Harry Styles Archives - Kampuchea Thmey Daily

តារាចម្រៀង Harry Styles ចេញលក់ទឹកអប់ដុតអារម្មណ៍ផ្លូវភេទ
តារាចម្រៀង និងសម្ដែងអង់គ្លេសដ៏មានប្រជាប្រិយភាព លោក Harry Styles កំពុងប្រកាសដាក់លក់ម៉ាកទឹកអប់ផ្ទាល់ខ្លួន ដែលវាមានមុខងារពិសេសក្នុងការបង្កើនអារម្មណ៍ផ្លូវភេទជាមួយមនុស្សស្និទ្ធស្នាល។

តារាប៉ុបវ័យ ២៩ឆ្នាំ ពេលនេះកំពុងបង្កើតជំនួញត្រាប់តាមតារាស្រី Gwyneth Paltrow ដែលបានចេញលក់ទៀនក្រអូបម៉ាក Goop ដែលទៀននេះអាចបញ្ចេញក្លិនក្រអូបជួយឱ្យនឹកឃើញដល់ក្លិនរបស់គូស្នេហ៍ដែលធ្លាប់រួមមេត្រីនឹងគ្នា។

ចំពោះម៉ាកទឹកអប់របស់ Harry Style មានឈ្មោះថា Harry Pleasing ដែលវាមាន ៣ក្លិនសម្រាប់ជ្រើសរើសរួមមាន Rivulets, Closeness and Bright ​និង Hot ខណៈក្លិនទាំង ៣ សុទ្ធតែផ្ដោតលើការដុតរោលអារម្មណ៍ក្នុងពេលរួមមេត្រីមិនថាជាមួយដៃគូស្និទ្ធស្នាល ឬមនុស្សប្លែកមុខឡើយ។

បច្ចុប្បន្នទឹកអប់ម៉ាក Harry Pleasing នៅមិនទាន់ដាក់លក់លើទីផ្សារនោះទេ ប្រសិនអតិថិជនចង់រកទិញ អាចរកទិញបាននៅលើវេបសាប Amazon ឬវេបសាយអនឡាញមួយចំនួនទៀត៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Jennie សិចស៊ីអស់ដៃ ក្នុងយុទ្ធនាការផ្សព្វផ្សាយយីហោ CK

ចុចអាន៖ ការប្រគំតន្ត្រី Engfa ម្ដងនេះ អ្នកគាំទ្រជូនអំណោយសុទ្ធតែជាដុំមាស

The post តារាចម្រៀង Harry Styles ចេញលក់ទឹកអប់ដុតអារម្មណ៍ផ្លូវភេទ appeared first on Kampuchea Thmey Daily.

Harry Styles បដិសេធមិនដើរតួជាព្រះអង្គម្ចាស់ក្នុងរឿង ទេពមច្ឆាតូច ឆ្នាំ ២០២៣
នៅពេលមហាជនបានដឹងអំពីការផលិតខ្សែភាពយន្តមនុស្សរឿង “ទេពមច្ឆាតូច” ពួកគេនាំគ្នាសង្ឃឹមថាតួព្រះអង្គម្ចាស់ Eric គឺសម្ដែងដោយ Harry Styles ឬ Shawn Mendes ជាដើម ។ ប៉ុន្តែអ្នកដឹកនាំរឿងបញ្ជាក់ថា តួព្រះអង្គម្ចាស់ Eric គឺជាលោក Jonah Hauer-King ព្រោះ Harry Styles បានបដិសេធក្នុងការដើរតួ ។

លោក Rob Marshall អ្នកដឹកនាំរឿងមានប្រសាសន៍ថា Harry Styles ជាបុរសគួរឲ្យស្រលាញ់និងអស្ចារ្យ ប៉ុន្តែចុងក្រោយគាត់បានបដិសេធមិនដើរតួព្រះអង្គម្ចាស់ Eric ទេ ។ យ៉ាងណាក្ដីលោក Marshall នៅតែសប្បាយចិត្តជាមួយតួអង្គឯកទាំងពីរក្នុងរឿងទេពមច្ឆាតូច ដែលពួកគេជាតារាចំណូលថ្មីនិងមានវ័យក្មេង ។

កាលពីឆ្នាំ ២០១៩ Harry Styles ធ្លាប់បដិសេធសំណើរដោយលើកយកហេតុផលចង់ផ្ដោតលើការងារបទចម្រៀងជាមុនសិន ហើយបន្ថែមទៀតថាទោះបីគាត់មិនបានសម្ដែងក៏ចាំទស្សនារឿងដ៏អស្ចារ្យនេះដែរ ។

គួរបញ្ជាក់ថារឿងទេពមច្ឆាតូចនឹងចេញផ្សាយនៅរោងភាពយន្តក្នុងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នេះ ចំណែកតួសំខាន់ៗរបស់យើងវិញគឺ Halle Bailey ជាមច្ឆាតូច Ariel Melissa McCarthy ជាបិសាច Jonah Hauer-King ជាព្រះអង្គម្ចាស់ Eric និងតួសម្ដែងជាច្រើនទៀត ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ តារាចម្រៀង Harry Styles មិនខ្លាចលេងម៉ូដសំលៀកបំពាក់ក្នុងកម្មវិធី Grammys ២០២៣

The post Harry Styles បដិសេធមិនដើរតួជាព្រះអង្គម្ចាស់ក្នុងរឿង ទេពមច្ឆាតូច ឆ្នាំ ២០២៣ appeared first on Kampuchea Thmey Daily.

ទស្សនិកជនរិះគន់ទង្វើរបស់ Harry Styles ផឹកស្រាក្នុងស្បែកជើង
ក្នុងពេលសម្តែងការប្រគំតន្រ្តីក្នុងប្រទេសអូស្ត្រាលីកាលពីល្ងាចថ្ងៃទី ២០ ខែកុម្ភៈ តារាចម្រៀង Harry Styles បានចាក់ស្រាចូលស្បែកជើងរបស់លោក ហើយបានផឹកវានៅលើឆាកដែលធ្វើឲ្យទស្សនិកជនរិះគន់ទង្វើមួយនេះ ។

កាលពីថ្ងៃទី ២០ ខែ កុម្ភៈ គេហទំព័រ Pagesix បានរាយការណ៍ថាតារាចម្រៀង Harry Styles ទើបតែបានសម្តែងនៅទីក្រុង Perth ប្រទេសអូស្ត្រាលី ដោយតារាចម្រៀងប្រុសផឹកទឹកពាក់ស្បែកជើងលើឆាក។ វីដេអូដែលថតដោយអ្នកគាំទ្រ បង្ហាញពីអតីតសមាជិក One Direction បានយកស្បែកជើង Adidas ចាក់ជាតិអាល់កុលចូលបន្ទាប់មកផឹកនៅមុខហ្វូងអ្នកគាំទ្រ។

ជាមួយគ្នានោះ Harry និយាយបែបកំប្លែងទៅកាន់អ្នកគាំទ្រថា “នេះគឺជាប្រពៃណីដ៏គួរឱ្យខ្លាចបំផុត មួយដែលខ្ញុំធ្លាប់ដឹង ហើយខ្ញុំមានអារម្មណ៍ដូចជាមនុស្សផ្សេង ខ្ញុំខ្មាស់គេ ក៏ដូចជាខ្មាស់ខ្លួនឯង”។ ភ្លាមៗវីដេអូនេះត្រូវបានគេផ្សព្វផ្សាយសកម្ម ភាពរបស់តារាចម្រៀងប្រុសរូបនេះត្រូវបានអ្នកទស្សនាជាច្រើនរិះគន់។ ក្នុងនោះក៏មានមតិមួយចំនួនបានបញ្ចេញថា “ផឹកទឹកក្នុងស្បែកជើងបែកញើស? និងអ្នកខ្លះទៀតបាននិយាយថា គួរឲ្យសង្វេគណាស់» «ហេតុអ្វីបានជាទស្សនិកជន លើកសរសើរបែបនេះ ខ្ញុំមានអារម្មណ៍ចង់ក្អួត» ។

ទោះយ៉ាងណាក៏ដោយ ក៏មានមតិគាំទ្រចំពោះ Harry Styles ផងដែរ ពួកគេជឿថាការផឹកស្រានៅក្នុងស្បែកជើង គឺជាទង្វើដ៏ពេញនិយមមួយនៅក្នុងប្រទេសអូស្ត្រាលី ដែលទង្វើនេះមានអត្ថន័យនាំសំណាងល្អក្នុងជីវិត ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Rihanna សារភាពថាមានសម្ពាធខ្លាំង អំឡុងពេលសម្រាលកូនដំបូង

The post ទស្សនិកជនរិះគន់ទង្វើរបស់ Harry Styles ផឹកស្រាក្នុងស្បែកជើង appeared first on Kampuchea Thmey Daily.

តារាចម្រៀង Harry Styles មិនខ្លាចលេងម៉ូដសំលៀកបំពាក់ក្នុងកម្មវិធី Grammys ២០២៣
លោក Harry Style សមាជិកក្រុមចម្រៀង One-Direction លេងម៉ូដសំលៀកបំពាក់បញ្ចេញចុងសុដន់ដើម្បីចូលរួមក្នុងកម្មវិធី Grammys ២០២៣ កាលពីយប់ថ្ងៃអាទិត្យទី០៥ ខែកុម្ភៈ ម្សិលមិញនេះ ។

សំលៀកបំពាក់តារាចម្រៀងប៉ុបខាងលើច្នៃម៉ូដដោយ EgonLab ម៉ាកបារាំងដ៏ល្បីល្បាញជាមួយនឹងគ្រីស្ទាល់ម៉ាក Swarovski បង្កើតបានជាអៀមចម្រុះពណ៌ភ្លឺផ្លេកៗគួរឲ្យចាប់អារម្មណ៍ ។

ចំពោះម៉ូដអៀមក្នុងកម្មវិធី Grammys មើលទៅស្រដៀងនឹងអៀមពណ៌ខៀវលាយក្រហមដែលគាត់ពាក់ក្នុងវីដេអូចម្រៀង “As It Was” បេះដាក់ ចំណែកឯអ្នកគាំទ្ររបស់ Harry វិញពេញចិត្តជាខ្លាំងទៅលើការស្លៀកពាក់បែបនេះដោយសរសេរបញ្ចេញមតិថា “បុរសរបស់ខ្ញុំស្អាតណាស់” ម្នាក់ទៀតសរសេរថា “គាត់ប្រៀបដូចជាគំនូរមួយផ្ទាំង” ។

តារាចម្រៀងវ័យ ២៩ ឆ្នាំដ៏សង្ហានេះបានរំពឹងថានឹងមានរាត្រីដ៏ធំនៅក្នុងកម្មវិធី Grammys បូករួមទាំងការឈ្នះពាន ៦ ផងដែរ ណាមួយលោក Harry ត្រូវឡើងសម្ដែងលើឆាក និងមានសំលៀកបំពាក់ក្រោយឆាករួចស្រេចពេលដល់ម៉ោងប្ដូរ ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ អ្នកគាំទ្រស្រឡាំងកាំង ក្រោយឃើញ Harry Styles ថើបមាត់គ្នាជាមួយ Nick Kroll

The post តារាចម្រៀង Harry Styles មិនខ្លាចលេងម៉ូដសំលៀកបំពាក់ក្នុងកម្មវិធី Grammys ២០២៣ appeared first on Kampuchea Thmey Daily.

Taylor Swift អបអរអតីតមិត្តប្រុស ក្រោយឈ្នះពានរង្វាន់ Grammys
Taylor Swift បានបង្ហាញការអបអរសាទរទៅកាន់តារាចម្រៀង Harry Styles ដែលជាអតីតមិត្តប្រុស​ បន្ទាប់ពីលោកបានទទួលពានរង្វាន់មួយ ធ្វើឲ្យទាក់ទាញការចាប់អារម្មណ៍នៅឯកម្មវិធីប្រគល់ពានរង្វាន់ Grammys ឆ្នាំ ២០២៣ នេះ។

បន្ទាប់ពីបែកបាក់ស្នេហាអស់រយៈពេល ១០ ឆ្នាំ តារាចម្រៀង Taylor Swift និង Harry Styles បានជួបគ្នាម្តងទៀតក្នុងកម្មវិធីប្រគល់ពានរង្វាន់ Grammy ឆ្នាំ ២០២៣ កាលពីថ្ងៃទី ៥ ខែ កុម្ភៈ នៅក្នុងកម្មវិធីនោះ Taylor ក៏បានស្វាគមន៍ Harry អំឡុងពេលការសម្តែងរបស់តារាចម្រៀង Steve Lacy ដោយឱបគ្នាមុនពេលជជែកគ្នាខ្លី និងថែមទាំងដាក់ដៃលើស្មារបស់ Harry ក្នុងការបង្ហាញការគាំទ្រ ។

ជាពិសេសនៅពេលដែលអាល់ប៊ុម Harry’s House របស់ Harry បានឈ្នះពានរង្វាន់សម្រាប់អាល់ ប៊ុមចម្រៀងប៉ុបល្អបំផុត Taylor បានគាំទ្រនិងអបអរសាទរដោយតារាប៉ុបរូបនេះក៏ក្រោកឡើងរាំនៅពេលដែល Harry ឡើងលើឆាកដើម្បីទទួលពានរង្វាន់ ។

យ៉ាងណាមិញ Harry Styles បានណាត់ជួប Taylor Swift ក្នុងឆ្នាំ ២០១២ ប៉ុន្តែបានបែកបាក់គ្នានៅមួយឆ្នាំក្រោយមក និងនៅក្នុងឆ្នាំ ២០១៤ តារាចម្រៀង Taylor បានចេញបទចម្រៀង Out of the Woods ដែលនិយាយអំពីទំនាក់ទំនងស្នេហារយៈពេលខ្លីអ្នកទាំងពីរផងដែរ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖ម៉ូដសំលៀកបំពាក់ប្លែកៗ របស់តារាល្បីលើកម្រាលព្រំក្រហមក្នុងកម្មវិធី Grammy ២០២៣

The post Taylor Swift អបអរអតីតមិត្តប្រុស ក្រោយឈ្នះពានរង្វាន់ Grammys appeared first on Kampuchea Thmey Daily.

អ្នកគាំទ្រស្រឡាំងកាំង ក្រោយឃើញ Harry Styles ថើបមាត់គ្នាជាមួយ Nick Kroll
អ្នកគាំទ្រមានការហួសចិត្ត និងស្រឡាំងកាំង បន្ទាប់ពីឃើញរូបថត និងវីដេអូដែលបានចែករំលែកលើផ្សព្វផ្សាយសង្គមបង្ហាញពី Harry Styles កំពុងឈរថើបជាមួយតារាសម្តែង Nick Kroll នៅមហោស្រពភាពយន្ត Venice ។

វត្តមានម្ចាស់បទ “As It Was” ដែលបានចូលរួមមហោស្រពភាពយន្តកាលពីថ្ងៃចន្ទក្នុងការផ្សព្វផ្សាយខ្សែភាពយន្ត “Don’t Worry Darling” គឺដោយសារតែរូបគេក៏បានសម្ដែងក្នុងរឿងដែលដឹកនាំដោយលោកស្រី Olivia Wilde ផងដែរ ។

អំឡុងពេលដែលកំពុងឈរអបអរសាទរការចាក់បញ្ជាំងឈុតខ្លីៗនៃរឿងមួយនេះ Harry Styles និងNick Kroll បានឈរថើបមាត់គ្នា បន្ទាប់មកអ្នកទាំងពីរបានឱបយ៉ាងផ្អែមល្ហែម អមដោយសំឡេងស្រែកហ៊ោ និងការទះដៃពីសំណាក់ទស្សនិកជនផងដែរ ។

ប៉ុន្តែក៏មានទស្សនិកជនមួយចំនួន ជាពិសេសអ្នកនិយមលេងអ៊ីនធឺណិតបានធ្វើការរិះគន់ចំពោះទង្វើររបស់ពួកគេ ដោយនិយាយថា វាជាអាកប្បកិរិយាមិនសមរម្យនោះទេ ។

បើទោះជាមានការិះគន់យ៉ាង​នេះ​ក្ដី​ក៏ Harry Styles បាននិយាយបើកចំហពីការស្រលាញ់ភេទដូចគ្នានៅលើឆាកប្រគំតន្ត្រីរបស់លោក ហើយថែមទាំងសារភាពថា រូបគេជាមនុស្សស្រលាញ់បានទាំងពីរភេទ ដើម្បីបញ្ចប់មន្ទិលសង្ស័យដល់អ្នកគាំទ្រអំពីទំនាក់ទំនងរបស់អ្នកទាំងពីរ ៕

ប្រែសម្រូល ៖ នាងតូច

ចុចអាន៖The Weeknd លុបចោលការប្រគំតន្រ្តីភ្លាមៗ ក្រោយទើបច្រៀងបាន ៣ បទកន្លះ

ចុចអាន៖Kanye West សារភាពថា ញៀនសិច និងចូលចិត្តមើលរឿងអាសអាភាស ក្រោយលែងលះជាមួយភរិយា

The post អ្នកគាំទ្រស្រឡាំងកាំង ក្រោយឃើញ Harry Styles ថើបមាត់គ្នាជាមួយ Nick Kroll appeared first on Kampuchea Thmey Daily.