kim soo hyun Archives - Kampuchea Thmey Daily

Kim Soo Hyun លក់ផ្ទះល្វែងមួយកន្លែង សង្ស័យថា ត្រូវការប្រាក់សងបំណុលបន្ទាន់
ការលក់របស់ Kim Soo Hyun លើអាផាតមិនដ៏ប្រណិតមួយក្នុងចំណោមផ្ទះបីនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានធ្វើឲ្យមានការសង្ស័យថា គាត់ត្រូវការប្រាក់ជាបន្ទាន់ដើម្បីសងការខូចខាតម៉ាកយីហោ។ យ៉ាង​ណា​មិញ ប្រភព​ជិតស្និទ្ធ​មួយ​បាន​បដិសេធ​ពាក្យ​ចចាមអារ៉ាម​នេះ​ចោលទាំងស្រុង។

រូបភាព៖tintuconline

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថា Kim Soo Hyun បានបញ្ចប់ការលក់អាផាតមិននៅឯអគារ Galleria Foret ដ៏ប្រណិតក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃទី ៣ ខែកក្កដា។

យោងតាមគេហទំព័រ AllKpop ផ្ទះល្វែងទំហំ ១៧០.៩៨ ម៉ែត្រការ៉េ ដែលដើមឡើយបានទិញក្នុងតម្លៃ ៣.០២ពាន់លានវ៉ុន (២.១៩លានដុល្លារ) ក្នុង ២០១៤ ឥឡូវនេះត្រូវបានដាក់លក់ក្នុងតម្លៃ ៨ពាន់លានវ៉ុន (៦.១៥ លានដុល្លារ)។

ប្រតិបត្តិការនេះបានកើតឡើងមិនយូរប៉ុន្មានបន្ទាប់ពីតារាសម្តែងកើតឆ្នាំ ១៩៨៨ បានជាប់ពាក់ព័ន្ធក្នុងបណ្តឹងទាមទារសំណងសម្រាប់ការខូចខាតម៉ាកយីហោ។ នេះ​បាន​ជំរុញ​ឲ្យមាន​ការ​រំពឹង​ទុក​ថា​ តារា​ទឹកភ្នែក​កំពុង​លក់​ផ្ទះ​ដើម្បី​សង​បំណុល។

យ៉ាង​ណា​មិញ ប្រភព​ជិតស្និទ្ធ​មួយ​បាន​បដិសេធ​ពាក្យ​ចចាមអារ៉ាម​នេះ​។ យោងតាមប្រភពខាងក្នុងបានឱ្ឲ្យដឹងថា Kim Soo Hyun មានគម្រោងលក់ផ្ទះនេះយូរណាស់មកហើយ ហើយរកឃើញអ្នកទិញនៅឆ្នាំ ២០២៤ ដោយរង់ចាំថ្ងៃចុះហត្ថលេខាលើកិច្ចសន្យា។

Kim Soo Hyun ក៏​ជា​ម្ចាស់​អាផាតមិន​ពីរ​ផ្សេង​ទៀត​នៅ​ក្នុង​អគារ​អាផាតមិន​ដ៏​ប្រណីត​នេះ។ ទាំងពីរនេះគឺជាផ្ទះល្វែងជិត ៣០០ ម៉ែត្រការ៉េដែលបានទិញក្នុងឆ្នាំ ២០១៣និង ២០២៤ រៀងគ្នា។

អាផាតមិនមួយក្នុងចំណោមផ្ទះល្វែងទាំងពីរកំពុងត្រូវបានរឹបអូសជាបណ្ដោះអាសន្ន ដោយសារតែតារាប្រុស គឺជាចុងចោទក្នុងបណ្តឹងខូចខាតចំនួន ៣ ពាន់លានវ៉ុន (២.២ លានដុល្លារ) ដែលប្តឹងដោយក្រុមហ៊ុនឧបករណ៍វេជ្ជសាស្ត្រគ្រឿងសំអាង Classys ។ ជាងនេះ លោកក៏ត្រូវបានក្រុមហ៊ុន និងម៉ាកយីហោជាច្រើនទៀតប្តឹងពីការខូចខាតរដ្ឋប្បវេណីពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទជាមួយតារាសម្ដែង Kim Sae Ron ។ តម្លៃសរុបនៃការទាមទារគឺប្រហែល ៧៣ពាន់លានដុល្លារ (៦០លានដុល្លារ) ។

កាលពីខែមិថុនា លោក Bang Sung Hoon អ្នកតំណាងផ្លូវច្បាប់របស់ Kim Soo Hyun មកពីក្រុមហ៊ុនច្បាប់ LKB & Partners បាននិយាយថា ដីការឹបអូសគឺអយុត្តិធម៌។ លោកបានប្រកាសថា តួសម្តែងរឿង “My Love from the Stars” មិនមែនជាអ្នកដែលបង្កស្ថានភាពមិនល្អសម្រាប់ម៉ាកដែលសហការគ្នានោះទេ ប៉ុន្តែត្រូវបានចោទប្រកាន់ដោយបណ្តាញ YouTube Garo Sero Institute (Hoverlab) ដោយក្លែងបន្លំ។

បច្ចុប្បន្ននេះ Kim Soo Hyun អាចរង់ចាំលទ្ធផលនៃបណ្តឹងបរិហារកេរ្តិ៍ចំនួន ១២ ពាន់លានវ៉ុន (៨.៨ លានដុល្លារ) ដែលប្តឹងដោយ Gold Medalist (ក្រុមហ៊ុនគ្រប់គ្រង Kim Soo Hyun) ប្រឆាំងនឹង Kim Se Eui (ម្ចាស់ប៉ុស្តិ៍ YouTube) និងគ្រួសារ Kim Sae Ron ។

បើ​ធៀប​នឹង​ពេល​ដែល​រឿង​អាស្រូវ​ផ្ទុះ​ឡើង Kim Soo Hyun ទទួល​បាន​ការ​គាំទ្រ​ច្រើន​ឡើង​ពី​សំណាក់​មហាជន។ ពួកគេទាំងអស់បានរកឃើញថា ការចោទប្រកាន់ពីគ្រួសារលោក គឹម សេរ៉ន និងលោក ហ្គារ៉ូ សេរ៉ូ មិនមានភស្តុតាងច្បាស់លាស់ទេ ហើយថែមទាំងត្រូវបានគេរកឃើញថាក្លែងក្លាយទៀតផង។ អ្នកគាំទ្រជាច្រើនបានអំពាវនាវដល់អាជ្ញាធរ ឲ្យឆាប់លុបឈ្មោះតារារូបនេះ ដើម្បីអាចវិលមកសម្តែងវិញក្នុងពេលឆាប់ៗនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តុលាការកាត់ទោស Taeil អតីតក្រុម NCT ចំនួន ៣ឆ្នាំកន្លះ ពីបទរំលោភ និងហិង្សាចុចអាន៖

The post Kim Soo Hyun លក់ផ្ទះល្វែងមួយកន្លែង សង្ស័យថា ត្រូវការប្រាក់សងបំណុលបន្ទាន់ appeared first on Kampuchea Thmey Daily.

សំណុំរឿងក្ដីក្ដាំ Kim Soo Hyun ឈានដល់រឹបអូសទ្រព្យមេធំរបស់វិទ្យាស្ថាន Garo Sero
យោងតាម ​​Money Today បានរាយការណ៍កាលពីថ្ងៃទី១១ ខែមិថុនា តុលាការក្រុងសេអ៊ូលកណ្តាល នៃប្រទេសកូរ៉េខាងត្បូង បានចេញបម្រាមបណ្តោះអាសន្នលើប៉ុស្តិ៍ YouTube របស់ Garo Sero Institute ពីការតាមដាន និងបៀតបៀនលើតារាសម្ដែង Kim Soo Hyun ។

Kim Soo Hyun និង Kim Se Ui (ប្រធាន​ប៉ុស្តិ៍ YouTube របស់ Garo Sero Institute) រូបភាព៖2sao.vn

លើសពីនេះ តុលាការក៏បានអនុម័តលើសំណើររឹបអូសជាបណ្តោះអាសន្ន នូវអាផាតមិនប្រណីតចំនួនពីររបស់លោក Kim Se Ui អាយុ ៤៨ ឆ្នាំ ដែលជាប្រធាន Channel YouTube Garo Sero Institute ។

អចលនទ្រព្យដែលចោទសួរគឺផ្ទះល្វែងទំហំ ១២០.២ ម៉ែត្រការ៉េនៅ Seocho-gu និងផ្ទះល្វែងទំហំ ២០៨.៦៥ ម៉ែត្រការ៉េនៅ Apgujeong, Gangnam-gu, ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ តម្លៃសរុបនៃប្លុកអចលនទ្រព្យទាំងពីរត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១១.៣ពាន់លានវ៉ុន ។ ក្រុមហ៊ុនគ្រប់គ្រងរបស់តារាសម្តែង Kim Soo Hyun – Gold Medalist គឺជាម្ចាស់បំណុលនៅក្នុងករណីរឹបអូសទ្រព្យសម្បត្តិនេះ។

អ្នកជំនាញផ្នែកច្បាប់ Roh Jong Eon បានពន្យល់ថា នេះមានន័យថា តុលាការបានរកឃើញបណ្តឹងដែលភាគី Kim Soo Hyun បញ្ចុះបញ្ចូលគ្រប់គ្រាន់ហើយ។ ពួកគេបានបង្ហាញឲ្យឃើញថា តើនរណាជាអ្នកទទួលខុសត្រូវចំពោះការបរិហារកេរ្តិ៍ និងបានរៀបរាប់លម្អិតអំពីការខូចខាតដែលប៉ាន់ស្មានដល់ក្រុមហ៊ុន។

ទោះជាយ៉ាងណាក៏ដោយ ប្រភពពីមនុស្សជិតស្និទ្ធកត់សម្គាល់ថា ផ្ទះល្វែងទាំងពីរត្រូវបានប្រើប្រាស់ជាវត្ថុបញ្ចាំសម្រាប់ប្រាក់កម្ចី ដែលធ្វើឲ្យក្រុមហ៊ុនពិបាកក្នុងការយកមកវិញនូវចំនួនពេញលេញ បើទោះបីជាឈ្នះបណ្តឹងមួយនេះក៏ដោយ។

ជម្លោះរវាង Channel YouTube Garo Sero Institute ដែលជាគ្រួសាររបស់តារាសម្ដែង Kim Sae Ron និង Kim Soo Hyun បានចាប់ផ្តើមនៅក្នុងខែមីនាឆ្នាំនេះ។ ប៉ុស្តិ៍ YouTube Garo Sero បានចោទប្រកាន់តារាប្រុស ថា មានទំនាក់ទំនងមិនសមរម្យជាមួយ Kim Sae Ron នៅពេលនាងនៅជាអនីតិជន។

ភ្លាមៗ Kim Soo Hyun បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​នេះ ហើយ​បាន​បញ្ជាក់​ថា​អ្នក​ទាំង​ពីរ​បាន​ចាប់​ផ្តើម​ទំនាក់​ទំនង​របស់​ពួក​គេ​នៅ​រដូវ​ក្ដៅ​ឆ្នាំ ២០១៩ បន្ទាប់​ពី Kim Sae Ron ពេញវ័យ។ រឿងអាស្រូវនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខមាត់របស់តួឯកកូរ៉េ។ ហើយតារាសម្តែងប្រុស ក៏ត្រូវបានសាធារណៈជនធ្វើពហិការ ហើយម៉ាកនានាបានកាត់កិច្ចសន្យាផ្សាយពាណិជ្ជកម្ម ដែលបណ្តាលឲ្យខូចខាតផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង។

ដូច្នេះហើយទើបធ្វើឲ្យតួឯកប្រុសក្នុងរឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ» បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង Channel Youtube របស់ Garo Sero និងគ្រួសារ Kim Sae Ron ដើម្បីទាមទារសំណងចំនួន ១២ ពាន់លានវ៉ុន ៕

2sao.vn

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តួស្រីរឿង «តំណាលតែងតាំងទេវតា» ជាប់ក្នុងបញ្ចីហាមឃាត់ ក្រោយបំពានច្បាប់ និងបោកប្រាស់ការសិក្សា

The post សំណុំរឿងក្ដីក្ដាំ Kim Soo Hyun ឈានដល់រឹបអូសទ្រព្យមេធំរបស់វិទ្យាស្ថាន Garo Sero appeared first on Kampuchea Thmey Daily.

Kim Soo-hyun ដែល​ជួបរឿងអាស្រូវ របូតតំណែងជាតួឯកទៅ​ Kim Woo-bin តំណាង​ភោជនីយដ្ឋានល្បីមួយ
នៅ​ថ្ងៃទី ០២ខែមិថុនា គេហទំព័រផ្លូវការរបស់សង្វាក់ភោជនីយដ្ឋានល្បីល្បាញក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានផ្លាស់ប្ដូរ ដោយបង្ហាញរូបភាពរបស់តារាប្រុស លោក Kim Woo-bin នៅខាងមុខវិញម្ដង ហើយដាក់នៅកណ្តាលផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដ៏សំខាន់បំផុត។

Kim Woo-bin ​(ឆ្វេង) និង Kim Soo-hyun (ស្ដាំ), រូបភាព៖kbizoom

ត្រូវបានគេស្គាល់ថា ជារូបភាពដែលអាចទុកចិត្តបាន និងស្អាតស្អំរបស់គាត់ ការ​តែង​តាំង​របស់ លោក​ Kim Woo-bin ត្រូវ​បាន​ស្វាគមន៍យ៉ាងទូលំទូលាយដោយអ្នកលេងអ៊ីនធឺណិតជាច្រើន ដោយមានមតិសរសើរពីជម្រើសនេះថាជា ការស្ដាររូបភាពដែលទទួលបានជោគជ័យ និង សមល្អសម្រាប់ម៉ាកយីហោរបស់ហាងដែលធ្លាប់តែទទួលបានល្បីល្បាញក្នុងប្រទេស។

ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីរយៈពេលដ៏ច្របូកច្របល់ដល់ភោជនីយដ្ឋាន Shabu All Day ដែលប្រឈមមុខនឹងវិបត្តិម៉ាកយីហោ បន្ទាប់ពី Kim Soo-hyun បានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវសាធារណៈ ជាមួយនឹងតារាសម្តែងស្រី Kim Sae-ron ។

ភាពចម្រូងចម្រាសនេះបានបង្កើតភាពច្របូកច្របល់យ៉ាងខ្លាំង សម្រាប់ម្ចាស់សិទ្ធិផ្តាច់មុខ ដែលភាគច្រើននៃពួកគេបានបញ្ចូលរូបភាពរបស់ Kim Soo-hyun យ៉ាងច្រើនលើសលប់ទៅក្នុងការតុបតែងខាងក្នុង និងឧបករណ៍ទីផ្សាររបស់ពួកគេ។ ក្នុង​ករណី​គួរ​ឲ្យកត់​សម្គាល់ជាងនេះ ហាង​មួយ​ចំនួន​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​យក​កម្រាល​តុ​ដែល​មាន​រូប​តារាប្រុសទៅបោះចោល ​ដើម្បី​ចៀសវាង​មតិ​អវិជ្ជមាននិងគ្មានភ្ញៀវចូលហាងរបស់ពួកគេ។

យ៉ាងណា នៅពេលដែលភោជនីយដ្ឋាន  Shabu All Day ព្យាយាមឃ្លាតឆ្ងាយពីភាពចម្រូងចម្រាស ហើយតែងតាំង Kim Woo-bin វិញ នោះគឺជាចំណុចសំខាន់នៃយុទ្ធសាស្ត្រច្បាស់លាស់។ ការកើនឡើងនៃប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះដ៏ល្អឥតខ្ចោះរបស់តារាប្រុសរូបនេះ នឹងធ្វើឲ្យគាត់ក្លាយជាជម្រើសដ៏រឹងមាំសម្រាប់ការដឹកនាំម៉ាកយីហោទៅក្នុងជំពូកថ្មីមួយ។

ដោយឡែក ងាកមកកាន់ Kim Soo-hyun ធ្លាប់តែជាតារាបង្ហាញម៉ូដលំដាប់កំពូល បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការយល់ព្រមពីម៉ាកយីហោល្បីៗច្រើនជាង ១៦ រួមទាំង Dinto, Tous Les Jours, Shinhan Bank និង Prada។ ប៉ុន្តែឥឡូវនេះ ម៉ាកយីហោភាគច្រើនបានបិទកិច្ចសន្យា ឬលុបចោលដោយស្ងាត់ស្ងៀមនូវសម្ភារៈផ្សព្វផ្សាយដែលមានរូបគាត់។

ជាការឆ្លើយតបនឹងភាពចម្រូងចម្រាសនេះ Kim Soo-hyun បានទទួលស្គាល់ថាមានទំនាក់ទំនងស្នេហាជាមួយ Kim Sae-ron ប្រហែលមួយឆ្នាំ បន្ទាប់ពីនាងមានអាយុពេញវ័យ ប៉ុន្តែបានបដិសេធយ៉ាងខ្លាំងចំពោះទំនាក់ទំនងណាមួយដែលថា នាងមិនទាន់គ្រប់អាយុ។ ចាប់តាំងពីពេលនោះមក គាត់បានដាក់ពាក្យប្តឹងពីបទបរិហារកេរ្តិ៍លើគ្រួសាររបស់នាងចំនួន១១ ពាន់លានវ៉ុន (ប្រហែល ៨ លានដុល្លារ) ។

យ៉ាងណាមិញ នៅពេលដែលសាធារណជន និងឧស្សាហកម្មផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេ យុទ្ធនាការថ្មីរបស់ Shabu All Day ជាមួយតារាសម្ដែង Kim Woo-bin ប្រហែលជាគ្រាន់តែជាអ្វីដែលក្រុមហ៊ុន Franchise ត្រូវការដើម្បីឈ្នះត្រឡប់មកវិញនូវទំនុកចិត្តរបស់អតិថិជន និងធ្វើឲ្យមានស្ថេរភាពនូវអត្តសញ្ញាណម៉ាករបស់ខ្លួន នៅពេលមានភាពច្របូកច្របល់ជាមួយនឹងរឿងអាស្រូវ៕

រូបភាព៖kbizoom

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាចម្រៀង Dong-wook ចេញមុខការពារ Karina ​ក្នុង​ទស្សនៈ​នយោបាយ​កូរ៉េ​

The post Kim Soo-hyun ដែល​ជួបរឿងអាស្រូវ របូតតំណែងជាតួឯកទៅ​ Kim Woo-bin តំណាង​ភោជនីយដ្ឋានល្បីមួយ appeared first on Kampuchea Thmey Daily.

Kim Soo-hyun នៅតែជាតារាមានឥទ្ធិពលបំផុតរបស់កូរ៉េ ទោះកំពុងផ្ទុករឿងអាស្រូវក្ដី
តារាសម្តែង Kim Soo-hyun បានពង្រឹងឋានៈរបស់គាត់ក្នុងនាមជាតារាដែលមានឥទ្ធិពលបំផុតរបស់កូរ៉េ ដោយឈរនៅលើកំពូលតារាងតម្លៃម៉ាកយីហោ Big Data Actor សប្តាហ៍ទី ១៧ ជាមួយនឹងពិន្ទុ ១៣៦,៩៨៧ គួរឲ្យចាប់អារម្មណ៍។ បើទោះបីជាពេលនេះ លោកកំពុងមានមានរឿងអាស្រូវស្នេហា និងប្រឈម​​បណ្តឹង​​ទារសំណងរាប់លានដុល្លារ ពីក្រុមហ៊ុនផ្សាយពាណិជ្ជ​កម្មក្ដី។

ពិន្ទុទាំងនោះបានឆ្លុះបញ្ចាំងពីភាពលេចធ្លោរបស់តារាប្រុសវ័យ៣៧ឆ្នាំ នៅទូទាំងរង្វាស់ជាច្រើន រួមទាំងអ្នកអានអត្ថបទ ការណែនាំរបស់អ្នកអាន មតិយោបល់ ការចូលចិត្ត ការបោះឆ្នោតម៉ាកយីហោ និងការឧបត្ថម្ភអត្ថបទ។ ចំណាត់ថ្នាក់លេខ១ របស់គាត់ក៏បានបង្ហាញពីភាពទាក់ទាញដ៏យូរអង្វែង និងទំនាក់ទំនងផ្លូវចិត្តដ៏រឹងមាំ ដែលគាត់បានចែករំលែកជាមួយអ្នកគាំទ្រ និងសាធារណជនទូទៅ។

មក​ដល់​ទី​២ គឺ​តារា​សម្ដែងស្រី Kim Hye-yoon ដែល​ទទួល​បាន ១២១ ៨៩៦ ពិន្ទុ។ ទោះបីជាពិន្ទុរបស់នាងធ្លាក់ចុះបន្តិចបើធៀបនឹងសប្តាហ៍មុនក៏ដោយ ប៉ុន្តែការចូលរួមជាប់លាប់ និងភាពស្មោះត្រង់របស់អ្នកគាំទ្រខ្ពស់បានរក្សានាងយ៉ាងរឹងមាំនៅក្នុងចំណាត់ថ្នាក់កំពូល។ ទន្ទឹមនឹងនេះដែរ តារាដែលកំពុងទទួលបានការគាំទ្រមានដូចជា លោក  Byeon Woo-seok ទទួលបានចំណាត់ថ្នាក់លេខ ៣ ជាមួយនឹង ៧៧,០៥៨ ពិន្ទុ ដែលបង្ហាញពីការចាប់អារម្មណ៍ពីសាធារណជន និងការកើនឡើងពីមួយសប្តាហ៍ទៅមួយសប្តាហ៍។

មិនតែប៉ុណ្ណោះ តួឯកកូរ៉េក្នុងរឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ» នៅតែបន្ត​បង្ហាញ​ថាមពល​តារា​ដែល​មិន​ងាករេ​របស់​គាត់ ដោយ​បាន​ឡើង​ទៅ​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង ៣ នៃ​ការ​ស្ទង់​មតិរបស់់ Star Ranking ចុងក្រោយ​បង្អស់​សម្រាប់​តារា​ប្រុស។ តារាសម្តែងទទួលបានចំណាត់ថ្នាក់លេខ ៣ ក្នុងជុំទី ១១០ (សប្តាហ៍ទី ៤ នៃខែមេសា) ដោយទទួលបានការបោះឆ្នោតសរុបចំនួន ១១,5៥៤៦ ដែលជាការលោតផ្លោះដ៏ធំមួយពីតំណែងលេខ ៧ មុនរបស់គាត់។

រយៈពេលបោះឆ្នោតចាប់ពីថ្ងៃទី ២៤ ខែមេសា វេលាម៉ោង ៣:០១ រសៀល ដល់ថ្ងៃទី ១ ឧសភា វេលាម៉ោង ៣:០០ រសៀល ។ នៅក្នុងជុំមុន (១០៩) Kim Nam-gil បានឈរនៅលំដាប់ទី ៣ ខណៈដែល Kim Soo-hyun ទទួលបានត្រឹមតែ ៥៤០ សម្លេងប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ ដោយសារតែការកើនឡើងនៃការគាំទ្រភ្លាមៗ Kim Soo-hyun បានត្រលប់មកវិញដ៏គួរឲ្យកត់សម្គាល់ ដោយធ្វើឲ្យKim Nam-gil ផ្លាស់ពីតំណែង និងទទួលបានតំណែងក្នុងចំណាត់ថ្នាក់កំពូល។

Star Ranking គឺជាវេទិកាបោះឆ្នោតគាំទ្រប្រកួតប្រជែង ដែលអ្នកគាំទ្របោះឆ្នោតឲ្យតារាដែលពួកគេចូលចិត្តប្រចាំសប្តាហ៍។ ចំណាត់ថ្នាក់រួមមានអត្ថប្រយោជន៍ដូចជាវិញ្ញាបនបត្រឌីជីថលសម្រាប់អ្នកចូលរួម និងការផ្សាយពាណិជ្ជកម្មផ្ទាំងប៉ាណូខាងក្រៅសម្រាប់តារាកំពូល ជាពិសេសអ្នកដែលរក្សាចំណាត់ថ្នាក់ទី១ សម្រាប់រយៈពេលបួនសប្តាហ៍ជាប់គ្នា។ រង្វាន់ទាំងនេះផ្តល់ឲ្យអ្នកគាំទ្រនូវឱកាសពិសេសៗដើម្បីគាំទ្រ និងផ្សព្វផ្សាយជាសាធារណៈនូវអាយដលរបស់ពួកគេ។

ការកើនឡើងយ៉ាងខ្លាំងរបស់ Kim Soo-hyun កើតឡើងនៅពេលដែលគាត់បន្តរក្សាប្រជាប្រិយភាពយ៉ាងខ្លាំងតាមរយៈគម្រោងបច្ចុប្បន្នរបស់គាត់ និងអ្នកគាំទ្រដ៏ស្មោះត្រង់ សូម្បីតែចំពេលមានការរំខានពីប្រព័ន្ធផ្សព្វផ្សាយនិងរឿងអាស្រូវមិនទាន់ដោះស្រាយចេញ ព្រមទាំងឈ្មោះប្រកួតប្រជែងដូចជាតារាប្រុស Kim Nam-gil ក៏ដោយ។

សមត្ថភាព​របស់គាត់​ក្នុងការ​លោត​បាន​បួន​ចំណុច​ក្នុង​មួយ​សប្តាហ៍​ បាន​គូសបញ្ជាក់​ពី​ភាពធន់​ អត់ធ្មត់ និង​ការលះបង់​នៃ fandom របស់គាត់ ហើយ​ថែមទាំង​ពង្រឹង​កន្លែង​​ក្នុង​នាម​ជា​តារា​សម្ដែងឲ្យនៅឈរក្នុងលំដាប់​កំពូល​ម្នាក់​របស់​កូរ៉េដដែល៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រោយ​ផ្ទុះ​រឿងអាស្រូវ Kim Soo Hyun ប្រឈម​​បណ្តឹង​​ទារសំណងរាប់លានដុល្លារ ពីក្រុមហ៊ុនផ្សាយពាណិជ្ជ​កម្ម

The post Kim Soo-hyun នៅតែជាតារាមានឥទ្ធិពលបំផុតរបស់កូរ៉េ ទោះកំពុងផ្ទុករឿងអាស្រូវក្ដី appeared first on Kampuchea Thmey Daily.

ក្រោយ​ផ្ទុះ​រឿងអាស្រូវ Kim Soo Hyun ប្រឈម​​បណ្តឹង​​ទារសំណងរាប់លានដុល្លារ ពីក្រុមហ៊ុនផ្សាយពាណិជ្ជ​កម្ម
ក្រុមហ៊ុនចំនួនពីរដែលមានកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយតារាសម្ដែងជួរមុខកូរ៉េ លោក Kim Soo Hyun បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង​តារា​​សម្បូរ​រឿង​អាស្រូវ​រូប​នេះ​ និងភ្នាក់ងារកម្សាន្តរបស់លោកគឺ GOLD MEDALIST ដោយ​​​​​​ទាម​ទារ​​សំណង​​​ត្រឡប់មកវិញនៃថ្លៃគំរូ និងការខូចខាត ដែលបង្កឡើងដោយតារាប្រុសនាពេលកន្លងមក។

យោងតាមប្រភព​​នៅ​ក្រុម​ហ៊ុន​ច្បាប់កាលពីថ្ងៃទី ២៨ ខែមេសា ​ក្រុមហ៊ុន​​​​ពី​រនោះ​ត្រូវ​បាន​គេ​ហៅកាត់ថា «A និង B»​បាន​ដាក់​ពាក្យ​បណ្តឹង​​ទាមទារ​នូវ​​ទឹកប្រាក់​ ដែលត្រូវបានគេរាយការណ៍ថា មានលើសពី ៣ ពាន់លានវ៉ុន ( ២លានដុល្លារ) ឯណោះ​។ ក្រៅពីក្រុមហ៊ុនទាំងពីរនេះ អ្នកផ្សាយពាណិជ្ជកម្មផ្សេងទៀត ក៏ត្រូវគេរំពឹងថានឹងចូលរួមក្នុងសមរភូមិផ្លូវច្បាប់នេះ​កាន់តែច្រើន​ដែរ​។

មិនតែប៉ុណ្ណោះ ផ្នែកតាមប្រភពដដែលបានបញ្ចាក់ថា ក្រុមហ៊ុន C ក៏កំពុងពិចារណាដាក់ពាក្យបណ្តឹងប្រឆាំងនឹងតារាសម្ដែងវ័យ៣៧ឆ្នាំ ដោយលើកឡើងពីការរំលោភលើទំនុកចិត្តជាហេតុផលសម្រាប់ការបញ្ចប់កិច្ចសន្យាផ្សាយពាណិជ្ជកម្មរបស់ពួកគេ និងស្វែងរកការត្រឡប់មកវិញនូវថ្លៃបង្ហាញម៉ូដ ឬការពិន័យ។

មេធាវីផ្នែកកម្សាន្ត Park Sung Woo មកពីក្រុមហ៊ុន Woori Law Firm បានពន្យល់ថា យោងតាមរបាយការណ៍ ​របស់​ឧស្សាហកម្មនេះ តួឯកកូរ៉េក្នុងរឿង «Real» ក៏បានចុះកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយម៉ាកយីហោប្រហែល១៥ ដោយកិច្ចសន្យាក្នុងស្រុកនីមួយៗត្រូវបានគេរាយការណ៍ថា មានតម្លៃប្រហែល ១ ទៅ ១.២ ពាន់លានវ៉ុនឯណោះ។

លោកមេធាវីថែម​ទាំង​​គូសបញ្ចាក់បន្ថែមថា ជាធម្មតាអ្នកផ្សាយពាណិជ្ជកម្មព្យាយាមចៀសវាងការប្តឹងផ្តល់ជាសាធារណៈនូវ​គំរូដំបូង។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលព័ត៌មាននៃបណ្តឹងមួយលេចចេញមក វាទំនងជាថា អ្នកផ្សាយពាណិជ្ជកម្ម​​ផ្សេង​ទៀត​កាន់តែច្រើននឹងធ្វើតាម​គ្នា​ដែរ​​។ ដោយផ្អែកលើតួលេខទាំងនេះ ចំនួនទឹកប្រាក់សរុបដែលពាក់ព័ន្ធក្នុងបណ្តឹងអាចមានសក្តានុពលលើសពី១០ពាន់លានវ៉ុន។

យ៉ាងណាមិញ ចាប់តាំងពីផ្ទុះរឿងអាស្រូវស្នេហាជាមួយ​អតីត​​តារាសម្ដែង Kim Sae Ron កាលពីជាង២ខែមុន ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានងាកមកចាប់អារម្មណ៍នឹងតារាប្រុស ដោយសុំឲ្យបកស្រាយលម្អិតអំពីទំនាក់ទំនងកាលពីនាងនៅជាអនីតិជន​នៅ​ឡើយ​។

ប៉ុន្តែកាលណោះ លោកនិងភ្នាក់ងារកម្សាន្តផ្ទាល់ខ្លូន បានចេញមុខបដិសេធ‎⁨ដាច់​អហង្ការ⁩ថា ពុំមានការពាក់ព័ន្ធនឹង Kim Sae Ron សូម្បីតែបន្តិចណាឡើយ។ ទោះបី​យាងណាក៏ដោយ បន្ទាប់​ពីភស្តុតាងលេចធ្លាយជាបន្តបន្ទាប់ កេរ្តិ៍ឈ្មោះរបស់​​តារា​ប្រុស​រូប​នេះ​កាន់់តែដុនដាបទៅ ហើយពេលនោះលោកបានប្រឈមបញ្ហាធំក្នុងអាជីព នោះគឺត្រូវគេដកកិច្ចសន្យាចោលខ្ទេច ក្រោយសន្និសីទចប់ភ្លាមៗ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាចិន​ល្បី​​អាក្រក់​​ខាង​រំលោភច្រើន​ករណី​ លោក Kris Wu ប្រឈមនឹងរឿងក្ដីក្ដាំ​​បន្ថែម​ទៀត​

The post ក្រោយ​ផ្ទុះ​រឿងអាស្រូវ Kim Soo Hyun ប្រឈម​​បណ្តឹង​​ទារសំណងរាប់លានដុល្លារ ពីក្រុមហ៊ុនផ្សាយពាណិជ្ជ​កម្ម appeared first on Kampuchea Thmey Daily.

ភ្នាក់ងារ Kim Soo Hyun ជាប់ពាក់ព័ន្ធការស៊ើបអង្កេតប៉ូលិស ក្នុងរឿងភាគហ៊ុនសាលាល្បីមួយ
ការកើនឡើងគួរឲ្យសង្ស័យនៃតម្លៃភាគហ៊ុននៅសាលា Siwon ដែលជាក្រុមហ៊ុនអប់រំអនឡាញដ៏ល្បីមួយដែលបានចុះបញ្ជីនៅលើ KOSDAQ បានទាក់ទាញចំណាប់អារម្មណ៍របស់អាជ្ញាធរអនុវត្តច្បាប់។ ប៉ូលិសចាប់ផ្តើមការស៊ើបអង្កេតលើការចោទប្រកាន់នៃការរៀបចំភាគហ៊ុនដែលពាក់ព័ន្ធនឹងក្រុមហ៊ុននេះ ហើយអ្វីដែលគួរឲ្យព្រួយបារម្ភនោះ ភ្នាក់ងាររបស់តារាសម្តែង Kim Soo Hyun គឺ Gold Medalist ក៏ជាប់ពាក់ព័ន្ធក្នុងការស៊ើបអង្កេតនេះផងដែរ។

សាលា Siwon ដែលជាវេទិកាអប់រំភាសាអង់គ្លេសដ៏ពេញនិយមនៅក្នុងប្រទេសកូរ៉េខាងត្បូង បានរក្សាវត្តមានដ៏រឹងមាំនៅក្នុងទីផ្សារសិក្សាតាមអ៊ីនធឺណិត ហើយជួញដូរជាសាធារណៈនៅលើ KOSDAQ (ក្រុមប្រឹក្សាពាណិជ្ជកម្ម) ។ ការស៊ើបអង្កេតបច្ចុប្បន្នកើតចេញពីសកម្មភាពភាគហ៊ុនមិនធម្មតា ដែលបានសង្កេតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

យោងតាមទិន្នន័យភាគហ៊ុន តម្លៃភាគហ៊ុនរបស់សាលា Siwon បានឡើងនៅជុំវិញ ១,០០០ វ៉ុន (ប្រហែល ០.៧ ដុល្លារ) មុនពេលកើនឡើងយ៉ាងឆាប់រហ័សក្នុងខែកក្កដា ៣ ឆ្នាំមុន។ ក្នុងរយៈពេលត្រឹមតែប្រាំបួនខែ ភាគហ៊ុនបានកើនឡើងដល់ជាង ១០០០០ វ៉ុន (ប្រហែល ០.៧) ដែលជាការកើនឡើងជិតប្រាំពីរដង។ ទោះយ៉ាងណាក៏ដោយ សន្ទុះមិនស្ថិតស្ថេរឡើយ។ រលកនៃការលក់ចេញភ្លាមៗបានបង្កឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំង ដែលនាំឲ្យតម្លៃត្រឡប់ទៅកម្រិតមុនវិញក្នុងរយៈពេលពីរខែ។

អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុ (FIU) ក្រោមគណៈកម្មាការសេវាហិរញ្ញវត្ថុបានដាក់របាយការណ៍ទៅប៉ូលិស ដោយលើកឡើងពីការសង្ស័យនៃឧបាយកលទីផ្សារ។ ទីផ្សារប្តូរប្រាក់កូរ៉េ (KRX) ក៏បានដាក់ទង់ភាគហ៊ុនសម្រាប់ឥរិយាបថជួញដូរមិនទៀងទាត់។

ចាប់តាំងពីពេលនោះមក អាជ្ញាធរបានកំណត់អត្តសញ្ញាណគណនីជាក់លាក់ ហើយម្ចាស់របស់ពួកគេត្រូវបានគេជឿថាមានជាប់ពាក់ព័ន្ធដូចដែលត្រូវបានចោទប្រកាន់។ ឥឡូវនេះ អ្នកស៊ើបអង្កេតកំពុងតាមដានលំហូរនៃមូលនិធិដើម្បីកំណត់ថា តើប្រាក់ចំណេញខុសច្បាប់ត្រូវបានធ្វើឡើងតាមរយៈគ្រោងការណ៍ដែលសង្ស័យឬអត់។

ភាពស្មុគស្មាញបន្ថែមទៀតគឺរចនាសម្ព័ន្ធកម្មសិទ្ធិពិសេសរបស់សាលា Siwon ។ ជាង ៥០% នៃភាគហ៊ុនរបស់ក្រុមហ៊ុនត្រូវបានកាន់កាប់ដោយដៃគូវិនិយោគឯកជន ដែលខ្លួនវាត្រូវបានផ្តល់មូលនិធិស្មើៗគ្នាដោយអង្គភាពពីរ  មួយក្នុងចំណោមនោះគឺជាភ្នាក់ងារកម្សាន្ត។

ភ្នាក់ងារនោះមិនមែនជាក្រុមហ៊ុនណាផ្សេង ក្រៅពី Gold Medalist ដែលជាក្រុមហ៊ុនគ្រប់គ្រងទេពកោសល្យតំណាងឲ្យតារាសម្តែងកំពូល Kim Soo Hyun ។ ភ្លាមៗនោះ KBS បានទាក់ទងដើម្បីសុំការអត្ថាធិប្បាយ ប៉ុន្តែផលិតកម្មបានបដិសេធដោយនិយាយថា ពួកគេមិនមានការពាក់ព័ន្ធអ្វីទាំងអស់ក្នុងការជួញដូរភាគហ៊ុន ដូចការចោទជាសំណួរនោះទេ៕

តារាសម្ដែងជួរមុខកូរ៉េ Kim Soo Hyun

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​ក្រោយ​ផ្ទុះរឿងកក្រើក​ឡើងវិញ គ្រួសារ​តារាស្រី Kim Sae Ron ច្រាន​ចោលការ​អះអាង​​របស់​អ្នកលេង Youtube⁩

The post ភ្នាក់ងារ Kim Soo Hyun ជាប់ពាក់ព័ន្ធការស៊ើបអង្កេតប៉ូលិស ក្នុងរឿងភាគហ៊ុនសាលាល្បីមួយ appeared first on Kampuchea Thmey Daily.

រឿង​រ៉ាវ​​ឈុតថត​ស៊ិច​​របស់​អតីតតារាស្រ្តីកូរ៉េ «Sulli» ​កំពុង​តវ៉ា​ដោយ​បងប្រុស​នាង​​
​រឿង​រ៉ាវ​ថតឈុត​ក្តៅ​សាច់​​​​​នៅ​​ក្នុង​វិស័​យ​ភាពយន្តកូរ៉េ​​កំពុង​អង្រួន​បេះ​ដូង​​​​​អ្នកតាមដាន​​​អំពីដំណើរការក្តីក្តាំ​​​របស់​តួរសម្តែងល្បី លោក Kim Soo Hyun និង​អតីត​​​តារាស្ត្រី​ស្រស់ស្អាត Choi Jin-ri ដែលគេស្គាល់ «Sulli» ដែលបានថតរួម​គ្នា​​កាលឆ្នាំ​២០១៧​ ហើយ​បងប្រុស​របស់​នាង Choi Da Hee​ បាន​ដាក់​ការ​ចោទ​ប្រកាន់​​អំពី​ការ​បង្ខំ​​​ឲ្យ​ថត​អាសអាភាស​​។

រូបភាព​លោក Kim Soo Hyun និង តារាសម្តែងស្រី​ដ៏ស្រស់​ស្អាត​ Choi Jin-ri «Sulli» ចែកចាយ​តាមបណ្តាញសង្គម Instagram

ក្រុមហ៊ុន Gold Medalist ដែល​គ្រប់គ្រង​​​តួសម្តែង​ប្រុស​ លោក Kim Soo Hyun បានបដិសេធ​​ទៅនឹងការចោទប្រកាន់​ដែល​ថា តារាសម្តែងស្រី​ដ៏ស្រស់​ស្អាត​  Choi Jin-ri ដែលគេស្គាល់ «Sulli» និង​បាន​ទទួលមរណភាព​កាលឆ្នាំ​២០១៩ ថា រូបនាងត្រូវបង្ខំឲ្យសម្តែងក្នុងឈុតដ៏រសើប18+  ក្នុងខ្សែភាពយន្ត «Real» បើទោះបីជាមានតួជំនួសក្ដី។

Gold Medalist បានបញ្ជាក់ថា  ​អត្ថបទ​រឿង (Script) ដែលសិល្បករស្រី Choi Jin-ri (ឈ្មោះពិតរបស់ Sulli) និងក្រុមហ៊ុនគ្រប់គ្រង​ ទទួលបានរួម​គ្នា គឹ​មានឈុតឆាកក្ដៅសាច់​នៅ​ក្នុង​​នោះតែម្តង​​។ លើសពីនេះ ឯកសារពិពណ៌នាតួអង្គ ក៏បានបញ្ជាក់យ៉ាងច្បាស់អំពីកម្រិតនៃឈុតឆាកដ៏ព្រឺព្រួច​​ផង​ដែរ​​។ ឃ្លាអំពីឈុតអាក្រាតកាយក៏ត្រូវបានលើកឡើងយ៉ាងជាក់លាក់នៅក្នុងកិច្ចសន្យាចូលរួមភាពយន្ត ដែលតារាស្រីនិងក្រុមហ៊ុនគ្រប់គ្រងទទួលពិនិត្យ ដោយប្រុងប្រយ័ត្នបំផុតដែរ។

តារាសម្ដែង Sulli

ក្រុមហ៊ុនក៏បានសង្កត់ធ្ងន់ដែរថា ក្រុមការងារផលិតក៏បានរៀបចំយ៉ាងប្រុងប្រយ័ត្នសម្រាប់ឈុតនេះ ហើយ Sulli ក៏ត្រូវបាន​ជូនដំណឹងយ៉ាងពេញលេញ និងយល់​គ្នា​​យ៉ាង​​លម្អិត មុនពេលចាប់ផ្តើមថតរឿងមួយនេះ។

ក្រុម​ហ៊ុន​​ Gold Medalist បានបដិសេធការចោទប្រកាន់ពីបងប្រុសរបស់ Sulli ដែលថា ក្រុមហ៊ុនបានបង្ខំនាងឲ្យសម្ដែងក្នុងឈុតឆាក 18+ ដ៏រោលរាល​ បើទោះបីជាមានតួជំនួសយាងណាក្ដី។ តំណាងក្រុមហ៊ុនបាននិយាយថា ពិតជាមិនមានការសម្ដែង​ឡើង​វិញ​សម្រាប់ឈុតក្ដៅសាច់នោះទេ។ មនុស្សដែលមានវត្តមាននៅក្នុងឈុតក្នុងពេលរៀបចំនោះ គ្រាន់តែគាំទ្រដំណើរការថតប៉ុណ្ណោះ ហើយមិនបានសម្តែងជំនួសតួសំខាន់ទេ។

យាងណា ដើម្បីបញ្ជាក់ពីការអះអាងរបស់ពួកគេ ​ក្រុមហ៊ុន Gold Medalist ថែមទាំងហ៊ានបញ្ចេញឯកសារបញ្ជាក់ពីជំនួយការអ្នកដឹកនាំរឿង លោក​ Kim Jong Ok និងអ្នកនិពន្ធរឿង​ អ្នកនាង​ Lee Jun Hyun ដែលបានចូលរួមដោយផ្ទាល់ នៅក្នុងការផលិតខ្សែភាពយន្ត «Real»​ នោះ​​។

ជាចុងក្រោយ Gold Medalist បានបញ្ជាក់យ៉ាងច្បាស់ថា គ្រប់យ៉ាងតាំងពីការនិពន្ធ ការកំណត់ រចនា ដល់ការថត គឺជាការទទួលខុសត្រូវរបស់ក្រុមការងារផលិតកម្ម។ តារាសម្តែង Kim Soo Hyun ដែលសម្តែងក្នុងរឿង Real គឺគ្រាន់តែចូលរួមក្នុងគម្រោងជាតារាសម្តែងប៉ុណ្ណោះ ហើយមិនពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់ផលិតកម្មទាំងនេះទេ។

បន្ថែមពីលើការបដិសេធចំពោះការចោទប្រកាន់​ដែល​ថា បានបង្ខំ Sulli ឲ្យសម្ដែងក្នុងឈុតសិច ក្រុមហ៊ុនគ្រប់គ្រងក៏បដិសេធចំពោះការចោទប្រកាន់ថា ​លោក Kim Soo Hyun បានណាត់ជួប កញ្ញា​ Kim Sae Ron កាលពីនាងនៅជាអនីតិជន​នៅឡើយ​​។ Kim Soo Hyun រក្សាជំហររបស់គាត់ ក្នុងការណាត់ជួប Kim Sae Ron នៅពេលដែលនាងពេញវ័យបុណ្ណោះ។

ដោយឡែក ទាក់ទិននឹងវីដេអូឃ្លិបទាំងពីររបស់ Kim Soo Hyun ​​បាន​រួម​​​​​​បរិភោគ​​បាយ និងច្រៀងខារ៉ាអូខេនៅផ្ទះ ​របស់​កញ្ញា Kim Sae Ron ថតកាលពីឆ្នាំ២០១៨ តារាប្រុសរូបនេះបាននិយាយថា ពេលនោះអ្នកទាំងពីរគ្រាន់តែជាមិត្តនឹងគ្នា មិនមែនស្រលាញ់គ្នាទេ។

តារាប្រុសវ័យ៣៧ឆ្នាំរូបនេះ ថែមទាំងពន្យល់​បន្ថែម​ថា «ពួក​យើង​ក៏​ដូច​គូស្នេហ៍​ដទៃ​ដែរ ពួកយើង​មាន​អារម្មណ៍​ល្អ ប៉ុន្តែ​យូរៗ​ទៅ​យើង​បែក​គ្នា​ ក្រោយ​មក​ លោកនិងនាង​កម្រ​ទាក់ទង​គ្នា​ណាស់ ដូច​គូស្នេហ៍​ភាគ​ច្រើន​ក្រោយ​បែក​គ្នា ការ​រក្សា​ទំនាក់ទំនង​មិន​ងាយ​ស្រួល​ទេ»។

យាងណាមិញ ងាកមកាន់រឿងរ៉ាវសន្និសីទសារព័ត៌មានទាំងទឹកភ្នែករបស់ Kim Soo Hyun កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្ដែងកូរ៉េ​រូប​នេះ​ បាន​និយាយ​ពី​សម្ពាធ​ដែល​ខ្លួនមាន ដោយ​បញ្ជាក់​ថា​ លោក​នឹង​មិន​ចុះ​ចាញ់ និង​បញ្ជាក់​ពី​ភាព​គ្មាន​កំហុស​របស់​ខ្លួនទៅកាន់មហាជនដដែល៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Kim Soo Hyun ប្រឈមបញ្ហាធំក្នុងអាជីព ត្រូវគេដកកិច្ចសន្យាចោលខ្ទេច ក្រោយសន្និសីទចប់ភ្លាមៗ

The post រឿង​រ៉ាវ​​ឈុតថត​ស៊ិច​​របស់​អតីតតារាស្រ្តីកូរ៉េ «Sulli» ​កំពុង​តវ៉ា​ដោយ​បងប្រុស​នាង​​ appeared first on Kampuchea Thmey Daily.

Kim Soo Hyun ប្រឈមបញ្ហាធំក្នុងអាជីព ត្រូវគេដកកិច្ចសន្យាចោលខ្ទេច ក្រោយសន្និសីទចប់ភ្លាមៗ
កាលពីពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ក្រុមហ៊ុនគ្រឿងសំអាង Y.O.U បានប្រកាសពីការបញ្ចប់កិច្ចសន្យាទូតសុឆន្ទៈរបស់ខ្លួនជាមួយ Kim Soo Hyun រួមទាំងការផ្សាយពាណិជ្ជកម្មដល់ទៅជាង ២០ក្រុមហ៊ុនផ្សេងទៀតដែលតារាសម្ដែងជួរមុខធ្លាប់បានចូលរួម ត្រូវដកចេញខ្ទេចខ្ទីគ្មានសល់ បន្ទាប់ពីសន្និសីទសារព័ត៌មានទាំងទឹកភ្នែករបស់គាត់ភ្លាមៗ។

ជាក់ស្តែង កាលពីរសៀលថ្ងៃទី៣១ ខែមីនា តារាសម្ដែងកូរ៉េវ័យ៣៧ឆ្នាំ និងមេធាវីរបស់លោកបានធ្វើសន្និដើម្បីស្រាយបំភ្លឺដល់អ្នកសារព័ត៌មានជុំវិញរឿងអាស្រូវស្នេហាជាមួយអតីតតារាសម្តែង Kim Sae Ron ដោយបដិសេធ​ម្ដង​ទៀត​ថា​​លោកមិនបានស្រលាញ់គ្នា​ កាល​នាង​នៅជាអនីតិជនឡើយ។

មិនតែប៉ុណ្ណោះ តារាប្រុសថែមទាំងបញ្ចាក់ទៀតថា  អ្នក​ទាំង​ពីរ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ​ដែល​ Kim Sae Ron មាន​អាយុ​ពេញវ័យ។ ទោះជាបែបនេះក្ដី ការយំឥតឈប់ឈររបស់ Kim Soo Hyun អស់រយៈពេល ៣០ នាទីក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍នៅលើបណ្តាញសង្គម រហូតអាចទាញអ្នកទស្សនានៅចិនជាង ១៣ លាននាក់ សឹងមិនគួរឲ្យជឿ។

យ៉ាងណាមិញ បន្ទាប់ពីសន្និសីទសារព័ត៌មានចប់ភ្លាមៗ ក្រុមហ៊ុនគ្រឿងសំអាង Y.O.U បាននិយាយថា លក្ខណៈវិនិច្ឆ័យរបស់យើង គឺដាក់សុខភាព និងផលប្រយោជន៍របស់ស្ត្រីគ្រប់រូបជាអាទិភាព។ ក្នុងពេលជាមួយគ្នានេះ យើងមិនទទួលយកអាកប្បកិរិយាណាមួយ ដែលបំពានលើតម្លៃស្នូលនេះទេ។

លើសពីនេះ Disney+ ដែលជាអ្នកផលិតរឿង «Knock-Off» បាននិយាយថា ភាពយន្តនេះមិនស្ថិតនៅក្នុងកាលវិភាគនៃការចេញផ្សាយរបស់ Disney+ ទេ។ នោះ​មាន​ន័យ​ថា ​ភាពយន្ត​អាច​នឹង​ត្រូវ​ផ្អាក​មិន​កំណត់​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​បន្ថែម​ទៀត។

«Knock-Of» ជា​ភាពយន្ត​ដែល​ចំណាយ​ថវិកា​យ៉ាង​ច្រើន​ដល់​ទៅ ៦០​ពាន់​លាន​វ៉ុន ដែល​សម្ដែង​ដោយ Kim Soo Hyun និង Jo Bo Ah។ កន្លងមក ប្រព័ន្ធផ្សព្វផ្សាយបានបង្ហើបថា ប្រាក់ខែរបស់តារាប្រុសក្នុងមួយវគ្គគឺ៨០០លានវ៉ុន ដែលជាចំនួនខ្ពស់បំផុតនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ។ យ៉ាងណា ខ្សែភាពយន្តនេះ ដើមឡើយគ្រោងនឹងចាក់បញ្ចាំងនៅខែមេសា ប៉ុន្តែដោយសារតែរឿងអាស្រូវរបស់តួប្រុស ពេលនេះការថតត្រូវបានបញ្ឈប់ភ្លាមៗ។

ជាពិសេសថែមទៀត ចាប់តាំងពីរឿងអាស្រូវបានផ្ទុះឡើង ការផ្សាយពាណិជ្ជកម្មចំនួន ២០ ដែលតារាសម្តែងចូលរួមត្រូវបានដកចេញ។ មិនមានតួលេខសំណងកិច្ចសន្យាជាក់លាក់ដែល Kim Soo Hyun ត្រូវបង់នោះទេ។ ភ្លាមៗនោះដែរ ក្រុមហ៊ុនគ្រប់គ្រងរបស់តួឯកប្រុស​ ដែលជា Gold Medalist កំពុងស្ថិតក្នុងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។

អ្នកជំនាញផ្នែកឧស្សាហកម្មបាននិយាយថា ក្រុមហ៊ុននេះធ្លាប់មានសាច់ប្រាក់ច្រើន ដោយសារតែក្រុមហ៊ុនមានតារាកំពូល Kim Soo Hyun ប៉ុន្តែស្ថានភាពពេលនេះខុសគ្នា។ ការបង្កកទាំងស្រុងនៃប្រតិបត្តិការ ការលុបចោលព្រឹត្តិការណ៍ដែលបានគ្រោងទុក និងការចំណាយបន្ថែមជាបន្តបន្ទាប់បានធ្វើឱ្យគណនីរបស់ក្រុមហ៊ុនស្ទើរតែអស់។ អ្នកខាងក្នុងឧស្សាហកម្មហិរញ្ញវត្ថុម្នាក់បានចែករំលែកថា ពួកគេបានឮថា មុនពេលធ្វើសន្និសីទសារព័ត៌មាន Gold Medalist ត្រូវរៃអង្គាសប្រាក់ចំនួន ៦ ពាន់លានវ៉ុន ដើម្បីដោះស្រាយវិបត្តិ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បងប្រុស Sulli រម្លឹកថា Kim Soo Hyun ចូលរួមបុណ្យសពប្អូនស្រី ដូចធ្វើតាមបញ្ជាគេប៉ុណ្ណោះ

The post Kim Soo Hyun ប្រឈមបញ្ហាធំក្នុងអាជីព ត្រូវគេដកកិច្ចសន្យាចោលខ្ទេច ក្រោយសន្និសីទចប់ភ្លាមៗ appeared first on Kampuchea Thmey Daily.