Nicholas Tse Archives - Kampuchea Thmey Daily

ដោយសារអបិយជំនឿ នាំឲ្យ Nicholas និង Faye មិនអាចរៀបការ បានត្រឹមគូសង្សារប៉ុណ្ណោះ
តារាសម្ដែង​ល្បី​ឈ្មោះ​ហុងកុង លោក Nicholas Tse និងតារា​ចម្រៀង-សម្ដែង​ចិន អ្នក​នាង​ Faye Wong គឺជាគូស្នេហ៍ដ៏ល្បីបំផុតមួយនៅក្នុងកម្មវិធីកម្សាន្តរបស់ចិន ដែលតែងតែត្រូវគេកោតសរសើរថា ទោះជួបព្យុះ​ភ្លៀងក៏មិនបោះបង់គ្នាដែរ​។ ទោះបីជាពួកគេស្រលាញ់គ្នាយ៉ាងជ្រាលជ្រៅ និងធ្វើអ្វីៗដើម្បីនៅជាមួយគ្នាក៏ដោយ ក៏គូស្នេហ៍​១​គូ​នេះ​​​មិនមានចេតនាចង់រៀបការនោះទេ។

តារាសម្ដែងហុងកុង លោក Nicholas Tse និងតារា​ចម្រៀង-សម្ដែង​ចិន អ្នកនាង Faye Wong

យោងតាមប្រព័ន្ធផ្សព្វផ្សាយហុងកុង នៅក្នុង​កម្មវិធី​ទូរទស្សន៍​មួយ គូស្នេហ៍ចិន-ហុងកុង បានបញ្ចាក់យ៉ាងច្បាស់ៗអំពីមូលហេតុដែលពួកគេមិនអាចរៀបការនឹងគ្នា​បាននោះគឺដោយសារតែអបិយជំនឿ។ ក្រឡេកមកមើលការរៀបការពីរលើកមុនរបស់តារាស្រី Faye Wong វិញ ក្រោយរៀបការរួច អាជីពតារាចម្រៀងស្រីមានការរីកចម្រើន ប៉ុន្តែអាជីព​របស់​ប្តី​វិញ​​បានធ្លាក់ចុះបន្តិចម្តងៗ។

ស្វាមីដំបូងរបស់តារាស្រីវ័យ៥៥ឆ្នាំ គឺជាតារាចម្រៀងរ៉ុកដ៏ល្បីល្បាញ លោក Dou Wei ។ អ្នក​ទាំង​ពីរ​មាន​ទំនាក់ទំនង​ស្នេហា​ខាង​តន្ត្រី ហើយ​បាន​ស្រឡាញ់​គ្នា​យ៉ាង​ឆាប់​រហ័ស។ ប៉ុន្តែក្រោយមកស្រាប់តែលែងលះ និងបានរៀបការមានគូផ្សេងៗគ្នា។

ផ្ទុយ​ពី​ជីវិត​ដែល​មាន​សុភមង្គល និង​រីក​ចម្រើន​របស់​អតីត​ភរិយា ជីវិត​របស់ Dou Wei  គឺ​លំបាក​ខ្លាំង​ណាស់។ តារា​ចម្រៀង​ប្រុស​រូប​នេះ​អាច​សម្ដែង​បាន​តែ​ក្នុង​កម្មវិធី​តូច​ៗ​ប៉ុណ្ណោះ​ដែល​មាន​ប្រាក់​ចំណូល​តិចតួច។ គាត់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​ចម្រៀង​ហួស​សម័យ ហើយ​ត្រូវ​រស់​នៅ​ដោយ​សន្សំសំចៃ​ក្នុង​ផ្ទះ​ល្វែង​ចាស់ ហើយ​ធ្វើ​ដំណើរ​ដោយ​មធ្យោបាយ​ដឹក​ជញ្ជូន​សាធារណៈ។

ចំណែកឯ ស្វាមី​ទី​ពីរ​របស់ Faye Wong គឺ​តារា​សម្ដែង​ដ៏​ល្បីលោក Li Yapeng។ គាត់ធ្លាប់ជាតារាកំពូលម្នាក់ដែរ​នៅក្នុងពិភពឧស្សាហកម្មកម្សាន្តចិន ដោយសារខ្សែភាពយន្តចំនួនពីរគឺ «Legend of the Condor Heroes» និង «The Smiling, Proud Wanderer»។ ក្រោយមក លោក Li Yapeng បានកាត់បន្ថយសកម្មភាពរបស់គាត់ នៅក្នុងឧស្សាហកម្មកម្សាន្ត ហើយផ្តោតលើអាជីវកម្ម បន្ទាប់ពីរៀបការជាមួយអ្នក​នាង​ Faye Wong។ យ៉ាង​ណា​មិញ មុខ​របរ​របស់​តារា​ប្រុស​រូប​នេះ​មិន​អំណោយ​ផល​ទេ។ នាពេលនោះ លោកបានទទួលរងការខាតបង់ជាច្រើន និងបានក្ស័យធន ហើយត្រូវសុំជំនួយពីភរិយា ដើម្បីសងបំណុលដែលខ្លួនធ្លាបជំពាក់វាក់វិននាពេលកន្លងមក។

មិនយូរប៉ុន្មាន Faye Wong និង Li Yapeng បានលែងលះគ្នាក្នុងឆ្នាំ ២០១៣។ ជំនួញរបស់តារាសម្តែងរូបនេះបានបរាជ័យ ធ្វើឲ្យគាត់អស់លុយបន្តិចម្តងៗ ដោយបង្ខំឲ្យគាត់ប្តូរទៅផលិតវីដេអូអំពីជីវភាពរស់នៅជនបទ និងការផ្សាយបន្តផ្ទាល់ការលក់ដើម្បីរកប្រាក់ចំណូលវិញ។

ដោយឡែក ងាកមកកាន់ពាក្យចចាមអារ៉ាមដែលថា Nicholas Tse និង Faye Wong មិនបានរៀបការដោយសារតែពួកគេខ្លាចបំផ្លាញអាជីពរបស់ពួកគេ គ្រាន់តែជាពាក្យចចាមអារ៉ាមដែលរីករាលដាលនៅក្នុងឧស្សាហកម្មប៉ុណ្ណោះ។ យ៉ាង​ណា​មិញ មាន​អ្នក​គាំទ្រ​ជា​ច្រើន​បង្ហាញ​ជំនឿ​លើ​ព័ត៌មាន​នេះ ព្រោះ​តារា​សម្ដែង​ Faye Wong ត្រូវ​បាន​គេ​ដឹង​ថា ​មាន​អបិយ​ជំនឿ​ខ្លាំង​ណាស់។

Nicholas Tse និង Faye Wong មានទំនាក់ទំនងស្នេហាតាំងពីឆ្នាំ ២០០០។ ក្នុងឆ្នាំ ២០០២ ប្តីប្រពន្ធនេះបានបែកបាក់គ្នាដោយសារហេតុផលផ្សេងៗ ហើយ Nicholas Tse បានរៀបការជាមួយ Cecilia Cheung យ៉ាងឆាប់រហ័ស។ យ៉ាងណាមិញ អាពាហ៍ពិពាហ៍​របស់​គូស្នេហ៍​មួយ​គូ​នេះ​មិន​បាន​ស្ថិតស្ថេរ​យូរ​ប៉ុន្មាន​ឡើយ បើ​ទោះ​បី​មាន​កូន​ប្រុស​ពីរ​នាក់​ជាមួយ​គ្នា​ក៏​ដោយ ហើយ​បាន​លែងលះ​គ្នា​នៅ​ឆ្នាំ ២០១១ ។

ក្នុងឆ្នាំ ២០១៣ Faye Wong ក៏បានលែងលះប្តីទី ២របស់នាង គឺតារាសម្តែង Li Yapeng ។ ក្នុងឆ្នាំ ២០១៤ Nicholas Tse និង Faye Wong បានជួបជុំគ្នាឡើងវិញ។ ដោយ​សារ​ចង់​រក្សា​ជីវិត​ឯកជន​ជា​ឯកជន អ្នក​ទាំង​ពីរ​កម្រ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ណាស់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​ទើបផ្ទុះ​ល្បីថា​ ឈិន ឡុង ​មានកូនម្នាក់ទៀតជាមួយប្រពន្ធ​មុន ប៉ុន្តែ​រក្សា​អាថ៌កំបាំង​នេះ​អស់៣០ឆ្នាំ

The post ដោយសារអបិយជំនឿ នាំឲ្យ Nicholas និង Faye មិនអាចរៀបការ បានត្រឹមគូសង្សារប៉ុណ្ណោះ appeared first on Kampuchea Thmey Daily.

ជោគជ័យផ្ទួនៗ ក្រៅ​ពី​តួសម្តែង​ តារាហុងកុង​​ Nicholas Tse ​កំពុងកាក់កប​នឹង​របរលក់សាច់ក្រក
នៅក្នុងឧស្សាហកម្មកម្សាន្តនៃទីក្រុងហុងកុង ​តួសម្តែង​​ដ៏​ជោគជ័យ​ម្នាក់ គឺ​លោក Nicholas Tse ត្រូវបានគេចាត់ទុក​ថា អ្នកតំណាង​ឲ្យ​ភាព​ជោគជ័យ​ដ៏អស្ចារ្យបំផុត។ សមិទ្ធិផលរបស់តារាក្បាច់គុន មិនត្រឹមតែឆ្លុះបញ្ចាំងតាម​​​​លក្ខណៈ (style) ដ៏មានមន្តស្នេហ៍នៅលើកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះទេ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកក៏បានបង្ហាញសមត្ថភាព​ដ៏លេចធ្លោ​មួយ​ទៀត​ក្នុងវិស័យជំនួញ នោះគឺ​​​អាជីវកម្ម​បើកហាងលក់សាច់ក្រកមួយកន្លែង។

យីហោអាហារដែលបង្កើតឡើងដោយសិល្បករក្បាច់គុនរូបនេះ បានបង្កើតអព្ភូតហេតុមួយត្រឹមតែ ៤ឆ្នាំប៉ុណ្ណោះ ដោយសារ​​​​តាមរយៈ​កម្មវិធី​​​ពាណិជ្ជកម្មអេឡិចត្រូនិក (​E-commerce platform) លោកទទួលបានប្រាក់ចំណូលប្រហែល ១.៤៥ ពាន់លានយន់ ជាមួយនឹងសាច់ក្រកលំដាប់ខ្ពស់ រហូតក្លាយជាគំរូសម្រាប់​និម្មិតរូប​សិល្បករប្រឡូកចូលពិភពជំនួញដោយជោគជ័យ។

យីហោសាច់ក្រករបស់ Nicholas ផ្តោតលើផ្នែកលំដាប់ខ្ពស់ ចាប់ពីការជ្រើសរើសគ្រឿងផ្សំ រហូតដល់ដំណើរការកែច្នៃដ៏ទំនើប អ្វីៗទាំងអស់ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងពីរូបលោក។ នៅលើគេហទំព័រផ្លូវការ តម្លៃសាច់ក្រកចំនួន ៣ ប្រអប់ពីយីហោរបស់តារាសម្តែងហុងកុង តារាចម្រៀងគឺមានតម្លៃ ១០៩យន់។ ប្រអប់នីមួយៗមានសាច់ក្រកចំនួន ៨ ហើយតម្លៃនីមួយៗប្រហែល ៤.៥ យន់ប៉ុណ្ណោះ។

តារារូបនេះធ្លាប់ចែករំលែកថា ការស្រលាញ់ចូលចិត្តអាហារ គឺជាហេតុផលដែលលោកចូលប្រឡូកក្នុងវិស័យម្ហូបអាហារ ដោយមានបំណងចង់ឲ្យអ្នកប្រើប្រាស់ទទួលបានទាំងរសជាតិឆ្ងាញ់ និងសុខភាពល្អក្នុងពេលតែមួយ។

ក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍ម៉ាកយីហោមយនេះ តួឯកចិន-ហុងកុង បានប្រាស្រ័យទាក់ទងយ៉ាងសកម្មជាមួយអ្នកគាំទ្រនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលជាអ្វីដែលតារាកម្របានធ្វើពីមុនមក។ នៅលើការផ្សាយផ្ទាល់ លោក Nicholas បានចែករំលែកនូវរូបមន្តពិសេសមួយសម្រាប់សាច់ក្រក សូម្បីតែធ្វើម្ហូបផ្ទាល់ បង្កើតរូបភាពផ្ទាល់ខ្លួនរបស់គាត់ជាចុងភៅតារា។

លើសពីនេះ ស្ថិតិបង្ហាញថា សាច់ក្រករបស់តារាប្រុសហាក់ទទួលបានការលក់តាមអនឡាញដ៏គួរឲ្យចាប់អារម្មណ៍នៅក្នុងប្រទេសចិន ដោយបានឈ្នះតំណែងកំពូលម្តងហើយម្តងទៀតនៅលើតារាងលក់ជាតិ។ ព្រមជាមួយគ្នានោះ សូម្បីតែអ្នកជំនាញក្នុងឧស្សាហកម្មនិយាយថា ឥទ្ធិពលភាពល្បីល្បាញរបស់ Nicholas Tse រួមផ្សំជាមួយនឹងផលិតផលដែលមានគុណភាពខ្ពស់ បានបំពេញតម្រូវការអាហារដែលកំពុងកើនឡើងយ៉ាងជាក់លាក់ពីអ្នកប្រើប្រាស់។

ដោយឡែក យោងទៅតាមសារព័ត៌មាន Mirror Media ទ្រព្យសម្បត្តិរបស់ Nicholas Tse មានលើសពី ១៣០លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ ២០២០។ គាត់កំពុងសកម្មក្នុងការកម្សាន្ត និងអាជីវកម្ម ដោយវិនិយោគនៅចិនដីគោក តៃវ៉ាន់ និងហុងកុង។

Nicholas Tse គឺជាតារាសម្តែងហុងកុង តារាចម្រៀង អ្នកនិពន្ធបទចម្រៀង សិល្បករក្បាច់គុន សហគ្រិន និងជាចុងភៅទូរទស្សន៍។ តារាប្រុសចូលប្រឡូកក្នុងវិស័យតន្ត្រីតាំងពីអាយុ ១៥ ឆ្នាំ មានសមត្ថភាពនិពន្ធបទចម្រៀង និងបានឈ្នះពានរង្វាន់អ្នកចម្រៀងដែលចូលចិត្តបំផុតប្រចាំឆ្នាំជាច្រើនដងនៅពានរង្វាន់តន្ត្រីចិន។ គាត់ក៏ល្បីល្បាញក្នុងតួនាទីនៃខ្សែភាពយន្តរឿង Identity, The Vanishing Bullet, Infinity, New Shaolin Temple, New Police Story, Stormtrooper 2 ។ ក្រោយមក គាត់រៀបការជាមួយតារាសម្តែង Cecilia Cheung និងមានកូនប្រុសពីរនាក់ បន្ទាប់ពីលែងលះគ្នាក្នុងឆ្នាំ ២០១១៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​តួ TVB ត្អូញថា ប្រាក់ខែលោក តិចជាងអ្នកលាងចានពេញម៉ោងទៀត

The post ជោគជ័យផ្ទួនៗ ក្រៅ​ពី​តួសម្តែង​ តារាហុងកុង​​ Nicholas Tse ​កំពុងកាក់កប​នឹង​របរលក់សាច់ក្រក appeared first on Kampuchea Thmey Daily.