ ពិសេស​ការស្នាក់នៅគុណភាពខ្ពស់ និងតំណភ្ជាប់ការដឹកជញ្ជូន។ ការ​ប្រកួត​នឹង​ត្រូវ​បាន​ប្រមូល​ផ្តុំ​នៅ​ក្នុង​តំបន់​តូច​មួយ​ ដែល​លាត​សន្ធឹង​តាម​ព្រំដែន​ប្រទេស​បែលហ្សិក ហុល្លង់​ និង​អាល្លឺម៉ង់។ វិធីសាស្រ្តនេះកាត់បន្ថយ​ការធ្វើដំណើរ ស្របតាមគោលដៅនិរន្តរភាព​ដ៏​មហិច្ឆតា។

សេចក្តីថ្លែងការណ៍រួមពីប្រធានសហព័ន្ធកីឡាបាល់ទាត់​បែលហ្ស៊ិក លោក Pascale Van Damme ប្រធាន​សមាគមបាល់ទាត់​ហុល្លង់​ លោក Just Spee និងប្រធាន​សមាគមបាល់ទាត់អាល្លឺម៉ង់ លោក Bernd Neuendorf បានរៀបរាប់​ថា​៖«យើង​រីករាយ ក្នុងការប្រកាសពីការចាប់ផ្តើម​ដេញថ្លៃ BNG2027 ជា​ផ្លូវ​ការ។ បន្ទាប់ពី​ត្រៀម​ខ្លួន​ជា​ច្រើនខែ យើងទន្ទឹងរង់ចាំក្នុងការបង្ហាញ​លក្ខណៈ​សម្បត្តិ​របស់យើង​សម្រាប់ FIFA 2027 Women’s World Cup»។

«យើងជឿជាក់ថា ការដេញថ្លៃ BNG2027 ដែលទទួលបានជោគជ័យអាចដើរតួជាកាតាលីករដ៏មានឥទ្ធិពលមួយ ដើម្បីធានា​បាន​ពី​ការ​ប្រកួត​របស់ស្ត្រី​ដ៏​មាន​សក្តានុពល និង​ទទួល​ការចាប់អារម្មណ៍ពីអ្នកគាំទ្រ​ពី​មហាជនទូទាំងពិភព​លោក»៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Onefootball

The post បែលហ្ស៊ិក ហុល្លង់ អាល្លឺម៉ង់ រួមគ្នាដេញថ្លៃ World Cup នារីឆ្នាំ ២០២៧ appeared first on Kampuchea Thmey Daily.

ពេលនេះ៦ប្រទេសបានដាក់ពាក្យធ្វើ​ជា​ម្ចាស់​ផ្ទះបាល់ទាត់នារីពិភពលោកឆ្នាំ២០២៧
ត្រឹមថ្ងៃទី៨​​ ខែធ្នូ បានដល់ថ្ងៃផុតកំណត់សម្រាប់ការដាក់សំណើដេញថ្លៃធ្វើជាម្ចាស់ផ្ទះ​រៀប​ចំ​ការប្រកួតបាល់ទាត់ជើង​ឯក​នារីពិភពលោក ឆ្នាំ២០២៧ (FIFA Women’s World Cup 2027)​ដោយមាន​​ប្រទេសចំនួន៦​បានដាក់សំណើរដើម្បីប្រជែងសិទ្ធិធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត FIFA Women’s World Cup នាពេលខាងមុខ។

ការដេញថ្លៃធ្វើជាម្ចាស់សហម្ចាស់​ផ្ទះ​ចំនួន២ និង​ការដេញថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​តែម្នាក់ឯង​មាន​១។ ប្រទេសប្រេស៊ីល ដែលពីមុនធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក ផ្នែកបុរស ក្នុងឆ្នាំ១៩៥០ និងឆ្នាំ២០១៤ មានបំណងក្លាយជាប្រទេសនៅអាមេរិកខាងត្បូងដំបូងគេដែលរៀបចំការប្រកួតស្ត្រី។ ពួកគេ​បាន​ក្លាយ​ជា​គូ​ប្រជែង​សហរដ្ឋអាមេរិក ពីការធ្វើជាម្ចាស់ផ្ទះជាលើកទី៣ ក្នុងចំណោមការប្រកួតបាល់ទាត់ពិភពលោក ចំនួន១០លើក គិតទាំងឆ្នាំ២០២៧។

សហរដ្ឋអាមេរិក មានគោលបំណងចម្លងភាពជោគជ័យពី​ការប្រកួតបាល់ទាត់ពិភពលោកបុរស ឆ្នាំ២០២៦ ​ដើម្បី​​សហការ​ជាមួយប្រទេសម៉ិកស៊ិក​ដើម្បី​ដេញ​ថ្លៃ និងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធពីព្រឹត្តិការណ៍​កីឡាដ៏សំខាន់បំផុតរបស់ទ្វីបក្នុងទសវត្សរ៍នេះ។ អាមេរិក​ធ្លាប់ធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ១៩៩៣ និង២០០៣ ដោយព្យាយាមបំបែក​កំណត់​ត្រា​របស់​ប្រទេសចិន​ដែលធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ១៩៩១ និង២០០៧។

ដោយឡែក នៅ​តំបន់​អឺរ៉ុប​ក៏​ស្វះ​ស្វែងរកការរៀបចំ​បាល់ទាត់​នារី​ World Cup ជា​លើកទី៣​ដែរ​ បន្ទាប់ពី​ប្រទេសបារាំង​ធ្លាប់​ធ្វើ​​ឆ្នាំ២០១៩ និងស៊ុយអែត ធ្វើ​នៅឆ្នាំ១៩៩៥។ លើកនេះ ប្រទេស​អាល្លឺម៉ង់ ​បែលហ្ស៊ិក និង​ហុល្លង់​បាន​ចាប់ដៃ​គ្នា​ដើម្បី​ប្រជែង​ជា​មួយប្រេស៊ីល និង​សហរដ្ឋ​អាមេរិក-ម៉ិកស៊ិក​។

ការសម្រេចចិត្តថា ប្រទេស​ណា​ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ស្ត្រីលើកទី១០ ឆ្នាំ​២០២៧​ នឹងត្រូវប្រកាសនៅខែឧសភាឆ្នាំ​២០២៤​ តាមរយៈការបោះឆ្នោតបើកចំហនៅមហាសន្និបាតរបស់ FIFA ក្នុង​ទីក្រុងបាងកក ប្រទេសថៃ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Insidethegames

The post ពេលនេះ៦ប្រទេសបានដាក់ពាក្យធ្វើ​ជា​ម្ចាស់​ផ្ទះបាល់ទាត់នារីពិភពលោកឆ្នាំ២០២៧ appeared first on Kampuchea Thmey Daily.

បែលហ្ស៊ិក ហូឡង់ និងអាល្លឺម៉ង់ រួមគ្នាដេញថ្លៃធ្វើម្ចាស់ផ្ទះបាល់ទាត់នារីពិភពលោក២០២៧
ប្រទេស​បែលហ្ស៊ិក ហូឡង់ និងអាល្លឺម៉ង់ បានបើកការដេញថ្លៃរួមគ្នាជាផ្លូវការ ដើម្បីធ្វើជាម្ចាស់ផ្ទះ​រៀបចំ​ការប្រកួតបាល់ទាត់នារីពិភពលោក (FIFA Women’s World Cup) នៅឆ្នាំ២០២៧។

ប្រទេសទាំង​៣​នៅអឺរ៉ុបបានអះអាងថា ការដេញថ្លៃរួមគ្នារបស់ពួកគេដែលត្រូវបាន​ដាក់ឈ្មោះជាផ្លូវការ ថា  BNG2027  នឹង “បំបែកមូលដ្ឋានថ្មីដោយធានាថា វាផ្តល់នូវការប្រកួតប្រជែងលើកម្រិតដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រនៃការប្រកួតបាល់ទាត់នារី”។

ការប្រកួតនឹងត្រូវធ្វើឡើងនៅទូទាំងព្រំដែននៃប្រទេសទាំង​៣​ ដោយអ្នករៀបចំសង្ឃឹមថា វាអាចកាត់បន្ថយការធ្វើដំណើរ និងជួយធ្វើឱ្យការប្រកួតមាននិរន្តរភាពតាមដែលអាចធ្វើទៅបាន។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ប្រធានសហព័ន្ធកីឡាបាល់ទាត់បែលហ្ស៊ិក លោក Pascale Van Damme,​ ប្រធានសហព័ន្ធកីឡាបាល់ទាត់ហូឡង់ លោក Just Spee និងប្រធានសមាគមបាល់ទាត់អាល្លឺម៉ង់ លោក Bernd Neuendorf បានប្រកាសពីការចាប់ផ្តើមដេញថ្លៃជាផ្លូវការ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ៖«បន្ទាប់ពីការរៀបចំជាច្រើនខែ យើងទន្ទឹងរង់ចាំការបង្ហាញរបស់យើងក្នុងការធ្វើជាម្ចាស់ផ្ទះ FIFA 2027 Women’s World Cup។ យើងជឿជាក់ថា នឹងផ្តល់នូវការប្រកួតប្រកបដោយគុណភាពដែលមិនអាចប្រៀប​បានសម្រាប់ក្រុម​ចូលរួម និងអ្នកគាំទ្រមកពីជុំវិញពិភពលោក​​​»។

ការដេញថ្លៃរួមគ្នារបស់ប្រទេស​នៅ​តំបន់​អឺរ៉ុប​គឺជាផ្នែកមួយនៃការប្រជែងគ្នាចំនួន ៤ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃការប្រកួតឆ្នាំ២០២៧ រួមជាមួយនឹងប្រទេសអាហ្វ្រិកខាងត្បូង ប្រេស៊ីល និងការដេញថ្លៃរួមគ្នាដោយម៉ិកស៊ិក និងសហរដ្ឋអាមេរិក។

ការប្រកួត FIFA Women’s World Cup ឆ្នាំ២០២៣​​ ដែល​ទើប​តែ​ចប់​​ ត្រូវបានសហម្ចាស់ផ្ទះអូស្ត្រាលី និងនូវែលសេឡង់​ដែល​មាន​​ក្រុមចំនួន ៣២ប្រទេសជាលើកដំបូង ហើ​យ​ក្រុមអេស្ប៉ាញ​បានយកឈ្នះក្រុមអង់គ្លេស​ ១-០​ ដើម្បី​ក្លាយ​ជាម្ចាស់​ជើង​ឯក​ FIFA Women’s World Cup ជាលើកដំបូង។

ចំពោះអាល្លឺម៉ង់​​ធ្លាប់ធ្វើជាម្ចាស់ផ្ទះ FIFA Women’s World Cup ម្ដងកាលពីឆ្នាំ២០១១ ពេលដែលពាន​ធ្លាក់​ទៅ​ដៃ​របស់​ក្រុមបាល់ទាត់​នារី​ជប៉ុន៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ canberratimes.com.au

The post បែលហ្ស៊ិក ហូឡង់ និងអាល្លឺម៉ង់ រួមគ្នាដេញថ្លៃធ្វើម្ចាស់ផ្ទះបាល់ទាត់នារីពិភពលោក២០២៧ appeared first on Kampuchea Thmey Daily.

ក្រុមប្រឹក្សាកីឡាអេស្ប៉ាញនឹងចូលខ្លួន បើសហព័ន្ធបរាជ័យដោះស្រាយរឿងលោក Rubiales
សហព័ន្ធកីឡាបាល់ទាត់អេស្បាញ (RFEF) បានរងការរិះគន់ បន្ទាប់ពីរបៀបវារៈរបស់ស្ថាប័នគ្រប់គ្រងសម្រាប់មហាសន្និបាតវិសាមញ្ញដែលគ្រោងធ្វើនៅថ្ងៃសុក្រ ទី២៥ ខែសីហា មិនបាននិយាយអំពីឧបទ្ទវហេតុ​ពាក់ព័ន្ធនឹងប្រធានរបស់ខ្លួន លោក Luis Rubiales ដែល​បាន​ថើប​មាត់​កីឡាការិនី Jennifer Hermoso។

ក្រុមប្រឹក្សាកីឡាជាន់ខ្ពស់របស់រដ្ឋាភិបាល (CSD) បានព្រមានថា ខ្លួននឹងឈានជើងចូល ប្រសិនបើសហព័ន្ធបាល់ទាត់អេស្បាញ REFF បរាជ័យក្នុងការចាត់​វិធាន​ការ​ប្រឆាំងនឹង លោក Rubiales ។

Rubiales បានប្រឈមមុខនឹងការរិះគន់ បន្ទាប់ពីបានថើបកីឡាការិនី Hermoso អំឡុងពេលពិធីប្រគល់មេដាយ បន្ទាប់ពីជ័យជម្នះរបស់អេស្ប៉ាញលើក្រុមអង់គ្លេស ក្នុងវគ្គផ្តាច់ព្រ័ត្រ FIFA Women’s World Cup។

បន្ទាប់​ពី​​បុរសវ័យ ៤៦ឆ្នាំរូបនេះបានសុំទោសចំពោះអាកប្បកិរិយារបស់ខ្លួន នាយករដ្ឋមន្រ្តីរបស់ប្រទេសនេះ លោក Pedro Sanchez បាននិយាយថា “មិនគ្រប់គ្រាន់ទេ” ខណៈឧបនាយករដ្ឋមន្ត្រីទី២ លោក Yolanda Díaz បានអំពាវនាវឱ្យលោក “លាលែងពីតំណែង” ។

ឥឡូវនេះ ប្រធានក្រុមប្រឹក្សាកីឡាជាន់ខ្ពស់របស់រដ្ឋាភិបាល លោក Victor Francos បានអះអាងថា ក្រុមប្រឹក្សានឹងចូលខ្លួនចាត់ការ​ ប្រសិនបើវិធានការវិន័យមិនត្រូវបានធ្វើឡើងប្រឆាំងនឹង លោក Rubiales ។

លោក Francos បាននិយាយថា ៖«យើងមានភាពច្បាស់លាស់ជាមួយ RFEF អំពីតម្រូវការក្នុងការបើកដំណើរការដែលបង្កើតឡើងដោយច្បាប់កីឡា។ យើងមិនអាចឆ្លងកាត់ការមិនបើកដំណើរការនីតិវិធីផ្ទៃក្នុងទាំងនោះ​ទេ។ យើងនឹងរង់ចាំការដោះស្រាយរឿងនេះជាបន្ទាន់ ដែលវាមានកម្រិតខ្លាំងចំពោះមនុស្សពីរនាក់ដែលពាក់ព័ន្ធ ហើយមិនមានអ្វីច្រើនក្នុងការស៊ើបអង្កេត»។

ឥឡូវនេះត្រូវបានគេរាយការណ៍ថា ករណីនេះអាចត្រូវបានផ្ទេរទៅតុលាការរដ្ឋបាលកីឡាអេស្ប៉ាញ (TAD) បន្ទាប់ពីក្រុមប្រឹក្សាកីឡាជាន់ខ្ពស់របស់រដ្ឋាភិបាល បានទទួលពាក្យបណ្តឹងជាផ្លូវការប្រឆាំងនឹងលោក។

ក្រុមប្រឹក្សាកីឡាជាន់ខ្ពស់របស់រដ្ឋាភិបាល មានអំណាចទាមទារឲ្យដកអ្នកគ្រប់គ្រងដែលសាងភាពអាម៉ាស់ចេញ ព្រោះវាជាស្ថាប័នស្វយ័តរបស់ក្រសួងវប្បធម៌ និងកីឡា។

វាត្រូវបានគេរាយការណ៍ថា Liga F ដែលជាលីគបាល់ទាត់នារីរបស់អេស្ប៉ាញ ក៏បានដាក់ពាក្យប្តឹងទៅ CSD ដើម្បីបណ្តេញលោក Rubiales ចេញផងដែរ។ គេបានហៅសកម្មភាពនេះថាជា “ការអាម៉ាស់លើឆាកអន្តរជាតិដែលមិនធ្លាប់មានពីមុនមក”៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz

The post ក្រុមប្រឹក្សាកីឡាអេស្ប៉ាញនឹងចូលខ្លួន បើសហព័ន្ធបរាជ័យដោះស្រាយរឿងលោក Rubiales appeared first on Kampuchea Thmey Daily.

ប្រធាន FIFA រងការរិះគន់ពីការជិះយន្តហោះឯកជននៅកោះប៉ាស៊ីហ្វិក​ពេលWorld Cupនារី
អតីតកីឡាករបាល់ទាត់ជម្រើសជាតិអូស្ត្រាលី និងជាសកម្មជនសិទ្ធិមនុស្ស លោក Craig Foster បានរិះគន់ ប្រធាន FIFA ចំពោះសកម្មភាពមិនសមរម្យប្រឆាំងនឹងការប្រែប្រួលអាកាសធាតុក្នុងព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោក (Women’s World Cup) នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់។

ការយកចិត្តទុកដាក់ត្រូវបានទាក់ទាញឱ្យប្រធាន FIFA លោក Gianni Infantino ប្រើប្រាស់យន្តហោះឯកជនដើម្បីចំណាយពេលប្រាំមួយថ្ងៃពីការប្រកួតនៅកោះប៉ាស៊ីហ្វិក។

សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិដែលនៅប្រទេសស្វីសរូបនេះត្រូវបានគេជឿថាបានធ្វើដំណើរជាង ៤០ ០០០គីឡូម៉ែត្រតាមយន្តហោះក្នុងអំឡុងពេលការប្រកួតបាល់ទាត់នារីពិភពលោក។

លោក Foster បានអះអាងថា ស្ថាប័ន FIFA បានទទួលឥទ្ធិពលពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលសម្បូរប្រេង និងប្រទេសកាតារ សម្បូរហ្គាស ដែលបានរៀបចំការប្រកួត FIFA World Cup កាលពីឆ្នាំមុន ​ធ្វើឲ្យ​ខកខានក្នុងការបំពេញកាតព្វកិច្ចក្រោមក្របខណ្ឌសកម្មភាពអាកាសធាតុរបស់អង្គការសហប្រជាជាតិ (UN)។

លោក Foster បានពណ៌នាថា ការប្រកួតបាល់ទាត់នារីពិភពលោក នៅអូស្ត្រាលី និងនូវែលសេឡង់ ឆ្នាំ២០២៣ ថាជាឱកាស​ខកខានក្នុងការបង្កើនការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ហើយក៏បានរិះគន់អ្នករៀបចំការប្រកួតផងដែរ។

FIFA បានចេញផ្សាយយុទ្ធសាស្រ្តនិរន្តរភាពសម្រាប់ការប្រកួតបាល់ទាត់នារីពិភពលោក ដែលគ្របដណ្តប់លើគោលដៅសង្គម សេដ្ឋកិច្ច និងបរិស្ថានសម្រាប់ការប្រកួតនេះ។

ទីតាំងទាំង ១០ របស់ខ្លួនសម្រាប់ការប្រកួតគឺ “អគារត្រូវតែបៃតង” ដែលផ្តល់មូលនិធិដល់គម្រោងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ក្នុងការប៉ុនប៉ងដើម្បីទូទាត់ការធ្វើដំណើររបស់ក្រុមការបំភាយឧស្ម័ន។

ការប្រកួតបាល់ទាត់នារីពិភពលោក នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ គឺជាការប្រកួតដំបូងដែលមានក្រុមចំនួន៣២ ហើយធ្វើឡើងជាលើកដំបូងនៅក្នុងប្រទេសច្រើនជាងមួយ។ វាបានបញ្ចប់នៅថ្ងៃអាទិត្យ (ថ្ងៃទី២០ ខែសីហា) ដោយក្រុមនារីអេស្ប៉ាញ គ្រងជើងឯក៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz

The post ប្រធាន FIFA រងការរិះគន់ពីការជិះយន្តហោះឯកជននៅកោះប៉ាស៊ីហ្វិក​ពេលWorld Cupនារី appeared first on Kampuchea Thmey Daily.

អបអរសាទរ! ក្រុមនារីអេស្ប៉ាញឈ្នះជើង​ឯកពិភពលោកនារីលើកដំបូង
ក្រុម​បាល់ទាត់​នារី​ជម្រើសជាតិ​អេស្ប៉ាញ បាន​គ្រង​ជើង​ឯក​ពិភព​លោក​នារី​ឆ្នាំ​២០២៣ បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​ក្រុម​ខ្លាំងអង់គ្លេស​ដោយ​លទ្ធផល ១-០ នៅ​វគ្គ​ផ្តាច់​​ព្រ័ត្រ​​នៅ​ប្រទេស​អូស្ត្រាលី នា​ល្ងាច​ថ្ងៃ​អាទិត្យ ទី២០ ខែ​សីហា ឆ្នាំ២០២៣។

គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​នារី​អេស្ប៉ាញ​បាន​កើត​ឡើង​នៅ​នាទី​២៩ ក្នុង​វគ្គ​ទី១​ដោយ​កីឡាការិនី Carmona ដែល​បាន​ក្លាយ​ជា​វីរកីឡាការិនីអេស្ប៉ាញ​ បន្ទាប់​ពីបំប៉ោង​សំណាញ់​ទី​របស់​ក្រុម​នារី​អង់គ្លេស​ដើម្បី​នាំ​មុខ ១-០។ បន្ទាប់​មក អង់គ្លេស​បាន​ដាក់​សម្ពាធ និង​សម្រុក​យ៉ាង​ខ្លាំង ប៉ុន្តែ​មិន​អាច​បំប៉ោង​សំណាញ់​ទី​របស់​អេស្ប៉ាញ​បាន​ឡើយ។

នេះ​ជា​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​លើក​ដំបូង​សម្រាប់​ក្រុម​បាល់ទាត់​នារី​អេស្ប៉ាញ​ដែល​បាន​ឈ្នះ​ជើង​ឯក​នារី​ពិភព​លោក។

ចំណែក​ក្រុម​បាល់ទាត់​នារី​អង់គ្លេស​បាន​​​ត្រឹម​ចំណាត់​ថ្នាក់​លេខ​២​ជា​លើក​ទី២​ក្នុង​ប្រវត្តិសាស្ត្ររ​របស់​ខ្លួន បន្ទាប់​ពី​​ធ្លាប​បាន​ជើង​ឯក​រង​​លើក​ទី១​​កាល​ពី​​ឆ្នាំ២០១៥។ ដោយ​ឡែក​ចំណាត់​ថ្នាក់​លេខខ​៣​​បាន​ទៅ​ក្រុមនារីស៊ុយអែត បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​នារី​ម្ចាស់​ផ្ទះ​អូស្ត្រាលី ២-០។

ប្រាក់​រង្វាន់ និង​ពាន​រង្វាន់

ក្រុម​ជើង​ឯក៖ នារី​អេស្ប៉ាញ ទទួល​បាន​ប្រាក់​រង្វាន់​១០,៥​លានដុល្លារ​អាមេរិក

ជើងឯករង៖ ក្រុម​នារី​អង់គ្លេស ទទួល​បាន​ប្រាក់​រង្វាន់៧​,៥​លាន​ដុល្លារ​អាមេរិក

លេខ​៣៖ ក្រុម​នារី​ស៊ុយអែត ទទួល​បាន​ប្រាក់​រង្វាន់៦​,៧៥​លាន​ដុល្លារ​អាមេរិក

លេខ៤៖ ក្រុម​អូស្ត្រាលី ទទួល​បាន​ប្រាក់​រង្វាន់៦,២៥​លាន​ដុល្លារ​អាមេរិក

ស្បែកជើងមាស​បានទៅកីឡាការិនីជប៉ុន Hinata Miyazawa ស៊ុតបាន៥​គ្រាប់

កីឡាការិនី​ល្អ​ប្រចាំ​ព្រឹត្តិការណ៍​គឺ Aitana Bonmati របស់​អេស្ប៉ាញ

កីឡាការិនី​វ័យ​ក្មេងល្អ​ជាង​គេគឺ​ Salma Paralluelo របស់​អេស្ប៉ាញ

អ្នកចាំទី​ល្អ​ជាង​គេ​គឺ Mary Earps របស់​អង់គ្លេស

ក្រុម Fair Play គឺ ក្រុម​នារីជប៉ុន

អត្ថបទ៖ វីរបុត្រ

The post អបអរសាទរ! ក្រុមនារីអេស្ប៉ាញឈ្នះជើង​ឯកពិភពលោកនារីលើកដំបូង appeared first on Kampuchea Thmey Daily.

ក្រុមអាស៊ី២ឡើងវគ្គ១/៤ ខណៈក្រុមអាហ្រិ្វកធ្លាក់អស់ត្រឹមវគ្គ១៦ក្រុមជើងឯកនារីពិភពលោក
ការ​ប្រកួត​បាល់ទាត់​នារី​ជើង​ឯក​ពិភព​លោក ឆ្នាំ​២០២៣ បាន​ឈាន​ដល់​វគ្គ​៨​​ក្រុម​ចុង​ក្រោយ​ហើយ​ដោយមាន២ក្រុម​មក​ពីតំបន់​អាស៊ី និង​៦​ក្រុម​មក​ពី​តំបន់​អឺរ៉ុប ប៉ុន្តែ​គ្មាន​ក្រុម​មក​ពី​តំបន់​អាហ្វ្រិក​ណា​មួយ​ឡើង​ដល់​វគ្គ​៨ក្រុមចុងក្រោយឡើយ។

រឿងគួរឲ្យចាប់​អារម្មណ៍​ ក្រុមមកពីតំបន់អាហ្រិ្វក​៣ក្រុមគឺ នីហ្សេរីយ៉ា អាហ្រិកខាងត្បូង និងម៉ារ៉ុក បានឡើងដល់វគ្គ ១៦ក្រុមចុងក្រោយ ប៉ុន្តែ​គួរឲ្យសោកស្តាយក្រុមទាំង​៣មិនអាចបន្តទៅវគ្គ៨ចុងក្រោយ​ឡើយ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​នារី​ជើង​ឯក​ពិភព​លោក​ឆ្នាំ​២០២៣។

ទោះបី​ជាមិន​អាច​ឡើងទៅវគ្គបន្តក្តី ក៏​ក្រុមក្នុងតំបន់អាហ្វ្រិក ៣ក្រុមនេះ​បាន​ធ្វើឲ្យអ្នកគាំទ្រ​ភ្ញាក់ផ្អើល​ខ្លាំង ដោយសារ​ការ​ឡើង​ដល់​១៦ក្រុមចុងក្រោយ​ជា​កំណត់​ត្រា​ដ៏​ល្អ​របស់​ពួក​គេ។

វគ្គសន្សំពិន្ទុក្នុងពូល ក្រុមបាល់ទាត់នារី នីហ្សេរីយ៉ា​ បាន​ឆ្លងកាត់ ៣ប្រកួត​គឺ​ឈ្នះ​១ ស្មើ ២​ មាន​៥ពិន្ទុ ឈរ​លេខ​២​ក្នុង​ពូល  ហើយក្រុម​ម្ចាស់​ផ្ទះ​អូស្រ្តាលី​ឈរលេខ១ក្នុងពូល B។

ចំពោះក្រុម អាហ្រិ្វកខាងត្បូង ស្ថិតក្នុងពូល G ជាមួយក្រុមខ្លាំងៗរួមមាន ស៊ុយអែត អ៊ីតាលី និង អាហ្សង់ទីន។​ ឆ្លងកាត់៣ប្រកួត ក្នុងវគ្គសន្សំពិន្ទុក្នុងពូល ក្រុម​នារីអាហ្រិ្វកខាងត្បូង ឈរលេខ ២ ដោយឈ្នះ១ ស្មើ១ និងចាញ់១ មាន ៤ពិន្ទុ។ វាជារឿងដែលមិនគួរឲ្យជឿថា ក្រុម អាហ្វ្រិកខាងត្បូងអាចឡើងវគ្គបន្តបាន។ ចំណែក​ក្រុម​នារី ម៉ារ៉ុក ស្ថិតក្នុងពូល H ជាមួយក្រុម អាឡឺម៉ង់ កូឡុំប៊ី និង កូរ៉េខាងត្បូង។​ ឆ្លង់កាត់ ៣ប្រកួត ក្នុងវគ្គសន្សំពិន្ទុក្នុងពូល ម៉ារ៉ុក ឈរលេខ ២ ដោយឈ្នះ២ ចាញ់១ មាន៦ពិន្ទុ។

ដោយ​ឡែក្រុម​បាល់ទាត់​នារី​ពីតំបន់​អាស៊ី​មាន​តែ​២​ប៉ុណ្ណោះ​ដែល​បាន​កៅអីនៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​គឺ​ម្ចាស់​ផ្ទះ​អូស្ត្រាលី និង​ជប៉ុន ហើយ​ក្រុម​ទាំងពីរ​​ធ្វើ​បាន​ល្អ​​បន្ត​ទៀត​​ដោយ​បាន​ឈាន​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

ចំណែក​​ក្រុម​មក​ពី​តំបន់​អឺរ៉ុប​មាន​ច្រើន​ជាង​គេ​ក្នុង​​វគ្គ​៨​ក្រុម​ចុង​ក្រោយ​គឺអេស្ប៉ាញ ហូឡង់ ស៊ុយអែត បារាំង អង់គ្លេស និង កូឡុំប៊ី។ កាលវិភាគការប្រកួតក្នុងវគ្គ ៨ក្រុមចុងក្រោយមាន​ដូច​ខាង​ក្រោម៖

ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣​

ក្រុមនារី អេស្ប៉ាញ vs នារី ហូឡង់

ក្រុមនារី ជប៉ុន vs នារី ស៊ុយអែត

ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៣

ក្រុមនារី អូស្រ្តាលី vs នារី បារាំង

ក្រុមនារី អង់គ្លេស vs នារី កូឡុំប៊ី

អត្ថបទ៖ ផា រតនា

The post ក្រុមអាស៊ី២ឡើងវគ្គ១/៤ ខណៈក្រុមអាហ្រិ្វកធ្លាក់អស់ត្រឹមវគ្គ១៦ក្រុមជើងឯកនារីពិភពលោក appeared first on Kampuchea Thmey Daily.