Olympic Games Archives - Kampuchea Thmey Daily

ក្រុមគ្រួសារអត្តពលិកសិង្ហបុរី នឹង​ចូលរួម​ប្រជុំ​រដ្ឋ​សភានៅខែក្រោយ
ក្រុមអត្តពលិកសិង្ហបុរីដែលបានចូលរួម​ប្រកួត​កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនៅទីក្រុងប៉ារីស ប្រទេស​បារាំង​ ឆ្នាំ២០២៤ ត្រូវបានផ្ដល់កិត្ថិយសអញ្ជើញឲ្យចូលរួមក្នុង​កិច្ច​ប្រជុំ​រដ្ឋ​សភានៅខែក្រោយ។

នៅក្នុង​ការ​ផ្សព្វផ្សាយ​លើហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ សហគមន៍ និងយុវជន ប្រទេសសង្ហិបុរី លោក Edwin Tong បានស្នើកន្លែងអង្គុយនៅ​រដ្ឋ​សភាដើម្បីឲ្យក្រុមគ្រួសារ គ្រូបង្វឹក និង​អត្ដពលិក ទាំងអស់ជាពិសេសម្ចាស់មេដាយ​បាន​ចូលរួម​ដើម្បី​​ឲ្យស័ក្តិ​សមនឹងអ្វីដែលពួកគេបានលះបង់ចំពោះប្រទេសជាតិ។

លោក Edwin Tong បានសរសេរថា ៖«ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​សភា​ នា​​ខែតុលា​ខាង​មុខ​ យើងនឹងផ្តល់កិត្តិយសដល់អត្ដពលិកអូឡាំពិក និងប៉ារ៉ាឡាំពិករបស់យើង ដែលបានតំណាងឲ្យសិង្ហបុរីនៅក្នុងទីក្រុងប៉ារីស»។

ប្រទេសសិង្ហបុរីបានបញ្ជូនអត្តពលិកចំនូន២៣នាក់ ទៅប្រកួតលើវិញ្ញាសាកីឡា១១ប្រភេទនៅអូឡាំពិក និង​អត្តពលិក​ប៉ារ៉ាឡាំពិកចំនួន១០នាក់ លើប្រភេទវិញ្ញាសាកីឡាចំនួន៦ប្រភេទ៕

ប្រែសម្រួល៖ ផា រតនា

The post ក្រុមគ្រួសារអត្តពលិកសិង្ហបុរី នឹង​ចូលរួម​ប្រជុំ​រដ្ឋ​សភានៅខែក្រោយ appeared first on Kampuchea Thmey Daily.

ក្រុមបាល់ទះបារាំងត្រៀមការពារមេដាយមាសអូឡាំពិកលើទឹកដីខ្លួន
ការប្រកួតបាល់ទះ​ក្នុង​ព្រឹត្តិការណ៍​កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស នឹង​ចាប់​ផ្តើម​ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ខណៈ​ម្ចាស់​ផ្ទះ​បារាំង​ជា​ម្ចាស់​ការពារ​មេដាយ​មាស​ដែល​ខ្លួន​បាន​ឈ្នះ​កាល​ពី​៤​ឆ្នាំ​មុន។

ក្រុមបាល់ទះជម្រើសជាតិបារាំង​បាន​ឈ្នះ​មេដាយមាសអូឡាំពិករដូវក្តៅកាលពីឆ្នាំ២០២០​នៅ​ប្រទេសជប៉ុន។ ការប្រកួតអូឡាំពិកឆ្នាំ​នោះ បារាំងមើលទៅ​ទំនង​ដូច​ជា​​មិន​មែន​ក្រុម​ប្រជែងមេដាយមាស​ឡើយ​ ដោយសារ​ពួកគេឈរនៅលេខ៤ក្នុងពូល B បន្ទាប់​ពី​ឆ្លង​កាត់​៥​ប្រកួត គឺ​ឈ្នះ២ និង​ចាញ់៣។ ទោះ​បី​ជា​យ៉ាងការ​ភ្ញាក់​ផ្អើល​បាន​កើត​មាន​ឡើង។ នៅ​វគ្គ៨ក្រុមចុងក្រោយ បារាំង​បានទម្លាក់ក្រុម​ខ្លាំង​ប៉ូឡូញ​ដោយ​​លទ្ធផល ៣-២។ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ​ពួក​គេ​បាន​យក​ឈ្នះ​អាហ្សង់ទីន ៣-០ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ។

នៅ​វគ្គផ្ដាច់ព្រ័ត្រ បារាំង​បានយកឈ្នះក្រុម​រុស្ស៊ី ដែលជាអធិរាជបាល់ទះ​ក្នុង​លោក​ ដោយ​លទ្ធផល ៣-២។ នេះ​ជា​មេដាយមាសលើកដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​ ដែលក្រុម​បាល់ទះ​ជម្រើសជាតិបារាំងបានឈ្នះក្នុង​កីឡាអូឡាំពិក។

ក្នុងព្រឹត្តិការណ៍​កីឡា​អូឡាំពិក​គិត​ចាប់​​តាំងពីឆ្នាំ១៩៦៤មក ក្រុម​បាល់ទះ​ជម្រើស​ជាតិ​បារាំង​​មិនធ្លាប់ឈ្នះមេដាយទេ សូម្បី​តែ​ប្រាក់ ឬ​សំរិទ្ធ ប៉ុន្តែ​នៅ​ឆ្នាំ​២០២០ ពួកគេ​បាន​បំបែកកំណត់​ត្រា​ឈ្នះមេដាយជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ​រហូត​ដល់​មេដាយ​មាស​ថែម​ទៀត។

ក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤ បារាំង​ត្រូវ​ធ្វើ​ការធ្ងន់​ ក្នុងនាម​ជា​ក្រុម​ការពារ​មេដាយមាសឆ្នាំចាស់។ ទោះបីឆ្នាំនេះមិន​មាន​រុស្ស៊ី​ ប៉ុន្តែ​ក្រុម​ខ្លាំង​ៗ​លំដាប់​ពិភព​លោក​ជា​ច្រើន​ទៀត​ជា​ឧបសគ្គ​ធំ​សម្រាប់​ម្ចាស់​ផ្ទះ​មាន​ដូច​ជា ប៉ូឡូញ ប្រេស៊ីល​ ជប៉ុន និងសហរដ្ឋអាមេរិក​ជា​ដើម។

អូឡាំពិក​ឆ្នាំ២០២៤​នេះមាន​ការ​កែរូបមន្ត​ប្រកួត​ថ្មី បើប្រៀបធៀប​នឹង​កីឡាអូឡាំពិក៩លើកចុងក្រោយ។ ការប្រកួត​ត្រូវចែងចែកជា៣ពូល ក្នុង១ពូលមាន៤ក្រុម ហើយក្រុមលេខ១ និងលេខ២ ក្នុងពូលនីមួយៗ​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ហើយ​២​ក្រុម​ទៀត​​ជា​​ក្រុម​លេខ៣​ល្អបំផុតក្នុងពូល​ក៏​បាន​ឡើង​​វគ្គ​បន្ត​ដែរ។ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ បារាំង​ ស្ថិត​នៅ​ក្នុង​ពូល A ដោយ​ស្វ័យ​ប្រវត្តិ៕

អត្ថបទ៖ ផា រតនា

The post ក្រុមបាល់ទះបារាំងត្រៀមការពារមេដាយមាសអូឡាំពិកលើទឹកដីខ្លួន appeared first on Kampuchea Thmey Daily.

មេកីឡាអូឡាំពិកអំពាវនាវ Messi លេងឱ្យអាហ្សង់ទីន នៅអូឡាំពិក ឆ្នាំ២០២៤ ជាលើកចុងក្រោយ
ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បានស្នើឱ្យតារា​ឆ្នើម Lionel Messi​ បង្កើត​ប្រវត្តិសាស្ត្របន្ថែមទៀតដោយលេងនៅអូឡាំពិកឆ្នាំ២០២៤។

វីរបុរសបាល់ទាត់អាហ្សង់ទីន ដែលត្រូវបានគេចាត់ទុកថាជាកីឡាករល្អបំផុត បានឈ្នះពានរង្វាន់ FIFA World Cup នៅប្រទេសកាតារ កាលពីឆ្នាំមុន និងមានមេដាយមាសអូឡាំពិក ពីទីក្រុងប៉េកាំងឆ្នាំ២០០៨។

ការប្រកួតកីឡាបាល់ទាត់បុរស ជារឿយៗមិនសូវជាមានកីឡាកល្អៗបំផុតចូលរួមនោះទេ ព្រោះវាជាការប្រកួតអាយុក្រោម២៣ឆ្នាំដែលមានកីឡាករលើស៣នាក់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាត ហើយជាធម្មតាក្លិបកំពូលៗក៏មានការស្ទាក់ស្ទើរក្នុងការអនុញ្ញាតសមាជិកក្រុមរបស់ពួកគេចូលរួមផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Bach ដែលបច្ចុប្បន្នកំពុង​ធ្វើ​ទស្សនកិច្ច​ប្រទេសអាហ្សង់ទីន មានបំណងចង់ឃើញតារាឆ្នើមរូបនេះបង្ហាញខ្លួននៅទីក្រុងប៉ារីស ជាមួយនឹងកីឡាករធំៗផ្សេងទៀតដូចជាខ្សែប្រយុទ្ធបារាំង Kylian Mbappé ជាដើម។

កីឡាករ Messi វ័យ ៣៦ឆ្នាំ ពេលនេះកំពុងលេងនៅសហរដ្ឋអាមេរិក ឱ្យក្លិប Inter Miami បន្ទាប់ពីអាជីពក្លិបដ៏ត្រចះត្រចង់នៅទ្វីបអឺរ៉ុប ដែលគេបានស៊ុតបញ្ចូលទីបាន ៦៧២គ្រាប់សម្រាប់ក្លិប Barcelona ។

Messi ស្គាល់រដ្ឋធានីបារាំងយ៉ាងច្បាស់ បន្ទាប់ពីលេងឱ្យ Paris Saint-Germain ក្រោយចំណាយពេលជាងពីរទសវត្សរ៍នៅប្រទេសអេស្ប៉ាញ។

លោក Bach បាននិយាយទៅកាន់អ្នកយកព័ត៌មានអាហ្សង់ទីនថា ៖«វាពិតជាអស្ចារ្យណាស់ ប្រសិនបើគាត់អាចនៅទីនេះ។ ការប្រកួតគឺជាមហិច្ឆតាសម្រាប់តារាបាល់ទាត់ជាច្រើនដូចជា Mbappé ជាដើម។ សម្រាប់ Lionel Messi មានន័យថា មានឱកាសចារក្នុងប្រវត្តិសាស្ត្រម្តងទៀត។ គាត់អាចជាកីឡាករតែម្នាក់គត់ក្នុងប្រវត្តិសាស្ត្រដែលបានមេដាយមាស ២លើក និង World Cup ១លើក»។

លោក Bach បានបន្តទៀតថា ៖«ខ្ញុំមិនចង់ជ្រៀតជ្រែកក្នុងការសម្រេចចិត្តរបស់គ្រូបង្វឹកនោះទេ ប៉ុន្តែវាជាឱកាសដ៏ល្អសម្រាប់ Messi។ ប្រសិនបើគាត់លេង អាហ្សង់ទីននឹងមានឱកាសខ្ពស់ក្នុងការឈ្នះមេដាយមាស។ វាពិតជាអស្ចារ្យសម្រាប់បាល់ទាត់ និងកីឡាអូឡាំពិក»។

គួររម្លឹក​ថា លោក Javier Mascherano គ្រូបង្វឹកក្រុមអូឡាំពិករបស់ប្រទេសអាហ្សង់ទីនបានសារភាពកាលពីខែមុនថា លោកចង់មាន Messi នៅក្នុងក្រុមរបស់លោក។

ក្រុមដែលធ្លាប់ឈ្នះមេដាយមាសអូឡាំពិក ២ដង ក្នុងនោះរួមបញ្ចូល Messi ធ្លាប់ជួយឱ្យឈ្នះម្ដងនៅ​ប៉េកាំង​ ឆ្នាំ​២០០៨​ មិន​ទាន់​បានកក់កៅអីសម្រាប់ Paris 2024 នៅឡើយទេ ហើយនឹងត្រូវឆ្លងកាត់ការប្រកួតជម្រុះប្រចាំទ្វីបអាមេរិកខាងត្បូង ដែលគ្រោងធ្វើនៅប្រទេសវេណេស៊ុយអេឡាក្នុងខែមករា និងកុម្ភៈ ខាងមុខ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ infobae.com

The post មេកីឡាអូឡាំពិកអំពាវនាវ Messi លេងឱ្យអាហ្សង់ទីន នៅអូឡាំពិក ឆ្នាំ២០២៤ ជាលើកចុងក្រោយ appeared first on Kampuchea Thmey Daily.

IOC អនុម័តកីឡាថ្មី៥ប្រភេទ បដិសេធ«មួយថៃ» និង«ឃីកបុកស៊ីង»សម្រាប់អូឡាំពិក២០២៨
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានអនុម័តលើកីឡាថ្មីចំនួន៥ប្រភេទសម្រាប់ការបញ្ចូលក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៨ ប៉ុន្តែបានបដិសេធចោលកីឡា មួយថៃ និង ឃីកបុកស៊ីង។<gwmw style="display:none;"></gwmw>

កីឡាថ្មី៥ប្រភេទដែលត្រូវបាន IOC អនុម័តជាផ្លូវការកាលពីសប្តាហ៍មុនគឺ softball, cricket, flag football, lacrosse និង squash ដែលចូលជាធរមានក្នុងការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៨ ដែលទីក្រុងឡូស អេនជឺឡេស សហរដ្ឋអាមេរិក ធ្វើជាម្ចាស់ផ្ទះ។<gwmw style="display:none;"></gwmw>

កីឡា«មួយថៃ» និង«ឃីកបុកស៊ីង» មិនត្រូវបានគណៈកម្មាធិការអូឡាំពិកអន្តរជាតិអនុម័តទទួលឡើយ។

ប្រទេសថៃបានប្រឹងប្រែងជាច្រើនឆ្នាំមកហើយដើម្បីដាក់បញ្ចូល«Muay Thai»ក្នុងកីឡាអូឡាំពិក។ អាជ្ញាធរកីឡាថៃ និងមូលនិធិអភិវឌ្ឍកីឡាជាតិថៃបានរៀបចំការឧបត្ថម្ភគាំទ្រទាំងស្រុង និងបង្កើតអនុគណៈកម្មការដើម្បីជួយដល់គណៈកម្មាធិការអូឡាំពិកអន្តរជាតិដែលធ្វើយ៉ាងណាដើម្បីឲ្យបានចូលនៅឆ្នាំ២០២៨។ ក្នុងនោះថៃបានត្រៀមបណ្តុះបណ្តាល វគ្គបណ្តុះបណ្តាល សិក្ខាសាលា និងគ្រោងចុះអនុស្សរណៈនៃការយោគយល់ជាមួយទីភ្នាក់ងារជាច្រើនដើម្បីឲ្យសម្រេចបានលទ្ធផល។

ទោះបីជាយ៉ាងណា មិនមែនមានន័យថា រលាយសូន្យត្រឹមឆ្នាំ២០២៨ឡើយ ថៃនៅតែមានឱកាសក្នុងការបញ្ចូលក្បាច់គុន​ក្នុងព្រឹត្តិការណ៍ពិភពលោកដែលធ្វើឡើងរាល់៤ឆ្នាំម្តងនាពេលអនាគត៕

អត្ថបទ៖ វីរបុត្រ<gwmw style="display:none;"></gwmw>

The post IOC អនុម័តកីឡាថ្មី៥ប្រភេទ បដិសេធ«មួយថៃ» និង«ឃីកបុកស៊ីង»សម្រាប់អូឡាំពិក២០២៨ appeared first on Kampuchea Thmey Daily.