Salt Bae Archives - Kampuchea Thmey Daily

Salt Bae មានប្រវត្តិបែបណា មុនក្លាយជាស្ដេចរោយអំបិលលើសាច់អាំងខ្ចប់សន្លឹកមាស
អ្នកចូលចិត្តសាច់អាំងនិងនិយមលេងអ៉ិនធើណេត ប្រាកដជាស្គាល់ Salt Bae ច្បាស់ដោយសារហាងសាច់អាំងរោយអំបិលដ៏ល្បីល្បាញរបស់លោក ដែលមានទីតាំងនៅទីក្រុង ញូយក, ឌូបៃ, អ៊ីស្តង់ប៊ុល និងទីតាំងផ្សេងទៀត នៅជុំវិញពិភពលោក។

ស្ដេចរោយអំបិលរូបនេះមាន​ឈ្មោះ​ពិត​ថា Nusret Gökç ​ បាន​ក្លាយ​ជាតារា​​អ៊ីនធឺណិតដែលមានគេទទួលស្គាល់ ហើយ​មនុស្ស​ជុំវិញ​ពិភពលោក​បាន​សម្រុក​ចូល​ភោជនីយដ្ឋាន​របស់​លោក ​ដោយសារ​តែ​ស្នាដៃ​អំបិល​លើ​អាហារ​ដ៏​ចំណាន។ Salt Bae បាន​បម្រើ​អាហារ​ដល់​តារា​ល្បីៗដូចជា Leonardo Di Caprio, DJ Khalid និង David Bechkam និង​អ្នក​នយោបាយ​មក​ពី​ជុំវិញ​ពិភពលោក​ ឲ្យ​បាន​ស្គាល់​ពី​ស្នាដៃ​អាំង​សាច់​រោយ​អំបិល​។ ដូច្នេះ​វា​មិនមែន​ជា​រឿង​ចម្លែក​ទេ ​ដែល Nusret មាន​ទ្រព្យសម្បត្តិ​ច្រើន​ និង​ទទួល​បានការ​ចាប់​អារម្មណ៍​ពី​ភាព​ជោគជ័យ​ទាំងអស់​របស់​លោក​ នៅ​ក្នុង​ជាជីព​ជាចុងភៅមួយរូប។

លោកកើតនៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ១៩៨៣ ក្នុង​គ្រួសារ​ជនជាតិ​ Kurdish ដ៏ក្រីក្របំផុត នៃ​ក្រុង Erzurum ប្រទេស​តួកគី ឪពុករបស់គាត់គឺ Faik ដែលជាកម្មករអណ្តូងរ៉ែ ហើយម្តាយ Fatima គឺជាមេផ្ទះ។ គាត់មានបងប្អូន ៣ នាក់គឺ Erman Ugur និង Ozgur។ លោកបាន​ឈប់​រៀន​នៅ​អាយុ ១១ ឆ្នាំ​ ហើយ​ក្លាយ​ជា​កូន​ជាង​កាត់​សាច់ ដើម្បី​ជួយទ្រទ្រង់​ផ្នែក​ហិរញ្ញវត្ថុ​របស់​គ្រួសារ​។​ ពេល​នោះ​ហើយ​ គឺ​ជា​អំឡុង​ពេល​ដែល​លោក​ត្រូវ​បាន​បំផុស​គំនិត ​ឲ្យ​ក្លាយ​ជា​ចុងភៅ។​ នៅក្នុង​ឆ្នាំ ២០០៩ Gokce បាន​ផ្លាស់​ទៅ Buenos Aires ជា​កន្លែង​ដែល​លោក​ធ្វើការ​នៅ​ភោជនីយដ្ឋាន​មួយ ហើយ​បាន​ស្វែងយល់​បន្ថែម​អំពី​ឧស្សាហកម្ម​សាច់។ បន្ទាប់មក​នៅឆ្នាំ ២០១០ នៅអាយុ ២៧ ឆ្នាំ​ លោកបាន​បើក​ហាង​សាច់អាំង Nusr-Et ដំបូង​ នៅ​ក្នុង​សង្កាត់​មួយ នៃ​ទីក្រុង​អ៊ីស្តង់ប៊ុល។

មិន​យូរ​ប៉ុន្មាន​ ពាណិជ្ជករ​ទួកគី​ម្នាក់​ បាន​ញ៉ាំ​អាហារ​នៅ​ភោជនីយដ្ឋានរបស់លោក ហើយ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង និង​បាន​បណ្ដាក់ទុន ​បើក​ទីតាំង​បន្ថែមទៀតជាមួយលោក។ ក្នុង​ឆ្នាំ ២០១៧ កេរ្តិ៍ឈ្មោះ​របស់​ Salt Bae ​បាន​កើន​ឡើង បន្ទាប់​ពី​វីដេអូ​របស់​លោក ​កំពុង​រៀបចំ​អាហារ​ត្រូវ​បាន​បង្ហោះ​នៅ​លើ Instagram និង Twitter នៅក្នុងភោជនីយដ្ឋានផ្ទាល់របស់លោក។

អាកប្បកិរិយា​ប្រកប​ដោយ​ទំនុកចិត្ត និង​វិធី​ដែលលោកប្រោះអំបិលលើអាហារ បានធ្វើ​ឲ្យ​វីដេអូ​នេះ​រីករាល​ដាលពេញបណ្ដាញសង្គមត្រឹមមួយពព្រិចភ្នែក ហើយ​ឈ្មោះ Salt Bae ត្រូវ​បាន​គេដាក់​រហស្សនាមនិងស្គាល់​យ៉ាង​ច្បាស់ ​ដោយសារ​ភាព​ល្បីល្បាញ​តាម​អ៊ីនធឺណិត និង​​ទីតាំង​ដែលលោកបានបើក កាន់​តែ​ច្រើន​នៅ​ជុំវិញ​ពិភពលោក។ គិត​ត្រឹម​ឆ្នាំ ២០២២ ទ្រព្យសម្បត្តិ​សុទ្ធ​របស់​បុរស​វ័យ ៣៩ ឆ្នាំនេះ ត្រូវបានគេប៉ាន់ប្រមាណសរុបគឺ ៤២.៥ លានដុល្លារអាមេរិកឯណោះ។​ គាត់មានរថយន្តប្រណិតៗជាច្រើនដូចជាLamborghini Huracan Performante, Lamborghini Aventador SV, Bentley Continental GT, Mercedes- AMG G63, Lamborghini Urus, និង Rolls Royce Cullinan និងថែមទាំងមានផ្ទះប្រណិតធំៗជាច្រើនផងដែរ។

ទោះយ៉ាងណា ត្បិតថា​ Salt Bae ទទួលបានកេរ្តិ៍ឈ្មោះ​ល្បីល្បាញក៏ពិតមែន តែស្ដេចរោយអំបិលរូបនេះកំពុងត្រូវបាន FIFA ស៊ើបអង្កេតជាបន្ទាន់ បន្ទាប់ពីរូបលោកបានបំពានច្បាប់ FIFA ដោយចូលទៅខាងក្នុងតារាងបាល់ទាត់ដើម្បីអបអរជាមួយ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi នៅវគ្គផ្តាច់ព្រ័ត្រ World Cup 2022៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖FIFA បើកការស៊ើបអង្កេត ក្រោយស្ដេចរោយអំបិល Salt Bae បំពានច្បាប់ចូល ទីលានប្រកួត World Cup

ចុចអាន៖អាវផាយដែល Messi ពាក់លើកពាន World Cup ថ្ងៃមុន ជារង្វាន់ពីឥស្សរជនជាន់ខ្ពស់មួយរូប

The post Salt Bae មានប្រវត្តិបែបណា មុនក្លាយជាស្ដេចរោយអំបិលលើសាច់អាំងខ្ចប់សន្លឹកមាស appeared first on Kampuchea Thmey Daily.

FIFA បើកការស៊ើបអង្កេត ក្រោយស្ដេចរោយអំបិល Salt Bae បំពានច្បាប់ចូល ទីលានប្រកួត World Cup
FIFA បានចាប់ផ្ដើមស៊ើបអង្កេតទ្រង់ទ្រាយធំ​ ក្រោយរូបភាពនិងវីដេអូរបស់មេចុងភៅ​ទួរគី​ដ៏ល្បី Salt Bae បានបំពានច្បាប់​ចូលទៅទីលានប្រកួត World Cup នៅវគ្គផ្តាច់ព្រ័ត្រដើម្បីអបអរជាមួយ​កីឡាករ​អាហ្សង់ទីន។

លោក Nusret Gokce ដែលជាម្ចាស់ភោជនីយដ្ឋានច្រើន​កន្លែងលើពិភពលោក​ និងត្រូវបានគេស្គាល់ថាជា Salt Bae ស្ដេច​រោយ​អំបិល​លើសាច់គោ​អាំង​ខ្ចប់​សន្លឹក​មាស បានបង្ហោះវីដេអូ និងរូបថតនៅលើទំព័រ Instagram របស់គា​ត់ ជាមួយ​នឹងកីឡាករអាហ្សង់ទីន បន្ទាប់ពីពួកគេយកឈ្នះ​បារាំងក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ ខណៈ​មេចុងភៅ​រូបនេះ​ក៏​បាន​ថតរូប​កាន់ពានរង្វាន់ World Cup ផងដែរ។

ជាងនេះទៅទៀត វីដេអូដែលចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ​ក៏បានបង្ហាញពី Salt Bae ចាប់ដៃ​របស់​ខ្សែប្រយុទ្ធ Lionel Messi ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​​ប្រធាន​ក្រុម​អាហ្សង់ទីន។

បើយោង​តាមគេហទំព័ររបស់ FIFA បានបញ្ជាក់ថា ពានរង្វាន់​អាចត្រូវបានប៉ះដោយ​ថ្នាក់ដឹកនាំប្រទេស នៃ​ក្រុមជម្រើសជាតិដែល​ឈ្នះពាន រួមទាំង​អតីត​អ្នកឈ្នះ និង​ប្រមុខរដ្ឋ​ប៉ុណ្ណោះ។

ទោះយ៉ាងណា ស្ថាប័ន​គ្រប់គ្រងបាល់ទាត់ពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់​ពីការពិនិត្យឡើងវិញ FIFA បាន​និង​កំពុង​បង្កើតពីរបៀប​ដែលបុគ្គលនេះ ទទួល​បានសិទ្ធិចូល​ទីលានប្រកួត​មិន​សមរម្យ បន្ទាប់​ពីពិធីបិទ​នៅ​កីឡដ្ឋាន Lusail កាល​ថ្ងៃទី ១៨ ខែធ្នូ វិធានការ​ផ្ទៃក្នុង​សមស្របនឹងត្រូវធ្វើឡើងភ្លាមៗ”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖CNN

ចុចអាន៖អាវផាយដែល Messi ពាក់លើកពាន World Cup ថ្ងៃមុន ជារង្វាន់ពីឥស្សរជនជាន់ខ្ពស់មួយរូប
ចុចអាន៖តើ Antonela Roccuzzo ភរិយារបស់កីឡាករបាល់ទាត់ Messi ជានរណា?

The post FIFA បើកការស៊ើបអង្កេត ក្រោយស្ដេចរោយអំបិល Salt Bae បំពានច្បាប់ចូល ទីលានប្រកួត World Cup appeared first on Kampuchea Thmey Daily.

រិះគន់ផ្អើលវៀតណាម! មន្ត្រីបក្សកុម្មុយនិស្ត ចូលហាង Salt Bae (មានវីដេអូ)
វីដេអូមួយ ដែលបង្ហាញពីមន្ត្រីបក្សកុម្មុយនិស្តម្នាក់ កំពុងញ៉ាំសាច់អាំងស្រោបមាស ដែលបញ្ចុកដោយមេចុងភៅល្បីឈ្មោះ Salt Bae ក្នុងភោជនីយដ្ឋានទីក្រុង ឡុងដ៍ បានទទួលរងការរិះគន់យ៉ាងចាស់ដៃ នៅក្នុងប្រទេសវៀតណាម។

វីដេអូរបស់លោក To Lam រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈវៀតណាម ដែលហាក់ដូចជាពេញចិត្តនឹងសាច់អាំងតម្លៃជិត ២ពាន់ដុល្លារនៅភោជនីយដ្ឋាន Nusr-Et Steakhouse ក្នុងសង្កត់ Knightsbridge នៃទីក្រុងឡុងដ៍ បានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីយប់ថ្ងៃសុក្រទី ៥ ខែវិច្ឆិកា។

ចាប់តាំងពីបើកដំណើរការមក ភោជនីយដ្ឋានដែលដាក់ឈ្មោះតាមមេចុងភៅជនជាតិតួកគី Nusret Gokce ឬត្រូវបានគេស្គាល់ថា Salt Bae បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសពីសំណាក់តារាល្បីៗរួមមាន Beckhams, Leonardo DiCaprio និង Wayne Rooney ជាដើម។

នៅក្នុងវីដេអូនោះ មេចុងភៅជនជាតិតួកគី បានកាត់សាច់អាំងឲ្យលោក Lam ដោយរោយអំបិល រួចយកកាំបិតចាក់សាច់ យកទៅបញ្ចុកមន្ត្រីវៀតណាមរូបនេះ។

វីដេអូ​នេះ​ក៏​បង្ហាញ​ពី​អ្នក​នាំពាក្យ​ក្រសួង​វៀតណាម ​លោក To An Xo អង្គុយ​ក្បែរ​លោក Lam ផងដែរ។

វីដេអូនេះត្រូវបានបង្ហោះនៅលើទំព័រ Tiktok របស់ភោជនីយដ្ឋាន ហើយបានលុបចោលភ្លាមៗកាលពីម្សិលមិញ ប៉ុន្តែបានបង្កភាពល្បីល្បាញរួចទៅហើយនៅវៀតណាម ដែលជាប្រទេស ប្រជាជនរកចំណូលជាមធ្យមបានត្រឹមតែ ១៥០ដុល្លារប៉ុណ្ណោះ ក្នុងមួយខែ។

អ្នក​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ បាន​ថ្កោល​ទោស​លោក Lam ​ចំពោះ​ការ​ទទួល​ទាន​អាហារ​ដ៏​ខ្ជះខ្ជាយ​បែប​នេះ។

អ្នកលេងបណ្តាញសង្គមឈ្មោះ Dang Hoang Luong បានសរសេរថា “មនុស្សរាប់លាននាក់កំពុងរងគ្រោះដោយសារ កូវីដ។ គ្មានវាចានឹងថ្លែង”។

ចំណែក Nguyen Huu Truong បាននិយាយថា “តើគាត់បានលុយពីណា? ប្រាក់​ខែ​ប្រចាំ​ឆ្នាំ​របស់​គាត់​មិន​អាច​ទិញ​អាហារ​នោះ​បាន​ទេ!”។ រីឯ Bui Mang Tung សរសេរ​ថា “លុយ​ពន្ធ​របស់​ខ្ញុំ ​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​សម្រាប់របស់​ប្រណីតៗ​ហើយ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ចង់ស្គាល់ភោជនីយដ្ឋានរបស់​Salt Bae បុរសម្នាក់ស្លុតចិត្ត ពេលគិតលុយ

The post រិះគន់ផ្អើលវៀតណាម! មន្ត្រីបក្សកុម្មុយនិស្ត ចូលហាង Salt Bae (មានវីដេអូ) appeared first on Kampuchea Thmey Daily.

ចង់ស្គាល់ភោជនីយដ្ឋានរបស់​Salt Bae បុរសម្នាក់ស្លុតចិត្ត ពេលគិតលុយ
វិក្កយបត្ររបស់អតិថិជនពីហាងសាច់អាំង Nusr-Et កំពុងបង្កភាពភ្ញាក់ផ្អើលពាសពេញបណ្តាញសង្គម បន្ទាប់ពីបង្ហាញតម្លៃសរុប ១,៨១២.៤០ ផោន (២,៤៣៨ ដុល្លារអាមេរិក) ដោយសាច់អាំងតែមួយចានមានតម្លៃរហូតដល់ទៅ ៨៤៧ ដុល្លារហើយភេសជ្ជៈគោជល់ ៤ កំប៉ុងមានតម្លៃ ៦០ដុល្លារ។

វិក័យបត្រពីភោជនីយដ្ឋានទើបបើកថ្មីរបស់ Salt Bae នៅសង្កាត់ Knightsbridge ក្នុងទីក្រុងឡុងដ៍ ក៏បង្ហាញផងដែរថា តុរបស់អតិថិជនមានគ្នា ៨ នាក់ មានគិតថ្លៃសេវាកម្មជាទឹកប្រាក់ ៣១៧ ដុល្លារបន្ថែមលើការចំណាយរបស់ពួកគេ។

ចំពោះថ្លៃចំណាយផ្សេងទៀតមានដូចជា អតិថិជនបានចំណាយប្រាក់ ១២ដុល្លារសម្រាប់កូឡាកូឡាមួយកែវ, ពោត៤ផ្លែ១៦ដុល្លារ និងសាច់ចៀមមួយចាន ២៦៨ដុល្លារ។

អ្នកលេងបណ្តាញ Twitter បានទទួលស្គាល់ថា តម្លៃនៅលើវិក្កយបត្រនេះ បានធ្វើឲ្យពួកគេខកចិត្តមិនចង់ទៅភោជនីយដ្ឋាននេះទេ ថ្វីបើវាជាភោជនីយដ្ឋានរបស់ចុងភៅល្បីឈ្មោះ Nusret Gokce ឬគេស្គាល់ថា Salt Bae ហើយពួកគេរង់ចាំការបើកសម្ពោធតាំងពីឆ្នាំ ២០១៧មកក៏ដោយ។

អ្នកប្រើប្រាស់បណ្តាញសង្គម Twitter ឈ្មោះ Jamil Amin បានចែករំលែករូបភាពនៃវិក្កយបត្រជាមួយ Caption ថា “៤៤ផោនអង់គ្លេសសម្រាប់ភេសជ្ជៈគោជល់៤កំប៉ុង គួរឲ្យអស់សំណើចណាស់”។

ចាប់តាំងពីពេលនោះមក ការបង្ហោះនេះទទួលបានការចុច Like ជិត ១០,០០០ដង ដោយមានមនុស្សជាច្រើនបានសារភាពថា ពួកគេពិតជាភ្ញាក់ផ្អើលចំពោះតម្លៃដ៏ខ្ពស់ នៅលើបញ្ជីមុខម្ហូប។

មេចុងភៅជនជាតិទួរគីឈ្មោះ Nusret មានអ្នក Follow ជាង ៣៨ លាននាក់នៅលើ Instagram ចាប់តាំងពីគាត់បានបង្កភាពល្បីល្បាញលើបណ្តាញសង្គមក្នុងឆ្នាំ ២០១៧ ដោយសារវិធីធ្វើសាច់របស់គាត់។

បុរសវ័យ ៣៨ ឆ្នាំដែលត្រូវអ្នកគាំទ្រដាក់ឈ្មោះហៅក្រៅថា Salt Bae រូបនេះ បច្ចុប្បន្នមានភោជនីយដ្ឋានចំនួន ១៧ នៅក្នុងសង្វាក់ដ៏ជោគជ័យរបស់គាត់ ហើយបានទាក់ទាញតារាល្បីៗជាច្រើនដូចជា DJ Khaled, Leonardo DiCaprio និង David Beckham ជាដើម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ លាតត្រដាងប្រាក់ខែមេដឹកនាំពិភពលោក ១១រូប អ្នកបានច្រើនជាងគេគឺនៅ អាស៊ីអាគ្នេយ៍

The post ចង់ស្គាល់ភោជនីយដ្ឋានរបស់​Salt Bae បុរសម្នាក់ស្លុតចិត្ត ពេលគិតលុយ appeared first on Kampuchea Thmey Daily.