Gluta Archives - Kampuchea Thmey Daily

គ្រោះថ្នាក់២យ៉ាងចំពោះអ្នកប្រើថ្នាំ គ្លូតា កំលុងពេលចាក់វ៉ាក់សាំងបង្ការកូវីដ-១៩
អ្នកដែលនិយមលេបឬចាក់ថ្នាំ គ្លូតា ជាប្រចាំ គប្បីមានការប្រុងប្រយ័ត្នខ្ពស់កំលុងពេលចាក់វ៉ាក់សាំង ព្រោះជាតិស្ករ Glutathione ឬហៅខ្លីថា គ្លូតា  គឺជាធាតុផ្សំនៃសារធាតុគីមី ដែលមិនមានការ​រកឃើញដោយវិទ្យាសាស្ត្រ​អាចធានាអំពីសុវត្ថិភាពក្នុងការ​ប្រើប្រាស់​នៅឡើយ។

ជាពិសេស គ្លូតា សំយោគ (គីមី) អាចបង្កគ្រោះថ្នាក់ដល់សុខភាព ចំពោះអ្នកដែលត្រូវចាក់វ៉ាក់សាំង ត្បិតការប្រើឱសថនេះមិនត្រឹមត្រូវ នឹងបង្កគ្រោះថ្នាក់ពីរយ៉ាងធំៗគឺ បញ្ហាផ្លូវដង្ហើមនិងជំងឺស្បែកធ្ងន់ធ្ងរ។ ក្នុងករណីខ្លះ គេអាចមានអាការហើមមុខខ្លាំងទៀតផង។

រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) បានព្រមានសាធារណជនដែលទម្លាប់ប្រើ គ្លូតា គួរតែចៀសវាងការលេបឬចាក់ថ្នាំបំប៉នឱ្យស្បែកស ឬប្តូរពណ៌មួយនេះយ៉ាងហោច ២ សប្ដាហ៍មុនពេលចាក់វ៉ាក់សាំង និងត្រូវរង់ចាំពី ២-៤ សប្ដាហ៍ក្រោយចាក់ដូសទី២ សឹមបន្តប្រើវាទៀត។ ពុំនោះទេ រាងកាយអាចប្រតិកម្មជាមួយថ្នាំដោយអាចធ្វើឱ្យស្ទះខ្យល់ដង្ហើម ហើយនាំឱ្យដង្ហើមដកញាប់ខុសប្រក្រតី។ មួយវិញទៀត ការចាក់បញ្ចូលជាតិគ្លូតាសំយោគ ឬលេបទៅក្នុងរាងកាយយ៉ាងលើសលុប អាចបណ្តាលឱ្យថ្លើមឈប់ផលិតសារធាតុគ្លូតាធម្មជាតិ ហើយនាំឱ្យកើតជំងឺមហារីកស្បែក។

ការផ្អាកប្រើប្រាស់ឱសថនេះមួយអន្លើសិន អាចការពារគ្រោះថ្នាក់សុខភាពផ្សេងទៀតផងដែរ ខណៈហានិភ័យរបស់វា ​កំពុងត្រូវសិក្សាបន្ថែម៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Prevention

ចុចអាន៖ តើអ្នកនិយមចាក់ Botox រងផលប៉ះពាល់ដែរទេ ក្រោយពេលចាក់វ៉ាក់សាំងកូវីដ-១៩?

ចុចអាន៖ លេប​ថ្នាំ Gluta ឲ្យ​ស្បែក​ស អាច​ប៉ះពាល់​ដល់​ក្រពះ​ពោះវៀន​អត់?

The post គ្រោះថ្នាក់២យ៉ាងចំពោះអ្នកប្រើថ្នាំ គ្លូតា កំលុងពេលចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ appeared first on Kampuchea Thmey Daily.

ម្ដាយៗបំបៅដោះកូន អាចញ៉ាំថ្នាំ Gluta ឲ្យស្បែកសបានអត់?
ម៉ាក់ៗ ​ដែល​ទើប​តែ​សម្រាល​កូន​រួច ឬ​ម៉ាក់ៗ​ដែល​កំពុង​បំបៅ​ដោះ​កូន​មួយ​ចំនួន បារម្ភ​ខ្លាំង​រឿង​ខ្លាច​លែង​ស្អាត សម្បុរមិនស​ដូច​មុន។ មានម៉ាក់ៗខ្លះ​ប្រើ​ផលិតផល​ប៉ះពាល់​ដល់ស្បែក ឬ​សុខភាព ដូចជា លាប​ឡេ​លាយ ញ៉ាំ​ថ្នាំ ឬ​ម្សៅ​ធ្វើឲ្យ​ស្រក​គីឡូ ស្បែក​ឆាប់​ស​ក៏មាន។

ទាក់​ទង​នឹង​រឿង​លេប​ថ្នាំ​ពពួក Gluta ​ជួយ​ធ្វើ​ឲ្យ​ស្បែក​សពី​ខាង​ក្នុង​ពេល​កំពុង​បំបៅ​ដោះ​កូន​នេះ លោក​ស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯក​ទេស​ផ្នែក​សម្ភព និង​រោគស្រ្តី​នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព មាតា បាន​ណែនាំ​ឲ្យ​ដឹង​ថា ​ក្នុង​អំឡុង​ពេល​ពពោះ សម្រាល​កូនរួច និង​ពេល​កូន​នៅ​បៅ​ដោះ​នៅ​ឡើយ​នោះ ម៉ាក់ៗ​ទាំង​អស់​មិន​ត្រូវ​ប្រើ​ផលិតផល​ថ្នាំ​ផ្តេស​ផ្តាស​​ដែល​គ្មាន​ការ​ណែនាំ​ឲ្យ​ប្រើ​ពី​អ្នក​ជំនាញ​ឡើយ។

ដូច​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនសែនសុខ ក៏​បាន​ឲ្យ​ដឹងដែរ​ថា ចំពោះ​រឿង​ប្រើ​ថ្នាំ Gluta​ ធ្វើ​ឲ្យ​ស្បែកស​នេះ នៅ​មិន​ទាន់​មាន​ការ​សិក្សា​ច្បាស់​លាស់​នៅ​ឡើយ​ទេ ហើយក៏​មិន​ប្រាកដ​ដែរថា វា​មាន​សុវត្ថិភាព​ចំពោះ​សុខភាព ដូច​នេះ​យកល្អ បើ​អាច​មិន​គួរ​ប្រើ​ថ្នាំផ្តេសផ្តាស​ដែល​គ្មាន​ការ​បញ្ជាក់​ច្បាស់​លាស់​ឡើយ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ មុនពេល​ហ៊ានចាក់ឬលេប Gluta បានដឹងពីការពិត​គួរ​ព្រឺខ្លាចនេះឬនៅ?

ចុចអាន៖ ចង់​កែ​សម្ផស្ស​ដោយ​ប្រើ​ថ្នាំ Botox ត្រូវ​ដឹង​ពី​ថ្នាំ​នេះ​ឲ្យ​ច្បាស់​សិន

The post ម្ដាយៗបំបៅដោះកូន អាចញ៉ាំថ្នាំ Gluta ឲ្យស្បែកសបានអត់? appeared first on Kampuchea Thmey Daily.

លេប​ថ្នាំ Gluta ឲ្យ​ស្បែក​ស អាច​ប៉ះពាល់​ដល់​ក្រពះ​ពោះវៀន​អត់?
មិន​ថា នារីៗ ឬបុរសៗ​ទេ សម័យ​នេះ គឺ​ម្នាក់ៗ សុទ្ធ​តែ​ចង់​បាន​ស្បែកស​ស្អាត​គ្រប់ៗ​គ្នា។ មាន​គ្នា​យើង​ខ្លះ ហេតុ​តែ​ចង់​បាន​ស្បែក​សឆាប់ ហើយស​ខ្ចី​ដូចសំបក​ចេក ក៏​សម្រេច​ចិត្ត​ផឹក​ពពួក​ថ្នាំ gluta។ តើ​ថ្នាំ​ធ្វើ​ឲ្យ​ស្បែក​ស្អាត​ប្រភេទ​នេះ ប៉ះពាល់ដល់ក្រពះ-ពោះវៀនអត់?

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ការ​លេប​គ្រប់​ប្រភេទ​ថ្នាំ សុទ្ធ​តែ​បណ្តាល​ឲ្យ​មាន​ផល​វិបាក និង​ផលរំខាន​គ្រប់​ប្រភេទ​ទាំង​អស់ មិន​ថា​តិចឬច្រើន​នោះ​ទេ រួម​ទាំង​មាន​ប្រតិកម្ម​ថែម​ទៀត​ផង។ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ទៀត​ថា ផល​រំខាន​ដែល​បណ្តាល​មក​ពី​ការ​លេប​ថ្នាំ​មាន​ដូចជា៖

– ឈឺពោះ
– ហើមពោះ
– រាករូស
– មាន​ជាតិ​ហ្គាស
– ប្រតិកម្ម រមាស់ ហើម
– ពេល​ខ្លះ​អាច​ប្រឈម​នឹង​បាត់​បង់ជីវិត​ថែម​ទៀត។

ម៉្យាង​វិញ​ទៀត លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ដែរ​ថា ការ​លេប​ថ្នាំ Gluta មិន​សូវ​បាន​ផល​ ធ្វើ​ឲ្យ​ស្បែក​ស​នោះ​ទេ ព្រោះ​ពោះ​វៀន​មិន​សូវ​ស្រូប​ជាតិ Gluta ទេ៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖មុនពេល​ហ៊ានចាក់ឬលេប Gluta បានដឹងពីការពិត​គួរ​ព្រឺខ្លាចនេះឬនៅ

ចុចអាន៖ពិចារណាម្ដងទៀត! បើសិនចង់បកស្បែកឬចាក់ថ្នាំឱ្យសម្បុរស

The post លេប​ថ្នាំ Gluta ឲ្យ​ស្បែក​ស អាច​ប៉ះពាល់​ដល់​ក្រពះ​ពោះវៀន​អត់? appeared first on Kampuchea Thmey Daily.

មុនពេល​ហ៊ានចាក់ឬលេប Gluta បានដឹងពីការពិត​គួរ​ព្រឺខ្លាចនេះឬនៅ?
ជាតិស្ករ glutathione ដែលជាសារធាតុគីមីសំយោគមួយ ត្រូវបានប្រើសម្រាប់​ព្យាបាលជំងឺមហារីក ហើយបែរជាឈ្មួញយកមកឃោសនា ថាជាថ្នំា កែស្បែក ថែសម្រស់ និងក្នុងវិធីពង្វក់ជាច្រើន​ទៀត។ គេផ្សាយពីវា​ច្រើនបែបច្រើនយ៉ាង ដើម្បីឱ្យអ្នកទិញ​ព្រមចំណាយលុយប្រើ តែគេមិនដែលនិយាយអំពីផល​អាក្រក់របស់វាឡើយ។

តើអ្នកលក់ឬអ្នករកស៊ីទំាងនោះ​នឹងទទួលខុសត្រូវ​​ព្យាបាលអ្នកប្រើ់ទេ ពេលពួកគេ​ធ្លាក់ខ្លួនឈឹ?

អត្ថបទនេះ ជា​ចេតនាល្អ ក្នុងការព្រមាន​ដល់នារី ឬបុរស​ដែលមិនចេះស្កប់ស្កល់ចំពោះ​ខ្លួនឯង ។ អត្ថបទសរសេរឡើង​ដោយ FARRAH NAZ KARIN និង ALIZA SHAH នៅកាសែតសិង្ហបុរី The Straits time  ។

អត្ថបទនេះ កើតមានឡើងក្រោយពី​ អាជ្ញាធរផ្នែកសុខភាពនៃប្រទេស​ជាច្រើន បានព្រមាន ប្រឆាំងនឹងការប្រើប្រាស់ផលិតផលចាក់ស្បែក លេប ឬផ្សេងពីនេះ ក្នុងវិធីណា​ដែលប្តូរ​ពណ៌ស្បែកមនុស្ស។

ជាតិស្ករ glutathione ដែលជាសារធាតុគីមីសំយោគមួយ ត្រូវបានប្រើសម្រាប់​ព្យាបាលជំងឺមហារីក មិនមែន​រក្សាឬបន្ថែម​សម្រស់ទេ។

និន្នាការបច្ចុប្បន្ននៅក្នុងឧស្សាហកម្មគ្រឿងសម្អាងនិងសម្ផស្ស ជាកន្លែងដែល Glutathione ឬហៅខ្លីថា គ្លូតា  គឺជាធាតុផ្សំនៃសារធាតុគីមី ដែលមិនមានការ​រកឃើញដោយវិទ្យាសាស្ត្រ​ថា មានសុវត្ថិភាពក្នុងការ​ប្រើប្រាស់​នោះឡើយ។

ជាធម្មតា រាងកាយមនុស្ស ​អាចបង្កើតជាតិគ្លូតាដោយ​ប្រព័ន្ធរាងកាយដែលបរិភោគរបបអាហារត្រឹមត្រូវ​​ តែមិនមែន​ពពួកគ្លូតា​ដែលគេ​ឃោសនា​ឱ្យ​យើងយកមកលេបនោះឡើយ។

គ្លូតាសំយោគ (គីមី) អាចបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរនិងរហូតដល់ស្លាប់។

ក្រុមវេជ្ជបណ្ឌិតបាននិយាយថា Gluta នេះ​តាមពិតជាជាតិស្ករគីមីច្រើនប្រភេទបញ្ជូលគ្នា ដែលត្រូវបានគេ​ចេញវេជ្ជបញ្ជាដល់អ្នកជំងឺមហារីកប្រើ ជួយពួកគេឱ្យស៊ូទ្រាំនឹងផលប៉ះពាល់នៃការព្យាបាលដោយប្រើគីមីបាន។ ការប្រើឱសថនេះ មិនត្រឹមត្រូវ បានបង្ករជា ជំងឺស្បែកធ្ងន់ធ្ងរនៅក្នុងប្រទេសជាច្រើនរួចមកហើយ។

Glutathione ធម្មជាតិមាននៅក្នុងបន្លែ ផ្លែឈើនិងសាច់ តែ​យើង​ត្រូវការ​ញាំវា​ចូលក្នុងរាងកាយ មុនពេលបំឡេងវាជាគ្លូតា ពិតដែលមិនសំយោគ ហើយមាន​សុវត្ថិភាព។

រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) បានប្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ New Straits Times Special Probes Team ថាសាធារណជនគួរតែចៀសវាងការចាក់ថ្នាំបំប៉នឱ្យស្បែកស ឬប្តូរពណ៌ ព្រោះគ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរជាច្រើនប្រភេទ​នឹងកើតមានឡើងមិនយូរឬឆាប់។

លោកស្រី វេជ្ជបណ្ឌិត Azura Mohd Affandi អ្នកជំនាញខាងរោគស្បែកនៅមន្ទីរពេទ្យគូឡាឡាំពួប្រទេស​ម៉ាឡេស៊ី ក៏បានព្រមានផងដែរថា គ្លូតា ដែលមិនមែន​ផលិតផ្ទាល់ក្នុងខ្លួនមនុស្ស គឺជាគីមី ។ ការចាក់ថ្នាំទំាងនេះទៅក្នុងរាងកាយ នាំឱ្យមានជំងឺឆ្លង និង​ខូចខាត សរីរាង្គផ្នែក​ក្នុង មានថ្លើម បេះដូង ក្រលៀន លំពែង​។ល។

លោកព្រមាន​ថា បណ្តា​អ្នកដែលចាក់ថ្នាំទាំងនេះ ភាគរយច្រើន​បំផុត ជាអ្នកកែសម្ផស្សដែលមិនមែនជាវេជ្ជបណ្ឌិត មិនបាន​ទទួលការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ។ ពួកគេ​នឹងមិនសប្បាយចិត្ត​ក្នុងការនិយាយការព័តឡើយព្រោះ​ឧស្សាហកម្មបំផ្លាញ​សុខមាលភាពនេះ រកបានវាល់លានដុល្លារ ធ្វើឱ្យពួកគេមាន​បានឡើងតែក្នុងមួយប៉ព្រិចភ្នែក។

អ្វីដែលអាក្រក់ជាងនេះទៅទៀត ឧបករណ៍ដែលបានប្រើប្រាស់ មិនត្រូវបានការពារ​ស្ងោរ​រំងាប់មេរោគ តាមបែបវេជ្ជសាស្ត្រ​តឹងតែង​​ត្រឹមត្រូវ ថែមទំាង​បណ្តាលឱ្យមានការឆ្លងបាក់តេរី ជំងឺរលាកថ្លើម (ព្យាបាលមិនជា) និងមេរោគអេដស៍។ល។

លោកស្រីបានបន្ថែមទៀតថា រឿងធំមួយទៀតការចាក់ចូលខ្លួននូវគីមីទំាងនោះ បង្កើតជាការស្ទះខ្យល់ដែលនាំឱ្យពពុះកខ្វក់ លាយលំ​ចូលទៅក្នុងសរសៃឈាមបណ្តាលឱ្យស្ទះ ដង្ហើមប្រែប្រួលមកខ្លីទៅៗ រហូតដល់ស្លាប់។

លោកស្រីផ្តាំចុងក្រោយថា ការចាក់បញ្ចូលជាតិគ្លូតាសំយោគ ឬលេបវាបន្ថែមទៅក្នុងខ្លួនយើងអាចបណ្តាលឱ្យថ្លើមឈប់ផលិតសារធាតុគ្លូតាធម្មជាតិ ដែលនាំទៅដល់មហារីកស្បែក។

ពួកអ្នកលក់ដូរ ដែលមិនគិតអំពីសុវត្ថិភាព​អតិថិជនខ្លួន កំពុង​ខឹងនឹង KPT ខ្លាំង​ហើយ យើងជាអ្នកអាន​សម្រេចចិត្ត​ខ្លួនឯងចុះ​ថា ជួយខាងអ្នកលក់ឬអាណិតអ្នករងគ្រោះ​ដែលគេបោកបញ្ឆោត?

ដោយ Mr Tomorrow

ចុចអាន៖ នារីកម្ពុជា​វ័យក្មេងប៉ុន្មានម៉ឺននាក់ ដែលនឹងរងគ្រោះ​ព្រោះការប្រើថ្នាំសម្រកទម្ងន់

ចុចអាន៖ អ្នកនិយមលេងថ្គាម V ចាក់ Botox ដឹងថា​កូនៗកើតមកនឹង​រងជំងឺអ្វីខ្លះដែរ?

The post មុនពេល​ហ៊ានចាក់ឬលេប Gluta បានដឹងពីការពិត​គួរ​ព្រឺខ្លាចនេះឬនៅ? appeared first on Kampuchea Thmey Daily.