Lee Jae-myung Archives - Kampuchea Thmey Daily

​លោក លី ស្នើ​​លោកស៊ី ​ជួយ​​​ភ្ជាប់​​​​​ទៅ​លោក គីម ជុងអ៊ុន សម្រាប់​ការ​ចរចា​​​
​​​ក្នុង​ជំនួប​​ក្នុង​កិច្ច​ប្រជុំ​​​នៃ​វេទិកា​កិច្ច​សហប្រតិបត្តិការ​​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិកនៅ​​ទីក្រុងប៊ូសានប្រទេស​កូរ៉េខាងត្បូង ប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ជេយ៉ុង​ (Lee Jae Myung) នៅ​ថ្ងៃទី​១ខែវិច្ឆិកា បានស្នើ​​ប្រធានាធិបតី​ចិនលោក ស៊ី ជីនពីង (Xi Jinping)  ដើម្បីជួយ​សម្របសម្រួល​​​​​ ទីក្រុងសេអ៊ូល​អាច​«បន្តការសន្ទនា» ជាមួយកូរ៉េខាងជើង​​​​ឡើង​វិញ​​។

ការ​សន្ទនា​រវាង​ប្រធានាធិបតី​​កូរ៉េខាងត្បូង Lee Jae Myung (ឆ្វេង​) និង​ប្រធានាធិបតី​ចិន

តាមសេចក្តីរាយការណ៍​របស់​​​ទីភ្នាក់ងារ​ព័ត៌មានបារាំង (AFP) ប្រធានាធិបតី លី​ បានប្រាប់​ប្រធានាធិបតីចិន ស៊ី ជីនពីង ដោយ​​យោងទៅតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ដូច​បាន​និយាយថា៖«ខ្ញុំសង្ឃឹមថាកូរ៉េខាងត្បូង និងចិននឹងពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រ… និងធ្វើការរួមគ្នាដើម្បីបន្តការសន្ទនាជាមួយកូរ៉េខាងជើង»។

ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ «ស្ថិរភាព» នៅក្នុងតំបន់ ប្រធានាធិបតី​កូរ៉េខាងត្បូង​ បានកត់សម្គាល់៖«ការផ្លាស់ប្តូរកម្រិតខ្ពស់នាពេលថ្មីៗនេះរវាងចិន និងកូរ៉េខាងជើង» ដែលជាការយោងទៅលើការចូលរួមនាពេលថ្មីៗនេះរបស់មេដឹកនាំលោក​ គីម ជុងអ៊ុន (Kim Jong Un) ក្នុង​ពិធី​ក្បួនដង្ហែរយោធាដ៏ធំមួយនៅទីក្រុងប៉េកាំង​កាល​ពី​​​ខែ​សីហា​​​។

​ប្រធានាធិបតី លី ជេយ៉ុង បាននិយាយថា កិច្ចប្រជុំទាំងនោះ«កំពុងជួយបង្កើតលក្ខខណ្ឌសម្រាប់ការភ្ជាប់ទំនាក់ទំនងជាថ្មីជាមួយទីក្រុងព្យុងយ៉ាង​»។

ក្រុង​សេអ៊ូល​បាន​ឈាន​ជើង​ជា​យូរ​មក​ហើយ​នូវ​ខ្សែ​បន្ទាត់​ដ៏​ល្អ​មួយ​រវាង​ដៃគូ​ពាណិជ្ជកម្ម​កំពូល​របស់​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក ដែល​ជា​អ្នក​ធានា​ការពារ​ជាតិ​របស់​ប្រទេស​ខាង​ត្បូង។

កិច្ចពិភាក្សានៅខាងក្រៅកិច្ចប្រជុំ Apec បានធ្វើឡើងនៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ស៊ី ទៅកាន់កូរ៉េខាងត្បូងក្នុងរយៈពេលជាងមួយទសវត្សរ៍ ហើយមួយថ្ងៃបន្ទាប់ពីជំនួបរបស់លោកជាមួយនាយករដ្ឋមន្ត្រីកាណាដា ដែលជាការស្តារឡើងវិញនូវទំនាក់ទំនងដែលខូចខាតរបស់ប្រទេស។ នេះ​យោងតាម AFP​៕

រ៉ាន់ រើយ

ប្រធានាធិបតីចិន (ឆ្វេង) និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​

The post ​លោក លី ស្នើ​​លោកស៊ី ​ជួយ​​​ភ្ជាប់​​​​​ទៅ​លោក គីម ជុងអ៊ុន សម្រាប់​ការ​ចរចា​​​ appeared first on Kampuchea Thmey Daily.

​តូ ឡឹម ផ្តើម​ទស្សនកិច្ចនៅកូរ៉េខាងត្បូង​​ សម្រាប់​​​ចំណង​វិស័យពាណិជ្ជកម្ម​និង​ថាមពល​នុយ​ក្លេអ៊ែរ​​
មេដឹកនាំកំពូល និង ជាអគ្គលេខាបក្សកុម្មុយនិស្តរបស់វៀតណាម លោក តូ ឡឹម (To Lam) បាន​ចាកចេញ​ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកូរ៉េ​​ខាង​ត្បូង​ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី​១៣ ខែសីហា ដើម្បី​​​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ដែល​ទើប​ឡើង​កាន់​អំណាច​​កាល​ពី​ខែ​​​មថុនា​​​។ តាមការ​គ្រោង​ទុក​ភាគី​​​ទាំងពី​រ​នឹង​​​ផ្តើម​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​ក្នុងវិស័យជាច្រើន ទាំង​វិស័យពាណិជ្ជកម្ម​​ ទំនាក់​វប្បធម៌ ពិសេស​ថាម​ពល​នុយក្លេអ៊ែរ។​

អគ្គលេខាធិការ​បក្ស​កុម្មុយនិស្តវៀតណាម លោក To Lam និង ជំទាវ​ទី១​ Ngo Phuong Ly។

​​មេដឹកនាំ​វៀតណាមរូប​នេះ​ បាន​ក្លាយ​ជាមេដឹកនាំបរទេសដំបូងដែ​ល​​បំពេញទស្សនកិច្ច​​​ផ្លូវរដ្ឋ​នៅប្រទេស​​កូរ៉េខាងត្បូង​ ចាប់តាំងពីរដ្ឋបាល ​របស់​​លោក Lee ឡើងកាន់តំណែង ក្រោយ​ការ​ឈ្នះឆ្នោត​​​​ដែលរៀបចំ​ឡើង​ បន្ទាប់​ពីតុលាការ​ធម្មនុញ្ញ​កូរ៉េខាងត្បូង​ទម្លាក់​ លោក ​​Yoon Suk Yeol ​ដោយសារ​តែ​មានកំហុស​​​ប្រកាស​ឲ្យ​ប្រើច្បាប់អាជ្ញាសឹក​ដ៏ចម្រូង​ចម្រាស​​កាល​ពី​ដើម​ខែ​ធ្នូ​ឆ្នាំ​២០២៤​។

តាមសេចក្តីរាយការណ៍របស់ korea.net អ្នកនាំពាក្យប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី​ Kang Yu-jung បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន​​ក្នុង​ពេលកន្លងមកថា ​ដោយនិយាយថា «តាមរយៈកិច្ចប្រជុំកំពូលរបស់​ថ្នាក់​ដឹកនាំ​កំពូល​ទាំងពីរ​ និងអាហារពេលល្ងាច​ផ្លូវ​រដ្ឋដែលគ្រោងធ្វើនៅថ្ងៃទី ១១ខែសីហា លោកប្រធានាធិបតី Lee គ្រោងនឹងជួបពិភាក្សាស៊ីជម្រៅជាមួយអគ្គលេខាធិការ Lam ស្តីពីហេដ្ឋារចនាសម្ព័ន្ធជាតិ ដូចជា រោងចក្រថាមពលនុយក្លេអ៊ែរ ផ្លូវរថភ្លើងល្បឿនលឿន និងទីក្រុងឆ្លាតវៃ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងការអភិវឌ្ឍន៍ធនធានមនុស្ស បន្ថែមលើនយោបាយ ពាណិជ្ជកម្ម និងការវិនិយោគ»​។

លោកស្រីបានបន្ថែមថា៖«​វៀតណាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កូរ៉េ និងជាសម្ព័ន្ធមិត្តស្នូលនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន»។

តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាធិកា​​បក្ស​វៀតណាម​ ទៅកាន់ប្រទេសកូរ៉េ​ខាងត្បូង​ មន្ត្រី​កូរ៉េខាងត្បូង រំពឹងថា នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឱ្យកាន់តែមានទិសដៅឆ្ពោះទៅអនាគត និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ហើយប្រើប្រាស់ដំណើរទស្សនកិច្ចនេះជាឱកាសដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ានបន្ថែមទៀត។

នៅក្នុងបទសម្ភាសន៍ជាលាយលក្ខណ៍អក្សរជាមួយប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់វៀតណាម VNA ដែលចេញផ្សាយនៅថ្ងៃដដែលនោះ លោកប្រធានាធិបតី Lee បាននិយាយថា «ដំណើរទស្សនកិច្ចរបស់អគ្គលេខាធិកា Lam ទៅកាន់ប្រទេសកូរ៉េ នឹងកត់សម្គាល់ជាលើកដំបូងរបស់មន្ត្រីបរទេស និងជាភ្ញៀវរដ្ឋដំបូងគេដែលរដ្ឋបាលរបស់យើងបានស្វាគមន៍»​ ដោយបន្ថែមថា «នេះគឺជាភស្តុតាងនៃចេតនាដ៏រឹងមាំរបស់រដ្ឋបាលរបស់ខ្ញុំ និងខ្ញុំក្នុងការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរតាមទិសដៅនាពេលអនាគត»។

ដោយលើកឡើងពីភាពស្និទ្ធស្នាលរវាងប្រជាជននៃប្រទេសទាំងពីរ លោកបានមានប្រសាសន៍ថា៖​«មួយសែនគ្រួសារពហុវប្បធម៍ និងកម្មករវៀតណាមគឺជា«អ្នកការទូតឯកជន» ដែលជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី» ដោយបន្ថែមថា កូរ៉េ និងវៀតណាមគឺជា «ប្រទេសសាច់ថ្លៃ​​»​ តាមរយៈចំណង​​អាពាហ៍ពិពាហ៍​។

ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម VNA/VLLF បាន​រាយការណ៍ថា​ នេះ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​លើកដំបូង​ទៅកាន់​កូរ៉េខាងត្បូង​របស់​លោក​អគ្គលេខាធិការ Lam។ ​ដំណើរ​ទស្សនកិច្ច​នេះ​​​នឹង​ផ្តល់​ឱកាស​សម្រាប់​ភាគី​ទាំងពីរ​ដើម្បី​ចូលរួម​ក្នុង​ការពិភាក្សា​យុទ្ធសាស្ត្រ​ស៊ីជម្រៅ កំណត់​ទិសដៅ និង​វិធានការ​ដើម្បី​អភិវឌ្ឍ​ទំនាក់ទំនង​ក្នុង​លក្ខណៈ​សំខាន់ ទូលំទូលាយ និង​ប្រកបដោយ​ប្រសិទ្ធភាព៕​

រ៉ាន់ រើយ​

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-Myung

The post ​តូ ឡឹម ផ្តើម​ទស្សនកិច្ចនៅកូរ៉េខាងត្បូង​​ សម្រាប់​​​ចំណង​វិស័យពាណិជ្ជកម្ម​និង​ថាមពល​នុយ​ក្លេអ៊ែរ​​ appeared first on Kampuchea Thmey Daily.

ទឹកមុខម៉ឺងម៉ាត់ ស្ងប់ស្ងាត់របស់ជំទាវទី១កូរ៉េខាងត្បូង ទាក់ចិត្តប្រជាជនលើកសរសើរព្រោងព្រាត
បន្ទាប់ពីលោក Lee Jae Myung ត្រូវបានប្រកាសជាប្រធានាធិបតីថ្មីនៃប្រទេសកូរ៉េខាងត្បូងកាលព្រឹកថ្ងៃទី៤ ខែមិថុនា ភរិយារបស់លោកគឺជំទាវទីមួយ លោកស្រី Kim Hye Kyung ក៏បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ ពោលគឺទាក់ទាញចិត្តអ្នកលេងអ៊ីនធឺណេតកូរ៉េជាច្រើន ជាមួយនឹងរូបរាងដ៏ឆើតឆាយ និងអាកប្បកិរិយាស្ងប់ស្ងាត់ចម្លែក។

ជំទាវទីមួយរបស់កូរ៉េខាងត្បូង Kim Hye Kyung ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលគាត់បង្ហាញខ្លួនជាមួយស្វាមី។ រូបថត៖ Yonhap

យោងតាមសារព័ត៌មាន The Korea Herald ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតរបស់លោក Lee Jae Myung ចាប់ពីថ្ងៃទី ១២ ខែឧសភា ដល់ថ្ងៃទី ២ ខែមិថុនា លោកស្រីតែងតែរក្សាអាកប្បកិរិយារាបទាប គាំទ្រស្វាមីដោយស្ងៀមស្ងាត់ និងនៅដាច់ដោយឡែកពីយុទ្ធនាការ។ ជាពិសេស លោកស្រី Kim ​គ្រាន់តែ​បង្ហាញមុខ​ជា​សាធារណៈ​ជាមួយ​ស្វាមី ​បន្ទាប់ពី​លោក​ជាប់ឆ្នោត​តែប៉ុណ្ណោះ។

នៅក្នុង​ការ​បង្ហាញ​ខ្លួន ជំទាវទីមួយកូរ៉េតែង​ស្លៀក​សម្លៀក​បំពាក់​ការិយាល័យ រួម​ទាំង​អាវ​កាក់ និង​សំពត់​ខ្មៅ​។ គាត់ហាក់ដូចជាចូលចិត្តតែពណ៌ខ្មៅ ស និងប្រផេះ។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះផងដែរ លោកស្រីបានទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជនកូរ៉េយ៉ាងឆាប់រហ័ស ជាមួយនឹងរូបរាងដ៏ឆើតឆាយ និងអាកប្បកិរិយាស្ងប់ស្ងាត់ ព្រមទាំងទំនុកចិត្តចេញពីក្នុងខ្លួន។

អ្នកលេងអ៊ីនធឺណេតបានបញ្ចេញមតិថា គាត់ពិតជាឆើតឆាយ និងស្រស់ស្អាត ខណៈដែលកែវភ្នែករបស់គាត់មុតស្រួចមិនដូចអ្នកផ្សេង។ អ្នកផ្សេងទៀតបានចូលរួមយោលបល់ថា គាត់មើលទៅឆ្លាត និងម៉ឺងម៉ាត់ ឯសម្លៀកបំពាក់មើលទៅប្រណិត សក្តិសមជាភរិយារបស់ប្រធានាធិបតីថ្មីនៃប្រទេសកូរ៉េខាងត្បូង។ ចំណែកកាយវិការគឺស្តង់ដារចេញពីធម្មជាតិ គាតពោរពេញដោយអាកប្បកិរិយារបស់នារីថ្លៃថ្នូរ នេះគឺជាជំទាវទីមួយដែលប្រជាជនកូរ៉េចង់បានបំផុត។

អ្នកស្រី Kim Hye Kyung កើតនៅឆ្នាំ ១៩៦៦ ក្នុងគ្រួសារវណ្ណៈកណ្តាលនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ គាតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកព្យាណូពីសាកលវិទ្យាល័យ Sookmyung Women’s University នៃទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ខុស​ពី​ស្វាមីដែល​មាន​​កុមារភាពជាក្មេងមកពីតំបន់​ក្រីក្រ លោកស្រីមិន​បាច់​ខ្វល់ខ្វាយ​ច្រើនពី​ជីវិតឡើយ។ ពេល​បាន​ជួប​លោក Lee ជា​លើក​ដំបូង គាត់កំពុង​ត្រៀម​ខ្លួន​ទៅ​សិក្សា​នៅ​បរទេស​ក្នុង​ប្រទេស​អូទ្រីស ដោយ​បន្ត​ក្ដី​ស្រមៃ​ផ្នែក​តន្ត្រី​។ ទោះយ៉ាងណាក៏ដោយ ការជួបគ្នារវាងគូស្នេហ៍ បានធ្វើឲ្យជោគវាសនាផ្លាស់ប្តូរអ្វីៗទាំងអស់។

នៅ​ពេល​នោះ លោក Lee Jae Myung  កំពុង​អនុវត្ត​ច្បាប់។ អ្នកទាំងពីរ​បាន​ជួប​គ្នា​តាម​រយៈ​ការ​ណែនាំ​បង​ថ្លៃ​ស្រី​របស់​លោក Lee ក្នុង​ខែ​សីហា ឆ្នាំ​១៩៩០។ លោកស្រី Kim បានសម្រេចចិត្តមិនទៅក្រៅប្រទេសទៀតទេ ប៉ុន្តែបានជ្រើសរើសរៀបការជាមួយលោកក្នុងខែមីនា ឆ្នាំ ១៩៩១។ ពួកគេមានកូនប្រុសពីរនាក់រួមគ្នាគឺ Lee Dong Ho និង Lee Yoon Ho។

រូបថតប្រធានាធិបតីកូរ៉េខាងត្បូងថ្មី និងភរិយារបស់លោកកាលពីនៅក្មេង។ រូបថត៖ Korea Times

ដំបូង​ឡើយ លោកស្រីហាក់មិន​ចង់​ឲ្យ​ស្វាមី​បន្ត​អាជីព​នយោបាយ​ឡើយ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ នៅពេលដែលប្រធានាធិបតីថ្មីបាននិយាយថា គាត់ចង់ឈរឈ្មោះជាអភិបាលក្រុង Seongnam ខេត្ត Gyeonggi ក្នុងឆ្នាំ ២០០៦ លោកស្រីបានគំរាមលែងលះគ្នា។

យ៉ាង​ណា​មិញ ក្រោយ​ពី​ឃើញ​ការ​ខិត​ខំ​ប្រឹង​ប្រែង និង​សមិទ្ធផល​របស់​ស្វាមី គាត់បាន​ប្ដូរ​មក​ជួយ​ប្ដីវិញ។ គាត់បាននៅក្បែរលោក Kim តាមរយៈព្រឹត្តិការណ៍សំខាន់ៗក្នុងអាជីពរបស់គាត់ ចាប់ពីអភិបាលក្រុង Seongnam (២០១០ ដល់២០១៨) អភិបាលខេត្ត Gyeonggi (២០១៨ ដល់ ២០២១) រហូតដល់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង។

ក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតីលើកដំបូងរបស់លោក Lee ក្នុងឆ្នាំ ២០១៧ គាត់បានអមដំណើរស្វាមីពេញមួយយុទ្ធនាការ ហើយថែមទាំងបានចូលរួមក្នុងកម្មវិធីកម្សាន្តផងដែរ។ គាត់​បាន​បង្កើត​រូបភាព​ស្ត្រី​មេផ្ទះ​ដែល​លះបង់​ និង​ជា​មេ​ចុងភៅ​ដ៏ឆ្នើមសម្រាប់គ្រួសារ។ នៅឆ្នាំ ២០១៨ គាត់បានបោះពុម្ពសៀវភៅធ្វើម្ហូប ដែលមានចំណងជើងថា «Let’s Make Meals» ។

យ៉ាង​ណា​ក៏​ដោយ ជំទាវទីមួយកូរ៉េរូបនេះ ក៏​ធ្លាប់ប្រឈម​នឹង​បញ្ហា​នយោបាយ​ដែរ។ ក្នុងឆ្នាំ ២០១៨ គាត់ត្រូវបានគេចោទប្រកាន់ថា បានដំណើរការគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលកាលណោះបានបង្ហោះការអត្ថាធិប្បាយប្រមាថអំពីអ្នកនយោបាយគូប្រជែង។

នៅឆ្នាំ ២០២២ គាត់ត្រូវបានគេស៊ើបអង្កេតពីបទប្រើប្រាស់ប័ណ្ណឥណទានរបស់រដ្ឋាភិបាលខេត្ត Gyeonggi សម្រាប់ការចំណាយផ្ទាល់ខ្លួន។ អាជ្ញាធរបានចោទប្រកាន់លោកស្រីពីបទបំពានច្បាប់បោះឆ្នោត ហើយការកាត់ក្តីលើកដំបូងបានធ្វើឡើងនៅឆ្នាំ ២០២៤។ នៅថ្ងៃទី ១២ ខែឧសភា លោកស្រី Kim ត្រូវបានពិន័យជាប្រាក់ចំនួន ១.៥ លានវ៉ុន (១,១០០ ដុល្លារ) ដោយតុលាការឧទ្ធរណ៍។ ប៉ុន្តែលោកស្រីមិន​ទទួល​យក​សាលក្រម​ខាង​លើ​នេះ​ទេ ហើយ​បាន​ប្ដឹង​ទៅ​តុលាការ​កំពូល។ ដោយសារតែរឿងអាស្រូវខាងលើនេះ ស្រ្តីវ័យ៥៩ឆ្នាំនៅតែរក្សាបាននូវកម្រងរូបភាពក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតនាពេលថ្មីៗនេះរបស់ស្វាមីប៉ុណ្ណោះ៕

រូបភាព៖Yonhap

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មូលហេតុចម្បង នាំឲ្យសិល្បករ​កូរ៉េ​ភាគច្រើន មិន​អនុញ្ញាតឲ្យ​បញ្ចេញ​ទស្សនៈ​នយោបាយដាច់ខាត

The post ទឹកមុខម៉ឺងម៉ាត់ ស្ងប់ស្ងាត់របស់ជំទាវទី១កូរ៉េខាងត្បូង ទាក់ចិត្តប្រជាជនលើកសរសើរព្រោងព្រាត appeared first on Kampuchea Thmey Daily.

តើ​ លោក Lee Jae-myung ឬ​ លោក Kim Moon-soo នឹង​ក្លាយ​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង?​
​វា​​មាន​រយៈ​​កន្លះឆ្នាំគត់​នៃវិបត្តិនយោបាយ​​របស់​ប្រទេស​កូរ៉េ​ខាងត្បូងដែល​ជា​​ប្រទេស​មាន​សេដ្ឋកិច្ច​រី​ក​លួត​​លាស់​​ខាំង​បំ​​ផុត​មួយ​នៅ​អាស៊ី​បូព៌ា ចាប់​តាំង​ពី​​​​ការ​ប្រកាសច្បាប់អាជ្ញាសឹក​របស់​អតី​ត​ប្រធានាធិបតី​ Yoon Suk Yeol រហូត​ដល់​ថ្ងៃ​​បោះឆ្នោត​ប្រធានាធិបតី​​ថ្មី​នៅថ្ងៃទី​៣ខែ​មិថុនា​​នេះ​។

លោក  Kim Moon-soo (ស្តាំ) ​ចាប់ដៃ​ជាមួយគូ​ប្រជែង លោក Lee Jae-myung ក្រោយ​ពេល​ការជជែក​​លើ​ទូរទស្សន៍​កាល​ថ្ងៃទី​២៣ខែ​ឧសភា​។ Reuters

ក្នុងវិបត្តិន​​​យោបាយ​​កន្លះឆ្នាំ​មក​នេះ ភាពមិនប្រាកដប្រជា និងការបែកបាក់គ្នា ​ក្នុង​សង្គម​កូរ៉េខាងត្បូង​ បាន​កើត​ឡើង​យ៉ាង​ខ្លាំង​​មិន​ធ្លាប់​មាន ​ហើយ​ការ​​សម្រេច​​​​​​សេចក្តី​​​ដោយ​តុលាការ​ធម្មនុញ្ញ​​ដោយ​ការ​បោះឆ្នោត​ជា​ឯកច្ឆ័ន​​ក្នុងចំណោម​ចៅក្រម​​៨រូប​​នៃ​សមាជិក​​​​ចៅ​ក្រម​​៩រូប​នៃ​​តុលាការ​ធម្មនុញ្ញ​ ដើម្បី​ដក​ហូត​​អំណាច​ លោក Yoon Suk Yeol ដែលជាអតីតមេដឹកនាំដ៏អាម៉ាស់ ដែលបានទម្លាក់ប្រទេសប្រជាធិបតេយ្យទៅក្នុងភាពវឹកវរដោយការប្រកាសច្បាប់អាជ្ញាសឹកកាលពី​ថ្ងៃ​តី​៣ខែ​​ខែធ្នូ​ឆ្នាំ​​២០២៤​​។

លោក Yoon Suk Yeol ជា​អតីត​អ្នក​ច្បាប់​កាន់​កិច្ច​ការ​ច្បាប់​​​ក្នុងសំណុំ​រឿង​ចោទ​ប្រកាន់​​អតីតប្រធានាធិបតី​មុនៗរបស់​គាត់​ ក្នុង​នាម​​​​ជាអគ្គរដ្ឋ​អាជ្ញាធរ​​​រយៈពេល​២៧ឆ្នាំ មុន​ការ​ហក់​ចូល​​ប្រ​​​​ឡូក​​ក្នុង​ឆាក​​នយោបាយ​​​​​រយៈពេលខ្លី​​ និង​ឈ្នះ​ការ​បោះឆ្នោត​​ដ៏ស្តួច​ស្តើង​​ក្លាយ​ជា​ប្រធានាធិបតី​​​នៅឆ្នាំ​២០២២។

​​​ការសម្រេច​​របស់​តុលាការ​ធម្មនុញ្ញកូរ៉េ​ខាងត្បូង​កាល​ពីថ្ងៃទី​៤ខែ​មេសា​ឆ្នាំ​នេះ បាន​បើក​ផ្លូវ​ឲ្យ​ប្រទេស​កូរ៉េ​រៀប​​ចំ​ការ​បោះ​ឆ្នោត​​​ជ្រើស​រើស​​ប្រ​​ធានា​​ធិបតី​ថ្មី​នៅ​ថ្ងៃទី​​៣ខែ​​​មិថុនា​នេះ ដើម្បី​បញ្ចប់នូវ​​ការ​ប្រជែង​ប្រជែង​ប្រជា​ប្រិយភាព​​ន​យោបាយ​របស់​​គណបក្ស​ប្រជាជា​​ធិបតេយ្យកូរ៉េ​ (DPK) ​ដែល​មាន​ លោក Lee Jae-myung ជា​បេក្ខភាព​ប្រធាធិបតី និង ​គណបក្ស​​​អំណាច​ប្រជាជន​ (​PPP) ​ដែល​មាន​ លោក Kim Moon-soo ជា​​បេក្ខភាព​ប្រធានា​ធិបតី​នាពេលខាងមុខ​​នេះ​។

​ថ្វីត្បីត​តែ​​មាន​បេក្ខជន​រហូត​ដល់​​៥​ តំណាង​គណបក្ស​​​ដែលចូលរួម​ការ​បោះឆ្នោត​​ប្រធានាធិបតីនៅថ្ងៃអង្គារទី​៣ខែ​មិថុនា ក៏​មានការ​កត់សម្គាល់​ជាពិសេស មានតែ​បេក្ខជន​ប្រធានាធិបតី​​តែ​​​​ពីរ​រូប​​ប៉ុណ្ណោះ​​នឹង​ក្លាយ​ជា​​​អ្នក​ប្រកួត​ប្រជែង​​​ឈាន​ទៅ​ឈ្នះ​ការ​បោះឆ្នោត​​ ក្លាយ​ជា​ប្រធានាធិបតី​​​​ប្រទេសកូរ៉េខាង​ត្បូង។ បេក្ខជនទាំង​​២​នោះ ​គឺមាន​ លោក Lee Jae-myung​​ តំណាងគណ​បក្ស​ប្រជាជា​​ធិបតេយ្យកូរ៉េ​ (DPK) ​និង លោក Kim Moon-soo តំណាង​គណបក្ស​​​អំណាច​ប្រជាជន​ (​PPP) ដែល​ជា​បក្ស​​របស់​​អតីត​​ប្រធានាធិបតី ​លោក Yoon Suk Yeol។

តើបេក្ខជន​ឈាន​មុខ​ទាំងពីរ​ មាន​លក្ខណៈសម្បត្តិខុស​គ្នាយ៉ាងដូចម្តេច?

លោក Lee Jae-myung និង​លោក Kim Moon-soo។ REUTERS

តំណាងគណ​បក្ស​ប្រជាជា​​ធិបតេយ្យកូរ៉េ​ (DPK) លោក Lee Jae-myung អាយុ ៦០ ឆ្នាំមកពីគណបក្សប្រជាធិបតេយ្យ ដែល​គេដឹង​ថា ជាគណបក្ស​​​សេរី​និយម និង​​មានទំនោ​រទន់ភ្លន់​​ជាមួយ​កូរ៉េខាង​ជើង។ ​

​ក្នុងការ​កត់ត្រាជីវប្រវត្តិ​របស់​បេក្ខជន​ប្រធានាធិបតីរូប​នេះ លោក  Lee គឺ​ជា អតីត​កម្មករ​រោងចក្រ​មិន​ទាន់​គ្រប់​អាយុ​មក​ពី​គ្រួសារ​ក្រីក្រ​ ហើយ​ លោក​បាន​ក្លាយ​ជា​មេធាវី​សិទ្ធិ​មនុស្ស​មុន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ។ គាត់គឺជាអតីតអភិបាលក្រុង ហើយថ្មីៗនេះបានបម្រើការជាតំណាងរាស្រ្តបន្ទាប់ពីចាញ់​ឆ្នោត​ដ៏ស្តួច​ស្តើង​តទល់ នឹង​ លោក Yoon ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២​។

​ប៉ុន្តែ​ក្នុងការ​បោះឆ្នោត​​តំណាង​រាស្ត្រ​​កាល​ពី​​ ខែ​​តុលា​​ឆ្នាំ ២០២៤ គណ​បក្ស​ប្រជាជា​​ធិបតេយ្យកូរ៉េ​ (DPK) របស់ លោក Lee Jae-myung បាន​ទទួល​ការ​កើន​ឡើង​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង ដោយ​ឈ្នះ​​អាសន្ន​រហូត​ដល់​ទៅ​​ជាង​១៧០ ក្នុងចំណោម​អាសនៈសភា​​កូរ៉េ​ចំនួន​៣០០​ ដោយ​គណបក្ស​​អំណាច​ប្រជាជន​ទទួលបាន​អាសន​តែ​១០៨​ ប៉ុណ្ណោះ ហើយ​អាសនៈ​សេសសល់​​​គឺ​បានទៅ​លើ​គណបក្ស​ផ្សេង​ៗ​។

​លោក ​Lee Jae-myung បានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាតក្នុងខែមករា ឆ្នាំ ២០២៤ នៅពេលដែលបុរសម្នាក់បានចាក់គាត់ចំកអំឡុងពេលព្រឹត្តិការណ៍សាធារណៈមួយ។

​លោក ​Lee បានក្លាយ​ជា​​​គោលដៅ​នៃការ​ធ្វើ​​​ចាប់​ខ្លួន​​ក្នុង​ការ​ប្រកាស​ច្បាប់​អាជ្ញាសឹក​​​កាលថ្ងៃ​​ទី​៣​ ខែធ្នូឆ្នាំ២០២៤ ​ដែល​អតីត​​ប្រធានាធិបតី​ Yoon ​បញ្ជា​​​បានបញ្ជូនទាហានទៅ​កាន់​រដ្ឋ​សភា។ លោក Lee ស្ថិត​ក្នុង​ចំណោម​សមាជិក​សភា​ដែល​ប្រញាប់ប្រញាល់​ទៅ​កាន់​សភា ហើយ​បាន​ប្រឈម​ទាហាន​ ​មុន​ឲ្យ​ធ្វើ​ការ​បោះឆ្នោត​បន្ទាន់​ដើម្បី​លើក​ច្បាប់​អាជ្ញាសឹក។

​យោង​តាម CNN គាត់បានផ្សាយ​ផ្ទាល់​ (Live) ដោយ​បង្ហាញ​ពី​ការ​លោតពីលើរបងដើម្បីចូលអាគារ ដោយក្នុងវីដេអូដែលល្បីមានអ្នកចូលមើលរាប់សិបលានដង។

នៅលើផ្លូវនៃយុទ្ធនាការនេះ លោក Lee បានសន្យាថា នឹងធ្វើកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ច រួមទាំងការគ្រប់គ្រងបន្ថែម​ទៀតលើសមត្ថភាពរបស់ប្រធានាធិបតីក្នុងការប្រកាសច្បាប់អាជ្ញាសឹក និងកែសម្រួលរដ្ឋធម្មនុញ្ញដើម្បីអនុញ្ញាតឱ្យប្រធានាធិបតី​កាន់​អំណាច​ត្រឹម៤​ឆ្នាំ​ក្នុង​​១អាណត្តិ និង​មាន​ត្រឹម​២អាណត្តិ ជំនួសឱ្យអាណត្តិប្រាំឆ្នាំតែមួយបច្ចុប្បន្ន។

លោកបានសង្កត់ធ្ងន់លើការបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ ខណៈពេលដែលកំពុងបន្តគោលដៅយូរអង្វែងនៃការលុបបំបាត់នុយក្លេអ៊ែររបស់កូរ៉េខាងជើង។ គាត់ក៏គាំទ្រការជំរុញអាជីវកម្មខ្នាតតូច និងការរីកលូតលាស់ឧស្សាហកម្ម AI ។

ប៉ុន្តែ លោក Lee ក៏ត្រូវបានជាប់គាំងដោយសំណុំរឿងផ្លូវច្បាប់ រួមទាំងការកាត់ក្តីដែលកំពុងបន្តជាច្រើនសម្រាប់ការសូកប៉ាន់ និងការចោទប្រកាន់ពាក់ព័ន្ធនឹងរឿងអាស្រូវអភិវឌ្ឍន៍អចលនទ្រព្យ។

ដោយ​ឡែក លោក​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ល្មើស​ច្បាប់​បោះ​ឆ្នោត​ក្នុង​សំណុំ​រឿង​បន្ត​មួយ​ទៀត ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ឧទ្ធរណ៍។

លោក Lee បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​លើ​លោក។ ថ្លែងទៅកាន់ទូរទស្សន៍ CNN កាលពីខែធ្នូ លោកបានអះអាងថា លោកត្រូវបានចោទប្រកាន់លើបទចោទប្រកាន់ជាច្រើន «ដោយគ្មានភស្តុតាង ឬមូលដ្ឋានណាមួយឡើយ» ហើយថាការចោទប្រកាន់នេះមានហេតុផលនយោបាយ។

លោក Kim Moon-soo នៃគណបក្សអំណាចប្រជាជនអភិរក្ស (PPP)

លោក Kim Moon Soo។  REUTERS

នៅពេលដែលលោក Yoon​ បាន​ត្រូវ​​តុលាការ​ធម្មនុញ្ញ​​​ដកហូត​ដំណែងនៅ​ដើម​ខែ​មេសា ហើយ​លោក​បានចាកចេញពីគណបក្សនៅក្នុងខែឧសភា ​ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​បេក្ខជន​ថ្មី​សម្រាប់​​តំណែង​ប្រធានាធិបតី​ពី​គណបក្ស​អំណាច​ប្រជាជន។ ក្នុងពេលចាកចេញ អតីត​​ប្រធានាធិបតី​ដែល​​បាត់បង់​ប្រជាប្រិយ​ បានជំរុញឱ្យអ្នកគាំទ្រគាំទ្រលោក Kim Moon-soo  ដែលជាអតីតរដ្ឋមន្ត្រី​ក្រសួង​ការងារអាយុ៧៣​ឆ្នាំ។

លោក Kim Moon-soo ក៏បាន​យក​ឈ្នះ​ក្នុងការ​បោះឆ្នោតក្នុង​ផ្ទៃ​ក្នុង​បក្ស​អំណាច​ប្រជាជន​ លើ​​​អតីត​​នាយករដ្ឋមន្ត្រី Han Duck-soo ដែលបាន​លាលែង​ពី​​តំណែង​ប្រធានាធិបតីស្តីទី ដើម្បី​ប្រជែង​​​​តំណែង​ក្នុង​បេក្ខជន​ប្រធានាធិបតី​ពីក្នុង​បក្ស​​វិញ។

លោក Kim Moon-soo ជាសកម្មជនការងារដ៏លេចធ្លោនៅសាកលវិទ្យាល័យ សូម្បីតែត្រូវបានបណ្តេញចេញ និងដាក់គុកសម្រាប់ការតវ៉ារបស់គាត់។ នៅទីបំផុតគាត់បានចូលរួមជាមួយគណបក្ស​អំណាច​​​ប្រជាជន​ ដែល​ជា​បក្ស​អភិរក្សនិយម​មួយ ហើយបានឈានជើងចូលទៅក្នុងការតែងតាំងបន្ទាប់ពីការប៉ះទង្គិចគ្នាជាច្រើនជុំនៃគណបក្ស។

​គណបក្ស​អំណាច​ប្រជាជន​ ដំបូងបានជ្រើសរើស Kim ជាបេក្ខភាពរបស់ខ្លួន។ បន្ទាប់មកទម្លាក់គាត់ ដោយសម្លឹងមើលអតីត​នាយករដ្ឋមន្ត្រី Han Duck-soo ជំនួសវិញ។ ទី​បំផុត​គណបក្ស​បាន​ជ្រើសរើស​លោក Kim វិញ បន្ទាប់​ពី​លោក​បាន​ប្តឹង​ជំទាស់​តាម​ផ្លូវ​ច្បាប់។

ប៉ុន្តែ PPP នៅតែបែកបាក់គ្នាយ៉ាងខ្លាំង ហើយបេក្ខជនរបស់ខ្លួនមាន​ប្រជាប្រិយភាព​​អន់​ជាង​​ បេក្ខជន​ប្រធានា​ធិបតី​​មក​ពី​​បក្ស​​ប្រជាធិបតេយ្យ លោក Lee Jae-myung នៅក្នុងការស្ទង់មតិមុនការបោះឆ្នោត។

លោក Kim ក៏បានសន្យាថានឹងធ្វើកំណែទម្រង់នយោបាយ ប្រព័ន្ធតុលាការ និងប្រព័ន្ធគ្រប់គ្រងការបោះឆ្នោតរបស់ប្រទេស ដើម្បីកសាងទំនុកចិត្តសាធារណៈឡើងវិញ។ យុទ្ធនាការរបស់គាត់បានសង្កត់ធ្ងន់លើការធ្វើឱ្យប្រទេសកូរ៉េខាងត្បូងមានភាពស្និទ្ធស្នាលនឹងអាជីវកម្មតាមរយៈការកាត់បន្ថយពន្ធ និងបន្ធូរបន្ថយការរឹតបន្តឹង និងដោយការលើកកម្ពស់បច្ចេកវិទ្យាថ្មីៗ និងថាមពលនុយក្លេអ៊ែរ។

បេក្ខជន​ភាគី​ទី​បី និង​ឯករាជ្យ​មួយ​ចំនួន​ក៏​កំពុង​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ដែរ។ ពួកគេរាប់បញ្ចូលទាំងលោក Lee Jun-seok ដែលជាអតីតមេដឹកនាំ PPP ដែលបានបង្កើតគណបក្សកំណែទម្រង់ថ្មីអភិរក្សផ្ទាល់ខ្លួនរបស់គាត់កាលពីឆ្នាំមុន៕​

ដោយ រ៉ាន់ រើយ​

ប្រជាជន​កូរ៉េខាងត្បូងចេញ​ទៅ​បោះឆ្នោតនៅថ្ងៃទី​៣ខែ​មិថុនា​នេះ។ REUTERS

The post តើ​ លោក Lee Jae-myung ឬ​ លោក Kim Moon-soo នឹង​ក្លាយ​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង?​ appeared first on Kampuchea Thmey Daily.

បក្ស​ប្រឆាំង​កូរ៉េ​​ខាងត្បូ​ងបង្ហាញ​ផែនការ​​​បោះឆ្នោត​​តែងតាំង​​​ចៅក្រម​តុលាការ​ធម្មនុញ្ញ​​៣រូប​ ជាឯកតោភាគី​​
សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​កូរ៉េ​ បាន​ឲ្យ​​ដឹង​ថា ​គណបក្ស​​ប្រជាធិបតេយ្យដែល​ជា​បក្ស​ប្រឆាំង​​ធំបំផុត​និង​ក្តោប​ក្តាប់សមាជិក​​រដ្ឋ​​សភា​​ស្ទើរទាំងស្រុង មាន​ផែន​ការ​​​​​​អនុម័ត​​​​​​ជា​ឯកតោភាគី​​តែង​តាំង​​​ចៅក្រម​​​តុលា​ការ​ធម្មនុញ្ញ​ចំនួន​៣​រូប​​​​ដើម្បី​បំពេញ​​​​​កន្លែង​​ចៅក្រម​​ដែល​​ផុត​អាណត្តិ​ ដើម្បី​​ដំណើរ​ការ​ក្តី​លើ​សំណុំរឿងចោទប្រកាន់​លោក Yoon Suk Yeol។

លោក Lee Jae-myung ប្រធានគណបក្ស​ប្រជាធិបតេយ្យដឹកនាំ​​​​សមាជិក​តំណាងរាស្រ្ត​កាលខែ​កញ្ញា។ FB

​​ការប្រកាស​នេះ​កើត​មាន​ឡើង​ក្រោយសមាជិក​សភា​របស់​គណបក្ស​អំណាចប្រជាជន (PPP) របស់ប្រធានាធិបតី Yoon Suk Yeol ​បាន​ប្រកាន់​​គោល​ជំហរ​​រារាំង​ដល់​ដំណើរ​ការ​​សម្រេចសេចក្តី​លើ​នីតិវិធី​​បញ្ចប់​អំណាច​ជាផ្លូវ​ការ​របស់​ប្រធានាធិបតី Yoon ដែល​សភា​ជាតិ​កូរ៉េ​បោះឆ្នោត​ទម្លាក់​​កាល​ពីថ្ងៃទី​​១៤ខែធ្នូ​។

សភា​​កូរ៉េ​ខាងត្បូង​ដែល​គ្រប់​គ្រង​​ជិត​២ភាគ៣​នៃ​សមាជិក​សភា​ទាំង​៣០០​​​នៅ​ថ្ងៃ​ពុធ​នេះ ប្រុង​​​បោះឆ្នោត​ទម្លាក់​អំណាច​​ នាយករដ្ឋមន្ត្រី​ និង​ជា​​​ប្រធានាធិបតី​ស្តីទី លោក Han Duck-soo​ ​ទៀត​ ដោយសារ​តែ​លោក Han ​មិន​​​​ចេញ​ក្រឹត្យ​​​​ដើម្បី​​ប្រកាស​​​​ឲ្យ​ប្រើ​ច្បាប់​ស្តីពី​​ការ​បង្កើត​​ក្រុម​ស៊ើប​អង្កេត​ពិសេស​​ ដែល​នឹង​ពិនិត្យ​​ករណី​​ ប្រធានាធិបតី Yoon Suk Yeol និង​ភរិយា​​​របស់​​​​ប្រធានាធិបតី​។ ប៉ុន្តែ​តាមសេចក្តី​រាយការណ៍របស់ Korea Herald ផែន​ការ​បោះឆ្នោត​ទម្លាក់​នោះ​ត្រូវ​​ផ្អាក​វិញ​នៅ២​ម៉ោង​ក្រោយ​មក។ ​

លោក Han Duck-soo ដែលបច្ចុប្បន្ន​​​កាន់តួនាទី​ជាប្រធានាធីបតី​ស្តីទី និង​ជា​នាយក​រដ្ឋមន្ត្រីដែល​​តែង​តាំង​ដោយ​ប្រធានាធិបតី Yoon Suk Yeol​ បាន​បង្អាក់​ការ​ចង់​បាន​​របស់​សភា​​ជាតិ​កូរ៉េ​ដែល​​បញ្ជូន​​ច្បាប់​​​បង្កើត​ក្រុម​ស៊ើបអង្កេតពិសេស​​​​មួយ​ដើម្បី​ពិនិត្យ​មើល​ផ្លូវច្បាប់​​លើ​ករណី​លោក Yoon ដែល​ប្រកាសដាក់​ច្បាប់​អាជ្ញាសឹក​​ខុសរដ្ឋធម្មនុញ្ញ និង​នាំ​ទៅរក​ភាព​វឹកវរ​​​ក្នុងប្រទេស​។​

​​គណបក្ស​ប្រជាធិបតេយ្យ​ធំ​ជា​គេ​នៅក្នុងរដ្ឋសភា​ បាន​អះអាង​ថា ​ខ្លួន​អាច​​​​​​​បោះឆ្នោត​ទម្លាក់​​​ប្រធានាធិបតីស្តីទី​ត្រឹមតែ​សំឡេង​១៥១​ប៉ុណ្ណោះ​នៅ​ក្នុងរដ្ឋសភា​​ក្នុង​ចំណោម​សមាជិក​សភា​​៣០០​សំឡេង។ បច្ចុប្បន្ន​នេះ គណបក្ស​ប្រឆាំង​ធំ​បំផុត​ក្នុង​ប្រទេសកូរ៉េ​ខា​ងត្បូង​មាន​សមាជិក​សភា​រហូត​ដល់​ទៅ​១៧០​ ដែលគ្រប់​គ្រាន់​​សម្រាប់​ការ​បោះឆ្នោតទម្លាក់​​ប្រធានាធិបតីស្តីទី​ ដែល​កាន់​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​។​

ប៉ុន្តែ​​គណបក្ស​​កាន់​អំណាច​​បាន​អះអាងផ្ទុយថា ​​សមាជិក​សភា​​​យ៉ាងតិច​​២០០​ត្រូវ​ការ​ដើម្បី​​​អនុម័ត​​​ទម្លាក់​​​ប្រធានាធិបតីស្តីទី Han Duck-soo ​ដែលដាក់​លក្ខខណ្ឌ​​​​ទាមទារ​ឲ្យ​មានការសម្របសម្រួល​នយោបាយ​​​​រវាង​អំណាច​សភា​និង​អំណាច​ប្រធានាធិបតី​​​ដែលមានជម្លោះ​នាពេលនេះ​​៕​

ដោយ រ៉ាន់ រើយ​

The post បក្ស​ប្រឆាំង​កូរ៉េ​​ខាងត្បូ​ងបង្ហាញ​ផែនការ​​​បោះឆ្នោត​​តែងតាំង​​​ចៅក្រម​តុលាការ​ធម្មនុញ្ញ​​៣រូប​ ជាឯកតោភាគី​​ appeared first on Kampuchea Thmey Daily.

ក្រោយប្រឡូកយ៉ាងជោគជាំលើឆាកនយោបាយ មេគណបក្សប្រឆាំងធំនៅកូរ៉េខាងត្បូង Lee Jae-myung មានទ្រព្យប៉ុន្មាន?
លោក Lee Jae-myung ប្រធានគណបក្សប្រជាធិបតេយ្យកូរ៉េឬសម្ព័ន្ធនយោបាយថ្មីដើម្បីប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងរបស់កូរ៉េខាងត្បូង កាលពីម៉ោង ១០​​ និង ២៧ ព្រឹកនាថ្ងៃអង្គារ លោកត្រូវបានជនសង្ស័យរត់ទៅចាក់ចំកញ្ចឹង ក ខាងឆ្វេង អំឡុងពេលកំពុងផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយចុះទៅពិនិត្យមើលការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីលើកោះ Gadeok របស់ទីក្រុង Busan ។

ថ្វីបើអ្នកនយោបាយរូបនេះត្រូវជនសង្ស័យលួចចាក់ពីក្រោយក៏ពិតមែន ប៉ុន្តែយោងតាមរបាយការណ៍បញ្ចាក់ឲ្យដឹងថា លោក Lee Jae-myung ពុំមានគ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ឡើយ ខណៈដែលពេលនេះលោក កំពុងស្ថិតនៅក្រោមការសង្គ្រោះរបស់មន្ទីរមន្ទីរពេទ្យសាកលវិទ្យាល័យជាតិសេអ៊ូល ។

ទោះយ៉ាងនេះក្ដី​ បុរសដែលផ្ដើមខ្លួនចេញពីក្មេងធ្វើការតាមរោងចក្រហើយខិតខំត្រួសត្រាយផ្លូវរហូតឈានដល់តំណែងជាមេធំរបស់បក្សប្រឆាំងនៅកូរ៉េរូបនេះ បានស្ថិតក្នុងក្រសែភ្នែកសាធារណៈជាច្រើនឆ្នាំមកហើយ ហើយអាជីពនយោបាយរបស់លោកត្រូវបានកត់សម្គាល់ដោយសមិទ្ធិផល និងភាពចម្រូងចម្រាសជាច្រើន។

ស្របពេលជាមួយគ្នានោះថែមទៀត ទិដ្ឋភាពមួយនៃជីវិតរបស់លោក Lee Jae-myung ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង គឺទ្រព្យសម្បត្តិសុទ្ធព្រមទាំងប្រភពចំណូរបស់លោកផ្ទាល់តែម្ដង។ ក្នុងពេលដែលទ្រព្យសម្បត្តិសុទ្ធរបស់ បុរសម្នាក់នេះ គឺជាប្រធានបទដែលសាធារណជនចាប់អារម្មណ៍ ដោយសារអាជីពនយោបាយ និងមុខមាត់សាធារណៈដ៏លេចធ្លោរបស់គាត់។

យោងតាមទស្សនាវដ្តី Forbes ក្នុងឆ្នាំ ២០០៨ បញ្ចាក់ឲ្យដឹងថា Jae Myung មានទ្រព្យសម្បត្តិប្រមាណ ២.៧ ពាន់លានដុល្លារ ខណៈប្រភពចំណូលចម្បងរបស់លោកបានមកពីអាជីពនយោបាយ ក្រោយលោកបានលាតត្រដាងជាសាធារណៈ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ក្នុងឆ្នាំ២០២៣ ប៉ានប្រមាណប្រហែលជាមធ្យម ២.៣ ពាន់លានវ៉ុន (១.៨ លានដុល្លារ)។ បន្ថែមពីលើអាជីពនយោបាយ​​ គាត់​ក៏បានចូលរួមក្នុងការបណ្តាក់ទុនអាជីវកម្ម និងការវិនិយោគ ដែលអាចរួមចំណែកដល់ទ្រព្យសម្បត្តិសុទ្ធរបស់គាត់ផងដែរ។​

ទោះយ៉ាងណាក៏ដោយ ​បើប្រៀបធៀបទៅនឹងឥស្សរជននយោបាយដ៏លេចធ្លោផ្សេងទៀតនៅកូរ៉េខាងត្បូង ទ្រព្យសម្បត្តិសុទ្ធរបស់លោក Lee Jae-myung គឺតិចតួចណាស់។ នេះគឺទាបជាងទ្រព្យសម្បត្តិសុទ្ធរបស់អ្នកនយោបាយកូរ៉េខាងត្បូងផ្សេងទៀត ដូចជាអតីតប្រធានាធិបតី Lee Myung bak ដែលទ្រព្យសម្បត្តិសុទ្ធក្នុងឆ្នាំ ២០២៣ ត្រូវបានគេប៉ាន់ស្មានថាមានប្រហែល ១០លានដុល្លារឯណោះ។

យ៉ាងណាមិញ ដោយសារតែផ្ទុះនូវរឿងរ៉ាវចម្រូងចម្រាសអំពើពុករលួយ បានរួមចំណែកដល់ការយល់ឃើញជាសាធារណៈពីមតិអវិជ្ជមានចំពោះស្ថានភាពហិរញ្ញវត្ថុរបស់លោក្ Jae-Myung ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្គាល់ឈ្មោះ អាយុ និងចម្លើយសារភាពជនសង្ស័យចាក់កញ្ចឹក ក មេបក្ស​ប្រឆាំង កូរ៉េខាងត្បូង

ចុចអាន៖ផ្ដើមចេញពីក្មេងធ្វើការតាមរោងចក្រ រហូតមានវាសនាបានក្លាយជាមេគណបក្សប្រឆាំងធំមួយនៅកូរ៉េខាងត្បូង

The post ក្រោយប្រឡូកយ៉ាងជោគជាំលើឆាកនយោបាយ មេគណបក្សប្រឆាំងធំនៅកូរ៉េខាងត្បូង Lee Jae-myung មានទ្រព្យប៉ុន្មាន? appeared first on Kampuchea Thmey Daily.