Taeil Archives - Kampuchea Thmey Daily

តុលាការកាត់ទោស Taeil អតីតក្រុម NCT ចំនួន ៣ឆ្នាំកន្លះ ពីបទរំលោភ និងហិង្សា
យោងតាមការចុះផ្សាយពីភ្នាក់ងារកម្សន្ត allkpop ​នៅថ្ងៃទី ១០ ខែកក្កដា វេលាម៉ោង២ រសៀលនេះ ផ្នែកព្រហ្មទណ្ឌទី២៦ នៃតុលាការក្រុងសេអ៊ូលកណ្តាលបានកាត់ទោសអតីតសមាជិក NCT គឺតារាចម្រៀងប្រុស Taeil  ក៏ដូចជាចុងចោទ២ នាក់ផ្សេងទៀត ឲ្យជាប់គុក ៣ ឆ្នាំ ៦ ខែ។

Taeil អតីតសមាជិក NCT(រូបភាព៖ Allkpop)

តុលាការក៏បានបញ្ជាឲ្យជនជាប់ចោទបញ្ចប់កម្មវិធីអប់រំ រយៈពេល ៤០ ម៉ោង ពាក់ព័ន្ធនឹងអំពើហិង្សាផ្លូវភេទ និងចុះឈ្មោះជនជាប់ចោទទាំង ៣ នាក់ជាជនល្មើសផ្លូវភេទនៅក្នុងសង្កាត់លំនៅដ្ឋានរបស់ពួកគេ។ បុគ្គលទាំងនេះក៏នឹងត្រូវហាមប្រាមពីការងារវិជ្ជាជីវៈក្នុងវិស័យការងារទាក់ទងនឹងកុមារ និងយុវជនសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ។

កន្លង​មក Taeil និង​បក្ខពួក​២​នាក់​ផ្សេង​ទៀត ​ត្រូវ​បាន​កាត់​ទោស​ពី​បទ​បង្ក​របួស​ស្នាម​ធ្ងន់ធ្ងរ។ ក្នុងអំឡុងពេលសវនាការ ជនជាប់ចោទទាំង៣នាក់បានសារភាពថា ខ្លួនពិតជាបានរំលោភនារីរងគ្រោះមានសញ្ជាតិចិន ខណៈដែលនាងស្រវឹងស្រាមួយរយៈកាលពីខែមិថុនាឆ្នាំមុន។

មិនតែប៉ុណ្ណោះ នៅក្នុងសេចក្តីសម្រេចដំបូងនេះ តុលាការក្រុងសេអ៊ូលកណ្តាលក៏បានចេញដីកាចាប់ខ្លួន Taeil និងជនជាប់ចោទ ២ នាក់ផ្សេងទៀតដោយកត់សម្គាល់ថា មានការព្រួយបារម្ភអំពីការហោះហើរ ខណៈដែលចុងចោទនឹងទទួលការកាត់ទោសដាក់ពន្ធនាគារ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Seungri ត្រូវគេប្រទះឃើញ ជួបជាមួយឈ្មួញគ្រីបតូ យ៉ាងចម្លែក

The post តុលាការកាត់ទោស Taeil អតីតក្រុម NCT ចំនួន ៣ឆ្នាំកន្លះ ពីបទរំលោភ និងហិង្សា appeared first on Kampuchea Thmey Daily.

Taeil អតីតក្រុម NCT នឹងបង្ហាញខ្លួននៅតុលាការ ក្រោមការចោទប្រកាន់​រំលោភ​សេពសន្ថវៈ​​
យោងតាមសារព័ត៌មាន Star News ការកាត់ក្តីលើកដំបូងរបស់អតីតសមាជិក NCT គឺតារាចម្រៀង Taeil នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែឧសភា នៅតុលាការព្រហ្មទណ្ឌលេខ ២៦ តុលាការក្រុងសេអ៊ូលកណ្តាល។ លោក​រងការចោទ​ប្រកាន់​ក្រោម​ច្បាប់​កាលៈទេសៈ​ពិសេស​ទាក់​ទង​នឹង​ការ​ផ្ដន្ទាទោស​បទ​ល្មើស​ផ្លូវ​ភេទ​ជាមួយ​នឹងការ​រំលោភ​សេពសន្ថវៈ​​ធ្ងន់ធ្ងរ។

តារាប្រុសវ័យ៣០ឆ្នាំ គឺជាជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យបីនាក់ ដែលត្រូវបានចោទប្រកាន់ដោយគ្មានការឃុំខ្លួនកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មស្ត្រី និងកុមារនៃការិយាល័យរដ្ឋអាជ្ញាកណ្តាលទីក្រុងសេអ៊ូល។ យ៉ាងណា អត្តសញ្ញាណ​ជន​សង្ស័យ​ពីរ​នាក់​ទៀត​ មិន​ត្រូវ​បាន​គេ​បញ្ចេញ​ទេ​។

ឧប្បត្តិហេតុនេះ បានចាប់ផ្តើមនៅថ្ងៃទី ១៣ ខែមិថុនាឆ្នាំ ២០២៤ នៅពេលដែលស្ត្រីពេញវ័យ (ហៅ A) បានចោទប្រកាន់ Taeil ពីបទរំលោភផ្លូវភេទ។ បន្ទាប់មកប៉ូលិស Banpo បានបើកការស៊ើបអង្កេត ហើយកោះហៅតារាប្រុស មកសាកសួរនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំដដែល។ នៅចុងខែកុម្ភៈ ឆ្នាំ ២០២៥ គាត់ត្រូវបានចោទប្រកាន់ជាផ្លូវការ ហើយសំណុំរឿងនេះត្រូវបានបញ្ជូនទៅតុលាការ។

ប៉ូលិសបានស្នើសុំដីកាចាប់ខ្លួនជនសង្ស័យទាំង៣នាក់ ប៉ុន្តែតុលាការបានច្រានចោលពួកគេ ដោយសារតែជនសង្ស័យបានសារភាពថា ខ្លួនបានប្រព្រឹត្ត និងមិនមានសញ្ញានៃការរត់គេចខ្លួន។ ទោះបីជាគាត់មិនត្រូវបានឃុំខ្លួនក៏ដោយ ប៉ុន្តែការដែល Taeil នាមជាតារា K-pop ដ៏ល្បីល្បាញមួយរូប ត្រូវកាត់ទោសពីបទចោទប្រកាន់ធ្ងន់ធ្ងរ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងខឹងសម្បារយ៉ាងខ្លាំង។

ក្រោយមក លទ្ធផលផ្លូវច្បាប់ និងជាសាធារណៈនៃឧប្បត្តិហេតុនេះនាំឲ្យអតីតសមាជិក NCT ត្រូវដកចេញពីសកម្មភាពសិល្បៈ។ នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ ក្រុមហ៊ុនគ្រប់គ្រង SM Entertainment បានប្រកាសជាផ្លូវការ អំពីការបញ្ចប់កិច្ចសន្យាផ្តាច់មុខជាមួយ Taeil ថា តារាប្រុសបច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេតព្រហ្មទណ្ឌដោយព្រះរាជអាជ្ញា។ ដោយផ្អែកលើការព្រមព្រៀងគ្នាទៅវិញទៅមក និងផ្អែកលើការបាត់បង់ការជឿទុកចិត្ត យើងបានសម្រេចចិត្តបញ្ចប់កិច្ចសន្យានៅថ្ងៃទី ១៥ ខែតុលា។

គួរបញ្ចាក់ដែរថា Taeil បាន​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​ឆ្នាំ ២០១៦ ក្នុង​នាម​ជា​សមាជិក​ក្រុម​ចម្រៀង​ប្រុស NCT ក្រោម​ផលិតកម្ម SM Entertainment។ ក្នុងអំឡុងពេលអាជីពរបស់គាត់គាត់បានសកម្មនៅក្នុងក្រុមរង NCT 127 និង NCT U ដែលត្រូវបានគេស្គាល់ថា សម្រាប់សម្លេងដ៏មានឥទ្ធិពលរបស់គាត់និងរូបភាពសាធារណៈស្អាតផូផង់។ ទោះជាយ៉ាងណាក៏ដោយ រឿងអាស្រូវនេះបានបញ្ចប់អាជីពរបស់គាត់នៅក្នុងក្រុម K-pop ដ៏ពេញនិយមបំផុតមួយនាពេលបច្ចុប្បន្ននេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ភ្នែករបស់តួអង្គ យ៉ាងគួរ ជំនាន់ឆ្នាំ៩៥ វិះនឹងពិការ បើព្យាបាលមិនទាន់ពេល

The post Taeil អតីតក្រុម NCT នឹងបង្ហាញខ្លួននៅតុលាការ ក្រោមការចោទប្រកាន់​រំលោភ​សេពសន្ថវៈ​​ appeared first on Kampuchea Thmey Daily.

Taeil អតីតក្រុម NCT អាចជាប់គុកមួយជីវិត ពីបទរំលោភបូកលើស្រ្តីម្នាក់
កាលពីថ្ងៃទី ០៧ ខែតុលាថា កាសែត Chosun Ilbo បានរាយការណ៍ថា ភ្នាក់ងារស៊ើបអង្កេតទើបតែដឹងបន្ថែមអំពីករណីផ្លូវភេទរបស់តារាចម្រៀងប្រុស Taeil (អតីតសមាជិក NCT) ។ ដូច្នោះ លោកនិងអ្នកសមគំនិតពីរនាក់ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈក្នុងកម្រិតមួយធ្ងន់ធ្ងរលើនារីម្នាក់។

ពួកគេ​បាន​ចាប់រំលោភ​ក្មេងស្រី​ម្នាក់​ បន្ទាប់ពីជនរងគ្រោះស្រវឹងស្រាជោគជាំនិង​សន្លប់​មិនដឹងខ្លួន។ គួរកត់សម្គាល់ថា យោងតាមច្បាប់របស់ប្រទេសកូរ៉េ ឧក្រិដ្ឋកម្មនៃការចាប់រំលោភពិសេសត្រូវបានបង្កើតឡើងនៅពេលដែលបុគ្គលដែលមានអាវុធបង្ខំជនរងគ្រោះ ឬមនុស្ស ២នាក់ ឬច្រើននាក់ប្រព្រឹត្តិអំពើរំលោភផ្លូវភេទ ឬការរំលោភបំពានរួមគ្នា។ ប្រសិន​បើ​ការ​ចោទ​ប្រកាន់​ត្រូវ​បាន​តុលាការ​បញ្ជាក់​ នោះចុង​ចោទ​នឹង​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៧ ឆ្នាំ ឬ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ យ៉ាងណា បច្ចុប្បន្ននេះ ប៉ូលិសមិនទាន់បានប្រកាសពីព័ត៌មានលម្អិតនៃអំពើដែល Taeil និងបក្ខពួកពីរនាក់របស់គាត់ប្រព្រិត្តនូវនៅឡើយទេ។

ក្រោយ​ពី​មាន​ការ​ប្រកាស​ចេញ​ពី​អាជ្ញាធរ សារព័ត៌មាន​បាន​ទាក់ទង​ទៅផលិតកម្ម SM Entertainment។ ប៉ុន្តែ​ក្រុម​កម្សាន្ត​មួយ​នេះ​បាន​ចៀសវាង និង​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​បូក​របស់ Taeil។ SM គ្រាន់តែនិយាយយ៉ាងខ្លីថា “វាពិបាកក្នុងការធ្វើសេចក្តីថ្លែងការណ៍មួយ ពីព្រោះឧប្បត្តិហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលិស។

ទោះយ៉ាងណានេះក្ដី កាលពីថ្ងៃ២៨ ខែសីហា ផលិតកម្ម SM បានប្រកាសថា Taeil ត្រូវបានបណ្តេញចេញពី NCT ដោយសារតែតារាប្រុសរូបនេះត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មផ្លូវភេទ។ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ សីហា ប៉ូលិស​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ករណី​រួម​ភេទ​របស់ Taeil នៅ​លើ​កញ្ចក់​ទូរទស្សន៍ KBS ។ យោង​តាម​ស្ថានីយ​ប៉ូលិស Bangbae នៃទីក្រុង​សេអ៊ូល  តារាចម្រៀងប្រុសរូបនេះត្រូវ​បាន​គេ​ចោទ​ប្រកាន់​និង​ទទួល​បាន​ការ​ស៊ើប​អង្កេត​ពី​បទ​ឧក្រិដ្ឋកម្ម​ផ្លូវ​ភេទ​ក្នុង​ខែ​មិថុនា ជន​រង​គ្រោះ​ក្នុង​ករណី​នេះ​ជា​ស្ត្រី​ពេញ​វ័យម្នាក់។ អាជ្ញាធរ​ក៏​បាន​បញ្ជាក់​ដែរ​ថា ក្រៅ​ពី Taeil មិន​មាន​តារា​ល្បី​ណា​ម្នាក់​ពាក់ព័ន្ធ​នឹង​ឧបទ្ទវហេតុ​នេះ​ទេ។ ព័ត៌មានលម្អិតដូចជាការចោទប្រកាន់ជាក់លាក់ ឬពេលវេលានៃឧប្បត្តិហេតុមិនត្រូវបានចែករំលែកបន្ថែមដោយប៉ូលិស ឬប្រព័ន្ធផ្សព្វផ្សាយកូរ៉េទេ។

លើសពីនេះ អ្នកលេងអ៊ីនធឺណេតក៏បានរកឃើញការចោទប្រកាន់ដែលជនរងគ្រោះបានធ្វើឡើងនៅលើបណ្តាញសង្គមផងដែរ។ ជន​រង​គ្រោះ​បាន​និយាយ​ថា Taeil បាន​លួច​ចូល​ទូរស័ព្ទ​របស់​នាងដើម្បី​បង្កើត​ឧបករណ៍​ថត​សំឡេង​សម្ងាត់​រយៈពេល​៦​ឆ្នាំ​មក​ហើយ ។ ជនរងគ្រោះបានរាយការណ៍តាមរយៈ Instagram កាលពីខែមិថុនាឆ្នាំនេះ ប៉ុន្តែនៅពេលនោះ ការបង្ហោះរបស់ក្មេងស្រីនេះមិនទទួលបានការចាប់អារម្មណ៍ច្រើនទេ។

គួរបញ្ចាក់ថា Taeil កើតក្នុងឆ្នាំ ១៩៩៤ បង្ហាញខ្លួនដំបូងជាមួយ NCT ក្នុងឆ្នាំ២០១៦ ។ នៅក្នុងក្រុម Taeil គឺជាបងប្រុសច្បង ហើយទទួលតួនាទីជាអ្នកចំរៀងសំខាន់ម្នាក់ផងដែរ។ តារាប្រុសធ្វើការនៅក្នុងក្រុមរងរបស់ NCT គឺ NCT 127 និង NCT U. ក្នុងខែសីហា ឆ្នាំ ២០២៣ ក្រោយមកបានបញ្ឈប់សកម្មភាពរបស់ខ្លួនជាបណ្តោះអាសន្ន ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ មក​ដល់​ពេល​នេះ លោក​ទើប​តែ​មាន​សកម្មភាព​ឡើង​វិញ​ពេល​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ​ផ្ទុះ​ឡើង។ ក្នុងអំឡុងពេល ៨ ឆ្នាំលើអាជីពសិល្បៈ Taeil ត្រូវគេស្គាល់យ៉ាងច្បាស់តាមរយៈសម្លេងដ៏ធំគ្រលរនិងរូបភាពនៃបងប្រុសច្បងដ៏ទន់ភ្លន់និងកក់ក្តៅក្នុងក្រុម ហើយមិនដែលមានរឿងអាស្រូវណាមួយឡើយ។ ហេតុដូច្នេះហើយ បានជាគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឮថា តារាចម្រៀងប្រុសវ័យ៣០ឆ្នាំ ជាប់ពាក់ព័ន្ធបទឧក្រិដ្ឋផ្លូវភេទធ្ងន់ធ្ងរបែបនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Park Seo Joon ប្រាប់ថា ការសម្ដែងភាពយន្តធ្វើឲ្យលោកមានទំនុកចិត្ត និងក្លាហាន

The post Taeil អតីតក្រុម NCT អាចជាប់គុកមួយជីវិត ពីបទរំលោភបូកលើស្រ្តីម្នាក់ appeared first on Kampuchea Thmey Daily.