iPhone 16 Archives - Kampuchea Thmey Daily

Apple និង​ឥណ្ឌូណេស៊ី​ព្រមព្រៀងគ្នា ដើម្បី​លុបការបិទការលក់ iPhone 16
សារព័ត៌មាន​ Bloomberg បាន​ចុះផ្សាយ​នៅថ្ងៃអង្គារនេះដោយស្រង់សម្ដីប្រភពដឹង​ច្បាស់​ពីបញ្ហា​ថា​ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple និងរដ្ឋាភិបាល​ បាន​ព្រមព្រៀងគ្នា​លើ​លក្ខខណ្ឌផ្សេងៗ ដើម្បីឆ្ពោះទៅរក​ការលុបចោល​ការហាមប្រាមមិនឱ្យលក់ទូរស័ព្ទម៉ាក iPhone 16 នៅឥណ្ឌូណេស៊ី។

ប្រភព​មិន​បាន​បញ្ជាក់ថាតើភាគីបាន​ព្រមព្រៀងគ្នា​លើលក្ខខណ្ឌគ្នា​អ្វីខ្លះនោះទេ ប៉ុន្តែថា​ ក្រសួងឧស្សាហកម្ម​ឥណ្ឌូណេស៊ី​ដែលទទួល​បន្ទុកលើការហាមឃាត់​ គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Apple ឱ្យបានឆាប់ ក្នុងសប្តាហ៍នេះ។

ក្រោយ​ចុះ​ហត្ថលេខារួច ក្រសួងនឹងរៀបចំសន្និសីទកាសែត និង​ចេញលិខិតអនុញ្ញាត​ការ​លក់ iPhone 16 ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

គួររំឭកថា​ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានចេញការហាមឃាត់ការលក់ទូរស័ព្ទម៉ាក iPhone 16 របស់ Apple កាលពីខែតុលា ឆ្នាំមុន ដោយសម្អាងថា​ ក្រុមហ៊ុនមិន​បាន​វិនិយោគតាម​ទឹកប្រាក់ដែល​ខ្លួន​បាន​សន្យា និង​ផលិតទូរស័ព្ទដោយ​មិន​ប្រើប្រាស់គ្រឿងគ្រៅក្នុងស្រុកឥណ្ឌូណេស៊ី ដែល​ច្បាប់បាន​កំណត់ (ត្រូវប្រើប្រាស់សមាសធាតុក្នុងស្រុក ៣៥ ភាគរយ)។

ក្រោយពីនោះមក​ រដ្ឋមន្ត្រីវិនិយោគរបស់​ឥណ្ឌូណេស៊ីបាននិយាយថា Apple គ្រោងនឹងវិនិយោគ ១ ប៊ីលាន​ដុល្លារ​នៅ​រោងចក្រ​ផលិតគ្រឿងបន្លាស់សម្រាប់ស្មាតហ្វូន និងផលិតផលផ្សេងទៀតរបស់ក្រុមហ៊ុន​​។ ក្រៅពីការវិនិយោគនេះ    ក្រុមហ៊ុន Apple ​ប្តេជ្ញាបណ្តុះបណ្តាលធនធានមនុស្ស​ក្នុង​ស្រុក​លើ​ការស្រាវជ្រាវ និងការអភិវឌ្ឍ​តាម​រយៈកម្មវិធីផ្សេងៗ លើសពីកម្មវិធីដែលខ្លួន​ធ្លាប់មាន​ស្រាប់នា​ពេល​កន្លង​មក​។

ទោះជាយ៉ាងណា​ក៏ដោយ​ Apple គ្មាន​គម្រោងដាក់រោងចក្រផលិតទូរស័ព្ទម៉ាក iPhone ភ្លាមៗក្នុងស្រុកឥណ្ឌូណេស៊ី នាពេល​នេះនោះទេ៕

The post Apple និង​ឥណ្ឌូណេស៊ី​ព្រមព្រៀងគ្នា ដើម្បី​លុបការបិទការលក់ iPhone 16 appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ី​ច្រានចោលសំណើវិនិយោគ ១០០ លាន​ដុល្លារ របស់​ Apple ដើម្បីលុបបំរាមលក់ iPhone 16 ដោយ​ទាម​ទារ​បន្ថែម​
រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បានច្រានចោល​សំណើ​វិនិយោគចំនួន ១០០ លានដុល្លារ របស់ក្រុមហ៊ុនបច្ចេកវិទ្យា​ Apple ដើម្បីលុបចោល​បំរាម​លក់ iPhone 16 នៅក្នុងប្រទេស ដោយ​ទាម​ទារ​ឱ្យ​ក្រុមហ៊ុនដដែល​បន្ថែម​ការវិនិយោគឱ្យ​កាន់តែធំជាង​នេះ​ទៅ​ទៀត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ No Musica កាល​ពី​ថ្ងៃ​អាទិត្យ​។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ី​ លោក​ Agus Gumiwang Kartasasmita បានជួបជាមួយអ្នកតំណាងរបស់​ក្រុមហ៊ុន​ Apple ហើយបានបដិសេធ​សំណើចុងក្រោយរបស់ពួកគេ។ អ្នកនាំពាក្យក្រសួង Febri Hendri Antoni Arif បានពន្យល់ថា ការវិនិយោគធំជាងនេះ នឹងជួយអភិវឌ្ឍវិស័យផលិតកម្មរបស់​ឥណ្ឌូណេស៊ី ​ហើយ​អាច​បញ្ចូលប្រទេសខ្លួន​ទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោករបស់ក្រុមហ៊ុន​ Apple ។

គួរ​គូស​បញ្ជាក់​ថា​ ភាព​ចម្រូងចម្រាស់រវាង​ក្រុមហ៊ុនបច្ចេកវិទ្យា  Apple និង​ឥណ្ឌូណេស៊ី​ កើតឡើង​ក្រោយ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​ចេញ​បំរាម​លក់​ iPhone 16 ក្នុង​ប្រទេស​របស់​ខ្លួន ដោយ​លើក​ឡើង​ថា​ ក្រុមហ៊ុន​មិន​បាន​វិនិយោគតាម​ការ​សន្យា​ និង​ថា​មិន​ប្រើ​ប្រាស់​គ្រឿងបន្លាស់ផលិតក្នុងស្រុក​ឥណ្ឌូណេស៊ី​តាមការ​កំណត់​។ ​

តាមការ​រាយការណ៍​ ដើម​ឡើយ​ Apple បាន​សន្យាវិនិយោគ​ចំនួន ១០៩ លាន​ដុល្លារ​ ​សម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ក្នុងស្រុក ប៉ុន្តែ​បាន​វិនិយោគត្រឹម​តែ​ ៩៥ លាន​ដុល្លារ​ប៉ុណ្ណោះ​។ ដើម្បី​ជួសជុលបញ្ហា​នេះ​ ក្រុមហ៊ុន​បានសន្យាវិនិយោគថ្មីបន្ថែម​ ១០ លាន​ដុល្លារ​ និង​ក្រោយ​មក​បាន​ដំឡើង​ដល់​ ១០០ លានដុល្លារ​។

យ៉ាង​ណា​មិញ​ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​នៅតែ​ទាមទារ​ថា​វា​មិន​គ្រប់​គ្រាន់។ ​ក្រៅ​ពី​ការ​ដាក់បញ្ជូល​ឥណ្ឌូណេស៊ី​ទៅក្នុង​ខ្សែចង្វាក់ផ្គត់ផ្គង់សកល​របស់​ Apple រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី​អាច​ផ្គត់ផ្គង់ Apple នូវ​គ្រឿង​បន្ថែម និង​ឆ្នាំង​សាកផ្សេង​ៗ​។ មន្ត្រី​ឥណ្ឌូណេស៊ី​ក៏ចង់ឱ្យ Apple បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវមួយ ដែលផ្តោតលើបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាឧស្សាហកម្ម ៤.០ ផងដែរ​៕

The post ឥណ្ឌូណេស៊ី​ច្រានចោលសំណើវិនិយោគ ១០០ លាន​ដុល្លារ របស់​ Apple  ដើម្បីលុបបំរាមលក់ iPhone 16 ដោយ​ទាម​ទារ​បន្ថែម​ appeared first on Kampuchea Thmey Daily.

Apple សន្យាវិនិយោគថ្មី​ ១០០ លាន​ដុល្លារ​នៅ​ឥណ្ឌូណេស៊ី​ ដើម្បី​ឱ្យ​រដ្ឋាភិបាល​ទម្លាក់ចោល​បំរាមលក់ iPhone 16
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក​ Apple Inc. បាន​សន្យា​ដាក់​ការ​វិនិយោគថ្មី​រហូតដល់​ ១០០ លាន​ដុល្លារ​នៅ​ឥណ្ឌូណេស៊ី​ ដើម្បី​ជា​យុទ្ធ​សាស្រ្ត​យក​ចិត្ត​រដ្ឋាភិបាល​ប្រទេស​នេះ​ ​ឱ្យ​ដក​បំរាម​​លក់ស្មាតហ្វូន iPhone 16 ក្នុង​ស្រុក​របស់​ខ្លួន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Bloomberg ដែល​ស្រង់​សម្ដី​ប្រភព​ដឹង​ច្បាស់​ពី​បញ្ហា​នេះ​ជា​អនាមិក​។

ការវិនិយោគ ១០០ លាន​ដុល្លារ​នេះ​ នឹង​ធ្វើ​ឡើង​ក្នុង​រយៈពេល​ ២ ឆ្នាំ​ និង​មាន​ច្រើន​ជាង​ ១០ ដង​ ធៀប​នឹង​ការសន្យា​វិនិយោគ​កាល​ពី​ដើម​ខែ​នេះ​។ បើ​តាម​ប្រភព​ Apple គ្រោង​នឹងចំណាយ​ការ​វិនិយោគលើរោងចក្រផលិតគ្រឿង​បន្ថែម​ និងគ្រឿងបន្លាស់ សម្រាប់ឧបករណ៍របស់ខ្លួន រួម​ទាំង​ស្មាតហ្វូន​ ទៅ​ទីក្រុង​បានឌុង​។

ប្រភព​លើក​ឡើង​ថា​ ក្រោយ​​ក្រុមហ៊ុន Apple បានដាក់សំណើរបស់​ខ្លួន​ ក្រសួងឧស្សាហកម្ម​ឥណ្ឌូណេស៊ី ​បាន​សុំ​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យានេះកែសម្រួល​ផែនការវិនិយោគរបស់ខ្លួន ដោយ​ផ្តោតលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍សម្រាប់ស្មាតហ្វូនរបស់ខ្លួននៅក្នុងប្រទេស។ ​ប្រភព​បន្ថែមថា ក្រសួងឧស្សាហកម្មមិនបានធ្វើការសម្រេចចិត្តចុងក្រោយ លើសំណើថ្មីបំផុតរបស់ក្រុមហ៊ុន Apple នោះទេ។​​

គួរ​គូស​បញ្ជាក់​ថា​ សំណើ​វិនិយោគ​ថ្មី​ ធ្វើ​ឡើង​ក្រោយ​ក្រសួង​ឧស្សាហកម្មឥណ្ឌូណេស៊ី​បាន​បិទ​ការ​លក់​ iPhone 16 ដែល​ជា​ស្មាតហ្វូន​របស់​ Apple  ក្នុង​ប្រទេស​របស់​ខ្លួន​ ដោយសម្អាង​ថា​ ក្រុមហ៊ុនបច្ចេកវិទ្យា​មិន​បាន​វិនិយោគ​ឱ្យ​គ្រប់​តាម​ការ​សន្យា​ និង​គោរពតាម​គោលការណ៍​ផលិត​កម្ម​ ដែល​តម្រូវ​ឱ្យ​គ្រប់​ស្មាតហ្វូន​ទាំង​អស់​ត្រូវ​មាន​គ្រឿង​បន្លាស់​ ៤០ ភាគរយ​ ផលិត​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​។

យោងតាមរដ្ឋាភិបាលឥណ្ឌូណេស៊ី ក្រុមហ៊ុន​ Apple បានវិនិយោគត្រឹមតែ ១,៥ ទ្រីលាន​រូពៀ (៩៥ លាន​ដុល្លារ) ប៉ុណ្ណោះ​ ដែល​មិន​គ្រប់​តាម​ការ​សន្យា​ប្រមាណ​ ១,៧ ទ្រីលាន​រូពៀ​ កាល​ពី​លើក​មុន​។ ​

សំណើ​វិនិយោគ​ថ្មី​ បង្ហាញ​ឱ្យ​ឃើញ​ថា​ ឥណ្ឌូណេស៊ី ដែល​មាន​ប្រជាជន​សរុប​ជាង ២៧៨ លាន​នាក់​ ​គឺ​ជា​ទីផ្សារ​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន​ Apple៕

The post Apple សន្យាវិនិយោគថ្មី​ ១០០ លាន​ដុល្លារ​នៅ​ឥណ្ឌូណេស៊ី​ ដើម្បី​ឱ្យ​រដ្ឋាភិបាល​ទម្លាក់ចោល​បំរាមលក់ iPhone 16 appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ី​ហាម​ប្រាមការលក់ iPhone 16 ក្នុង​ប្រទេស​
រដ្ឋាភិបាល​​ឥណ្ឌូណេស៊ី​បាន​ប្រកាស​ហាម​​លើការ​លក់​ស្មាតហ្វូន​ iPhone 16 ​​ក្នុង​ប្រទេស​របស់​ខ្លួន​ ដោយ​សម្អាង​ថា​ ក្រុមហ៊ុន Apple ​មិន​បាន​បំពេញ​តាម​ការ​ប្ដេជ្ញាវិនិយោគ។ នេះ​បើ​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Jakarta Globe ដោយ​ស្រង់​​សម្ដី​របស់​​​អ្នក​នាំ​ពាក្យ​ក្រសួង​ឧស្សាហកម្ម​ឥណ្ឌូណេស៊ី​កាល​ពី​ចុង​សប្ដាហ៍​។ ​

ប្រតិបត្តិការលក់​ណាមួយ​នៃ​​ iPhone 16 ដែល​ជាម៉ូដែលស្មាតហ្វូន​ទំនើប​​ចុង​ក្រោយ​គេ​បង្អស់​របស់​ Apple ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ គឺ​ជា​អំពើ​ខុស​ច្បាប់។​ យ៉ាង​ណា​មិញ​ អ្នក​នាំ​ពាក្យ​ក្រសួង​ឧស្សាហកម្ម​​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍ថា អ្នក​ដំណើរ​អាច​នាំ​ចូល​ iPhone 16 ចូល​ក្នុងប្រទេស​ឥណ្ឌូណេស៊ី​សម្រាប់​ការ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ ដោយ​ឆ្លង​កាត់​ការ​បង់​ពន្ធ​ ប៉ុន្តែមិន​អាច​ជួញដូរ​បាន​នោះទេ។

ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ធ្វើ​ឡើង​ក្រោយ​រដ្ឋមន្ត្រី​ឧស្សាហកម្ម​ឥណ្ឌូណេស៊ី លោក Agus Gumiwang Kartasasmita បាន​ប្រកាសជុំ​វិញ​បញ្ហា​នេះ​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​ ដោយ​ថ្លែង​ថា៖ «ប្រសិន​បើ​មាន iPhone 16 ណា​មួយ​គ្រឿង​ ដែល​អាច​ប្រតិបត្តិការ​បាន​ក្នុងប្រទេស​របស់​យើង​ ខ្ញុំ​អាច​និយាយ​បាន​ថា​ វា​ជា​ឧបករណ៍​ខុស​ច្បាប់​។ សូម​រាយការណ៍​មក​យើង​»។ លោក​បន្ថែម​ថា​ ​ Apple មិន​ទាន់​ទទួល​បាន​ប័ណ្ណឧបករណ៍ចល័តអន្តរជាតិ (IMEI) សម្រាប់​ចរាចរណ៍​ការ​លក់​ iPhone 16 នៅ​ឥណ្ឌូណេស៊ី​នៅ​ឡើយ​ទេ។

រដ្ឋមន្រ្តី​ដដែល​បាន​សម្អាង​ថា​ ការ​ហាម​ប្រាម​កើត​ចេញ​ពី​ក្រុមហ៊ុន​ Apple ដែល​​​មិន​​បំពេញ​ការ​សន្យា​របស់​ខ្លួន​​សម្រាប់​ការ​បណ្ដាក់​ទុន​នៅ​ឥណ្ឌូណេស៊ី​ និង​ការ​​មិន​បំពេញ​តាម «​លក្ខខណ្ឌសមាសធាតុផលិតក្នុងស្រុក» របស់​ឥណ្ឌូណេស៊ី​។ លោក​ថ្លែង​យ៉ាងដូច្នេះថា​៖ «យើងជាក្រសួងឧស្សាហកម្ម មិនទាន់អាចចេញលិខិតអនុញ្ញាតសម្រាប់ iPhone 16 បានទេ ព្រោះ​ការប្តេជ្ញាចិត្ត​នៅតែ​មាន​ ដែល Apple ​មិន​ទាន់​សម្រេច​បាន​»។ ​

ក្រុមហ៊ុន​បច្ចេកវិទ្យាយក្សអាមេរិក Apple ដែល​ចាប់ផ្ដើម​ដាក់​លក់ iPhone 16 នៅ​ខែ​កញ្ញា​ ​ បាន​សន្យា​វិនិយោគ​សរុប​ជា​ទឹក​ប្រាក់​ប្រមាណ ១០៩ លាន​ដុល្លារ ក្នុងប្រទេស​ឥណ្ឌូណេស៊ី​ ​ប៉ុន្តែ​មក​ទល់ពេល​នេះ​ បាន​វិនិយោគ​ត្រឹម​តែប្រមាណ ៩៥ លាន​ដុល្លារ​ប៉ុណ្ណោះ​។

​ការ​ប្រកាស​ហាម​ដដែល ធ្វើឡើង​​ក្រោយ​ដំណើរទស្សនកិច្ចរបស់នាយកប្រតិបត្តិ Apple លោក Tim Cook ទៅកាន់ទីក្រុងហ្សាកាតា កាលពីខែមេសា។ កាល​នោះ​ ​លោក​បានពិភាក្សាអំពីផែនការផលិតកម្មដែល​ធំ​មួយ​ជាមួយអតីត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ លោក​ ចូកូ វីដូដូ ដោយ​ថា ក្រុមហ៊ុន​ Apple កំពុង​សិក្សា​ពី​ជម្រើស​ដាក់​រោងចក្រ​ផលិតកម្ម​នៅ​ឥណ្ឌូណេស៊ី​ ដែល​ជា​ទីផ្សារ​ដ៏​ធំ​មួយ​ក្នុង​តំបន់​៕

The post ឥណ្ឌូណេស៊ី​ហាម​ប្រាមការលក់ iPhone 16 ក្នុង​ប្រទេស​ appeared first on Kampuchea Thmey Daily.