Shein Archives - Kampuchea Thmey Daily

Shein និង Temu បង្កើនការផ្សព្វផ្សាយនៅអឺរ៉ុប ដោយសារពន្ធ ត្រាំ
ក្រុមហ៊ុនវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Shein និង Temu ​ដែលលក់​ទំនិញចេញពីប្រទេសចិន បានបង្កើនការចំណាយលើការផ្សព្វផ្សាយពាណិជ្ជកម្មឌីជីថលរបស់​ខ្លួន​នៅអឺរ៉ុប​កាលពីខែមេសា ដោយបង្ហាញពីការងាកចេញពីទីផ្សារសហរដ្ឋអាមេរិក ដោយសារតែគោលនយោបាយពន្ធកប់ពពករបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយផ្ដាច់មុខរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

​ទិន្នន័យពីក្រុមហ៊ុនស៊ើបការណ៍ទីផ្សារ Sensor Tower បានបង្ហាញថា ការចំណាយលើការផ្សាយពាណិជ្ជកម្មរបស់ Shein និង Temu បានកើនឡើងច្រើនជាងគេនៅប្រទេសបារាំង និងចក្រភពអង់គ្លេស បើធៀបនឹងបណ្តាប្រទេសនៅអឺរ៉ុបផ្សេងទៀត។

Shein បាន​បង្កើន​ការចំណាយ ៣៥ ភាគរយ នៅ​បារាំង និងចក្រភពអង់គ្លេស ខណៈ Temu  ដែលជាបុត្រសម្ព័ន្តរបស់ក្រុមហ៊ុនចិន ​PDD Group ​បាន​បង្កើនការចំណាយ ៤០ ភាគរយ នៅបារាំង និង ២០ ភាគរយ នៅចក្រភពអង់គ្លេស​។

​ការបង្កើនការផ្សាយពាណិជ្ជកម្មនៅ​អឺរ៉ុប ដែលរួមមាន​បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងចក្រភពអង់គ្លេស ​ធ្វើឡើងចំពេលដែល​ក្រុមហ៊ុនលក់រាយទាំងនេះ ត្រូវប្រឈមមុខនឹង​ពន្ធខ្ពស់របស់ ត្រាំ ជាពិសេសមុខទំនិញមកពីប្រទេសចិន ដោយទម្លាក់ចោលនូវការលើកលែងពន្ធចំពោះមុខទំនិញក្រោម ៨០០ ដុល្លារ។ ​

នាពេលកន្លងមក ការលើកលែង​ពន្ធលើទំនិញថោកៗរបស់អាមេរិក គឺជាកត្តាសំខាន់​ដែលជំរុញនូវភាព​រីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុម Shein និង Temu ​ដែលលក់រ៉ូប​​តម្លៃត្រឹម ១២ ​ដុល្លារ និងគ្រឿងតុបតែងបន្សំត្រឹម ៥ ដុល្លារ ​នៅសហរដ្ឋអាមេរិក។

ក្រុមហ៊ុន​ដែលពឹង​ផ្អែកខ្លាំងលើទំនិញថោកៗពីប្រទេសចិនទាំង២ បានកាត់បន្ថយការផ្សាយពាណិជ្ជកម្មឌីជីថលនៅសហរដ្ឋអាមេរិកកាលពីខែមុន ពោលគឺមុន​ការលុបចោលការលើកលែងពន្ធលើទំនិញថោកៗរបស់អាមេរិក ចូលជាធរមាននៅថ្ងៃទី ២ ឧសភា​។ ជាធម្មតា ការផ្សាយពាណិជ្ជកម្មឌីជីថលរាប់បញ្ជូលទាំងការផ្សាយនៅលើ Facebook, Instagram, TikTok, Snap, X និង YouTube៕

The post Shein និង Temu បង្កើនការផ្សព្វផ្សាយនៅអឺរ៉ុប ដោយសារពន្ធ ត្រាំ appeared first on Kampuchea Thmey Daily.

​អាជ្ញាធរកូរ៉េ​រកឃើញផលិតផល​ម៉ាកល្បីៗ​​របស់​​ចិនផ្ទុក​​​សារធាតុគីមីលើស​កម្រិត​​​​
អាជ្ញាធរក្រុងសេអ៊ូល បានឲ្យដឹងថា គ្រឿងសម្ភារៈ​ប្រើប្រាស់​សម្រាប់ស្ត្រីលក់ដោយក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ពេញនិយមមួយចំនួនរបស់ពិភពលោកមានផ្ទុកសារធាតុពុល លើសពីកម្រិតដែលអាចទទួលយកបានក្នុងនោះមានម៉ាកយីហោ Shein និង Temu។

(រូបភាព៖ Asia Market)

នៅក្នុងការត្រួតពិនិត្យថ្មីៗបំផុត ផលិតផលចំនួន​១៤៤ប្រភេទ​​ស្ថិតនៅ​ក្រោម​​ម៉ាកយីហោ Shein, AliExpress និង Temu ត្រូវបាន​ត្រួតពិនិត្យ​សាក​ល្បង​​ ហើយផលិតផលជាច្រើន​ស្ថិតក្រោម​ម៉ាកយីហោ​នោះ​មិនបានបំពេញតាមស្តង់ដារសុវត្ថិភាពទេ ដោយស្បែកជើងពី Shein ត្រូវបានរកឃើញថា មានផ្ទុកសារធាតុ phthalates ខ្ពស់។ phthalates​ជាសារធាតុគីមីដែលប្រើដើម្បីធ្វើឱ្យប្លាស្ទិក​មានភាពបត់បែនជាងមុន ដោយ​ស្បែក​ជើង​មួយគូមានសារធាតុនេះដល់ទៅ ២២៩​ដងលើសពីការកំណត់ច្បាប់។

មន្ត្រីម្នាក់មកពីក្រុមសុខភាពបរិស្ថានរបស់ទីក្រុងសេអ៊ូល បានប្រាប់ AFP ថា៖​«ថ្នាំ​ប្លាស្ទិក Phthalate ប៉ះពាល់ដល់មុខងារបន្តពូជដូចជាការកាត់បន្ថយចំនួនមេជីវិតឈ្មោល ហើយអាចបណ្តាលឱ្យគ្មានកូនឬកូនកើតមិនគ្រប់ខែ»។ ជាមួយគ្នានេះ​សារធាតុគីមីមួយប្រភេទនេះត្រូវបានចាត់ថ្នាក់ជាសារធាតុបង្កជំងឺមហារីកលើមនុស្សដោយវិទ្យាស្ថានមហារីកអន្តរជាតិ ដូច្នេះត្រូវតែមានការយកចិត្តទុកដាក់ពិសេសដើម្បីជៀសវាងការប៉ះពាល់រយៈពេលយូរជាមួយរាងកាយមនុស្ស។

(រូបភាព៖ Bloomberg)

លើសពីនេះសារធាតុ Formaldehyde ដែលជាសារធាតុគីមីដែលប្រើជាទូទៅក្នុងផលិតផលសាងសង់គេហដ្ឋាន ត្រូវបានរកឃើញនៅក្នុងមួករបស់ Shein នៅកម្រិតមួយដែលមិនអាចអនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​។ ដបថ្នាំលាបក្រចកពីរដបពី Shein ត្រូវបានគេរកឃើញថាមានសារធាតុ Dioxane ដែលជាសារធាតុបង្កជំងឺមហារីកដល់មនុស្សដែលអាចបង្កឱ្យមានការពុលថ្លើមក្នុងកម្រិតលើសពី ៣,៦ ដងនៃកម្រិតដែលបានអនុញ្ញាត និងកំហាប់មេតាណុល ១,៤ ដងលើសពីកម្រិតដែលអាចទទួលយកបាន។

ទោះយ៉ាងណា តំណាង​​ក្រុមហ៊ុន Shein បានប្រាប់ AFP ថាពួកគេ «ធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារពិនិត្យអន្តរជាតិដើម្បីអនុវត្តការធ្វើតេស្តគំរូដោយផ្អែកលើហានិភ័យដើម្បីធានាថាផលិតផលដែលផ្តល់ដោយអ្នកផ្គត់ផ្គង់បំពេញតាមស្តង់ដារសុវត្ថិភាពផលិតផលរបស់ Shein» ។

ក្រៅពីម៉ាកផលិតផល Shein អាជ្ញាធរ​ក្រុង​សេអ៊ូល​ក៏បាន​រក​ឃើញ​ថា ស្បែក​ជើង​ពី​ក្រុមហ៊ុន​ Temu មាន​ផ្ទុក​សារធាតុ​សំណ​ក្ក្នុង​កម្រិត​ច្រើន​ជាង១១ដង​នៃ​ការ​កំណត់​ដែល​អនុញ្ញាត។ តំណាង​ក្រុមហ៊ុន Temu មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​អត្ថាធិប្បាយ​របស់ AFPទេ ខណៈមន្ត្រី​ក្រុង​សេអ៊ូល​បាន​ស្នើ​សុំ​ឱ្យ​ដក​ផលិតផល​ចេញ​ពី​ការ​លក់​នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល ហើយរដ្ឋាភិបាលក្រុងសេអ៊ូលនឹងបន្តធ្វើតេស្ដសុវត្ថិភាពជាប្រចាំ និងបង្ហាញលទ្ធផល។

(រូបភាព៖ Getty)

គួរបញ្ជាក់ថាក្រុមហ៊ុនយក្សរបស់ចិន រួមមាន Shein, Temu និង AliExpress ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅជុំវិញពិភពលោកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយផ្តល់ជូននូវជម្រើសដ៏ច្រើននៃសម្លៀកបំពាក់ និងគ្រឿងប្រើប្រាស់ទាន់សម័យក្នុងតម្លៃទាបគួរឱ្យភ្ញាក់ផ្អើល។

ការកើនឡើងយ៉ាងគំហុកបាននាំឱ្យមានការបង្កើនការត្រួតពិនិត្យលើការអនុវត្តអាជីវកម្ម និងស្តង់ដារសុវត្ថិភាពរបស់ពួកគេ រួមទាំងនៅក្នុងសហភាពអឺរ៉ុប និងកូរ៉េខាងត្បូង ដែលមន្ត្រីទីក្រុងសេអ៊ូលបានធ្វើការត្រួតពិនិត្យប្រចាំសប្តាហ៍នៃទំនិញដែលលក់តាមអនឡាញលើម៉ាកយីហោពេញនិយម។

កាលពីខែមេសា សហភាពអឺរ៉ុបបានបន្ថែម Shein ទៅក្នុងបញ្ជីក្រុមហ៊ុនឌីជីថលរបស់ខ្លួនដែលមានទំហំធំល្មមដើម្បីស្ថិតនៅក្រោមច្បាប់សុវត្ថិភាពដ៏តឹងរ៉ឹង រួមទាំងវិធានការការពារអតិថិជនពីផលិតផលដែលមិនមានសុវត្ថិភាព ជាពិសេសក្រុមហ៊ុនដែលអាចបង្កគ្រោះថ្នាក់ដល់អនីតិជន។ Shein និង Temu បានដាក់​លក់​តាម​ពាណិជ្ជ​កម្ម​​អេឡិច​ត្រនិក(e-commerce) របស់ចិន titan Alibaba ក្នុងការប្រជែងនឹង Amazon ជាពិសេសតាមរយៈការធ្វើទីផ្សារក្នុងសហរដ្ឋអាមេរិក៕

(រូបភាព៖ Evening Standard)

អត្ថបទ៖ ប៊ុន សុភាព

The post ​អាជ្ញាធរកូរ៉េ​រកឃើញផលិតផល​ម៉ាកល្បីៗ​​របស់​​ចិនផ្ទុក​​​សារធាតុគីមីលើស​កម្រិត​​​​ appeared first on Kampuchea Thmey Daily.