Vietnam Airlines Archives - Kampuchea Thmey Daily

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម គ្រោងកាត់ជើង​ហោះហើរក្នុងស្រុក ​ព្រោះខ្វះប្រេង​យន្តហោះ
អាជ្ញាធរអាកាសចរណ៍ស៊ីវិល​វៀតណាម (CAAV) បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមមានគម្រោង​កាត់បន្ថយជើងហោះហើរក្នុងស្រុក​ចំនួន ២៣ ជើង​/សប្តាហ៍​​ចាប់ពីខែមេសាតទៅ ដោយសារតែកង្វះខាតប្រេងឥន្ធនៈយន្តហោះដែលបណ្ដាលមកពីជម្លោះនៅមជ្ឈិមបូព៌ា​​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ​(Vietnam Airlines) ដែលគ្រប់គ្រងដោយរដ្ឋ ​នឹង​ផ្តល់អាទិភាពដល់ផ្លូវហោះហើរសំខាន់ៗចំពោះការតភ្ជាប់ជាតិ ពាណិជ្ជកម្ម ទេសចរណ៍ ការទូត និងការធ្វើដំណើរក្នុងស្រុក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ CAAV ​ចេញផ្សាយនៅយប់ថ្ងៃចន្ទ។

សេចក្តីថ្លែងការណ៍​បាន​គូសបញ្ជាក់ថា ចាប់ពីថ្ងៃទី ១ ខែមេសា Vietnam Airlines នឹងផ្អាកប្រតិបត្តិការផ្លូវហោះហើរក្នុងស្រុកចំនួន ៧ និងកាត់ជើងហោះហើរចំនួន ២៣/សប្ដាហ៍ ​ដើម្បីសន្សំសំចៃប្រេងឥន្ធនៈ​។

ក្រៅពី Vietnam Airlines ក្រុមហ៊ុនអាកាសចរណ៍ VietJet Aviation JSC ក៏​កាត់បន្ថយជើងហោះហើរក្នុងស្រុកមួយចំនួនផងដែរ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មា​ន Bloomberg។

ដោយឡែក​ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways ឯណោះវិញ បាន​និយាយថា ខ្លួន​នឹងខិតខំរក្សាជើងហោះហើរក្នុងអំឡុងពេលធ្វើដំណើរកំពូល ទោះបីជា​ប្រេកង់ជើងហោះហើរអាចទាបជាងឆ្នាំមុន ប្រសិនបើតម្លៃប្រេងបន្តខ្ពស់ក៏័ដោយ។ ​ក្រុមហ៊ុន​បានអំពាវនាវឱ្យរដ្ឋាភិបាលផ្តល់ការគាំទ្របន្ថែមទៀតដល់ក្រុមហ៊ុនអាកាសចរណ៍ រួមទាំងការកាត់បន្ថយពន្ធការពារបរិស្ថាន និងពន្ធប្រេងឥន្ធនៈអាកាសចរណ៍​។

គួររំឭកថា កាលពីពាក់កណ្ដាលខែមីនា ​CAAV បានព្រមានឱ្យបណ្ដាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកត្រៀមខ្លួនកាត់បន្ថយជើងហោះហើរចាប់ពីខែមេសា ​បន្ទាប់ពី​ចិន និងថៃបានបញ្ឈប់ការនាំចេញប្រេងឥន្ធនៈយន្តហោះ​ជុំវិញ​សង្គ្រាមនៅអ៊ីរ៉ង់ ដែលបង្កើនហានិភ័យនៃ​កង្វះខាត។

វៀតណាមមានរោងចក្រចម្រាញ់ប្រេងក្នុងស្រុកចំនួន២ ដែលផ្គត់ផ្គង់ប្រហែល ៧០% នៃតម្រូវការក្នុងស្រុក​ ​ប៉ុន្តែប្រទេសនេះនាំចូលប្រេងឆៅជាង ៨០% ​ពីមជ្ឈិមបូព៌ា ដែលធ្វើ​ឱ្យវៀតណាមនៅ​តែ​រង​ហានិភ័យ​ខ្លាំងពីវិបត្តិមជ្ឈិមបូព៌ា។ លើសពីនេះ ប្រហែល ៧០% នៃប្រេង​យន្តហោះរបស់​វៀតណាម ត្រូវបាននាំចូល ដែលភាគច្រើនមកពី​ចិន និង​ថៃ។

ក្រៅពីការកាត់បន្ថយជើងហោះហើរ  CAAV បាន​និយាយថា ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាមក៏​​កំពុង​រៀបចំ​អនុវត្ត​ការ​គិត​ថ្លៃ​​សំបុត្រយន្តហោះបន្ថែមសម្រាប់​ផ្លូវ​ហោះហើរ​អន្តរជាតិ​ ចាប់ពី​ដើម​ខែ​មេសា​​ផងដែរ៕

The post ក្រុមហ៊ុនអាកាសចរណ៍វៀតណាម គ្រោងកាត់ជើង​ហោះហើរក្នុងស្រុក ​ព្រោះខ្វះប្រេង​យន្តហោះ appeared first on Kampuchea Thmey Daily.

បណ្ដាក្រុមហ៊ុនអាកាសចរណ៍វៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្តហោះ Boeing ​៩០ គ្រឿង
បណ្ដាក្រុមហ៊ុនអាកាសចរណ៍វៀតណាម ​រួមទាំងក្រុមហ៊ុន Vietnam Airlines ​បាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតយន្តហោះអាមេរិក ប៊ូអ៊ីង (Boeing) លើការទិញយន្តហោះសរុប​​ចំនួន ៩០ គ្រឿង ក្នុងតម្លៃ ៣០ ប៊ីលាន​ដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ (១៩ កុម្ភៈ)។

ការសម្រេចបញ្ជាទិញនេះ បាន​ធ្វើឡើងនៅចំពោះមុខតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និង​លោក តូ ឡាំ ​អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ដែលកំពុងធ្វើដំណើរទស្សនកិច្ចនៅក្រុងវ៉ាស៊ីនតោន។

បើតាមរ៉យទ័រ ក្រុមហ៊ុន Vietnam Airlines បានចុះហត្ថលេខាលើការទិញយន្តហោះប្រភេទ 737-8 តួខ្លួនតូច  ចំនួន ៥០ គ្រឿង ក្នុងតម្លៃ ៨,១ ប៊ីលាន​ដុល្លារ​។ ក្រុមហ៊ុនបាន​និយាយក្នុងសេចក្ដីថ្លែងការណ៍​មួយថា ខ្លួនរំពឹងថានឹងទទួល​បាន​យន្តហោះទាំងនោះ នៅចន្លោះឆ្នាំ ២០៣០ និង ២០៣២ ដែលនឹងធ្វើឱ្យកងយន្តហោះរបស់ក្រុមហ៊ុនឡើងដល់ ១៥១ គ្រឿង ត្រឹមឆ្នាំ ២០៣០។

ទន្ទឹមនឹងនោះ Vietnam Airlines ក៏កំពុងចរចាជាមួយ Boeing លើលទ្ធភាពទិញយន្តហោះតួខ្លួនធំក្នុងតម្លៃ ១២ ប៊ីលាន​ដុល្លារផងដែរ។ ​

Vietnam Airlines និង Boeing បាន​និយាយក្នុងសេចក្ដីថ្លែងការណ៍រួម​ នៅយប់ថ្ងៃទី ១៨ កុម្ភៈ នៅទីក្រុងវ៉ាស៊ីនតោន (ព្រឹកថ្ងៃព្រហស្បតិ៍ ១៩ កុម្ភៈ នៅក្រុងហាណូយ) ថា ​ការទិញយន្តហោះ 737-8 ឬ 737-Max ​ទាំង​ ៥០ គ្រឿង ​នឹង​បើក​ផែនការ​បង្កើនផ្លូវហោះហើរក្នុងស្រុក និងក្នុងតំបន់របស់ក្រុមហ៊ុន Vietnam Airlines ​ចំពេលដែល​តម្រូវការធ្វើដំណើរតាមផ្លូវអាកាស បន្តកើនឡើងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

លោក ដាំង ង៉ុក ហ័រ (Dang Ngoc Hoa) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Vietnam Airlines បាន​ថ្លែងថា​៖ «ការវិនិយោគលើយន្តហោះ Boeing 737-8 ចំនួន ៥០ គ្រឿង គឺជាជំហានដ៏សំខាន់មួយក្នុងការកសាងកង​យន្តហោះទំនើប និងសន្សំសំចៃប្រេងឥន្ធនៈ ខណៈ​កំពុងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងលើកកម្ពស់ស្តង់ដារសេវាកម្ម ដើម្បីបំពេញតាមស្តង់ដារអន្តរជាតិ»។

ដោយឡែកក្រុមហ៊ុនអាកាសចរណ៍វៀតណាមមួយទៀត Sun PhuQuoc Airways ដែលទើបបង្កើតថ្មី បានចុះហត្ថលេខាលើការទិញយន្តហោះ 787-9 Dreamliner ពី Boeing ចំនួន ៤០​ គ្រឿង ក្រោមកិច្ចព្រមព្រៀងតម្លៃ ២២,៥ ប៊ីលាន​ដុល្លារ។

គេមើលឃើញថា ការទិញយន្តហោះរបស់ Boeing នាពេលនេះ ជាផ្នែកមួយនៃផែនការពាណិជ្ជកម្មវៀតណាម​ ដែលស្វែងរកការកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយអាមេរិក ក្រោមសម្ពាធពន្ធរបស់រដ្ឋបាល​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​បានប្រកាសកាលពីខែតុលាថា សហរដ្ឋអាមេរិកនឹងរក្សាពន្ធលើទំនិញវៀតណាមភាគច្រើននៅត្រឹម ២០% ខណៈ​លុបចោលពន្ធលើផលិតផលមួយចំនួន។

ក្នុងសេចក្ដី​ថ្លែងការណ៍រវាង​ Vietnam Airlines​ និង Boeing ការទិញយន្តហោះ  737-8  នឹងជួយក្រុមហ៊ុនឱ្យទទួល​បាន​ភាពជឿជាក់ ​និងចំណុះផ្ទុកកាន់តែច្រើន ​ចំពេលដែល​​ចរាចរណ៍ផ្លូវអាកាសរបស់​វៀតណាម​រំពឹងថានឹងកើនឡើងទ្វេដង ដោយ​អ្នកដំណើរប្រចាំឆ្នាំហក់ឡើងដល់ ៧៥ លាននាក់ ​ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ ​

យន្តហោះ Boeing 737-8 តួខ្លួនតូច អាចផ្ទុកអ្នកដំណើរបានរហូតដល់ ២០០ នាក់អាស្រ័យលើការកំណត់​ជាមួយនឹងចម្ងាយហោះហើររហូតដល់ ៣ ៥០០ ម៉ាយល៍​ (៦ ៤៨០ ​គីឡូម៉ែត្រ)។

បច្ចុប្បន្ន ក្រុមហ៊ុន Vietnam Airlines​​ ​កំពុងដំណើរការយន្តហោះ  787 Dreamliners ផលិតដោយ Boeing ចំនួន ១៧ គ្រឿង ដែលបម្រើផ្លូវហោះហើរក្នុងតំបន់ និងអន្តរជាតិរវាងប្រទេសវៀតណាម និងអឺរ៉ុប៕

The post បណ្ដាក្រុមហ៊ុនអាកាសចរណ៍វៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្តហោះ Boeing ​៩០ គ្រឿង appeared first on Kampuchea Thmey Daily.

វៀតណាមបើកជើងហោះហើរត្រង់ទៅហូឡង់
ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines នឹងបើកផ្លូវហោះហើរត្រង់ដំបូងរបស់ខ្លួនរវាងវៀតណាម និងហូឡង់ នា​ខែមិថុនា ខាងមុខ ដោយតភ្ជាប់ទីក្រុងហាណូយ​ និង​ទីក្រុងអាំស្ទែរដាំ ហើយ​​ធ្វើឱ្យវា​​ក្លាយជា​ព្រឹត្តិការណ៍ដ៏​សំខាន់មួយក្នុងការពង្រីក​ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម​ទៅកាន់ទ្វីបអឺរ៉ុប​។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNS ចាប់ពីថ្ងៃទី១៦ ខែមិថុនា Vietnam Airlines នឹងដំណើរការជើងហោះហើរទៅមកចំនួន ៣ ជើង/សប្តាហ៍ នៅថ្ងៃអង្គារ ​ព្រហស្បតិ៍ និង​សៅរ៍ ដោយប្រើប្រាស់យន្តហោះ Airbus A350។

កាលវិភាគនេះត្រូវបាន​កំណត់ដើម្បីគាំទ្រដល់ការធ្វើដំណើរងាយស្រួលពីអឺរ៉ុបទៅ​វៀតណាម ខណៈ​ផ្តល់ជូននូវការតភ្ជាប់បន្តឆ្លងកាត់បណ្តាញក្នុងស្រុក និងតំបន់ផ្សេងៗ​របស់ Vietnam Airlines  រួមទាំងទីក្រុងហូជីមិញ ដាណាង ញ៉ាត្រាង ភូកុក និងគោលដៅសំខាន់ៗ​ជាច្រើន​ទៀត។

អាកាសយានដ្ឋានអន្តរជាតិ​ Amsterdam Schiphol គឺជាមជ្ឈមណ្ឌលអាកាសចរណ៍ និងភស្តុភារកម្មដ៏មមាញឹកបំផុតមួយរបស់អឺរ៉ុប និង​ជាច្រកទ្វារសំខាន់មួយដែលតភ្ជាប់ទ្វីបនេះជាមួយអាមេរិកខាងជើង អាហ្វ្រិក និងតំបន់ផ្សេងៗទៀត។ ​ការហោះហើរត្រង់ទៅអាកាសយានដ្ឋាននេះ បង្ហាញពី​ការពង្រីកវិស័យអាកាសចរណ៍វៀតណាម​ទៅកាន់​ទីផ្សារអាកាសចរណ៍ពិភពលោក។

លោក Nguyen Quang Trung អគ្គនាយករងរបស់ក្រុមហ៊ុន Vietnam Airlines បាន​ថ្លែង​ថា ផ្លូវហោះហើរថ្មីនេះ បានសម្គាល់ជំហានដ៏សំខាន់មួយ​ក្នុងយុទ្ធសាស្ត្រសម្រាប់​អឺរ៉ុបរបស់ក្រុមហ៊ុន​។

លោក​​បន្តយ៉ាងដូច្នេះថា៖ «ការដាក់ឱ្យដំណើរការសេវាកម្មហោះហើរត្រង់ពីទីក្រុងហាណូយ ទៅកាន់ទីក្រុងអាំស្ទែរដាំ មិនត្រឹមតែបើកឱកាសអាជីវកម្មថ្មីៗសម្រាប់ក្រុមហ៊ុន Vietnam Airlines ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងរួមចំណែកដល់ការពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន​របស់វៀតណាម​ ហូឡង់ និងអឺរ៉ុបទាំងមូលផងដែរ»។

បច្ចុប្បន្ន ​ហូឡង់គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់វៀតណាមនៅអឺរ៉ុប ដោយមានការនាំចូលពីវៀតណាមលើសពី ១១ ​ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ ២០២៥។ ​ប្រទេសនេះ​ក៏ស្ថិតក្នុងចំណោមវិនិយោគិនអឺរ៉ុបឈានមុខគេនៅវៀតណាមផងដែរ ដោយមានដើមទុនចុះបញ្ជីសរុបប្រហែល ១៦ ​ប៊ីលានដុល្លារ។ ​បច្ចុប្បន្ន មាន​ប្រជាជនវៀតណាម​ជិត ២៧​ ០០០ នាក់កំពុងរស់នៅ សិក្សា និងធ្វើការនៅ​ហូឡង់​ ដែលនេះ​ឆ្លុះបញ្ចាំងផងដែរអំពី​តម្រូវការនៃជើងហោះហើររវាងប្រទេសទាំង២៕

The post វៀតណាមបើកជើងហោះហើរត្រង់ទៅហូឡង់ appeared first on Kampuchea Thmey Daily.