Takeru Segawa Archives - Kampuchea Thmey Daily

Takeru រកបានជិតលានដុល្លារ ក្រោយផ្តួល Rodtang ឱ្យសន្លប់យប់មិញ
អ្នកប្រដាល់ឃីកបុកស៊ីង ជប៉ុន Takeru Segawa ត្រូវបានគេប៉ាន់ប្រមាណរកបានប្រាក់ចំណូលពីតម្លៃខ្លួន និងប្រាក់ឧបត្ថម្ភលើកទឹកចិត្តបន្ថែម ជិតលានដុល្លារអាមេរិក ក្រោយផ្តួលអ្នកប្រដាល់ ថៃ Rodtang Jitmuangnon ឱ្យសន្លប់នៅសង្វៀន ONE SAMURAI 1 កាលពីយប់ថ្ងៃ ពុធ ទី ២៩ ខែ មេសា ឆ្នាំ ២០២៦។

Takeru បានបង្ហាញថ្វីដៃ​យ៉ាងអស្ចារ្យ រហូតសងសឹកលើ Rodtang បានសម្រេច ដែលបានផ្តួលខ្លួនឱ្យសន្លប់ទឹកទី ១ កាលពីខែ មីនា ឆ្នាំ ២០២៥។ សម្រាប់ការប្រកួតយប់មិញនេះ អ្នកប្រដាល់ ជប៉ុន វ័យ ៣៤ ឆ្នាំ បានគ្រប់គ្រងស្ថានភាពយ៉ាងល្អ រហូតឆក់ឱកាសប្រើកណ្តាប់ដៃធ្ងន់ៗផ្តួលឱ្យ Rodtang សន្លប់នៅទឹកទី ៥។

ក្រោយជ័យជម្នះដ៏ធំធេងនេះ Takeru ដណ្តើមបានខ្សែក្រវាត់ពិភពលោក ONE Championship មួយខ្សែ និងប្រាក់លើកទឹកចិត្តបន្ថែមចំនួន ១០ ម៉ឺនដុល្លារអាមេរិក។ ជាមួយគ្នានេះ កីឡាករក៏បានបានប្រកាសផងដែរ ថា នេះជាការប្រកួតប្រកួតចុងក្រោយរបស់ខ្លួន ដោយរូបគេសម្រេចព្យួរហ្គង់ពីអាជីពកីឡាករឃីកបុកស៊ីងហើយ។ កីឡាករបានបញ្ចប់អាជីព ដោយឆ្លងកាត់ការប្រកួតចំនួន ៥១ លើក ឈ្នះ ៤៦ និងចាញ់ ៥ លើក។

ងាកមកចាប់អារម្មណ៍ជាមួយចំណូលរបស់ Takeru សម្រាប់ការប្រកួតចុង​ក្រោយ​នេះ​ គឺមិនទាន់មានការបញ្ចេញផ្លូវការនោះទេ ប៉ុន្តែយោងតាមព័ត៌មានច្បាស់ការកន្លងមកអំពីតម្លៃខ្លួនរបស់ Takeru គឺរូបគេរកបាន ៧៥ ម៉ឺនដុល្លារអាមេរិក ក្នុងមួយប្រកួត។

ដោយឡែកការប្រកួតយប់មិញនេះ កីឡាករ ជប៉ុន ទទួលបានប្រាក់លើកទឹកចិត្តពីការឈ្នះសន្លប់ ១០ ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត។ ដូច្នេះ សរុបមួយប្រកួតនេះ Takeru រកបានចំណូលពីតម្លៃខ្លួន បូកជាមួយប្រាក់លើកទឹកចិត្តបន្ថែម ចំនួន ៨៥ ម៉ឺនដុល្លារអាមេរិក។

គួរបញ្ជាក់ ថា ប្រាក់ចំណូលរបស់កីឡាករខាងលើ គឺគិតតែតម្លៃខ្លួន និងប្រាក់លើកទឹកចិត្តបន្ថែមប៉ុណ្ណោះ ពោលគឺមិនបានរាប់បញ្ចូលអំពីប្រាក់ឧបត្ថម្ភផ្សេងៗទៀតឡើយ។

ដូច្នេះ ប្រសិនបើគិតអំពីប្រាក់ឧបត្ថម្ភពីម្ចាស់ឧបត្ថម្ភផ្សេងទៀត កីឡាករអាចរកបានច្រើនជាងនេះ រហូតដល់ខ្ទង់លានដុល្លារអាមេរិក។ ជាក់ស្តែង អំឡុងពេលរូបគេចាញ់ Rodatang កាលពីឆ្នាំ ២០២៥ គឺរកបានរហូតដល់ ១.២ លានដុល្លារអាមេរិកឯណោះ៕

អត្ថបទ៖ សេម កុសល

The post Takeru រកបានជិតលានដុល្លារ ក្រោយផ្តួល Rodtang ឱ្យសន្លប់យប់មិញ appeared first on Kampuchea Thmey Daily.

Takeru ជាក្មេងត្រូវបណ្តេញចេញពីសាលា ប្រែ​ជីវិត​ក្លាយ​ជា​កំពូល​​កីឡាករ​មានទ្រព្យខ្ទង់លានដុល្លារ
កីឡាករ​ឃីគ​បុក​ស៊ីងដ៏ល្បីឈ្មោះរបស់ ​ជប៉ុន កីឡាករ Takeru Segawa ធ្លាប់ត្រូវ​បាន​សាលា​វិទ្យាល័យបណ្តេញចេញ ដោយសាររូបគេបង្កររឿងនៅទីនោះ ចុងក្រោយបែរ​ជាមកជោគជ័យក្នុងអាជីពជាកីឡាករឃីគបុកស៊ីង រហូតបច្ចុប្បន្នមានទ្រព្យសម្បត្តិខ្ទង់លានដុល្លារអាមេរិក។

កីឡាករ Takeru Segawa

Takeru ជាមនុស្សមាននិស្ស័យជាមួយកីឡាប្រយុទ្ធតាំងពីក្មេង ដោយសារឪពុករបស់គេជាកីឡាករចំបាប់អាជីព។ ទោះបីជាយ៉ាងណា រូបគេមិនចាប់អារម្មណ៍ជាមួយកីឡាចំបាប់ទេ ប៉ុន្តែបែរ​ជាចូលចិត្តកីឡាឃីគបុកស៊ីងជំនួសវិញ។ ពេលនោះ រូបគេមានក្តីស្រមៃដ៏ធំមួយ គឺចង់ក្លាយជាកីឡាករឃីគបុកស៊ីងដ៏ល្បីម្នាក់នៅសង្វៀនលំដាប់​ពិភព​លោក K-1។

អំឡុងពេលរៀននៅថ្នាក់ទី ២ ដោយសារស្រឡាញ់កីឡាឃីគបុកស៊ីងនេះ Takeru ក៏មានឱកាសបានហ្វឹកហាត់កីឡានេះបន្តិចបន្តួច និងបានហ្វឹកហាត់កីឡាការ៉ាតេផងដែរ។ លុះឈានចូលដល់ថ្នាក់វិទ្យាល័យ Takeru ស្រាប់តែបានប្រែចិត្តលែងចង់ក្លាយជាកីឡាករឃីគបុកស៊ីងវិញ ដោយសាររូបគេគិតថាកីឡានេះគ្មានអនាគត ហើយក៏បានរៀនជំនាញអ្នកមើលថែទាំកុមារ ដើម្បីចាប់យកអាជីពនេះ មកចិញ្ចឹមជីវិតខ្លួនឯងនៅពេលអនាគត។

Takeru រៀនបានតែ ៣ ខែប៉ុណ្ណោះ ក៏ត្រូវបានគ្រូបណ្តេញចេញពីសាលា ដោយសាររូបគេបានបង្ក​រឿងនៅសាលា បន្ទាប់ពីសេពគប់មិត្តភក្តិមិនល្អ។ ទីបំផុត បំណងប្រាថ្នាចង់ចាប់អាជីពជាអ្នកមើលថែទាំកុមារក៏ត្រូវបានរលាយ។ យ៉ាងណា ចំណុចនេះបានក្លាយជារឿងវិជ្ជមានវិញនៅក្នុងខ្សែជីវិតរបស់គេ ដោយសារ វាបានក្លាយជាចំណុចចាប់ផ្តើម​ថ្មី  ធ្វើឱ្យគេរកឃើញខ្លួនឯងពិតប្រាកដ តាមរយៈការចាប់អាជីពជាកីឡាករឃីគបុកស៊ីង។

កីឡាករ Takeru Segawa

បច្ចុប្បន្ន Takeru ត្រូវបានគេចាត់ទុកជាកីឡាករឃីគបុកស៊ីងលំដាប់កំពូលម្នាក់នៅក្នុងប្រទេស ជប៉ុន ជាមួយនឹងគូប្រជែងរបស់គេកីឡាករ Tenshin Nasukawa។ Takeru មានសមិទ្ធផលជាច្រើនដូចជាខ្សែក្រវាត់ K-1 World GP Super Featherweight World Grand Prix, K-1 Super Featherweight Championship, ISKA K-1 World Lightweight Championship ទម្ងន់ ៦១ គីឡូក្រាម និង KGP K-1 World Lightweight Championship ទម្ងន់ ៦១ គីឡូក្រាម។

កំណត់ត្រាដ៏ពិសេសមួយទៀត គឺកីឡាករធ្លាប់ប្រកួតមិនចាញ់សោះរយៈពេល ១០ ឆ្នាំ ពីឆ្នាំ ២០១២ ដល់ ២០២២។ Takeru បច្ចុប្បន្នមានកំណត់ត្រាប្រកួតអាជីពសរុបចំនួន ៥០ ដង ឈ្នះ ៤៥ ដង (ផ្តួលដៃគូឱ្យសន្លប់ ២៧ ដង) ចាញ់ ៥ ដង និងមិន​ធ្លាប់ស្មើ។

ក្រៅពីការទទួលបានសមិទ្ធផលជាច្រើន ក្នុងអាជីពកីឡាឃីគបុកស៊ីង បច្ចុប្បន្ន Takeru ក៏ជាកីឡាករ ដែលមានទ្រព្យសម្បត្តិច្រើនបំផុតម្នាក់នៅ ជប៉ុន ផងដែរ។ តាមការវាយតម្លៃរបស់សារព័ត៌មាន Sportskeeda បានឱ្យដឹងថា កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិចន្លោះពី ១ ទៅ ២ លានដុល្លារអាមេរិក៕

កីឡាករ Takeru Segawa

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ ONE & Sportskeeda

The post Takeru ជាក្មេងត្រូវបណ្តេញចេញពីសាលា ប្រែ​ជីវិត​ក្លាយ​ជា​កំពូល​​កីឡាករ​មានទ្រព្យខ្ទង់លានដុល្លារ appeared first on Kampuchea Thmey Daily.

ជើងខ្លាំងជប៉ុន Takeru ត្រៀមឡើងសង្វៀន ONE វិញ​ប៉ះកីឡាករ​ថៃ​ទៀត​
កីឡាករជើងខ្លាំងជប៉ុន Takeru Segawa នឹង​ឡើងសង្វៀន នៅថ្ងៃទី២៧ ខែកញ្ញា​ខាង​មុខ​នេះ​ដោយ​ត្រូវ​​ជួប​កីឡាករ័យក្មេងថៃ Black Panther ក្នុងកម្មវិធី ONE Friday Fight 81 ។

បន្ទាប់ពីចាញ់កីឡាករថៃ​ Superlek នៅ​សង្វៀន ONE កីឡាករជប៉ុន​ Takeru វ័យ៣៣ឆ្នាំត្រូវបានកំណត់ឲ្យជួប​កីឡាករថៃ Black Panther Venum។ កីឡាករ​ជប៉ុន​រូប​នេះ​ជាអ្នកប្រដាល់លំដាប់កំពូល​ម្នាក់​ក្នុងរយៈពេល​ជា​ច្រើន​ឆ្នាំ​​ហើយ​ក្នុងពិភព​ប្រដាល់​ឃីកបុកសុីង ប៉ុន្តែ​កីឡាករ​ថៃ​ Black Panther ​នឹង​ជាការប្រកួតលើកដំបូងរបស់​ខ្លួន​​ក្នុងកីឡា​ឃីកបុងសុីង។

Takeru ដែល​ជាការប្រកួតលើកទី២ នៅសង្វៀន ONE ជាឱកាស​​​ត្រូវ​ស្ដារមុខមាត់​ឡើង​វិញ​ ក្នុងនាមជាអ្នកប្រដាល់ឃីកបុកសុីងកំពូលមួយ​រូប​ក្នុង​ពិភព​លោក បន្ទាប់​ពី​ចាញ់ Superlek កាល​ពី​ខែ​មករា ឆ្នាំ​២០២៤។ ចំណែក​កីឡាករ​ថៃ​វ័យ​​ទើប​២៤ឆ្នាំមានបទពិសោធ​ច្រើន​សម្រាប់​ការ​ប្រកួតនៅសង្វៀន ONE ប៉ុន្តែ​មិន​មែន​ជា​ការ​ប្រកួត​ឃីក​បុកស៊ីង​ទេ។

ទោះបីធ្វើមិន​បានល្អ​ក្នុងការបង្ហាញខ្លួនលើកដំបូងនៅ​សង្វៀន​ ONE ​​ដោយ​​ចាញ់កីឡាករជើងចាស់ Tagir Khalilov ប៉ុន្តែកីឡាករ Black Panther ធ្វើបានយ៉ាង​ល្អ​ក្នុងការប្រកួត៣លើកចុងក្រោយ ដោយឈ្នះទាំង៣ប្រកួត។ ប្រសិន​បើ Takeru អាច​យកឈ្នះ​កីឡាករ​ថៃ​ Black Panther បាន​ រូបគេទំនង​ជា​ត្រូវ​ជួប Rodtang ក្នុង​ការ​ប្រកួត​ដ៏​ធំ​មួយ​។

សូម​បញ្ជាក់​ថា Takeru អាយុ​៣៣​ឆ្នាំ ធ្លាប់​ប្រកួត​បាន​៤៧​ដង ក្នុង​នោះ​ឈ្នះ​៤៣​ដង និង​ចាញ់​៤​ដង៕

ប្រែសម្រួល៖ ផា រតនា

The post ជើងខ្លាំងជប៉ុន Takeru ត្រៀមឡើងសង្វៀន ONE វិញ​ប៉ះកីឡាករ​ថៃ​ទៀត​ appeared first on Kampuchea Thmey Daily.