Xi Jinping Archives - Kampuchea Thmey Daily

​​​​​​​​​ស្វែងយល់រាជដំណើរ​ទស្សនកិច្ច​របស់មហាក្សត្រថៃ​ទៅកាន់​មហាយក្សចិន​ពេលនេះ​​
មហាក្សត្រថៃ​​ មហា​ វ៉ាជីរ៉ា​ឡុងកន (Maha Vajiralongkorn) រាមាទី១០​នៃ​ការ​​​ឡើង​គ្រងរាជតាមបែប​សន្តតិវង្ស​​​ក្នុងត្រកូល​ចក្រី​​ នឹងចាប់ផ្តើម​​​​​​​​យាង​​ទៅទស្សនកិច្ច​នៅ​ទីក្រុងប៉េកាំងនៅថ្ងៃព្រហស្បតិ៍​ទី​​១៣ខែ​​វិច្ឆិកា​នេះ ដែល​​ទ្រង់​​នឹងក្លាយជាមហាក្សត្រថៃ​សោយរាជ្យដែល​យាង​​ធ្វើទស្សនកិច្ចផ្លូវរដ្ឋដំបូងគេទៅកាន់សាធារណៈ​​រដ្ឋ​​ប្រជាមានិត​​ចិន។

រាជវង្សានុវង្ស​របស់​ក្សត្រ​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី១០។ ​

​​​​​​ក្រុម​អ្នកវិភាគ​ បាន​​​ចាប់អារម្មណ៍​ចំពោះ​រាជ​ដំណើរ​ទស្សនកិច្ច​​​​​លើក​ដំបូង​​ក្នុង​ចំណង​ទំនាក់ទំន​ង​ការ​ទូត​​​​ផ្លូវ​ការ​រវាង​រាជាណាចក្រថៃ​និង​​​រដ្ឋាភិបាលចិន​កុម្មុយនីស្ត​រយៈពេល​​កន្លះសតវត្សរ៍​នេះ ដោយ​ចាត់​ទុក​ថា​វា​​​ជាសញ្ញានៃការកើនឡើងឥទ្ធិពលរបស់មហាយក្ស​​ចិន​​ប្រចាំ​តំបន់​អាស៊ីលើព្រះរាជាណាចក្រថៃ​​​​ ដែល​គេ​ដឹងថា ជា​សម្ព័ន្ធ​មិត្ត​​​ដ៏ជិតស្និទ្ធ​​ជាមួយសហរដ្ឋអាមេរិក​​​​​​រាប់​សិប​​​​ទសវត្សរ៍​មកហើយ​នោះ​។

មាន​កា​រកត់សម្គាល់​ដែរ​ថា របបរាជានិយមអាស្រ័យធម្មនុញ្ញ​​របស់​ប្រទេស​ថៃ​​ចាប់​តាំងពីឆ្នាំ១៩៣២​ ប្រទេសថៃបានប្រើប្រាស់ព្រះរាជទស្សនកិច្ច​របស់​មហាក្សត្រ​គ្រងរាជ​សម្បត្តិ​ជាឧបករណ៍គោលនយោបាយការបរទេស​ដ៏សំខាន់​បំផុត​​ នៅ​ក្នុង​នោះ​​ រួមទាំងដំណើរទៅកាន់សហរដ្ឋអាមេរិកចំនួនពីរលើកក្នុងកំឡុងសម័យ​សង្គ្រាមត្រជាក់ក្នុងទសវត្សរ៍ឆ្នាំ​១៩៦០ របស់អតីត​មហាក្សត្រថៃ ភូមិបុល​​​ អាឌុលយ៉ាដេត​ ( Bhumibol Adulyadej) ​ដែលសោយ​រា​​ជ្យ​​៧​០ឆ្នាំ ​ដោយ​ទ្រង់​មិន​ដែលយាង​ទស្សនកិច្ច​នៅ​​ប្រទេសចិន​ម្តងណាឡើយ​។  មក​ដល់​រាជ​​​របស់​មហាក្សត្របច្ចុប្បន្ន វ៉ាជីរ៉ា​ឡុង​កូន (Vajiralongkorn) គឺព្រះមហាក្សត្រថៃ​​​ដែល​យាង​ទៅទស្សនកិច្ច​ដោយ​ផ្ទាល់​​ក្រោយ​ពី​ការឡើង​គ្រងរាជ​៩​ឆ្នាំ​​។ ​

​អត្ថបទ​ស្រាវជ្រាវ​​​អំពី​រាជដំណើរ​ស្តេចថៃទៅកាន់ទី​​​ទីក្រុងប៉េកាំង​លើក​នេះ ដោយ​​សារព័ត៌មានរ៉យទ័រ បាន​កត់សម្គាល់ថា រដ្ឋាភិបាល​ទីក្រុងបាងកក​ដែល​គ្រប់គ្រង​ប្រទេស​​​តាមបែប​​រាជាធិបតេយ្យ​អាស្រ័យរដ្ឋធម្មនុញ្ញនេះ បានបង្កើតទំនាក់ទំនងការទូត​ជាមួយ​រដ្ឋាភិបាល​ទីក្រុងប៉េកាំងនៅឆ្នាំ១៩៧៥​ ហើយទំនាក់ទំនងទ្វេភាគីរបស់ពួកគេបានវិវត្តន៍ពីឆ្នាំក្រោយសង្គ្រាមត្រជាក់ ដោយមានការពង្រីកយ៉ាងសំខាន់ក្នុងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។

ប្រទេសចិនគឺជាទីផ្សារនាំចូលដ៏ធំបំផុតសម្រាប់​​ប្រទេសថៃ ដែលបានដឹកជញ្ជូនទំនិញរបស់ចិនមានតម្លៃ ៨០​ពាន់លានដុល្លារកាលពីឆ្នាំមុន ក៏ដូចជាប្រភពកំពូលនៃអ្នកទេសចរសម្រាប់វិស័យទេសចរណ៍ដ៏សំខាន់របស់ព្រះរាជា​ណាចក្រថៃ​​ និងជាអ្នកវិនិយោគធំនៅក្នុងវិស័យ​ឧស្សាហកម្មដូចជារថយន្តជាដើម។

ការធ្វើចំណាកស្រុកពីប្រទេសចិនទៅប្រទេសថៃក៏មានរយៈពេលរាប់សតវត្សដែរ ហើយគ្រួសារថៃជាច្រើន រួមទាំងប្រធានផ្នែក​ឧស្សាហកម្ម អាជីវកម្ម និងនយោបាយ មានដើមកំណើតជាជនជាតិចិន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលប្រកាសអំពីដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ​​ វ៉ាជីរ៉ាឡុងកន​ និងរាជក្សត្រី​ ស៊ុតធីតា​ (Suthida) រដ្ឋាភិបាលថៃ​បាន​រៀបរាប់​ថា វាជាការឆ្លុះបញ្ចាំងពី «មិត្តភាពដ៏ស៊ីជម្រៅ និងការយោគយល់គ្នារវាងប្រទេសថៃ និងចិននៅគ្រប់កម្រិតទាំងអស់»។

​តាម​​អ្នកនាំ​ពាក្យ​ក្រសួង​​ការបរទេស​ទេសចិន អ្នកនាង ម៉ៅ នីង (Mao Ning) ​ដែលបាន​ប្រកាស​រាជដំណើរយាងទស្សនកិច្ច​​របស់​មហាក្សត្រថៃ គឺ​ថា ព្រះមហាក្សត្រគ្រោងនឹង​យាងទស្សនកិច្ច​​នៅប្រទេសចិន​ចំនួន​៥ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣ដល់​ថ្ងៃទី​១៧ខែ​​វិច្ឆិកា ដោយ​ទ្រង់គ្រោង​ជួបសវនាជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង​ (Xi Jinping) និងនាយករដ្ឋមន្ត្រីលោក លី ឈាង (Li Qiang)។

​មហាក្សត្រថៃ វ៉ាជីរ៉ាឡុង​កន និង​ក្សត្រី​ ក្នុងរាជពិធី​​បុណ្យឈា​បនកិច្ច​​នៃ​មហាក្សត្រយានី​​។  REUTERS

​​​​​ដំណើរទស្សនកិច្ចដ៏កម្រ​និង​កំពូល​នៃ​មហាក្សត្រ​ដ៏​មាន​ឥទ្ធិពល​​នៅ​អាស៊ីអាគ្នេយ៍​ ​ប៉ុន្តែ​​គ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានគេរំពឹងថានឹងត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ​ក្នុងអំឡុងពេលនេះ​នោះទេ​​។

ចាប់តាំងពីការឡើងសោយរាជ្យនៅឆ្នាំ ២០១៦ ព្រះមហាក្សត្រ វ៉ាជីរ៉ា​​ឡុងកន បាន​យាង​​ធ្វើដំណើរជាផ្លូវការនៅរដ្ឋ​បរទេសតែមួយគត់គឺទៅកាន់ប្រទេស Bhutan ​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​​កាល​ពី​ខែមេសា។

ទោះបីជាមានការ​យា​ង​ជាផ្លូវការ​ក៏ដោយ អតីតព្រះមហាក្សត្រ Bhumibol ដែលបានចំណាយពេលប្រាំពីរទសវត្សរ៍នៅលើបល្ល័ង្ក​ថៃ​ដ៏​មានឥទ្ធិពល​ មិនដែល​បានទៅទស្សនាប្រទេសចិនទេ​ នោះ​ក៏ដោយសារ​​តែ​​​​​សម្ព័ន្ធមិត្តដ៏ស្អិតរមួត​ជាមួយសហរដ្ឋអាមេរិក។

តាមការ​ដកស្រង់របស់​រ៉យទ័រ ​អ្នក​ជំនាញ​​ទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ Thammasat នៃទីក្រុងបាងកក លោក Sitthiphon Kruarattikan បាននិយាយថា ​ក្នុងអំឡុង​ពេលទ្រង់​កាន់អំណាច ទោះបី​មានការ​អញ្ជើញ​​ផ្លូវការក៏ដោយ អតីតព្រះមហាក្សត្រថៃ Bhumibol បានត្រឹម​បញ្ជូនអ្នកតំណាង រួមទាំងស្តេចបច្ចុប្បន្នកាលដែលទ្រង់ត្រូវបាន​តែងតាំង​ជាអ្នក​ស្នងរាជ្យបន្តនៅឆ្នាំ ១៩៨៧។

អ្នកវិភាគរូបនេះ ត្រូវ​បានស្រង់សម្តី​ដូច​និយាយថា៖«ក្រឡេកមើលប្រទេសទាំងអស់ដែលចិនមានទំនាក់ទំនងការទូតជាមួយ ប្រមុខរដ្ឋនៃប្រទេសទាំងនោះភាគច្រើនបានទៅប្រទេសចិន ដោយប្រទេសថៃមានករណីលើកលែងជាយូរមកហើយ» ។
លោក Sitthiphon បន្ថែម​ថា​៖«​ដើម្បី​មាន​ព្រះមហាក្សត្រ​ថៃ​ដែល​សោយរាជ្យ​មក​ទស្សនកិច្ច​នេះ​គឺ​ជា​អ្វី​ដែល​ចិន​ចង់​បាន​»​។

ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​កាន់​ទុក្ខ​ជា​ផ្លូវ​ការ​តែ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​ការ​សោយ​ទិវង្គត​របស់​មាតា​របស់​ព្រះមហាក្សត្រ ដែល​ជា​សញ្ញា​បញ្ជាក់​ពី​សារៈសំខាន់​ដែល​រាជ​វាំង​ផ្តល់​ដល់​ក្រុង​ប៉េកាំង៕​

រ៉ាន់ រើយ

The post ​​​​​​​​​ស្វែងយល់រាជដំណើរ​ទស្សនកិច្ច​របស់មហាក្សត្រថៃ​ទៅកាន់​មហាយក្សចិន​ពេលនេះ​​ appeared first on Kampuchea Thmey Daily.

​​​មន្ត្រី​ជាន់ខ្ពស់ អាមេរិក​-​ចិន​ ត្រៀម​ជួបគ្នា​​ផ្ទាល់​នៅ​​​ម៉ាឡេស៊ី​​​​
​​តាមសេចក្តីរាយការណ៍​របស់​ Bloomberg ​កិច្ច​​ប្រជុំ​​លើក​ក្រោយ​នៃកិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ត្រូវបានកំណត់សម្រាប់សប្តាហ៍ក្រោយ ដោយរដ្ឋមន្ត្រីក្រសួងរតនាគារ​សហរដ្ឋអមេរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន​ លោក He Lifeng ​​នឹង​ត្រូវ​​ប្រឈមមុខ​គ្នា​​ចរចា​ ដើម្បី​រក​ច្រកចេញ​​កាត់បន្ថយវិធានការកើនឡើង​កម្តៅ​ថ្មី​ក្នុង​​វិវាទ​​ពន្ធ​គយ​រវាង​មហាអំណាច​​​​សេដ្ឋកិច្ច​និង​យោធា​​ធំបំផុត​​ទាំងពីរ។

រដ្ឋមន្ត្រីក្រសួងរតនាគារ​សហរដ្ឋអមេរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន​ លោក He Lifeng

​​​​ប្រទេសម៉ាឡេស៊ី​​ហាក់​ត្រូវ​ប៉ាន់​យ៉ាង​ខ្លាំង​​ក្នុងការ​​​ជ្រើស​រើស​ជាទីតាំង​​សម្របសម្រួល​​​​ជម្លោះ​រវាងមហាអំណាច បន្ទាប់ពី​​ម៉ាឡេស៊ី​ បាន​ធ្វើជាអ្នក​សម្របសម្រួល​​​ដោយ​ជោគជ័យ​​​​​ក្នុងជម្លោះ​កម្ពុជា​និង​ប្រទេសថៃ ដែល​បាន​ផ្ទុះ​អាវុធ​​ទ្រង់ទ្រាយ​ធំ​​កាល​ពី​ចុង​ខែកក្កដា​ ដែលបាន​បណ្តាល​ឲ្យមានទាហាន​​រាប់សិបនាក់​បានស្លាប់ និង​​មានជន​ភៀស​សឹក​រាប់​សែន​នាក់​។

Bloomberg រាយការណ៍ថា រដ្ឋមន្ត្រី​ក្រសួងរតនាគារ​អាមេរិក លោក​ Bessent បាននិយាយថា លោកបាននិយាយតាម​​អនឡាញ​​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ចិន​ កាលពីល្ងាចថ្ងៃទី ១៧ ខែតុលា។ តំណាងពាណិជ្ជកម្មអាមេរិក Jamieson Greer ក៏បានចូលរួមក្នុងកិច្ចពិភាក្សាតាមអ៊ីនធឺណិតផងដែរ។

ប្រធានរតនាគារមុននេះ បានពណ៌នាការពិភាក្សាជាមួយលោក He ថា «ស្មោះត្រង់ និងលម្អិត» ហើយបានបញ្ជាក់ជាថ្មីនូវផែនការដើម្បីជួបដោយផ្ទាល់នៅសប្តាហ៍ក្រោយ។

កាល​ពី​​​ថ្ងៃ​​ពុធសប្តាហ៍​នេះ មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ទាំងពីរ​​រូបខាងលើ​នេះ បាន​ស្តីបន្ទោស​ភាគី​ចិន​ចំពោះ​ការ​រឹតត្បិត​ការនាំចេញ​រ៉ែកម្រ​ទៅកាន់​ទីផ្សារ​អន្តរជាតិដែល​សំដៅជាសំខាន់​ទៅកាន់ទីផ្សារអាមេរិក ដែល​នាំទៅដល់​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ឧស្សាហកម្ម​របស់សហរដ្ឋអាមេរិក។​ ជា​ការ​ឆ្លើយតប​ លោក ដូណាល់ ត្រាំ បានលើក​ឡើង​ពីការ​ដាក់​វិធានការពន្ធថ្មី​រហូតដល់​១០០%​លើ​ទំនិញនាំចូលរបស់ចិន​។

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​។

​តាមការ​ចេញផ្សាយ​ចុងក្រោយ​នេះ លោក Bessent បាននិយាយក្នុងព្រឹត្តិការណ៍មួយនៅសេតវិមានថា «គាត់ និងខ្ញុំ និងគណៈប្រតិភូមួយក្រុម នឹងជួបប្រជុំគ្នានៅប្រទេសម៉ាឡេស៊ី ប្រហែលជាមួយសប្តាហ៍ចាប់ពីថ្ងៃស្អែក ដើម្បីរៀបចំសម្រាប់ប្រធានាធិបតីទាំងពីរជួបគ្នា»។

ទីភ្នាក់ងារព័ត៌មានស៊ីនហួររបស់រដ្ឋរបស់ប្រទេសចិនបានរាយការណ៍ថា ភាគីទាំងពីរមានការផ្លាស់ប្តូរទស្សនៈដោយស្មោះត្រង់ ស៊ីជម្រៅ និងស្ថាបនាលើបញ្ហាសំខាន់ៗក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។

ការអត្ថាធិប្បាយរបស់លោក Bessent បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ​ដូណាល់ ត្រាំ បង្ហាញសុទិដ្ឋិនិយមថា ការពិភាក្សាជាមួយមន្ត្រីចិនអាចទទួលបានកិច្ចព្រមព្រៀងមួយដើម្បីដោះស្រាយវិបត្តិដែលឃើញលោក ត្រាំ គំរាមដំឡើងពន្ធយ៉ាងខ្លាំង៕​

រ៉ាន់ រើយ

The post ​​​មន្ត្រី​ជាន់ខ្ពស់ អាមេរិក​-​ចិន​ ត្រៀម​ជួបគ្នា​​ផ្ទាល់​នៅ​​​ម៉ាឡេស៊ី​​​​ appeared first on Kampuchea Thmey Daily.

កិច្ច​ប្រជុំ​កំពូល SCO នៅចិន​​ ធ្វើ​ឲ្យ​​ផ្អៀង​ពិភព​លោក​ ទប់​ទល់​អំណាច​​បស្ចឹមលោក​
​ពិភពលោក​​ហាក់​បែក​ចែក​ឥទ្ធិពល​កាន់តែ​ច្បាស់​​ក្នុង​ពេលនេះ​ តាមរយៈ​កិច្ច​ប្រជុំ​​​កំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឆ្នាំ ​២០២៥ ដែល​ប្រទេសចិន​ធ្វើ​ជាម្ចាស់​ផ្ទះ​ក្នុងឆ្នាំនេះ ដោយ​សារ​តែ​​​វត្តមាន​​ប្រមុខ​មេដឹកនាំ​​​នៃ​ប្រទេស​សំខាន់​ជា​​ច្រើន ​ក្នុង​បរិបទ​ដែល​ពិភព​លោក​កំពុង​មាន​ការ​បែកបាក់​យ៉ាងខ្លាំង​​ ហើយ​វា​​ក៏​ក្លាយ​ជា​​វេទិកា​អន្តរជាតិ​ដ៏សំខាន់​ដើម្បី​​ទប់​ទល់​អំណាច​បស្ចឹមប្រទេស​។

រូប​ថត​ជុំគ្នា​​របស់​​មេដឹកនាំ​បណ្តា​ប្រទេសចូលរួម​កិច្ច​ប្រជុំ​ SCO ​រៀបចំ​ដោយ​ប្រទេសចិន​។ Reuters

​ប្រមុខ​រដ្ឋ​ចិន ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) ​នៅ​ល្ងាច​​ថ្ងៃអាទិត្យបានរៀបចំ​​​ពិធី​បដិសណ្ឋារកិច្ច​​​​កម្រិត​ខ្ពស់​ដល់​មេដឹកនាំ​​នៃ​បណ្តាប្រទេស​ជា​ច្រើន​​ជា​ង​​២០​ និង ប្រមុខ​អង្គការ​អន្តរជាតិមាន​អង្គការ​សហប្រជាជាតិ អាស៊ានជាដើម សម្រាប់​កិច្ច​ប្រជុំ​កំពូល​ដែល​នឹង​ប្រព្រឹត្តទៅ​​នៅ​ថ្ងៃ​ទី​​១​ខែកញ្ញា​​នេះ​។ ​មេដឹកនាំមកពី​ប្រទេស​ជាង២០​ និងប្រធានអង្គការអន្តរជាតិចំនួន ១០ បាន​ធ្វើ​ដំណើរ​មក​ចូល​រួម​​​កិច្ច​ប្រជុំ​ដ៏សំខាន់​នេះ​​។

​​ប្រធានាធិបតីចិន ស៊ី ជីនពីង បានស្វាគមន៍ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីតួក​គី ​​​រ៉េស៊ីប តាយយីប អឺដូហ្គាន (Recep Tayyip Erdogan) នាយករដ្ឋមន្ត្រីឥណ្ឌា លោក ​ណារ៉េនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីប៉ាគីស្ថាន សេបាស សារីហ្វ (Shehbaz Sharif) និងប្រមុខរដ្ឋ​ជា​ច្រើន​ទៀត​មក​ពីតំបន់​អាស៊ាន​កណ្តាល​ និង​ពី​អាស៊ីអាគ្នេយ៍​។​

​ទី​ភ្នាក់ងារ​​សារព័ត៌មានរដ្ឋ​ចិន ស៊ីនហ៊ួ (Xinhua) ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាន​ផ្សាយ​​ថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃអាទិត្យបានរៀបចំពិធីជប់លៀងនៅទីក្រុងកំពង់ផែ Tianjin ភាគខាងជើង ដើម្បីស្វាគមន៍ភ្ញៀវ​អន្តរជាតិដែលកំពុងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឆ្នាំ ២០២៥​ ។

អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ​ដែល​​ក្រុម​បណ្តា​​​មេដឹកនាំ​បស្ចឹមប្រទេស​ប្រៀបធៀប​ទៅ​នឹង​ «អង្គការ​ណាតូ​ប្រចាំ​តំបន់​អាស៊ី​» ដែល​​​ជា​ផ្នែក​នៃ​ការ​ទប់​​ឥទ្ធិពលភូមិសាស្រ្ត​​នយោបាយ​​​​របស់​​បស្ចឹម​ប្រទេស​មក​កាន់​តំបន់​អាស៊ី។ អង្គការ​នេះ​​បាន​ក្លាយ​​​​ជាស្ថាប័ន​អន្តរជាតិ​កាន់តែ​លេច​ធ្លោ​ឡើង​ នៅ​ពេលដែល​​ពិភពលោក​​ប្រឈម​ប្រឈមសង្គ្រាម​​ ដូច​ជា​ នៅ​អ៊ុយ​ក្រែន និង​នៅតំបន់មជ្ឈឹមបូព៌ា។

កិច្ចប្រជុំ SCO កំពុងត្រូវបានប្រារព្ធឡើងនៅថ្ងៃចន្ទ​នេះ​​ ដែលជាការកត់សម្គាល់កិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទីប្រាំដែលរៀបចំដោយប្រទេសចិន ចាប់តាំងពីវេទិកានេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១​។ កិច្ចប្រជុំកំពូលនេះត្រូវបានកោះប្រជុំចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង រួមទាំងសង្គ្រាមរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សាស្ទ្រីប ជម្លោះអ៊ុយក្រែន និងជម្លោះពន្ធអន្តរជាតិ។

​នៅ​ក្នុង​កិច្ច​​​ប្រជុំទ្វេភាគីជាមួយ​​រដ្ឋមន្ត្រី​ការបរទេសចិន លោក ​​​វ៉ាង យី និង អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Antonio Guterres បាន​កោត​សរសើរ​ចិន​ចំពោះ​ការ​ប្តេជ្ញាចិត្ត​ចំពោះ​ពហុភាគី​និយម និង​បន្ត​​ការ​ប្តេជ្ញាចិត្ត​ចំពោះ​​​កិច្ចសហប្រតិបត្តិការ​កាន់តែស៊ីជម្រៅ​បន្តែមទៀត​។  យោង​ការ​ផ្សព្វផ្សាយ​របស់​ក្រសួងការបរទេសចិន fmprc.gov.cn។​

តាម​ការ​ចុះ​ផ្សាយ​របស់​បណ្តាញ​សារ​ព័ត៌មាន​អន្តរជាតិនានា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងអគ្គលេខាធិការ SCO លោក Nurlan Yermekbayev ដែល​​បាន​ចូលរួមក្នុងការជួបជុំនេះ។

មេដឹកនាំ​នៃបណ្តាប្រទេស​នានា ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើសេចក្តីប្រកាស Tianjin និងអនុម័តយុទ្ធសាស្រ្តរយៈពេល១០​​ឆ្នាំ រួមជាមួយនឹងឯកសារលទ្ធផលស្តីពីសន្តិសុខ ពាណិជ្ជកម្ម ថាមពល និងកិច្ចសហប្រតិបត្តិការវប្បធម៌។

កិច្ចប្រជុំកំពូលក៏នឹងចេញសេចក្តីថ្លែងការណ៍ស្តីពីខួបលើកទី ៨០​នៃការបញ្ចប់សង្គ្រាមលោកលើកទី២​ និងការបង្កើតអង្គការសហប្រជាជាតិផងដែរ។

SCO បានវិវត្តន៍ចេញពីយន្តការ «Shanghai Five» ដែលរួមមានចិន រុស្ស៊ី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងតាជីគីស្ថាន មុនពេលអ៊ូសបេគីស្ថានចូលជាសមាជិកទីប្រាំមួយ។ សព្វថ្ងៃនេះ វារួមបញ្ចូលទាំងរដ្ឋសមាជិកចំនួន១០​ប្រទេស​សង្កេតការណ៍ចំនួន​២​ និងដៃគូសន្ទនាចំនួន១៤​ នៅទូទាំងអាស៊ី អឺរ៉ុប និងអាហ្វ្រិក។

អង្គការនេះគ្របដណ្តប់ប្រហែល ២៤​ភាគរយ​ នៃផ្ទៃដីសកលលោក និង ៤២ភាគរយ​​នៃចំនួនប្រជាជនពិភពលោក ដោយរដ្ឋជាសមាជិកមានចំនួនប្រហែលមួយភាគបួននៃផលិតផលក្នុងស្រុកសរុបពិភពលោក ហើយពាណិជ្ជកម្មកើនឡើងជិត ១០០​ដងក្នុងរយៈពេលពីរទសវត្សរ៍៕​​

រ៉ាន់ រើយ​

The post កិច្ច​ប្រជុំ​កំពូល SCO នៅចិន​​ ធ្វើ​ឲ្យ​​ផ្អៀង​ពិភព​លោក​ ទប់​ទល់​អំណាច​​បស្ចឹមលោក​ appeared first on Kampuchea Thmey Daily.

ព័ត៌មានរដ្ឋចិន៖ ប្រធានាធិបតីចិន​អះអាងពី​ការ​ គាំទ្រ​កម្ពុជា​ពេញទំហឹង​
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បាន​​អះអាង​​ចំពោះ​ព្រះភ័ក្ត្រ​ព្រះ​មហាក្សត្រ​កម្ពុជា ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ​ ថា​ ​ប្រទេស​ចិន​គាំទ្រ​យ៉ាងមុតមាំ​ចំពោះ​ប្រជាជនកម្ពុជាក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់​​ប្រជាជាតិកម្ពុជា​ និងសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង សម្រាប់​ជា​ប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​​។ ​​

ប្រធានាធិបតីចិន ស៊ី ជីនពីង និង​លោក​ជំទាវ​ផេង លីយ៉ន (Peng Liyuan) បាន​ទទួល​​ស្វាគមន៍​​ព្រះវត្តមា​របស់​​ព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ នៅទីក្រុងប៉េកាំង។ Xinhua

​ការបញ្ជាក់​ជំហរ​បែបនេះ​របស់​​ប្រមុខ​រដ្ឋចិន បាន​ធ្វើឡើង​នៅ​ពេលដែល ប្រធានាធិបតីចិន ស៊ី ជីនពីង និង​លោក​ជំទាវ​ផេង លីយ៉ន (Peng Liyuan) បាន​ទទួល​​ស្វាគមន៍​​ព្រះវត្តមា​របស់​​ព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ នៅទីក្រុងប៉េកាំង កាល​ពី​ល្ងាច​​ថ្ងៃអង្គារ ក្នុង​ឱកាសដែល​​ព្រះអង្គ​យាង​ទៅ​ចូល​រួមព្រឹត្តិការណ៍រំលឹកខួបលើកទី៨០​នៃជ័យជំនះក្នុងសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក។

តាមសេចក្តីរាយការណ៍​របស់​​សារព័ត៌មារដ្ឋ ស៊ីនហួរ (Xinhua) ប្រធានាធិធបតី ស៊ី ជីនពីង បាន​​ទូលថ្វាយព្រះមហាក្សត្រ​ខ្មែរ​ថា​ ទំនាក់ទំនងចិន-កម្ពុជា បានទប់ទល់នឹងការសាកល្បងនៃបញ្ហាអន្តរជាតិ ហើយភាគីទាំងពីរបានពង្រឹងមិត្តភាពដែកថែប​ ដោយការចែករំលែកភាពសុខដុមរមនា ដែលបានក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ប្រជាជនទាំងពីរ និងសមនឹងទទួលបានការស្រឡាញ់រាប់អានបន្ថែមទៀតពីភាគីទាំងពីរ។

​ក្នុងវរោ​កាសនោះ​ ប្រធានាធិបតីចិន បាន​លើកឡើង​ផងដែរថា ដោយប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិដែលជាប់ពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរនិងភាពចលាចល​​ ប្រទេសចិន និងកម្ពុជាគួរតែឈរជាមួយគ្នាឱ្យកាន់តែរឹងមាំ បន្តទំនាក់ទំនងមិត្តភាពជាប្រពៃណី ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ពន្លឿនការកសាងសហគមន៍ចិន-កម្ពុជាដែលមានគ្រប់​ទិដ្ឋភាព​ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី និងនាំមកនូវផលប្រយោជន៍បន្ថែមទៀតដល់ប្រជាជនទាំងពីរ។

សារ​ព័ត៌មាន​ចិន​ស៊ីនហួរ បានស្រង់​ព្រះរាជបន្ទូល​​របស់ព្រះ​មហាក្សត្រ សីហមុនី និងមុនីនាថ ដោយ​ព្រះអង្គ​ទាំងទ្វេ បាន​មាន​ព្រះរាជបន្ទួល​ថា​ ព្រះអង្គទាំងទ្វេ​រីករាយដែលបាន​បំពេញ​ទស្សនកិច្ចប្រទេសចិនម្តងទៀត ហើយត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី៨០ឆ្នាំ​នៃជ័យជំនះក្នុងសង្រ្គាមប្រជាជនចិននៃការតស៊ូប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក។

ព្រះ​អង្គ​ក៏មាន​រាជបន្ទូល​ដែរថា ប្រជាជនចិនបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាពពិភពលោក ដែលសមនឹងត្រូវបានចងចាំជារៀងរហូត។

ភាគីទាំងពីរបានពិភាក្សាគ្នាអំពីមិត្តភាព ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងសម្រេចបានលទ្ធផលសំខាន់ៗក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្ររបស់ប្រធានាធិបតី ស៊ី​ ជី​ន​​ពីង​​ មកកាន់ប្រទេសកម្ពុជាកាលពីខែមេសា។

​ភាគី​​ចិន​និង​កម្ពុជា បាននិយាយថា កម្ពុជាតែងតែមើលទំនាក់ទំនងទ្វេភាគីតាមទស្សនៈយុទ្ធសាស្ត្រ ហើយខ្លួនមានឆន្ទៈក្នុងការបន្តទំនាក់ទំនងមិត្តភាពជាប្រពៃណី និងរួមគ្នាកសាងសហគមន៍កម្ពុជា-ចិនគ្រប់អាកាសធាតុដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី៕​

រ៉ាន់ រើយ​

The post ព័ត៌មានរដ្ឋចិន៖ ប្រធានាធិបតីចិន​អះអាងពី​ការ​ គាំទ្រ​កម្ពុជា​ពេញទំហឹង​ appeared first on Kampuchea Thmey Daily.

​​​The Times៖ លោក ស៊ី ត្រាំ និង ​ពូទីន ទំនង​ជួប​គ្នា​នៅ​ទីក្រុង​ប៉េកាំង​នៅដើមខែកញ្ញា​
​​សារព័ត៌មាន​លោក​ខាងលិច​ ​បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ (Donald Trump)​  អាចនឹងត្រូវ​​ជួប​ប្រធានា​ធិបតី​ចិន លោក ស៊ី ជីនពីង និង​ប្រធានាធិបតី​​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នៅ​ក្នុង​ទីក្រុង​ប៉េកាំង​នៅដើម​ខែ​កញ្ញា​ខាង​មុខ​នេះ។

​រូប​គំនូរ​​លោក ត្រាំ លោកស៊ី និង លោក ពូទីន។ SCMP

​សេចក្តីរាយការណ៍របស់​កាសែត The Times ​​បាន​ផ្តល់​ហេតុផល​ថា ជំនួប​របស់​ប្រមុខ​រដ្ឋមហាអំណាច​ទាំង៣នៅ​ទីក្រុង​ប៉េកាំង ដោយសារ​តែ​​​​​ប្រទេសចិន​​នឹង​ត្រូវ​រៀប​ចំ​​ការ​អបអរ​សាទរ​​ខួប​ទី​៨០​នៃ​​ការ​បិទ​បញ្ចប់សង្គ្រាម​ប្រឆាំង​អាណានិគម​​ជប៉ុន និង​ជា​ការ​បិទ​​បញ្ចប់​​​សង្គ្រាម​​លោក​លើក​ទី​២ នៅ​តំបន់​អាស៊ី​រវាង​ចិន​និង​ជប៉ុន ហើយ​នៅ​ពេល​នោះ លោក ដូណាល់ ត្រាំ ​និង​ លោក​ ពូទីន នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅចូលរួ​ម​ក្នុង​ពិធី​​ហែក្បួន​ព្យុហ​​​យាត្រា​យោធា​។

កាសែត The Times បាននិយាយថា ​សង្គ្រាម​ពាក្យ​សម្តី​​លើ​​កិច្ចព្រមព្រៀងពាណិជ្ជកម្មជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក និងចិន បានបង្ខំឱ្យលោក​ ត្រាំ ពិចារណាឡើងវិញនូវគន្លងអរិភាពរបស់គាត់ចំពោះទីក្រុងប៉េកាំង ដែលបណ្តាល​ឱ្យមានការរំពឹងទុកអំពីការអញ្ជើញមេដឹកនាំអាមេរិកដែលអាចធ្វើទៅបានទៅកាន់រដ្ឋធានីរបស់ប្រទេសចិនសម្រាប់ព្យុហយាត្រាយោធាជាកិត្តិយសនៃខួបលើកទី ៨០​នៃជ័យជំនះក្នុងសង្គ្រាមលោកលើកទីពីរនៅតំបន់​អាស៊ី ដែល​ជា​ការ​​​​ធ្វើ​​សង្គ្រាម​រវាង​ចិន​និង​ជប៉ុន​ដ៏​ធំ​សម្បើម​។

​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មានរុស្ស៊ី TASS  ជំនួយការវិមានក្រឹមឡាំងរុស្ស៊ី ​លោក Yury Ushakov បាននិយាយថា លោកពូទីននឹងធ្វើទស្សនកិច្ចនៅប្រទេសចិននៅចុងខែសីហា និងដើមខែកញ្ញា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍រំឭកខួបនៃជ័យជំនះក្នុងសង្គ្រាមលោកលើកទីពីរ។

​ទោះបី​ជាបែបនេះ​ក្តី អ្នក​​នាំពាក្យ​វិមាន​ក្រឹមឡាំងបាន​បញ្ជាក់​ដល់​ព័ត៌មានរុស្ស៊ីថា ​លោក​​មិនទាន់ដឹងច្បាស់​អំពី​ផែនការ​ជួប​គ្នា​ដែល​​ត្រូវ​បាន​គេ​​ផ្សព្វផ្សាយ​នោះទេ។​

​នៅ​ចុង​ខែ​សីហា​​ ប្រទេស​ចិន​នឹង​រៀបចំ​កិច្ច​ប្រជុំ​​​កំពូល​នៃ​ប្រទេស​ជាសមាជិក​​​នៃ​​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀងហៃ ដែលត្រូវបាន​គេ​ចាត់​ទុកថា ជាណាតូ​​​ប្រចាំ​តំបន់​អាស៊ី ដែល​មាន​​បេសកកម្ម​ពង្រឹង​វិស័យ​យោធា និង​ការ​ពារ​គ្នា​​នៅក្នុងតំបន់​អាស៊ី​​កណ្តាលដែលងាយ​ទទួល​ឥទ្ធិពល​ពី​ការ​ពង្រីក​ខ្លួន​របស់​អង្គការ​ណា​តូ​នៅតំបន់​កូកាស​​៕​

រ៉ាន់ រើយ​

The post ​​​The Times៖ លោក ស៊ី ត្រាំ និង ​ពូទីន ទំនង​ជួប​គ្នា​នៅ​ទីក្រុង​ប៉េកាំង​នៅដើមខែកញ្ញា​ appeared first on Kampuchea Thmey Daily.

​ចិន​និង​វៀតណាម​​​​បង្ហាញ​បំណងរួម​អភិវឌ្ឍ​​​​ការ​តភ្ជាប់ផ្លូវដែក​​​​ ប្រើប្រាស់​ឥណទានចិន​​
​ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​ចិន លោក ​ស៊ី ជីនពីង (Xi Jinping) នៅ​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃ​ទី១៤ខែ​មេសា នាយករដ្ឋមន្ត្រី​វៀតណាម លោក ​​ផាម មិញ ជិញ (Pham Minh Chinh) បានស្នើវៀតណាម និងចិន​ធ្វើ​ការងារ​រួម​គ្នា​​​លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងការអភិវឌ្ឍន៍ផ្លូវដែក ដោយផ្តល់អាទិភាពដល់ការរៀបចំឥណទាន ការផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាលកម្លាំងពលកម្ម។

លោក ​ស៊ី ជីនពីង (Xi Jinping) ចាប់​ដៃ​ជាមួយនាយករដ្ឋមន្ត្រី​វៀតណាម លោក ​​ផាម មិញ ជិញ (Pham Minh Chinh) ក្នុងជំនួប​នៅ​ទីក្រុងហាណូយ។ VnEconomy

​សារ​ព័ត៌មាន​វៀតណាម VnEconomy ​បាន​រាយការណ៍​ថា នាយករដ្ឋមន្ត្រីវៀតណាម ជិញ (Chinh) បានស្នើឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដើម្បីចាប់ផ្តើមការសាងសង់ផ្លូវដែក Lao Cai-Hanoi-Hai Phong ក្នុងឆ្នាំ២០២៥​ រួមនឹងការជំរុញផ្លូវសំខាន់ៗផ្សេងទៀតដូចជា Dong Dang-Hanoi និង Mong Cai-Ha Long-Hai Phong។

លោកក៏បានអំពាវនាវឱ្យមានកំណើនពាណិជ្ជកម្មប្រកបដោយតុល្យភាព និងនិរន្តរភាព ដោយជំរុញឱ្យប្រទេស​ចិន​ជួយ​សម្រួល​ដល់ការចូលទៅកាន់ទីផ្សារកាន់តែច្រើនសម្រាប់ផលិតផលកសិកម្មវៀតណាម និងទំនិញផ្សេងៗទៀត។

នាយករដ្ឋមន្ត្រីវៀតណាម​ បានអំពាវនាវឱ្យមានភាពជាដៃគូបង្កើនល្បឿនក្នុងការអភិវឌ្ឍកម្លាំងផលិតភាពថ្មី ដោយផ្តោតជា​ចម្បងលើវិទ្យាសាស្ត្របច្ចេកវិទ្យា ការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល។

សេចក្តីរាយការណ៍​ដដែលបាន​​លើក​ឡើង​ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានស្នើឱ្យភាគីទាំងពីរចាប់យកឱកាសអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បង្កើនភាពជិតខាងភូមិសាស្ត្ររវាងប្រទេសទាំងពីរដើម្បីទាញយកសក្តានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំរុញយ៉ាងសកម្មយន្តការកិច្ចសហប្រតិបត្តិការផ្លូវដែក។

លោកបានអះអាងថា ប្រទេសចិនមានឆន្ទៈពង្រីកការនាំចូលកសិផលវៀតណាម និងលើកទឹកចិត្តសហគ្រាសចិនបង្កើនការវិនិយោគប្រកបដោយគុណភាពខ្ពស់នៅវៀតណាម៕​

ដោយ រ៉ាន់ រើយ​

ស្ថានីយ​រថភ្លើង​​​នៅ​ក្នុងប្រទេសចិន។ REUTERS

The post ​ចិន​និង​វៀតណាម​​​​បង្ហាញ​បំណងរួម​អភិវឌ្ឍ​​​​ការ​តភ្ជាប់ផ្លូវដែក​​​​ ប្រើប្រាស់​ឥណទានចិន​​ appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រី​​វៀតណាម​ ស្នើ​ឲ្យ​ចិន​ធ្វើការ​​រួមគ្នា​​បន្ថែមទៀត​អភិវឌ្ឍ​​វិស័យ​​អាកាសចរណ៍​​
នាយករដ្ឋមន្ត្រីវៀតណាម លោក ​ផាម មិញ ជិញ (Pham Minh Chinh) ក្នុង​ជំនួប​ជាមួយលោក He Dongfeng ប្រធានសាជីវកម្មយន្តហោះពាណិជ្ជកម្មរបស់រដ្ឋចិន (COMAC) នៅថ្ងៃទី១៤ខែមេសា បានអំពាវនាវឱ្យ​ក្រុម​​ហ៊ុន​ផលិត​យន្ត​ហោះ​របស់​ចិន​នេះ សហការ​ជាមួយ​វៀតណាមក្នុងការជំរុញឧស្សាហកម្មអាកាសចរណ៍របស់ខ្លួន និងស្វែងរកឱកាស​អភិវឌ្ឍន៍​​​ក្នុង​​​​វិស័យ​​អវកាស។

នាយករដ្ឋមន្ត្រីវៀតណាម លោក ​ផាម មិញ ជិញ (Pham Minh Chinh) ក្នុង​ជំនួប​ជាមួយលោក He Dongfeng ប្រធានសាជីវកម្មយន្តហោះពាណិជ្ជកម្មរបស់រដ្ឋចិន (COMAC)។ VnEconomy

​ការស្នើ​របស់​នាយករដ្ឋមន្ត្រី​វៀតណាម បាន​​​ធ្វើឡើង​​ក្នុងពេលដែល ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ផលិត​យន្តហោះ​របស់​ចិន COMAC ​បំពេញ​​​ទស្សនកិច្ចការងារនៅវៀតណាម ​សម្រាប់​ដំណើរ​អម​​ប្រធា​នាធិបតី​​ចិនលោក ស៊ី ជីនពីង (Xi Jinping)​ រយៈ២ថ្ងៃ​​ពីថ្ងៃទី​១៤​ដល់​ថ្ងៃទី​១៥​ខែមេសា​។

នាយករដ្ឋមន្ត្រី​វៀតណាម បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការជំរុញភាពជាដៃគូជាមួយសហគ្រាសធំៗតំណាងឱ្យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបរបស់ចិន។ លោកបានលើកទឹកចិត្តការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក និងអាកាសចរណ៍នៅវៀតណាម។ យោងសារ​ព័ត៌មាន VnEconomy។

រដ្ឋាភិបាលវៀតណាម រួមជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធនានា បានត្រៀមលក្ខណៈដើម្បីជួយសម្រួលដល់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការរៀបចំ និងប្រតិបត្តិការជើងហោះហើររវាងវៀតណាម និងប្រទេសដទៃទៀត រួមចំណែកដល់ពាណិជ្ជកម្ម ទេសចរណ៍ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ នាយករដ្ឋមន្ត្រីបានស្នើថា ក្រុមហ៊ុនសាជីវកម្ម COMAC បន្ថែមលើកិច្ចព្រមព្រៀងជួល និងជួល សហការជាមួយដៃគូវៀតណាម ដើម្បីបង្កើតមជ្ឈមណ្ឌលថែទាំ និងជួសជុលយន្តហោះនៅវៀតណាម។

ដោយ​សង្កត់ធ្ងន់លើនិន្នាការអាកាសចរណ៍ពិភពលោក និងសក្ដានុពលទីផ្សារ នាយករដ្ឋមន្ត្រីវៀតណាម បានស្នើថា COMAC គាំទ្រដៃគូវៀតណាមក្នុងការពង្រីកកងយន្តហោះ និងផ្លូវអាកាស។

លោកក៏បានជំរុញកិច្ចសហប្រតិបត្តិការក្នុងការផលិតគ្រឿងបន្លាស់ ផលិតយន្តហោះ អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មអាកាសចរណ៍ បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងស្វែងយល់ពីសក្តានុពលអវកាសរបស់​វៀតណាម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោលបំណងពង្រឹងទំនាក់ទំនងវៀតណាម-ចិនឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។

តាមការ​ចុះ​ផ្សាយ​នោះ ប្រធាន COMAC លោក He Dongfeng បានចែករំលែកការយល់ដឹងអំពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន ដោយកត់សម្គាល់ថា ក្នុងរយៈពេលត្រឹមតែ១៧​ឆ្នាំ ក្រុមហ៊ុនសាជីវកម្ម COMAC បានលេច​ចេញ​ជាក្រុមហ៊ុនផលិតយន្តហោះឈានមុខគេ ដោយបម្រើដៃគូជាសកលជាច្រើន។

លោកបានសម្តែងការព្រមព្រៀងជាមួយនឹងចក្ខុវិស័យរបស់នាយករដ្ឋមន្ត្រីវៀតណាម​ ហើយសង្ឃឹមថានឹងមានការបន្តគាំទ្រពីថ្នាក់ដឹកនាំវៀតណាម ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការមិនត្រឹមតែលើការដឹកជញ្ជូនតាមផ្លូវអាកាសប៉ុណ្ណោះទេ ថែមទាំងក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មអាកាសចរណ៍របស់វៀតណាម​ទៀតផង​​៕​

ដោយ រ៉ាន់ រើយ​

The post នាយករដ្ឋមន្ត្រី​​វៀតណាម​ ស្នើ​ឲ្យ​ចិន​ធ្វើការ​​រួមគ្នា​​បន្ថែមទៀត​អភិវឌ្ឍ​​វិស័យ​​អាកាសចរណ៍​​ appeared first on Kampuchea Thmey Daily.

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​
​ការ​ទទួល​បដិសណ្ឋារកិច្ច​​​​ប្រមុខ​រដ្ឋ ដោយ​ការ​បាញ់​​កាំភ្លើង​ធំ​ចំនួន​២១​ដើម ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ទម្រង់​​​បដិសណ្ឋា​​រកិច្ច​​​​​ដ៏​ខ្ពស់​​បំផុត​នៃ​កិត្តិយស​យោធា ហើយ​ត្រូវ​បាន​រក្សា​ទុក​សម្រាប់​ឥស្សរជន​​​​ដ៏ខ្ពស់បំផុត។​ ប្រធានាធិបតី​ចិន ស៊ី ជីនពីង​ បាន​ធ្វើដំណើរ​​​ទស្សនកិច្ច​ទៅ​កាន់​ប្រទេសចិន​​លើកនេះ ក្នុង​ពេលដ៏មានសារសំខាន់​បំផុត ដែលពិភពលោក​ញាំញី​ដោយ​សង្ក្រាមសព្វាវុធ​ សង្គ្រាម​ពាណិជ្ជកម្ម​ សង្គ្រាម​ការទូត និង​​​ឥទ្ធិពល​ភូមិសាស្រ្ត​នយោបាយ​។

ប្រទេសវៀតណាម ​បាន​​ទទួល​បដិសណ្ឋារកិច្ច​ប្រធានា​ធិបតី​ចិន​ លោក ស៊ី ជីនពីង​​សម្រាប់​ដំណើរ​ទស្សនកិច្ច​២ថ្ងៃ ពីថ្ងៃទិ​១៤​ដល់​ថ្ងៃទី​១៥ខែមេសានេះ ហើយ ក្នុងដំណើរ​ទស្សនកិច្ច​ដែល​​ត្រូវ​បាន​គេរំពឹងថា មានកិច្ច​ព្រម​ព្រៀង​ជាច្រើនរហូត​ដល់​ជិត​​៥០​នឹងត្រូវ​ចុះ​ហត្ថលេខា ដោយ​រាប់​ចាប់តាំងពី​វិស័យ​ការពារជាតិ ​ពាណិជ្ជកម្ម ​ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ​ ជាដើម​។

​ការ​ធ្វើបដិសណ្ឋារកិច្ច​ដោយ​ការ​​បាញ់​កាំភ្លើង​ធំ​ចំនួន​២១​ដើម ​ត្រូ​វបាន​ធ្វើឡើង​នៅ​ពេលវិមាន Thang Long ពេលដែល​អគ្គលេខាធិការ​បក្ស​កម្មុយនីស្តវៀតណាម លោក To Lam ទទួលបដិសណ្ឋារកិច្ច​​​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង​ ដែល​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន​ផងដែរ​។

ការប្រើប្រាស់​កាំភ្លើង​បាញ់​សម្រាប់​ពិធី​ការ​ទទួល​បដិសណ្ឋារកិច្ច​ត្រូវ​បាន​​កំណត់​ដោយ​ឋានៈ ឬ​សារៈសំខាន់​នៃ​ឥស្សរជន។ ការ​គោរព​កាំភ្លើង ២១ដើម​ត្រូវ​បាន​ទុក​សម្រាប់​ប្រមុខ​រដ្ឋ ខណៈ​មន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត​អាច​ទទួល​ការ​គោរព​កាំភ្លើង ១៩ ឬ ១៧​ដើម ទៅតាមកម្រិត​នៃសារសំខាន់​របស់​ថ្នាក់​ដឹកនាំ​រដ្ឋដែល​ប្រទេស​សាមី​ទទួលស្វាគមន៍។

អគ្គលេខាធិការ​បក្ស​កម្មុយនីស្តវៀតណាម លោក To Lam។ VN Express

អគ្គលេខាធិកាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិន Xi Jinping នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ ១៥ មេសា។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម To Lam និងប្រធានរដ្ឋ Luong Cuong។

មេដឹកនាំកំពូលនៃប្រទេសចិននឹងត្រូវបានអមដោយ លោក Cai Qi សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាល CPC សមាជិកនៃលេខាធិការដ្ឋាននៃគណៈកម្មាធិការ និងជាប្រធានការិយាល័យរបស់គណៈកម្មាធិការ។ លោក Wang Yi សមាជិកការិយាល័យនយោបាយ ប្រធានការិយាល័យគណៈកម្មាធិការកណ្តាល CPC សម្រាប់កិច្ចការបរទេស និងជារដ្ឋមន្ត្រីក្រសួងការបរទេស។ លោក Wang Xiaohong រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ; លោក Liu Jianchao ប្រធានគណៈកម្មការទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការកណ្តាល CPC; Dong Jun រដ្ឋមន្ត្រីក្រសួងការពារជាតិ; និងមន្ត្រីផ្សេងទៀត៕​

The post ​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​ appeared first on Kampuchea Thmey Daily.