Twitter Archives - Kampuchea Thmey Daily

ប្រទេសប្រេស៊ីល​​​បញ្ជា​ឱ្យ​​ដំណើរការវិញ​នូវ​បណ្តាញ​សង្គម​ X របស់ លោក Elon Musk
តុលាការកំពូលរបស់ប្រទេសប្រេស៊ីល​នៅ​អាមេរិក​ខាងត្បូង​ បានដកបម្រាមលើ​បណ្តាញសង្គម​ X របស់លោក Elon Musk បន្ទាប់ពីកម្មវិធី​នេះត្រូវបានហាមឃាត់ ចំពេលមានជម្លោះជុំវិញព័ត៌មានមិនពិត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាននៅថ្ងៃទី១០ខែតុលាននេះ។

(រូបភាព៖ Getty)

ចៅក្រមលោក Alexandre de Moraes បាននិយាយនៅក្នុងសេចក្តីសម្រេចរបស់គាត់ថា៖​«ខ្ញុំអនុញ្ញាតឱ្យមានសកម្មភាព​ត្រឡប់មកវិញភ្លាមៗរបស់ X» បន្ទាប់ពីក្រុមហ៊ុនបានបង់ប្រាក់ពិន័យរាប់លានដុល្លារចំពោះការមិនគោរពតាមដីការបស់​តុលាការជាបន្តបន្ទាប់។ គាត់បានផ្តល់ពេល២៤ម៉ោងដល់និយតករទំនាក់ទំនងរបស់ប្រទេសប្រេស៊ីលដើម្បីធ្វើ​ឱ្យ​​កម្មវិធី​បច្ចេកវិទ្យា​​នេះអាចចូលដំណើរការបានវិញ​​​។

លោក Musk ដែលជាមហាសេដ្ឋីមានបំផុតរបស់ពិភពលោក និងជាអ្នកនិយាយដោយសេរីដែលប្រកាសដោយខ្លួនឯង មិនទាន់មានប្រតិកម្មចំពោះការសម្រេចចិត្តនេះទេ។ តែបើតាមរយៈគណនីសកលរបស់ខ្លួន X បាននិយាយថា វាមានមោទនភាពក្នុងការត្រឡប់ទៅប្រទេសប្រេស៊ីលវិញ ដោយបន្ថែមថា ខ្លួននឹង បន្តការពារសេរីភាពនៃការបញ្ចេញមតិ នៅក្នុងការកំណត់របស់ច្បាប់ នៅក្នុងប្រទេសដែលខ្លួនប្រតិបត្តិការ។

(រូបភាព៖ Alamy Stock)

​ថ្នាល​បច្ចេកវិទ្យា X ​ដែលពីមុនត្រូវបានគេស្គាល់ថា Twitter ត្រូវបានផ្អាកនៅក្នុងប្រទេសប្រេស៊ីល ដែលជាទីផ្សារដ៏ធំបំផុត និងចង់បានបំផុតរបស់ក្រុមហ៊ុននេះ កាលពីចុងខែសីហា នៅក្នុងការប្រឈមមុខគ្នាជុំវិញព័ត៌មានមិនពិតតាមអ៊ីនធឺណិត​ទាក់ទងនឹងយុទ្ធនាការបោះឆ្នោតឆ្នាំ​២០២២​របស់ប្រទេសប្រេស៊ីល។

បន្ទាប់ពីលោក Moraes ហាមឃាត់ X លោក Musk បានរិះគន់ចៅក្រមរូប​នោះ​ ដោយហៅគាត់ថា «ជនអាក្រក់ផ្តាច់ការ» ហើយដាក់ឈ្មោះគាត់ថា «Voldemort»។ ដោយឡែកលោក Moraes បានចោទប្រកាន់វេទិកាX ថាបានធ្វើ ឱ្យ​ខូចលទ្ធិប្រជាធិបតេយ្យដោយអនុញ្ញាតឱ្យព័ត៌មានមិនពិតរីកចម្រើន ដែលជាជំហរគាំទ្រដោយប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva ដែលបានប្រកាសថា រដ្ឋនឹងមិន «ត្រូវបានបំភិតបំភ័យដោយបុគ្គល ក្រុមហ៊ុន ឬវេទិកាឌីជីថលដែលជឿជាក់លើខ្លួនឯងនោះទេ ឲ្យ​នៅ​ពី​លើ​ច្បាប់»។ នៅទីបំផុត X បានធ្វើតាមការទាមទារទាំងអស់របស់ Moraes ដើម្បីឱ្យមានការផ្អាក។

ទោះយ៉ាងណាកាល​ពី​សប្តាហ៍​មុន ចៅក្រម​បាន​បញ្ជាក់​​ថា ក្រុមហ៊ុន​​បាន​ទូទាត់​ការ​ផាក​ពិន័យ​ប្រមាណ ៥,២​លាន​ដុល្លារ​ផង​ដែរ។ ជម្លោះប្រេស៊ីលគឺជាការប្រឈមមុខគ្នានាពេលថ្មីៗនេះរវាង Musk និងរដ្ឋាភិបាលរួមទាំងប្រទេសអូស្ត្រាលី និងចក្រភពអង់គ្លេសដែលតាមប្រមាញ់រកការការពារការរីករាលដាលនៃព័ត៌មានមិនពិតតាមអ៊ីនធឺណិត ខណៈដឹល X មានអ្នកប្រើប្រាស់ ២២ លាននាក់នៅក្នុងប្រទេសប្រេស៊ីល មុនពេលវាត្រូវបានហាមឃាត់៕

(រូបភាព៖ EC Tech)

អត្ថបទ៖ ប៊ុន សុភាព

The post ប្រទេសប្រេស៊ីល​​​បញ្ជា​ឱ្យ​​ដំណើរការវិញ​នូវ​បណ្តាញ​សង្គម​ X របស់ លោក Elon Musk appeared first on Kampuchea Thmey Daily.

Elon Musk គំរាមប្តឹង Mark Zuckerberg ចំពោះ App Threads
Twitter កំពុងពិចារណាលើវិធានការផ្លូវច្បាប់ ក៏ដូចជាដាក់ពាក្យបណ្ដឹងប្រឆាំងនឹងក្រុមហ៊ុន Meta ជុំវិញកម្មវិធី Threads ដែលជាគូប្រជែងកំពុងលេចធ្លោ បន្ទាប់ពីប្រកាស​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃ​ពុធ ។

លោក Elon Musk ម្ចាស់ Twitter ដែលទិញក្នុងតម្លៃ​ ៤៤ ពាន់លានដុល្លារ បានចេញសារមួយព្រមានថា ការប្រកួតប្រជែងជារឿងល្អប្រសើរ​ហើយ ប៉ុន្តែការលួចក្លែងបន្លំ គឺមិនអាចទទួលយកបានឡើយ ។

ជាក់ស្ដែងមេធាវី Twitter លោក Alex Spiro កាលពីថ្ងៃពុធបានផ្ញើលិខិតមួយទៅកាន់លោក Mark Zuckerberg ដោយចោទប្រកាន់ក្រុមហ៊ុន Meta ពីបទក្លែងបន្លំដោយចេតនាជាប្រព័ន្ធ និងយកពាណិជ្ជកម្មរបស់ Twitter ដោយខុសច្បាប់ ក៏ដូចជាកម្មសិទ្ធិបញ្ញាផ្សេងទៀតដើម្បីបង្កើតកម្មវិធី Threads ។

ជាងនេះទៅទៀត Twitter ក៏បានចោទ ​Meta ដែរថាបានជួលបុគ្គលិក Twitter ជាច្រើននាក់ដែលដឹងពីរឿងសម្ងាត់ពាណិជ្ជកម្ម និងព័ត៌មានសម្ងាត់ខ្ពស់ ដើម្បីជួយ​បង្កើតកម្មវិធីមួយនេះ ។

ជាការឆ្លើយតប​ ក្រុមហ៊ុន Meta បានចេញ​លិខិតបដិសេធស្របច្បាប់មួយ ដែលបញ្ជាក់ថា មិនមានអតីតបុគ្គលិក Twitter ណាម្នាក់​មកជួយបង្កើត Threads ឡើយ។

មួយរយៈនេះ បញ្ហារបស់មហាសេដ្ឋីទាំងពីរ​ហាក់ដូចជាកក្រើកព្រឹត្តិការណ៍ក្នុងបណ្តាញសង្គមយ៉ាងខ្លាំង ​ចាប់តាំងពីបបួលគ្នាវាយក្នុងទ្រុង រហូតមកដល់បញ្ហា​ App ថ្មីរបស់ក្រុមហ៊ុន Meta ទៀត ។

សូមបញ្ចាក់ថា Threads បានបញ្ចេញជាផ្លូវការកាលពីថ្ងៃពុធ ហើយក្រុមហ៊ុន Meta បានដាក់ដំណើរការលើប្រព័ន្ធ Android និង iOS ជាង ១០០ ប្រទេសមកហើយ​ ហើយមកដល់ពេលនេះ មានអ្នកប្រើជាង ៣០ លាននាក់ឯណោះ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ BBC

ចុចអាន៖ Meta បញ្ចេញ App ថ្មីជាផ្លូវការ ដើម្បីប្រជែង ជាមួយ Twitter

The post Elon Musk គំរាមប្តឹង Mark Zuckerberg ចំពោះ App Threads appeared first on Kampuchea Thmey Daily.

មហា​សេដ្ឋី​ Elon Musk រើសបាន CEO ថ្មី ដឹកនាំបណ្ដាញ Twitter
មហាសេដ្ឋី​ Elon Musk ប្រកាសជាសាធារណថា លោករកបានអ្នកគ្រង​តំណែង​នាយក​ប្រតិបត្តិ​របស់​ Twitter ហើយ ខណៈអ្នក​ថ្មី​នេះ​ជាមនុស្សស្រីដែលនឹង​ចូលមក​ដឹកនាំ​បណ្ដាញ​សង្គម​នេះ​ក្នុងរយៈពេល ៦សប្ដាហ៍​ខាងមុខ។

យោងតាមសារបង្ហោះនៅលើ Twitter ផ្ទាល់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ មហាសេដ្ឋីប្រាក់ពាន់លានរូបនេះសរសេរថា “ពិតជារំភើបនឹង​ប្រកាសថា ខ្ញុំ​បានជ្រើសរើស CEO ថ្មី​សម្រាប់ X/Twitter។ នាង​នឹង​ចាប់ផ្ដើម​ធ្វើការ​ក្នុង​រយៈពេល​ ៦ សប្ដាហ៍​ទៀត។ ចំណែកខ្ញុំ​នឹង​​​បំពេញ​តួនាទី​ជា​ប្រធានផ្នែកបច្ចេកវិទ្យា (Chief Technology Officer) ដែល​គ្រប់គ្រង​ផលិតផល Software និង​ប្រព័ន្ធ” ។

ទោះបីជាប្រកាសបែបនេះក្ដី ប៉ុន្តែ Elon Musk មិនទាន់​បង្ហើប​ឱ្យ​ដឹង​ថា CEO ថ្មី​នោះ​ជា​នរណានៅឡើយ ខណៈពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថា នាយក​ប្រតិបត្តិ​ថ្មី​របស់ Twitter អាចបានទៅអ្នកស្រី Linda Yaccarino ដែលជាប្រធាន​ផ្នែក​ទំនាក់ទំនង​ភាពជា​ដៃគូ​សហការ និង​ផ្សព្វផ្សាយ​សាកល​របស់ NBCUniversal។

យ៉ាងណាមិញ ​ពាក្យ​ចចាមអារ៉ាម​ទាក់ទងនឹង​អ្នកស្រី Yaccarino ភាគី​ខាង Twitter ក៏ដូចជា​មហាសេដ្ឋី Elon Musk មិនទាន់មាន​ការអធិប្បាយ​អ្វី​នៅឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CBS News

ចុចអាន៖ ក្រោយលាឈប់ពី Google, បិតា AI ព្រមានពិភពលោកថា បច្ចេកវិទ្យាមួយនេះអាចនឹងឆ្លាតជាងមនុស្ស

The post មហា​សេដ្ឋី​ Elon Musk រើសបាន CEO ថ្មី ដឹកនាំបណ្ដាញ Twitter appeared first on Kampuchea Thmey Daily.

ហេតុផលតែមួយគត់ ធ្វើឲ្យចំណូល Twitter ឆ្នាំ ២០២២ ធ្លាក់ចុះខ្លាំង
កាសែត Wall street អាមេរិក​ចុះផ្សាយកាលពីថ្ងៃសុក្រថា ប្រាក់ចំណូលរបស់ Twitter និងប្រាក់ចំណូលដែលបានកែតម្រូវក្នុងខែធ្នូឆ្នាំ ២០២២ បានថយចុះប្រហែល ៤០ភាគរយ បើប្រៀបធៀបទៅនឹងខែធ្នូឆ្នាំ ២០២១។

ការធ្លាក់ចុះចំណូលនេះ បណ្តាលមកពីហេតុផលតែមួយគត់ នោះគឺអ្នកផ្សាយពាណិជ្ជកម្មជាច្រើនបានកាត់បន្ថយការចំណាយផ្សព្វផ្សាយរបស់ពួកគេជាមួយ Twitter បន្ទាប់ពី Elon Musk គ្រប់គ្រងជាផ្លូវការ។ តាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវការផ្សាយពាណិជ្ជកម្ម – Standard Media Index បានបង្ហាញចំណូល Twitter កាលពី ខែធ្នូ ធ្លាក់ចុះអស់​ ៧១ភាគរយ។

គួរបញ្ជាក់ថា នៅថ្ងៃ ២៧ ខែតុលា លោក Musk ទិញ Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ ហើយលោកបានធ្វើការផ្លាស់ប្តូរប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន រួមទាំងបញ្ឈប់នាយកប្រតិបត្តិ Twitter និងកាត់បន្ថយបុគ្គលិកអស់ជាច្រើននាក់។ ជាពិសេស លោកបានកែប្រែថ្មីដោយតម្រូវឱ្យអ្នកប្រើប្រាស់ បង់លុយប្រចាំខែដើម្បីទទួលបាន Blue Tick៕

ប្រែសម្រួលដោយ៖ នាង រតនៈ

ប្រភព៖ The Hindu

ចុចអាន៖ មតិភាគច្រើនបោះឆ្នោតឲ្យ Elon Musk ចុះចេញពីតំណែង Twitter

The post ហេតុផលតែមួយគត់ ធ្វើឲ្យចំណូល Twitter ឆ្នាំ ២០២២ ធ្លាក់ចុះខ្លាំង appeared first on Kampuchea Thmey Daily.

អង្គការសហប្រជាជាតិថ្កោលទោស​ Twitter ក្រោយបិទគណនីសារព័ត៌មានធំៗរបស់អាមេរិក
អង្គការសហប្រជាជាតិ បានថ្កោលទោសបណ្ដាញទំនាក់ទំនងសង្គម Twitter ចំពោះការសម្រេចចិត្តរបស់មេធំ លោក Elon Musk ជុំវិញការបិទចោលគណនីសារព័ត៌មានធំៗរបស់សហរដ្ឋអាមេរិក។

កាលពីម្សិលមិញ លោក Elon Musk ប្រកាសបិទគណនី Twitter អ្នកសារព័ត៌មានមកពីស្ថាប័នធំៗរួមមាន The New York Times, The Washington Post, CNN, The Intercept និង Voice of America ដែលការបិទនេះបានបង្កឱ្យមានមតិរិះគន់ ​ក៏ដូចជាថ្កោលទោសចំៗទៅលើមហាសេដ្ឋីបច្ចេកវិទ្យារូបនេះ។

លោកស្រី Melissa Fleming អគ្គលេខាធិការ​រង​នៃ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ទំនាក់ទំនង​ពិភពលោក​ថ្លែង​ថា សេរីភាព​សារព័ត៌មាន​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សង្គម​ប្រជាធិបតេយ្យ និង​ជា​ឧបករណ៍​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​មិន​ពិត​ដែល​បង្ក​គ្រោះថ្នាក់។

មិនត្រឹមតែអង្គការសហប្រជាជាតិប៉ុណ្ណោះ សូម្បីសហភាព​អ៊ឺ​រ៉ុ​ប​ក៏បាន​ថ្កោលទោស និងគំរាមដាក់ទណ្ឌកម្មលើ Twitter ផងដែរ ខណៈស្នងការ​សហភាព​អ៊ឺ​រ៉ុ​ប​លោកស្រី Vera Jourova បានទាមទារ​ឱ្យបណ្ដាញសង្គមមួយនេះគោរព​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​ជា​មូលដ្ឋាន​។

ទោះយ៉ាងណា នៅ​ថ្ងៃ​សៅរ៍​នេះ លោក Elon Musk ឆ្លើយតបថា ខ្លួន​នឹង​បើកឱ្យ​គណនី Twitter របស់​អ្នកកាសែត​ជា​ច្រើន​​ដំណើរការ​ឡើង​វិញ បន្ទាប់​ពី​អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបនាំគ្នាថ្កោលទោស និងគំរាមដាក់ទណ្ឌកម្ម៕

ចុចអាន មូលហេតុដែល Elon Musk សម្រចបិទចោលគណនីសារព័ត៌មានធំៗ

ប្រែសម្រួល៖ សន្យា

​ប្រភព​៖ BBC

The post អង្គការសហប្រជាជាតិថ្កោលទោស​ Twitter ក្រោយបិទគណនីសារព័ត៌មានធំៗរបស់អាមេរិក appeared first on Kampuchea Thmey Daily.

ជាង ៣០ថ្ងៃទៀត Elon Musk នឹងក្លាយជាបុគ្គលមានឥទ្ធិពលលេខ១ នៅលើ Twitter
នៅសល់ពេលប្រមាណជាងមួយខែទៀត ពោលគឺនៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk នឹងក្លាយជាអ្នកមានឥទ្ធិពលលេខមួយ នៅលើ Twitter ។ នេះបើយោងតាមទិន្នន័យរបស់​​Social Blade ដែលជាការព្យាករណ៍របស់អ្នកវិភាគប្រព័ន្ធផ្សព្វផ្សាយសង្គម។

ដោយមានអ្នកតាមដានជាង ១២០លាននាក់ គណនីរបស់ Elon Musk បានឡើងតំណែងលំដាប់ទីពីរមានអ្នកតាមដានច្រើនជាងគេលើពិភពលោក បន្ទាប់ពីគណនីរបស់អតីតប្រធានាធិបតីអាមេរិក Barack Obama ដែលមានអ្នកតាមដានជាង ១៣០លាននាក់។

យោងតាមការវិភាគ បន្ទាប់ពីទិញយក Twitter កំលុងខែតុលា ស្ថិតិ Follower របស់លោក Elon Musk នឹងវ៉ាដាច់ Barack Obama ដោយចៀសសមិនរួច ខណៈមួយថ្ងៃមហាសេដ្ឋីវ័យ ៥១ឆ្នាំរូបនេះ ទទួលបានអ្នកតាមដានរហូតដល់ ២៧ម៉ឺននាក់ឯណោះ។

ទោះបីជាមានភាពចម្រូងចម្រាសនាពេលថ្មីៗនេះក៏ដោយ ប៉ុន្តែប្រជាប្រិយភាពរបស់លោក Musk នៅលើ Twitter នៅតែកើនឡើងមិនអាចប្រកែកបាន។

អ្នកអត្ថាធិប្បាយប្រព័ន្ធផ្សព្វផ្សាយសង្គម Matt Navarra មានប្រសាសន៍ថា “ឥឡូវនេះ Elon Musk គឺជាតួអង្គសំខាន់នៅលើ Twitter” ។ ដោយសារលោកជា CEO នៃបណ្ដាញនេះផង និងដោយសារគុណសម្បត្តិមួយចំនួន ដូច្នេះលោកក្លាយជាបុគ្គលមានឥទ្ធិពលជាជាងគេនៅលើវេទិកា មិនមែនជារឿងចម្លែកនោះទេ ហើយនេះក៏ជាប្រវត្តិសាស្ត្រថ្មីសម្រាប់បណ្ដាញទំនាក់ទំនងសង្គមផងដែរ ព្រោះកម្រមានណាស់ដែលនាយកប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសង្គមក្លាយជាជាអ្នកមានឥទ្ធិពលលើគេហទំព័រផ្ទាល់ខ្លួនរបស់ពួកគេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ BBC

ចុចអាន៖ Elon Musk មិនយក ៨ ដុល្លារទេចំពោះអ្នកប្រើ Twitter ដែលមានធីកពណ៌ខៀវលើ IPhone

ចុចអាន៖ មកដឹងពីពាក្យដែលគេស្វែងរកច្រើនបំផុត​លើ Google ក្នុងឆ្នាំនេះ

The post ជាង ៣០ថ្ងៃទៀត Elon Musk នឹងក្លាយជាបុគ្គលមានឥទ្ធិពលលេខ១ នៅលើ Twitter appeared first on Kampuchea Thmey Daily.

មានរឿងពិសេសមួយ ក្រោយពេល Elon Musk បើកគណនី Twitter ឱ្យ Trump លេងវិញ
បាត់មុខរយៈពេលជិត ២ឆ្នាំ, ពេលនេះ Twitter បាន Unblock គណនីរបស់​ Donald Trump ដែលអនុញ្ញាតឱ្យអតីតប្រធានាធិបតីរូបនេះ អាចប្រើប្រាស់ Twitter បានជាថ្មីម្តងទៀត។

លោក Elon Musk (ឆ្វេង) និងលោក Donald Trump

អ្វីដែលកាន់តែពិសេសនោះ បន្ទាប់ពីលោក Elon Musk បើកឱ្យប្រើប្រាស់ឡើងវិញ គណនីរបស់លោក Trump មានចំនួនអ្នក Follow កើនឡើង ២៥លាននាក់ ត្រឹមតែ ជាង១ម៉ោងប៉ុណ្ណោះ។

សូមបញ្ជាក់ថា គណនី Twitter របស់លោក​ Trump ត្រូវបានបិទកាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០២១ ដោយពេលនោះ Follower មានរហូតដល់ ៩០លាននាក់៕​

ប្រែសម្រួលដោយ៖ នាង រតនៈ

ប្រភព៖ Sputnik

The post មានរឿងពិសេសមួយ ក្រោយពេល Elon Musk បើកគណនី Twitter ឱ្យ Trump លេងវិញ appeared first on Kampuchea Thmey Daily.

Elon Musk ប្រកាសបិទការិយាល័យ Twitter​ ជាបណ្តោះអាសន្ន
Elon Musk ប្រកាសបិទការិយាល័យ Twitter ភ្លាមៗជាបណ្តោះអាសន្ន ប៉ុន្តែនឹងបើកមកដំណើរការធម្មតាវិញនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ។

ការប្រកាសបែបនេះកើតឡើង ចំពេលដែល​បុគ្កលិក Twitter មួយចំនួនធំបានលាឈប់ពីការងារ បន្ទាប់ពី​លោក Musk អំពាវនាវឲ្យបុគ្គលិក ចុះឈ្មោះធ្វើការងាររយៈពេលច្រើនម៉ោងក្នុងកម្រិតខ្ពស់ ហើយបើមិនព្រម គឺមានជម្រើសមួយទៀត នោះជាការចាកចេញ ។

មិនតែប៉ុណ្ណោះ បើសិនជាបុគ្គលិកទាំងអស់មិនព្រមចុះឈ្មោះធ្វើការច្រើនម៉ោងនោះទេ នោះពួកគេ និងត្រូវទទួលបានប្រាក់ខែរយៈពេល ៣ ខែចុងក្រោយរបស់ពួកគេ ហើយអាចនឹងលាឈប់ពីការងារផងដែរ ។

តាមរយៈសារបង្ហោះបិទការិយាល័យនោះ គឺបន្តឲ្យបុគ្គលិកទាំងអស់គោរពតាមគោលការណ៍ក្រុមហ៊ុន ដោយមិនត្រូវពិភាក្សាអំពីព័ត៌មានសម្ងាត់របស់ក្រុមហ៊ុននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាមួយសារព័ត៌មាន ឬកន្លែងផ្សេងទៀតនោះឡើយ ។

ដោយឡែក ចំពោះមូលហេតុនៃការបិទការិយាល័យនេះ គឺមិនមានការបញ្ជាក់ច្បាស់លាស់នោះឡើយពី លោក Elon Musk ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ BBC

ចុចអាន ៖ មកស្គាល់ពីកំពូលមហាសេដ្ឋីទាំង ១០ លើពិភពលោកទាំងអស់គ្នា

The post Elon Musk ប្រកាសបិទការិយាល័យ Twitter​ ជាបណ្តោះអាសន្ន appeared first on Kampuchea Thmey Daily.