tiktok Archives - Kampuchea Thmey Daily

ក្រុមហ៊ុនមេរបស់ TikTok អភិវឌ្ឍបន្ទះឈីប AI ហើយចរចាជាមួយ Samsung ដើម្បី​ផលិត​
ក្រុមហ៊ុនបច្ចេកវិទ្យាអ៊ិនធឺណិតចិន ByteDance ដែលជាក្រុមហ៊ុនមេរបស់វេទិកាបណ្ដាញសង្គម TikTok កំពុងអភិវឌ្ឍបន្ទះឈីប​បញ្ញាសិប្បនិម្មិត (AI) ហើយកំពុង​ចរចាជាមួយក្រុមហ៊ុនបច្ចេកវិទ្យា​ Samsung Electronics សម្រាប់ផលិតកម្ម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់សម្ដីពីប្រភព​មិនបញ្ចេញឈ្មោះ ២ រូប នាថ្ងៃពុធ (១១ កុម្ភៈ) នេះ។

ការងាកទៅរកផលិតកម្មបន្ទះឈីបនេះ គឺជាផ្នែកមួយ​នៃយុទ្ធសាស្រ្តរបស់ ByteDance ដើម្បីធានាការផ្គត់ផ្គង់នៃបន្ទះឈីបទំនើប។

ប្រភព​បាន​អះអាងថា ByteDance កំណត់គោលដៅឱ្យមាន​គំរូបន្ទះឈីបនៅត្រឹមបំណាច់ខែមីនា ហើយក្រុមហ៊ុនគ្រោងនឹង​ផលិតបន្ទះឈីបដែលរចនាឡើងសម្រាប់មូឌែល AI ផ្សេងៗ យ៉ាងហោចណាស់ ១០០ ០០០ បន្ទះ នៅឆ្នាំ ២០២៦ នេះ។ ប្រភព​ម្នាក់ក្នុងចំណោមនោះ បាន​និយាយទៀតថា​ ByteDance កំពុងមើលពីលទ្ធភាពដើម្បីបង្កើនផលិតកម្មនោះរហូតដល់ ៣៥០ ០០០ បន្ទះ។ ​

ប្រភព​បន្តថា បច្ចុប្បន្ន ByteDance កំពុងពិភាក្សាជាមួយ Samsung អំពីការទទួលបានបន្ទះឈីប​អង្គចងចាំ ដែលបច្ចុប្បន្នពិបាករកណាស់ ពីព្រោះក្រុមហ៊ុនជាច្រើន​នាំគ្នាផ្ដោតលើ​ផលិតកម្មបន្ទះឈីប​ AI។ ​ការណ៍នេះហើយ ដែលធ្វើឱ្យលទ្ធភាព​នៃកិច្ចព្រមព្រៀងរវាង ByteDance និង Samsung មានតម្លៃជាពិសេស។ ​​

ទោះបីបែបនេះក្ដី អ្នកនាំពាក្យរបស់ ByteDance បាននិយាយថា របាយការណ៍ដែលថា ក្រុមហ៊ុនកំពុងអភិវឌ្ឍបន្ទះឈីបផ្ទាល់ខ្លួន​នោះ គឺមិនត្រឹមត្រូវទេ ប៉ុន្តែក៏មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមដែរ។ ដោយឡែក Samsung ឯណោះវិញ ​មិនទាន់ចេញប្រតិកម្មយ៉ាងណាទេ។

គេមើលឃើញថា ប្រសិន​បើគម្រោងដដែល​ដំណើរការទៅមុខ នោះវានឹង​ក្លាយជា​ជំហានដ៏សំខាន់​សម្រាប់ ByteDance​។ ក្រុមហ៊ុននេះ ចង់អភិវឌ្ឍបន្ទះឈីបផ្ទាល់ខ្លួនដើម្បីដោះស្រាយតម្រូវការកុំព្យូទ័រ AI របស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ រួមទាំងការ​ចាប់ផ្តើមជួលអ្នកជំនាញបន្ទះឈីប​នៅដើមឆ្នាំ ២០២២។

កាលពី​ខែមិថុនា ឆ្នាំ២០២៤ រ៉យទ័របានរាយការណ៍ថា ByteDance កំពុងធ្វើការជាមួយក្រុមហ៊ុនផលិតបន្ទះឈីបរបស់​អាមេរិក​ Broadcom ដើម្បីអភិវឌ្ឍបន្ទះឈីប AI ​ទំនើប​​ ដោយរំពឹងថា ក្រុមហ៊ុនតៃវ៉ាន់ TSMC ​គឺអ្នកផលិត​។

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Google, Amazon និង Microsoft ក៏បានបង្កើតបន្ទះឈីប AI ផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។ ​ក្រុមហ៊ុនយក្សៗ​ទាំងនេះ ធ្វើបែបនេះដើម្បី​កាត់បន្ថយការពឹងផ្អែកលើ​ក្រុមហ៊ុន Nvidia ដែលបច្ចុប្បន្នគ្របដណ្ដប់ទីផ្សារសម្រាប់បន្ទះឈីប AI ​ទំនើប​។

សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកលើការលក់បន្ទះឈីប​ទំនើប​ទៅចិន ​បានធ្វើឱ្យវាកាន់តែសំខាន់ក្នុងការអភិវឌ្ឍបន្ទះឈីបផ្ទាល់ខ្លួនរបស់ពួកគេ។ ByteDance មិនទាន់បានចេញបន្ទះឈីបផ្ទាល់ខ្លួននៅឡើយទេ ខណៈដៃគូប្រកួតប្រជែង​ផ្សេងៗដូចជា Alibaba និង Baidu មាន​បន្ទះឈីបផ្ទាល់ខ្លួនរួចហើយ៕

The post ក្រុមហ៊ុនមេរបស់ TikTok អភិវឌ្ឍបន្ទះឈីប AI  ហើយចរចាជាមួយ Samsung ដើម្បី​ផលិត​ appeared first on Kampuchea Thmey Daily.

TikTok បញ្ជាក់ការវិនិយោគទំហំជាង ៨ ប៊ីលានដុល្លារ ក្នុងប្រទេសថៃ
វេទិកាបណ្ដាញសង្គមយក្ស TikTok បានបញ្ជាក់ផែនការវិនិយោគរយៈពេលវែងរបស់ខ្លួនក្នុងប្រទេសថៃ ដែលមានតម្លៃសរុបជាង ២៧០ ប៊ីលានបាត ឬប្រហែល ៨,៥២ ប៊ីលាន​ដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ដែលស្រង់សម្ដីរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុបណ្ដោះអាសន្នរបស់ថៃ លោក អេកនីទី នីទីថាន់ប្រាប៉ាស (Ekniti Nitithanprapas)​។

ការបញ្ជាក់នេះបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ មន្ត្រីរដ្ឋាភិបាលថៃ រួមទាំងក្រុមប្រឹក្សាវិនិយោគថៃ (BoI) និងលោកស្រី Chanida Klaiphan ប្រធានគោលនយោបាយសាធារណៈប្រចាំប្រទេសថៃ​របស់ TikTok បាន​ជួបពិភាក្សាគ្នា​អំពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការគាំទ្រសហគ្រាសខ្នាតតូច និងមធ្យម (SMEs) ​និង​ការជំរុញសេដ្ឋកិច្ចឌីជីថល និងសហគ្រិនថៃ។

TikTok ក៏បានស្នើឱ្យ​ប្រទេសថៃក្លាយជាមូលដ្ឋានតំបន់ សម្រាប់ការផលិត​មាតិកា និងសកម្មភាពឌីជីថលផ្សេងៗ ហើយក្រុមហ៊ុន​បានបង្ហាញពីការត្រៀមខ្លួនក្នុងការសហការជាមួយរដ្ឋាភិបាលថៃ ដើម្បីការពារអ្នកប្រើប្រាស់ បង្កើនចំណេះដឹងហិរញ្ញវត្ថុ និងទប់ស្កាត់ការបោកប្រាស់តាមអនឡាញ។

គួរគូសបញ្ជាក់ថា TikTok គឺជាវេទិកា​បណ្ដាញ​សង្គម​របស់ក្រុមហ៊ុនមេចិន​ ByteDance​។ វេទិកានេះមានអ្នកប្រើប្រាស់ជាង ២ ​ប៊ីលាននាក់នៅទូទាំងពិភពលោក រួមទាំងអ្នកប្រើប្រាស់ចំនួន ៣៦៨ លាននាក់នៅអាស៊ីអាគ្នេយ៍ និងអ្នកប្រើប្រាស់សម្រាប់មុខងារ​អាជីវកម្មជាង ១៥ លាននាក់។

TikTok បានបង្កើតអង្គភាពរបស់ខ្លួននៅថៃ ឈ្មោះ​ TikTok Technologies Co ដែលត្រូវបានប្រើប្រាស់ជាការិយាល័យប្រតិបត្តិការប្រចាំតំបន់ក្នុងឆ្នាំ ២០២១ ហើយចាប់តាំងពីពេលនោះ បាន​វិនិយោគយ៉ាងខ្លាំងលើមជ្ឈមណ្ឌលទិន្នន័យ ការបណ្តុះបណ្តាលជំនាញឌីជីថល និងការគាំទ្រអាជីវកម្មក្នុងស្រុក។

នៅឆ្នាំ ២០២៥ TikTok បានទទួលការយល់ព្រមពី BoI ដើម្បីដំណើរការអាជីវកម្មបង្ហោះទិន្នន័យ ​ក្នុងទំហំវិនិយោគ ១២៧ ​ប៊ីលានបាត ដើម្បីផ្តល់សេវាកម្មម៉ាស៊ីនមេ និងផ្ទុកទិន្នន័យ ដែលភាគច្រើនសម្រាប់ប្រតិបត្តិការ​របស់ក្រុមហ៊ុន​នៅសិង្ហបុរី។

លោករដ្ឋមន្រ្តី អេកនីទី បាននិយាយថា ការវិនិយោគរបស់ TikTok បង្ហាញពីការជឿជាក់របស់វិនិយោគិនអន្តរជាតិចំពោះសក្តានុពលសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសថៃ៕

The post TikTok បញ្ជាក់ការវិនិយោគទំហំជាង ៨ ប៊ីលានដុល្លារ ក្នុងប្រទេសថៃ appeared first on Kampuchea Thmey Daily.

ត្រាំ ចុះ​ហត្ថលេខា​លើ​​បញ្ជា​លក់ TikTok នៅអាមេរិក ​​ក្នុងតម្លៃអាជីវកម្ម​ ១៤ ​ប៊ីលាន​ដុល្លារ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខា​លើអធិបញ្ជាមួយ​កាលពី​ថ្ងៃព្រហស្បតិ៍ ដោយ​ប្រកាសពីគម្រោងលក់ប្រតិបត្តិនៅអាមេរិក​របស់​វេទិកាបណ្ដាញសង្គមចិន ទីកតុក (TikTok) ​ទៅឱ្យ​​អ្នកទិញ​ ឬវិនិយោគិននៅអាមេរិក​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

ជុំវិញបញ្ហា អនុប្រធានាធិបតីអាមេរិក លោក JD Vance បាន​និយាយថា តម្លៃអាជីវកម្ម​សម្រាប់​ប្រតិបត្តិការ TikTok នៅអាមេរិក ត្រូវបាន​កំណត់នៅតម្លៃប្រមាណ ១៤ ប៊ីលាន​ដុល្លារ សម្រាប់ក្រុមហ៊ុន ឬវិនិយោគិន។​

​អធិបញ្ជារបស់លោក ត្រាំ បាន​កំណត់ថា ក្រុមហ៊ុន ឬវិនិយោគិនដែលចង់​គ្រប់គ្រងប្រតិបត្តិការ TikTok នៅអាមេរិក ត្រូវតែ​គោរព​តាមច្បាប់សន្តិសុខជាតិ​ ដែល​ដាក់ចេញក្នុងឆ្នាំ ២០២៤ និង​តម្រូវឱ្យក្រុមហ៊ុនមេនៅចិន​ ByteDance ​លក់ប្រតិបត្តិការ TikTok របស់សហរដ្ឋអាមេរិក ឬប្រឈមនឹងការ​បិទទាំងស្រុង​ក្នុងប្រទេសនេះ។ ​ក្រោមលក្ខខណ្ឌដែល​ «ចិន​​ត្រូវយល់ព្រម» ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាថ្មីនឹងត្រូវត្រួតពិនិត្យអាជីវកម្មរបស់ TikTok នៅសហរដ្ឋអាមេរិក ដោយ ByteDance អាច​រក្សាភាគហ៊ុនតិចជាង ២០ ភាគរយ​ ។

លោក JD Vance បាននិយាយថា មានការប្រឆាំងមួយចំនួន​ដែរពីចិន ប៉ុន្តែ «គោលដៅចម្បងរបស់យើងគឺរក្សាដំណើរការ TikTok» ​ខណៈៈការពារភាពឯកជនទិន្នន័យរបស់​ពលរដ្ឋអាមេរិក។

​បទបញ្ជាស្ដីពីការ​ទិញរបស់​លោក ត្រាំ បាន​និយាយថា algorithm របស់ TikTok នឹងត្រូវបានគ្រប់គ្រង និងត្រួតពិនិត្យដោយក្រុមសន្តិសុខរបស់ក្រុមហ៊ុនអាមេរិកថ្មី។ លោក Trump បាននិយាយថាលោកបាននិយាយជាមួយប្រធានាធិបតីចិន ​ស៊ី ជីនពីង​ ហើយ​លោក ស៊ី បាន​​យល់ពេលលើ​ផែនការមួយ​នេះ។ លោកថ្លែងយ៉ាងដូច្នេះថា៖ «វានឹង​​ប្រតិបត្តិការដោយអាមេរិក​គ្រប់យ៉ាង»។

ស្ថានទូតចិន និងក្រុមហ៊ុន​ TikTok មិនទាន់ធ្វើ​ចេញប្រតិកម្មយ៉ាងណាមួយ​នៅឡើយទេ ជុំវិញបញ្ហានេះ។

ក្រុមហ៊ុនបច្ចេកវិទ្យា​អាមេ​រិក​ធំៗ​ ដូចជា Oracle, Silver Lake, និង​ក្រុមហ៊ុនអារ៉ាប់រួម​ MGX ​នឹង​ក្លាយជាអ្នកវិនិយោគសំខាន់​ក្នុងអាជីវកម្មរបស់ TikTok ​នៅ​អាមេរិក ដោយ​កាន់កាប់ភាគហ៊ុនប្រហែល ៤៥ ភាគរយ​។ វិនិយោគិនពី ByteDance និងអ្នក​ថ្មីផ្សេងទៀត នឹងកាន់កាប់ភាគហ៊ុន ត្រឹម ៣៥ ភាគរយ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន​ CNBC ដោយស្រង់សម្ដីប្រភព​ដឹងពីបញ្ហានេះ។​

តាមគម្រោង​ ក្រុមហ៊ុន Oracle នឹងគ្រប់គ្រងសេវាកម្មសុវត្ថិភាព និងផ្ដល់សេវាកម្ម​បច្ចេកវិទ្យាពពក សម្រាប់ក្រុមហ៊ុនថ្មីដែល​ដំណើរការ TikTok។ ជុំវិញបញ្ហានេះ លោក ត្រាំ បាន​និយាយថា នាយកប្រតិបត្តិរបស់ Oracle លោក Larry Ellison ​នឹង​រួមចំណែក​លើ​ការកាប់កាប់ប្រតិបត្តិការ TikTok នៅអាមេរិក និងដើរតួយ៉ាងសំខាន់។ ​

យ៉ាងណាមិញ ប៉ុន្តែសារព័ត៌មាន​ចិន LatePost ​បាន​រាយការណ៍ថា  ByteDance គ្រង់នឹង​បង្កើតក្រុមហ៊ុនថ្មីនៅអាមេរិក ដើម្បីបង្កើតរចនាសម្ព័ន្ធថ្មីលើការគ្រប់គ្រង TikTok ដោយ​ទទួលខុសត្រូវចំពោះពាណិជ្ជកម្មអេឡិចត្រូនិក ប្រតិបត្តិការម៉ាកយីហោ និងទំនាក់ទំនងអន្តរកម្មជាមួយប្រតិបត្តិការអន្តរជាតិ។

របាយការណ៍ពីចិនដដែល បាន​អះអាងផងដែរថា ការបណ្តាក់ទុនរួមគ្នា ​តាម​អ្វីដែលសេតវិមានបាន​លើកឡើងក្នុងតម្លៃអាជីវកម្ម ១៤ ប៊ីលាន​ដុល្លារ ​នឹងទទួលខុសត្រូវចំពោះសុវត្ថិភាពឌីជីថលរបស់សហរដ្ឋអាមេរិក ការការពារមាតិកា និងកម្មវិធី ក៏ដូចជាអាជីវកម្មក្នុងស្រុក​ពាក់ព័ន្ធផ្សេងៗ៕

The post ត្រាំ ចុះ​ហត្ថលេខា​លើ​​បញ្ជា​លក់ TikTok នៅអាមេរិក ​​ក្នុងតម្លៃអាជីវកម្ម​ ១៤ ​ប៊ីលាន​ដុល្លារ appeared first on Kampuchea Thmey Daily.

EU ពិន័យ TikTok ៥៣០ លានអឺរ៉ូ ដោយចោទប្រកាន់ពីការផ្ទេរទិន្នន័យទៅចិន
សហភាពអឺរ៉ុប (EU) បានផាកពិន័យក្រុមហ៊ុនបណ្ដាញសង្គមយក្សចិន TikTok ៥៣០ លាន​អឺរ៉ូ ​ក្រោមបទចោទប្រកាន់ពីការផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នៅអឺរ៉ុបទៅចិន ហើយបរាជ័យក្នុងការធានាថា ទិន្នន័យទាំងនោះត្រូវបានការពារមិនឱ្យរដ្ឋាភិបាលចិនចូលប្រើ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ AFP។

TikTok ដែលកំពុងស្ថិតក្នុងភាពចម្រូងចម្រាស់នៅសហរដ្ឋអាមេរិកផងដែរនោះ ​បានទទួលស្គាល់ក្នុងអំឡុងពេលស៊ើបអង្កេតថា ខ្លួនបានរៀបចំទិន្នន័យអឺរ៉ុបនៅក្នុងប្រទេសចិន ផ្ទុយពីអ្វីដែលក្រុមហ៊ុនបាន​ច្រានចោលកាលពីមុន​។ នេះបើយោងតាមអង្គការឃ្លាំមើលទិន្នន័យរបស់ប្រទេសអៀរឡង់។

នៅឆ្នាំ ២០២៣ គណៈកម្មការការពារទិន្នន័យរបស់អៀរឡង់ (DPC) បានពិន័យ TikTok ​ដែលមានអ្នកប្រើប្រាស់ ១,៥ ប៊ីលាន​ ​នៅទូទាំងពិភពលោក ប្រមាណ ៣៤៥ លានអឺរ៉ូ សម្រាប់ការបំពានច្បាប់អឺរ៉ុបស្តីពីដំណើរការទិន្នន័យកុមារ។

ដោយសារ TikTok ​ដែលជាកូនបុត្រសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ByteDance មានទីស្នាក់ការកណ្តាលអឺរ៉ុប​នៅអៀរឡង់ អាជ្ញាធរអៀរឡង់គឺជានិយតករនាំមុខគេនៅអឺរ៉ុបសម្រាប់វេទិកាបណ្ដាញសង្គមនេះ ដូចគ្នានឹង​ក្រុមហ៊ុនផ្សេងទៀតដែរ ដូចជា Google, Meta និង X ជាដើម៕

The post EU ពិន័យ TikTok ៥៣០ លានអឺរ៉ូ ដោយចោទប្រកាន់ពីការផ្ទេរទិន្នន័យទៅចិន appeared first on Kampuchea Thmey Daily.

ត្រាំ ស្នើថា លោក​អាច​បញ្ចុះអត្រាពន្ធលើចិន បើ TikTok លក់ប្រតិបត្តិការនៅអាមេរិក
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ស្នើឡើង​កាល​ថ្ងៃពុធ​ថា​ លោក​អាច​នឹង​បញ្ចុះអត្រាពន្ធលើទំនិញ​ចិនតិច​តួច​ ប្រសិនក្រុមហ៊ុនមេចិន ByteDance ព្រមព្រៀងលក់ប្រតិបត្តិការបណ្ដាញសង្គម TikTok នៅអាមេរិក​។ នេះបើតាម​ការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

ក្រុមហ៊ុន ByteDance មាន​ពេលរហូតដល់ថ្ងៃទី ៥ ខែមេសា ដើម្បីលក់ប្រតិបត្តិការ​ TikTok ទៅកាន់បុគ្គល ឬ​ក្រុមហ៊ុន​នៅអាមេរិក​មិន​មែនជាចិន​ បើមិន​ដូច្នេះទេ TikTok ដែល​មាន​អ្នកប្រើ​ប្រាស់ជាង ១៧០ លាន​នាក់នៅអាមេរិក នឹង​ត្រូវបិទ​ ដោយសារ​បញ្ហា​សន្ដិសុខជាតិ ក្រោម​ច្បាប់ឆ្នាំ ២០២៤​។ សហរដ្ឋអាមេរិកព្រួយបារម្ភថា ​ការគ្រប់គ្រង TikTok របស់​ ByteDance ​មាន​ទំនាក់ទំនង​ជាមួយរដ្ឋាភិបាលចិន ដែលអាចធ្វើឱ្យ​​ចិន​មាន​ឥទ្ធិពលលើជនជាតិអាមេរិក និងប្រមូលទិន្នន័យលើពួកគេ។

លោក ត្រាំ បាននិយាយថា លោក​អាច​នឹង​ពន្យារពេល​ថ្ងៃ​កំណត់នៅ​ខែមេសាខាងមុខ ​ទោះបើគ្មានកិច្ចព្រមព្រៀង​ TikTok ​​សម្រេច​បាន​ក៏ដោយ​​។ ប៉ុន្តែ​លោកបានកត់សម្គាល់ថា ការយល់ព្រមពីប្រទេស​ចិន​ នឹងចាំបាច់សម្រាប់កិច្ចព្រមព្រៀងណាមួយ ហើយបានស្នើថា លោកអាចផ្តល់នូវការកាត់បន្ថយពន្ធ ដើម្បី​សម្រេចបាន​កិច្ចព្រមព្រៀង​នេះ។

​TikTok មិនទាន់បាន​ចេញសេចក្ដីថ្លែងការណ៍យ៉ាងណា​ទេ ជុំវិញបញ្ហា​នេះ​។ គេមើលឃើញថា​ ការអត្ថាធិប្បាយរបស់​លោក ត្រាំ ​​មាន​បង្កប់ន័យថា ការលក់ TikTok គឺជាអាទិភាពសំខាន់មួយសម្រាប់រដ្ឋបាលរបស់លោក និងមានសារៈសំខាន់គ្រប់គ្រាន់ក្នុងការប្រើប្រាស់ពន្ធគយជាអានុភាពក្នុងការចរចាជាមួយ​ចិន ​ដែល​រង​ការ​​ដាក់ពន្ធគ្រប់មុខទំនិញ​ប្រមាណ ២០ ភាគរយ ក្រោម​គោលនយោបាយរបស់​លោក​៕

The post ត្រាំ ស្នើថា លោក​អាច​បញ្ចុះអត្រាពន្ធលើចិន បើ TikTok លក់ប្រតិបត្តិការនៅអាមេរិក appeared first on Kampuchea Thmey Daily.

លោក​នេត្រ ភក្ត្រា លើកទឹកចិត្ត​ឱ្យក្រុមហ៊ុន Tik Tok ពង្រឹងស្តង់ដារសហគន៍ ដើម្បី​ចូលរួម​លើក​កម្ពស់​សុវត្ថិភាព​ព័ត៌មាន​អ្នកប្រើប្រាស់
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ លោកនេត្រ ភក្រ្តា ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​បាន​អនុញ្ញាតឱ្យ​ លោកស្រី Chanida Klyphun ប្រធានផ្នែកគោលនយោបាយសាធារណៈ របស់ក្រុមហ៊ុន TikTok ប្រចាំអាស៊ីអាគ្នេយ៍ ចូលជួប​សម្ដែងការគួរសម នៅ​ទីស្តីការក្រសួងព័ត៌មាន។

ក្នុងជំនួបនេះ លោក នេត្រ ភក្ត្រា បានលើកឡើងថា បណ្តាញផ្សព្វផ្សាយសង្គម TikTok គឺ​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយមួយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ផ្សារភ្ជាប់​ស្ថាប័នទាំងរដ្ឋ និង​ឯកជន ជា​មួយ​ប្រជាពលរដ្ឋ។ ជាមួយភាពងាយស្រួលនេះដែរ ក៏​មាន​បញ្ហា​ប្រឈម​មួយចំនួន​ទាក់ទង​នឹង​ការ​ប្រើប្រាស់​បណ្តាញ​សង្គម រួមមាន ព័ត៌មានក្លែងក្លាយ ការបៀតបៀន ការ​បង្ហោះ​រូបភាព​អាសអាភាស និង​ការ​ជេរប្រមាថជាដើម។

លោក នេត្រ ភក្ត្រា និងលោកស្រី Chanida Klyphun បាន​បញ្ជាក់​ពី​ការ​ពង្រឹងកិច្ចសហការគ្នា​ ដើម្បីធានាការប្រើប្រាស់បណ្តាញសង្គម Tik Tok ដែលប្រជាប្រិយភាពនៅកម្ពុជា និង​និន្នាការ​របស់ប្រជាជនកម្ពុជា ក្នុងការទទួលព័ត៌មានគ្រប់ប្រភេទ​ពីបណ្តាញផ្សព្វផ្សាយសង្គម ជាពិសេស Tik Tok ឱ្យមានសុវត្ថិភាព និងប្រកបដោយភាពត្រឹមត្រូវ។ ដូច្នេះហើយ លោក​រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Tik Tok ពង្រឹងស្តង់ដារសហគន៍ (Community Standard) របស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពព័ត៌មានរបស់អ្នកប្រើប្រាស់បានកាន់តែទូលំទូលាយបន្ថែមទៀត។

ក្នុង​ឱកាស​នេះ​ដែរ លោក​រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើដល់ក្រុមហ៊ុន Tik Tok សិក្សា​ពីលទ្ធភាពក្នុងការរៀប​ចំ​សិក្ខាសាលាបណ្តុះបណ្តាលអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ​ទូទៅ​ដើម្បី​បានស្វែងយល់ច្បាស់ពីស្តង់ដារ សហគមន៍ (Community Standard) របស់ Tik Tok ផ្ទាល់ ដើម្បីកាត់បន្ថយការហានិភ័យក្នុងពេលប្រើប្រាស់។

ក្នុងកិច្ចពិភាក្សាការងាររវាង ក្រសួងព័ត៌មាន និងតំណាងក្រុមហ៊ុន TikTok បានលើកឡើងនូវភាព​ចាំ​បាច់​ក្នុង​ការ​ការ​ពង្រឹង​អក្ខរកម្ម​ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានក្នុងចំណោមប្រជាពលរដ្ឋ ជាពិសេសយុវជនផងដែរ។

ជា​ការ​កត់សម្គាល់ដែរថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះដែរ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកស្រី Chanida Klyphun ប្រធានផ្នែកគោលនយោបាយសាធារណៈ របស់ក្រុមហ៊ុនTikTok ប្រចាំអាស៊ីអាគ្នេយ៍ បានរៀប​ចំ​សិក្ខាសាលាផ្សព្វផ្សាយស្តីពីសុវត្ថិភាពលើ ប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok ក្នុងគោលបំណង ចែករំលែកព័ត៌មាន និងការការពារសុវត្ថិភាពលើប្រព័ន្ធអនឡាញ គោលការណ៍​ណែនាំ​សហគមន៍ និងការប្រើប្រាស់បណ្តាញសង្គម TikTok ប្រកបដោយប្រសិទ្ធភាពដល់​ក្រសួង ស្ថាប័ន អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកានៅកម្ពុជា៕

The post លោក​នេត្រ ភក្ត្រា លើកទឹកចិត្ត​ឱ្យក្រុមហ៊ុន Tik Tok ពង្រឹងស្តង់ដារសហគន៍ ដើម្បី​ចូលរួម​លើក​កម្ពស់​សុវត្ថិភាព​ព័ត៌មាន​អ្នកប្រើប្រាស់ appeared first on Kampuchea Thmey Daily.

TikTok នឹងវិនិយោគ ៨,៨ ​ប៊ីលានដុល្លារ លើមជ្ឈមណ្ឌលទិន្នន័យនៅថៃ
ទីភ្នាក់ងារសារព័ត៌មាន AFP បាន​រាយការណ៍ថា ក្រុមហ៊ុនបណ្ដាញសង្គម​ TikTok ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអ៊ិនធឺណិតចិន​ ByteDance គ្រោង​នឹងវិនិយោគ ៨,៨ ប៊ីលាន​ដុល្លារ លើ​មជ្ឈ​មណ្ឌល​ទិន្នន័យក្នុងប្រទេសថៃ ក្នុងរយៈពេល ៥ ឆ្នាំ។ ​

អនុប្រធានគោលនយោបាយសាធារណៈរបស់ TikTok លោកស្រី Helena Lesch ដែល​បាន​ជួបជាមួ​យនាយករដ្ឋមន្រ្តីថៃ អ្នកស្រី ផែតងតាន​ ស៊ីណាវ៉ាត់ត្រា នៅក្រុងបាងកក នាថ្ងៃសុក្រនេះ បាន​ឱ្យដឹងថា ​ក្រៅពីហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការវិនិយោគក៏ផ្ដោត​ផងដែរ​លើ​ការអភិវឌ្ឍកម្លាំងពលកម្ម និងគំនិតផ្តួចផ្តើមសុវត្ថិភាពតាមអ៊ិនធឺណិត។

​គេ​មិនទាន់ច្បាស់លាស់នោះទេ ថាតើ​កញ្ចប់វិនិយោគនេះ រាប់បញ្ចូលទាំង​ការវិនិយោគ ៣,៨ ប៊ីលាន​ដុល្លារ ដែល​ក្រុមប្រឹក្សាវិនិយោគថៃ ប្រកាសកាលពីខែមុនឬយ៉ាងណា​។ ​

យ៉ាងណា​មិញ អ្នកស្រី ផែតងតាន​ បាន​បង្ហោះសារនៅលើ​បណ្ដាញសង្គម X ថា៖ «រដ្ឋាភិបាលមានសេចក្តីសោមនស្សរីករាយដែល TikTok បានជ្រើសរើស​ថៃជាដៃគូវិនិយោគយុទ្ធសាស្ត្រសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល រួមទាំងគម្រោងមជ្ឈមណ្ឌលទិន្នន័យ  ៣០០ ប៊ីលាន​បាត (៨,៨ ដុល្លារអាមេរិក​)។ អ្នកស្រីបន្តថា​៖ ​«ទាំងអស់នេះតំណាងឱ្យការបោះជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការបង្កើត​ប្រទេសថៃឱ្យ​ក្លាយ​ជាមជ្ឈមណ្ឌលសកលសម្រាប់ឧស្សាហកម្មឌីជីថល»។

បច្ចុប្បន្ន​ TikTok មានអ្នកប្រើប្រាស់ច្រើនជាង ៥០ លាននាក់​ក្នុងប្រទេសថៃ និងអាជីវកម្មចំនួន ៣ លាន នៅលើវេទិកា​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ TikTok Shop ។

គួរគូស​បញ្ជាក់ថា​ ថៃ​បាន​ក្លាយជា​ទិសដៅទាក់ទាញដ៏សំខាន់មួយ​នៅអាស៊ីអាគ្នេយ៍ សម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលរួមទាំងមជ្ឈមណ្ឌលទិន្នន័យ​​ និង​បញ្ញាសិប្បនិម្មិត (AI)។ កន្លង​មក ក្រៅពី TikTok គេ​ឃើញ​មាន​ក្រុមហ៊ុនបច្ចេកវិទ្យា​យក្ស​ផ្សេងៗទៀត​ ដែល​ប្រកាសវិនិយោគលើវិស័យ​នេះ​នៅថៃ ដូចជា​ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក​ Amazon, Google និង Microsoft ជាដើម​៕

The post TikTok នឹងវិនិយោគ ៨,៨ ​ប៊ីលានដុល្លារ លើមជ្ឈមណ្ឌលទិន្នន័យនៅថៃ appeared first on Kampuchea Thmey Daily.

ត្រាំ បញ្ជាឱ្យ​បង្កើតមូលនិធិវិនិយោគរដ្ឋ ដែល​អាច​ទិញ​ TikTok ​
ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើអធិបញ្ជា​មួយកាលពីថ្ងៃចន្ទដោយបញ្ជាឱ្យមាន​ការ​បង្កើតមូលនិធិ​វិនិយោគរដ្ឋ​មួយនៅឆ្នាំក្រោយ ដោយ​អះអាងថា មូលនិធិនេះ​អាចទិញប្រតិបត្តិការ​បណ្ដាញ​សង្គម ​TikTok ។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

​​អធិបញ្ជាដដែល ​បញ្ជាឱ្យ​ក្រសួង​រតនាគារ និងក្រសួងពាណិជ្ជកម្មអាមេរិក​ ដាក់ផែនការសម្រាប់មូលនិធិ​នេះក្នុងរយៈពេល ៩០ ថ្ងៃ រួមទាំងអនុសាសន៍ស្តីពី «យន្តការផ្តល់មូលនិធិ យុទ្ធសាស្ត្រវិនិយោគ រចនាសម្ព័ន្ធមូលនិធិ និងគំរូអភិបាលកិច្ច»។

ជាធម្មតា មូលនិធិវិនិយោគរដ្ឋ​ពឹងផ្អែកលើអតិរេកថវិការបស់ប្រទេស​ ដើម្បីធ្វើការវិនិយោគ ប៉ុន្តែសហរដ្ឋអាមេរិក​បាន​ប្រឈម​មុខ​នឹង​ឱនភាពយូរឆ្នាំមក​ហើយ​។ ការបង្កើត​នេះ ក៏ទំនងជាត្រូវការ​ការអនុម័ត​ពីសភាផងដែរ។

ជុំវិញការណ៍នេះ​ លោក ត្រាំ បាន​ប្រាប់ទៅអ្នកយកសារព័ត៌មាន​ថា​៖ «​យើងនឹងបង្កើតទ្រព្យសម្បត្តិជាច្រើនសម្រាប់មូលនិធិ។ ហើយ​ខ្ញុំ​គិត​ថា វា​ដល់​ពេល​ហើយ​ដែល​ប្រទេស​នេះ ​មាន​មូលនិធិ​​វិនិយោគរដ្ឋ​ហើយ​»។

យោងតាមរ៉យទ័រ​ ប្រសិនបើវាពិតជា​ត្រូវបានបង្កើតឡើងមែន​ នោះ​នឹង​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​ក្លាយជា​ប្រទេស​មួយ​ដែល​មាន​មូលនិធិវិនិយោគរដ្ឋ​ ដូចប្រទេស​នៅ​មជ្ឈិមបូព៌ា និងអាស៊ី ដែលប្រើ​លុយរបស់​រដ្ឋ​ដើម្បីវិនិយោគដោយ​ផ្ទាល់​។ ​

ពីមុន​មក លោក​ ត្រាំ ​បានធ្លាប់ស្នើឱ្យ​បង្កើតមូលនិធិវិនិយោគរបស់រដ្ឋាភិបាល​ ក្នុងគោលបំណងគាំទ្រគម្រោងធំៗដូចជា ហេដ្ឋារចនាសម្ព័ន្ធ ការផលិត និងការស្រាវជ្រាវវេជ្ជសាស្រ្ត។ ​​មកទល់ពេល​នេះ មន្រ្តីរដ្ឋបាល​ ត្រាំ មិន​ទាន់​បាន​ពន្យល់ថា​តើមូលនិធិដដែលនឹង​ទទួល​បាន​ថវិកាពី​ណា​នោះទេ ប៉ុន្តែលោក ត្រាំ ធ្លាប់​លើកឡើងថា​វា​នឹង​បាន​មកពី «ពន្ធគយ និងប្រភព​ឆ្លាតវ័យផ្សេងៗទៀត»៕

ទន្ទឹម​នឹង​បញ្ជាថ្មី​របស់​ខ្លួន​ លោក ត្រាំ ក៏​បាន​ស្នើ​ផងដែរថា មូលនិធិវិនិយោគរដ្ឋ​ដដែល​ប្រើ​ដើម្បី​ទិញ​ប្រតិបត្តិការ TikTok។ លោកនិយាយយ៉ាងដូច្នេះថា៖ «​យើងនឹងធ្វើអ្វីមួយ ប្រហែលជាជាមួយ TikTok ឬ​ក៏មិនមែន។ ​ប្រសិនបើយើងត្រូវ​គ្នា​សម្រេច​បាន​កិច្ចព្រមព្រៀង ​យើងនឹងធ្វើវា បើមិនដូច្នេះទេ យើងនឹងមិនធ្វើវាទេ​។ យើងអាច​នឹង​ប្រើមូលនិធិវិនិយោគរដ្ឋ​»។

គួរ​​បញ្ជាក់ថា សហរដ្ឋ​អាមេរិក​ទាមទារ​ឱ្យ​ក្រុមហ៊ុនមេចិន​ ByteDance លក់ប្រតិបត្តិការ TikTok នៅអាមេរិក​របស់​ខ្លួន​ ឬ​ប្រឈម​មុខនឹង​ការបិទ​ ក្រោម​ហេតុផល​សន្តិសុខជាតិ​។ យ៉ាងណា​មិញ​ លោក ត្រាំ​ បាន​ចេញ​បញ្ជាផ្អាកជាបណ្ដោះអាសន្ននូវការបិទនេះរយៈពេល ៧៥ ថ្ងៃ នៅ​ថ្ងៃ​លោក​ស្បថចូលកាន់តំណែង​៕

The post ត្រាំ បញ្ជាឱ្យ​បង្កើតមូលនិធិវិនិយោគរដ្ឋ ដែល​អាច​ទិញ​ TikTok ​ appeared first on Kampuchea Thmey Daily.