Luvi FN Archives - Kampuchea Thmey Daily

ម្ចាស់​ពាន​កីឡាករ​ឆ្នើម Luvi ប្រាប់​ពី​សមត្ថភាព​​ឆ្នាំ​នេះ​​ខ្លាំង​ជាង​ឆ្នាំ​មុន
កីឡាករ​ឥណ្ឌូណេស៊ី Luvi Febrian Nugraha បាន​បង្ហាញ​សមត្ថភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក្នុង​ពាន​រង្វាន់​តេជោលីគ ឆ្នាំ​២០២៥ បើ​ប្រៀប​ធៀប​នឹង​ការ​បង្ហាញ​សមត្ថភាព លើក​ទី​១ កាល​ពី​ឆ្នាំ​២០២៤។

Luvi បាន​ក្លាយ​ជា​កម្លាំង​ដ៏មហា​សាល​ក្នុង​ការ​ជួយ​ឲ្យ​ក្រុម​បាល់ទះ បញ្ជាការដ្ឋាន​អង្គរក្ស ឈ្នះ​ជើង​ឯក​ តេជោលីគ ជា​លើក​ទី​២ បន្ទាប់​ពី​រូប​គេ​បាន​ជួយក្រុម​មួយ​ឈ្នះ​ជើង​ឯក​តេជោលីគ លើក​ទី១​ម្តង​ហើយ។ ការ​បង្ហាញ​សមត្ថភាព​លើក​ទី២​នៅ​លើ​ទឹក​ដី​កម្ពុជា​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ទាក់​ចិត្ត​អ្នក​ទស្សនា​ខ្លាំង​មែន​ទែន។

ស្ថិត​ក្នុង​វ័យ​២១​ឆ្នាំ កម្ពស់​១.៨៨​ម៉ែត្រ Luvi មាន​សមត្ថភាព​ទាំង​ព្រម​តែ​ម្តង​គឺ​លោត​បាន​ខ្ពស់ វាយ​ផ្តាច់​ច្បាស់​​ពោរពេញ​ដោយ​បច្ចេកទេស និង​​កម្លាំង​ធ្ងន់​ជា​មួយ​នឹង​កាយ​សម្បទា​មាំ​មួន​ល្អ។ ទាំង​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​មហា​ជន​កោត​សរសើរ​យ៉ាង​ខ្លាំង​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​រហូត​បាន​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​តារា​បាល់ទះ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍។

ក្នុង​បទ​សម្ភាស Luvi បាន​និយាយ​ថា ៖«ខ្ញុំ​សូម​អរគុណ​ដល់​ព្រះ​ជា​ម្ចាស់​​ដែល​បាន​ផ្តល់​ឲ្យ​ខ្ញុំ​បាន​មក​លេង​នៅ​កម្ពុជា​លើក​ទី១ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​ពី​កម្រិត​សមត្ថភាព​ខ្លួន​ឯង​កាន់​តែ​ច្បាស់ និង​បានបង្កើន​ការ​​ខិត​ខំ​ប្រឹង​​ហ្វឹក​ហាត់។ អីចឹង​ហើយ​បាន​ជា​សមត្ថភាព​របស់​ខ្ញុំ​កើន​ឡើង​ខ្លាំង​ជាង​ឆ្នាំ​មុន»។

កាល​ពី​ឆ្នាំ​២០២៤ Luvi បានឈ្នះ​ពាន​រង្វាន់​កីឡាករ​វាយ​ផ្តាច់​ឆ្នើម​ក្នុង​នាម​ជា​សមាជិក​ជួយ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស ឈ្នះ​ជើង​ឯក​តេជោលីគ ហើយ​ឆ្នាំ​២០២៥ រូប​គេ​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​វាយ​ផ្តាច់​ឆ្នើម​ដដែល ប៉ុន្តែ​រឹត​តែ​អស្ចារ្យ​គឺ​ឈ្នះ ពាន​រង្វាន់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍​ទាំង​មូល។

ជ័យលាភី​​ទាំង​អស់​ក្នុង​ពាន​រង្វាន់តេជោលីគ ឆ្នាំ២០២៥

លេខ១៖ បញ្ជាការដ្ឋាន​អង្គរក្ស ទទួល​បាន​មេដាយ​មាស ពាន និង​ប្រាក់​រង្វាន់​៦០​លាន​រៀល

លេខ២៖ វិសាខា ទទួល​បានមេដាយ​ប្រាក់ និង​ប្រាក់​រង្វាន់១២​លាន​រៀល

លេខ​៣៖ ក្រសួង​មហា​ផ្ទៃ ទទួល​បានមេដាយ​សំរិទ្ធ និង​ប្រាក់​រង្វាន់​១០​លាន​រៀល

លេខ​៤៖ ក្រុម​ខេត្ត​ស្វាយរៀង ទទួល​បាន​ប្រាក់​រង្វាន់៨​លាន​រៀល

កីឡាករ​បិទ​កណ្តាល​ល្អ៖ ឈាង ជីវែង របស់ បញ្ជាការដ្ឋាន​អង្គរក្ស

អ្នក​បិទ​កណ្តាល​ល្អ៖ Praful របស់​ក្រុម​ខេត្តស្វាយរៀង

លីប៊ើរ៉ូ​ឆ្នើម៖ សេង គីមហាប់ របស់ វិសាខា

អ្នក​វាយ​ផ្តាច់​ឆ្នើម៖ ធី ម៉េងហួង របស់ ក្រសួង​មហា​ផ្ទៃ

អ្នក​វាយ​ផ្តាច់​ឆ្នើម៖ មឿន ម៉េងឡាយ របស់​ក្រសួង​មហា​ផ្ទៃ

អ្នក​វាយ​ផ្តាច់​ឆ្នើម៖ Luvi របស់ បញ្ជាការដ្ឋាន​អង្គរក្ស​

អ្នក​ប៉ះសេ​ឆ្នើម៖ Viko របស់​បញ្ជាការដ្ឋាន​អង្គរក្ស​

ហ៊ួត សុភាព ទទួល​បាន​ពាន​រង្វាន់​កិត្តិយស

កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍៖ Luvi របស់​បញ្ជាការដ្ឋាន​អង្គរក្ស​

អត្ថបទ៖ វីរបុត្រ

The post ម្ចាស់​ពាន​កីឡាករ​ឆ្នើម Luvi ប្រាប់​ពី​សមត្ថភាព​​ឆ្នាំ​នេះ​​ខ្លាំង​ជាង​ឆ្នាំ​មុន appeared first on Kampuchea Thmey Daily.

Luvi ក្លាយ​ជា​កីឡាករ​ល្អ​៤​លើក​ជាប់​គ្នា​ក្នុង​ចំណោម៥ប្រកួត នៅ​តេជោលីគ​
កីឡាករ​ឥណ្ឌូណេស៊ី Luvi Febrian Nugraha ដែល​ជា​​​អ្នក​ផ្តាច់​ដ៏​ល្អ​របស់​ក្រុម​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស​បាន​ជាប់​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​៤លើក​ជាប់​គ្នា​​ក្នុង​ចំណោម​៥​ប្រកួត​នៃ​​ព្រឹត្តិការណ៍​បាល់ទះ​តេជោលីគ រដូវ​កាល​២០២៥ ដែល​ទើប​ដំណើរ​ការ​បាន​២​សប្តាហ៍។

ថ្ងៃ​បើក​ឆាក​កាល​ពី​ទី​១០ ខែ​មករា មិត្ត​រួម​ក្រុម​ ស៊ុយ ខន បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត បន្ទាប់​ពី​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​ បាន​យក​ឈ្នះ ក្រុម​នគរ​បាល​ខេត្ត​តាកែវ ដោយ​លទ្ធផល ៣-០ ប៉ុន្តែ​៤​ប្រកួត​ចុង​ក្រោយ​​​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​សុទ្ធ​តែ​បាន​ទៅ​កីឡាករ​ Luvi។

នៅ​ពេល​បញ្ជាការដ្ឋាន​អង្គរក្ស ​បាន​ឈ្នះ ក្រុម​នគរ​បាល​ខេត្ត​ស្វាយរៀង ដោយ​លទ្ធផល ៣-០ Luvi វាយ​ផ្តាច់​បាន​១៨​ដង។ នៅពេល​បញ្ជាការដ្ឋាន​អង្គរក្ស​បាន​ឈ្នះ ក្រុម​កងពល​ធំ​អន្តរាគមន៍​លេខ​៣​ដោយ​លទ្ធផល ៣-០ រូបគេ​វាយ​ផ្តាច់​បាន​១១​ដង និង​ប្លុកបាន​២​​ដង។ នៅ​ពេល​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស ​បាន​ឈ្នះ ក្រុម​នគរ​បាល​ខេត្ត​ពោធិ៍សាត់ ៣-០ រូប​គេវាយ​ផ្តាច់​បាន​១៣​ដង និង​ប្លុក​បាន​២​ដង និង​ចុង​ក្រោយ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​ចាញ់ ក្រុម​ក្រសួង​មហា​ផ្ទៃ ១-៣ ក៏ Luvi នៅ​តែ​បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​ដោយ​វាយ​ផ្តាច់​បាន​២៣​ដង ប្លុក​បាន​៣​ដង និង​វាយ​សេវា​បាន​ពិន្ទុ​១​ដង។​

Luvi បានវិលត្រឡប់​ចូលរួមជាមួយក្លិប​បញ្ជាការដ្ឋាន​អង្គរក្ស​ជាលើទី២ ក្នុង​ពាន​រង្វាន់​បាល់ទះ​តេជោលីគរដូវកាលទី២។ កើត​ឆ្នាំ​២០០៤​ ​មាន​កម្ពស់​១.៨៨​ម៉ែត្រ Luvi ជា​កម្លាំង​ដ៏​សំខាន់​ដែល​ជួយ​ក្រុម​ឈ្នះ​ជើង​ឯក​តេជោលីគ​កាល​ពី​រដូវ​កាល​មុន។

ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស កំពុង​ឈរ​លេខ​២ ​ដោយ​មាន​​១២​ពិន្ទុ បន្ទាប់​ពី​ឈ្នះ​៤​ប្រកួត និង​ចាញ់​១​ប្រកួត ខណៈ​ក្រុម​ក្រសួង​មហាផ្ទៃ​មិន​ទាន់​ស្គាល់​បរាជ័យ​លើយ​ដោយ​ឈ្នះ​ទាំង​៥​ប្រកួត​រក​​១៥​ពិន្ទុ​ពេញ​ឈរ​លើ​កំពូល​តារាង។

ការ​ប្រកួត​សន្សំពិន្ទុ​ជុំ​ទី១​​នៅ​សល់​២​ប្រកួត​ទៀត ដោយ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស ត្រូវ​ប៉ះ ក្រុម​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ ខែ​មករា និង​ចុង​ក្រោយ ប៉ះ ក្រុម​ខ្លាំង វិសាខា នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២៥៕

អត្ថបទ៖ វីរបុត្រ

The post Luvi ក្លាយ​ជា​កីឡាករ​ល្អ​៤​លើក​ជាប់​គ្នា​ក្នុង​ចំណោម៥ប្រកួត នៅ​តេជោលីគ​ appeared first on Kampuchea Thmey Daily.

ស្មាត់ឆ្នើម​៨​រូប​​គួរឲ្យចាប់អារម្មណ៍​ ក្នុងតេជោលីគ​ ចាប់ផ្តើមថ្ងៃនេះ
ការ​ប្រកួត​បាល់ទះ​ពាន​រង្វាន់​តេជោលីគ រដូវ​កាល​ទី​២ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២៥ ដោយ​មាន​ក្រុម​៨​ចូល​រួម​ប្រកួតប្រជែង។ ថ្ងៃនេះសារព័ត៌មាន«កម្ពុជាថ្មី» សូមណែនាំពីកីឡាករស្មាត់​ឆ្នើម​ៗ​គួរឲ្យចាប់អារម្មណ៍ ក្នុងព្រឹត្តិការណ៍​ឆ្នាំនេះ។

ខាង​ក្រោម​គ្រាន់​តែ​កីឡាករ​វាយ​ផ្តាច់​ដែល​បាន​លេច​ធ្លោកន្លង​មក និង​ទើប​នាំ​ចូល​ជា​ផ្លូវ​ការ​ប៉ុណ្ណោះ​ ប៉ុន្តែ​នឹង​មាន​កីឡាករ​លេច​ធ្លោ​ជា​ច្រើន​ទៀត​ដែល​មិន​ទាន់​បង្ហាញ​សមត្ថភាព ដូច​ជា​ ក្រុម​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​តាកែវ នាំ​យក​កីឡាករ​វៀតណាម​៣​រូប។ ក្រុម​ក្រសួង​មហា​ផ្ទៃ ក្រុម​ខេត្ត​ពោធិ៍សាតត់ និង​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ក៏​មិន​ទាន់​បាន​បង្ហាញ​សមាជិក​បរទេស​ដែរ។

កីឡាករ  Luvi FN

កីឡាករ​វ័យ​ក្មេងសញ្ជាតិ​ឥណ្ឌូណេស៊ី​​បានវិលត្រឡប់​ចូលរួមជាមួយក្លិប​បញ្ជាការដ្ឋាន​អង្គរក្ស​ជាលើទី២ ក្នុង​ពាន​រង្វាន់​បាល់ទះ​តេជោលីគរដូវកាលទី២។ កើត​ឆ្នាំ​២០០៤​ ​មាន​កម្ពស់​១.៨៨​ម៉ែត្រ Luvi Febrian Nugraha ល្អ​ខ្លាំង​ខាង​លោត​វ៉ៃ​ផ្តាច់​ដើម្បី​យក​ពិន្ទុ។

កីឡាករ Yasser Ramírez Boloy

កីឡាករ Yasser Ramírez Boloy  មានកម្ពស់ ១.៩៨ ម៉ែត្រ ជាស្មាត់ចំណូលថ្មីដែលក្លិបបាល់ទះវិសាខាបាននាំយកដើម្បី​ប្រជែង​ពាន តេជោលីគ រដូវកាលទី២។ មុនពេលផ្លាស់មកពេលនៅកម្ពុជារូបគេបានលេងឲ្យក្លិប Leopardos de Camagüey ក្នុងប្រទេសគុយបា។

កីឡាករ ពិន ​សារ៉ុន

ពិន សារ៉ុន ជា​កីឡាករ​ដែល​កម្ពស់​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ហើយ​ជា​កំពុង​លេច​ធ្លោ​ខ្លាំង​នៅ​ក្រុម​វិសាខា​ជា​មួយ​កម្ពស់ ២.០១​ម៉ែត្រ បន្ទាប់​ពី​បាន​ទៅ​លេង​នៅ​វៀតណាម​កាល​ពី​ឆ្នាំ​២០២៤។ លោត​វាយ​បាន​កម្ពស់​៣.៤០​ម៉ែត្រ និង​លោត​បាំង​បានកម្ពស់​៣.៣៧​ម៉ែត្រ រូប​គេ​ច្បាស់​ណាស់​នឹង​ចាប់​ដៃ​គូ​ជា​មួយ គួន ម៉ុម និង​សមាជិក​គុយបា​ថ្មី រួម​ជា​មួយ​អ្នក​ប៉ះសេ​​បារាំង។

កីឡាករ គួន ម៉ុម

គួន ម៉ុម ជា​តារា​ឆ្នើម​របស់​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា និង​ក្លិប​បាល់ទះ​វិសាខា​ដែល​មានកម្ពស់១.៩៨​ម៉ែត្រ លោត​បាន​កម្ពស់​៣.៣៨ម៉ែត្រ និង​លោត​បាំង​កម្ពស់បាន​៣.៣៥​ម៉ែត្រ។ រូប​គេ​មាន​បទ​ពិសោធ​ច្រើន​លើ​ឆាក​អន្តរជាតិ​ទាំង​ក្លិប និង​ជម្រើស​ជាតិ​កម្ពុជា។

កីឡាករ Sim Jian Qin

កីឡាករ Sim Jian Qin បាន​លេច​ធ្លោ​នៅ​ពេល​រូប​គេ​បង្ហាញ​ខ្លួន​ក្នុង​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី ក្នុង​ពាន​រង្វាន់ SEA V. League Challenge នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​២០២៤ ហើយ​ក៏​ទាក់​ភ្នែក​គ្រូ​បង្វឹក​កម្ពុជា។ កាល​ពី​ចុង​ឆ្នាំ​២០២៤​រូប​គេ​បាន​ចូល​រួម​ជា​ក្រុម​ខេត្ត​តាកែវ​ក្នុង​ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង ហើយ​ឥឡូវ​នេះ​ចូល​រួម​ជា​មួយ​ក្រុមនគរ​បាល​​ខេត្ត​ស្វាយរៀង។

កីឡាករ Herrera Raciel

កីឡាករ Herrera Raciel ដែល​មាន​កម្ពស់​ ១.៩៨ម៉ែត្រ បន្ដចូលរួមជាមួយក្រុមស្នងការខេត្តស្វាយរៀង ក្នុង​ពានរង្វាន់តេជោលីគ រដូវកាលពី២។ រូបគេជាកម្លាំងសំខាន់ក្នុងក្រុម នឹងបន្ដសហគ្នាជាមួយកំពូលអ្នកប៉ះសេ សួន ចាន់ណារ៉ូ ក្នុងការស្វែងរកពិន្ទុ។ ក្នុងពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី៣ កីឡាករគុយបារូបនេះបានឈ្នះពានរង្វាន់អ្នកវាយផ្តាច់ស្តាំល្អបំផុត។

កីឡាករ មឿន ម៉េងឡាយ

មឿន ម៉េងឡាយ ជា​កីឡាករ​ដែល​កំពុង​លេច​ធ្លោ​ខ្លាំង​នៅ​ក្រុម​ក្រសួង​មហា​ផ្ទៃ​ និង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ជា​មួយ​កម្ពស់ ១.៩៤​ម៉ែត្រ លោត​វាយ​បាន​កម្ពស់​៣.៤៦​ម៉ែត្រ និង​លោត​បាំង​បាន​កម្ពស់​៣.៤០​ម៉ែត្រ។

កីឡាករ ធី ម៉េងហួង

កីឡាករវ័យក្មេង ធី ម៉េងហួង បានអភិវឌ្ឍសមត្ថភាពបានយ៉ាងឆាប់រហ័ស។ ឥឡូវរូបគេបាន​ក្លាយ​ជាកីឡាករសំខាន់មួយក្នុងក្រុម​សមាគមបាល់ទះក្រសួងមហាផ្ទៃ។ ក្នុងពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ម៉េងហួង បានឈ្នះពានរង្វាន់កីឡាករវាយផ្តាច់ឆ្វេងល្អបំផុត និងកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍។

កីឡាករ Mendeze Iglesias Liosbel

កីឡាករ​គុយ​បា​​កើត​នៅ​ឆ្នាំ​១៩៩៥​​មាន​កម្ពស់​១.៩៩ម៉ែត្រ​ ជា​អ្នក​ផ្តាច់​លេច​ធ្លោ​នៅ​ក្លិប​ស្នងការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ។ រូប​គេ​ត្រូវ​ជាកម្លាំងសំខាន់មួយក្នុងក្រុម ដើម្បីប្រជែងជាមួយក្រុមទាំង៧ផ្សេងទៀត៕

អត្ថបទ៖ ផា រតនា

The post ស្មាត់ឆ្នើម​៨​រូប​​គួរឲ្យចាប់អារម្មណ៍​ ក្នុងតេជោលីគ​ ចាប់ផ្តើមថ្ងៃនេះ appeared first on Kampuchea Thmey Daily.