Puma Archives - Kampuchea Thmey Daily

Adidas និង Puma គ្រោងដំឡើងថ្លៃនៅអាមេរិក ដូច Nike ដែរ
ក្រុមហ៊ុនសម្លៀកបំពាក់កីឡា និងស្បែកជើង Adidas និង Puma គ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួននៅលើទីផ្សារសហរដ្ឋអាមេរិក ដោយសារតែពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ ដោយស្រង់សម្ដីអ្នកវិភាគ និងវិនិយោគិន។

ការរាយការណ៍នេះ ធ្វើឡើងក្រោយក្រុមហ៊ុន Nike បានប្រកាសកាលពីថ្ងៃពុធថា ​ខ្លួននឹងដំឡើងតម្លៃផលិតផលខ្ពស់រហូតដល់ ១០ ដុល្លារ លើផលិតផលមួយចំនួន ដែលមាន​តម្លៃលើស ១៥០ ដុល្លារ ដោយចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ។ ផលិតផលក្រោម ១០០ ដុល្លារ និងសម្រាប់កូនក្មេង មិនមានការដំឡើងថ្លៃនោះទេ។

អ្នកវិភាគទំនិញកីឡានៅធនាគារវិនិយោគ UBS លោក Robert Krankowski បាននិយាយថា៖ «នោះគឺជាពេលដែល Adidas និង Puma កំពុងរង់ចាំ»។

ក្រុមហ៊ុនម៉ាកសម្លៀកបំពាក់កីឡាអាល្លឺម៉ង់ទាំង២នាពេលថ្មីៗនេះ បាននិយាយថា ពួកគេមិនមែនជាអ្នកដំបូងគេដែលនឹងដំឡើងថ្លៃនោះទេ ផ្ទុយទៅវិញ កំពុងរងចាំមើលចំណាត់ការរបស់គូប្រជែង។ ​

លោក Krankowski ក្រុមហ៊ុន Adidas និង Puma អាច​នឹង​ដំឡើងថ្លៃ ព្រោះតែវាជាបញ្ហា​ទូទាំងឧស្សាហកម្មរួម មិនមែនតែចំពោះ Nike ទេ ដែលរងផលប៉ះពាល់ពីពន្ធរបស់ លោក ត្រាំ។

គួរគូស​បញ្ជាក់ថា ក្រុមហ៊ុនសម្លៀកបំពាក់ជាច្រើន ពឹងផ្អែកលើផលិតកម្មនៅក្នុងប្រទេសចិន និងវៀតណាម រួមជាមួយបណ្ដាលប្រទេសក្បែរខាងផ្សេងទៀត​។ លោក ត្រាំ ដាក់ពន្ធ ១៤៥ ភាគរយ លើទំនិញនាំចូលពីចិន ហើយកាលពីសប្ដាហ៍មុន បាន​ទម្លាក់មកត្រឹម ៣០ ភាគរយ ជាបណ្ដោះអាសន្នរយៈពេល ៩០ ថ្ងៃ។ លោកបានដាក់ពន្ធគយបដិការ ៤៦ ភាគរយ លើវៀតណាម ប៉ុន្តែអនុវត្តត្រឹម ១០ ភាគរយ សិន រហូតដល់ដើមខែកក្កដា៕

The post Adidas និង Puma គ្រោងដំឡើងថ្លៃនៅអាមេរិក ដូច Nike ដែរ appeared first on Kampuchea Thmey Daily.

ពីដៃគូពាណិជ្ជកម្មមកជា​សត្រូវធំ រឿងពិតនៃបងប្អូនបង្កើតពីរនាក់ដែលសាង Adidas និង Puma
ADIDAS និង PUMA គឺជាប្រេនធំរបស់ពិភពលោក ប៉ុន្តែអ្នកអាន ប្រហែលជាមិនដឹងរឿងរ៉ាវពិត​នៅពីក្រោយ​ជោគជ័យរបស់ពួកគេ​ទេ។

បងប្អូនប្រុសបង្កើត ទំាងពីរ​គឺ លោក Adolf និង លោក Rudolph ដែលប្រើត្រកូលគ្រួសារខ្លួន Dassler បបានចាប់ផ្តើមធ្វើជាដៃគូអាជីវកម្ម ហើយបញ្ចប់ក្នុងភាពជាគូប្រជែងដ៏ធំសម្បើម។

ពិតជាមានអ្វីដែលត្រូវរៀន ពីភាពជោគជ័យរបស់ពួកគេ ដូច្នេះសូមចាប់ផ្តើមពីដំបូង៖

១ កិច្ច​សហការ

ដោយមាន​កំណើត​កើតជា នៅទីប្រជុំជនតូចមួយក្នុងប្រទេសអាឡឺម៉ង់ ក្រុមគ្រួសារ​ពួកគេមាន​របរ​ជាអ្នកត្បាញ ប៉ុន្តែនៅពេលដែលឧស្សាហកម្មវាយនភ័ណ្ឌត្រូវបានចូលដល់ទំនើបកម្ម ឪពុករបស់ពួកគេ​បានបែកគំនិត​ទៅរៀនសិល្បៈកាត់ដេរច្នៃម៉ូដ។

ក្នុងឆ្នាំ ១៩១៣ គាត់បាន​ហ្វឹកហ្វឺនកូនៗបន្ត ជាពេលដែល​ពួកគេ​បែកគំនិត​ចាប់ផ្តើមរៀនធ្វើស្បែកជើង។ ស្បែកជើងអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់របៀបដែលអត្តពលិកម្នាក់ៗជោគជ័យឬមិនជោគជ័យ នៅក្នុងការ​ប្រកួត​កីឡាឬការហ្វឹកហាត់គ្រប់ប្រភេទ។ ប្រទេសអាល្លឺម៉ង់ចូលចិត្ត​កីឡាខ្លាំង ​ដូច្នេះ​នេះជាគំនិតជំនួញ​ដ៏អាស្ចារ្យ​។ បន្ទាប់ពីបានចូលបម្រើការក្នុងជួរកងទ័ពអស់រយៈពេលជាងមួយឆ្នាំ នៅពេលសង្គ្រាមលោកលើកទី ១ ចប់ គ្រួសារនេះ​បានវិល​មក​ចាប់ផ្តើមអាជីវកម្មស្បែកជើងផ្ទាល់ខ្លួនផ្តោតលើស្បែកជើងកីឡាដែលប្រើ​សិល្បៈច្នៃប្រឌិត។

២ ការចាប់ផ្តើម

ក្មេងទំាងទ្វេបានចាប់ផ្តើមការផលិតនៅក្នុងបន្ទប់បោកគក់របស់ម្តាយគាត់ជាមួយ​បញ្ហាប្រឈមជាច្រើនតាំងពីប្រទេសអាល្លឺម៉ង់ត្រូវបានបំផ្លាញពីសង្គ្រាម ហើយមានប្រភពវត្ថុធាតុដើមឬម៉ាស៊ីនតិចតួចបំផុតជាជំនួយ។ ប៉ុន្តែពួកគេ​មានភាពច្នៃប្រឌិតនិងមានធនធានអត់ធន់។ ការច្នៃ បានប្រើវត្ថុធាតុដើមជា​មួកការពាររបស់អតីតកងទ័ព បាតជើងនិងឆ័ត្រយោងរហែក ដែលអាចផ្តល់នូវសូត្រសម្រាប់ចាក់ដេរ​ស្បែកជើងបានជាប់ម៉ឺង។ ក្រោយមក​ពួកគេ​បានច្នៃ បង្កើតម៉ាស៊ីនកិនស្បែកជើង​មួយដែលបំពាក់ដោយកង់បង្វិល​ជំនួសឱ្យអគ្គិសនី។ ពួកគេ​មានចក្ខុវិស័យរឹងមាំគឺ​បង្កើត​នូវក្រុមហ៊ុនស្បែកជើងនាំមុខគេ​ ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់កីឡាផ្សេងៗគ្នា។ នៅឆ្នាំ ១៩២៦ ពួកគេមានលទ្ធភាព រើ​ក្រុមហ៊ុនចេញពីផ្ទះ ព្រោះបាន​ផលិតស្បែកជើង ១០០ គូ ក្នុងមួយថ្ងៃ ដោយមានបុគ្គលិក ២៥ នាក់។ បងប្អូនទាំងពីរបានគេអញ្ចើញ​ឱ្យ​ចូលរួមពិធីជប់លៀងណាស៊ី​ នៅខែឧសភាឆ្នាំ ១៩៣៣ ហើយ​បងប្រុស​បានឃើញឱកាសពង្រីកផលិតកម្មខ្លួន​ដោយការទាក់ទងអ្នកនយោបាយ សុំសិទ្ធិផ្គត់ផ្គង់ស្បែកជើងដល់កីឡាករ។

នៅឆ្នាំ ១៩៣៤ អាឌីជាបង មាន​អាយុ ៣៤ ឆ្នាំបានរៀបការជាមួយភរិយា​អាយុ ១៦ ឆ្នាំ ។

៣ ជោគជ័យនៅអូឡាំពិកឆ្នាំ ១៩៣៦

យ៉ូសែបវីលហ្សេ ដែលជាគ្រូបង្វឹកនៃក្រុមកីឡាអូឡាំពិកអាល្លឺម៉ង់បានក្លាយជាអ្នកគាំទ្រដំបូង នៃស្បែកជើងជំនាញរបស់ពួកគេនេះ ហើយគាត់បានក្លាយជាអ្នកពិគ្រោះយោបល់ដ៏សំខាន់សម្រាប់បងប្អូនទំាងទ្វេ។

ទំនាក់ទំនងនេះបានផ្តល់ឱ្យពួកគេនូវសិទ្ធិពិសេសសម្រាប់ផ្គត់ផ្គង់​ស្បែកជើង​ដល់អត្តពលិកនៅក្នុងព្រឹត្តិការណ៍អូឡាំពិកប៊ែកឡាំង ១៩៣៦ ។

៤ ពីដៃគូក្លាយជាសត្រូវ

សង្គ្រាម​លោកលើកទីពីរ បាន​កើតមាន។ ខណៈពេលដែលប្អូន​ ត្រូវបានកេណ្ឌចូលក្នុងជួរកងទ័ព បងប្រុស​ត្រូវបានអនុញ្ញាតិឱ្យនៅបន្តធ្វើជាប្រធានរោងចក្រ។ ប្អូនប្រុស​បានអាក់អន់ចិត្តចំពោះរឿងនេះ ហើយគិតថាប្អូនប្រុសរបស់គាត់កំពុងតែព្យាយាមដណ្តើមកាន់កាប់ក្រុមហ៊ុនម្នាក់ឯង។ នៅជិតចុងបញ្ចប់នៃសង្គ្រាមគេបានរត់ចេញពីជួរកងទ័ពប៉ុន្តែត្រូវបានចាប់ខ្លួននិងនៅក្នុងគុកប្រហែលមួយខែមុន ការរំដោះដោយ​សម្ព័ន្ធមិត្តនៅខែឧសភាឆ្នាំ ១៩៤៥ ។

បន្ទាប់ពីសង្គ្រាម រ៉ាឌីនៅតែខឹងនឹងបង ព្រោះគាត់បានកាន់កាប់ក្រុមហ៊ុនក្នុងអំឡុងពេលសង្គ្រាម ហើយបងប្អូនទំាងពីរក៏លែងត្រូវរ៉ូវគ្នាផ្តោតអារម្មណ៍និងអាជីវកម្មនេះទៀតបានដែរ ។ ខណៈពេលដែលបងកាន់តែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍស្បែកជើងល្អបំផុតប្អូនប្រុស​បានឈ្លោះជានិច្ច​ដោយលើកឡើងថា ភរិយារបស់បងខ្លួនកំពុងតែជ្រៀតជ្រែកក្នុងអាជីវកម្មច្រើនពេក។

ចំណុចបែកចុងក្រោយ គឺនៅពេលបងប្អូនទំាងទ្វេ ត្រូវបានស៊ើបអង្កេតអំពីទំនាក់ទំនងជាមួយគណបក្សណាស៊ី ហើយពួកគេម្នាក់ៗបានព្យាយាម ជួយសង្គ្រោះខ្លួនឯងដោយបោះបង់ចោលគ្នា។

នៅឆ្នាំ ១៩៤៨ ប្អូន​ប្រុស​បានចាកចេញជាមួយបុគ្គលិកមួយភាគបី រើ​ទៅនៅត្រើយម្ខាងទៀតនៃដងទន្លេក្នុងទីប្រជុំជនតូចរបស់ខ្លួន ដែលចាប់ផ្តើមក្រុមហ៊ុនស្បែកជើងផ្ទាល់ដែលដំបូងគេហៅថា រ៉ូដា និងបន្ទាប់មក ​PUMA ។ បន្ទាប់ពីបងប្អូនបានចែកទ្រព្យសម្បត្តិរួចរាល់ ពួកគេមិនដែលនិយាយអ្វីទៀតអំពីរឿងញាតិសន្តានមនោសញ្ចេតនា​នោះឡើយ។

៥ បន្ទាប់ពីពុះច្រៀក

Adi Dassler បានដាក់ឈ្មោះក្រុមហ៊ុនថ្មីរបស់គាត់ឈ្មោះ ADIDAS ។ នៅខែមីនាឆ្នាំ ១៩៤៩ លោក Dassler បានបង្កើតគំនិតយីហោ “ឆ្នូតបី” ដើម្បីដាក់ស្បែកជើងរបស់ខ្លួនឱ្យខុសពីក្រុមហ៊ុនដទៃទៀត។ អត្តពលិកនិងគ្រូបង្វឹកនៅជុំវិញពិភពលោក បានស្ងើច​និង​យកចិត្តទុកដាក់ចំពោះការច្នៃប្រឌិតថ្មីរបស់ប្រេននេះ ហើយសម្រុក​ទិញស្បែកជើងរបស់គាត់។

ស្បែកជើងរបស់បងប្រុស​ត្រូវបានពាក់ដោយក្រុមបាល់ទាត់ជម្រើស​ជាតិអាល្លឺម៉ង់ និងអត្តពលិកអាល្លឺម៉ង់ជាច្រើននាក់ទៀត ធ្វើឱ្យស្លាកសញ្ញានេះ​នាំមុខគេ​រហូតមក។

នៅឆ្នាំ ១៩៥២ គេបានបានពង្រីកខ្លួនលើសពីស្បែកជើងមកថែមជាមួយកាបូបកីឡា អមដោយសម្លៀកបំពាក់ហាត់ បាល់ និងផលិតផលមួយចំនួនទៀត។

នៅទសវត្សឆ្នាំ ១៩៦០ ADIDAS គឺជាប្រេនស្បែកជើងកីឡាធំជាងគេបំផុតនៅលើពិភពលោកដោយមានស្បែកជើងចំនួន ២២,០០០ គូក្នុងត្រូវបានកុម្ម៉ង់ទិញមួយថ្ងៃ។ រោងចក្រសរុបមាន​ចំនួន ១៦ ។

នៅក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ១៩៧២ ៨០% នៃអត្តពលិកដែលបានឈ្នះមេដាយមាសគឺពាក់ស្បែកជើង ADIDAS ។

៦ ការចាប់ផ្តើម​របស់ PUMA

ប្អូន Rudolf បានមកបង្កើតក្រុមហ៊ុន PUMA ហើយផ្តោតលើការអភិវឌ្ឍស្បែកជើងបាល់ទាត់ ដោយប្រើវីសស្ពឺដែលគាត់ហៅថា Super Atom ។ ទោះបីជាស្បែកជើងរបស់គាត់ត្រូវបានពាក់ដោយមនុស្សជាច្រើននៅទូទាំងប្រទេសអាល្លឺម៉ង់ និងអត្តពលិកអូឡាំពិកមួយចំនួនក៏ដោយ គាត់នៅតែ​ខំ​តស៊ូដើម្បីទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិ។

ហេតុនេះ​ហើយ គេ​បាន​បង្កើតភាពជាដៃគូល្អប្រសើរជាមួយវីរបុរសបាល់ទាត់ប្រេស៊ីល Pele ដែលព្រម​ពាក់ PUMA នៅពេលដែលគាត់បានជួយក្រុមរបស់គាត់ឈ្នះការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ ១៩៦២ និង ១៩៧០ ។

នៅឆ្នាំ ១៩៦៧ ស្លាកសញ្ញា PUMA ត្រូវបានបង្កើតឡើងជា​ផ្លូវការ ។ គួរឱ្យស្តាយ ដែល ៧ ឆ្នាំក្រោយមក Rudolf បានទទួលមរណភាពដោយបន្សល់ទុក PUMA នៅក្នុងដៃកូនប្រុសរបស់គាត់ឈ្មោះ អាមីន ដែលអាចបង្កើនប្រជាប្រិយភាពរបស់ម៉ាកនេះនៅទូទាំងពិភពលោកមកទល់សព្វថ្ងៃ។

៧ ADIDAS និង PUMA បច្ចុប្បន្ន

ក្នុងឆ្នាំ ១៩៨៩ កូនស្រីរបស់បងប្រុស បានធ្វើការសម្រេចចិត្តដ៏ពិបាកមួយ​ក្នុងការលក់ ADIDAS ចោល ដោយសារតែទីផ្សារស្បែកជើងកីឡាត្រូវបានត្រួតត្រា ហើយ ADIDAS បានខាតបង់ប្រាក់រាប់លានដុល្លារក្នុងមួយឆ្នាំៗ។

PUMA វិញ បន្ទាប់ពីការលក់មិនសូវល្អ កូនប្រុសរបស់ Rudolf បានលក់ក្រុមហ៊ុនឪពុកខ្លួន ក្នុងឆ្នាំ ១៩៨៩ ដែរ ។

៨ មេរៀន

មេរៀនមួយដែលយើងអាចរៀនពីរឿងរ៉ាវរបស់បងប្អូនទំាងទ្វេគឺថា តើចំណង់ចំណូលចិត្តសំខាន់យ៉ាងណានៅពេលធ្វើជំនួញ? រឿងមួយទៀត មិនមែនជាគំនិតល្អ ក្នុងការលាយបញ្ចូលគ្នារវាងអាជីវកម្មនិងទំនាក់ទំនង​ក្រុមគ្រួសារនោះទេ ប៉ុន្តែប្រសិនបើអ្នកសម្រេចចិត្តទៅរកផ្លូវនោះត្រូវ កំណត់ការរំពឹងទុក ដើម្បីជួយចៀសវាងជម្លោះ៕

ប្រែសម្រួល៖ សាយ ពេជ្រ

ចុចអាន៖ ទាយលេង Nike និង Adidas មួយណាខ្លាំងជាង?

ចុចអាន៖ ហេតុផល១០​​យ៉ាង​ធ្វើឲ្យ Lionel Messi ក្លាយ​ជា​កីឡាករ​បាល់​ទាត់​​រក​ប្រាក់​បាន​ច្រើន​ជាង​គេ​លើ​លោក

The post ពីដៃគូពាណិជ្ជកម្មមកជា​សត្រូវធំ រឿងពិតនៃបងប្អូនបង្កើតពីរនាក់ដែលសាង Adidas និង Puma appeared first on Kampuchea Thmey Daily.