PBOC Archives - Kampuchea Thmey Daily

ចិន​បន្ត​កាត់​អត្រាការ​ប្រាក់​សំខាន់​ៗ​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​
ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ បាន​ចុះ​ផ្សាយ​ថា​ ធនាគារ​កណ្ដាល​​ចិន​បាន​បន្ត​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​កម្ចី​គោលសំខាន់​ៗ​​នា​ថ្ងៃ​ចន្ទនេះ​​ ​ដើម្បី​ជា​ផ្នែក​មួយ​នៃ​​​វិធានការ​ជំរុញ​សេដ្ឋកិច្ច​​ ចំពេល​មាន​ក្ដី​បារម្ភ​ថា​កំណើន​សេដ្ឋកិច្ច​នឹង​កើន​ឡើង​មិន​ដល់​គោលដៅ​ ៥ ភាគរយ ​របស់រដ្ឋាភិបាល​។

ធនាគារប្រជាជនចិន (PBOC) ដែល​ជា​ធនាគារ​កណ្ដាល​របស់​ប្រទេស​ បាន​ប្រកាស​ថា​ ​អត្រាការប្រាក់​សម្រាប់​កម្ចីរយៈពេលមួយឆ្នាំ(LPR) ត្រូវ​បាន​បញ្ចុះ​ប្រមាណ​ ២៥ ពិន្ទុ ពី​ ៣,៣៥​ ភាគរយ​ មក​ត្រឹម​ ៣,១០ ភាគរយ។

ចំណែក​ឯ​អត្រាការប្រាក់​សម្រាប់​កម្ចីរយៈពេល៥​ឆ្នាំវិញ ត្រូវ​បានបញ្ចុះ​ ២៥ ពិន្ទុ ពី​ប្រមាណ​ ៣,៨៥ ភាគរយ​ មក​ត្រឹម ៣,៦០ ភាគរយ​។ អត្រាការ​ប្រាក់​កម្ចី​សំខាន់​ៗ​ទាំង​២​ ត្រូវ​បាន​កាត់​បន្ថយ​ជា​លើក​ចុង​ក្រោយ​នៅ​ខែ​កក្កដា​។

ការ​ប្រកាស​ពី​វិធាន​ការ​ចុង​ក្រោយ​នេះ​ ធ្វើ​ឡើង​ក្រោយ​ PBOC កាល​ពី​ចុង​ខែ​កញ្ញា បាន​ប្រកាស​កាត់​បន្ថយ​អត្រាការប្រាក់ «Reverse Repo» ​(អត្រាការ​ប្រាក់​ដែល​​ធនាគារ​កណ្ដាល​ទិញសន្ទនីយភាព​ពី​ធនាគារ​ពាណិជ្ជ)​ រយៈពេល៧ថ្ងៃ មកត្រឹម ១,៥ ភាគរយ​។

​វា​គឺ​ផ្នែក​មួយ​​​នៃ​កញ្ចប់​​វិធានការ​សេដ្ឋកិច្ច​ ដែល​រដ្ឋាភិបាល​ចិន​បាន​ដាក់​ចេញ​កាល​នោះ​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ តាម​រយៈ​ការ​គាំទ្រ​វិស័យ​អចលនទ្រព្យ​ដែល​ជាប់​គាំង​ និង​ជំរុញ​ការ​ប្រើប្រាស់​ ដែល​ជួប​ក្នុង​បញ្ហា​បរិត្តផរណា៕

The post ចិន​បន្ត​កាត់​អត្រាការ​ប្រាក់​សំខាន់​ៗ​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ appeared first on Kampuchea Thmey Daily.

ចិន​ចេញ​វិធានការ​ជំរុញ​សេដ្ឋកិច្ចថ្មី​ៗ រួម​ទាំង​កាត់អត្រាការប្រាក់​កម្ចីលើ​អចលនទ្រព្យ​
ប្រទេស​ចិន​នា​ថ្ងៃ​អង្គារ​នេះ​ បាន​ប្រកាស​ពី​គោលនយោបាយ​ថ្មី ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ដែល​រង​សម្ពាធ​ដោយ​បរិត្តផរណា រួម​ទាំង​ការ​កាត់​បន្ថយ​អត្រា​កម្ចី​អចលនទ្រព្យ​ និង​សមាមាត្រ​នៃ​តម្រូវការ​ទុន​បម្រុង​​របស់​ខ្លួន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ South China Morning Post។

សមាមាត្រតម្រូវការទុនបម្រុង (RRR) ដែល​ជា​បរិមាណសាច់ប្រាក់ដែលធនាគារពាណិជ្ជកម្មត្រូវតែរក្សាទុកជាទុនបម្រុង ​និង​អត្រាប្រាក់កម្ចីទិញ​អចលនទ្រព្យ​  អាច​នឹងត្រូវកាត់បន្ថយ ​៥០ ពិន្ទុ (០,៥ ភាគរយ​)  ហើយ​​បញ្ចេញ​​ប្រាក់​ប្រហែល ១ ទ្រីលាន​យន់​ ឬ ១៤២ ប៊ីលាន​ដុល្លារ​ សម្រាប់​កញ្ចប់​ប្រាក់​កម្ចី​ថ្មី​។ ​នេះបើយោងតាមលោក Pan Gongsheng ដែល​ជា​ទេសាភិបាលធនាគារប្រជាជននៃប្រទេសចិន (PBOC)

ជាមួយ​គ្នា​នោះ​ PBOC នឹងគាំទ្រដល់ការទិញដីរបស់ក្រុមហ៊ុនអចលនទ្រព្យ ដោយសិក្សាវិធានការដើម្បីអនុញ្ញាត​ឱ្យ​គោលនយោបាយ និងធនាគារពាណិជ្ជផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនដែលមានសិទ្ធិទទួលបានដី ស្តារភាគហ៊ុនដីឡើងវិញ និងបន្ធូរបន្ថយសម្ពាធហិរញ្ញវត្ថុលើ​ក្រុមហ៊ុន​អចលនទ្រព្យ។

លើស​ពី​នោះ​ លោក Pan បានបន្ថែមថា ប្រសិនបើចាំបាច់ ធនាគារកណ្តាលអាចផ្តល់ការគាំទ្រគោលនយោបាយ
ដោយ​បន្តថា​៖ «ការកាត់បន្ថយអត្រាការប្រាក់កម្ចីទិញផ្ទះដែលមានស្រាប់  រំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ ៥០ លានគ្រួសារ ឬប្រជាជន​ ១៥០ លាន​នាក់​ ​ដោយកាត់បន្ថយការចំណាយការប្រាក់គ្រួសារជាមធ្យមប្រហែល ១៥០ ប៊ីលាន​យន់​/ឆ្នាំ​ ​ដែលវា​នឹងជំរុញការប្រើប្រាស់ និងការវិនិយោគប្រកបដោយប្រសិទ្ធភាព»។ ​

លោក​ Pan បាននិយាយថា អាស្រ័យលើស្ថានភាពសាច់ប្រាក់ងាយស្រួលទីផ្សារនៅចុងឆ្នាំនេះ RRR អាចនឹងត្រូវ​បាន​កាត់​បន្ថយ​ ០,២៥-០,៥ ភាគរយ​ បន្ថែម​ទៀត​។ ​​PBOC ក៏នឹងកាត់បន្ថយ​អត្រាការប្រាក់ «Reverse Repo» ​(អត្រាការ​ប្រាក់​ដែល​​ធនាគារ​កណ្ដាល​ទិញសន្ទនីយភាព​ពី​ធនាគារ​ពាណិជ្ជ)​ រយៈពេល៧ថ្ងៃ ​ប្រមាណ​ ០,២ ភាគរយ​ មកត្រឹម ១,៥ ភាគរយ​ ​ក៏ដូចជាអត្រាការប្រាក់ផ្សេងទៀត​ផង​ដែរ​។

ខណៈ​វិនិយោគិនបានរំពឹងទុកពី​វិធានការមួយចំនួន ការផ្សព្វផ្សាយជាសាធារណៈយ៉ាង​គគ្រឹក​គគ្រេងរបស់ ​​PBOC បានបង្ហាញថា អាជ្ញាធរចិន​កំពុង​ព្រួយ​បារម្ភ​ថា ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​អាច​នឹង​បរាជ័យ​ក្នុង​ការ​ហក់​ទៅ​ដល់​អត្រា​គោលដៅ​ ៥ ភាគរយ​ នៅ​ឆ្នាំ​នេះ​។ ​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​​ផ្សេង​ៗ​ អាច​នឹង​ធ្វើ​ឱ្យ​ចិន​សម្រេច​បាន​នូវ​គោលដៅ​នេះ​ ប៉ុន្តែ​​គេ​នៅ​តែ​មាន​ភាព​ស្រពិច​ស្រពិល​ ដោយ​ខ្លាច​ថា​ គោលនយោបាយ​​ទាំង​នោះ​មិន​គ្រប់​គ្រាន់​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​​បរិត្តផរណារយៈពេលវែង​ និងវិបត្តិអចលនទ្រព្យ​ដ៏​អូស​បន្លាយ​ ដែល​ជា​បន្ទុក​ដ៏​ធ្ងន់​សម្រាប់​សេដ្ឋកិច្ច​ចិន​។ ​

លើស​ពី​នេះ​ សេដ្ឋវិទូ​មួយ​ចំនួន​លើក​ឡើង​ថា​ អាជ្ញាធរចិន​មិនទាន់បង្ហាញវិធានការ​ទ្រង់​ទ្រាយ​ធំ​បន្ថែមទៀត ដើម្បីជំរុញតម្រូវការក្នុងចំណោម​អ្នកប្រើប្រាស់នៅ​ឡើយ​ទេ​ ទោះ​បី​ជា​កម្សោយ​នៃ​តម្រូវ​ការ​ជា​កត្តាសំខាន់ ក្នុង​ការ​ទាញ​ទម្លាក់​កំណើន​សេដ្ឋកិច្ច​ចិន​ក៏​ដោយ​៕​

The post ចិន​ចេញ​វិធានការ​ជំរុញ​សេដ្ឋកិច្ចថ្មី​ៗ រួម​ទាំង​កាត់អត្រាការប្រាក់​កម្ចីលើ​អចលនទ្រព្យ​ appeared first on Kampuchea Thmey Daily.