Michelle Reise Archives - Kampuchea Thmey Daily

បវរកញ្ញា Michelle បង្អួតវីឡាប្រណីតនៅ​ហុងកុង​ តម្លៃដល់ទៅ ១២៩ លានដុល្លារ
ម្ចាស់មកុដបវរកញ្ញាអន្តរជាតិចិន-ហុងកុងក្នុងឆ្នាំ ១៩៨៨ នាង Michelle Reis បានចែករំលែកទិដ្ឋភាពផ្ទះវីឡា តម្លៃ ១ ពាន់លានហុងកុង (១២៩ លានដុល្លារអាមេរិក) ស្ថិតនៅឧបទ្វីប Shek O របស់ហុងកុង ដែលមានវាលស្មៅខៀវស្រងាត់ និងទេសភាពសមុទ្រដ៏គួរឲ្យរីករាយ​គយគន់​​លម្ហែ​អារម្មណ៍​។

កាលពីថ្ងៃទី ៤ខែឧសភា រាជិនីសម្រស់រូបនេះ បានបង្ហោះរូបថតមួយសន្លឹកក្នុង​គណនី​​ Instagram ដោយបើកបង្ហាញឲ្យឃើញអំពីទិដ្ធភាពផ្ទះ ដែលនាងបានប្រឡែងលេងជាមួយសត្វចិញ្ចឹមនៅក្នុងសួនច្បារដ៏ធំទូលាយមួយ។ អចលនទ្រព្យនេះមានតម្លៃជាង១ពាន់លានដុល្លារហុងកុងកាលពីឆ្នាំមុន ចាប់តាំងពីពេលនោះមកវាកាន់តែមានតម្លៃកើនឡើង ហើយឥឡូវនេះស្ថិតក្នុងចំណោមផ្ទះប្រណីតបំផុតទាំង ១០របស់ហុងកុង។ នេះបើយោងតាមកាសែត ​​St Headline ។

មិនតែប៉ុណ្ណោះ ឪពុកក្មេករបស់ ​អ្នកនាង Michelle Reis គឺជាមហាសេដ្ឋីអចលនទ្រព្យហុងកុងស្រាប់ទៅ​ហើយ គឺលោក Sai Fun Hui បានទិញអចលនទ្រព្យនេះក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ដោយសារតែទីតាំងស្ថិតនៅលើភ្នំ និងសមុទ្រ ហើយថែមទាំងផ្តល់នូវភាពឯកជនដ៏ពិសេស។ ក្នុងឆ្នាំ ២០០៨ នាងនិងអ្នកជំនួញ Julian Hui បានរៀបការនៅទីនោះ ក្នុងពិធីដ៏ថ្លៃថ្លាដែលគេប៉ាន់ស្មានថា មានតម្លៃប្រហែល ១០០ លានដុល្លារហុងកុងឯណោះ។

ទោះជាយ៉ាងណាក៏ដោយ ការបង្អួតទ្រព្យរបស់តារាស្រីវ័យ៥៤ឆ្នាំនៅលើបណ្ដាញសង្គម ជារឿយៗត្រូវបានគេចាត់ថា ជារឿងធម្មតាទៅហើយសម្រាប់គ្រួសារសេដ្ធីប្រចាំទឹកដីហុងកុង។ ជាមួយគ្នានោះដែរ អ្នកជំនួញ Julian ដែលជាស្វាមី Michelle  ក៏ជាបុគ្គលសំខាន់បំផុតនៅក្នុងត្រកូល Hui ក៏ជាអ្នកស្នងមរតកពីទ្រព្យសម្បត្តិដ៏ច្រើន ពេលនេះគ្រប់គ្រងអាជីវកម្មគ្រួសារ បន្ទាប់ពីឪពុកបានទទួលមរណភាពនៅឆ្នាំ ២០១៨ ។

បន្ទាប់ពីទទួលកិត្តិនាមជាតារាសម្តែងហុងកុងដ៏ល្បីមួយរូប និងជោគជ័យក្នុងការប្រកួតសម្រស់ក្នុងកម្មវិធី Michelle Reis ស្រាប់តែលោតមួយជំហ៊ានថែមទៀតនៅក្នុងភាពយន្ត «Fallen Angels» របស់អ្នកដឹកនាំរឿងហុងកុងលោក Wong Kar-wai ដែលកាលណោះ ទទួលបានការអបអរសាទរជាអន្តរជាតិចំពោះការសម្ដែងជាតួឯកស្រី។ ថ្វីដ្បិតតែនាងបានកាត់បន្ថយការបង្ហាញខ្លួននៅលើកញ្ចាក់ទូរទស្សន៍តាំងពីឆ្នាំ ២០០០ ក៏ដោយ ក៏តារាស្រីនៅតែស្ថិតក្នុងក្រសែភ្នែកសាធារណៈជន ទាក់ទិននឹងជីវិតឯកជននាបច្ចប្បន្ននេះ។

ដោយឡែក លោក Julian Hui  មកពីគ្រួសារដ៏មានកិត្យានុភាពបំផុតរបស់ហុងកុង។ ឪពុករបស់គាត់ត្រូវបានចុះបញ្ជីក្នុងចំណោមបុគ្គលដែលមានបំផុតទាំង៥០ របស់ទស្សនាវដ្ដី Forbes នៅហុងកុង រហូតដល់គាត់មរណភាពក្នុងឆ្នាំ ២០១៨។ Julian ត្រូវបានគេរាយការណ៍ថាបានទទួលមរតកទ្រព្យសម្បត្តិដែលមានតម្លៃ ៤០ ពាន់លានដុល្លារហុងកុងពីឪពុក  ហើយបច្ចុប្បន្នគ្រប់គ្រងអាណាចក្រអាជីវកម្មដ៏ទូលំទូលាយមួយនេះតែម្នាក់ឯង៕

នាង Michelle Reis និងស្វាមីលោក Julian Hui

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ដោយសារអបិយជំនឿ នាំឲ្យ Nicholas និង Faye មិនអាចរៀបការ បានត្រឹមគូសង្សារប៉ុណ្ណោះ

The post បវរកញ្ញា Michelle  បង្អួតវីឡាប្រណីតនៅ​ហុងកុង​ តម្លៃដល់ទៅ ១២៩ លានដុល្លារ appeared first on Kampuchea Thmey Daily.

Michelle អបអរខួបកំណើតជាមួយស្វាមីមហាសេដ្ឋីអចលនទ្រព្យ ហុងកុង យ៉ាងសាមញ្ញ
Michelle Reis ដែលជាបវរកញ្ញាចិនអន្តរជាតិឆ្នាំ ១៩៨៨ និងជាបវរកញ្ញាហុងកុងបានប្រារព្ធខួបកំណើតគម្រប់ ៥៤ ឆ្នាំរបស់នាងជាមួយស្វាមី Julian Hui កូនប្រុសរបស់មហាសេដ្ឋីអចលនទ្រព្យហុងកុង Sai Fun Hui ។

នៅថ្ងៃខួបកំណើតរបស់នាងកាលពីថ្ងៃព្រហស្បតិ៍ តារាស្រីវ័យ ៥៤ បានបង្ហោះរូបថតនៅលើគណនី Weibo ផ្ទាល់ខ្លួន ដែលបង្ហាញពីស្វាមីរបស់នាងបានឱបពីខាងក្រោយជាមួយនឹងនំខួបកំណើតដែលបង្ហាញនៅចំពោះមុខពួកគេ។ នាង​បាន​ សរសេរ Caption រូប​នោះ​ថា៖ “អរគុណ​អ្នក​រាល់​គ្នា​ដែល​ចងចាំ​ខ្ញុំ”។

មតិយោបល់លើការបង្ហោះបានសរសើរលើតារាស្រីហុងកុង ចំពោះរូបរាងវ័យក្មេងនៅអាយុ ៥៤ ឆ្នាំ ហើយបានផ្ញើការអបអរសាទរចំពោះការបំពេញអាពាហ៍ពិពាហ៍របស់នាង និងជីវិតគ្រួសារប្រកបដោយសុខដុមរមនា។

រួមរស់ជាមួយគ្នាអស់រយៈពេលជាង ១៥ ឆ្នាំ Reis និង Julian បន្តចែករំលែកទំនាក់ទំនងជិតស្និទ្ធ និងស្រលាញ់គ្នា ជាញឹកញាប់ធ្វើដំណើរ និងទទួលទានអាហារនៅភោជនីយដ្ឋានលំដាប់ខ្ពស់ជាមួយគ្នា។ ឆ្នាំនេះ ពួកគេបានប្រារព្ធទិវាអ្នកម្តាយនៅថ្ងៃទី១២ ឧសភា ជាមួយនឹងដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ប្រទេសជប៉ុន តាមរយៈយន្តហោះឯកជន ដែលទាក់ទាញការសរសើរពីអ្នកតាមដានរបស់ពួកគេ។

លើសពីនេះ តារាសម្ដែងហុងកុងរូបនេះ ទទួលបានភាពល្បីល្បាញជាតារាសម្ដែងហុងកុងដ៏ល្បីម្នាក់បន្ទាប់ពីការប្រលងប្រជែងរបស់នាងបានជោគជ័យ និងទទួលបានការសាទរជាអន្តរជាតិចំពោះតួនាទីរបស់នាងនៅក្នុងរឿង “Fallen Angels” របស់ Wong Kar-wai ។ ទោះបីជានាងបានកាត់បន្ថយការបង្ហាញខ្លួននៅលើអេក្រង់របស់នាងតាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ ក៏ដោយ ក៏នាងនៅតែស្ថិតក្នុងក្រសែភ្នែកសាធារណៈជនដដែល។

ចំណែក Julian ជាស្វាម មានអាយុ ៦២ ឆ្នាំជាកម្មសិទ្ធិរបស់គ្រួសារដ៏មានកិត្យានុភាពបំផុតរបស់ហុងកុង។ ឪពុករបស់គាត់ឈ្មោះ Sai Fun Hui ស្ថិតក្នុងចំណោមបុគ្គលដែលមានបំផុតទាំង ៥០ របស់ទស្សនាវដ្ដី Forbes នៅហុងកុងរហូតដល់គាត់ស្លាប់ក្នុងឆ្នាំ ២០១៨ ។ Julian ត្រូវបានគេរាយការណ៍ថាបានទទួលមរតកទ្រព្យសម្បត្តិដែលមានតម្លៃ ៤០ ពាន់លានដុល្លារហុងកុងពីឪពុករបស់គាត់ ហើយបច្ចុប្បន្នកំពុងគ្រប់គ្រងអាណាចក្រអាជីវកម្មរបស់ពួកគេ។

មុនពេលរៀបការជាមួយ Reis លោកបានភ្ជាប់ពាក្យជាមួយតារាសម្តែង Carina Lau នេះបើយោងតាមសារព័ត៌មាន South China Morning Post ។ ពីមុនគាត់បានរៀបការជាមួយ Pansy Ho កូនស្រីរបស់មហាសេដ្ឋីកាស៊ីណូ Stanley Ho ពីឆ្នាំ ១៩៩១ រហូតដល់ការបែកគ្នានៅឆ្នាំ ២០០០៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ធ្លាយចចាមអារ៉ាមថា ​ជីវិតអតីតតារាសម្ដែង Michelle ដូចគុកងងឹត ក្រោយរៀបការជាមួយសេដ្ឋីហុងកុង

The post Michelle  អបអរខួបកំណើតជាមួយស្វាមីមហាសេដ្ឋីអចលនទ្រព្យ ហុងកុង យ៉ាងសាមញ្ញ appeared first on Kampuchea Thmey Daily.

ធ្លាយចចាមអារ៉ាមថា ​ជីវិតអតីតតារាសម្ដែង Michelle ដូចគុកងងឹត ក្រោយរៀបការជាមួយសេដ្ឋីហុងកុង
អតីតតារាសម្តែង និងជាបវរកញ្ញាហុងកុង  Michelle Reis តាមសេចក្តីរាយការណ៍បានបង្ហាញថា​នាងត្រូវធ្វើតាមគោលការណ៍ណែនាំគ្រួសារចំនួនប្រាំបី បន្ទាប់ពីរៀបការជាមួយ Xu Jinheng អ្នកស្នងមរតករបស់មហាសេដ្ឋីអចលនទ្រព្យ Hui Sai Fun ប៉ុន្តែការអះអាងខាងលើ ត្រូវនាងនាងបដិសេធទាំងអស់។

យោងតាមសារព័ត៌មាន Sinchew បានបញ្ចាក់ថា នៅពេលរៀបការឆ្នាំ ២០០៨ ជាមួយ Xu Jinheng មានពាក្យចចាមអារ៉ាមថា នាងបានយល់ព្រមលើសំណើររបស់គ្រួសារសេដ្ឋីប្រាំបីចំណុចនេះ។ ប្រភពដដែលបានរៀបរាប់លម្អិតអំពីច្បាប់ទីមួយដែលត្រូវបានចោទប្រកាន់ថា នាងត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងពីការស្នាក់នៅមួយយប់នៅផ្ទះឪពុកម្តាយរបស់នាង លើកលែងតែចាំបាច់។

លើសពីនេះទៀត នាងត្រូវបានគេរំពឹងថានឹងញ៉ាំអាហារនៅផ្ទះយ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍ ហើយត្រូវបានតម្រូវឲ្យបញ្ឈប់អាជីពសម្តែងរបស់នាង។ គោលការណ៍ណែនាំសន្មត់ថា បានកំណត់នូវអាកប្បកិរិយាតុបតែងខ្លួន និងការចៀសវាងការស្លៀកពាក់ដែលចាត់ទុកថាបង្ហាញពេក រួមជាមួយនឹងការហាមឃាត់លើការបង្ហាញអារម្មណ៍ហួសហេតុនៅទីសាធារណៈ។

ជាពិសេស មានច្បាប់មួយដែលបានអះអាងពាក់ព័ន្ធនឹងការលុតជង្គង់ដើម្បីបម្រើ តែក្នុងអំឡុងពេលពិធីបុណ្យគ្រួសារសំខាន់ៗ។ នាងក៏ត្រូវបានគេរំពឹងថានឹងរក្សាវត្តមានប្រកបដោយការប្រុងប្រយ័ត្ន និងកំណត់ការនិយាយជាសាធារណៈ​ ខណៈដែលការរំពឹងទុកទាក់ទងនឹងច្បាប់ទាំងនេះបានរីករាលដាលពាសពេញប្រព័ន្ធផ្សព្វផ្សាយរបស់ទីក្រុងហុងកុង។ ប៉ុន្តែ Reis បានបដិសេធជាសាធារណៈថាមិនមែណជាការពិតនោះទេ។

ជាមួយគ្នានោះដែរ​នាង​បាន​ប្រកែក​ថា “តើ​ច្បាប់​ទាំង​នេះ​មាន​ពិត​ទេ ខ្ញុំ​នឹង​មិន​រៀប​ការ។ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ដាក់​ខ្លួន​ឯង​ក្នុង​លក្ខខណ្ឌ​បែប​នេះ”? ដោយទ្រាំមិនបាន តារាស្រីរូបនេះបានចែករំលែករូបថតឈុតហែលទឹក បង្ហាញរាងរបស់នាង បន្ទាប់ពីរៀបការបានមួយទសវត្សរ៍កន្លះ សហជីពរបស់ពួកគេបានបង្កើតកូនប្រុសមួយឈ្មោះ Jayden ហើយអ្នកទាំងបីរស់នៅក្នុងវិមានដ៏ប្រណីតមួយផងដែរ។

សូមជម្រាបជូនថា Michelle Reis មានវ័យ៥៣ឆ្នាំ​ នាងក៏ជាឥស្សរជនល្បីឈ្មោះក្នុងទីក្រុងហុងកុង ដោយបានគ្រងតំណែងជាបវរកញ្ញាអន្តរជាតិចិន និងបវរកញ្ញាហុងកុងក្នុងឆ្នាំ ១៩៨៨ ដោយជំរុញឲ្យនាងមានកេរ្តិ៍ឈ្មោះជាតារាសម្តែងក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ។ ចំណែកស្វាមីនាងគឺលោក Xu Jinheng ជាចៅប្រុសរបស់មហាសេដ្ឋីដឹកជញ្ជូនរបស់ហុងកុង Xu Aizhou ត្រូវបានទទួលស្គាល់ថា ជាអ្នកស្នងជំនាន់ទីបីតែមួយគត់នៃត្រកូល Xu ។ យោងតាម Orientaldaily ជីតារបស់គាត់បានប្រមូលមរតកដែលមានតម្លៃប្រហែល ៥.៤ ពាន់លានដុល្លារឯណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អតីត​តារា​សម្តែង​ TVB ធ្លាប់​ចង់​សម្លាប់​ខ្លួន​ ដោយ​សារ​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​ប្រទេស​ចិន

The post ធ្លាយចចាមអារ៉ាមថា ​ជីវិតអតីតតារាសម្ដែង Michelle ដូចគុកងងឹត ក្រោយរៀបការជាមួយសេដ្ឋីហុងកុង appeared first on Kampuchea Thmey Daily.

អតីតតារាហុងកុង Michelle Reise ត្រូវមហាជនរិះគន់ ព្រោះពាក់រ៉ូបមិនអ៊ុត
អតីតតារាហុងកុង Michelle Reise វ័យ ៥៣ ឆ្នាំ ធ្លាប់ទទួលបានការចាប់អារម្មណ៍ពីមហាជន ដោយសារសម្រស់របស់គាត់ ចាប់តាំងពីឈ្នះការប្រកួតបវរកញ្ញាហុងកុងក្នុងឆ្នាំ ១៩៨៨ កំពុងទទួលការរិះគន់ដោយសាររ៉ូបខ្ទេច ។

អ្នកសង្គមនិយមរូបនេះ មានស្វាមីជាអភិជនឈ្មោះ Julian Hui ដូច្នេះអ្នកស្រីតែងតែធ្វើខ្លួនខ្ញង់ៗជានិច្ច ប៉ុន្តែមិនអាចគេចផុតពីការរិះគន់ដដែល ។ Michelle បានបង្ហោះរូបដ៏ស្រស់ស្អាតជាមួយរ៉ូបវែងពណ៌ប្រផេះ គ្របដណ្ដប់ដោយអាវក្រៅពណ៌ផ្កាឈូក ទៅក្នុង IG ហើយសរសេរភ្ជាប់ថា “ថ្ងៃដែលមានពន្លឺថ្ងៃដ៏ស្រស់ស្អាត (Beautiful sunny day)” ។

ស្រាប់តែមនុស្សមួយចំនួនចាប់ផ្ដើមរិះគន់រ៉ូបដែលមានសភាពខ្ទេចមិនបានអ៊ុតដោយនិយាយថា “មើលទៅស្នាមផ្នត់ច្បាស់ៗណាស់ គ្រាន់តែរំលឹកទេ ។ បើរ៉ូបបានអ៊ុត វានឹងល្អជាងនេះ” ។

សូម្បីអ្នកគាំទ្ររបស់ Julian ក៏ភ្ញាក់ផ្អើលដែរ ព្រោះគាត់ធ្លាប់តែជាស្ត្រីស្អាតឥតខ្ចោះ និងពូកែតែងខ្លួន មិននឹកស្មានថាអ្នកស្រីហ៊ានបញ្ចេញសភាពរ៉ូបដូចខាងលើសោះ ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ តារាហុងកុង Pakho Chau បែកធ្លាយរូបស្រាត សារជាថ្មី

The post អតីតតារាហុងកុង Michelle Reise ត្រូវមហាជនរិះគន់ ព្រោះពាក់រ៉ូបមិនអ៊ុត appeared first on Kampuchea Thmey Daily.