Narendra Modi Archives - Kampuchea Thmey Daily

​​ផ្ទុះ​ឆេះ​រោងចក្រ​​​ផលិតគ្រឿងផ្ទុះ​នៅឥណ្ឌាបណ្តាល​ឲ្យស្លាប់​និងរបួស​​៣៥នាក់​
ការផ្ទុះនៅរោងចក្រផលិតគ្រឿងផ្ទុះមួយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧នាក់ និង ១៨ នាក់ផ្សេងទៀតរងរបួស​នៅ​​ថ្ងៃអាទិត្យ​ថ្ងៃទី ១ខែមីនា។ យោង​ការ​ផ្សាយ​របស់​​ការ​ផ្សាយ​របស់​ CNA ​ដែល​យោង​បន្ត​​​​ពី​ភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ។

​ផ្ទុះ​រោងចក្រ​ផលិត​គ្រឿងផ្ទុះ​សម្លាប់មនុស្ស​១៧​នាក់​នៅឥណ្ឌា​នៅថ្ងៃនេះ។ Video Surfaces | PTI

​​មន្ត្រីនៅរដ្ឋ Maharashtra ភាគខាងលិចប្រទេសឥណ្ឌា ត្រូវ​បានស្រង់សម្តី និយាយថា ​គ្រោះថ្នាក់​ដ៏​អាក្រក់​មួយ​នេះបានកើតឡើងនៅ Nagpur ចម្ងាយប្រហែល ៨០០ គីឡូម៉ែត្រពីរដ្ឋធានី Mumbai ។

លោកនាយករដ្ឋមន្ត្រី Narendra Modi បាននិយាយថា គ្រោះថ្នាក់នេះ «គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង» ហើយសូមជូនពរឱ្យអ្នកនៅរស់រានមានជីវិតឆាប់ជាសះស្បើយ។

លោក Devendra Fadnavis អភិបាលរដ្ឋ Maharashtra នៅក្នុងការបង្ហោះមួយនៅលើ X បានហៅឧប្បត្តិហេតុនេះថា៖«ជារឿងអកុសល និងសោកនាដកម្មយ៉ាងខ្លាំង»​។

លោក Fadnavis បាននិយាយថា៖​«ប្រតិបត្តិការជួយសង្គ្រោះត្រូវបានពន្លឿន ហើយរហូតមកដល់ពេលនេះ មនុស្ស ១៧ នាក់បានបាត់បង់ជីវិត» ដោយបន្ថែមថា មនុស្ស ១៨ នាក់ផ្សេងទៀតបានរងរបួស។

ការស៊ើបអង្កេតមួយត្រូវបានបញ្ជាឱ្យធ្វើលើឧប្បត្តិហេតុនេះ។

នៅថ្ងៃសៅរ៍ មនុស្ស ២១ នាក់បានស្លាប់នៅក្នុងការផ្ទុះនៅរោងចក្រផលិតផាវមួយនៅរដ្ឋ Andhra Pradesh ភាគអាគ្នេយ៍ប្រទេសឥណ្ឌា។

គ្រោះថ្នាក់ឧស្សាហកម្មគឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌា ជារឿយៗដោយសារតែការមិនអើពើនឹងតម្រូវការសុវត្ថិភាព និងការអនុវត្តច្បាប់ធូររលុង។

កាលពីឆ្នាំមុន ការផ្ទុះរោងចក្រផលិតផាវមួយនៅភាគខាងលិចប្រទេសឥណ្ឌាបានសម្លាប់មនុស្ស ២១ នាក់​៕​

The post ​​ផ្ទុះ​ឆេះ​រោងចក្រ​​​ផលិតគ្រឿងផ្ទុះ​នៅឥណ្ឌាបណ្តាល​ឲ្យស្លាប់​និងរបួស​​៣៥នាក់​ appeared first on Kampuchea Thmey Daily.

​សារព័ត៌មានធំ​ៗ​នៅ​ឥណ្ឌា​​​​ផ្សាយ​ដូចទឹកបាក់​​ទំនប់ បក​ស្បែក​មុខ​នៃ​អំពើ​យង់ឃ្នង​របស់ថៃ​​​ ក្រោយ​បំផ្លាញរូប​ព្រះវិស្ណុ​​
សារព័ត៌មាន​សំខាន់​ៗ​​​ទាំង​សារ​ព៌មាន​អនឡាញ និង​ប៉ុស្តិ៍​ទូរទស្សន៍​​ នៅ​​ប្រទេស​​​ឥណ្ឌា​​​ នៅ​ថ្ងៃព្រហស្បតិ៍​នេះ បាន​ចេញ​ផ្សាយ​ដូច​ទឹក​​បាក់​ទំនប់ ដោយ​​ការ​​​​​​​​​​បង្ហាញ​ពី​អំពើ​យង់ឃ្នង​​របស់​ថៃ ដែលបំផ្លាញ​​រូប​ព្រះវិស្ណូ​ដែល​តំណាង​ឲ្យ​​​​ហិណ្ឌូ​សាសនា​ ឬ​​ព្រហ្មញ្ញ​សាសនា​ ដែល​មាន​ការ​គោរព​ច្រើន​បំផុត​​ក្នុង​ប្រទេសឥណ្ឌា។

​ការ​ចេញ​ផ្សាយ​របស់​ពួកគេយ៉ាង​ភ្លូកទឹកភ្លូកដី​នៅថ្ងៃព្រហស្បតិ៍​ទី​២៤ខែធ្នូនេះ គឺ​ក្រោយ​១ថ្ងៃ​បន្ទាប់​ពី​​ប្រតិកម្ម​របស់​​​​អ្នកនាំពាក្យ​ក្រសួង​​ការបរទេស​​ឥណ្ឌា ដែល​បា​​​ន​​សំដែង​ការ​មិនពេញចិត្ត​ចំពោះ​ទង្វើ​យង់ឃ្នង​របស់​យោធា​ថៃ ដោយ​ចាត់ទុក​​ការ​បំផ្លាញរូប​ព្រះវិស្ណុនោះ​ ជា​សកម្មភាព​​​មិន​គោរ​ព​​ដែល​ធ្វើឈឺចាប់​ដល់​សាវក​នៅ​ជុំវិពិភពលោក​​។

​ទូរទស្សន៍ឥណ្ឌា Zee News English ​​មិន​ត្រឹមតែ​​ចុះ​ផ្សាយ​រៀបរាប់​អំពើ​យង់ឃ្នង​​របស់ទាហានថៃ​​បំផ្លាញ​រូប​សំណាក​ព្រះវិស្ណុទេ ប៉ុន្តែ​ថែមទាំង​បា​​​នរៀបរាប់​​សកម្មភាព​​​របស់​យោធា​ថៃ​ប្រើយន្តហោះ​ទម្លាក់​គ្រាប់បែក​​​បំផ្លាញ​​ទីតាំងផ្សេង​ៗ មាន​បំផ្លាញ​ប្រាង្គប្រាសាទ អគារនានា​នៅតាមព្រំដែនទៀត​ផង​។

​ចំណង​ជើងវីដេអូ​របស់សារព័ត៌មាន​នេះ បានសរសេរថា ​ថៃ​​​កម្ទេច​​​​រូប​​បដិមា​​​ព្រះវិស្ណុ​ជាម្ចាស់​ក្នុង​ប្រទេសកម្ពុជា ឲ្យ​ដួល​​បាក់​ដោយ​​គ្រឿងចក្រ, ឥណ្ឌាខឹង។

​សារ​ព័ត៌មាន​សំខាន់​ៗ​ដទៃទៀត​​របស់​​ឥណ្ឌា​​​​​ដែលបាន​ចេញ​ផ្សាយ​ រួម​មាន៖ times of india,​ bhaskarenglish.in, wionews.com, hindustantimes.com, newindianexpress.com, economictimes.indiatimes.com, news.abplive.com, pragativadi.com, www.theweek.in, www.ndtv.com, indiawest.com, myind.net…​និង​ជាច្រើនទៀត​។

​ក្រៅ​ពី​​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ប្រទេសឥណ្ឌា បណ្តាញផ្សព្វផ្សាយ​នៅ​ប្រទេសផ្សេង​ៗ​ទៀត​ក៏បាន​តាមដាន​​និង​ចុះ​ផ្សាយ​​​អំពើ​យង់ឃ្នង​ ឃោរឃៅ​របស់​​​យោធាថៃ​នេះដែរ។

​ទីភ្នាក់ងារ​ព័ត៌មានបារាំង AFP បាន​ផ្សាយ​រំលេច​ថា រូបសំណាក​នោះ​​សង់​នៅ​ក្នុង​ទឹកដី​​កម្ពុជាចម្ងាយ​​៤០០​ម៉ែត្រ​ពី​​បន្ទាត់ព្រំដែន​ដោយ​ផ្អែក​តាម​​ Google Map។ ព័ត៌មាន​នេះ​ក៏ត្រូវ​បាន​ផ្សាយ​បន្ត​ដោយ​សារ​ព័ត៌មាន The Straits Times ​ដ៏ល្បី​របស់​​ប្រទេសសិង្ហបុរី​។

​ទីភ្នាក់ងារ​ព័ត៌មាន​​​​បែឡារុស mint ​ក៏បាន​ចេញ​ផ្សាយ​អំពី​អំពើ​​អាក្រក់​របស់​យោធាថៃ​ក្នុងការ​បំផ្លាញ​រូបព្រះវិស្ណុនេះ​ដែរ​។

​​ប្រទេសឥណ្ឌា​​​​ដែលមានប្រជាជន​ជាង​​១០០០​លាននាក់ ហើយ​ក្នុងនោះ​​ ប្រជាជន​ឥណ្ឌា​ប្រមាណ​​១០០០លាននាក់​​គោរ​ព​ជឿលើ​​សាសនា​ហិណ្ឌូ ដែល​ទង្វើ​របស់​ថៃ​នឹង​ធ្វើ​ឲ្យប៉ះពាល់​ដល់​ប្រទេសថៃ​យ៉ាងធ្ងន់ធ្ងរ​ទៅថ្ងៃអនាគត៕​​

រ៉ាន់ រើយ​​

https://www.facebook.com/share/p/1H1xRrFQbD

The post ​សារព័ត៌មានធំ​ៗ​នៅ​ឥណ្ឌា​​​​ផ្សាយ​ដូចទឹកបាក់​​ទំនប់ បក​ស្បែក​មុខ​នៃ​អំពើ​យង់ឃ្នង​របស់ថៃ​​​ ក្រោយ​បំផ្លាញរូប​ព្រះវិស្ណុ​​ appeared first on Kampuchea Thmey Daily.

កម្ពុជា-ឥណ្ឌាត្រៀមផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ ខណៈកន្លងមកនាយករដ្ឋមន្ត្រីឥណ្ឌាចង់ធ្វើទស្សនកិច្ចនៅកម្ពុជា
កម្ពុជា និងឥណ្ឌា កំពុងគិតគូរត្រៀមផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញមករវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ខណៈកន្លងមកនាយករដ្ឋមន្ត្រីឥណ្ឌា ធ្លាប់បង្ហាញបំណងចងធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ការគិតគូរអំពីគម្រោងផ្លាស់ប្ដូរទស្សនកិច្ចនេះ កើតឡើងនៅក្នុងជំនួប​រវាងរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក អ៊ុន ឃាង ជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា លោក Bawitlung Vanlalvawna កាលពីព្រឹកថ្ងៃទី១២ ខែសីហា។

សេចក្ដីប្រកាសព័ត៌មានស្ដីពីជំនួបរវាង រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាជាមួយទូតឥណ្ឌាប្រចាំកម្ពុជាសរសេរដូច្នេះ៖« ភាគីទាំងពីរក៏បានពិភាក្សាអំពីមធ្យោបាយ ដើម្បីពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងផ្លាស់ប្តូរយោបល់លើការរៀបចំដំណើរទស្សនកិច្ចកម្រិតខ្ពស់នាពេលខាងមុខ រួមទាំងគម្រោងទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំកម្ពុជានៅប្រទេសឥណ្ឌា និងទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំឥណ្ឌា នៅប្រទេសកម្ពុជាផងដែរ។ »។

នៅក្នុងជំនួប មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងឥណ្ឌា ដែលបានបង្ហាញតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

សូមរម្លឹកថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ទូតឥណ្ឌាដែលចប់អាណត្តិការងារនៅកម្ពុជា បានគោរពជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលា ថា នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី មានបំណងមកទស្សនកិច្ចនៅកម្ពុជា និងសង្ឃឹមថា សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី និងសម្តេចតេជោ នឹងបំពេញទស្សនកិច្ចនៅឥណ្ឌានាពេលវេលាសមស្របខាងមុខ ដើម្បីជាកម្លាំងចលករក្នុងការធ្វើឱ្យស៊ីជម្រៅនៃទំនាក់ទំនងប្រទេសទាំងពីរ។

គួរឱ្យដឹងថា កម្ពុជា និងឥណ្ឌា បានចង់ភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នា​ នៅក្នុងឆ្នាំ១៩៥២ ប៉ុន្តែទំនាក់ទំនងនៃប្រទេសទាំងពីរត្រូវបានកាត់ផ្ដាច់នៅក្នុងពេលដែលកម្ពុជា ធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់ក្រុមខ្មែរក្រហម។ ក្នុងកាលៈទេសៈដែលកម្ពុជាបានជួបប្រទះការលំបាកក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដោយឥណ្ឌាជាប្រទេសប្រជាធិបតេយ្យទី១ ដែលបានទទួលស្គាល់កម្ពុជានៅក្រោយការដួលរលំនៃរបបខ្មែរក្រហម។

បន្ទាប់ពីបង្កើតទំនាក់ទំនងការទូតផ្លូវការ នៅក្នុងឆ្នាំ១៩៥៤ នាយករដ្ឋមន្ត្រីឥណ្ឌា Pandit Jawaharlal Nehru បានមកធ្វើទស្សនកិច្ចនៅកម្ពុជា បន្ទាប់នៅចុងឆ្នាំដដែល សម្ដេចនរោត្តម សីហនុ បានយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅឥណ្ឌាវិញ។

តាមរយៈចំណងទាក់ទងការទូតជាមួយគ្នា  នាយករដ្ឋមន្ត្រីឥណ្ឌា Atal Bihari Vajpayee ធ្លាប់បំពេញទស្សនកិច្ចនៅកម្ពុជានៅឆ្នាំ២០០២ ចំណែក៨ឆ្នាំក្រោយមកគឺនៅឆ្នាំ២០១០ ប្រធានាធិបតីឥណ្ឌា Pratibha Devi Singh Patil ក៏បំពេញទស្សនកិច្ចនៅកម្ពុជា រីឯនៅឆ្នាំ២០១២ នាយករដ្ឋមន្ត្រី Manmohan Singh ក៏បំពេញទស្សនកិច្ចនៅកម្ពុជា នៅឆ្នាំ២០១៥ អនុប្រធានាធិបតីឥណ្ឌា Mohammad Hamid Ansari ក៏បំពេញទស្សនកិច្ចនៅកម្ពុជា​  និងនៅឆ្នាំ២០២២ អនុប្រធានាធិបតីឥណ្ឌា Jagdeep Dhankha ក៏បានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាផងដែរ។

ចំណែក សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌាច្រើនលើកជាច្រើនសារ ក្នុងនោះសម្ដេចធ្លាប់បំពេញទស្សនកិច្ចនៅឥណ្ឌានៅឆ្នាំ១៩៨៨, បន្ទាប់មកនៅឆ្នាំ១៩៩០,ឆ្នាំ១៩៩១, ឆ្នាំ២០០០, ឆ្នាំ២០០៧, ឆ្នាំ២០១២ និងឆ្នាំ២០១៨។

នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានធ្វើទស្សនកិច្ចនៅឥណ្ឌា។ បន្ទាប់មកនៅខែឧសភា ឆ្នាំ២០២៣  ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅ ឥណ្ឌា ក្នុងឱកាសអបអរសាទរខួបលើកទី៧០ នៃការបង្កើតចំណងការទូតកម្ពុជា-ឥណ្ឌា។

តាមរយៈទំនាក់ទំនងនៅលើផ្លូវរួម ឥណ្ឌាបានជួយ ហើយនឹងបន្តជួយដល់កម្ពុជា លើការជួយបណ្តុះបណ្តាលអភិវឌ្ឍធនធានមនុស្សចាប់តាំងពីឆ្នាំ១៩៨១ ការចូលរួមក្នុងដំណើរការស្វែងរកសន្តិភាព ការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពមួកខៀវមកកម្ពុជា គម្រោងអភិរក្សប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ការកសាងសមត្ថភាព និងទំនាក់ទំនងផ្នែកពុទ្ធសាសនា និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាដើម។ ឥណ្ឌា ក៏មានគម្រោង បញ្ជូនសត្វខ្លា និងព្រះបរមសារីរិកធាតុរបស់គោតមពុទ្ធមកកម្ពុជានាពេលដ៏ខ្លីខាងមុខផងដែរ។

ទំនាក់ទំនងកម្ពុជា-ឥណ្ឌាដ៏យូរអង្វែង បានក្លាយទៅជាទំនាក់ទំនងដែលស៊ីជម្រៅនូវចំណងមិត្តភាពដ៏ប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងបេតិកភណ្ឌវប្បធម៌ សាសនា និងប្រវត្តិសាស្ត្ររួម ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ៕

ដោយ៖ ង៉ិល ណារ៉ាត់

The post កម្ពុជា-ឥណ្ឌាត្រៀមផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ ខណៈកន្លងមកនាយករដ្ឋមន្ត្រីឥណ្ឌាចង់ធ្វើទស្សនកិច្ចនៅកម្ពុជា appeared first on Kampuchea Thmey Daily.

​៤ប្រទេស ​មាន​​​ប្រជាជន​ជិះយន្តហោះ​ដែលធ្លាក់​នៅ​ឥណ្ឌាថ្ងៃ​នេះ​​
មក​ដល់​ម៉ោង​នេះ​​ផ្អែក​តាមការ​ផ្សាយ​ផ្ទាល់ (Live) ​របស់​​​បណ្តា​​​ព័ត៌មាន​​​អង់គ្លេស​ BBC  ​អ្នកដំណើរ​ អាកាសយានិក និង​អ្នក​បម្រើ​នៅ​​យន្តហោះ​របស់​ក្រុមហ៊ុន Air India ​ជាង​​២០០​នាក់ ត្រូវ​បាន​បញ្ជាក់​ថា «ស្លាប់» ​​​ក្នុងចំណោម​អ្នក​​នៅលើ​យន្តហោះសរុប​​២៤២​នាក់​។

ប្រតិបត្តិការជួយសង្គ្រោះ​របស់​​​ក្រុមជួយសង្គ្រោះ​នៅរសៀល​ថ្ងៃនេះ​។ Reuters

តាមសេចក្តីរាយការណ៍​នានា​ បង្ហាញ​ថា ប្រទេស​ចំនួន​៤ ដែល​មាន​ប្រជាជន​​​ធ្វើដំណើរ​តាមជើង​យន្តហោះ​​ដែលធ្លាក់​​​ បង្កជាសោកនាដកម្ម​​ដ៏សោក​សង្រេង​​​​នៅ​ប្រទេសឥណ្ឌា​​ក្នុងថ្ងៃព្រហស្បតិ៍​ទី​១២​ខែមិថុនា​នេះ​។ ​ប្រទេសទាំង៤នោះរួម​មាន​ ឥណ្ឌា​មានប្រជាជន​ច្រើន​ជាងគេ​ បន្ទាប់មក​អង់គ្លេស ​ព័រទុយហ្កាល់ និង​ចុង​ក្រោយ​គឺកាណាដា។

យន្តហោះ Air India ជើងហោះហើរ 171 ដែលជា​ប្រភេទ​​យន្តហោះ Boeing 787-8 Dreamliner ឆ្ពោះទៅអាកាសយានដ្ឋាន Gatwick របស់ទីក្រុងឡុងដ៍ បានធ្លាក់ប៉ុន្មាននាទី បន្ទាប់ពីការហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Sardar Vallabhbhai Patel ក្នុងទីក្រុង​ Ahmedabad រដ្ឋ​ Gujarat​ ភាគខាង​លិច​ប្រទេស​ឥណ្ឌា​។

យោង​តាមប្រភព​ព័ត៌មាន​របស់​សារព័ត៌មានឥណ្ឌា ក្រុមហ៊ុន Adani របស់ប្រទេសឥណ្ឌា ដែលប្រតិបត្តិការព្រលានយន្តហោះក្រោមការបណ្តាក់ទុន​រួម​គ្នា​ក្រោម​គម្រោង សាធារណៈឯកជន បាននិយាយថា ខ្លួនកំពុងផ្តល់ជំនួយគ្រប់បែប​យ៉ាង​ដល់ក្រុមគ្រួសារនៃអ្នកដែលរងផលប៉ះពាល់ដោយឧបទ្ទវហេតុនេះ។

យន្តហោះ Boeing 787-8 Dreamliner ​ជា​ប្រភេទ​​យន្តហោះ​មាន​​ម៉ាស៊ីន​ភ្លោះ​ដែល​ចុះ​ឈ្មោះ VT‑ANB បាន​ដឹក​មនុស្ស ២៤២ នាក់ ក្នុង​នោះ​មាន​មនុស្ស​ពេញ​វ័យ ២១៧ នាក់ កុមារ ១១ នាក់ និង​ទារក ២នាក់​។ យោងតាមក្រុមហ៊ុនអាកាសចរណ៍ Air India អ្នកដំណើរមានជនជាតិឥណ្ឌាមាន ១៦៩នាក់ អង់គ្លេសមាន ៥៣ នាក់ ព័រទុយហ្គាល់ មាន​៧នាក់ និងកាណាដាមាន​១នាក់។

យោងតាមការត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស និងទិន្នន័យអាកាសចរណ៍ពី Flightradar24 យន្តហោះបានឡើងដល់កម្ពស់ត្រឹមតែ ៦២៥ហ្វីត មុនពេលចេញការប្រកាសអាសន្ន Mayday និងបាត់ពីរ៉ាដា។ ក្នុងរយៈពេលប៉ុន្មានវិនាទី វាបាន​​បុក​​ដល់សាលបរិភោគអាហាររបស់ផ្ទះសំណាក់ បណ្តាលឱ្យមានការឆាបឆេះយ៉ាងសន្ធោសន្ធៅ និងការដួលរលំ​មួយ​ផ្នែក​នៃ​អគារ។

ក្រសួងអាកាសចរណ៍ស៊ីវិលឥណ្ឌា បានបញ្ជូនក្រុមស៊ើបអង្កេតពិសេសមួយចូលរួមដោយអ្នកជំនាញបច្ចេកទេសរបស់ក្រុមហ៊ុន Boeing និងការិយាល័យស៊ើបអង្កេតគ្រោះថ្នាក់យន្តហោះ (AAIB) ។ ជើងហោះហើរ VT‑ANB បានដំណើរការតាំងពីឆ្នាំ២០១៤​ ហើយមុននេះ បានហោះហើរពីទីក្រុង Delhi ទៅកាន់​ទីក្រុង​ Ahmedabad ដោយគ្មានឧបទ្ទវហេតុ​​អ្វីសោះ​​៕​

រ៉ាន់ រើយ

The post ​៤ប្រទេស ​មាន​​​ប្រជាជន​ជិះយន្តហោះ​ដែលធ្លាក់​នៅ​ឥណ្ឌាថ្ងៃ​នេះ​​ appeared first on Kampuchea Thmey Daily.

​ម៉ូឌី ​​​រៀប​រាប់​ពីសោកនាដកម្ម​ធ្លាក់យន្តហោះ ឯប៉ូលិស​ថា«គ្មាន​​អ្នកនៅរស់ឡើយ​»
​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារ៉េនដ្រា ម៉ូឌី​ បានបង្ហោះ​សារ​​លើ​បណ្តាញ​សង្គ​ម​ហ្វេសប៊ុក​ផ្ទាល់​របស់​លោក ដោយ​បង្ហាញ​ពី​​​ទុក្ខសោក​​ដ៏ក្រៀមក្រំ​​​បំផុត និង​ ​ចាត់​ទុក​ជាឧបទ្ទវហេតុ​ដ៏សែន​រន្ធ​ត់ ក្រោយ​ការ​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​សរុប​​២៤២​នាក់ ដែលប៉ូលិស​សន្និដ្ឋានថា «គ្មាន​​ម្នាក់​​ណា​នៅរស់រាន​មានជីវិតឡើយ»។

​​នាយករដ្ឋមន្ត្រី​ ឥណ្ឌា​ បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកថា៖«​សោកនាដកម្មនៅ Ahmedabad បានធ្វើឱ្យយើង​រន្ធត់​ឥតឧបមា​​​ និងសោកសៅ​ក្រៃលែង​។ ​វា​ជា​ការ​ឈឺចិត្ត​​ដែល​ពី​ការ​ថ្លែង​រួច​។ នៅក្នុងពេលវេលា​ដ៏សោកសៅនេះ គំនិតរបស់ខ្ញុំគឺនៅជាមួយមនុស្សគ្រប់គ្នាដែលរងផលប៉ះពាល់ដោយ​​សារ​ឧបទ្ទវហេតុនេះ។ [ខ្ញុំ​]បាន​ទាក់ទង​ជាមួយ​ក្រុម​​រដ្ឋមន្ត្រី និង​អាជ្ញាធរ​ដែល​កំពុង​ធ្វើ​ការ​ដើម្បី​ជួយ​អ្នក​ដែល​រងគ្រោះ»​​។

​សេចក្តី​រាយការណ៍​ផ្ទាល់​របស់ BBC ដែលយោង​ពី​ការផ្សាយ​របស់​ AFP និង​ AP ដែល​​​បាន​ទាក់​ទង​ផ្ទាល់​ទៅ​​ប៉ូលិស​ បាន​ផ្សាយ​ថា ​«ទំនង​​គ្មាន​អ្នករស់រានមានជីវិតណាម្នាក់​ពី​ការ​ធ្លាក់យន្តហោះនេះ​ទេ»។

រ៉ាន់ រើយ​

ក្រុមជួយសង្គ្រោះ​ក្នុងហេតុការណ៍ធ្លាក់​នៅឥណ្ឌា។​​ Reuters

The post ​ម៉ូឌី ​​​រៀប​រាប់​ពីសោកនាដកម្ម​ធ្លាក់យន្តហោះ ឯប៉ូលិស​ថា«គ្មាន​​អ្នកនៅរស់ឡើយ​» appeared first on Kampuchea Thmey Daily.

​​ប្រតិបត្តិការ​យោធាឥណ្ឌា​ឈ្មោះ «Sindoor» មាន​អត្ថន័យយ៉ាងណា ហើយ អ្វីជាគោលដៅ?​
​​ឥណ្ឌា​​បាន​ដាក់​ឈ្មោះ​​ប្រតិបត្តិការ​យោធា​ចូល​ទឹកដី​ប៉ាគីស្ថាន និង​តំបន់​​​កាស្មៀរ​ដែល​គ្រប់​គ្រង​ដោយ​​ប៉ាគីស្ថាន​​នៅ​ព្រឹកថ្ងៃ​ពុធ​នេះ​ថា «Sindoor» ដែល​​​នាយក​រដ្ឋមន្ត្រី​​ឥណ្ឌា​ លោក Narendra Modi​ តាម​ដាន​ប្រតិបត្តិការ​​​​ពេញមួយយប់។

​​តើ «Sindoor» មាន​អត្ថន័យ​យ៉ាងដូចម្តេច​នៅ​ក្នុង​​ប្រពៃ​ណីឥណ្ឌា?

​នាយករដ្ឋមន្ត្រី​ ឥណ្ឌា Narendra Modi ​អង្គុយប្រជុំ​តាមដាន​​ប្រតិបត្តិការ Sindoor ។ NDTV

តាម​សេចក្តី​ពន្យល់​​​ដែលចេញ​ផ្សាយ​​នៅ​​​​លើ​ newsx.com «Sindoor»​ គឺ​ ឈ្មោះ​​កូដមានតម្លៃ​ជា​​និមិត្តសញ្ញាសម្រាប់​ប្រតិបត្តិការ​យោធា​​ចូល​ប៉ាគីស្ថាន​​​លើកនេះ។ អត្ថន័យនៅពីក្រោយឈ្មោះ Sindoor ឬ vermillion គឺជាម្សៅពណ៌ក្រហមដែលពាក់តាមប្រពៃណី​ដោយស្ត្រីហិណ្ឌូដែលបានរៀបការ។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងបរិបទ​នៃ​​ប្រតិបត្តិការ​យោធា​​​នេះ ឈ្មោះនេះហាក់ដូចជាសំដៅលើការកំណត់គោលដៅរបស់បុរសក្នុងអំឡុងពេលការវាយប្រហារ​លើ​​ងអ្នក​ទេសចរ​នៅ Pahalgam ដែលជាកន្លែងដែលភេរវករត្រូវបានគេរាយការណ៍ថា បានធ្វើឱ្យជនរងគ្រោះកំណត់អត្តសញ្ញាណខ្លួនឯងតាម​ឈ្មោះ និងសាសនា មុនពេលប្រហារជីវិតពួកគេ។

Sindoor (ក៏​អាច​​ត្រូវ​បាន​គេ​សរសេរថា sindur) គឺ​ជាម្សៅគ្រឿងសំអាងពណ៌ក្រហម ឬពណ៌ស្រកំ (vermilion) ដែលពាក់ដោយស្ត្រីហិណ្ឌូដែលបានរៀបការហើយនៅក្នុងប្រទេសឥណ្ឌា និងវប្បធម៌អាស៊ីខាងត្បូងផ្សេងទៀត។ វា​មាន​សារៈសំខាន់​ខាង​វប្បធម៌ និង​សាសនា ជា​ចម្បង​ជា​និមិត្តរូប​នៃ​ស្ថានភាព​អាពាហ៍ពិពាហ៍។

​សម្រាប់​ជំនឿវប្បធម៌វិញ​ Sindoor បង្ហាញពីបំណងប្រាថ្នារបស់ស្ត្រីសម្រាប់អាយុវែង និងវិបុលភាពរបស់ស្វាមី។ នៅក្នុងទំនៀមទម្លាប់ជាច្រើន ស្ត្រីមេម៉ាយមិនស្លៀកពាក់ sindoor ឡើយ​​។

ប្រតិបត្តិការ​ Sindoor គឹ​​​កំណត់​តំបន់គោលដៅរួមមាន Bahawalpur ដែលជាទីតាំងរឹងមាំនៃក្រុមភេរវករ Jaish-e-Mohammad។

នាយករដ្ឋមន្ត្រី Narendra Modi បាននិងកំពុងតាមដានជានិច្ចនូវប្រតិបត្តិការ Sindoor ដែលក្នុងនោះកងកម្លាំងប្រដាប់អាវុធបានធ្វើការវាយប្រហារដោយកាំជ្រួចនៅព្រឹកថ្ងៃពុធលើគោលដៅភេរវកម្មចំនួន ៩​នៅក្នុងប្រទេសប៉ាគីស្ថាន និងកាស្មៀរដែលកាន់កាប់ដោយប៉ាគីស្ថាន ក្នុងការសងសឹកចំពោះការសម្លាប់រង្គាល​ទេសចរ​ឥណ្ឌា​​២៥​នាក់ និង​​ជន​ជាតិ​នេប៉ាល់​ម្នាក់ នៅ​ Pahalgam ក្នុង​តំបន់កាស្មៀរ​ កាលថ្ងៃទី​២២​ខែ​មេសា​។

តំបន់គោលដៅរួមមាន Bahawalpur ដែលជាទីតាំងរឹងមាំនៃក្រុមភេរវករ Jaish-e-Mohammad។
​សេចក្តីរាយការណ៍របស់​សារ​ព័ត៌មាន NDTV ​នៅ​ព្រឹកថ្ងៃ​ពុធ​នេះ​ បាន​​អះអាង​ថា ក្រសួងការពារជាតិឥណ្ឌា បានបញ្ជាក់​ថា គោលដៅភេរវកម្មជាក់លាក់ចំនួនប្រាំបួនត្រូវបានវាយប្រហារក្នុងអំឡុងពេលប្រតិបត្តិការ រួមទាំងទីស្នាក់ការកណ្តាលរបស់ Jaish-e-Mohammed (JeM) នៅ Bahawalpur និង Lashkar-e-Taiba (LeT) នៅ Muridke ។

បុគ្គលិក​យោធា​ឥណ្ឌា ត្រួតពិនិត្យរថយន្ត​នៅតំបន់​កាស្មៀរ​។ AL Jazeera

យោងតាមប្រភពរដ្ឋាភិបាល នាយករដ្ឋមន្ត្រីផ្ទាល់បានតាមដានការវិវត្តន៍ជាក់ស្តែងក្នុងទីក្រុងញូវដេលី។ គាត់ត្រូវបានសង្ខេបជាបន្តបន្ទាប់ដោយប្រធានបុគ្គលិកការពារជាតិ មន្ត្រីចារកម្មជាន់ខ្ពស់ និងទីប្រឹក្សាសន្តិសុខជាតិ Ajit Doval ។ ការប្រាស្រ័យទាក់ទងគ្នាជាច្រើនជុំត្រូវបានធ្វើឡើងរវាងនាយករដ្ឋមន្ត្រី និងមេទ័ពជើងទឹក និងកងទ័ពអាកាស ដោយចាប់ផ្តើមពីល្ងាចថ្ងៃអង្គារ និងបន្តរហូតដល់ព្រឹកព្រលឹមថ្ងៃពុធ។

ប្រភពបាននិយាយថាប្រតិបត្តិការ Sindoor ត្រូវបានគេគិតគូរ និងគ្រោងទុកបន្ទាប់ពីការវាយតម្លៃស៊ើបការណ៍សម្ងាត់ដែលធ្វើឡើងក្នុងប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារ Pahalgam។ ក្រសួងការពារជាតិ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញនៅម៉ោង ១ៈ៤៤​នាទី​រំលង​អធា្រត្រ បានបញ្ជាក់ថា ការ​ផ្លោង​​ត្រូវ​​«ចំ​គោលដៅ វាស់វែង​​បាន​ និងមិនមានការ​រាលដាល​ទេ​​»។ វាបានបន្ថែមទៀតថា ទ្រព្យសម្បត្តិយោធាឥណ្ឌា មិនបានកំណត់គោលដៅលើការដំឡើងយោធាប៉ាគីស្ថានណាមួយឡើយ ហើយថា ការវាយប្រហារគឺសំដៅទាំងស្រុងទៅលើហេដ្ឋារចនាសម្ព័ន្ធដែលប្រើប្រាស់សម្រាប់ការធ្វើផែនការ និងប្រតិបត្តិប្រតិបត្តិការភេរវករឆ្លងព្រំដែន។

ក្រុមមន្ត្រីបាននិយាយថា ការវាយប្រហារដោយកាំជ្រួចបានវាយប្រហារទីតាំងចំនួនប្រាំនៅក្នុងខេត្ត Punjab របស់ប្រទេសប៉ាគីស្ថាន រួមទាំង Bahawalpur និង Muridke និងចំនួនបួននៅ Kashmir ដែលកាន់កាប់ដោយប៉ាគីស្ថានគឺ Kotli, Muzaffarabad និង Bagh ។

បន្ទាប់​ពី​ការ​វាយ​ប្រហារ​នេះ ឥណ្ឌា​បាន​ផ្តួច​ផ្តើម​ការ​ផ្សព្វផ្សាយ​ការទូត​ទៅ​កាន់​ដៃ​គូ​សំខាន់​ៗ​របស់​ពិភពលោក។ មន្ត្រីជាន់ខ្ពស់ឥណ្ឌាបានទាក់ទងសមភាគីរបស់ពួកគេនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស រុស្ស៊ី អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ដើម្បីពន្យល់ពួកគេអំពីប្រតិបត្តិការនេះ។

ក្រសួងការពារជាតិ​ឥណ្ឌា​ក៏បានរំលឹកឡើងវិញថា ការឆ្លើយតបរបស់ឥណ្ឌាគឺស្របតាមការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើ​ឱ្យ​ជន​ល្មើស​នៃអំពើភេរវកម្មឆ្លងដែនទទួលខុសត្រូវ​៕​

ដោយ រ៉ាន់ រើយ​

The post ​​ប្រតិបត្តិការ​យោធាឥណ្ឌា​ឈ្មោះ «Sindoor» មាន​អត្ថន័យយ៉ាងណា ហើយ អ្វីជាគោលដៅ?​ appeared first on Kampuchea Thmey Daily.

លោក ម៉ូឌី​ អបអរត្រាំ​ដោយសារ​សន្យាធ្វើ​ការ​រួម​គ្នា​​កសាងសន្តិភាព​ ​ស្ថិរភាព​ និងវិបុលភាពសកល​លោក​
នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី (​Narendra Modi) បាន​ចេញ​សារ​អបអរ​សាទរ​​​ លោក ដូណាល់ ត្រាំ ប្រធានាធិបតី​ជាប់​ឆ្នោត​​របស់​សហរដ្ឋ​អាមេរិក ដោយ​បង្ហោះ​សារ​អម​ជាមួយ​រូប​ថត​​​ចំនួន​៤សន្លឹក​ដែល​រដ្ឋ​​បុរស​ទាំងពីរ​ធ្លាប់​ជួប​គ្នា​​។

​នៅ​លើ​​បណ្តាញ​សង្គម​ផ្ទាល់​ខ្លួន នាយករដ្ឋមន្ត្រី ឥណ្ឌា បានសរសេរថា៖«​សូមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះមិត្តរបស់ខ្ញុំ Donald J. Trump ចំពោះជ័យជំនះការបោះឆ្នោតជាប្រវត្តិសាស្ត្ររបស់អ្នក»។

លោក ម៉ូឌី បាន​បន្តថា៖«នៅពេលអ្នកបង្កើតភាពជោគជ័យនៃអាណត្តិមុនរបស់អ្នក ខ្ញុំទន្ទឹងរង់ចាំការបន្តកិច្ចសហការរបស់យើង ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូជាសកល និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឥណ្ឌា-សហរដ្ឋអាមេរិក។ រួមគ្នាដើម្បីភាពប្រសើរឡើងនៃប្រជាជនរបស់យើង និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពសកល»។

លោក ដូណាល់ ត្រាំ បានយក​ឈ្នះ​ការ​បោះឆ្នោត​ដោយងាយស្រួលស​ម្រាប់​អាណត្តិនេះ ដោយសារ​នយោបាយ​របស់​លោក​ហាក់​ងាក​ទៅរកវិធី​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន​ជាមួយរុស្ស៊ី ដែល​អូសបន្លាយ​​ពេល​ជិត​៣ឆ្នាំទៅហើយ។

ឥណ្ឌា​ក៏​បាន​បង្ហាញ​ឆន្ទៈក្នុងការផ្សះផ្សាយ​​​សង្គ្រាម​អ៊ុយក្រែ​ន​និង​រុស្ស៊ី​ផងដែរ​​ក្នុង​ពេល​កន្លង​ទៅ​ថ្មីៗនេះ ដោយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា បាន​ទៅបំពេញ​ទស្សនកិច្ច​នៅ​អ៊ុយក្រែន​ដែលខ្លួន​មិន​ធ្លាប់​ធ្វើ​ក្នុង​ពេល​កន្លងមក៕​

ដោយ រ៉ាន់ រើយ​

The post លោក ម៉ូឌី​ អបអរត្រាំ​ដោយសារ​សន្យាធ្វើ​ការ​រួម​គ្នា​​កសាងសន្តិភាព​ ​ស្ថិរភាព​ និងវិបុលភាពសកល​លោក​ appeared first on Kampuchea Thmey Daily.

[វិភាគអន្តរជាតិ​] ចិន​និងឥណ្ឌា​ប្រជែង​គ្នា​នាំ​យក​​សន្តិភាព​​​ក្នុងសង្គ្រាមអ៊ុយក្រែន-​រុស្ស៊ី​
ជម្លោះ​​អ៊ុយក្រែន​​និង​​រុស្ស៊ី​​​បាន​​ឆ្លង​ផុត​​២ឆ្នាំ​កន្លះឬ​រយៈពេល​៣០ខែ​គត់​​​កាល​ពីថ្ងៃទី​​២៤ខែ​​​សីហា​​។ ក្នុង​អំឡុង​​សប្តាហ៍​​ចុង​ក្រោយ​នេះ ​ប្រទេស​​មហាអំណាច​​​ពីរ​ក្នុង​តំបន់​អាស៊ី គឺ ឥណ្ឌា​​​ជា​ប្រទេស​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ី​ខាងត្បូង និង​​ មហាអំណាច​ចិន​ស្ថិតនៅ​តំបន់​អាស៊ីបូព៌ា បាន​បង្ហាញ​ជំហរ​ខិត​ខំ​ខ្នះខ្នែង​យ៉ាង​ខ្លាំង​ក្នុង​​ការ​​នាំ​យក​សន្តិភាព​ឱ្យ​​​គូ​​សត្រូវ​​​​ អ៊ុយក្រែន​និង​រុស្ស៊ី​។

នៅ​មុន​មួយ​ថ្ងៃ​​ដែល​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ ណារ៉េនដ្រា ម៉ូឌី បាន​​ទៅបំពេញ​ទស្សនកិច្ច​​ផ្លូវការ​លើក​ដំបូង​បំផុត​ក្នុងវត្តិសាស្រ្ត​ទំនាក់​ទំនង​ទ្វេភាគី​​ ឥណ្ឌា-អ៊ុយក្រែន​​​៣២ឆ្នាំចាប់តាំង​ពីឆ្នាំ​១៩៩២ នាយក​រដ្ឋមន្ត្រី​ចិន លី ឈាង (Li Qiang) បានចេញ​ដំណើរ​​ទៅ​បំពេញ​ទស្សនកិច្ច​​នៅ​ទីក្រុង​មូស្គូ​​​​ដើម្បី​ពិភាក្សា​គ្នា​ជាមួយលោក ពូទីន វ៉្លាឌីមៀរ ពូទីន នៅ​ថ្ងៃទី​២២​ខែសីហា​​ឆ្នាំ​២០២៤​។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​​នៃ​​ប្រទេស​​កំពូល​អំណាច​ទាំង​ពីរ​ប្រចាំ​ទ្វីបអាស៊ីដែល​មិន​រណប​ក្រុម​​​​បច្ចឹមប្រទេស​ដែល​គាំទ្រ​អ៊ុយក្រែន​ក្នុងសង្គ្រាម​​​​ទប់​ទល់​ជាមួយរុស្ស៊ី ឥណ្ឌានិង​ចិន​​ហាក់​កំពុង​ប្រជែង​ឥទ្ធិពល​របស់​ពួកគេរៀងៗខ្លួន​​ក្នុង​ការ​នាំ​យក​​ដំណើរ​ការ​ចរចា​​សន្តិភាព​​មួយ​​ដល់អ៊ឺរ៉ុបខាងកើត។

​ជំហរ​របស់​ប្រទេស​ចិន​និង​ឥណ្ឌា​ចំពោះ​​ប្រទេស​គូសត្រូវ​អ៊ុយក្រែន​និង​រុស្ស៊ី​ គឺ​អាច​ទទួល​យក​បាន​ដូចគ្នាក្នុង​ដំណើរសង្គ្រាម​​​​​កន្លងមកនេះ បើទោះបី​ជា​ អ៊ុយក្រែន​ធ្លាប់​បាន​​បង្ហាញ​ជំហរ​មិនពេញ​ចិត្ត​ចំពោះ​​ចិន និង​ឥណ្ឌា​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​សង្គ្រាមក្តី។

ប៉ុន្តែ​ក្នុង​ដំណាក់​កាល​​ចុងក្រោយ ពោល​គឺ​ចាប់​តាំង​ពីសង្គ្រាម​​​រវាង​​អ៊ីស្រាអែល​និង​ក្រុមហាម៉ាសបាឡេស្ទីន​កើត​ឡើង ហើយ​ជំនួយ​គាំទ្រ​​របស់​សហរដ្ឋ​អាមេរិក​និង​អឹរ៉ុប​ដែល​ធ្លាប់​គាំទ្រ​ខ្លួន​​​​​បាន​ធ្លាក់​ចុះ និង​ជួបវិបត្តិតាន​តឹង​ខ្លាំងឡើងៗ​ រដ្ឋាភិ​បាល​របស់​លោក វ៉ុលឌីមៀរ ហ្សេឡេនស្គី ​បាន​បន្ទន់​ជំហរ​របស់ខ្លួន​នៅ​ចំពោះ​មុខ​ចិន និង​ឥណ្ឌា​។

ក្នុងខួប​១ឆ្នាំ​ដំបូង​នៃ​សង្គ្រាម រដ្ឋាភិបាល​ក្រុងប៉េកាំង​ធ្លាប់​​បាន​ដាក់​ចេញ​សំណើរ​​១៤ចំណុច​​សម្រាប់​ដំណើរការ​ចរចាសន្តិភាព​​រវាង​​អ៊ុយក្រែន​និង​រុស្ស៊ី ប៉ុន្តែ​​ត្រូវ​អ៊ុយក្រែន​បដិសេធ​​ដោយ​​ទាម​ទារឱ្យ​​រុស្ស៊ី​​ដក​កងទ័ព​ចេញ​​ពី​ទឹកដី​របស់ខ្លួន​​ដាច់ខា​ត​មុន​ដំណើរការ​ចរចា ខណៈ​រុស្ស៊ី​​មិន​ត្រឹមតែ​បដិសេធ​​​​ការ​ទាមទារ​​នោះ ថែម​ទាំង​​បង្កើន​ការ​វាយប្រហារ​ការពារ​ទឹកដី​ដែលខ្លួន​វាយ​ដណ្តើម​បាន។

អ៊ុយក្រែន​ជារឿយ​ៗ​​ចូល​ដៃ​ជាមួយ​លោក​ខាងលិច​​ដឹកនាំ​ដោយសហរដ្ឋ​អាមេរិក​ចោទ​ប្រកាន់​ចិន​ថា បាន​ផ្គត់ផ្គង់​​អាវុធ​ទៅ​ឱ្យរុស្ស៊ី​សម្រាប់​ការធ្វើសង្គ្រាម​​​នៅអ៊ុយក្រែន​ទៀត​ផង ប៉ុន្តែ​ចិន​បាន​បដិសេធ​។

រហូត​ដល់​​ រ​ដ្ឋមន្ត្រី​​​ការបរទេស​អ៊ុយក្រែន​ លោក លោក Dmytro Kuleba ​​បាន​បំពេញ​ទស្សនកិច្ច​នៅ​ចិន​លើក​ដំបូង​​កាល​​​ខែ​កក្កដា​​ ទើប ​ប្រធានាធិបតី​អ៊ុយក្រែន​ លោក វ៉ុលឌីមៀ ហ្សេឡេនស្គី​ បាន​ទទួលស្គាល់​ថា ចិន​​មិន​បានគាំទ្រ​រុស្ស៊ី​និង​ផ្តល់អាវុធ​ឱ្យរុស្ស៊ី​ក្នុងសង្គ្រាម​​​​នោះទេ​។​ រហូត​ដល់​ពេល​នេះ រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​​និង​ចិន​បាន​ជួប​គ្នា​ចំនួន​ពីរលើក​រួច​មក​ហើយដើម្បី​​ជជែក​រក​ដំណោះស្រាយ​សន្តិភាព​។

សម្រាប់​ប្រទេសឥណ្ឌាវិញ រដ្ឋាភិបាល​របស់​លោក​ហ្សេឡេនស្គីហាក់​បាន​សម្តែង​ការ​ខក​ចិត្ត​ម្តង​ម្កាល​ ដោយសារ​ជំហរ​របស់​ឥណ្ឌា​មិន​ចោទ​ប្រកាន់​ និង​រួម​គ្នា​ដាក់​ទណ្ឌកម្ម​​​សេដ្ឋកិច្ច​និង​ការទូត​ជាមួយ​បច្ចឹមប្រទេស​លើ​ប្រទេស​រុស្ស៊ី ដោយ​បន្ត​ធ្វើមិនដឹងមិន​ឮ​ចំពោះសោកនាដ​កម្ម​​កើត​មាន​នៅ​ប្រទេសអ៊ុយក្រែន។

ក្នុង​ពេលមួយដែល​នាយករដ្ឋមន្ត្រី​​ឥណ្ឌា​ ណារ៉េនដ្រា ម៉ូឌី បាន​ទៅ​បំពេញ​ទស្សនកិច្ច​ចុង​ក្រោយ​​​នៅ​ថ្ងៃទី​៨-៩​ខែកក្កដា ទៅ​កាន់​ប្រទេសរុស្ស៊ី​ដោយឱបរឹត​យ៉ាងណែន​ដៃ​​ជាមួយ​មេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ចំថ្ងៃ​ដែលរុស្ស៊ី​វាយ​ប្រហារ​​​លើ​មន្ទីរពេទ្យ​នៅ​ទីក្រុងកៀវ ដោយបានសម្លាប់​អ្នកជំងឺ​និង​កុមារ​ជាច្រើន​ ​លោក​ ហ្សេឡេនស្គី​សំដែង​ការ​ខកខិត​មិនធ្លាប់​មាន។

តាមរយៈការ​ខក​ចិត្តនោះ នាយករដ្ឋមន្ត្រី​ឥណ្ឌា​​ក៏បាន​​ប៉ះប៉ូវ​សង​អ៊ុយក្រែន​វិញនូវ​ការ​ស្តីបន្ទោស​​កា​រវាយប្រហារ​របស់​​រុស្ស៊ី និង​ដាក់​ពេល​វេលា​សម្រាប់​ទស្សនកិច្ច​នៅ​អ៊ុយក្រែន​ដែល​គេ​ជឿជាក់ថា លោក​ ម៉ូឌី ប្រឹង​ប្រែង​ដើម្បី​​នាំយក​លក្ខខណ្ឌ​​​សម្រាប់​​នាំ​ភាគី​ទាំងពីរ​ទៅរក​តុចរចា​។​

សម្រាប់មេដឹកនាំ​នៃ​ប្រទេស​រុស្ស៊ី​វិញ ជំហរ​របស់​ចិន​​និង​ឥណ្ឌាគឺ​​រុស្ស៊ី​​​អាច​ទទួល​យក​​បាន​តាំង​ពី​ដើម​សង្គ្រាម​រហូត​ដល់បច្ចុប្បន្ន​​ ដោយ​រុស្ស៊ី​​រក្សា​ទំនាក់​ទំនង​ពាណិជ្ជកម្មនិង​ការទូត​ បាន​យ៉ាង​​ល្អ​។​

​សរុបសេចក្តី​មក ជម្លោះ​​​ប្រដាប់​អាវុធ​​​រុស្ស៊ី​និង​អ៊ុយក្រែន​បា​ន​ចំណាយ​ពេល​អស់​​២ឆ្នាំ​កន្លះ ឬរយៈពេល​​៣០ខែ​គត់​គិត​ត្រឹមថ្ងៃទី​២៤ខែ​សីហា​​កន្លងទៅ​នេះ ​ប្រទេស​ទាំងពីរ​​មិនបាន​បង្ហាញ​ភាព​​ឈ្នះ​ដាច់​​ណាត់​ក្នុងសង្គ្រាម​​​ធំបំផុត​​នៅ​ដើម​សតវត្សរ៍​ទី​២១​នេះទេ​​។

ផ្ទុយទៅវិញ​​ភាគី​ទាំង​ពីរ​ហាក់​បាន​បង្ហា​ញ​ជំហរ​​​ចង់ចរចា​​​ក្នុងរយៈពេលក្រោយ​​នេះ​ ដើម្បីបញ្ចប់​សង្គ្រាម​ដ៏រុំារ៉ៃ ដោយ​ភាគី​ទាំងសង​ខាង​ប្រើ​​​ប្រាស់​បច្ចេកវិទ្យា​ដ៏ច្រើន​លើស​លប់​សម្រាប់​​ជំនួយ​ដល់​កា​រប្រយុទ្ធបង្កការបាត់បង់​ជីវិតកងទ័ពទាំងសងខាង និង​ការ​​ខូចខាត​សម្ភារៈយោធា​ និង​ហេដ្ឋារចនាសម្ព័ន្ធ​​យ៉ាង​ធ្ងន់ធ្ងរ។​

រហូត​ដល់​ដំណាកកាល​ចុងក្រោយ​នេះ ជំហរ​របស់​ចិន​និង​​ឥណ្ឌាសុទ្ធ​តែ​ត្រូវបានស្វាគមន៍​ដោយ​ភាគី​ជម្លោះ​អ៊ុយក្រែន​និង​រុស្ស៊ី​​ដែល​អាច​នាំ​យក​លក្ខខណ្ឌ​ចរ​ចា​សន្តិភាព​​​៕

រ៉ាន់ រើយ

The post [វិភាគអន្តរជាតិ​] ចិន​និងឥណ្ឌា​ប្រជែង​គ្នា​នាំ​យក​​សន្តិភាព​​​ក្នុងសង្គ្រាមអ៊ុយក្រែន-​រុស្ស៊ី​ appeared first on Kampuchea Thmey Daily.