Melania Trump Archives - Kampuchea Thmey Daily

ជំទាវទី១អាមេរិក Melania ច្រាន​ចោល​​ការ​ចោទ​នានា​ពាក់ព័ន្ធនឹង​រឿងអា​ស្រូវផ្លូវភេទ Epstein
នៅក្នុង​ការ​ថ្លែង​ការ​ណ៍​​ដ៏កម្រមួយទៅកាន់ប្រជាជាតិនៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ទី៩មេសា ជំទាវទីមួយ​របស់ស​ហរដ្ឋអាមេរិក Melania Trump បានចេញមុខបដិសេធទំនាក់ទំនងណាមួយជាមួយជនល្មើសផ្លូវភេទ គឺលោក Jeffrey Epstein ដោយប្រាប់អ្នកយកព័ត៌មានថា ការអះអាងណាក៏ដោយ ដែលភ្ជាប់ទំនាក់ទំនង ត្រូវបញ្ចប់នៅថ្ងៃនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅក្នុងសេចក្តីប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅថ្ងៃដដែល ស្ត្រីទីមួយបានអំពាវនាវឲ្យមានការស្តាប់សវនាការរបស់សភាសម្រាប់អ្នករស់រានមានជីវិតពីការជួញដូរផ្លូវភេទរបស់ Epstein ​ដ៏​កក្រើក​​​ក្នុងពេលកន្ងងមក​នេះ​។

រូបភាព៖Reuters

ភរិយាលោកត្រាំ ក៏បានបដិសេធពាក្យចចាមអារ៉ាមតាមអ៊ីនធឺណិតថា «ការកុហកដែលភ្ជាប់ខ្ញុំជាមួយ Jeffrey Epstein ដ៏អាម៉ាស់ត្រូវតែបញ្ចប់នៅថ្ងៃនេះ។ បុគ្គលដែលកុហកអំពីខ្ញុំគឺគ្មានស្តង់ដារសីលធម៌ ភាពរាបទាប និងការគោរព។ ខ្ញុំមិនជំទាស់នឹងភាពល្ងង់ខ្លៅរបស់ពួកគេទេ ប៉ុន្តែផ្ទុយទៅវិញ ខ្ញុំបដិសេធការប៉ុនប៉ងដ៏អាក្រក់របស់ពួកគេដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្ញុំ។ ខ្ញុំមិនមែនជាមិត្តភក្តិជាមួយ Epstein ទេ»។

ជំទាវទី១រូបនេះ បាននិយាយថា «ខ្ញុំ និងស្វាមី ត្រូវបានអញ្ជើញឲ្យចូលរួមពិធីជប់លៀងដូចគ្នានឹងលោក Epstein ដោយសារតែនៅក្នុងរង្វង់សង្គមគឺជារឿងធម្មតា ជាពិសេសនៅក្នុងទីក្រុងញូវយ៉ក និង Palm Beach ហើយដើម្បីឲ្យច្បាស់ ខ្ញុំមិនដែលមានទំនាក់ទំនងជាមួយ Epstein ឬដៃគូរបស់គាត់គឺលោក Maxwell ទេ។ ចំណែកឯការឆ្លើយតបតាមអ៊ីមែលរបស់ខ្ញុំទៅកាន់លោក Maxwell គ្មានអ្វីក្រៅពីការឆ្លើយឆ្លងធម្មតា និងការឆ្លើយតបដោយគួរសមនោះទេ។

លោកស្រី Melania ក៏បានអំពាវនាវដល់អ្នកតាក់តែងច្បាប់ផ្តល់ឱកាសដល់ជនរងគ្រោះទាំងអស់ដែលនៅមានជីវិត ផ្តល់សក្ខីកម្មក្រោមសម្បថនៅចំពោះមុខសភាជាមួយនឹងអំណាចនៃសក្ខីកម្មស្បថ។ ជាក់ស្ដែង ភរិយាលោកត្រាំបានលើកឡើងថា «ស្ត្រីគ្រប់រូបគួរតែមានថ្ងៃរបស់នាង ដើម្បីប្រាប់រឿងរ៉ាវរបស់ខ្លួនជាសាធារណៈ ប្រសិនបើនាងចង់ ហើយបន្ទាប់មកសក្ខីកម្មរបស់នាង គួរតែត្រូវបានបញ្ចូលជាអចិន្ត្រៃយ៍ទៅក្នុងកំណត់ត្រាសភា។

សេចក្តីថ្លែងការណ៍របស់ជំទាវទីមួយអាមេរិក ទំនងជានឹងបញ្ឆេះការជជែកវែកញែកជាសាធារណៈយ៉ាងខ្លាំងឡើងវិញ លើការដោះស្រាយការស៊ើបអង្កេតរបស់ក្រសួងយុត្តិធម៌លើលោក Epstein និងការចេញផ្សាយឯកសាររបស់ខ្លួនជាបន្តបន្ទាប់។ ជាក់ស្ដែង លោកត្រាំក៏ធ្លាប់បានទទួលស្គាល់ថា លោកបានស្គាល់ជនល្មើស Epstein អស់មួយរយៈពិតមែន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post ជំទាវទី១អាមេរិក Melania ច្រាន​ចោល​​ការ​ចោទ​នានា​ពាក់ព័ន្ធនឹង​រឿងអា​ស្រូវផ្លូវភេទ Epstein appeared first on Kampuchea Thmey Daily.

​អាមេរិក បាន​ចាត់​​បញ្ជូន​​ ភរិយា​របស់​​ត្រាំ​ ដឹក​នាំ​​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
លោកស្រី Melania ភរិយា​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានដឹកនាំ​កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ នៅ​ថ្ងៃទី៣មីនា ដែលសហរដ្ឋអាមេរិក​​​ធ្វើ​ជា​ប្រធានប្តូរ​វេន​​ប្រចាំ​ខែ​មីនា​​ ដោយ​កិច្ច​ប្រជុំ​នោះ​ផ្តោត​សំខាន់​​​​លើ​វិបត្តិ​​ត្រូវ​​ដោះស្រាយ​សម្រាប់​​កុមារ​​​ក្នុង​តំបន់​សង្គ្រាម​  ខណៈដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ កំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ។

ជំទាវទីមួយអាមេរិក លោកស្រី Melania Trump (រូបភាព៖Reuters)

អង្គការ​សហប្រជាជាតិ​បាន​ផ្សព្វផ្សាយ​ថា ជាទូទៅ​​ កិច្ច​ប្រជុំ​​ប្តូរវេន​បែបនេះ​ គឺ​ចូលរួម​ដោយ​​ឯកអគ្គ​​រដ្ឋទូត​តំណាង​ប្រទេស ឬ​ក៏​មន្ត្រី​​ជាន់ខ្ពស់​តំណាង​ប្រទេស ប៉ុន្តែ​នេះ​ជាលើក​ទី​​១​ដែល​​​ភរិយា​របស់ប្រធានាធិបតី​​​សហរដ្ឋអាមេរិក​​​មក​ធ្វើ​ជា​ប្រធាន​​កិច្ច​ប្រជុំ​​ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ​។​​

យោងតាមសារព័ត៌មាន france24 ឯកអគ្គរដ្ឋទូតមកពីសមាជិកក្រុមប្រឹក្សាសន្តិសុខទាំងអស់ រួមទាំងគូប្រជែងរបស់ទីក្រុងវ៉ាស៊ីនតោន គឺរុស្ស៊ី និងចិន បានតម្រង់ជួរដើម្បីជួបជាមួយ​ភរិយា​របស់​លោកត្រាំដែលតំណាងឲ្យអាមេរិក ខណៈដែលអាមេរិក​កំពុងកាន់តំណែងជាប្រធានប្តូរវេនប្រចាំខែរបស់ក្រុមប្រឹក្សាសន្តិសុខ។

លោកស្រី Melania បានបើកកិច្ចប្រជុំដោយការ​ដំ​​ញញួរមុនពេលថ្លែងអំណរគុណដល់អង់គ្លេស ចំពោះតំណែងជាប្រធានរយៈពេលមួយខែរបស់ខ្លួន ហើយបាននិយាយម្តងទៀត ដើម្បីគោរពដល់សមាជិកយោធាអាមេរិកដែលបានពលីនៅក្នុងសង្គ្រាមលើអ៊ីរ៉ង់។

លោកស្រី បានថ្លែងនៅ​​ក្នុង​បន្ទប់ប្រជុំ​​​​​ដែលពោរពេញដោយមនុស្សច្រើនថា «ជូនចំពោះគ្រួសារដែលបាត់បង់វីរបុរសរបស់ពួកគេ ដែលបានលះបង់ជីវិតដើម្បីសេរីភាព ភាពក្លាហាន ហើយការលះបង់របស់ពួកគេនឹងត្រូវបានចងចាំជានិច្ច។ ហេតុនេះហើយ សន្តិភាពដ៏ស្ថិតស្ថេរនឹងត្រូវបានសម្រេច នៅពេលដែលចំណេះដឹង និងការយល់ដឹងត្រូវបានឲ្យតម្លៃយ៉ាងពេញលេញនៅក្នុងសង្គមរបស់យើងទាំងអស់ ពោលគឺសង្គមដែលគ្រប់គ្រងដោយចំណេះដឹង និងប្រាជ្ញា មានសន្តិភាពជាង»។

មួយសន្ទុះក្រោយមក លោកស្រីទីមួយបានបញ្ចាក់ទៀតថា «សហរដ្ឋអាមេរិកឈរនៅជាមួយកុមារទាំងអស់នៅទូទាំងពិភពលោក។ ខ្ញុំសង្ឃឹមថា ឆាប់ៗនេះសន្តិភាពនឹងក្លាយជារបស់អ្នកគ្រប់គ្នា» ដោយមិនសំដៅទៅលើការវាយប្រហារនៅទូទាំងមជ្ឈិមបូព៌ាដោយផ្ទាល់នោះទេ។

ទោះជាយ៉ាងណាក៏ដោយ លោកស្រីត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីប្រទេសដែលតំណាងនៅក្នុងក្រុមប្រឹក្សា ដោយឯកអគ្គរដ្ឋទូតក្រិកលោកស្រី Aglaia Balta បានថ្លែងអំណរគុណយ៉ាងកក់ក្ដៅ ខណៈដែលបេសកជនបារាំងបានប្រៀបធៀបលោកស្រី ទៅនឹងអតីតស្ត្រីទីមួយ និងជាសកម្មជនដ៏ល្បីល្បាញ Eleanor Roosevelt។ ជាក់ស្ដែង សូម្បីតែរុស្ស៊ីក៏បានចូលរួមបន្ទរសរសើរដោយគួរសម ហើយចៀសវាងការលើកឡើងណាមួយពាក់ព័ន្ធអំពីអ៊ីរ៉ង់ដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post ​អាមេរិក បាន​ចាត់​​បញ្ជូន​​ ភរិយា​របស់​​ត្រាំ​ ដឹក​នាំ​​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ appeared first on Kampuchea Thmey Daily.

ជំទាវទី១អាមេរិក នឹងធ្វើជាអធិបតីក្នុងសម័យប្រជុំក្រុមប្រឹក្សា UN
សេតវិមានបានប្រកាសថា លោកស្រី Melania Trump នឹងធ្វើជាអធិបតីក្នុងសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៦ នៅពេលដែលសហរដ្ឋអាមេរិកចូលកាន់តំណែងជាប្រធានប្តូរវេននៃស្ថាប័ននេះ នៅក្នុងខែមីនា។ នេះបើយោងតាមយោងតាមសារព័ត៌មាន Independent ចុះផ្សាយកាលពីថ្ងៃទី២៧ ខែកុម្ភៈ។

រូបភាព៖Reuters

កិច្ចប្រជុំនេះដែរ បានលើកឡើងអំពីប្រធានបទ «កុមារ បច្ចេកវិទ្យា និងការអប់រំក្នុងជម្លោះ» យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ភរិយាលោក ដូណាល់ ត្រាំ ចង់សង្កត់ធ្ងន់លើតួនាទីនៃការអប់រំជាមធ្យោបាយនៃការលើកកម្ពស់ការអត់ឱន និងសន្តិភាពពិភពលោក។ បទប្បញ្ញត្តិរបស់ក្រុមប្រឹក្សាសន្តិសុខអនុញ្ញាតឲ្យប្រទេសម្ចាស់ផ្ទះ ជ្រើសរើសប្រធានបទសម្រាប់សម័យប្រជុំជាច្រើនដើម្បីសម្គាល់អាណត្តិ។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា នេះនឹងជាលើកដំបូងដែលភរិយារបស់ប្រធានាធិបតីបច្ចុប្បន្នបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ។ លោកថា ការចូលរួមរបស់លោកស្រី Melania បង្ហាញពីសារៈសំខាន់ដែលអាមេរិកភ្ជាប់ទៅនឹងស្ថាប័ននេះ ក៏ដូចជាប្រធានបទដែលកំពុងត្រូវបានលើកឡើង។

នៅក្នុងកិច្ចប្រជុំនេះ អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកនយោបាយ និងការកសាងសន្តិភាព លោកស្រី Rosemary DiCarlo នឹងតំណាងឲ្យអគ្គលេខាធិការ Antonio Guterres ដើម្បីបង្ហាញរបៀបវារៈនៅចំពោះមុខតំណាងនៃសមាជិកអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍ចំនួន ១៥ រូបនៃក្រុមប្រឹក្សាសន្តិសុខ។

លោកស្រី Melania កម្របង្ហាញខ្លួនជាសាធារណៈ ឬធ្វើអត្ថាធិប្បាយលើនយោបាយក្នុងអំឡុងពេលភាគច្រើននៃអាណត្តិរបស់ប្រធានាធិបតីត្រាំ ប៉ុន្តែបានបង្ហាញចំណាប់អារម្មណ៍យ៉ាងច្បាស់លើបញ្ហាទាក់ទងនឹងកុមារ។ នៅឆ្នាំ ២០២៥ លោកស្រីបានផ្ញើលិខិតមួយច្បាប់ទៅកាន់ប្រធានាធិបតីរុស្ស៊ីលោកពូទីន ដោយអំពាវនាវឲ្យមានការវិលត្រឡប់របស់កុមារអ៊ុយក្រែន ដែលត្រូវបាននាំទៅប្រទេសរុស្ស៊ីក្នុងជម្លោះ និងគាំទ្រពួកគេឲ្យជួបជុំគ្រួសាររបស់ពួកគេ។

អត្ថបទ៖ សាង ស្រីល័ក្ខ

The post ជំទាវទី១អាមេរិក នឹងធ្វើជាអធិបតីក្នុងសម័យប្រជុំក្រុមប្រឹក្សា UN appeared first on Kampuchea Thmey Daily.

ហេតុអ្វី ជំទាវអាមេរិក Melania និយមជ្រើសរើសមួកលាក់មុខ មិនឲ្យអ្នកណាឃើញ
នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងជំទាវទី១ Melania Trump ទៅកាន់ចក្រភពអង់គ្លេស កាលពីថ្ងៃពុធ ទី ១៧ ខែកញ្ញា លោកស្រីបានពាក់មួកពណ៌ស្វាយ នៅក្នុងជំនួបជាមួយស្ដេច Charles III និងម្ចាស់ក្សត្រី Camilla ។

ជារឿយៗលោកស្រីតែងតែងនិយមពាក់មួកបិទបាំងមុខមាត់ នៅពេលបង្ហាញមុខជាសាធារណៈជាមួយស្វាមី។ យ៉ាងណា ជារឿងគួរឲ្យចាប់អារម្មណ៍បំផុត Melania ហាកដូចជាជ្រើសរើសមួកដើម្បីលាក់អ្វីមួយតាមរបៀបសម្ងាត់។ ប៉ុន្តែ​អ្នក​សរសេរ​ម៉ូដ និង​អ្នក​ប្រឹក្សា​រូបភាព​បាន​កត់​សម្គាល់​រឿង​មួយ​ចំនួន​អំពី​ការ​ប្រើ​មួក ដើម្បីបិទបាំងមុខមាត់ពិតរបស់លោកស្រី។

រូបភាព៖glamour

ពិធីការ និង ទម្រង់បែបបទ

នៅអឺរ៉ុប (ជាពិសេសចក្រភពអង់គ្លេស) មួកគឺជាផ្នែកមួយនៃពិធីការរាជវង្ស និងការទូត។ នៅពេលជួបជាមួយស្តេចដូចជាម្ចាស់ក្សត្រី Elizabeth II ការពាក់មួកគឺជាសញ្ញានៃការគោរពនិងការឲ្យតម្លៃ។ ដូច្នេះមួករបស់លោកស្រី មិនមែនសម្រាប់លាក់មុខប៉ុណ្ណោះទេ តែជាផ្នែកនៃប្រពៃណីផង។

បង្កើតរូបភាពអំណាច និងម៉ូដ

ជារឿយៗលោកស្រីតែងតែចាត់ទុកមួកជាបំណែកនៃសេចក្តីថ្លែងការណ៍ ដោមានអាវធំ មុំដិត ឬពណ៌មិនធម្មដើម្បីទាក់ទាញចំណាប់អារម្មណ៍ ឬបង្កើតអារម្មណ៍អាថ៌កំបាំង។ មួកធំៗឬមានរូបរាងពិសេស អាចគ្របផ្នែកមុខ ឬបិទខ្លះៗ ធ្វើឲ្យអ្នកសារព័ត៌មាន និងសាធារណៈមើលទៅអាថ៌កំបាំង។ វាជាវិធីធ្វើឲ្យមនុស្សចូលចិត្តផ្តោតលើម៉ូដ មិនមែនលើ អារម្មណ៍ផ្ទាល់ខ្លួនរបស់គាត់ទេ។

ជាពិសេស អ្នករចនាម៉ូដខ្លះណែនាំថាភរិយាលោកត្រាំ ប្រើពួកវាដើម្បីរក្សាភាពឯកជននៅក្នុងការបង្ហាញខ្លួនដែលមានទម្រង់ខ្ពស់ ដែលកាមេរ៉ានៅគ្រប់ទីកន្លែង។

និមិត្តសញ្ញា

មួកពណ៌ស (ឧ. ទិដ្ឋភាពដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់បារាំងដ៏ល្បីល្បាញរបស់នាងក្នុងឆ្នាំ ២០១៨) ត្រូវបានបកស្រាយថាជាសិទ្ធិអំណាច និងបុគ្គល។

មួកដែលមានពណ៌ដិត អាចបញ្ជាក់ពីភាពធ្ងន់ធ្ងរ ការអត់ធ្មត់ ឬចម្ងាយ។ ការបង្វែរការយកចិត្តទុកដាក់ចេញពីគ្រាដែលមិនស្រួល ក៏ដូចជាការជួយពង្រឹងរូបភាពដែលបានរៀបចំដោយប្រុងប្រយ័ត្នអំពីភាពឆើតឆាយ ចម្ងាយ ឬថាមពល។

សរុបជារួមមកជំទាវទី១អាមេរិក ហាក់បីដូចជាជ្រើសរើសមួក មិនមែនដើម្បីលាក់អាថ៌កំបាំងទេ ប៉ុន្តែជាគ្រឿងយុទ្ធសាស្ត្រដើម្បីគ្រប់គ្រងរបៀបដែលសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយពីការយល់ឃើញពីរូបរាងរបសលោកស្រីតែប៉ុណ្ណោះ៕

រូបភាព៖Ruueters

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លោកត្រាំ ក្ដៅឆេវ ពេលអ្នកកាសែតអូស្ត្រាលី ជជីកសួរទ្រព្យសម្បត្តិផ្ទាល់ខ្លួន

The post ហេតុអ្វី ជំទាវអាមេរិក Melania និយមជ្រើសរើសមួកលាក់មុខ មិនឲ្យអ្នកណាឃើញ appeared first on Kampuchea Thmey Daily.

កាយវិការស្និទ្ធស្នាលរបស់ លោកត្រាំ និងជំទាវទី១ ​ក្នុងអាណត្តិនេះ ខុស​ឆ្ងាយ​ពី​អាណត្តិ​មុន​
យោងតាមកាសែត Daily Mail កាលពីថ្ងៃទី ២៥ ខែមេសា ប្រធានាធិបតីអាមេរិក​ទី​​៤៧ លោក ដូណាល់ ត្រាំ និងជំទាវទី១ មេឡានៀ ត្រាំ បានចាកចេញពីសេតវិមាន ដើម្បីចូលរួមក្នុងពិធីបុណ្យ​​​​ថ្វាយ​ព្រះភ្លើង​របស់​ សម្តេច ប៉ាប ហ្វ្រង់ស៊ីស នៅទីលាន St. Peter’s Square នៃបុរីវ៉ាទីកង់ ខណៈមេដឹកនាំពិភពលោក និងសែរាជវង្សជាច្រើន ក៏បានបង្ហាញវត្តមាននៅទីក្រុងរ៉ូមនៃប្រទេសអ៊ីតាលី​នោះ​ដែរ។

នៅក្នុងវីដេអូមួយ គេឃើញប្រធានាធិបតីអាមេរិកវ័យ៧៨ឆ្នាំ បានបង្ហាញសកម្មភាពឱប​ថើប​ប្រពន្ធពីខាងក្រោយ ខណៈគាត់ដើរចូលទៅជិតឧទ្ធម្ភាគចក្រ Marine One ដែលចតនៅលើវាលស្មៅនៃសេតវិមាន។ ​​កាយវិការ​​របស់​​ប្រមុខរដ្ឋអាមេរិក​រូប​នេះ បង្ហាញ​ពី​ពេលវេលាដ៏រ៉ូមែនទិកនិងកម្រមួយរបស់គូស្នេហ៍ដ៏មានឥទ្ធិពលបំផុតរបស់អាមេរិក ខណៈពេលដែលម្តងម្កាលលោកតែងតែបង្ហាញក្តីស្រលាញ់ចំពោះភរិយាក្នុងទឹកមុខស្ងប់ស្ងាត់ និងចៀសឆ្ងាយពីគ្នាប៉ុណ្ណោះ។

​ក្នុង​ពេល​កាន់អំណាច​របស់​ប្រធានាធិបតី​ត្រាំ​ក្នុង​អាណត្តិដំបូង (២០១៧ -​២០២១​) ប្រព័ន្ធផ្សព្វផ្សាយជាច្រើនធ្លាប់​បានចុះផ្សាយថា ​ជំទាវ​ទី​១​ មេឡានៀ ច្រានចោលការប៉ុនប៉ងរបស់ស្វាមី ដើម្បីកាន់ដៃគាត់​នៅក្នុងព្រឹត្តិការណ៍សាធារណៈមួយ។ អាកប្បកិរិយា​នេះ​បាន​ធ្វើ​ឲ្យ​អ្នកទាំងពីរ ត្រូវ​បាន​គេ​សង្ស័យ​ម្តង​ហើយ​ម្តង​ទៀត​ថា ​មាន​បញ្ហាល្អក់កករក្នុងនាមជាគូស្វាមីភរិយា និងអាចកំពុងត្រៀម​ខ្លួន​សម្រាប់​ការ​លែង​លះថែមទៀតផង។

មិនតែប៉ុណ្ណោះ នៅក្នុងសៀវភៅអនុស្សាវរីយ៍របស់ជំទាវទីមួយអាមេរិក ដែលបានចេញផ្សាយក្នុងខែតុលា ឆ្នាំ ២០២៤ លោកស្រីបានលើកឡើងពីការចោទប្រកាន់ថា បានទះដៃស្វាមីក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលក្នុងឆ្នាំ ២០១៧។

យោងតាមពិធីសារស្វាគមន៍ លោក ត្រាំ ដែលពេលនោះជាប្រធានាធិបតីអាមេរិក ត្រូវដើរទន្ទឹមគ្នាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងប្តីប្រពន្ធរបស់ពួកគេនៅពីក្រោយ។ គ្រាន់តែគ្រានោះ លោក Netanyahu បាន​កាន់​ដៃ​ភរិយា​របស់​លោក ដែល​នាំ​ឲ្យ​អ្នក​ទាំង​បី​ដើរ​ទន្ទឹម​គ្នាពុំកើត។

អតីតតារាបង្ហាញម៉ូដរូបនេះថែមទាំង​អះអាងទៀត​ថា «កម្រាលព្រំក្រហមមិនមានកន្លែងគ្រប់គ្រាន់សម្រាប់ពួកយើងទាំងបួននាក់ដើរក្បែរគ្នានោះទេ។ ខ្ញុំបានអនុញ្ញាតឲ្យស្វាមគីខ្ញុំបន្តដើរជាមួយនាយករដ្ឋមន្រ្តី និងភរិយា ដោយជ្រើសរើសដើរពីក្រោយគាតវិញ។ ពេលប្តីខ្ញុំលើកដៃខ្ញុំបដិសេធដោយនិយាយថា ខ្ញុំសប្បាយចិត្តណាស់ដែលបានដើរដោយខ្លួនឯង។ វាជាកាយវិការតូចមួយ គ្មានអ្វីលើសពីនេះទេ»។

ទោះជាយ៉ាងក៏ដោយ ដំណើរទៅកាន់បុរីវ៉ាទីកង់ក៏ជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍មួយចំនួនដែលលោកស្រី មេឡានៀ បានចូលរួមជាមួយលោកត្រាំ ចាប់តាំងពីការវិលត្រឡប់មកកាន់សេតវិមាន។ ក្នុងអំឡុងពេលអាណត្តិទីពីររបស់ស្វាមី លោកស្រីនៅតែកម្របណ្ដើរគ្នាជាមួយស្វាមីដដែល។ លើកចុងក្រោយដែលស្រ្តីវ័យ៥៥ឆ្នាំបង្ហាញមុខជាសាធារណៈជាមួយស្វាមី គឺនៅក្នុងព្រឹត្តិការណ៍ Easter egg roll កាលពីថ្ងៃទី ២១ ខែមេសា៕

លោកត្រាំ និងភរិយា នៅទីក្រុងរ៉ូមកាលពីថ្ងៃទី ២៥ ខែមេសា រូបថត៖ Shutterstock

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ជំទាវទី១អាមេរិក នៅតែបញ្ចេញឥទ្ធិពលខ្លាំង និងលេចធ្លោពេលបណ្ដើរជាមួយស្វាមី

The post កាយវិការស្និទ្ធស្នាលរបស់ លោកត្រាំ និងជំទាវទី១ ​ក្នុងអាណត្តិនេះ ខុស​ឆ្ងាយ​ពី​អាណត្តិ​មុន​ appeared first on Kampuchea Thmey Daily.

ជំទាវទី១អាមេរិក នៅតែបញ្ចេញឥទ្ធិពលខ្លាំង និងលេចធ្លោពេលបណ្ដើរជាមួយស្វាមី
លោកស្រី មេឡានៀ ត្រាំ (Melania Trump) បានទាក់ទាញការចាប់អារម្មណ៍ នៅពេលដែលគាត់ និងស្វាមី បានចូលបន្ទប់ខាងកើតនៃសេតវិមាន ដើម្បីរៀបចំពិធីជប់លៀងអាហារពេលល្ងាចនៅល្ងាចថ្ងៃទី ២២ ខែកុម្ភៈ។ លោកស្រី​បាន​អវត្តមាន​ពី​ដំណើរ​ទស្សនកិច្ច​ជាច្រើន​របស់​មេដឹកនាំ​បរទេស​ក្នុង​សប្តាហ៍​ដំបូង​របស់​លោកត្រាំនៅ​សេតវិមាន។

យ៉ាងណានៅពេលដែលជំទាវទី១ វិលត្រលប់មកកន្លែងនេះវិញ ជំនួសឲ្យការស្លៀកពាក់បែបសុភាពនារី គាត់បានពាក់អាវយឺតពណ៌ខ្មៅ ជាមួយនឹងអាវពណ៌សបើកចំហស្រដៀងនឹងសម្លៀកបំពាក់របស់លោក ដូណាល់ ត្រាំ ។ ប្រធានាធិបតី​អាមេរិក​បាន​សរសើរ​ភរិយា​របស់​លោក​ ថា នាងបាន​ខិតខំ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ឲ្យស្រស់​ស្អាត។ នាង​ពូកែ​ណាស់។

ទន្ទឹមគ្នានោះដែរ CNN និង MSNBC បាននិយាយថា ការបង្ហាញខ្លួនរបស់ជំទាវទី១អាមេរិក គឺជាការបន្តនៃសារថាមពលទន់ចាប់តាំងពីការសម្ពោធស្វាមីនៅថ្ងៃទី២០ ខែមករា។ នៅ​ថ្ងៃ​នោះ​លោកស្រី​ក៏​បាន​ពាក់​អាវ​កាក់​ និង​មួក​មាន​គែម​ទូលាយ ដើម្បី​ការពារ​ភ្នែក​ពី​កញ្ចក់​ប្រព័ន្ធ​ផ្សព្វផ្សាយ។ មួកត្រូវបានគេមើលឃើញថាជាព្រំដែនរាងកាយបំបែកគាត់ពីមនុស្សគ្រប់គ្នា រួមទាំងលោកប្រធានាធិបតីត្រាំ ដែលត្រូវរារាំងដោយមួកនៅពេលគាត់ចង់ថើបថ្ពាល់ប្រពន្ធរបស់គាត់។ លើសពីនេះ នៅក្នុងរូបភាពសេតវិមានដែលបានចេញផ្សាយកាលពីដើមខែនេះ លោកស្រីក៏បានពាក់ឈុត Dolce & Gabbana ដែលត្រូវបានគេនិយាយថា តំណាងឲ្យភាពតឹងតែង និងការប្តេជ្ញាចិត្តយ៉ាងមុះមុតបំផុតដែរ។

យោងតាមទស្សនាវដ្តី Vogue ការស្លៀកពាក់បែបថាមពលជួយឲ្យអ្នកពាក់មានអារម្មណ៍រឹងមាំនៅពេលប្រឈមមុខនឹងសម្ពាធសង្គម។ ការ​ជ្រើសរើស​ស្ត្រី​ទីមួយ​របស់​សហរដ្ឋ​អាមេរិក​បង្ហាញ​ថា​នាង​មាន​បទពិសោធន៍​និង​ទទួល​យក​បញ្ហា​ប្រឈម​ថ្មីៗ។ រូបភាពរបស់គាត់ក៏បង្ហាញពីវិជ្ជាជីវៈ ភាពស្ងប់ស្ងាត់ ការតាំងចិត្ត និងភាពរឹងមាំជាងនៅក្នុងអាណត្តិដំបូងរបស់នាង។

ពាក្យថាការស្លៀកពាក់អំណាច ត្រូវបានប្រើប្រាស់ជាលើកដំបូងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ដែលជាលទ្ធផលនៃចលនាស្ត្រីនិយមដែលនាំស្ត្រីឲ្យក្លាយជាអ្នកដឹកនាំ និងតំណែងជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៅក្នុងនយោបាយ។ រូបរាងរបស់ពួកគេនៅពេលនេះត្រូវមានភាពសមស្រប និងឆ្លុះបញ្ចាំងពីអាកប្បកិរិយារបស់អ្នកដែលមានមុខតំណែងនៅក្នុងអង្គភាព។ សម្លៀកបំពាក់ត្រូវតែមានសុជីវធម៌ ប៉ុន្តែនៅតែបញ្ជាក់ពីភាពស្រស់ស្អាតរបស់បុគ្គល។

គួរជម្រាបជូនថា មេឡានៀ ត្រាំ អាយុ ៥៥ ឆ្នាំគឺជាភរិយាទីបីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ។ កើតនៅប្រទេសស្លូវេនី នាងបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកដើម្បីធ្វើម៉ូដែលក្នុងឆ្នាំ ១៩៩៦ ហើយបានជួបស្វាមីពីរឆ្នាំក្រោយមក។ ក្នុងឆ្នាំ ២០០៥ អ្នកទាំងពីរបានរៀបការ និងមានកូនប្រុសម្នាក់ឈ្មោះ Barron Trump ។ កាសែត The Guardian បានអត្ថាធិប្បាយថា នាងគឺជាបុគ្គលអាថ៌កំបាំងម្នាក់ បន្ទាប់ពីស្វាមីបានប្រកាសបេក្ខភាពជាលើកដំបូងក្នុងឆ្នាំ ២០១៦ ។ នាងត្រូវបានគេចាត់ទុកថាជាស្ត្រីទីមួយរបស់សហរដ្ឋអាមេរិកដែលមានស្ទីលម៉ូដដ៏គួរឲ្យចាប់អារម្មណ៍បំផុតនាបច្ចុប្បន្ននេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សេតវិមាន​ ​បញ្ចេញ​រូប​ថតស​-ខ្មៅ របស់​ជំទាវទីមួយ អាមេរិក ទទួលការសរសើរខុសពី៨ឆ្នាំមុន

The post ជំទាវទី១អាមេរិក នៅតែបញ្ចេញឥទ្ធិពលខ្លាំង និងលេចធ្លោពេលបណ្ដើរជាមួយស្វាមី appeared first on Kampuchea Thmey Daily.

សេតវិមាន​ ​បញ្ចេញ​រូប​ថតស​-ខ្មៅ របស់​ជំទាវទីមួយ អាមេរិក ទទួលការសរសើរខុសពី៨ឆ្នាំមុន
សេតវិមានកាលពីថ្ងៃច័ន្ទ បានបង្ហាញរូបភាពផ្លូវការរបស់ជំទាវទីមួយអាមេរិកលោកស្រី មេឡានៀ ត្រាំ (Melania Trump) ។ នៅក្នុងរូបភាពដែលបានចេញផ្សាយ ស-ខ្មៅ ជំទាវទី១ស្លៀកពាក់ឈុតការិយាល័យដោយមានអាវសនិងនិង​ឈុត​ពណ៌​ខ្មៅ ឈរនៅមុខបង្អួចជាមួយនឹងវិមាន Washington នៅទិដ្ឋភាពខាងក្រោយ។

យោងតាមសារព័ត៌មាន Fox News រូបថតនេះទទួលបានការសរសើរជាច្រើន នៅពេលដែលត្រូវបានចែករំលែកនៅលើអ៊ីនធឺណិត។ អ្នកអត្ថាធិប្បាយម្នាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ម្នាក់និយាយថា លោកស្រី​ពិតជាបញ្ចេញថាមពលនៅក្នុងរូបថតនេះ ជាពិសេសជាមួយនឹងវិមាន Washington ដែលកំពុងលេចចេញនៅខាងក្រោយ។

សូម្បីតែអ្នកអត្ថាធិប្បាយមួយចំនួនផ្សេងទៀត ក៏បានប៉ាន់ស្មានថា ស្ត្រីទីមួយកំពុងព្យាយាមផ្ញើសារសងសឹកយ៉ាងខ្លាំងបន្ទាប់ពីប្តីរបស់គាត់ គឺប្រធានាធិបតី ដូណាល់ ត្រាំ បានវិលត្រឡប់មកសេតវិមានសារជាថ្មី។

អ្នកសង្កេតការណ៍និយាយថា រូបបញ្ឈររបស់លោកស្រីក្នុងឆ្នាំ ២០២៥ មានសម្លេងនិងឥទ្ធិពលខុសគ្នាខ្លាំង ជាងរូបបញ្ឈរផ្លូវការរបស់សេតវិមានកាលឆ្នាំ ២០១៧ ។ នៅក្នុងរូបថតពណ៌កាលពីប្រាំបីឆ្នាំមុន អតីតតារាបង្ហាញម៉ូដរូបនេះពាក់អាវកាក់ពណ៌ខ្មៅ ឈរអោបដៃ និងមានស្នាមញញឹមទន់ភ្លន់នៅលើមុខ។ នៅពេលនោះ លោកស្រីត្រូវគេរិះគន់ចំពោះការពាក់ចិញ្ចៀនពេជ្រទំហំ ២៥ ការ៉ាត់ ដែលស្វាមីផ្ដល់ឲ្យកាលឆ្នាំ ២០១៤ ។ ក្រុមអ្នករិះគន់បានចោទប្រកាន់ស្ត្រីទីមួយថា ពាក់ចិញ្ចៀនដ៏ធំដែលប៉ាន់ស្មានថាមានតម្លៃដល់ទៅ ៣លានដុល្លារ​ គឺជារឿងមិនសមហេតុផល។

ទោះបីជាយ៉ាងណាក៏ដោយ ភរិយាលោកត្រាំហាក់បីដូចជាទប់ទល់នឹងការរិះគន់អស់ជាច្រើនឆ្នាំមកនេះ ដោយបន្តផ្ញើសារតាមរយៈជម្រើសសម្លៀកបំពាក់ផ្ទាល់ខ្លួនរបស់គាត់។ យ៉ាងណា លោកស្រីហាក់វិលត្រលប់មកវិញនូវប្រជាប្រិយភាពបន្ទាប់ពីពាក់មួកពណ៌ទឹកប៊ិច ដែលជាការបង្កើតរបស់អ្នករចនាជនជាតិអាមេរិក Eric Javits នៅថ្ងៃដែលស្វាមីស្បថចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា៕

រូបទី១កាលឆ្នាំ ២០១៧ , និង រូបទី២​ បច្ចុប្បន្ន

រូបភាព៖ AP

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ ស្រុកកំណើតជំទាវទី ១ អាមេរិក ក្លាយជាកន្លែងទាក់ចិត្តទេសចរ ក្រោយ ត្រាំ ឡើងកាន់អំណាច

The post សេតវិមាន​ ​បញ្ចេញ​រូប​ថតស​-ខ្មៅ របស់​ជំទាវទីមួយ អាមេរិក ទទួលការសរសើរខុសពី៨ឆ្នាំមុន appeared first on Kampuchea Thmey Daily.

ស្រុកកំណើតជំទាវទី ១ អាមេរិក ក្លាយជាកន្លែងទាក់ចិត្តទេសចរ ក្រោយ ត្រាំ ឡើងកាន់អំណាច
ទីប្រជុំជន Sevnica បានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរ ចាប់តាំងពីលោកស្រី មេឡានៀ ត្រាំ (Melania Trump) បានក្លាយជាជំទាវទីមួយរបស់សហរដ្ឋអាមេរិក ហើយឥឡូវនេះមានរូបសំណាក និងសាច់ក្រកសម្រាប់ជាការអរគុណដល់ភរិយាលោក ដូណាល់ ត្រាំ ថែមទៀតផង។

មុនពេល មេឡានៀ ត្រាំក្លាយជាតារាម៉ូដែលដ៏ល្បីល្បាញលើពិភពលោក និងជាស្ត្រីទីមួយរបស់អាមេរិក ពីមុនមកគាត់មានឈ្មោះថា Melanija Knavs ជាកូនស្រីរបស់អ្នកលក់រថយន្តជនជាតិស្លូវេនី និងជាកម្មកររោងចក្រវាយនភណ្ឌ។ គាត់ក៏​ជា​ស្ត្រី​ទី​២ ដែល​កើត​នៅ​ក្រៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ។  កទីមួយគឺភរិយារបស់ប្រធានាធិបតី John Quincy Adams Lady Louisa Catherine Adams កើតនៅទីក្រុងឡុងប្រទេសអង់គ្លេស។ លោក John Adams ជាប្រធានាធិបតីពីឆ្នាំ ១៨២៥ ដល់ឆ្នាំ ១៨២៩ ។ លោក ដូណាល់ ត្រាំ បានកាន់តំណែងជាប្រធានាធិបតីពីរអាណត្តិគឺ ២០១៧-២០២១និង ២០២៥-២០២៩។

ជំទាវទីមួយរូបនេះ កើតនៅ Novo Mesto ក្នុងឆ្នាំ ១៩៧០ ដោយបានចំណាយពេលកុមារភាពរបស់នាងនៅទីក្រុង Sevnica (Sevniska) ចម្ងាយ ៤៥ គីឡូម៉ែត្រ ហើយបន្ទាប់មកបានផ្លាស់ប្តូរជាមួយគ្រួសារទៅកាន់រដ្ឋធានី Ljubljana ។

ចាប់តាំងពីលោក ដូណាល់ ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីលើកដំបូងនៅចុងឆ្នាំ ២០១៦ ទីក្រុង Sevnica បានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅក្នុងប្រទេសស្លូវេនីយ៉ាងឆាប់រហ័ស។ Sevnica ត្រូវបានគេស្គាល់ថាជាទីក្រុងតូចមួយ និងស្រស់ស្អាត។ ទីក្រុងឥឡូវនេះមានរូបសំណាក និងសាច់ក្រកឧទ្ទិសដល់ស្ត្រីទីមួយ។

Sevnica មានទីតាំងនៅតាមដងទន្លេ Sava នៅភាគកណ្តាលនៃប្រទេស។ យោងតាមទិន្នន័យដែលប្រមូលបានដោយការិយាល័យស្ថិតិស្លូវេនីក្នុងឆ្នាំ ២០២២ ទីក្រុងនេះមានប្រជាជនជិត ១៨,០០០។ មុនពេលវាល្បីថាជាស្រុកកំណើតរបស់ស្រ្តីទីមួយរបស់អាមេរិក Sevnica ត្រូវបានគេស្គាល់ដោយសារ រោងចក្រគ្រឿងសង្ហារឹម និងសម្លៀកបំពាក់ និងពិធីបុណ្យសាច់ក្រក Salamiada ប្រចាំឆ្នាំ។ សព្វថ្ងៃនេះ វាផលិតសាច់ក្រក salami ១៥០ ប្រភេទ ដោយដាក់ឈ្មោះតាមស្ត្រីទីមួយ រួមជាមួយនឹងផលិតផលក្នុងស្រុកផ្សេងទៀត។

មិនតែប៉ុណ្ណោះ សូម្បីតែវិស័យទេសចរណ៍ក៏បានរីកដុះដាលនៅទីក្រុង Sevnica ចាប់តាំងពីលោកស្រីក្លាយជាជំទាវទីមួយ ជាមួយនឹងចំនួនអ្នកទស្សនាកើនឡើងទ្វេដងពីមុន។ ក្នុងឆ្នាំ ២០១៧ ចំនួនភ្ញៀវអន្តរជាតិមកទីក្រុងនេះឈានដល់ ៣.៤ លាននាក់។​ ទីក្រុងនេះមានកេរ្តិ៍ឈ្មោះល្បីល្បាញជាស្រុកកំណើតរបស់គាត់ ដោយផ្តល់ជូននូវដំណើរកម្សាន្ត អាហារ និងវត្ថុអនុស្សាវរីយ៍ដែលមានឈ្មោះតាមភរិយាលោកត្រាំ។

មេឡានៀ ត្រាំ​ បានចូលរៀននៅសាលាបឋមសិក្សា Savo Kladnik នៅ Sevnica ។ មិត្តចាស់របស់គាត់ Mirjana Jelancic ដែលបច្ចុប្បន្នជានាយកសាលា Savo Kladnik បានពណ៌នាថា លោកស្រីគឺជាទេវតា និង ពូកែក្នុងការសិក្សាកាលវ័យកុមារភាព។ បន្ទាប់ពីក្លាយជាតារាម៉ូដែលដ៏ល្បី លោកស្រីនៅតែរស់នៅជាមួយស្រុកកំណើតអស់រយៈពេលជាច្រើនឆ្នាំ ហើយបានបរិច្ចាគប្រាក់ចំនួន ២៥,០០០ ដុល្លារដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៅទីនោះ បន្ទាប់ពីគាត់រៀបការក្នុងឆ្នាំ ២០០៥ ។

ក្នុងឆ្នាំ ២០១៩ រូបសំណាកឈើរបស់ជំទាវទីមួយត្រូវបានសាងសង់នៅវាលមួយក្នុងទីក្រុង Sevnica ជាកិត្តិយសមួយដល់រូបគាត់។ រូបសំណាកនោះបង្ហាញពីភិនភាគរបស់លោកស្រីស្លៀករ៉ូបពណ៌ខៀវ នៅថ្ងៃដែលលោកត្រាំចូលកាន់តំណែង។ ក្រោមក នៅខែកញ្ញា ឆ្នាំ ២០២០ រូបសំណាកសំរិទ្ធមួយត្រូវបានសាងសង់ជំនួសរូបសំណាកឈើ ដែលត្រូវបានបំផ្លាញ និងដុតក្នុងខែកក្កដាឆ្នាំដដែល៕

រូបភាព៖​ AP

រូបភាព៖​ AP

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មុនក្លាយជាជំទាវទី១អាមេរិក មេឡានៀ ត្រាំ សាងយីហោ២ រកលុយបានរាប់សិបលានដុល្លារ

The post ស្រុកកំណើតជំទាវទី ១ អាមេរិក ក្លាយជាកន្លែងទាក់ចិត្តទេសចរ ក្រោយ ត្រាំ ឡើងកាន់អំណាច appeared first on Kampuchea Thmey Daily.