Joko Widodo Archives - Kampuchea Thmey Daily

ឥណ្ឌូណេស៊ីថា ដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ា ត្រូវមានឆន្ទៈនយោបាយពីគ្រប់ភាគីជម្លោះ
ប្រភពព័ត៌មានបានឱ្យដឹងថា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បាននិយាយថា ការដោះស្រាយវិបត្តិមីយ៉ាន់ម៉ាដែលអូសបន្លាយឈានចូលដល់ឆ្នាំទី៣ ចាំបាច់ត្រូវមានឆន្ទៈនយោបាយពីគ្រប់ភាគីនៃជម្លោះ ក្នុងខណៈពេលដែលប្រទេសនានានៅក្នុងអាស៊ានបង្កើនកិច្ចខិតខំប្រឹងប្រែងការទូត។

ប្រទេសមីយ៉ាន់ម៉ាត្រូវបានរងការបំផ្លិចបំផ្លាញដោយអំពើហិង្សាក្នុងរយៈពេល២ឆ្នាំកន្លងមកហើយ ចាប់តាំងពីរដ្ឋប្រហារយោធា ផ្ដួលរំលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១។

ក្នុងពិធីគម្រប់ខួបនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មេដឹកនាំឥណ្ឌូណេស៊ី លោក Joko Widodo បានថ្លែងថា៖ “យើងទទួលស្គាល់ថា ស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ានៅតែមានបញ្ហាប្រឈម ហើយយើងក៏ត្រូវទទួលស្គាល់ថា ស្ថានការណ៍នេះអាចដោះស្រាយទៅបាន គឺត្រូវមានឆន្ទៈនយោបាយពីភាគីជម្លោះទាំងអស់”។

មេដឹកនាំឥណ្ឌូនេស៊ី លោក Joko Widodo បានប្រាប់ឥស្សរជនបរទេសថា ប្រទេសសមាជិកអាស៊ាន១០ប្រទេស រួមទាំងមីយ៉ាន់ម៉ាផង ត្រូវតែបន្តសហការគ្នាតទៅទៀត ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិមីយ៉ាន់ម៉ា។  លោក Joko Widodo និយាយថា៖ “អាស៊ានប្រៀបដូចជាកប៉ាល់ដ៏ធំមួយដែលត្រូវឆ្ពោះទៅមុខ។ កប៉ាល់ដ៏ធំនេះត្រូវធ្វើដំណើរបន្តទៅទៀត ដោយមិនអាចលិចបានទេ ពីព្រោះនេះគឺជាទំនួលខុសត្រូវរបស់យើងចំពោះមនុស្សរាប់រយលាននាក់នៅលើកប៉ាល់”។

ឥណ្ឌូនេស៊ីគឺជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ ហើយនឹងរៀបចំកិច្ចប្រជុំកំពូលមេដឹកនាំនៅខែកញ្ញា។ ឥណ្ឌូនេស៊ីបានរួមចំណែកក្នុងអ្វីដែលហៅថា “ការទូតស្ងាត់” ជាមួយរបបសឹកយោធាដើម្បីនាំមីយ៉ាន់ម៉ាត្រឡប់មករកតុចរចា។
លោក Joko Widodo បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ានឹងនៅតែបន្តជាមួយនឹងកិច្ចព្រមព្រៀងចំនួន ៥ចំណុចដែលបានព្រមព្រៀងគ្នាជាមួយរបបសឹកយោធាកាលពី២ឆ្នាំមុន។
ប៉ុន្តែរបបសឹកយោធាមិនបានអើពើនឹងកិច្ចព្រមព្រៀងទាំងនេះដែលមានបំណងបញ្ចប់អំពើហិង្សា និងស្តារការសន្ទនាគ្នាឡើងវិញ រវាងរបបសឹកយោធា និងក្រុមប្រឆាំងនឹងរដ្ឋប្រហារ៕

ប្រែសម្រួល៖ គង់ សំអាន

ប្រភព៖ Mgronline

The post ឥណ្ឌូណេស៊ីថា ដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ា ត្រូវមានឆន្ទៈនយោបាយពីគ្រប់ភាគីជម្លោះ appeared first on Kampuchea Thmey Daily.

លោក Joko Widodo ប្រកាសធ្វើទស្សនកិច្ចរុស្ស៊ី និងអ៊ុយក្រែន ក្នុងបេសកកម្មកសាងសន្តិភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បាននិយាយថា ក្នុងអំឡុង បេសកកម្មកសាងសន្តិភាព លោកនឹងជំរុញសមភាគីរុស្ស៊ី និងអ៊ុយក្រែន ឲ្យបើកកិច្ចសន្ទនា និងស្នើឲ្យប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បញ្ជាឲ្យមានការឈប់បាញ់ជាបន្ទាន់។

មុនពេលចាកចេញទៅប្រទេសអាល្លឺម៉ង់ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7 លោក Joko Widodo និយាយថា “សង្រ្គាមត្រូវតែបញ្ឈប់ ហើយខ្សែសង្វាក់ផ្គត់ផ្គង់អាហារសកលត្រូវតែដំណើរការឡើងវិញ”។

លោកប្រធានាធិបតីក៏បានលើកឡើងផងដែរថា លោកនឹងលើកទឹកចិត្តឲ្យក្រុមប្រទេស G7 ស្វែងរកសន្តិភាពនៅអ៊ុយក្រែន និងស្វែងរកដំណោះស្រាយភ្លាមៗចំពោះវិបត្តិអាហារ និងថាមពលពិភពលោក៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Al Jazeera

The post លោក Joko Widodo ប្រកាសធ្វើទស្សនកិច្ចរុស្ស៊ី និងអ៊ុយក្រែន ក្នុងបេសកកម្មកសាងសន្តិភាព appeared first on Kampuchea Thmey Daily.

លោក Widodo ស្នើមហាសេដ្ឋី Elon Musk យកឥណ្ឌូនេស៊ីជាទីតាំងបាញ់រ៉ុកកែតរបស់ក្រុមហ៊ុន SpaceX
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo កំពុងស្នើមហាសេដ្ឋី Elon Musk ដើម្បីប្រើប្រាស់ទីតាំងបាញ់រ៉ុកកែតរបស់ប្រទេសនេះនៅខេត្តដាច់ស្រយ៉ាល Papua សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន SpaceX ។

ការស្នើសុំនេះកើតឡើងតាំងពីថ្ងៃសុក្រ ទី១១ ខែធ្នូ មកម្ល៉េះ ដោយលោកប្រធានាធិបតីបានសន្ទនាតាមទូរស័ព្ទជាមួយលោក Musk ដើម្បីពិភាក្សាអំពីភាពជាដៃគូដែលអាចកើតមានជាមួយក្រុមហ៊ុនរថយន្តអគ្គិសនី Tesla របស់មហាសេដ្ឋីរូបនេះ ។

សេចក្តីថ្លែងការណ៍មួយពីក្រសួងសម្របសម្រួលសម្រាប់កិច្ចការសមុទ្រ និងកិច្ចការវិនិយោគឥណ្ឌូនេស៊ីបាននិយាយថា “ប្រធានាធិបតី Joko Widodo ក៏បានអញ្ជើញលោក Elon Musk ពិចារណាលើឥណ្ឌូណេស៊ីជាកន្លែងដាក់ជើងទម្របាញ់ផ្កាយរណបរបស់ក្រុមហ៊ុន SpaceX ផងដែរ ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយលោក Joko Widodo កាលពីថ្ងៃសុក្រ លោក Elon Musk បានយល់ព្រមបញ្ជូនក្រុមមួយទៅប្រទេសឥណ្ឌូនេស៊ីនៅខែមករាដើម្បីពិនិត្យមើលឱកាសវិនិយោគ និងផ្នែកផ្សេងទៀតនៃទីតាំងដាក់ជើងទម្របាញ់គ្រាប់រ៉ុកកែតជាដើម  ។

វិទ្យាស្ថានជាតិអាកាសចរណ៍ និងអវកាសឥណ្ឌូនេស៊ីបច្ចុប្បន្នកំពុងសាងសង់កន្លែងបាញ់គ្រាប់រ៉ុក្កែតដំបូងបង្អស់របស់ប្រទេសនេះនៅកោះ Biak ក្នុងខេត្ត Papua ភាគខាងកើតរបស់ប្រទេស ។ ទីតាំងដែលនឹងត្រូវប្រើដើម្បីបាញ់បង្ហោះរ៉ុក្កែតគ្មានមនុស្សបើកទំហំតូចទៅទីអវកាសត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៤ ។

ក្រុមហ៊ុនអវកាសឯកជន SpaceX ដែលត្រូវបានបង្កើតឡើងដោយលោក Musk បច្ចុប្បន្នកំពុងបើកដំណើរការបាញ់គ្រាប់រ៉ុកកែតរបស់ខ្លួនពីរោងចក្រអាមេរិកចំនួនបួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ចម្លែក! នៅសុខៗគ្រឿងអលង្ការអណ្តែតមកទើរលើឆ្នេរ ផ្អើលមួយភូមិទៅរើស

ចុចអាន ៖ មិនធូរស្បើយទេ! ជំងឺផ្តាសាយបក្សីនៅជប៉ុនរាលដាលដល់ខេត្តទី ១០

The post លោក Widodo ស្នើមហាសេដ្ឋី Elon Musk យកឥណ្ឌូនេស៊ីជាទីតាំងបាញ់រ៉ុកកែតរបស់ក្រុមហ៊ុន SpaceX appeared first on Kampuchea Thmey Daily.