Katy Perry Archives - Kampuchea Thmey Daily

Katy Perry ឱបអតីតនាយករដ្ឋមន្ត្រីកាណាដា លើទូកឯកជន
កាលពីថ្ងៃទី ១២ ខែតុលា ទំព័រ Six បានរាយការណ៍ថា តារាចម្រៀង Katy Perry និងអតីតនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ត្រូវគេចាប់បានថា កំពុងមានភាពស្និទ្ធស្នាលនៅលើទូកកម្សាន្តដ៏ប្រណីតមួយនៅឆ្នេរសមុទ្រកាលីហ្វ័រញ៉ា ដែលបង្កឲ្យមានពាក្យចចាមអារ៉ាមថា គូស្នេហ៍ទាំងពីរបានណាត់ជួបគ្នាជាផ្លូវការបន្ទាប់ពីមានការរំពឹងទុកយ៉ាងយូរ។

រូបភាព៖Daily Mail

យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងដែរថា Katy Perry បានស្លៀកឈុតហែលទឹកពណ៌ខ្មៅមួយ ហើយបានថើបអតីតនាយករដ្ឋមន្ត្រីកាណាដាយ៉ាងទន់ភ្លន់។ រូបថត​ខ្លះ​ទៀត​បង្ហាញ​ថា Justin ឱប​ចង្កេះ​ Katy អ្នក​ទាំង​ពីរ​សើចនិង​មើល​គ្នា​យ៉ាង​ស្និទ្ធស្នាល។ សាក្សី​ម្នាក់​បាន​និយាយ​ថា រូបថត​ទាំង​នោះ​ត្រូវ​បាន​ថត​កាល​ពី​ចុង​ខែ​កញ្ញា ដោយ​អ្នក​ទេសចរ​ម្នាក់​នៅ​លើ​ទូក​មើល​ត្រី​បាឡែន។

យ៉ាងណា ពាក្យចចាមអារ៉ាមនេះបានចាប់ផ្តើមនៅក្នុងខែកក្កដា នៅពេលដែលពួកគេត្រូវបានគេដឹងថា កំពុងញ៉ាំអាហារពេលល្ងាចដ៏ស្និទ្ធស្នាលនៅទីក្រុង Montreal បន្ទាប់មកដើរជុំវិញ Mount Royal Park ហើយ Trudeau បានបង្ហាញខ្លួននៅឯការប្រគំតន្ត្រីរបស់ Katy Perry ក្នុងប្រទេសកាណាដា។ ប្រភព​ស្និទ្ធ​នឹង​ទំនាក់​ទំនង​មួយ​បាន​បង្ហើប​ថា​ទំនាក់​ទំនង​បាន​ផ្អាក​កាល​ពី​ខែ​សីហា​ដោយ​សារ​តែ​មាន​ការ​មមាញឹក ប៉ុន្តែមិន​មាន​អ្វី​អវិជ្ជមាន​ទេរវាង​អ្នក​ទាំង​ពីរ។

អ្នក​ទាំង​ពីរ​មិន​បាន​ឆ្លើយ​តប​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ឡើយ​ទេ ប៉ុន្តែ​រូបភាព​នោះ​បាន​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស ដែល​បង្ក​ឲ្យមាន​ពាក្យ​ចចាមអារ៉ាម​ទាក់ទង​គ្នា ​រវាង​តារា​ចម្រៀង​ប៉ុប​និង​អ្នក​នយោបាយ​កាណាដា។

កន្លង​មក Katy Perry បាន​ចែក​ផ្លូវ​ពី Orlando Bloom កាល​ពី​ខែ​មិថុនា បន្ទាប់​ពី​រួម​គ្នា​ជិត ១០ ឆ្នាំ និង​មាន​កូន​ស្រី Daisy Dove (អាយុ ៥ ឆ្នាំ)។ ចំណែកឯ Justin  គាត់បានបែកគ្នាពីប្រពន្ធរបស់គាត់ Sophie Grégoire ក្នុងឆ្នាំ ២០២៣ បន្ទាប់ពីរៀបការបាន ១៨ ឆ្នាំដោយមានកូនបីនាក់។ លោកបានលាលែងពីតំណែងកាលពីប៉ុន្មានខែមុន បន្ទាប់ពីកាន់អំណាចជិតមួយទសវត្សរ៍៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ម្ចាសពានរង្វាន់អូស្ការ Diane Keaton ទទួលមរណភាព ក្នុងអាយុ ៧៩ឆ្នាំ

The post Katy Perry ឱបអតីតនាយករដ្ឋមន្ត្រីកាណាដា លើទូកឯកជន appeared first on Kampuchea Thmey Daily.

លាតត្រដាងស្នេហា រវាងអតីត​នាយក​រដ្ឋមន្ត្រី​កាណាដា និង​ Katy Perry
កាលពីថ្ងៃទី ២ ខែសីហា យោងតាមប្រភពឯកជនមួយមកពីប្រទេសកាណាដាបានប្រាប់សារព័ត៌មាន People ថា  តារាចម្រៀង Katy Perry និងអតីតនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau  មានអារម្មណ៍ល្អចំពោះគ្នាទៅវិញទៅមក នៅពេលឃើញដំបូង។

រូបភាព៖/2sao.vn

ប្រភពដដែលបានចង្អុលបង្ហាញថា មានការទាក់ទាញរវាងពួកគេគឺមានភាពដូចគ្នាច្រើន។ តន្ត្រីគឺជាវត្ថុមួយក្នុងចំណោមវត្ថុជាច្រើនដែលគូនេះអាចចែករំលែកជាមួយគ្នា។ ពួកគេទាំងពីរជាអ្នកមានឧត្តមគតិ រស់នៅក្នុងពិភពលោកដែលជឿថា អាចធ្វើការផ្លាស់ប្តូរជាវិជ្ជមាន ទោះបីជាវាកាន់តែពិបាកក៏ដោយ។

ទោះជា​យ៉ាងណា​ក្តី​ ស្នេហា​កំលោះ​ក្រមុំ​ជួប​ឧបសគ្គ​ខ្លះ​ដោយសារ​ជីវិត​ផ្ទាល់ខ្លួន និង​និស្ស័យ​ការងារ​ខុស​គ្នា។ ជារួម អ្នកទាំងពីរយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ប៉ុន្តែវានឹងត្រូវការពេលវេលាដើម្បីមើលថាតើទំនាក់ទំនងនេះនឹងទៅទីណា។ នាងកំពុងធ្វើដំណើរជុំវិញពិភពលោក (ដំណើរកម្សាន្ត) ហើយភាគីខាងបុរសកំពុងព្យាយាមស្វែងរកផ្លូវរបស់គាត់ក្នុងជីវិត បន្ទាប់ពីធ្វើជានាយករដ្ឋមន្ត្រីកាណាដា។

លើសពីនេះ ប្រភពបាននិយាយថា ទំនួលខុសត្រូវរបស់ Perry និង Trudeau ក្នុងនាមជាឪពុកម្តាយនៅលីវ ក៏អាចជាហេតុផលសម្រាប់ការស្ទាក់ស្ទើរផងដែរ។ Trudeau បានប្រកាសថា គាត់បែកគ្នាពីប្រពន្ធគឺនាង Sophie Grégoire ក្នុងឆ្នាំ ២០២៣ ហើយកំពុងតែចិញ្ចឹមកូនបីនាក់ជាមួយគ្នាគឺ Xavier អាយុ ១៧ ឆ្នាំ Ella-Grace អាយុ ១៦ ឆ្នាំ និង Hadrien អាយុ ១១ ឆ្នាំ។

ចំពោះម្ចាស់បទ «Dark Horse» សព្វថ្ងៃនេះនាងគឺជាអ្នកម្តាយរបស់មួយរូបចិញ្ចឹមកូនស្រីអាយុ៤ ឆ្នាំម្នាក់ ឈ្មោះ Daisy ដែលជាកូនជាមួយអតីតមិត្តប្រុស Orlando Bloom។  យ៉ាងណា យោងតាមប្រភពទីពីរបានប្រាប់ People ថាអតីតនាយករដ្ឋមន្ត្រីកាណាដា មិនមានគម្រោងបង្កើតទំនាក់ទំនងរបស់គាត់ជាមួយ Katy Perry ជាផ្លូវការទេ ប៉ុន្តែក៏មិនព្យាយាមលាក់បាំងដែរ។

Justin គឺជាអ្នកនយោបាយដែលធ្លាប់រក្សាជីវិតផ្ទាល់ខ្លួនរបស់គាត់ជាឯកជន។ គាត់នឹងមិនបង្ហាញជាសាធារណៈអំពីទំនាក់ទំនងនៅដំណាក់កាលនេះទេ។ គាត់ដឹងថាពួកគេកំពុងចាប់អារម្មណ៍ និងឆ្លាតគ្រប់គ្រាន់ដើម្បីរក្សារឿងតិចតួចសម្រាប់ពេលនេះ។ ពេលវេលាហាក់ដូចជាអំណោយផលសម្រាប់ពួកគេ ទោះបីជាទំនាក់ទំនងនៅតែស្ថិតក្នុងដំណាក់កាលដំបូងក៏ដោយ ។ ចំណែក អ្នកតំណាងរបស់ Katy Perry និង Justin Trudeau បានរក្សាភាពស្ងៀមស្ងាត់ចំពោះពាក្យចចាមអារ៉ាមស្នេហា។

យ៉ាងណាមិញ គូនេះបានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍នៅពេលដែល TMZ បញ្ចេញរូបថតរបស់ពួកគេដើរ និងទទួលទានអាហារពេលល្ងាចជាមួយគ្នានៅទីក្រុងម៉ុងរ៉េអាល់។ នេះគឺជាទីក្រុងទី២ នៅក្នុងប្រទេសកាណាដា ដែលដំណើរកម្សាន្ត Lifetimes របស់ Katy បានឈប់នៅក្នុងទីក្រុង Ottawa ពីមុន។ ពីរថ្ងៃក្រោយមក លោក Trudeau បាននាំកូនស្រីទៅការប្រគំតន្ត្រីរបស់ Katy នៅសង្វៀនពហុគោលបំណង Bell Center ។

យោងតាមគេហទំព័រ The Sun របស់សហរដ្ឋអាមេរិក (UK) Katy និង Justin បានជួបគ្នានៅក្នុងព្រឹត្តិការណ៍មួយ ហើយមានអារម្មណ៍ថាមានទំនាក់ទំនងគ្នា ដោយសារតែការចាប់អារម្មណ៍រួមគ្នារបស់ពួកគេ ក្នុងការកែលម្អពិភពលោក។ នោះបានជួយពួកគេរក្សាទំនាក់ទំនងក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ ហើយរៀបចំការប្រជុំភ្លាមៗនៅពេលដែលឱកាសបានកើតឡើង៕

រូបភាព៖/2sao.vn

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ជិត៥០ឆ្នាំហើយ សម្រស់តារាចិន Liu Tao នៅតែស្អាត មិនប្រែប្រួល

The post លាតត្រដាងស្នេហា រវាងអតីត​នាយក​រដ្ឋមន្ត្រី​កាណាដា និង​ Katy Perry appeared first on Kampuchea Thmey Daily.

បែក​ធ្លាយរូបថត​ណាត់​ជួបរបស់អតីត​នាយក​រដ្ឋមន្ត្រី​កាណាដា និង Katy Perry ​
សារព័ត៌មាន TMZ បានរាយការណ៍ថា Katy Perry និងអតីត​នាយក​រដ្ឋមន្ត្រី​កាណាដា  Justin Trudeau បានចំណាយពេលជាមួយគ្នាកាលពីថ្ងៃទី ២៨ ខែកក្កដា។ ក្រុម Paparazzi បានថតរូបភាពអ្នកទាំងពីរដើរនៅឯ Mount Royal Park ក្នុងទីក្រុង Montreal ប្រទេសកាណាដា ដោយមានសន្តិសុខការពារយ៉ាងតឹងរ៉ឹងបំផុត។

រូបភាព៖/2sao.vn

ថ្វីដ្បិតតែពួកគេបានចេញក្រៅទទួលទានអាហារជាមួយគ្នាមែនពិត ប៉ុន្តែតាមរយៈរូបភាពនោះបានបង្ហាញឲ្យឃើញថាអ្នកទាំងពីរ មិនមានភាពស្និទ្ធស្នាលជាមួយគ្នាទេ។ យ៉ាង​ណា​មិញ ទឹក​មុខ​រីករាយ​របស់​អតីត​នាយក​រដ្ឋមន្ត្រី​កាណាដា​រូប​នេះ ធ្វើ​ឲ្យ​អ្នក​ក្រៅ​គិត​ជា​ច្រើន។ TMZ បានបញ្ចេញមតិថា ពីចម្ងាយ Katy និង Justin មើលទៅដូចគូស្នេហ៍ដើរលេងជាមួយគ្នាយ៉ាងស្អិតរមួត។

ការធ្វើដំណើរចំណាយពេលប្រហែលជាត្រឹមតែ១ម៉ោងកន្លះរវាងអ្នកទាំងពីរនេះ បានធ្វើឲ្យបុរសវ័យ៥៤ឆ្នាំបានពាំនាំនូវភាពស្រស់ស្អាតទៅកាន់សណ្ឋាគារ Ritz-Carlton ហើយចាកចេញភ្លាមៗតែម្ដង។ ទោះយ៉ាងណាក៏ដោយ ការចេញក្រៅមិនបញ្ចប់នៅទីនោះទេ។ ពួកគេហាក់ដូចជាត្រូវការពេលវេលាដើម្បីផ្លាស់ប្តូរទៅជាសម្លៀកបំពាក់ផ្លូវការមុនពេលទទួលទានអាហារនៅភោជនីយដ្ឋានដ៏ប្រណិត Le Violon បន្ថែមទៀតជាមួយគ្នា។

រូបភាព៖/2sao.vn

ក្នុង​វីដេអូ​ដែល​ថត​បាន គេ​ឃើញ​អ្នក​ទាំង​ពីរ​អង្គុយ​ទល់​មុខ​គ្នា ដោយ​ជជែក​គ្នា​យ៉ាង​សប្បាយ។ ស្នាមញញឹមតែងតែនៅលើមុខរបស់ Katy ជានិច្ច។

ជាងនេះទៅទៀត សាក្សីបាននិយាយថា តារាចម្រៀងកើតឆ្នាំ ១៩៨៤ និងអ្នកនយោបាយអាយុ ៥៤ ឆ្នាំរូបនេះចូលចិត្តស្រាក្រឡុក និងអាហារមួយចំនួនរួមគ្នា រួមទាំងបង្កងផងដែរ។ ក្នុង​ពេល​ទទួល​ទាន​អាហារ ចុងភៅ Danny Smiles បាន​ចេញ​មក​និយាយ​ជាមួយ​ភ្ញៀវ VIP ពីរ​នាក់។ បន្ទាប់​មក អ្នក​ទាំង​ពីរ​បាន​ចូល​ទៅ​ក្នុង​ផ្ទះបាយ​ដើម្បី​អរគុណ​បុគ្គលិកថែមទៀត។

អ្នកតំណាងរបស់ Katy Perry និង Justin Trudeau មិនបានធ្វើអត្ថាធិប្បាយលើរូបភាពលេចធ្លាយនោះទេ។ តែ មេចុងភៅ Smiles បានបញ្ជាក់ប្រាប់សារព័ត៌មាន TMZ ថា មិនមានទំនាក់ទំនងស្នេហារវាងពួកគេទេ ពួកគេគ្រាន់តែជាមិត្តភក្តិពីរនាក់ជួបគ្នាប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជឿជាក់ថា គ្មានអ្វីដែលមិនអាចទៅរួចនោះទេ។ ពួកគេ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​យ៉ាង​ដើម្បី​ក្លាយ​ជា​គូស្នេហ៍​៖ ពួកគេ​ទាំង​ពីរ​នៅ​លីវ​ហើយ​មាន​មុខ​មាត់​ត្រូវ​គ្នា។ ទស្សនិកជនជាច្រើនក៏យល់ស្របនឹងទស្សនៈនេះដែរ។ ពួកគេគិតថា ការសម្លឹងរបស់ Katy ទៅកាន់ Justin មើលទៅពោរពេញដោយក្តីស្រលាញ់។

កាលពីដើមខែកក្កដា តារាប៉ុប និងជាតារាសម្ដែង Orlando Bloom បានបញ្ជាក់ពីការបែកបាក់របស់ពួកគេ បន្ទាប់ពីបានរួមរស់ជាមួយគ្នាអស់មួយទសវត្សរ៍។ គូស្នេហ៍ទាំងពីរបានយល់ព្រមបង្កើតកូនបង្កើតកូនស្រីឈ្មោះ Daisy Dove ដែលកើតក្នុងឆ្នាំ ២០២០។ ប៉ុន្មានថ្ងៃក្រោយមក គេឃើញពួកគេទៅវិស្សមកាលជាមួយគ្នានៅលើទូកទំនើបតម្លៃ ៥០០ លានដុល្លាររបស់មហាសេដ្ឋី Amazon Jeff Bezos នៅក្នុងប្រទេសអ៊ីតាលី។

ទន្ទឹមនឹងនេះ លោក Trudeau និងភរិយា Sophie Grégoire Trudeau បានប្រកាសពីការបែកគ្នានៅខែសីហា ឆ្នាំ ២០២៣ បន្ទាប់ពីបានរស់នៅជាមួយគ្នាអស់រយៈពេល ១៨ ឆ្នាំ។ ពួកគេមានកូនបីនាក់រួមគ្នាគឺ Xavier (អាយុ ១៧ ឆ្នាំ), Ella-Grace (អាយុ ១៦ ឆ្នាំ) និង Hadrien (អាយុ ១១ ឆ្នាំ) ៕

រូបភាព៖/2sao.vn

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ត្រចៀកកាំ ធ្លាក់​ដល់​ចំណុចសូន្យ ​បាត់បង់ទ្រព្យ រាប់​លាន​ដុល្លារ ក៏គ្មានលុយកាក់សងបំណុលគេដែរ

The post បែក​ធ្លាយរូបថត​ណាត់​ជួបរបស់អតីត​នាយក​រដ្ឋមន្ត្រី​កាណាដា និង Katy Perry ​ appeared first on Kampuchea Thmey Daily.

តារាអង់គ្លេស នាង Lily សុំទោស​​តារា​អាមេរិក​នាង Katy Perry ​រឿង​ហោះ​ហើរ​ទៅ​​​ទីអវកាស​
តារាចម្រៀង Lily Allen បានសម្ដែងនូវការសោកស្ដាយជាពន់ពេក ចំពោះទង្វើដែលខ្លួនបានបង្កឡើងទៅលើរៀមច្បង Katy Perry និងក្រុមនារីទាំងអស់ដែលរួមមានអ្នកកាសែត Gayle King និងគូដណ្តឹងរបស់​មហាសេដ្ឋីបច្ចេកវិទ្យា លោក Jeff Bezos គឺអតីតពិធីករ Lauren Sánchez  សម្រាប់ការធ្វើដំណើររួមគ្នា​ដ៏ខ្លីរបស់ពួកគេទៅកាន់​ទីអវកាស​​តាម​គន្លងតារាវិថីកាលពីដើមខែនេះ។

តារាចម្រៀង នាង Lily Allen(ឆ្វេង) និង នាង Katy Perry (ស្ដាំ)

តាមរយៈ​ការ​​​ចាក់​ផ្សាយ​ពី​ការ​ជជែក​ (podcast) មួយ តារាចម្រៀងវ័យ៣៩ឆ្នាំ បាននិយាយថា៖​«ខ្ញុំពិតជាចង់សុំទោសចំពោះការនិយាយអាក្រក់ៗ អំពី Katy Perry កាលពីសប្តាហ៍មុន ដែលពេលនោះ ខ្ញុំ​បាន​រិះគន់​សិល្បករ​យ៉ាង​ចាស់ដៃ ​ចំពោះ​ការ​ធ្វើ​ដំណើរ​ទៅ​លំហ​អវកាសរបស់ក្រុមនារីប៉ុន្មានរូបនោះ»។

នៅក្នុងកម្មវិធីមួយពិធីករម្នាក់​បានចោទសួរទៅកាន់តារាចម្រៀង នាង Lily Allen ថា តើរូបនាងចង់និយាយអំពី Katy Perry និងមិត្តរួមការងាររបស់នាងទាំងអស់គ្នា នៅពេលដែលពួកគេបានក្លាយជាក្រុមនារីដំបូងគេបានហោះហើរទៅ​កាន់​លំហ​អាកាស តាមរយៈ​រ៉ុក្កែត New Shepard​ឬ​ទេ​?​។

នាពេលនោះ តារាចម្រៀងជនជាតិអង់គ្លេស បាននិយាយឡូងៗថា «វាដូចជានរក! ពួកយើងកំពុងឈានដល់ដំណាក់កាលនៃវិបត្តិសេដ្ឋកិច្ច មនុស្សពិតជាមានការលំបាកក្នុងការស្វែងរកដំណោះស្រាយ និងទទួលបានអាហារដាក់នៅលើតុរបស់ពួកគេ»។

ទោះជាយ៉ាងណាក៏ដោយ នាង Lily ពេល​នោះគ្រាន់​តែមាន​ទស្សនៈ​ខុស​គ្នា​លើ​បញ្ហា​នេះ ហើយ​បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ដាក់​គោលដៅ​លើតារាចម្រៀងប៉ុបវ័យ៤០ឆ្នាំ​ខ្លាំង​ពេក។ នាងបានបកស្រាយថា ស្ថានភាពរបស់ខ្លួនមិន​មែន​ចង​គំនុំនឹង នាង​ Katy Perry ទេ។ ប៉ុន្តែនាងគ្រាន់តែមិនយល់ស្របនឹងអ្វីដែលពួកគេធ្វើ នៅពេលដែលពិភព​លោក​កំពុង​មាន​វិបត្តិប៉ុណ្ណោះ។

Lily បន្តថា៖ «អញ្ចឹងហើយខ្ញុំសុំទោស! ខ្ញុំនឹងឈឺចាប់ប្រសិនបើវាជាខ្ញុំ ប្រសិនបើមាននរណាម្នាក់នៅក្នុងឧស្សាហកម្ម ប្រើខ្ញុំ និងរម្លឹកពីឈ្មោះរបស់ខ្ញុំក្នុងន័យមិនល្អ។ ខ្ញុំ​សុំទោស Katy Perry ខ្ញុំ​ដឹង​ថា​អ្នក​មិន​បាន​ស្តាប់​កម្មវិធី​នេះ ប៉ុន្តែ​ពិតជាសុំការអភ័យទោសដោយស្មោះត្រង់ពិតមែន»។

ទោះជាយ៉ាងណាក៏ដោយ នាង Lily មិនមែនជាតារាតែម្នាក់គត់ដែលបង្ហាញការមិនពេញចិត្តរបស់នាង​ ចំពោះការ​ហោះ​ហើរ​ក្នុង​លំហអាកាសរបស់ក្រុមហ៊ុន Blue Origin នោះទេ។ ជាកស្ដែង តារាម៉ូដែល និងសម្តែង Emily Ratajkowski បាន​ដាក់រិះគន់ដែរថា នេះវាលើសពីការលេងសើច​ហើយ​​។

នៅក្នុង​វីដេអូ TikTok មួយ តារាសម្ដែងវ័យ៣៣ឆ្នាំ បាន​និយាយ​ថា ​បេសកកម្ម​អវកាស វា​ហួស​ពី​ការ​លេងសើច​​​​។ មនុស្សគ្រប់គ្នានិយាយថា ខ្លួនជាអ្នកស្រលាញ់​ធម្មជាតិ ស្រលាញ់ផែនដី ក៏ប៉ុន្តែទង្វើរបស់ពួកគេឡើងលើយានអវកាសដែល​ត្រូវបានសាងសង់និងចំណាយដោយក្រុមហ៊ុនដែលបំផ្លាញភពផែនដី។ ក្រឡេកមើលស្ថានភាពនៃពិភពលោក ហើយគិតថា តើធនធានប៉ុន្មានដែលដាក់ស្ត្រីទាំងនេះចូលទៅក្នុងលំហ។ សម្រាប់អ្វី? តើទីផ្សារនៅទីនោះគឺជាអ្វី និង​ដើម្បី?

គួររម្លឹកដែរថា តារាចម្រៀង​​​ដ៏​មាន​ប្រជាប្រិយ​ជន​ជាតិអាមេរិក នាង Katy Perry បានលុតជង្គង់​ឱន​​​​ថើប​​ផ្ទៃដី​​ បន្ទាប់ពីបេសកម្ម​ហោះ​ហើរ​ទៅ​កាន់​លំហអាកាសលើកដំបូងររបស់នាង​និង​ក្រុម​មនុស្ស​ល្បី​ឈ្មោះ​មួយចំនួន​ទៀត តាមរយៈ​រ៉ុក្កែត New Shepard បាន​ចុះ​ចត​​ដោយ​​ជោគជ័យ​ កាលពីថ្ងៃទី១៤ខែមេសា ឆ្នាំ​២០២៥៕

Katy Perry និងក្រុមបុគ្គលល្បី​ៗ

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារា​ចម្រៀងអាមេរិក​ Katy Perry ឱនថើបដី ពេលយានអវកាស​ចុះ​ចត​ជោគជ័យ​

The post តារាអង់គ្លេស នាង Lily សុំទោស​​តារា​អាមេរិក​នាង Katy Perry ​រឿង​ហោះ​ហើរ​ទៅ​​​ទីអវកាស​ appeared first on Kampuchea Thmey Daily.

តារា​ចម្រៀងអាមេរិក​ Katy Perry ឱនថើបដី ពេលយានអវកាស​ចុះ​ចត​ជោគជ័យ​
​តារាចម្រៀង​​​ដ៏​មាន​ប្រជាប្រិយ​ជន​ជាតិអាមេរិក ​កញ្ញា Katy Perry បានលុតជង្គង់​ឱន​​​​ថើប​​ផ្ទៃដី​​ បន្ទាប់ពីបេសកម្ម​ហោះ​ហើរ​ទៅ​កាន់​លំហអាកាសលើកដំបូងររបស់នាង​និង​ក្រុម​មនុស្ស​ល្បី​ឈ្មោះ​មួយចំនួន​ទៀត តាមរយៈ​រ៉ុក្កែត New Shepard កាលពីថ្ងៃទី១៤ខែមេសា ឆ្នាំ​២០២៥ បាន​ចុះ​ចត​​ដោយ​​ជោគជ័យ​។

តារាចម្រៀង​អាមេរិក​មាន​ដើម​កំណើត​នៅរដ្ឋ​កាលីហ្វ័រញ៉ា វ័យ៤០ឆ្នាំរូបនេះ គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិក៦រូប នៃ​​អ្នករួមដំណើរ​ស្រីទាំងអស់ដែលចូលរួមក្នុងបេសកកម្ម NS-31 ជាគម្រោងហោះហើរទី១១​របស់ក្រុមហ៊ុន Blue Origin បង្កើតឡើងដោយមហាសេដ្ឋី Jeff Bezos។

គ្រាប់រ៉ុក្កែតនេះ ត្រូវបានបាញ់បង្ហោះនៅម៉ោង ៨:៣០ព្រឹកនៅឯទីក្រុង Blue Origin ក្នុងរដ្ឋតិចសាស់ ដោយ​ហោះហើរ​លើ​ផ្លូវ Kármán នៃព្រំដែនរវាងបរិយាកាស និងលំហរបស់ផែនដី ស្ថិតនៅចម្ងាយ១០០គីឡូម៉ែត្រពីលើផ្ទៃផែនដី។

រ៉ុក្កែតបាន​ចុះ​ចត​ដោយ​សុវត្ថិភាព​ប្រហែល១១នាទី​ បន្ទាប់​ពី​ហោះ​ឡើង និង​ចុះ​ចត។ ក្នុងអំឡុងពេលពួកគេនៅលើអាកាស សមាជិកមានពេលពីរបីនាទីដើម្បីទទួលយកបទពិសោធន៍នៃបរិយាកាសទំនាញផែនដី ដោយមើលផែនដីទល់នឹងផ្ទៃខាងក្រោយងងឹតនៃលំហ។ បន្ទាប់​ពី​ការ​ហោះ​ហើរ​បាន​បញ្ចប់ អ្នក​រាល់​គ្នា​បាន​បញ្ចេញ​អារម្មណ៍​របស់​ខ្លួននៅលើបណ្ដាញសង្គមរៀងៗខ្លួន។ តារាចម្រៀង និងអ្នកកាសែត Gayle King ដែលជាមិត្តរួមក្រុមម្នាក់ក្នុងចំណោមមិត្តរួមក្រុមទាំង៥របស់នាង បានអោនថើបដី បន្ទាប់ពីចាកចេញពីរ៉ុក្កែត។

នៅក្នុងបទសម្ភាសន៍មួយផ្សេងទៀត Katy Perry បាននិយាយថា ដំណើរនេះជួយឲ្យនាងមានអារម្មណ៍ស្វែងយល់កាន់តែច្បាស់និងលង់ស្រឡាញ់​អវកាស​​កាន់តែខ្លាំង ព្រោះខ្លួនមិនអាចដឹងថា មានអារម្មណ៍ស្រឡាញ់ប៉ុណ្ណា​ឲ្យ​ប្រាកដ​នោះទេ រហូតដល់ថ្ងៃហោះហើរមកដល់។ មិនតែបុណ្ណោះ តារាចម្រៀងក៏បានកាន់ផ្កាមួយប្រភេទឈ្មោះថា Chrysanthemum ឡើងលើរ៉ុក្កែត ដើម្បីតំណាងដល់ភាពស្រស់ស្អាតរបស់ផែនដី។

លើសពីនេះទៀត តារាចម្រៀងសម័យ​និយម (pop) រូបនេះបានបញ្ចាក់បន្ថែមអំពីអារម្មណ៍ផ្ទាល់ខ្លួនថា « ផ្កា Chrysanthemum គឺជាផ្កាធម្មតា ប៉ុន្តែអាចដុះបានគ្រប់លក្ខខណ្ឌ។ ពួកវាអាចដុះតាមស៊ីម៉ងត៍ ស្នាមប្រេះ និងសូម្បីតែនៅលើជញ្ជាំង។ ពួកវាមានភាពធន់ រឹងមាំ និងគ្រប់ទីកន្លែង។ ចំពោះខ្ញុំ ផ្កា Chrysanthemum គឺដូចជាស្នាមញញឹមរបស់ព្រះ ប៉ុន្តែក៏ជាការរំលឹកពីភាពស្រស់ស្អាតនៃផែនដី។ អព្ភូតហេតុមាននៅគ្រប់ទីកន្លែងជុំវិញយើង សូម្បីតែនៅក្នុងបរិយាកាសដ៏សាមញ្ញមួយ ដែលមនុស្សពុំសូវចាប់អារម្មណ៍ក៏ដោយ»។

មិនតែបុណ្ណោះ ម្ចាស់បទ «Dark Horse» រូប​នេះ ក៏បានបង្ហាញដែរថា នាងបានច្រៀងបទចម្រៀង «What a Wonderful Life» ឆ្នាំ១៩៦៧ របស់ Louis Armstrong ក្នុងអំឡុងពេលចុះចត ដើម្បីគោរពភាពស្រស់ស្អាត និងវត្ថុ​ដ៏អស្ចារ្យដែលផែនដីផ្តល់ឲ្យមនុស្ស។ ជាពិសេស នាង​នឹង​និពន្ធ​បទ​ចម្រៀង​មួយ​បទ​អំពី​បទ​ពិសោធ​ន៍មួយនេះ។

ទោះ​យ៉ាងណា មួយ​ថ្ងៃ​មុន​ការ​ហោះ​ហើរ តារាចម្រៀងបាន​បង្ហាញ​អារម្មណ៍​រំភើប​ចិត្ត​តាម​រយៈ​វីដេអូ​មួយ​នៅ​លើ Instagram ដោយ​បង្ហាញ​ថា​ នាងបាន​ចិញ្ចឹម​​​ក្តី​សុបិន​ក្នុង​ការ​ហោះ​ហើរ​ទៅ​កាន់​លំហ​អាកាស​អស់​រយៈ​ពេល១៥ឆ្នាំ​មក​ហើយ។

ក្រៅពីអ្នកនិពន្ធបទចម្រៀងអាមេរិចដ៏ល្បីល្បាញរូបនេះ ​ក្នុង​ដំណើរ​ទៅកាន់​​ទីអវកាស​​នោះ​មានសមាជិកនាវិកផ្សេងទៀតរួមមានអតីតពិធីករ Lauren Sánchez ដែលជាគូដណ្តឹងរបស់មហាសេដ្ឋី Jeff Bezos អ្នកកាសែត Gayle King សកម្មជនសិទ្ធិមនុស្សវៀតណាម-អាមេរិក និងអ្នកស្រាវជ្រាវអវកាសយានិក Amanda Nguyen អតីតអ្នកវិទ្យាសាស្ត្ររ៉ុក្កែតរបស់ NASA Aisha Bowe និងផលិតករភាពយន្ត Kerianne Flynn ។ យោងតាមសារព័ត៌មាន NBC News ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះបានកត់សម្គាល់ការហោះហើររបស់ស្ត្រីទាំងអស់ជាលើកដំបូង ចាប់តាំងពីអវកាសយានិកសូវៀត Valentina Tereshkova បានក្លាយជាស្ត្រីដំបូងគេ ដែលបានហោះហើរទៅកាន់ទីអវកាសតែម្នាក់ឯងក្នុងឆ្នាំ ១៩៦៣៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Katy Perry និងមិត្តស្រី Jeff Bezos នឹងហោះហើរទៅលំហអាកាសលើកដំបូង

The post តារា​ចម្រៀងអាមេរិក​ Katy Perry ឱនថើបដី ពេលយានអវកាស​ចុះ​ចត​ជោគជ័យ​ appeared first on Kampuchea Thmey Daily.

Katy Perry និងមិត្តស្រី Jeff Bezos នឹងហោះហើរទៅលំហអាកាសលើកដំបូង
កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ក្រុមហ៊ុនអាកាសចរណ៍ Blue Origin របស់មហាសេដ្ឋី Jeff Bezos បានប្រកាសបញ្ជីឈ្មោះស្ត្រីចំនួន ៦ នាក់ដែលចូលរួមក្នុងបេសកកម្ម NS-31 ដែលជាគម្រោងទី ១១ របស់អង្គភាពដើម្បីហោះហើរទៅកាន់គែមនៃលំហដោយប្រើរ៉ុក្កែត New Shepard ។ ជើងហោះហើរនេះមិនទាន់មានកាលបរិច្ឆេទចេញដំណើរនៅឡើយទេ ដោយរំពឹងថានឹងធ្វើឡើងនៅរដូវក្ដៅនេះ។

ក្រៅពី Katy Perry និងអតីតពិធីករ Lauren Sánchez ក្រុមនាវិករួមមានអ្នកកាសែតល្បីឈ្មោះ Gayle King សកម្មជនសិទ្ធិមនុស្សវៀតណាម-អាមេរិក និងអ្នកស្រាវជ្រាវអវកាសយានិក Amanda Nguyen អតីតអ្នកវិទ្យាសាស្ត្ររ៉ុក្កែតរបស់ NASA Aisha Bowe និងផលិតករភាពយន្ត Kerianne Flynn ។

បើយោងតាមក្រុមហ៊ុន Blue Origin Laure បានបញ្ចាក់ថា Lauren Sánchez អាយុ ៥៦ ឆ្នាំ ដែលជាមិត្តស្រី Jeff Bezos គឺជាអ្នកប្រមូលផ្តុំក្រុមនេះ  ក្រុមហ៊ុនបាននិយាយថា នាងមានកិត្តិយសក្នុងការដឹកនាំក្រុមបេសកកម្មក្នុងបេសកកម្ម ដើម្បីប្រកួតប្រជែងទស្សនៈរបស់ពួកគេអំពីផែនដី ផ្តល់អំណាចដល់មនុស្សគ្រប់គ្នា ក្នុងការចែករំលែករឿងរ៉ាវរបស់ពួកគេ និងបង្កើតឥទ្ធិពលយូរអង្វែងដែលបំផុសគំនិតមនុស្សជំនាន់ក្រោយ ។

សារព័ត៌មាន ABC News ក៏បានរាយការណ៍ថា ការធ្វើដំណើរមានរយៈពេល ១០ នាទី ដោយបានឈានដល់កម្ពស់ប្រហែល ១០៥ គីឡូម៉ែត្រពីលើផែនដី។ រ៉ុក្កែតនឹងឆ្លងកាត់ខ្សែបន្ទាត់ Kármán ដែលជាព្រំប្រទល់រវាងបរិយាកាស និងលំហរបស់ផែនដី ដែលមានចម្ងាយ ១០០ គីឡូម៉ែត្រពីលើផ្ទៃភពផែនដី។

កន្លង​មក ​តារា​ល្បី​ៗ​ជា​ច្រើន​នាក់​ទៀត​បាន​ចូល​រួម​ក្នុង​គម្រោង​ ធ្វើ​ដំណើរ​ទៅ​លំហ​អាកាស​ដែល​រៀបចំ​ដោយ​មហាសេដ្ឋី Jeff Bezos។ តារា Star Trek លោក William Shatner នឹងនៅលើជើងហោះហើរទីពីររបស់ Blue Origin នៅលើរ៉ុក្កែត New Shepard នៅខែតុលា ឆ្នាំ ២០២១ នៅពេលដែលគាត់នឹងមានអាយុ ៩០ ឆ្នាំ។ ពីរខែក្រោយមក ពិធីករ Good Morning America លោក Michael Strahan បានបើកដំណើរការលើកទីបី។ តារាកំប្លែង Pete Davidson គ្រោងនឹងហោះហើរនៅខែមីនា ឆ្នាំ ២០២២ ប៉ុន្តែត្រូវបានលុបចោលដោយសារតែបញ្ហាកាលវិភាគ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្វាមី សាន់ឆាយ ប្រែជាលែងញ៉ាំ លែងសម្រាក ក្រោយធ្វើចិត្តមរណភាពភរិយាមិនបាន

The post Katy Perry និងមិត្តស្រី Jeff Bezos នឹងហោះហើរទៅលំហអាកាសលើកដំបូង appeared first on Kampuchea Thmey Daily.

ត្រូវគេចោទថាស្រកគីឡូលឿនព្រោះប្រើថ្នាំ Katy Perry តបវិញងាយៗ
នាពេលថ្មីៗនេះតារាបរទេស Katy Perry ត្រូវបានសាធារណជនសង្ស័យថា នាងបានលួចប្រើប្រាស់ថ្នាំដូចជា Ozempic ឬថ្នាំសម្រកទំងន់មួយចំនួនដើម្បីឲ្យមានរូបរាងដ៏ទាក់ទាញនៅអាយុ ៣៩ឆ្នាំ បន្ទាប់ពីនាងបានបញ្ចេញរូបថតគម្របសម្រាប់អាល់ប៊ុមចុងក្រោយ។

យ៉ាងណា តារាចម្រៀងស្រីរូបនេះ បានបង្ហាញនៅលើទំព័រ Instagram ផ្ទាល់ខ្លួនថា នាងមិនបានប្រើថ្នាំដើម្បីសម្រកគីឡូទេ អាហារដែលជួយឲ្យនាងស្រកទម្ងន់ថ្មីៗនេះ គឺស៊ុតស្ងោរតែមួយមុខប៉ុណ្ណោះ។ ​ពួកវាជាប្រភពប្រូតេអ៊ីនដ៏អស្ចារ្យហើយនាងព្យាយាមហាត់ប្រាណ យ៉ាងហោចណាស់ ៣-៤ ដងក្នុងមួយសប្តាហ៍ ដើម្បីរក្សារាងរៅឲ្យនៅតែស្រឡូនស្អាតដែរ។

ទោះជាយ៉ាងណាក៏ដោយ ការទទួលទានស៊ុតច្រើនពេក ក៏បណ្តាលឲ្យមានផលប៉ះពាល់ដែលមិនចង់បានផងដែរ។ ស៊ុតលឿងមានកូលេស្តេរ៉ុលច្រើន​ ហើយការទទួលទានកូលេស្តេរ៉ុលច្រើនពេកអាចបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូងដូចជា atherosclerosis ។ នេះ​ជា​លទ្ធផល​ដែល​ថ្លើម​ត្រូវ​ធ្វើការ​កាន់តែ​ខ្លាំង​ដើម្បី​ដំណើរការ​កូ​ឡេ​ស្តេ​រ៉ុល​លើស​។ បន្ថែមពីលើស៊ុត អ្នកគួរតែបន្ថែមប្រភពប្រូតេអ៊ីនផ្សេងទៀតដូចជាសាច់គ្មានខ្លាញ់ ត្រី សណ្តែក និងគ្រាប់ ដើម្បីធានាថារាងកាយត្រូវបានផ្តល់យ៉ាងពេញលេញជាមួយនឹងអាស៊ីតអាមីណូចាំបាច់។

ងាកមកកាន់ តារាស្រីវ័យ៣៩ឆ្នាំរូបនេះវិញ ក្រោយពេលសម្រាលកូន Katy Pery ត្រូវបានគេសើចចំអកដដែលៗ ដោយសារតែរូបរាងដ៏ធាត់។ នៅឆ្នាំ ២០២៤ តារាចម្រៀងដែលកើតក្នុងឆ្នាំ ១៩៨៤ បានចែករំលែកថា​ គាត់បានស្រក ១០គីឡូក្រាមដោយធ្វើតាមរបបអាហាររបស់ Atkins ដែលជាវិធីសាស្ត្រសម្រកទម្ងន់ដ៏ពេញនិយមដោយផ្អែកលើគោលការណ៍កំណត់បរិមាណកាបូអ៊ីដ្រាត (ម្សៅ) ដែលអាចទទួលទានបាន។

ផ្ទុយទៅវិញ របប​អាហារ​នេះ​លើកទឹកចិត្តឲ្យទទួលទាន​ប្រូតេអ៊ីន និង​ខ្លាញ់​កាន់តែច្រើន​។ Katy បាននិយាយថាប្រភេទរាងកាយរបស់នាងមិនមែនជាមនុស្សស្គម ដូច្នេះនាងត្រូវខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីសម្រកទម្ងន់។​

របប Atkins គឺជាវិធីសាស្ត្រសម្រកទម្ងន់លឿនក្នុងដំណាក់កាលដំបូង។ នេះគឺដោយសារតែនៅពេលដែលការទទួលទានកាបូអ៊ីដ្រាតមានកម្រិតខ្លាំង រាងកាយនឹងប្តូរទៅការដុតបំផ្លាញជាតិខ្លាញ់ដែលរក្សាទុកជាប្រភពថាមពលចម្បងរបស់វា ដែលនាំឲ្យស្រកទម្ងន់យ៉ាងឆាប់រហ័ស។ ជំនួសមកវិញ អ្នកត្រូវទទួលទានប្រូតេអ៊ីន និងខ្លាញ់ឲ្យបានច្រើន ដើម្បីធ្វើឲ្យរាងកាយរបស់អ្នកមានអារម្មណ៍ឆ្អែតបានយូរ និងកាត់បន្ថយការឃ្លាន។

ដ្បិតថារបបអាហារមួយនេះវាផ្ដល់ផលប្រយោជន៍ជួយឲ្យស្រកគីឡូលឿនមែនពិត ប៉ុន្តែវានៅតែមានផលប៉ះពាល់មួយចំនួនដូចជា អស់កម្លាំង វិលមុខ ពិបាកផ្តោតអារម្មណ៍ និងក្លិនមាត់មិនល្អ។ ទាំងនេះគឺជារោគសញ្ញាទូទៅនៅពេលដែលរាងកាយប្តូរទៅរបៀប ketosis (ការដុតខ្លាញ់)។ របបអាហារ Atkins ក៏មិនសមរម្យសម្រាប់អ្នកដែលមានបញ្ហាតម្រងនោម ឬបេះដូង ឬស្ត្រីមានផ្ទៃពោះដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Justin លែងទុកចិត្តមនុស្សជុំវិញខ្លួន ក្រោយជួបបញ្ហាអស្ថិរភាពផ្លូវចិត្តកាន់តែខ្លាំង

The post ត្រូវគេចោទថាស្រកគីឡូលឿនព្រោះប្រើថ្នាំ Katy Perry តបវិញងាយៗ appeared first on Kampuchea Thmey Daily.

Katy Perry បំពានច្បាប់លុកលុយឆ្នេរ Ibiza ពេលនេះអាជ្ញាធរកំពុងស៊ើបអង្កេត
ការបង្ហាញខ្លួននៅលើឆ្នេរខ្សាច់អេស្ប៉ាញក្នុងវីដេអូចម្រៀងថ្មីក្រោមចំណងជើងថា “Lifetimes” បានធ្វើឲ្យតារាប៉ុបអាមេរិក Katy Perry  រងភាពក្តៅក្រហាយ បន្ទាប់ពីអាជ្ញាធរបានបើកការស៊ើបអង្កេតលើករណីឆ្នេរ Ibiza ដែលគ្មានការអនុញ្ញាត។​ នេះបើយោងតាមការចុះផ្សាយពី thestar កាលពីថ្ងៃ១៦ ខែសីហា។

នាយកដ្ឋានកសិកម្ម នេសាទ និងបរិស្ថានធម្មជាតិនៃកោះ Balearic បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនផលិតដែលទទួលខុសត្រូវក្នុងការថតវីដេអូនៅ Ibiza ដែលល្បីល្បាញដោយសារឆ្នេរសមុទ្រ និងជីវិតពេលរាត្រីនោះ មិនបានស្នើសុំការអនុញ្ញាតទេ។​ នោះហើយជាមូលហេតុដែលសកម្មភាពស៊ើបអង្កេតបឋមត្រូវបានផ្តួចផ្តើម ។

ទោះបីជាផ្នែកខ្លះនៃវីដេអូនេះត្រូវបានថតនៅក្នុងឧទ្យានធម្មជាតិ Ses Salines ដែលភ្នំ ឆ្នេរ និងផ្ទះអំបិលគឺជាជម្រកសម្រាប់សត្វស្លាប និងសត្វព្រៃដទៃទៀតក៏ដោយ នាយកដ្ឋានបាននិយាយថា មិនមានឧក្រិដ្ឋកម្មប្រឆាំងនឹងបរិស្ថានត្រូវបានសង្ស័យទេ ប៉ុន្តែជាការរំលោភបំពានផ្នែករដ្ឋបាលទៅវិញ។

មែនទែនទៅ Ses Salines គឺជាតំបន់អភិរក្សធម្មជាតិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលលាតសន្ធឹងរវាងកោះ Ibiza និង Formentera ។​​ វីដេអូដែលបានចេញផ្សាយកាលពីសប្តាហ៍មុន បង្ហាញពី Perry  ធ្វើដំណើរដំបូងតាមយន្តហោះ ហើយបន្ទាប់មកតាមទូកទៅ Ibiza ពាក់អាវយឺតពណ៌ផ្កាឈូកដែលមានអក្សរ Eurotrash ពាក់លើវា បន្ទាប់មកជប់លៀងនៅលើឆ្នេរខ្សាច់ និងក្នុងក្លឹបរាត្រីក្នុងឈុតប៊ីគីនីជាច្រើនប្រភេទ។

យ៉ាងណាមិញ មកទល់ពេលនេះក្រុមហ៊ុនដែលដឹកនាំផលិតចម្រៀង We Own The City មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញនឹងរឿងរ៉ាវរបស់ Katy Perry  ឡើយ។ ផ្ទុយទៅវិញផលិតកម្មនេះបែរជាស្ងប់ស្ងៀម បន្ទាប់ពីតារាស្រីរូបនេះបានបំពានច្បាប់របស់ឆ្នេរដ៏ល្បីលើពិភពលោក៕

រូបភាពពី Instagram

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖វ័យ៣៦ឆ្នាំ តារា​ម៉ូដែល​ Candice ត្រូវប៉ាន់ប្រេនធំៗ ខណៈដែលនាងនៅតែខ្ញង់ស្អាត ដូច​កាល​នៅជំទង់

The post Katy Perry បំពានច្បាប់លុកលុយឆ្នេរ Ibiza ពេលនេះអាជ្ញាធរកំពុងស៊ើបអង្កេត appeared first on Kampuchea Thmey Daily.