Huang Xiaoming Archives - Kampuchea Thmey Daily

ចំណងស្នេហ៍តារាចិន Huang Xiaoming និងមិត្តស្រីថ្មី ឈានដល់ថ្ងៃបញ្ចប់ហើយ
នៅថ្ងៃទី ៧ ខែសីហា សារព័ត៌មាន Sohu បានរាយការណ៍ថា តារាស្រីក្តៅ Ye Ke បានបញ្ជាក់ពីការបែកបាក់របស់នាង ជាមួយតារាសម្តែង Huang Xiaoming ថាអ្នកទាំងពីរបានទៅផ្លូវដាច់ដោយឡែក ក្រោមហេតុផលជាក់ស្តែង ។ នាងបញ្ជាក់​ថា តារា​សម្ដែងប្រុស​បាន​បន្សល់​ទុក​នូវ​ឥទ្ធិពល​វិជ្ជមាន​ជាច្រើន​មក​លើ​ជីវិត​របស់​នាង។

Ye Ke បាន​ចែករំលែក​ក្នុង​ការ​ផ្សាយ​បន្ត​ផ្ទាល់​ថា «គាត់បាន​បង្រៀន​ខ្ញុំ​ពី​អាកប្បកិរិយា និង​របៀប​ធ្វើ​ជំនួញ។ ទាំងនេះ​គឺជា​អនុស្សាវរីយ៍​ដ៏​មាន​តម្លៃ​របស់​ខ្ញុំ​ចំពោះ​ទំនាក់ទំនង​នេះ ខ្ញុំ​មិន​អាច​លុប​វា​ចោល​បាន​ទាំងអស់​ដោយ​សារ​តែ​ការ​បែក​បាក់»។

ចំណង​ស្នេហ៍​រវាង តារាសម្ដែងចិន និង​មិត្តស្រី បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ទស្សនិកជន​យ៉ាង​ច្រើន​កុះករ។ អ្នក​ទាំង​ពីរ​ត្រូវ​​គេ​និយាយ​ថា ​បាន​ណាត់​គ្នា​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២២ ប៉ុន្តែ​ពួក​គេ​កម្រ​បាន​បង្ហាញ​ខ្លួន​ជាមួយ​គ្នា​ណាស់។ Huang Xiaoming រក្សាទំនាក់ទំនងលាក់កំបាំង មហាជនគ្រាន់តែសង្ស័យថា តារាប្រុសរូបនេះមានមិត្តស្រីម្នាក់ នៅពេលដែលដកស្រង់ចេញពីរូបភាពដែលបង្ហោះដោយ Ye Ke  ។

ដំបូងឡើយ Ye Ke  ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ក្មេង​ស្រី​ដែល​មាន​ប្រាជ្ញា អត់ធ្មត់ និង​ស្តាប់​បង្គាប់ Huynh Hieu Minh។ នាង​បាន​នៅ​ក្បែរ​ខាង​តារា​សម្តែង​ដោយ​ស្ងាត់ៗ​ដោយ​មិន​បាន​សុំ​ចំណងជើង​ឡើយ ។

យ៉ាងណាក៏ដោយ ក្រោយមកស្រាប់តែ Ye Ke បង្ហាញភាពអន្ទះសាររបស់នាងបន្តិចម្តងៗ ដោយចង់ឲ្យមិត្តប្រុសល្បីឈ្មោះបង្ហាញមុខជាសាធារណៈ។ ទើបពេលនោះ លោក​បង្ខំឲ្យទទួលស្គាល់​ពី​អារម្មណ៍​របស់​គាត់​ក្នុង​ស្ថានភាព​ដែល​មិន​សូវ​មាន​ការ​រំខាន។

ជាក់ស្តែងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤  មិត្តស្រីបានបង្ហោះសារជាមួយជំនួយការរបស់នាង និង Huynh Hieu Minh ។ នៅក្នុងនោះ គ្រប់គ្នាភ្ញាក់ផ្អើល ដោយសារតែគូស្នេហ៍មួយគូនេះ មានពាក្យចចាមអារ៉ាមថានឹងរៀបការ ហើយ ភាគីខាងស្រីបានបញ្ជាក់ថា នាងមិនមែនជាអ្នកនៅពីក្រោយពាក្យចចាមអារ៉ាមនេះទេ។ នៅពេលដែលជំនួយការបានសម្តែងថា ពួកគេនឹងដោះស្រាយប្រព័ន្ធផ្សព្វផ្សាយ តារាប្រុសបាននិយាយយ៉ាងមុតមាំការពារមិត្តស្រី។

ម៉្យាងវិញទៀត បន្ទាប់ពីក្លាយជាមិត្តស្រីរបស់ Huynh Hieu Minh នាងបានបង្ហាញនូវភាពខ្វះចន្លោះក្នុងអាកប្បកិរិយារបស់នាង។ នាងបន្តផ្សាយផ្ទាល់ និងធ្វើសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាស។ ពី​ការ​លាតត្រដាង​អាថ៌កំបាំង​ផ្ទាល់ខ្លួន​ចំពោះ​ការ​អប់រំ​គ្រួសារ ឬ​រិះគន់​តារា​ចម្រៀង​ជើង​ចាស់​ក្នុង​វិស័យ​កម្សាន្ត។

ការប្រមាថអ្នកសិល្បៈជាច្រើនមិនត្រឹមតែធ្វើឲ្យនាងមើលទៅអាក្រក់ក្នុងក្រសែភ្នែកទស្សនិកជនប៉ុណ្ណោះទេថែមទាំងធ្វើឲ្យមិត្តប្រុសរបស់នាង ស្ថិតក្នុងស្ថានភាពលំបាកផងដែរ។ ក្រៅពីឈ្មោះរបស់ Ye Ke លេចឡើងក្នុងបញ្ជីស្វែងរកដ៏ក្តៅគគុក Huang Xiaoming ក៏ត្រូវបានគេលើកឡើង និងស្នើឲ្យគ្រប់គ្រងមិត្តស្រីរបស់គាត់យ៉ាងតឹងរ៉ឹងផងដែរ។

ចាប់តាំងពីពេលនោះមក ឈ្មោះរបស់ Ye Ke បានក្លាយជាប្រធានបទក្តៅនៅលើ Weibo ជាបន្តបន្ទាប់។ ទីបំផុត ក្រោយប្រកាសស្នេហ៍ថ្មីជាសាធារណៈបានតែ២ខែប៉ុណ្ណោះ Huang Xiaoming ត្រូវអោនក្បាលសុំទោសទស្សនិកជន ដោយទទួលស្គាល់ថាខ្លួនខុសដែលមិនអាចគ្រប់គ្រងជីវិតឯកជនបានល្អ។ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ តារាសម្តែងរូបនេះបានលុបការប្រកាសអំពីទំនាក់ទំនងរបស់គាត់ជាមួយមិត្តស្រីបច្ចុប្បន្នរបស់គាត់ Ye Ke។ ក្រោយ​ប្រកាស​ជា​សាធារណៈ​បាន​តែ​២​ខែ​ពី​ចំណង​ស្នេហ៍​ជាមួយ​មិត្ត​ស្រី តារា​សម្ដែង និង​មិត្ត​ស្រី​ក៏​ត្រូវ​បញ្ចប់។

បន្ទាប់ពីនោះ មិត្តស្រីបានប្រកាសដកខ្លួនចេញពីប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រព័ន្ធផ្សព្វផ្សាយបានចាប់យកភាពស្រស់ស្អាតម្តងម្កាលទៅពិនិត្យផ្ទៃពោះ ហើយត្រូវបានគេជឿថាជាកូនរបស់ Huang Xiaoming ។ យ៉ាង​ណា​មិញ ក្រោយ​សម្រាល​កូន​រួច ឌីជេ ខា បាន​បន្ត​ការ​ផ្សាយ​ផ្ទាល់​នៅ​ថ្ងៃ​ទី​២៧ កក្កដា ដោយ​ប្រកាស​ថា ស្ត្រី​ត្រូវ​ប្រឹង​ប្រែង​រក​ប្រាក់។

យោងតាម Sohu នៅពេលដែល HHuang Xiaoming បានណាត់ជួបជាមួយនាង មនុស្សជាច្រើនបានវាយតម្លៃនាងថាទាបជាង Angelababy ទាំងកេរ្តិ៍ឈ្មោះ និងរូបរាង។ ទោះជាយ៉ាងណាក៏ដោយ ដំបូងឡើយ នាងហាក់ដូចជាស្ត្រីផ្អែមល្ហែម ស្តាប់បង្គាប់ និងយកចិត្តទុកដាក់ចំពោះមនុស្សប្រុស ។ ដូច្នេះហើយ ទោះបីជាមហាជនបានផ្ដល់មតិអវិជ្ជមានជាច្រើនអំពីនាងក៏ដោយ ក៏លោកនៅតែស្រលាញ់មិត្តស្រីរបស់ខ្លួន សូម្បីតែនាំនាងទៅជប់លៀងឯកជនជាមួយមិត្តភក្តិ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមក Ye Ke កាន់តែមានភាពក្រអឺតក្រទម ធ្វើឲ្យមានការវិនិច្ឆ័យដោយលំអៀងចំពោះអ្នកដទៃដោយមិនខ្វល់ពីកេរ្តិ៍ឈ្មោះរបស់មិត្តប្រុស ដែលបណ្តាលឲ្យទំនាក់ទំនងរបស់ពួកគេបែកបាក់។  ថ្វីត្បិតតែនាង សម្រាលបានកូនឲ្យ Huang Xiaoming ក៏ដោយ ក៏នាងនៅតែមិនអាចមានសុភមង្គលជាមួយតារារូបនេះបានឡើយ ដោយសារតែរឿងអាស្រូវដែលនាងបង្កឡើង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាចិន លោក Huang Xiaoming ដាក់ពាក្យប្តឹង​អ្នក​សរសេរប្លុក​ ដែលផ្សាយ​ពាក្យ​ចចាមអារ៉ាម​អាក្រក់ៗពីមិត្តស្រី

The post ចំណងស្នេហ៍តារាចិន Huang Xiaoming និងមិត្តស្រីថ្មី ឈានដល់ថ្ងៃបញ្ចប់ហើយ appeared first on Kampuchea Thmey Daily.

​តារាចិន លោក Huang Xiaoming ដាក់ពាក្យប្តឹង​អ្នក​សរសេរប្លុក​ ដែលផ្សាយ​ពាក្យ​ចចាមអារ៉ាម​អាក្រក់ៗពីមិត្តស្រី
តុលាការនៅទីក្រុងប៉េកាំង បានបើកសវនាការលើករណីរំលោភសិទ្ធិអ្នកនិពន្ធតាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​មាន​ចុងចោទគឺ ​លោក Gong Wenxiang ដែល​មានអ្នកគាំទ្រជាង៣លាននាក់នៅលើ​បណ្តាញ​សង្គម Weibo ​នៅ​ប្រទេសចិន​។ ចាប់​តាំងពីឆ្នាំមុនមក លោក​បានបង្ហោះអត្ថបទ និងវីដេអូជាច្រើន ទាក់ទងនឹងជីវិតឯកជនរបស់តារាសម្ដែងចិន គឺ​​​ ​លោក Huang Xiaoming និងមិត្តស្រីគឺនាង Ye Ke ។

អ្នកសរសេរប្លុកដដែលនោះបានបញ្ចាក់ថា តារាសម្ដែងវ័យ៤៧ឆ្នាំ បានស្រលាញ់គ្នាជាមួយមិត្តស្រីថ្មី Ye Ke ក្នុងឆ្នាំ ២០១៤ នៅពេលដែលតារាសម្តែងប្រុសនៅជាស្វាមីរបស់ Angelababy នៅ​ឡើយ។ អ្នកសរសេរប្លុកថែមទាំងបាននិយាយទៀតថា តារាប្រុសបានខាតបង់លុយក្នុងការវិនិយោគ ដោយសារតែគិតថា មិត្តស្រីគឺជាអ្នកមាន ដូច្នេះគាត់បាន​លួច​ទាក់ទងជាមួយនាងដោយសម្ងាត់។ នាង​បាន​ឲ្យ​ទ្រព្យ​សម្បត្តិ​ដល់​គាត់​ដែល​មាន​តម្លៃ ១០លាន​យន់។ ប៉ុន្តែ យ៉ាងណាក៏ដោយ វីដេអូ​ជា​ច្រើន​ដែល​និយាយ​ថា Ye Ke គឺ​ក្លែងក្លាយ ​និង​ធ្វើ​ពុត​ជា​អ្នក​មានតែប៉ុណ្ណោះ។

បណ្តឹងរបស់តួឯកប្រុសក្នុងរឿង «You Are My Sunshine» ប្រឆាំងនឹងអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម​ បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទស្សនាជាច្រើន។ ប្រជាពលរដ្ឋរាប់ពាន់នាក់បាននិយាយថា ពួកគេគាំទ្រតារា​សម្ដែង​ក្នុងការស្នើសុំឲ្យច្បាប់បំភ្លឺពីបញ្ហានេះ ដើម្បីកុំឲ្យមានការចលាចលជាសាធារណៈ។

Huang Xiaoming បានប្រកាសជាសាធារណៈនូវស្នេហារបស់គាត់ ជាមួយមិត្តស្រីថ្មី Ye Ke ក្នុងខែកញ្ញា ឆ្នាំ ២០២៤។ ចាប់តាំងពីពេលនោះមក រឿងស្នេហារបស់ពួកគេបានបន្តក្លាយជាប្រធានបទដ៏ពេញនិយម និងត្រូវបានពិភាក្សាយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម ដែលមានអ្នកចូលមើលរាប់សិបពាន់លានដង។ Ye Ke មិនទទួលបានការអាណិតអាសូរពីទស្សនិកជនភាគច្រើនទេ ដូច្នេះគណនីជាច្រើនបានបង្ហោះអត្ថបទចំអកអតីតស្វាមី Angelababy ដោយចង្អុលបង្ហាញពីទម្លាប់អាក្រក់របស់មិត្តស្រីថ្មី។

កាលពីចុងឆ្នាំមុន តារាចិនបាននិយាយថា ខ្លួនពិតជាសោកស្ដាយណាស់ ព្រោះរឿងស្នេហារបស់លោកបានជះឥទ្ធិពលអវិជ្ជមានលើបណ្ដាញសង្គម។ មិនតែប៉ុណ្ណោះ នៅលើទំព័រផ្ទាល់ខ្លួន Ye Ke ក៏បានបង្ហោះអត្ថបទដ៏វែងមួយ ដោយទទួលស្គាល់ថា នាងមានចំណុចខ្វះខាតច្រើនណាស់កាលពីមុន និយាយមិនចេះខ្វល់ខ្វាយ ហើយជីវិតផ្ទាល់ខ្លួនរបស់នាងបានជះឥទ្ធិពលអវិជ្ជមានលើអ៊ីនធឺណិត។ នាពេលនោះនាងបានសុំទោស និងនិយាយថា នឹងដកខ្លួនចេញពីបណ្តាញសង្គម និងលុបគណនីផ្ទាល់ខ្លួនទាំងអស់។ ប៉ុន្តែក្រោយមក ស្រាប់តែទទួលដំណឹងថានាងមានផ្ទៃពោះជាមួយ Huang Xiaoming។

ទោះជាយ៉ាងណាក៏ដោយ ដូចដែលទស្សនិកជនដឹងស្រាប់ហើយថា តាំង​ពី​ចុង​ឆ្នាំ​មុនមក គូស្នេហ៍ថ្មីថ្មោងបាន​រក្សា​ជីវិត​ឯកជន​របស់​ពួក​គេ ហើយ​មិនដែល​និយាយ​អំពី​ទំនាក់​ទំនង​របស់​ពួក​គេជាសាធារណៈ​ឡើយ។ គេដឹងទៀតថា Ye Ke បានរៀបការម្តងហើយមានកូនពីរនាក់។ Huang Xiaoming ក៏មានកូនប្រុសម្នាក់ជាមួយអតីតភរិយាដែរ តារាសម្តែងបានលែងលះគ្នានៅឆ្នាំ ២០២២។ គាត់គឺជាតារាកំពូលម្នាក់របស់ប្រទេសចិន ដែលល្បីល្បាញក្នុងរឿង The Condor Heroes 2006, New Shanghai Bund និង The Sideburns Are Not Roses ។

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Taeil អតីតក្រុម NCT នឹងបង្ហាញខ្លួននៅតុលាការ ក្រោមការចោទប្រកាន់​រំលោភ​សេពសន្ថវៈ​​

The post ​តារាចិន លោក Huang Xiaoming ដាក់ពាក្យប្តឹង​អ្នក​សរសេរប្លុក​ ដែលផ្សាយ​ពាក្យ​ចចាមអារ៉ាម​អាក្រក់ៗពីមិត្តស្រី appeared first on Kampuchea Thmey Daily.

ខ្លាចមានជម្លោះទ្រព្យរវាងប្រពន្ធមុន និងក្រោយ Huang Xiaoming ធ្វើបណ្ដាំមរតក ទុកឲ្យកូនពីរនាក់ប៉ុណ្ណោះ
កាលពីថ្ងៃទី ២២ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយចិន 163 បានរាយការណ៍ថា Huang Xiaoming ដែលជាតារាសម្តែងដ៏ល្បីល្បាញក្នុងឧស្សាហកម្មកម្សាន្តចិន បានសម្រេចចិត្តបែងចែកទ្រព្យសម្បត្តិដែលប៉ាន់ស្មានថា ប្រហែល ១០ពាន់លានយន់ (១,៣៧៩,៤៥៣ ដុល្លារ) ។ គោលបំណងនេះដែរ ត្រូវបានគេនិយាយថា ដើម្បីចៀសវាងជម្លោះទ្រព្យសម្បត្តិរវាងទំនាក់ទំនងអតីតកាលនិងបច្ចុប្បន្ន ខណៈពេលដែលធានាសិទ្ធិនិងទិសដៅជីវិតរបស់កូនទាំងពីរនាពេលអនាគតផងដែរ។

យោងតាមព័ត៌មានដែលបានលាតត្រដាង មរតកនោះមានប្រវែង ៨ទំព័រ ដោយចុះបញ្ជីយ៉ាងលម្អិតអំពីទ្រព្យសម្បត្តិដែលគ្រប់គ្រងដោយតួប្រុសចិនរូបនេះ រួមទាំងអចលនទ្រព្យថ្លៃៗជាច្រើនដូចជា វីឡាទំនើបចំនួនបីដែលមានទីតាំងនៅទីក្រុងសៀងហៃ ប៉េកាំង និង Qingdao ទាំងអស់នៅក្នុងទីតាំងល្អប្រណិតដែលរស់នៅដោយមហាសេដ្ឋី និងតារាល្បីៗ។ តម្លៃនៃអចលនទ្រព្យនីមួយៗត្រូវបានគេរាយការណ៍ថា មានតម្លៃរាប់លានដុល្លារឯណោះ។ លើសពីនេះ តារាចិន ក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតកម្មកម្សាន្ត និងផលិតភាពយន្ត ក៏ដូចជាការវិនិយោគលើវិស័យបច្ចេកវិទ្យា ម៉ូដ និងស្រាផងដែរ។ ប៉ុន្តែជាចម្ងល់ លោកដកអតីតភរិយា Angelababy និងមិត្តស្រីបច្ចុប្បន្ន Ye Ke ពីបញ្ជីមរតកនេះចោលទាំងអស់។

Huang Xiaoming និង Angelababy

ទាក់ទងនឹងការបែងចែកទ្រព្យសម្បត្តិ Huang Xiaoming គ្រោងនឹងបែងចែកឲ្យស្មើៗគ្នារវាងកូនទាំងពីរគឺកូនប្រុស និងកូនស្រីពៅដែលទើបនឹងកើតជាមួយមិត្តស្រីថ្មី។ កូនម្នាក់ៗនឹងទទួលបានមរតកប្រហែល ៥ ពាន់លានយន់។ ទោះជាយ៉ាងណាក៏ដោយ សិទ្ធិមរតករបស់កុមារមិនត្រូវបានផ្តល់ឲ្យយ៉ាងងាយស្រួលនោះទេ។

ជាពិសេសសម្រាប់កូនប្រុសច្បងជាមួយប្រពន្ធមុន Huang Xiaoming បានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២០០,០០០យន់ រហូតដល់គាត់មានអាយុ ១៨ ឆ្នាំ។  ប្រសិនបើកូនចង់ចំណាយលើសពីប្រាក់ឧបត្ថម្ភនោះ ត្រូវតែមានការបញ្ជាក់លម្អិត និងការយល់ព្រមពីមេធាវីទាំងបីរបស់តារាសម្តែង។ នេះក៏បង្ហាញពីភាពតឹងរ៉ឹងរបស់លោកក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីកុំឲ្យកូនប្រុសពឹងផ្អែកលើទ្រព្យមរតក និងចៀសវាងការធ្លាក់ចូលទៅក្នុងរបៀបរស់នៅដែលខ្ជះខ្ជាយ។

សម្រាប់​កូន​ស្រី​ពៅ នៅក្នុងមរតកដែលព្រាងដោយ Huang Xiaoming នាងនឹងទទួលបានមរតកទាំងមូល ប្រសិនបើនាងចូលរៀននៅសកលវិទ្យាល័យនៅក្នុងគម្រោង ៩៨៥ ដែលជាប្រព័ន្ធនៃសាកលវិទ្យាល័យកំពូលៗរបស់ប្រទេសចិនដូចជា Tsinghua, Peking ឬ Fudan ។ ប្រសិនបើនាងមិនបំពេញលក្ខខណ្ឌនេះទេ នាងនឹងទទួលបានមរតកត្រឹមតែ ៥០% ប៉ុណ្ណោះដែលស្មើនឹង ២.៥ ពាន់លានយន់។ លើសពីនេះទៀត នាងទើបតែទទួលបានមរតកនេះ បន្ទាប់ពីនាងមានអាយុ ៣០ ឆ្នាំ។ អ្នកសង្កេតការណ៍និយាយថា លក្ខខណ្ឌដ៏តឹងរឹងទាំងនេះឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់លោក ក្នុងការអប់រំកូនរបស់គាត់ឲ្យមានឯករាជ្យ និងមានទិសដៅសិក្សាច្បាស់លាស់។

ការ​កំណត់​តម្រូវ​ការ​អប់រំ​ក៏​ត្រូវ​បាន​គេ​យល់​ថា​ ជា​មធ្យោបាយ​មួយ​ដើម្បី​បង្ខំ​ម្តាយ​ដែល​គេ​ជឿ​ថា ភរិយាក្រោយ នឹងចិញ្ចឹម​កូន​ស្រី​របស់​គាត់​បាន​ត្រឹម​ត្រូវ​ដោយ​មិន​រំខាន​ដល់​ការ​រក​ប្រាក់​ចំណេញ​ពី​មរតក។ ក្នុងករណីដែលកូនស្រីបរាជ័យក្នុងការចូលរៀននៅសកលវិទ្យាល័យកំពូលមួយ មរតកចំនួន ២.៥ ពាន់លានយន់ នៅតែគ្រប់គ្រាន់ដើម្បីរស់នៅយ៉ាងសុខស្រួលពេញមួយជីវិតរបស់នាង។

នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​វិធានការ​ជាក់ស្តែង​មួយ​ដើម្បី​ការពារ​ជម្លោះ​ផ្លូវ​ច្បាប់ ​ក៏​ដូច​ជា​ធានា​ថា​ទ្រព្យសម្បត្តិ​ត្រូវ​បាន​បញ្ជូន​ទៅ​កុមារ​ដោយ​ផ្ទាល់។ ជាពិសេស បន្ទាប់ពីតារាសម្តែងតៃវ៉ាន់ Barbie Hsu បានទទួលមរណភាពភ្លាមៗ វាបានក្លាយមធ្យោបាយមួយ ដើម្បីចៀសវាងជម្លោះមរតកនាពេលអនាគតក្នុងចំណោមសមាជិកគ្រួសារ។

យ៉ាងណាមិញ ងាកមកកាន់ក្រុមអ្នកលេងអ៊ីនធឺណិតចិនបានសម្តែងការពេញចិត្តស្ដូក នេះជាការសម្រេចចិត្តដ៏ឈ្លាសវៃ ដែលបង្ហាញពីការគណនាយ៉ាងប្រុងប្រយ័ត្ន និងការទទួលខុសត្រូវរបស់ Huang Xiaoming សម្រាប់អនាគតកូនៗរបស់គាត់ ខណៈពេលដែលគាត់នៅតែគោរពទំនាក់ទំនងចុងក្រោយរបស់គាត់ជាមួយអតីតភរិយា។ លើសពីនេះគឺវិធីសាស្រ្ត តឹងរ៉ឹង និងសមហេតុផលរបស់តារាសម្តែងមនុស្សជាច្រើនជឿថា លោកមានផែនការរយៈពេលវែង និងមានទំនួលខុសត្រូវក្នុងការបែងចែកទ្រព្យសម្បត្តិ ទាំងធានាអនាគតរបស់កូនៗ និងការពារហានិភ័យនៃជម្លោះ ឬគម្លាតក្នុងរបៀបរស់នៅ៕

Huang Xiaoming និងប្រពន្ធក្រោយ

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖វិទ្យាស្ថាន Garosero ហ៊ានថា ការស្លាប់ Sulli ៦ឆ្នាំមុន ដោយសារឈុត​ស្រាតជាមួយ Kim Soo Hyun

The post ខ្លាចមានជម្លោះទ្រព្យរវាងប្រពន្ធមុន និងក្រោយ Huang Xiaoming ធ្វើបណ្ដាំមរតក ទុកឲ្យកូនពីរនាក់ប៉ុណ្ណោះ appeared first on Kampuchea Thmey Daily.

មូលហេតុពិត Huang Xiaoming និង Angelababy លែងលះ ទោះគូស្នេហ៍មិនបានទម្លាយក្ដី
កាលពីពេលថ្មីៗនេះ ស្ថាបនិកក្រុមហ៊ុន Zhengyi Group ដែលមានរហស្សនាមថា Monster online បានធ្វើឲ្យឧស្សាហកម្មកម្សាន្តមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលគាត់បានបង្ហាញពីមូលហេតុពិតនៃការលែងលះរបស់ Huang Xiaoming និង Angelababy ។ បុគ្គល​រូប​នេះ​បញ្ជាក់​ថា ជន​ទី​៣​មិន​មែន​ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យគូស្នេហ៍​មាស​ប្រាក់​បែកបាក់​គ្នា​ទេ នោះគឺ​រឿង​លុយកាក់ ។

Huynh Hieu Minh គឺជាតារាសម្តែងជើងចាស់ក្នុងឧស្សាហកម្មកម្សាន្ត មានទស្សនវិស័យវិនិយោគទូលំទូលាយ ប៉ុន្តែក៏ចូលចិត្តប្រថុយប្រថានផងដែរ។ ចំណែក Angelababy វិញ ថ្វីដ្បិតតែនាងជោគជ័យក្នុងវិស័យភាពយន្ត ដោយសារការជួយពីស្វាមី ប៉ុន្តែនាងចង់បានស្ថិរភាព។

ភាពខុសគ្នាដ៏ធំនៅក្នុងទស្សនៈហិរញ្ញវត្ថុលើគម្រោង និងផែនការវិនិយោគ ជារឿយៗបណ្តាលឲ្យអ្នកទាំងពីរឈ្លោះប្រកែកគ្នា។ ទោះបីជាគម្រោងនេះមិនមានផលចំណេញក៏ដោយ ក៏ការខ្វែងគំនិតគ្នារវាងអ្នកទាំងពីរនឹងកាន់តែធំឡើង។ មនុស្ស​ដែល​មិន​ប្រថុយ​ប្រថាន​ដូច Angelababy មិន​ពេញ​ចិត្ត​នឹង​គម្រោង​អាជីវកម្ម​របស់​ស្វាមី​នាង​ទេ។ យូរៗទៅ ទស្សនៈផ្សេងគ្នាលើជីវិតបានធ្វើឲ្យអ្នកទាំងពីរសម្រេចចិត្តដើរតាមផ្លូវរៀងៗខ្លួន។

នៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០១៥ Huang Xiaoming និង Angelababy បានរៀបចំពិធីមង្គលការដ៏ប្រណីតតម្លៃ ២០០លានយ័ន(២៧លានដុល្លារ) បន្ទាប់ពីទំនាក់ទំនងស្នេហាអស់រយៈពេល ៦ ឆ្នាំ។ នៅឯពិធីមង្គលការ តួសម្តែងប្រុសបានផ្តល់ការសរសើរជាច្រើនដល់ភរិយា ហើយហៅនាងថាជាព្រះនាងថែមទៀតផង។

យ៉ាងណាមិញ ក្រោយរៀបការបាន ៧ ឆ្នាំ និងមានកូនប្រុសដ៏គួរឲ្យស្រលាញ់ គូស្នេហ៍ស្រាប់តែប្រកាសលែងលះគ្នាដោយបន្សល់ត្រឹមខ្លីៗនៅលើបណ្តាញសង្គម។ គូស្នេហ៍​ដ៏​ល្បី​មួយ​គូ​នេះ​បាន​សរសេរ​និង​ដាក់​ស្លាក​ឈ្មោះ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​លើ Weibo ផ្ទាល់​ខ្លួន​ថា «អរគុណ​សម្រាប់​អ្វី​គ្រប់​យ៉ាង​ក្នុង​អតីតកាល ហើយ​អនាគត​គឺ​នៅ​តែ​ជា​គ្រួសារ»។ ការលែងលះដ៏រំជើបរំជួលរបស់ពួកគេ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល បើទោះបីជាគូស្នេហ៍មួយគូនេះ ធ្លាប់មានពាក្យចចាមអារ៉ាមថាមានបញ្ហាអាពាហ៍ពិពាហ៍ជាច្រើនលើកមុនក៏ដោយ។

តារាសម្ដែងទាំងពីរធ្លាប់ត្រូវគេចាត់ទុកថា ជាគូស្នេហ៍ដ៏ស្រស់ស្អាតបំផុតនៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន។ ដូច្នេះហើយ បើទោះបីជាអ្នកទាំងពីរបានបែកគ្នាជាច្រើនឆ្នាំហើយក៏ដោយ ក៏អ្នកគាំទ្រនៅតែងឿងឆ្ងល់អំពីហេតុផលពិតប្រាកដថា ហេតុអ្វីបានជាពួកគេដើរផ្លូវបំបែកបែបនេះ។

ក្នុង​អំឡុង​ពេល​រៀប​ការ​ដំបូង​របស់​ពួក​គេ Huynh Hieu Minh តែង​តែ​ចែក​រំលែក​អារម្មណ៍​ចំពោះ​ភរិយា​តាម​បណ្ដាញ​សង្គម។ ចំណែក​តារា​ស្រីវិញ នាង​ក៏​តែង​បង្ហោះ​ទំនាក់ទំនង​ជាមួយ​ស្វាមី​ជា​ញឹក​ញាប់។ ទោះជាយ៉ាងណាក៏ដោយយូរៗ ទៅទំនាក់ទំនងរបស់ពួកគេចាប់ផ្តើមផ្លាស់ប្តូរ។ Huang Xiaoming បានបង្ហាញនៅក្នុងបទសម្ភាសន៍មួយថា Angelababy ចាប់ផ្តើម អវត្តមានជាញឹកញាប់។ មានថ្ងៃខ្លះដែលនាងមិនបានមកផ្ទះ ដោយសារនាងរវល់នឹងការថតរឿង និងចូលរួមកម្មវិធីទូរទស្សន៍ ធ្វើឲ្យលោកមានអារម្មណ៍ឯកា និងអស់សង្ឃឹម។ តារាប្រុសរូបនេះក៏បានចែករំលែកអត្ថន័យលាក់កំបាំងដែលគាត់ចាប់ផ្តើមដឹងថាវាពិបាកណាស់ក្នុងការចាប់យកចិត្តសាស្ត្ររបស់ស្ត្រី។

Angelababy គឺជាស្ត្រីដែលមានមហិច្ឆតា។ នាងបានចែករំលែកជាច្រើនដងថា នាងមិនចង់ពឹងផ្អែកលើអ្នកដទៃ និងចង់អភិវឌ្ឍអាជីពផ្ទាល់ខ្លួន។ ដំបូងឡើយ Huang Xiaoming  បានព្យាយាមអស់ពីសមត្ថភាពដើម្បីជួយប្រពន្ធរបស់គាត់។ ជាមួយនឹងតំណែងរបស់គាត់ តារាសម្តែងរូបនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឲ្យក្តីស្រមៃនាងក្លាយជាការពិត។ ជាងនេះគេលេចឮថា លោកគឺជាប្រភេទមនុស្ស​អភិរក្ស​និយម និងចង់​បាន​ប្រពន្ធ​ប្រពៃណី​ដែល​ឲ្យ​តម្លៃ​គ្រួសារ ហើយ​ដាក់​គាត់​នៅ​កណ្តាល។

ទន្ទឹមនឹងនេះដែរ ភរិយាបានប្រញាប់ប្រញាល់ត្រលប់ទៅសម្ដែងវិញត្រឹមតែ ៣ ខែបន្ទាប់ពីការសម្រាលកូន ដោយបង្ហាញពីមហិច្ឆតាអាជីពរបស់នាងធំប៉ុនណា។ ការអភិវឌ្ឍន៍របស់ Angelababy នៅក្នុងពិភពកម្សាន្តដោយអចេតនាបានប្រឆាំងនឹងការចង់បានរបស់ស្វាមីសម្រាប់ភរិយាដ៏ល្អម្នាក់។ ប្រព័ន្ធផ្សព្វផ្សាយចិនបានវាយតម្លៃថា នេះប្រហែលជាហេតុផលដ៏សំខាន់បំផុតដែលនាំឲ្យគូស្នេហ៍មួយគូនេះដើរតាមផ្លូវដាច់ដោយឡែកពីគ្នា៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

The post មូលហេតុពិត Huang Xiaoming និង Angelababy លែងលះ ទោះគូស្នេហ៍មិនបានទម្លាយក្ដី appeared first on Kampuchea Thmey Daily.

ព្រោះរឿងផ្ទាល់ខ្លួន Huang Xiaoming ចេញ​មុខ​សុំទោស​អ្នក​គាំទ្រ និង​អ្នក​យក​ព័ត៌មាន​
Huang Xiaoming ដែលជាតារាសម្តែងទទួលបានប្រាក់ខែខ្ពស់បំផុតរបស់ប្រទេសចិន និងជាអតីតស្វាមីរបស់តារាសម្តែង Angelababy បានណាត់ជួបមិត្តស្រីវ័យក្មេងជាង១៥ ឆ្នាំឈ្មោះថា Ye Ke អស់រយៈពេលជាងមួយឆ្នាំហើយ។ តាំង​ពី​បញ្ជាក់​ពី​ទំនាក់​ទំនង​មក លោកបាន​ស៊ូទ្រាំ​នឹង​ការ​រិះ​គន់មិន​មែន​សម្រាប់​ការ​ណាត់​ជួប​ទេ ប៉ុន្តែ​សម្រាប់​ជម្រើស​មិត្ត​ស្រី។

Ye Ke បានរងភាព​ភាព​ចម្រូងចម្រាស​និងការរិះគន់ថា​ ក្លែងក្លាយ​និង​ជាមនុស្សឆាប់មានកំហឹង នាងចូលចិត្តបង្អួត​ទ្រព្យ​សម្បត្តិ​ និង​និយាយ​កុហក​អំពី​ប្រវត្តិ​គ្រួសារផ្ទាល់ខ្លួន។ ជាពីសេសទៀត នាង​ត្រូវ​បាន​អតីត​ស្វាមី​ចោទ​ប្រកាន់​ថា ​បាន​បោកប្រាស់​ដោយ​អតីត​ស្វាមី ហើយ​មាន​ពាក្យ​ចចាម​អារ៉ាម​ថា​បាន​សុំ Huang Xiaoming សម្រាប់​ប្រាក់ ៣៧ លាន​ដុល្លារ​ដើម្បី​បញ្ចប់​ទំនាក់ទំនង​របស់​ពួកគេ​។ យ៉ាងណា Ye Ke បាន​បដិសេធ​ពាក្យ​ចចាមអារ៉ាម​អំពី​ថ្លៃ​បែក​បាក់ និង​ការ​ចោទ​ប្រកាន់​ពី​ភាព​មិន​ស្មោះ​ត្រង់​របស់​អតីត​ស្វាមី។

ដំបូង​ឡើយ តារាសម្ដែងប្រុស​ Huang Xiaoming  បាន​នៅ​ស្ងៀម​ជាជាង​និយាយ​ពី​ភាព​ចម្រូងចម្រាស។ ទើបតែនៅថ្ងៃទី ១៥ ខែវិច្ឆិកា គាត់បាននិយាយអំពីភាពចម្រូងចម្រាសនេះ ហើយបានសុំទោសក្នុងអំឡុងពេលព្រឹត្តិការណ៍ផ្សព្វផ្សាយសម្រាប់ខ្សែភាពយន្តរបស់គាត់ក្រោមចំណងជើងថា The Wig Maker ។

តារាសម្ដែងវ័យ៤៧ឆ្នាំបាននិយាយថា ខ្ញុំពិតជាសុំទោស! ខ្ញុំសោកស្ដាយជាខ្លាំង ប៉ុន្តែខ្ញុំមិនមានដំណោះស្រាយសម្រាប់រឿងនេះទេ។ ខ្ញុំបានឃើញសារទាំងអស់ដែលមនុស្សបានផ្ញើមកខ្ញុំ។ ខ្ញុំពិតជានឹងដោះស្រាយរឿងផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយខិតខំធ្វើការងាររបស់ខ្ញុំ ថតរឿងល្អៗបន្ថែមទៀតសម្រាប់អ្នករាល់គ្នា។ ជាថ្មីម្តងទៀតខ្ញុំចង់និយាយថាខ្ញុំសុំទោសពិតមែន។

ក្រោយ​ពី​សុំទោស លោកបាន​ក្រាប​សំពះ​អ្នក​ដែល​មាន​វត្តមាន ហើយ​បន្ត​ឱន​ចុះ​ ​បើ​ទោះ​បី​ជា​ត្រូវ​បាន​ជំរុញ​ឲ្យ​ក្រោក​ឈរ​ក៏​ដោយ។ ប៉ុន្មានវិនាទីកន្លងផុតទៅ គាត់បានក្រោកឈរឡើង បន្ទាប់ពីទទួលបានការអបអរសាទរ និងទះដៃពីទស្សនិកជន។

ទោះបីជាយ៉ាងណា Huang Xiaoming  មិន​មែន​ជា​តារា​តែ​ម្នាក់​គត់​ដែល​សុំទោស​អ្នក​គាំទ្រ​របស់​គាត់​ផ្ទាល់​នោះ​ទេ។ សមាជិក​ក្រុម​ចម្រៀង​ស្រី​មួយ​រូប​ផ្សេងទៀត ក៏ធ្លាប់ឱន​ក្បាលដើម្បី​បង្ហាញ​ការ​អាណិត​អាសូរ​របស់​នាងពីភ្នែកមហាជនដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖កម្មវិធីធំប៉ុណ្ណាប៉ុណ្ណី Zhao Liying គ្មានសូម្បីពានរង្វាន់មួយ យកមកផ្ទះវិញ

The post ព្រោះរឿងផ្ទាល់ខ្លួន  Huang Xiaoming ចេញ​មុខ​សុំទោស​អ្នក​គាំទ្រ និង​អ្នក​យក​ព័ត៌មាន​ appeared first on Kampuchea Thmey Daily.

Huang Xiaoming ​ជួប​មិត្ត​ស្រី​​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស
នៅថ្ងៃទី១០ ខែឧសភានេះ យោងតាមការចុះផ្សាយពីកាសែតចិន Ifeng បានចេញរបាយការណ៍ថា​ តារាសម្ដែង Huang Xiaoming ត្រូវបានគេឃើញណាត់ជួបជាមួយមិត្តស្រី Ye Ke បន្ទាប់ពីដើរលេងជាមួយអតីតភរិយា Angelababy និងកូនប្រុសរួចភ្លាម។

តារាប្រុសរូបនេះ បានទៅលេងសួនកម្សាន្តជាមួយអតីតភរិយា និងកូនប្រុសរបស់ពួកគេកាលពីដើមខែនេះតែម្ដង។ គាត់បានយកមិត្តស្រី Ye បន្ទាប់មកនៅថ្ងៃដដែល ដោយស្លៀកសម្លៀកបំពាក់ដូចគ្នាដែលគាត់ស្លៀកអំឡុងពេលធ្វើដំណើរកម្សាន្តក្នុងសួនកម្សាន្ត ហើយបាននាំនាងទៅភោជនីយដ្ឋានលំដាប់ខ្ពស់សម្រាប់អាហារពេលល្ងាចថែមទៀតផង។

នៅលើ Weibo អ្នកលេងអ៊ីនធឺណេតបានបញ្ចេញមតិថា Huang ធ្វើឲ្យគ្រួសារ និងស្នេហាមានតុល្យភាពយ៉ាងល្អឥតខ្ចោះ។ អ្នកខ្លះចំអកឲ្យលោកថា គាត់រវល់ពេក ខណៈពេលដែលអ្នកផ្សេងទៀតស្មានថា គាត់បាននាំមិត្តស្រីរបស់គាត់ទៅអាហារពេលល្ងាច ដើម្បីការពារនាងពីការច្រណែនតែប៉ុណ្ណោះ។

មនុស្សជាច្រើនបានចោទប្រកាន់ថា Ye គឺជាមនុស្ស្រីដែលបំផ្លាញអាពាហ៍ពិពាហ៍របស់ Huang Xiaoming និង Angelababy ហើយឥឡូវនេះមានការច្រណែនដោយគ្មានហេតុផល។ ចំពេល​មាន​ការ​ចលាចល មិត្តស្រីថ្មីរបស់​Huang Xiaoming​ បាន​បញ្ជាក់​លើ​គណនី​បណ្តាញ​សង្គម​របស់​នាង​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ថា នាង​មិន​បាន​ជ្រៀតជ្រែក​ក្នុង​អាពាហ៍ពិពាហ៍​របស់ Huang និង Angelababy ទេ។ នាងក៏បានចែករំលែកព័ត៌មានលម្អិតនៃបណ្តឹងមួយដោយបង្ហាញថា បុគ្គលដែលផ្សព្វផ្សាយព័ត៌មានមិនពិតអំពីនាងត្រូវបានផ្តន្ទាទោស។

ទោះយ៉ាងណា ទំនាក់ទំនងរបស់ Huang និង Ye ត្រូវបានគេរាយការណ៍ថាមានស្ថិរភាពសម្រាប់ឆ្នាំមុន។ ពួកគេ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជា​មួយ​គ្នា​នៅ​ក្នុង​ការ​តាំង​ពិព័រណ៍ ជួប​មិត្តភ័ក្ដិ និង​ការ​ធ្វើ​ដំណើរ។ ប្រភពបាននិយាយថា Huang ថ្មីៗនេះបានណែនាំ Ye ដល់គ្រួសាររបស់គាត់ ហើយពួកគេទាំងអស់គ្នាបានទទួលទានអាហារពេលល្ងាចជាមួយគ្នា។ប៉ុន្តែគូស្នេហ៍ថ្មីថ្មោងនេះ មិនបានចែករំលែកព័ត៌មានលម្អិតអំពីទំនាក់ទំនងរបស់ពួកគេជាមួយប្រព័ន្ធផ្សព្វផ្សាយនោះទេ។

Huang Xiaoming ស្ថិតក្នុងវ័យ ៤៧ ឆ្នាំ គឺជាតារាសម្តែងដ៏ជោគជ័យ និងមានឥទ្ធិពលបំផុតរបស់ប្រទេសចិន ដែលត្រូវបានគេស្គាល់ថាជាតួក្នុងរឿង “The Return of the Condor Heroes” “Shanghai Bund” និង “Summer’s Desire” ក្នុងចំណោមរឿងជាច្រើនទៀត។​​ គាត់ និង Angelababy បានបង្ហាញទំនាក់ទំនងជាសាធារណៈនៅក្នុងឆ្នាំ ២០១៤ និងបានរៀបការនៅឆ្នាំបន្ទាប់ ហើយបានស្វាគមន៍កូនប្រុសរបស់ពួកគេនៅឆ្នាំ ២០១៧ មុនពេលប្រកាសលែងលះនៅឆ្នាំ ២០២២ ។

បន្ទាប់មកទៀត Huang បាន​ចាប់​ផ្ដើម​មាន​ស្នេហា​ជាមួយ Ye ប៉ុន្មាន​ខែ​បន្ទាប់​ពី​បែក​ពី​អតីត​ភរិយា, ទាំង Huang និង Ye ធ្លាប់មានបទពិសោធន៍រៀបការបរាជ័យពីមុនមក ព្រោះ Ye បានរៀបការជាមួយអ្នកជំនួញម្នាក់ មុនពេលពួកគេបែកគ្នា។​​ បញ្ចប់​ការ​សិក្សា​នៅ​សកលវិទ្យាល័យ Shenzhen Ye គឺ​ជា​អ្នក​មាន​ឥទ្ធិពល​លើ​អ៊ីនធឺណិត​ដ៏​ល្បី នាង​ក៏​បាន​ចូល​ប្រឡូក​ក្នុង​ជំនួញ​ដោយ​បង្កើត​ម៉ាក​យីហោ​ម៉ូដ​ផ្ទាល់ខ្លួន និង​បើក​ហាង​កែ​សម្ផស្សផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារា​​ចិន Gao Yalin ​រង​ការចោទ​ប្រកាន់​ពី​បទ​ប្រើហឹង្សាលើមិត្តស្រីអាយុក្មេងជាង ២៦ ឆ្នាំ

The post Huang Xiaoming ​ជួប​មិត្ត​ស្រី​​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស appeared first on Kampuchea Thmey Daily.

ក្រោយលែងលះជាមួយ Angelababy តារាប្រុស Huang Xiaoming មានមិត្តស្រីថ្មីការពារលើសមុន
បន្ទាប់ពីលែងលះជាមួយអតីតភរិយានាង Angelababy តារាសម្ដែងនិងចម្រៀង Huang Xiaoming ត្រូវប្រព័ន្ធផ្សព្វផ្សាយចិនលួចចាប់បានហើយចុះផ្សាយពីរូបថតរបស់លោកនិងមនុស្សស្រីដែល​ត្រូវគេ​ជឿថា ​ជា​ស្រីស្នេហ៍ថ្មីកាលពីថ្ងៃទី ០២ ខែមិថុនា។

យោងតាមសារព័ត៌មានបានចុះផ្សាយថា គូស្នេហ៍មួយគូនេះកំពុងរស់នៅក្រោម​ដំបូល​ជាមួយ​គ្នា។ ក្រោយមក​នៅលើ​អ៊ីនធើណេត​បានទម្លាយពីទំនាក់ទំនងរបស់ពួកគេ ហើយបានបង្ហើបថា នេះគឺជាស្នេហាថ្មីរបស់តារាសម្ដែងប្រុស Huang Xiaoming។

យោងតាមរូបភាព តារាប្រុសរូបនេះ​បានណាត់​ជួបនារីម្នាក់ដែលគេស្គាល់ថានាងគឺជា​តារាសម្ដែង ​Zhao Shijin ដែល​មានកម្ពស់ត្រឹមតែស្មារបស់ Huang Xiaoming ប៉ុណ្ណោះ។ អតីត​ស្វាមី Angelababy ក៏​មានការ​គិតគូរនៅចំពោះ​មុខមិត្តស្រីថ្មី​របស់លោកជាខ្លាំង​ និង​បារម្ភ​លើស​មុន ដោយ​លោក​តែង​ជួយមិត្តស្រី​ចូលទៅក្នុងឡា​នជាមុន។ បន្ទាប់​មក​ទើបរូបលោក​ចូល​រថយន្ត​ហើយ​បើក​រថយន្ត​ចេញ​ទៅ។ នៅពេលដែលមិត្តស្រីរបស់គាត់ឡើងជណ្តើរ គាត់​ក៏​ជួយ​នាង​បាំង​សំពត់​ពី​ក្រោយ​ដើម្បី​ការពារនាងខ្លាំងផងដែរ។

ទោះយ៉ាងណាក៏ដោយ អ្នកនិយមលេង​អ៊ីនធឺណិត​មិន​ភ្ញាក់ផ្អើល​ចំពោះទំនាក់ទំនងថ្មីរបស់ Huang Xiaoming នោះទេ។ ពីព្រោះលោក​បានលែងលះជាមួយ Angelababy យូរណាស់មកហើយ ហើយវាជារឿងធម្មតាទេ​ដែលលោកមានមិត្ត​ស្រី​ថ្មីនោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Dilraba រងការរិះគន់ថា ស្លៀកពាក់មិនសមក្នុងព្រឹត្តិការណ៍

The post ក្រោយលែងលះជាមួយ Angelababy តារាប្រុស Huang Xiaoming មានមិត្តស្រីថ្មីការពារលើសមុន appeared first on Kampuchea Thmey Daily.