Kamala Harris Archives - Kampuchea Thmey Daily

អាមេរិក​មាន​កង្វល់​​រឿង​​ ចិន រុស្ស៊ី​ និង​អ៊ីរ៉ង់​​​ប្រើ​បច្ចេកវិទ្យា​ AI ជ្រៀត​ចូល​ការ​បោះឆ្នោត​
ខណៈ​ការ​​បោះឆ្នោត​សហរដ្ឋអាមេរិក​​កាន់​ខិត​ចូល​មកដល់​​ក្នុង​រយៈ​ពេល​មិន​ដល់​៦​សប្តាហ៍​ទៀត​នោះ ស្រប​​សភាព​ការណ៍​ក្នុងសកលលោក​ប្រឈម​ភាព​តាន​តឹង​កាន់តែ​​ខ្លាំង​ឡើង​​នោះ មាន​ការ​ចោទ​ប្រកាន់​​មួយ​ចំនួន​​ដោយ​ទីភ្នាក់ងារ​ស៊ើបការណ៍​របស់​អាមេរិក​ បាន​លើក​ឡើង​ថា ​ប្រទេស​​ រុស្ស៊ី ចិន​ និងអ៊ីរ៉ង់ ប្រើប្រាស់ AI ដើម្បី​​ជ្រៀតជ្រែក​ចូល​​ក្នុង​កិច្ចការ​បោះឆ្នោតអាមេរិក។

ភ្នាក់ងារ​​​ស៊ើបការណ៍​សំខាន់ៗ​របស់​សហរដ្ឋអាមេរិក ដូច​ជា ការិយាល័យ​​នាយក​​​​ភ្នាក់ងារស៊ើបការណ៍​​ជាតិ​(ODNI) ការិយាល័យ​​​ស៊ើប​អង្កេត​​សហព័ន្ធ (FBI) ​និង ភ្នាក់ងារ​​សន្តិសុខ​​បច្ចេកវិទ្យានិង​សន្តិសុខ​​​ហេដ្ឋារចនាសម្ព័ន្ធ (CISA) ​បាន​ចេញ​នូវ​សេចក្តី​​​ប្រកាស​រួម​គ្នា​ ដោយ​អះអាង​ថា ​​ប្រទេស​ធំៗ​បី​គឺ​ អ៊ីរ៉ង់ រុស្ស៊ី​​ និង ចិន​​ កំពុង​ប្រើប្រាស់​​បច្ចេកវិទ្យា​ AI ដើម្បី​​ជ្រៀត​ចូល​កិច្ច​ការ​​បោះឆ្នោត​នៅសហរដ្ឋអាមេរិក ហើយ​រឿង​នេះ​ក្លាយ​ជាការ​គំរាម​កំហែង​ដល់​អាមេរិក​​​​។

​បច្ចេកវិទ្យា​​បញ្ញា​សិប្បនិមិ្មត​ (AI) កំពុង​ក្លាយ​ជា​​បច្ចេកវិទ្យា​​​​ពេញ​និយម​ចុង​ក្រោយ​​​​​​ដើម្បី​​តាមដាន​ព័ត៌មាន​ និង​ប្រមូលព័ត៌មាន​​ចាំ​បាច់​នានា​ដែលគេ​ត្រូវ​ការ។ សេចក្តី​រាយការណ៍​ខ្លះ​​​ដោយ​យោង​​​ការ​អះអាង​របស់​​មន្ត្រី​ស៊ើប​ការណ៍​​សហរដ្ឋអាមេរិក​ បាន​ឱ្យ​ដឹង​ថា​ ប្រទេសដែល​ជា​គូ​ប្រជែង​​​របស់​សហរដ្ឋអាមេរិក រួម​មាន​​ ចិន​ រុស្ស៊ី និងអ៊ីរ៉ង់កំពុងប្រើប្រាស់បញ្ញា សិប្បនិម្មិត ដើម្បី​ជ្រៀតជ្រែក​​កិច្ច​ការ​បោះឆ្នោតអាមេរិក​ដែល​នឹង​ធ្វើ​ឡើង​នៅ​ដើម​ខែ​វិច្ឆិកា​​។

ឥទ្ធិពល​​កើត​ចេញ​ពី​ការ​បោះឆ្នោត​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ដើម​​ខែ​វិច្ឆិកា​​​ខាងមុខ​នេះ ​ទោះតិច​ឬ​ច្រើន​ អាច​ជា​​ការ​កំណត់​​របត់​ថ្មី​​សម្រាប់សណ្តាប់​ធ្នាប់​​​ពិភពលោក​​​​​ថ្មី​។ ការ​ប្រជែង​វោរហាស័ព្ទ​​របស់​​បេក្ខភាព​​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​ទាំង​ពីរ​ក៏​កំពុង​រថើន​យ៉ាង​ខ្លាំង​​​ ខណៈដែល​ភាគី​ម្ខាង​កំពុង​​ប្រជែង​​ប្រជាប្រិយភាព​​លើ​ឆាក​​នយោបាយ​សហរដ្ឋអាមេរិក​

ដោយសារ​តែ​​​ការ​បោះឆ្នោត​នៅ​អាមេរិក​សំខាន់​បែបនេះ​ ប្រទេស​​ទាំង​ឡាយ​ដែល​ជា​គូប្រជែង​​​របស់​សហរដ្ឋ​អាមេរិក​​​មាន​​រុស្ស៊ី ចិន​​​​និង​អ៊ីរ៉ង់​កំពុង​​ប្រើប្រាស់បច្ចេកវិទ្យា​​ជំនាន់​ក្រោយ​នេះ​​ដើម្បី​​តាមដាន​​ការវិវត្ត​​នៃ​ការ​បោះឆ្នោត​របស់​សហរដ្ឋ​អាមេរិក។

​ក្រុមអ្នកឃោសនានៅក្នុងប្រទេសចិន អ៊ីរ៉ង់ និងរុស្ស៊ីកំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីបង្កើត​​នូវ​មាតិកា​ដែលត្រូវបានរចនាឡើងដើម្បីញាក់​​ជនជាតិ​អាមេរិកមុនការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា។ ​នេះ​​បើយោង​តាម​ ​​មន្ត្រី​​​​ស៊ើបការណ៍​រដ្ឋសហព័ន្ធ​​​​របស់​សហរដ្ឋអាមេរិក។

មន្ត្រី​ការិយាល័យ​នាយក​ស៊ើបការណ៍​ជាតិ​បាន​និយាយ​ថា​៖«​​ក្រុមបរទេស​កំពុង​ប្រើ​ AI ដើម្បី​សម្រួល​ខ្លឹមសារ​សំយោគ​បាន​លឿន​ និង​គួរ​ឲ្យ​ជឿជាក់​។ IC (សហគមន៍​ស៊ើបការណ៍) របស់​សហរដ្ឋអាមេរិក ចា​ត់ទុក AI ជាឥទ្ធិពលអាក្រក់ បង្កើនល្បឿន ប៉ុន្តែ​វា​មិនទាន់ជាឧបករណ៍ឥទ្ធិពល​ផ្លាស់ប្តូរតាមមធ្យោបាយ​ដែល​វាចង់​នោះទេ​​​។

នៅក្នុងការវាយតម្លៃពីផលប៉ះពាល់នៃព័ត៌មានមិនពិត មន្ត្រីរូបនេះបាននិយាយថា សត្រូវរបស់សហរដ្ឋអាមេរិកប្រឹងតស៊ូ​ដើម្បីជៀសវាងការរកឃើញដោយក្រុមហ៊ុន AI របស់លោកខាងលិច និងដើម្បីផ្សព្វផ្សាយខ្លឹមសារដែលបង្កើតដោយ AI ប្រកបដោយប្រសិទ្ធភាព ហើយថាពួកគេមិន​ទាន់​បានបង្កើតគំរូ AI កម្រិតខ្ពស់ពិសេសរបស់ពួកគេផ្ទាល់​នោះទេ​។

ក្រុមមន្ត្រីបានមើលឃើញថា AI ត្រូវបានប្រើប្រាស់នៅក្នុងការបោះឆ្នោតនៅក្រៅប្រទេស ប៉ុន្តែឥឡូវនេះវាបានឈានទៅរកការបោះឆ្នោតនៅអាមេរិក នេះបើយោងតាមមន្ត្រីស៊ើបការណ៍សម្ងាត់ ដែលនិយាយថាមានភស្តុតាងដែលថា រុស្ស៊ីបានរៀបចំសុន្ទរកថារបស់អនុប្រធានាធិបតី កាម៉ាឡា​ ហារីស (Kamala Harris)។

មន្ត្រី​​​ នៃ​ការិយាល័យ​​នាយកស៊ើបការ​​ណ៍​ជាតិ (ODNI) ម្នាក់បាននិយាយថា ប្រទេសរុស្ស៊ី «បានបង្កើតមាតិកា AI ច្រើនបំផុតទាក់ទងនឹងការបោះឆ្នោត ហើយបានធ្វើដូច្នេះនៅគ្រប់មធ្យោបាយទាំងបួន អត្ថបទ រូបភាព សម្លេង និងវីដេអូ»។

យោងតាមមន្ត្រី ODNI បានឱ្យដឹងថា «ធាតុទាំងនេះរួមមានខ្លឹមសារដែលបង្កើតដោយ AI និង​អំពីតួលេខដ៏លេចធ្លោរបស់សហរដ្ឋអាមេរិក ដែលខ្លឹមសាររបស់វាក៏ស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់រុស្ស៊ី ក្នុងការជំរុញបេក្ខភាពអតីតប្រធានាធិបតី និងបរិហារកេរ្តិ៍អនុប្រធាន និងគណបក្សប្រជាធិបតេយ្យ រួមទាំងតាមរយៈជនជាតិអាមេរិកដែលសមគំនិតផងដែរ»៕​

ដោយ រ៉ាន់ រើយ

The post អាមេរិក​មាន​កង្វល់​​រឿង​​ ចិន រុស្ស៊ី​ និង​អ៊ីរ៉ង់​​​ប្រើ​បច្ចេកវិទ្យា​ AI ជ្រៀត​ចូល​ការ​បោះឆ្នោត​ appeared first on Kampuchea Thmey Daily.

​សមាជិក​សភា​អាមេរិក​ទាមទារ​ដក​ទូត​អ៊ុយក្រែន​ ក្រោយរៀប​ដំណើរ​​លោក​ហ្សេលេនស្គី​​មើល​រោង​ចក្រ​ផលិត​​អាវុធ​​អាមេរិក​
​សមាជិក​​សភា​​សហរដ្ឋ​អាមេរិក​មក​ពីគណបក្ស​សាធារណរដ្ឋតំណាង​​រដ្ឋ​ Louisiana​ លោក Mike Johnson កាលពីថ្ងៃពុធបាន​​ចេញ​លិខិត​​​ទាមទារ​​ឲ្យ​​ប្រធានាធីបតី​អ៊ុយក្រែន​ លោក វ៉ុលឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) ​បណ្តេញ​​​​​​​​ឯកអគ្គរដ្ឋ​ទូ​​ត​អ៊ុយក្រែន​ប្រចាំ​​សហរដ្ឋអាមេរិក​ គឺ​លោកស្រី Oksana Markarova ដោយ​​ចោទ​ប្រកាន់ឯកអគ្គរដ្ឋទូតរូប​នេះ​ថា «បាន​ជ្រៀតជ្រែកការបោះឆ្នោត»​​នៅ​សហរដ្ឋ​អាមេរិក។

សមាជិក​​សភា​​សហរដ្ឋ​អាមេរិក​មក​ពីគណបក្ស​សាធារណរដ្ឋ តំណាង​​រដ្ឋ​ Louisiana​ លោក Mike Johnson​។ AP

​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​ប្រធានាធិបតី​អ៊ុយក្រែន ​លោក Johnson បានសរសេរ​ថា ការសម្រេច​​របស់លោកស្រី Markarova ក្នុងការរៀបចំដំណើរទស្សនកិច្ច​របស់​ប្រធានាធិបតី​​​អ៊ុយក្រែន​ទៅ​​កាន់រោងចក្រផលិតគ្រាប់រំសេវ​ក្នុង​មូល​ដ្ឋាន​នៃរដ្ឋ Pennsylvania ជាមួយអភិបាលរដ្ឋ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ លោក Josh Shapiro គឺ «ច្បាស់ជាព្រឹត្តិការណ៍យុទ្ធនាការបក្សនិយម» មានន័យថា ផ្តល់ផលប្រយោជន៍ដល់អនុប្រធានាធិបតី កាម៉ាឡា ហារីស (Kamala Harris) ដែល​ជាបេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ។

លោកស្រី Oksana Markarova ឯកអគ្គរដ្ឋទូតអ៊ុយក្រែន​ប្រចាំសហរដ្ឋអាមេរិក។ washingtontimes

សមាជិក​សភា​មក​ពី​រដ្ឋ​ Louisiana​ លោក Johnson ​​​​បច្ចុប្បន្ន​​​​តំណាង​​មក​ពី​គណបក្ស​សាធារណរដ្ឋ​​ដែល​មាន​ទំនាក់​ទំនង​មិន​សូវ​ល្អូក​ល្អើន​ស្រាប់​ជា​មួយ​​ប្រធានាធិបតី​​អ៊ុយក្រែន​ បានសរសេរថា «ចលនា​នយោបាយដែលគិតខ្លី និងដោយចេតនានេះបានធ្វើឱ្យពួកសាធារណរដ្ឋបាត់បង់ទំនុកចិត្តលើសមត្ថភាពរបស់ឯកអគ្គរដ្ឋទូត Markarova ក្នុងការបម្រើការទូតដោយស្មើភាព និងប្រកបដោយប្រសិទ្ធភាពក្នុងប្រទេសនេះ»​។

​លោក​ បាន​​បន្ថែម​​ក្នុងលិខិត​នោះ​ថា​៖​«នាងគួរតែត្រូវដកចេញពីមុខតំណែងជាបន្ទាន់»​។

ការទាមទាររបស់គាត់បានកើតឡើងបន្ទាប់ពីគណៈកម្មាធិការត្រួតពិនិត្យ និងគណនេយ្យភាពរបស់សភាបានបើកការស៊ើបអង្កេតលើការប្រើប្រាស់ប្រាក់របស់អ្នកជាប់ពន្ធរបស់រដ្ឋបាល​ប្រធានាធិបតី​​ ចូ បៃ​ដិន ដើម្បី​ចំណាយ​លើ​ការ​ធ្វើ់​ដំណើរ​របស់​ លោក ហេ្សលេនស្គី ទៅកាន់រដ្ឋ​​​​​​ដែល​គណបក្ស​ទាំង​ពីរ​​​​មាន​ការ​គាំទ្រ​ប្រហាក់​ប្រហែល​គ្នា (swing state)។

ប្រធានាធិបតី​អ៊ុយក្រែន​ជួប​តំណាង​បក្ស​ទាំងពីរ​នៅ​អាមេរិក។ FB

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក កំពុងស្ថិត​នៅ​​​ក្នុង​សហរដ្ឋអាមេរិក​នៅឡើយ​សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិនៅសប្តាហ៍នេះ។ ក្នុងដំណើរ​របស់​ប្រធានាធិបតី​​​អ៊ុយក្រែន​​ដែល​​កំពុង​ប្រយុទ្ធ​ក្នុងសង្គ្រាម​ជាមួយ​​ប្រទេសរុស្ស៊ី ក៏​​មាន​ផែន​ការ​ជួបជាមួយប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន និង​អនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស ដែល​ជាបេក្ខភាព​ប្រធានាធិបតី​​នៅ​អាណត្តិបន្ទាប់​មក​ពីគណបក្ស​​ប្រជាធិបតេយ្យ​ផង​ដែរ​។

ប្រទេស​អ៊ុយក្រែន​កំពុង​ស្វែង​រក​ការ​ធានា​ជាចាំបាច់បំផុត​​ពី​​សហរដ្ឋ​​អាមេរិកទោះស្ថិតក្រោម​រដ្ឋាភិបាល​​នៃ​គណបក្ស​ប្រជាធិបតេយ្យឬ​គណបក្ស​សាធារណរដ្ឋ​ដើម្បី​អាចឱ្យ​ខ្លួន​មាន​​​អាវុធ​និង​មូលធន​ហិរញ្ញវត្ថុ​​ធ្វើសង្គ្រាម​​តទល់​ជាមួយ​រុស្ស៊ី​។ ក្នុងដំណើរ​ទៅកាន់​សហរដ្ឋ​អាមេរិក​លើក​នេះអ៊ុយក្រែន​ក៏បង្ហាញ​ពីផែនការ​ជ័យជម្នះ​ ដែល​​​ការ​ធានា​របស់​អាមេរិក ពិត​ជាសំខាន់​បំផុត៕​

ដោយ រ៉ាន់ រើយ​

The post ​សមាជិក​សភា​អាមេរិក​ទាមទារ​ដក​ទូត​អ៊ុយក្រែន​ ក្រោយរៀប​ដំណើរ​​លោក​ហ្សេលេនស្គី​​មើល​រោង​ចក្រ​ផលិត​​អាវុធ​​អាមេរិក​ appeared first on Kampuchea Thmey Daily.

រឿង៨យ៉ាងប្រហែលគ្មានអ្នកចាប់អារម្មណ៍ ក្នុងព្រឹត្តិការណ៍ស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិក យប់មិញ
វាគឺជាពិធីស្បថចូលកាន់តំណែងខុសពីប្រធានាធិបតីផ្សេងទៀត។ គ្មានហ្វូងមនុស្ស គ្មានប្រធានាធិបតីផុតអាណត្តិចូលរួមនិងការធ្លាក់ព្រិលដ៏គួរឲ្យភ្ញាក់ផ្អើលនោះទេ។

មានភ្ញៀវតិចតួចណាស់ដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីនេះដោយសារតែបញ្ហាជំងឺរាតត្បាតកូវីដ១៩។

នេះគឺជារឿង១២យ៉ាងដែលអ្នកប្រហែលជាមិនបានដឹង៖

១. រថយន្តទំនើបដែលដឹកលោក Biden និងភរិយាទៅក្បួនព្យុហយាត្រាគឺមានស្លាកលេខ៤៦ ដែលបញ្ជាក់ថា ឥឡូវនេះលោកបានក្លាយជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក។ ចំណែកស្លាកលេខនៅលើឡានរបស់លោកស្រី Harris គឺ៤៩ ព្រោះលោកស្រីទើបតែបានក្លាយជាអនុប្រធានាធិបតីទី៤៩របស់សហរដ្ឋអាមេរិក។

២. លោកស្រី Kamala Harris, Hillary Clinton និង Michelle Obama បានស្លៀកពាក់ឈុតពណ៌ផ្កាឈូកចាស់និងពណ៌ស្វាយ។ នេះហាក់ដូចជានិមិត្តរូបនៃការអំពាវនាវរបស់ពួកគេ ឲ្យមានសាមគ្គីភាពរវាងគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យ។

៣. លោក Joe Biden បានធ្វើសច្ចាប្រណិធានដោយប្រើប្រាស់ព្រះគម្ពីរ ដែលមាននៅក្នុងក្រុមគ្រួសាររបស់លោកចាប់តាំងពីឆ្នាំ១៨៩៣មកម្ល៉េះ ហើយគម្ពីរនេះត្រូវបានប្រើនៅពេលស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីក្នុងឆ្នាំ២០០៩និង២០១៣។ គម្ពីរនេះមានឈើឆ្កាង Celtic នៅលើគម្រប ហើយត្រូវបានប្រើរាល់ពេលដែលគាត់ស្បថ ចូលកាន់តំណែងជាសមាជិកព្រឹទ្ធសភា។

៤. ផ្ទុយពីការរំពឹងទុករបស់មនុស្សគ្រប់គ្នា លោក Donald Trump បានទុកកំណត់ត្រាមួយឲ្យអ្នកស្នងតំណែងរបស់គាត់នៅក្នុងការិយាល័យ Oval។ គេមិនដឹងថាតើលោក Trump បានសរសេរអ្វីទេប៉ុន្តែលោក Biden បាននិយាយថា កំណត់ហេតុនោះគឺ “សប្បុរសណាស់”។

៥. ខណៈពេលដែលលោកប្រធានាធិបតី Biden កំពុងស្បថចូលកាន់តំណែង គេឃើញមានអ្វីធ្វើចលនានៅឯផ្នូរកូនប្រុសរបស់គាត់ឈ្មោះ Beau ក្នុងរដ្ឋ Delaware។

៦. លោកស្រី Harris ត្រូវបានអមដំណើរចូលពិធីនេះដោយមន្រ្តីប៉ូលិសវិមានកាពីតូល លោក Eugene Goodman, ពោលគឺរយៈពេលពីរសប្តាហ៍ បន្ទាប់ពីគាត់ត្រូវបានគេកោតសរសើរចំពោះវីរបុរសក្នុងការបណ្តេញហ្វូងមនុស្សដែលគាំទ្រលោក Trump ឲ្យទៅឆ្ងាយពីបន្ទប់ប្រជុំព្រឹទ្ធសភាក្នុងអំឡុងកុបកម្មដ៏សាហាវ។

៧. លោកស្រីត្រូវបានធ្វើសច្ចាប្រណិធានដោយ Sonia Sotomayor ដែលជាជនជាតិអាមេរិកឡាទីនទី១ ដែលបម្រើការនៅតុលាការកំពូលសហរដ្ឋអាមេរិក។

៨. Amanda Gorman អាយុ២២ឆ្នាំដែលជាអ្នកនិពន្ធកំណាព្យយុវជនជាតិសហរដ្ឋអាមេរិកទី១ គឺជាកវីក្មេងជាងគេបំផុតដែលបានអាននៅឯពិធីសម្ពោធចូលកាន់តំណែងរបស់ប្រធានាធិបតី។ នាងបានសូត្រកំណាព្យរបស់នាងដែលមានចំណងជើងថា Hill We Climb៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Sky News

ចុចអាន៖ បញ្ជាប្រតិបត្តិទាំង១៧ដែលលោក Joe Biden ចុះហត្ថលេខានៅថ្ងៃចូលកាន់តំណែងដំបូង

The post រឿង៨យ៉ាងប្រហែលគ្មានអ្នកចាប់អារម្មណ៍ ក្នុងព្រឹត្តិការណ៍ស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិក យប់មិញ appeared first on Kampuchea Thmey Daily.

អ្នកណាខ្លះចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក Joe Biden?
លោក Joe Biden បានស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៦ ជាផ្លូវការហើយ។ លោកទទួលយកសច្ចាប្រណិធានពីប្រធានតុលាការកំពូល John Roberts ហើយនិយាយថា “លទ្ធិប្រជាធិបតេយ្យបានទទួលជោគជ័យហើយ”។

លោកស្រី Kamala Harris បានស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីមុនលោក Biden។ លោកស្រីគឺជាស្ត្រី ជាជនជាតិស្បែកខ្មៅនិងជា ជនជាតិអាមេរិកដើមកំណើតអាស៊ីដំបូងគេដែលចូលបម្រើការក្នុងតួនាទីនេះ។

ពិធីនេះបានធ្វើឡើងនៅវិមានកាពីតូលសហរដ្ឋអាមេរិកស្របពេលមានសន្តិសុខយ៉ាងតឹងរ៉ឹង បន្ទាប់ពីអគារនេះត្រូវបានវាយប្រហារដោយក្រុមបាតុករហិង្សាគាំទ្រលោក Trump កាលពីថ្ងៃទី៦ខែមករា។

ឆ្មាំជាតិប្រមាណ២៥,០០០នាក់បានការពារពិធីនេះ។

ក្នុងចំណោមអ្នកដែលចូលរួមក្នុងពិធីនេះរួមមានអ្នកកាន់តំណែងមុនៗ៣នាក់គឺលោក Barack Obama, លោក Bill Clinton និងលោក George W Bush ព្រមទាំងអនុប្រធានាធិបតីរបស់លោក Trump គឺលោក Mike Pence ផងដែរ។

ពិធីស្បថចូលកាន់តំណែងនេះរួមមានការសម្តែងដោយតារាចម្រៀង Lady Gaga ដែលច្រៀងចម្រៀងជាតិក៏ដូចជា Jennifer Lopez និង Garth Brooks ផងដែរ។

ការប្រគំតន្ត្រីពេលល្ងាចនៅវិមានអនុស្សាវរីយ៍ Lincoln ក្នុងទីក្រុង ត្រូវបានសម្តែងដោយលោក Tom Hanks, Bruce Springsteen, John Legend, Jon Bon Jovi, Justin Timberlake និង Demi Lovato

នៅពេលរសៀល លោក Joe Biden និង Kamala Harris បានធ្វើដំណើរទៅកាន់ទីបញ្ចុះសពជាតិ Arlington ក្នុងរដ្ឋ Virginia ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ដោយសារសង្គ្រាម។

បន្ទាប់មក ក្បួនដឹកប្រធានាធិបតីថ្មីបានចាកចេញទៅសេតវិមាន។ លោកបានដើរជាមួយគ្រួសារ ហើយបានឱបប្រពន្ធរបស់លោកឈ្មោះ Jill មុនពេលចូលផ្ទះថ្មីរបស់ពួកគេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក Joe Biden ក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក

The post អ្នកណាខ្លះចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក Joe Biden? appeared first on Kampuchea Thmey Daily.

លោក Joe Biden ក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក
កាលពីម៉ោង១២រំលងអាធ្រាត (ម៉ោង១២ថ្ងៃត្រង់នៅអាមេរិក) លោក Joe Biden បានស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៦ ដោយបញ្ចប់នូវដំណើរនយោបាយដ៏តានតឹងបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។

បន្ទាប់ពីទទួលយកសច្ចាប្រណិធានពីប្រធានតុលាការកំពូល John Roberts, លោក Biden បាននិយាយថា “លទ្ធិប្រជាធិបតេយ្យបានទទួលជោគជ័យហើយ”។

នៅក្នុងសុន្ទរកថាសម្ពោធចូលកាន់តំណែងរបស់លោក លោក Biden បាននិយាយថា វាជាថ្ងៃនៃប្រវត្តិសាស្ត្រនិងក្តីសង្ឃឹម។ លោកបន្ថែមថា “ព្រលឹងខ្ញុំទាំងមូលគឺនាំអាមេរិកមករួមគ្នាជាថ្មីម្តងទៀត”។

លោក Donald Trump ដែលមិនទទួលស្គាល់បរាជ័យនៃការបោះឆ្នោត មិនបានចូលរួមក្នុងពិធីស្បថចូលកាន់តំណែងនេះទេ។

ស្របពេលជាមួយគ្នានោះ លោកស្រី Kamala Harris បានស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីមុនលោក Biden។ លោកស្រីគឺជាស្ត្រី ជាជនជាតិស្បែកខ្មៅនិងជា ជនជាតិអាមេរិកដើមកំណើតអាស៊ីដំបូងគេដែលចូលបម្រើការក្នុងតួនាទីនេះ។

ពិធីនេះបានធ្វើឡើងនៅវិមានកាពីតូលសហរដ្ឋអាមេរិក។ មានសន្តិសុខយ៉ាងតឹងរ៉ឹង បន្ទាប់ពីអគារនេះត្រូវបានវាយប្រហារដោយក្រុមបាតុករហិង្សាគាំទ្រលោក Trump នៅក្នុងកុបកម្មដ៏សាហាវមួយកាលពីថ្ងៃទី៦ខែមករា។

ឆ្មាំជាតិប្រមាណ២៥,០០០នាក់បានការពារពិធីនេះ ទោះលើកនេះមិនមានអ្នកចូលរួមទស្សនារាប់សែននាក់ដូចទម្លាប់ ដោយសារតែជំងឺរាតត្បាតកូវីដ១៩ក៏ដោយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

The post លោក Joe Biden ក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក appeared first on Kampuchea Thmey Daily.

លោក Biden និងលោកស្រី Harris គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះដោយកូវីដ មុនឡើងកាន់តំណែង
ប្រធានាធិបតីជាប់ឆ្នោត Joe Biden និងអនុប្រធានាធិបតីជាប់ឆ្នោត Kamala Harris បានចូលរួមគោរព​វិញ្ញាណក្ខន្ធ​ចំពោះជនរងគ្រោះនៃជំងឺកូវីដ ១៩ នៅឯពិធីរំឭកវិញ្ញាណក្ខន្ធនៅស្រះទឹកមុខវិមានអនុស្សាវរីយ៍ Lincoln Memorial នៅឧទ្យាន National Mall ទីក្រុងវ៉ាស៊ីនតោនឌីស៊ី ។

ពិធីគោរពវិញ្ញាណក្ខន្ធនេះកើតឡើង នៅពេលដែលសហរដ្ឋអាមេរិកមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ លើស ៤០០,០០០ នាក់ និងបានកត់ត្រាករណីឆ្លងជាង ២៤ លានករណីចាប់តាំងពីការចាប់ផ្តើមរាតត្បាត ។

ទីក្រុង ទីប្រជុំជន និងសហគមន៍រាប់រយនៅទូទាំងប្រទេសគ្រោងនឹងចូលរួមក្នុងការគោរពដ៏ឧឡារិកជាមួយនឹងពិធីដុតភ្លើងបំភ្លឺរបស់ពួកគេនៅឯអគារ Empire State Building ក្នុងទីក្រុងញូវយ៉ករហូតដល់អគារ Space Needle ក្នុងទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោន ។

គួរបញ្ជាក់ថា ពិធីរំឭកវិញ្ញាណក្ខន្ធនេះក៏មានការចូលរួមពីភរិយាលោក Biden គឺលោកស្រី Jill Biden រួមជាមួយលោកស្រី Kamala Harris និងស្វាមីលោកស្រីគឺលោក Doug Emhoff ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNN

The post លោក Biden និងលោកស្រី Harris គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះដោយកូវីដ មុនឡើងកាន់តំណែង appeared first on Kampuchea Thmey Daily.

លោក Joe Biden និងលោកស្រី Kamala Harris ក្លាយជាបុគ្គលល្បីប្រចាំឆ្នាំ ២០២០ នៃទស្សនាវដ្ដី Time Magazine
ទស្សនាវដ្តី Time បានជ្រើសរើសលោក Joe Biden និងលោកស្រី Kamala Harris ជាបុគ្គលល្បីប្រចាំឆ្នាំ ២០២០ ឬ Person of the Year ។

អ្នកទាំងពីរបានបង្កើតប្រវត្តិសាស្ត្រនៅថ្ងៃទី ៧ ខែវិច្ឆិកា នៅពេលពួកគេបានផ្តួលលោក Donald Trump នៅក្នុងការបោះឆ្នោតសហរដ្ឋអាមេរិក ហើយបានធ្វើឲ្យលោកប្រធានាធិបតី Donald Trump ដឹកនាំប្រទេសបានតែមួយអាណត្តិប៉ុណ្ណោះ ខណៈលោកស្រី Kamala Harris បានក្លាយជាស្ត្រីស្បែកខ្មៅ និងកូនកាត់អាស៊ីខាងត្បូងដំបូងបង្អស់ជាអនុប្រធានាធិបតីរបស់ប្រទេស ។

គួររម្លឹកថា នៅឆ្នាំ ២០១៩ ទស្សនាវដ្តី Time បានជ្រើសរើសសកម្មជនអាកាសធាតុវ័យក្មេងគឺនាង Greta Thunberg អាយុ ១៩ ឆ្នាំជនជាតិស៊ុយអែត ជាបុគ្គលល្បីប្រចាំឆ្នាំ ២០១៩ ឬ Person of the Year ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNN

The post លោក Joe Biden និងលោកស្រី Kamala Harris ក្លាយជាបុគ្គលល្បីប្រចាំឆ្នាំ ២០២០ នៃទស្សនាវដ្ដី Time Magazine appeared first on Kampuchea Thmey Daily.

រហូតមកដល់ពេលនេះ តើមេដឹកនាំពិភពលោករូបណាខ្លះថ្លែងសារអបអរប្រធានាធិបតីជាប់ឆ្នោត Joe Biden?
មេដឹកនាំកំពូលៗលើពិភពលោកបានអបអរសាទរប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden និងអនុប្រធានាធិបតីជាប់ឆ្នោតលោកស្រី Kamala Harris បន្ទាប់ពីការប្រកួតប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកត្រូវបានប្រកាសជាផ្លូវការដោយប្រព័ន្ធផ្សព្វផ្សាយធំៗរបស់សហរដ្ឋអាមេរិក ។

ទន្ទឹមនោះមេដឹកនាំជាច្រើនក៏ធ្លាប់មានទំនាក់ទំនងជាមួយលោក Biden ពីមុនដែរដោយសារគាត់មានប្រវត្តិយូរលង់ក្នុងការចូលប្រឡូកឆាកនយោបាយការបរទេសក្នុងនាមជាសមាជិកព្រឹទ្ធសភាអាមេរិកពីឆ្នាំ ១៩៧៣ ដល់ឆ្នាំ ២០០៩ និងជាអនុប្រធានាធិបតីពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៧ ។

នេះគឺជាមេដឹកនាំលើពិភពលោកមួយចំនួនដែលថ្លែងសារអបអរសាទរលោក Joe Biden និងលោកស្រី Harris ៖

នាយករដ្ឋមន្រ្តីកាណាដា

លោក Justin Trudeau នាយករដ្ឋមន្រ្តីកាណាដាដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក Biden នៅពេលដែលលោកធ្វើជាអនុប្រធានាធិបតីបានលើកឡើងពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសជាប់ព្រំដែនគ្នានេះ ។

លោក Trudeau បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “អបអរសាទរ Joe Biden និង Kamala Harris ។ ប្រទេសយើងទាំងពីរគឺជាមិត្តភក្តិ ដៃគូ និងសម្ព័ន្ធមិត្តជិតស្និទ្ធ ។ យើងចែករំលែកនូវទំនាក់ទំនងដែលមានតែមួយគត់នៅលើឆាកនយោបាយពិភពលោក” ។

នាយករដ្ឋមន្រ្តីអង់គ្លេស

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Trump បានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅទៅកាន់លោក Biden និងលោកស្រី Harris តាមរយៈ Twitter ។

លោកបានសរសេរថា “សូមអបអរសាទរដល់លោក Joe Biden ចំពោះការឈ្នះឆ្នោតរបស់លោកក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក និងលោកស្រី Kamala Harris ចំពោះសមិទ្ធិផលជាប្រវត្តិសាស្ត្ររបស់លោកស្រី ។ សហរដ្ឋអាមេរិកគឺជាសម្ព័ន្ធមិត្តសំខាន់របស់យើង ហើយខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាលើអាទិភាពរួមរបស់យើងរាប់ចាប់ពីការប្រែប្រួលអាកាសធាតុរហូតដល់ពាណិជ្ជកម្ម និងសន្តិសុខ ។

អធិការបតីអាល្លឺម៉ង់

អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ដែលមានទំនាក់ទំនងរឹងមាំជាមួយអតីតប្រធានាធិបតី Barack Obama និងលោក Biden បានផ្ញើលិខិតអបអរសាទរដល់លោក Biden និងលោកស្រី Harris ។

លោកស្រីបានសរសេរថា “ខ្ញុំទន្ទឹងរង់ចាំធ្វើការរួមគ្នាជាមួយប្រធានាធិបតី Biden នាពេលអនាគត ។ មិត្តភាពឆ្លងទ្វីបអាត្លង់ទិកគឺមិនអាចខ្វះបានទេ ប្រសិនបើយើងត្រូវប្រឈមនឹងឧបសគ្គធំបំផុតនៃពេលវេលារបស់យើង” ។

ប្រធានាធិបតីបារាំង

ប្រធានាធិបតីបារាំង Emmanuel Macron បានផ្តល់ពាក្យសរសើរសម្រាប់ការបោះឆ្នោតរបស់លោក Biden និងលោកស្រី Harris ។

លោក Macron បានសរសេរតាមសារ Twitter ថា “ជនជាតិអាមេរិកបានជ្រើសរើសប្រធានាធិបតីរបស់ពួកគេ ។ សូមអបអរសាទរ Joe Biden និង Kamala Harris! យើងមានកិច្ចការជាច្រើនដែលត្រូវធ្វើដើម្បីជំនះរាល់បញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះ ។ ចូរយើងធ្វើការជាមួយគ្នា!” ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល

នាថ្ងៃទី ៨ ខែវិច្ឆិកានាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានចេញសេចក្តីថ្លែងការណ៍ជាច្រើនលើបណ្តាញសង្គម Twitter ដោយសង្កត់ធ្ងន់លើទំនាក់ទំនងយូរអង្វែងរបស់លោកជាមួយលោក Biden ។

គាត់បានសរសេរថា “អបអរសាទរ Joe Biden និង Kamala Harris ។ Joe និងយើងមានទំនាក់ទំនងផ្ទាល់ខ្លួនដ៏យូរអង្វែង និងកក់ក្តៅអស់រយៈពេលជិត ៤០ ឆ្នាំ ហើយខ្ញុំដឹងថាអ្នកជាមិត្តដ៏អស្ចារ្យម្នាក់របស់អ៊ីស្រាអែល ។ ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយអ្នកទាំងពីរដើម្បីពង្រឹងសម្ព័ន្ធភាពពិសេសរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល” ។

នាយករដ្ឋមន្រ្តីអូស្ត្រាលី

លោក Scott Morrison នាយករដ្ឋមន្រ្តីនៃប្រទេសអូស្ត្រាលីបានថ្លែងនូវការគាំទ្រដល់រដ្ឋបាលថ្មីរបស់លោក Biden ។

គាត់បានសរសេរថា “អបអរសាទរដល់ Joe Biden និង Kamala Harris ។ អូស្រ្តាលីសូមជូនពរឲ្យអ្នកទទួលបានជោគជ័យនៅក្នុងមុខតំណែង ។ សម្ព័ន្ធអូស្រ្តាលី-អាមេរិកមានភាពស៊ីជម្រៅ និងស្ថិតស្ថេរ ហើយត្រូវបានបង្កើតឡើងដោយផ្អែកលើតម្លៃរួមគ្នា” ។

នាយករដ្ឋមន្ត្រីឥណ្ឌា

នាយករដ្ឋមន្រ្តីប្រទេសឥណ្ឌា Narendra Modi បានផ្ញើសារគាំទ្រយ៉ាងកក់ក្តៅដល់រដ្ឋបាលថ្មីរបស់លោក Biden ។ ការផ្ញើសារគាំទ្រនេះទំនងជាមានសារៈសំខាន់យ៉ាងខ្លាំងចំពោះលោកស្រី Harris ព្រោះលោកស្រីជាស្ត្រីជនជាតិស្បែកខ្មៅ និងជនជាតិឥណ្ឌា-អាមេរិកដំបូងគេដែលត្រូវបានជាប់ឆ្នោតធ្វើជាអនុប្រធានាធិបតីក្នុងប្រវត្តិសាស្ត្រអាមេរិក ។

គាត់បានសរសេរលើ Twitter ថា “សូមអបអរសាទរ Joe Biden ចំពោះជ័យជម្នះដ៏អស្ចារ្យរបស់អ្នក! ។ ក្នុងនាមជាអនុប្រធានាធិបតី ការរួមចំណែករបស់អ្នកក្នុងការពង្រឹងទំនាក់ទំនងឥណ្ឌា – អាមេរិកមានសារៈសំខាន់ និងមិនអាចកាត់ថ្លៃបាននោះទេ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Business Insider

The post រហូតមកដល់ពេលនេះ តើមេដឹកនាំពិភពលោករូបណាខ្លះថ្លែងសារអបអរប្រធានាធិបតីជាប់ឆ្នោត Joe Biden? appeared first on Kampuchea Thmey Daily.