WOORI BANK Archives - Kampuchea Thmey Daily

ដាប់ប៊ែលយូប៊ី ហ្វាយនែន បានក្លាយខ្លួនជា ធនាគារពាណិជ្ជជាផ្លូវការក្រោមឈ្មោះថ្មី “ធនាគារ អ៊ូរី (ខេមបូឌា) ម.ក”
នៅ​ថ្ងៃទី ​០៣​ ខែមករា ​ឆ្នាំ​ ២០២២ ​នេះ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក បានប្រកាសជាផ្លូវការ នៃការប្រែក្លាយទៅជាធនាគារពាណិជ្ជ ដោយជោគជ័យក្រោមឈ្មោះថ្មីថា ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ដែល​នេះ​ជា​ព្រឹត្តិការណ៍​នៃ​ការផ្លាស់ប្តូរ​ដ៏​សំខាន់​មួយ​ក្នុងអំឡុងពេល ៣០ ឆ្នាំ​ចុងក្រោយ​នៃ​ប្រវត្តិសាស្ត្រ​របស់​ស្ថាប័ន​ក្នុងការ​បម្រើសេវា​ហិរញ្ញវត្ថុ​ជូន​ដល់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​។

ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​) ម​.​ក បាន​ទទួលបាន​អាជ្ញាប័ណ្ណ ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម ដើម្បី​ធ្វើ​ប្រតិបត្តិការ​ធនាគារពាណិជ្ជ​ពេញលេញ​។ ជាមួយនឹង​មុខមាត់​ថ្មី​នេះ យើង​មាន​ក្តីរំភើប​រីករាយ និង​ទន្ទឹងរង់ចាំ​ក្នុងការ​ផ្តល់ជូន​នូវ​សេវា និង​ផលិតផល​ធនាគារ​ប្រកបដោយ​ភាព​ច្នៃប្រឌិត ស្រប​ជាមួយនឹង​ការពង្រីក​វិសាលភាព​អាជីវកម្ម​របស់​យើង​កាន់តែ​ទូលំទូលាយ​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ និង​ធនាគារ នៅក្នុង​ប្រទេស​កម្ពុជា​។

​ធនាគារ អ៊ូ​រី គឺជា​សមាជិក​នៃ Woori Financial Group ដែលមាន​វត្តមាន​នៅតាម​ប្រទេស​នានា ទូទាំង​ពិភពលោក​ជាមួយនឹង​សាខា​ជាង ៤៥០ កន្លែង​ក្នុង​ ២៣ ​ប្រទេស ហើយ​បាន​បម្រើសេវា​ហិរញ្ញវត្ថុ​អស់​រយៈពេល​ជាង​មួយ​សតវត្ស​មកហើយ​។

​លោក គីម ហុង​ជូ បេក្ខភាពអគ្គនាយកប្រតិបត្តិ​នៃ ធនាគារ អ៊ូ​រី បាន​មានប្រសាសន៍ថា​៖ “​នាឱកាស​ដែល​យើង​បាន​ក្លាយជា​ធនាគារពាណិជ្ជ​នេះ យើង​ពិតជា​រីករាយ​អបអរ និង​ទន្ទឹងរង់ចាំ​នូវ​ដំណើរ​ដ៏​គួរឱ្យ​រំភើប​ជាមួយ​អតិថិជន ដៃគូ​ពាណិជ្ជកម្ម និង​ភាគី​ពាក់ព័ន្ធ​របស់​យើង​ក្នុងការ​ផ្តល់នូវ​បទពិសោធន៍​សេវាកម្ម​ធនាគារ​តាម​ស្តង់ដារ​ប្រទេស​កូរ៉េ ដែល​តម្រូវ​តាម​តម្រូវការ​របស់​ប្រជាជន​កម្ពុជា​។ យោងតាម​ពាក្យស្លោក “​ផ្តោត​សំខាន់​លើ​ឌីជីថល​ដើម្បី​ផ្លាស់ប្តូរ​អ្វីៗ​គ្រប់យ៉ាង​ឱ្យ​កាន់តែ​ប្រសើរ​” របស់ Woori Financial Group ដែលជា​ម្ចាស់​ភាគហ៊ុន​របស់​យើង គណៈ​គ្រប់គ្រង​និង​បុគ្គលិក​របស់ ធនាគារ អ៊ូ​រី បានរៀបចំ​នូវ​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ និង​យុទ្ធសាស្ត្រ​ដ៏​ជាក់លាក់ ដើម្បី​ផ្តល់ជូន​នូវ​សេវាកម្ម​ធនាគារ​ដែលរ​ហ័ស ងាយស្រួល និង​មាន​ទំនុកចិត្ត​ខ្ពស់ សម្រាប់​គុណភាព​ជីវិត​កាន់តែ​ប្រសើរ​របស់​អតិថិជន និង​ប្រជាជន​កម្ពុជា​”​។

​ជាមួយនឹង​ការពង្រីក​វិសាលភាព​នៃ​បណ្តាញ​សាខា ចាប់ពី​ថ្ងៃទី​ ០៣ ខែមករា ឆ្នាំ​២០២២ នេះ​តទៅ ធនាគារ អ៊ូ​រី នឹង​បម្រើសេវា និង​ផលិតផល​ហិរញ្ញវត្ថុ​ដល់​អតិថិជន​គ្រប់ៗ​រូប​តាមរយៈ​សាខា​ចំនួន ១៣៨ សាខា​ទូទាំងប្រទេស ដោយ បុគ្គលិក​ជិត ៤.០០០​ នាក់ ដែលមាន​បទពិសោធន៍​ខ្ពស់ ស្រប​ជាមួយនឹង​ការបន្ត​ពង្រីក​បណ្តាញ​សាខា និង​ម៉ាស៊ីន ATM ទូទាំងប្រទេស​កម្ពុជា​។

​លោក គីម ហុង​ជូ បេក្ខភាពអគ្គនាយក​ប្រតិបត្តិ​ធនាគារ អ៊ូ​រី បាន​បន្ថែមថា​៖ “​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​និយ័ត​ករ ម្ចាស់​ភាគហ៊ុន និង​ក្រុមប្រឹក្សាភិបាល​របស់​យើង​ចំពោះ​ការផ្តល់​ជា​អនុសាសន៍​ណែនាំ​ដ៏​មានតម្លៃ និង​ការគាំទ្រ​ដែល​គ្មាន​ទីបញ្ចប់​។ ខ្ញុំ​សូម​អរគុណ​ចំពោះ​ការប្តេជ្ញាចិត្ត និង​ការលះបង់​ដ៏​មុតមាំ ចំពោះ​បុគ្គលិក និង​គណៈ​គ្រប់គ្រង​របស់​យើង​។ ជាពិសេស ខ្ញុំ​សូម​អរគុណ​ដល់​អតិថិជន​ជាទីគោរព​ចំពោះ​ការបន្ត​គាំទ្រ និង​ការជឿជាក់​មកលើ​យើងខ្ញុំ​។ ខ្ញុំ ទន្ទឹងរង់ចាំ​ស្វាគមន៍​លោកអ្នក​មកកាន់​សករាជ​ថ្មី​នៃ ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​) ម​.​ក​។

​ធនាគារ អ៊ូ​រី គឺជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ម្ចាស់​ភាគហ៊ុន ជា Woori Financial Group ប្រទេស​កូរ៉េ​។ ធនាគារ អ៊ូ​រី កំពុង​បម្រើសេវា និង​ផលិតផល​ហិរញ្ញវត្ថុ​ដែលមាន​លក្ខណៈ ងាយស្រួល រហ័ស និង​ទំនុកចិត្ត​ដល់​ប្រជាជន​កម្ពុជា តាមរយៈ​សាខា​ចំនួន ១៣៨ របស់ខ្លួន​ទូទាំងប្រទេស​។ គិត​ត្រឹម​ថ្ងៃទី​ ២២ ខែធ្នូ ឆ្នាំ ២០២១ ធនាគារ មានទ្រព្យ​សកម្ម​សរុប​ចំនួន ១,២ ពាន់​លាន​ដុល្លារ​អាមេរិក ផលប័ត្រ​ឥណទាន​ចំនួន ៩១៤ លាន​ដុល្លារ​អាមេរិក សមតុល្យ​ប្រាក់​បញ្ញើ​-​សន្សំ​ចំនួន ២១៥ លាន​ដុល្លារ និង​អតិថិជន​សរុប​ជាង ៣២៧.០០០ នាក់​៕​

The post ដាប់ប៊ែលយូប៊ី ហ្វាយនែន បានក្លាយខ្លួនជា ធនាគារពាណិជ្ជជាផ្លូវការក្រោមឈ្មោះថ្មី “ធនាគារ អ៊ូរី (ខេមបូឌា) ម.ក” appeared first on Kampuchea Thmey Daily.