Zheng Shuang Archives - Kampuchea Thmey Daily

ធ្លាយពាក្យចចាមអារ៉ាមថា Zheng Shuang សម្រាលកូនខែក្រោយ រស់នៅអាមេរិកដូចទាសក
កាលពីថ្មីៗ​នេះ​ បណ្ដាញ​សង្គម​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ថាតារាសម្ដែងចិន Zheng Shuang  នឹង​ត្រូវសម្រាល​កូន​នៅ​ខែ​ក្រោយ។ មជ្ឈដ្ឋាន​មួយ​បាន​បញ្ជាក់​ថា នាង​មាន​ផ្ទៃ​ពោះ​ប៉ុន្មាន​ខែ​ចុង​ក្រោយ ហើយ​ត្រូវ​ជំពាក់​បំណុល​គេ​យ៉ាង​គឃ្លើន ទើប​​ត្រូវលាក់​ខ្លួន​នៅ​ផ្ទះ​គូស្នេហ៍​។ ដំណឹង​មួយនេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សាធារណជនយ៉ាងច្រើន។

ប៉ុន្មានថ្ងៃមុន តារាសម្ដែងចិនរូនេះត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងស្នេហាជាមួយ Wilson Yip។ គ្រួសារនេះ ធ្លាប់បានក្លែងបន្លំ ៤០ ពាន់លានយ័ន ហើយបានភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក។ ប៉ុន្តែ យ៉ាងណាកូនប្រុសនៃគ្រួសារនេះបាននិយាយថា ការជ្រៀតជ្រែករបស់ស់តារាស្រី នៅក្នុងគ្រួសាររបស់គាត់ បានធ្វើឲ្យម្តាយរបស់គាត់វេទនាយ៉ាងខ្លាំង។ គាត់ក៏បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលផងដែរ នៅពេលដែលគាត់បានបង្ហើបថា ឪពុករត់មានគូស្នេហ៍១០ នាក់នៅអាមេរិក ហើយ Zheng Shuang គឺគ្រាន់តែជាម្នាក់ក្នុងចំណោមពួកគេ។

ប្រភពមួយបានបន្ថែមទៀតថា កាលដែលនាង Zheng Shuang ក្លាយជាស្រីកំណាន់របស់សេដ្ឋី គឺជាស្ថានភាពបង្ខំ ព្រោះបច្ចុប្បន្ននាងគ្មានប្រាក់ចំណូល ហើយនៅតែមានបំណុលចាស់ជាច្រើនដែលត្រូវសង។ តារា​ស្រី​រូប​នេះ ​ត្រូវ​រស់​នៅ​ក្នុង​ផ្ទះ​ជាមួយ​គូស្នេហ៍​ជិត​ដប់​នាក់​ទៀត​របស់ Wilson Yip។ នាង​ថែមទាំង​ត្រូវ​ទៅ​ផ្ទះបាយ​ធ្វើ​ម្ហូប​ សម្រាប់​អ្នក​រាល់​គ្នា ជីវិត​របស់​នាង​លំបាក ហើយ​នាង​គ្មាន​ពាក្យ​អ្វី​និយាយ​នៅ​ក្នុង​ផ្ទះ​ឡើយ ។

ភ្លាមៗបន្ទាប់ពីពាក្យចចាមអារ៉ាមបានរីករាលដាលយ៉ាងរហ័សតាមប្រព័ន្ធអ៊ីនធឺណិត ការិយាល័យរបស់ Zheng Shuang  បាននិយាយឡើងថា៖ «យើងត្រូវតែព្រមានអ្នកគ្រប់គ្នា បើចង់ដឹងការពិត ព័ត៌មានដែលនាងផ្សព្វផ្សាយគឺជាប្រភពដែលអាចទុកចិត្តបានតែមួយគត់។

Zheng Shuang កើតនៅឆ្នាំ ១៩៩១ ល្បីល្បាញដោយសារស្នាដៃល្បីៗជាច្រើនដូចជា Meteor Garden, Love at First Sight។ កេរ្តិ៍ឈ្មោះរបស់នាងបានធ្លាក់ចុះ បន្ទាប់ពីជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវពពោះជំនួសក្នុងឆ្នាំ ២០២១។ តារាស្រីរូបនេះត្រូវបានអតីតគូស្នេហ៍ចោទប្រកាន់ថា បានបោះបង់ចោលកូនពីរនាក់ ហើយត្រូវបានលាតត្រដាងពីបទប្រើប្រាស់កិច្ចសន្យាផ្សេងៗដើម្បីគេចពន្ធ។

រដ្ឋបាលរដ្ឋនៃវិទ្យុ ទូរទស្សន៍ និងវិទ្យុផ្សព្វផ្សាយរបស់ប្រទេសចិនបានរិះគន់ការពពោះជំនួស និងការបោះបង់ចោលកុមាររបស់តារាស្រីថា ជាការបំពានលើសីលធម៌សង្គម ច្បាប់ និងទំនៀមទម្លាប់ល្អ និងបាត់បង់សីលធម៌ផ្ទាល់ខ្លួន។ នាងត្រូវបានហាមឃាត់ពីឧស្សាហកម្មកម្សាន្តរបស់ចិន ដោយហាមមិនឲ្យបង្ហាញមុខតាមទូរទស្សន៍ និងគម្រោងកម្សាន្តនានា។ ក្រោយ​រឿង​អាស្រូវ​តារា​ស្រី​រូប​នេះ​បាន​ផ្លាស់​ទៅ​រស់​នៅ​អាមេរិក ក្នុងពេលដែលលេចឮថាជីវិតនាងនៅអាមរិកពិបាកនិងរស់នៅវេទនាបំផុត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖វិទ្យាស្ថាន Garo Sero បង្ហាញចំណូលចិត្តពិសេសរបស់ Kim Soo Hyun ចំពោះស្រីៗអាយុក្មេងជាង

The post ធ្លាយពាក្យចចាមអារ៉ាមថា Zheng Shuang សម្រាលកូនខែក្រោយ រស់នៅអាមេរិកដូចទាសក appeared first on Kampuchea Thmey Daily.

Zheng Shuang អាចវិលទៅចិនវិញ ក្រោយរស់ទាំងវេទនាលើទឹកដីអាមេរិកមួយរយៈធំ
អាស័យដ្ឋាន IP នៃការបង្ហោះ Weibo ចុងក្រោយរបស់តារាសម្តែងចិន Zheng Shuang បង្ហាញថា​ នាងកំពុងនៅក្នុងប្រទេសចិន ដែលនោះបានបង្កឲ្យមានការរំពឹងទុកអំពីការវិលត្រឡប់របស់នាងពីទឹកដីសហរដ្ឋអាមេរិក បន្ទាប់ពីរឿងអាស្រូវគេចពន្ធ និងការពពោះជំនួស។

យោងតាមសារព័ត៌មានចិន 163 News ដូចដែលបានរាយការណ៍ដោយកាសែត Tien Phong ការបង្ហោះរបស់ តារាស្រី រួមបញ្ចូលការថតរូប Selfie ដោយបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់នាងក្នុងរយៈពេលមួយចំនួនចាប់តាំងពីផ្ទុះនៅរឿងចម្រូងសម្រាសបានចាប់ផ្តើម។ អាស័យដ្ឋាន IP បានបង្ហាញថានាងនៅ Liaoning ដែលជាស្រុកកំណើតរបស់នាង នៅភាគឦសានប្រទេសចិន។

យ៉ាងណា គេនៅចាំបានថា Zheng Shuang បានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២១ បន្ទាប់ពីត្រូវបានលាតត្រដាងពីការគេចពន្ធ និងជួលអ្នកពពោះ សកម្មភាពដែលនាំឲ្យនាងត្រូវបានគេដាក់ឈ្មោះថាជា ពលរដ្ឋមិនស្មោះត្រង់នៅក្នុងប្រទេសចិន។ ការរចនានេះដាក់កម្រិតលើការចំណាយរបស់នាង រួមទាំងការហាមឃាត់លើការកក់ជើងហោះហើរ ការទិញសំបុត្ររថភ្លើងល្បឿនលឿន និងការស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំ។

មិនតែប៉ុណ្ណោះ រឿងអាស្រូវនេះក៏បានបង្កឲ្យមានវិបត្តិហិរញ្ញវត្ថុសម្រាប់តារាស្រ័វ័យ៣៣ឆ្នាំ ដែលធ្វើឲ្យនាងជំពាក់បំណុលក្រុមផលិតកម្មភាពយយន្ត «Jade Lover» និង «Secret Keepers» គម្រោងដែលនាងសម្តែង ប៉ុន្តែត្រូវបានផ្អាកដោយសារតែភាពចម្រូងចម្រាសផ្ទាល់ខ្លួន។ ក្រុម​ផលិត​បាន​ដាក់​ពាក្យ​បណ្ដឹង​ជា​បន្ត​បន្ទាប់​ដើម្បី​ទាមទារ​សំណង។

លើសពីនេះ ទស្សនាវដ្តី Renwu បានរាយការណ៍ថា Zheng Shuang ត្រូវបានបញ្ជាឲ្យបង់ប្រាក់ចំនួន១២០លានយ័ន (១៧ លានដុល្លារអាមេរិក) ដល់នាវិក «Secret Keepers» ខណៈដែលកាសែត The Paper បានបង្ហាញសេចក្តីសម្រេចរបស់តុលាការ ដែលតម្រូវឲ្យនាងបង់ប្រាក់ចំនួន ៩០.៥ លានយ័នដល់ក្រុម «Jade Lover» ថែមទៀតផង។

ទោះជាយ៉ាងណា កាលពីខែមេសា ឆ្នាំ២០២៤ ឯកសារផ្លូវច្បាប់ពី Tianyancha បានបង្ហាញថាតារាស្រីត្រកូល Zheng ក្ស័យធន និងគ្មានទ្រព្យសម្បត្តិ ដែលនាំឲ្យមានការរំពឹងទុកយ៉ាងទូលំទូលាយថា នាងអាចនឹងផ្ទេរទ្រព្យសម្បត្តិដើម្បីគេចពីការសងបំណុល៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ធ្លាប់ជាតារាល្បី Shuang ប្រឈម​បំណុល ​បញ្ហា​សុខភាព និងរស់​តែលតោលម្នាក់ឯងលើទឹកដីអាមេរិក

The post Zheng Shuang អាចវិលទៅចិនវិញ ក្រោយរស់ទាំងវេទនាលើទឹកដីអាមេរិកមួយរយៈធំ appeared first on Kampuchea Thmey Daily.

ធ្លាប់ជាតារាល្បី Shuang ប្រឈម​បំណុល ​បញ្ហា​សុខភាព និងរស់​តែលតោលម្នាក់ឯងលើទឹកដីអាមេរិក
តារាសម្ដែងស្រីចិន Zheng Shuang កំពុងជួបបញ្ហាបំណុល និងបញ្ហាសុខភាព ខណៈកំពុងរស់នៅសហរដ្ឋអាមេរិក តែលតោលដោយគ្មាននរណាម្នាក់ងាកមករកការគាំទ្រឬជួយនាងសូម្បីតែម្នាក់។

នៅក្នុងវីដេអូមួយដែលត្រូវបានចែករំលែកកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ដោយបង្ហាញឆ្កែ Shiba Inu ដែលនាងចិញ្ចឹម និងរូបរាងម្ចាស់របស់វា ក្នុងស្ថានភាពសុខភាពមិនល្អ និងរស់នៅក្នុងភាពក្រីក្រដោយគ្មានជំនួយ។ យោងតាម ​​Znews ដែលដកស្រង់សម្តីពី QQ នាងបានរៀបរាប់ដែរថា ផ្ទះរបស់នាងមិនត្រូវបានសម្អាតក្នុងរយៈពេលយូរ ហើយសូម្បីតែឆ្កែរបស់នាងក៏ស្រកទម្ងន់ដែរ។

ទោះជាយ៉ាងនេះក្ដី ទស្សនិកជនជាច្រើនសុទ្ធតែដឹងហើយថា ដំបូងឡើយ តារាស្រីវ័យ៣៣ឆ្នាំបានដឹកនាំរបៀបរស់នៅដ៏ឡូយឆាយនៅលើទឹកដីនៃសហរដ្ឋអាមេរិក ដោយតែងតែចែករំលែករូបភាពនៃពិធីជប់លៀង និងវិស្សមកាលដ៏ប្រណិត។ ប៉ុន្តែ ដោយសារតែភាពអត់ការងារធ្វើ និងការចំណាយលើសលប់ បានធ្វើឲ្យនាងធ្លាក់ចូលក្នុងបញ្ហាហិរញ្ញវត្ថុ។ កាលពីដើមឆ្នាំនេះ Zheng Shuang ត្រូវគេរាយការណ៍ថា​ បានប្រឈមមុខនឹងការគំរាមកំហែងពីម្ចាស់បំណុល ដោយមានការចោទប្រកាន់ថា បានជួលក្រុមឧក្រិដ្ឋជននៅសហរដ្ឋអាមេរិក ដើម្បីដាក់សម្ពាធលើនាងឲ្យសងបំណុល។

ចាប់តាំងពីពេលនោះមក Zheng Shuang​ បានប្រកាន់យករបៀបរស់នៅដែលសន្សំសំចៃជាងមុន ដោយប្រើប្រាស់ទូរស័ព្ទរយៈពេល ៣ ឆ្នាំ ហើយមើលទៅខុសប្លែកពីថ្ងៃសម្ដែងរបស់នាងយ៉ាងខ្លាំង។ ថ្មីៗនេះ នាងត្រូវបានគេឃើញនៅឯអាហារដ្ឋានក្នុងស្រុកមួយនៅសហរដ្ឋអាមេរិក ដែលអ្នកគាំទ្របានកត់សម្គាល់ឃើញមុខរបស់នាងហើម និងសក់ស្តើងជាងមុន។ នៅថ្ងៃខួបកំណើតទី ៣៣របស់នាងក្នុងខែសីហា នាងបានចែករំលែករូបថតដែលស្រក់ទឹកភ្នែក ដោយបង្ហាញពីរូបរាងដ៏ស្រើបស្រាល និងហត់នឿយជាខ្លាំង។

Zheng Shuang បានជំពាក់ប្រាក់យ៉ាងច្រើនដល់ក្រុមផលិតរឿង “Jade Lover” និង “Secret Keepers” គម្រោងដែលត្រូវបានបញ្ឈប់ដោយសារតែរឿងអាស្រូវឆ្នាំ ២០២១ របស់នាងពាក់ព័ន្ធនឹងការពពោះជំនួស និងការគេចពន្ធ។ ជា​លទ្ធផល​ក្រុម​ផលិត​កម្ម​បាន​ប្ដឹង​នាង​ដោយ​ទាមទារ​សំណង។

មិនត្រឹមប៉ុណ្ណឹងទេ ទស្សនាវដ្តី Renwu បានរាយការណ៍ថា Zheng ត្រូវបានបញ្ជាឲ្យបង់ប្រាក់ចំនួន ១២០ លានយ័ន (១៧ លានដុល្លារ) ដល់នាវិក Secret Keepers ខណៈដែលកាសែត The Paper បានបង្ហាញពីអាណត្តិរបស់តុលាការដែលតម្រូវឱ្យនាងបង់ប្រាក់ចំនួន ៩០.៥លានយ័នដល់ក្រុម Jade Lover ។ កាលពីខែមេសា ឯកសារផ្លូវច្បាប់ដែលលាតត្រដាងដោយ Tianyancha បានប្រកាសថា នាងក្ស័យធន និងមិនមានទ្រព្យសម្បត្តិទៀតទេ។ នេះ​បាន​ជំរុញ​ឲ្យមាន​ការ​រំពឹង​ទុក​យ៉ាង​ទូលំទូលាយ​តាម​អ៊ីនធឺណិត​អំពី​ថា ​តើ​នាង​បាន​ផ្ទេរ​ទ្រព្យសម្បត្តិ​ដើម្បី​គេច​ពី​ការ​សង​ប្រាក់​វិញ​ឬ​អត់។

Zheng Shuang ធ្លាប់ជាតារាសម្តែងដ៏លេចធ្លោមួយរូបនៅក្នុងប្រទេសចិនដីគោក ដោយទទួលបានភាពល្បីល្បាញយ៉ាងទូលំទូលាយសម្រាប់ការសម្ដែងរបស់នាង Chu Yuxun នៅក្នុងរឿងភាគទូរទស្សន៍ “Meteor Shower” ឆ្នាំ ២០០៩ ដល់២០១០ ។ ក្នុងឆ្នាំ ២០១០ នាងបានបង្កើតប្រវត្តិសាស្ត្រជាបេក្ខភាពនារីវ័យក្មេងបំផុតសម្រាប់ជាតារាសម្តែងល្អបំផុតនៅក្នុងកម្មវិធី China TV Golden Eagle Awards នេះបើយោងតាមសារព័ត៌មាន South China Morning Post ។

ទោះជាយ៉ាងណាក៏ដោយ អាជីពរបស់នាងបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំ ២០២១ បន្ទាប់ពីមានភាពចម្រូងចម្រាសសំខាន់ៗទាក់ទងនឹងការពពោះជំនួស និងការគេចពន្ធ។ នៅឆ្នាំនោះ អតីតដៃគូផលិតករ Zhang Heng បានចោទប្រកាន់ថា Zheng បានបោះបង់ចោលកូនពីរនាក់ដែលកើតដោយការពពោះជំនួសនៅសហរដ្ឋអាមេរិក។

បន្ថែម​ពី​លើ​នេះ តារាសម្ដែងចិន​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​ការ​រក​ចំណូល​បាន​ច្រើន​ដោយ​មិន​បង់​ពន្ធ។ ការស៊ើបអង្កេតបានរកឃើញថា Zheng បានបរាជ័យក្នុងការរាយការណ៍អំពីប្រាក់ចំណូលផ្ទាល់ខ្លួនចំនួន ១៩១ លានយន់ (២៦លានដុល្លារ) ចន្លោះឆ្នាំ ២០១៩ និង ២០២០ ដែលបណ្តាលឲ្យមានការគេចពន្ធចំនួន ៤៥.២៧ លានយ័ន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ព្រោះរឿងផ្ទាល់ខ្លួន Huang Xiaoming ចេញ​មុខ​សុំទោស​អ្នក​គាំទ្រ និង​អ្នក​យក​ព័ត៌មាន​

The post ធ្លាប់ជាតារាល្បី  Shuang ប្រឈម​បំណុល ​បញ្ហា​សុខភាព និងរស់​តែលតោលម្នាក់ឯងលើទឹកដីអាមេរិក appeared first on Kampuchea Thmey Daily.

តារា​ចិន Zheng Shuang អាចប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ ៣ ឆ្នាំ​ ពី​បទ​ចោទ​ប្រកាន់​ផ្ទេរ​ទ្រព្យ​សកម្ម
អ្នកជំនាញផ្នែកច្បាប់បានចង្អុលបង្ហាញថា Zheng Shuang អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ប្រសិនបើរបាយការណ៍ត្រូវបានបង្ហាញថា នាងលាក់ទ្រព្យសម្បត្តិដើម្បីគេចពីការបង់ប្រាក់ចំនួន ៩០.៥ លានយ័ន (១២.៥លានដុល្លារអាមេរិក) ជាសំណងដល់ក្រុមហ៊ុនផលិតកម្ម។

កាសែត South China Morning Post បានរាយការណ៍ថា ឯកសារផ្លូវច្បាប់បានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី ០១ ខែមេសា ដោយ Tianyancha ដែលជាអ្នកផ្តល់ព័ត៌មានអំពីសហគ្រាសចិនបានប្រកាសថា តារាសម្តែងស្រីរូបនេះ មិនមានទ្រព្យសម្បត្តិអ្វីឡើយ ហើយនាងអាចត្រូវក្ស័យធន។

ការលាតត្រដាងនៃការក្ស័យធនរបស់ Zheng នេះបានបញ្ឆេះការសន្និដ្ឋានយ៉ាងទូលំទូលាយ នៅទូទាំងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមទាក់ទងនឹងសក្តានុពលនៃការផ្ទេរទ្រព្យសកម្មដែលមានបំណងគេចវេសពីការទូទាត់ទៅឲ្យក្រុមហ៊ុនវិនិយោគភាពយន្ត និងទូរទស្សន៍ដែលមានទីតាំងនៅ Haining ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។

អង្គភាពនេះបានប្តឹង តារាសម្ដែងស្រីរូបនេះ កាលពីបីឆ្នាំមុនដោយអះអាងថា ការរំលោភផ្លូវច្បាប់របស់តារាសម្តែង រួមទាំងការគេចពន្ធ និងការចូលរួមក្នុងការពពោះជំនួស ត្រូវបានគេរាយការណ៍ថាបានរំខានដល់ការផលិតរឿង “Jade Lover” ដែលជារឿងភាគទូរទស្សន៍ដែផលិតដោយក្រុមហ៊ុន ហើយសម្តែងដោយ Zheng Shuang  ជាតួឯក។

នៅឆ្នាំ ២០២៣​ តុលាការបានតម្រូវវឲ្យនាងបង់ប្រាក់ឲ្យដើមបណ្តឹងចំនួន ៩០.៥លានយន់ រួមទាំង ៣០.៥ លានយន់ដែលតួស្រីបានទទួលសម្រាប់ការចូលរួមក្នុង “Jade Lover” និង ៦០ លានយន់បន្ថែមទៀតសម្រាប់ការខូចខាត។

ដោយឡែក យោងតាម East Money តុលាការប្រជាជនស្រុក Shanghai Songjiang បានសម្រេចកាលពីថ្ងៃទី ០១ ខែមេសា បន្ទាប់ពីការប្រកាសក្ស័យធនរបស់ Zheng ថា បច្ចុប្បន្ននាងមិនមានទ្រព្យសម្បត្តិគ្រប់គ្រាន់ដើម្បីទូទាត់សំណងនោះទេ។

អ្នកជំនាញផ្នែកច្បាប់ Zhao Liangshan ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនច្បាប់ Shaanxi Hengda បាននិយាយថា ប្រសិនបើការផ្ទៀងផ្ទាត់កើតឡើងថា Zheng Shuang បានបិទបាំងដោយចេតនា ឬផ្លាស់ប្តូរទីតាំងទ្រព្យសម្បត្តិដើម្បីគេចពីការទូទាត់សងនោះ នាងអាចត្រូវបានគេរកឃើញថាមានកំហុសនៃច្បាប់ព្រហ្មទណ្ឌរបស់ប្រទេសចិន។ នេះអាចនាំឲ្យមានការជាប់ពន្ធនាគារ ការឃុំឃាំង ឬការពិន័យជាប្រាក់អតិបរមារយៈពេលបីឆ្នាំ។

មុន​ពេល​បញ្ហា​ផ្លូវ​ច្បាប់​របស់​នាង​លេច​ចេញ​មក នាង Zheng ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​ជា​តារា​សម្ដែង​កំពូល​ក្នុង​ប្រទេស​ចិន។ ជាពិសេស បញ្ហានៃការពពោះជំនួសរបស់នាងបានលេចចេញជារូបរាងក្នុងឆ្នាំ ២០២១ នៅពេលដែលអតីតដៃគូរបស់នាង Zhang Heng អាយុ ៣៤ ឆ្នាំបានលាតត្រដាងកិច្ចព្រមព្រៀងពពោះជំនួសរបស់ពួកគេនៅសហរដ្ឋអាមេរិក ហើយបានចោទប្រកាន់នាងថាមានគម្រោងបោះបង់ចោលកូន ខណៈដែលទំនាក់ទំនងរបស់ពួកគេកាន់តែអាក្រក់ទៅៗ។

លើសពីនេះ Zheng Shuang ត្រូវបានរងការពិន័យជាប្រាក់ចំនួន ២៩៩ លានយន់ សម្រាប់ការគេចពន្ធក្នុងឆ្នាំដដែល។ របាយការណ៍បន្ថែមបានបង្ហាញថានាងបានផ្លាស់ទៅសហរដ្ឋអាមេរិក ហើយបានរកឃើញថាខ្លួននាងនៅក្នុងបញ្ជីនៃពលរដ្ឋមិនស្មោះត្រង់ ប្រឈមមុខនឹងការកំណត់លើការចំណាយរបស់នាង។ ការរឹតបន្តឹងទាំងនេះរួមមានការហាមប្រាមលើការកក់ជើងហោះហើរ ការធានាសំបុត្ររថភ្លើងល្បឿនលឿន និងការស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំ។

ក្រោយមក កាល​ពី​ខែ​កុម្ភៈ តារា​ស្រី​រូប​នេះ​បាន​បញ្ជាក់​ថា​នាង​អស់​ប្រាក់​ហើយ​កំពុង​រស់​នៅ​ពី​ប្រាក់​សោធន​និវត្តន៍​របស់​ឪពុក​ម្ដាយ។ នាង​បាន​ប្រកាស​ថា​ខ្លួន​ចង់​រក​លុយ​សង​បំណុល​តាម​ដីកា​របស់​តុលាការ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Dilraba តក់ស្លុតខ្លាំង ក្រោយបុរសម្នាក់ព្យាយាម​ចាប់ដៃ​នាងនៅ​ក្នុង​ហ្វូង​មនុស្ស​

The post តារា​ចិន Zheng Shuang អាចប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ ៣ ឆ្នាំ​ ពី​បទ​ចោទ​ប្រកាន់​ផ្ទេរ​ទ្រព្យ​សកម្ម appeared first on Kampuchea Thmey Daily.

Zheng Shuang សល់ប្រាក់ ២២ លានដុល្លារពីខ្សែភាពយន្ត មុនពេលរឿងអាស្រូវពពោះជំនួសបែកធ្លាយ
តារាសម្តែងចិន Zheng Shuang ត្រូវបានគេរាយការណ៍ថារកបាន ១៥៦ លានយ័ន (២២ លានដុល្លារអាមេរិក) សម្រាប់ការសម្ដែងក្នុងរឿង “A Chinese Ghost Story” មុនពេលភាពចម្រូងចម្រាសនៃការពពោះជំនួសរបស់នាងបានលេចចេញមក នេះបើយោងតាមការស៊ើបអង្កេតរបស់អាជ្ញាធរ។

កាសែត National Business Daily កាលពីថ្ងៃទី ២៩ ខែកុម្ភៈ បានបង្ហាញថា កិច្ចសន្យាដែល Zheng បានចុះហត្ថលេខាជាមួយក្រុមផលិតរឿងភាគទូរទស្សន៍ ដែលរួមបញ្ចូលព័ត៌មានលម្អិតនៃការទូទាត់របស់នាង កំពុងត្រូវបានពិនិត្យពិច័យ ដោយសារការប្តឹងផ្តល់គ្នារវាងភាគីទាំងពីរ។

ការលាតត្រដាងនៃប្រាក់ខែរបស់ Zheng បានធ្វើឲ្យអ្នកប្រើប្រាស់ជាច្រើននៅលើអ៊ីនធឺណិតរបស់ចិនមានការភ្ញាក់ផ្អើល។ អ្នកប្រើប្រាស់ Weibo ម្នាក់ឈ្មោះ Cishi បានកត់សម្គាល់ថា កម្មករជាមធ្យមដែលរកបាន ១០,០០០ យន់ក្នុងមួយខែ នឹងត្រូវការរយៈពេល ១,៣០០ឆ្នាំដើម្បីផ្គូផ្គងប្រាក់ចំណូលរបស់ Zheng ។ អ្នក​ខ្លះ​ទៀត​លើក​ឡើង​ថា ប្រាក់​ខែ​របស់​នាង​សម​នឹង​ឋានៈ​អតីត​តារា​ល្បី​របស់​នាង។

ទោះបីជានាងទទួលបានប្រាក់ចំណូលច្រើនក៏ដោយ Zheng បានលាតត្រដាងកាលពីខែមុននូវការខូចខាតផ្នែកហិរញ្ញវត្ថុរបស់នាង និងអសមត្ថភាពក្នុងការបំពេញកាតព្វកិច្ចបំណុលរបស់នាង។ នាងជំពាក់ប្រាក់រាប់សិបលានដុល្លារជាសំណងដល់ក្រុមហ៊ុនផលិតកម្មភាពយន្ត ដោយសារតែរឿងអាស្រូវពពោះជំនួសដែលបានកើតឡើងក្នុងឆ្នាំ២០២១ និងបានបញ្ឈប់ការចាក់ផ្សាយគម្រោងរបស់នាង។ នេះរាប់បញ្ចូលទាំងការទាមទារសំណងចំនួន ១២០ លានយ័នសម្រាប់ “Secret Keepers” ដែលជាចំនួនទឹកប្រាក់ដែលនាងត្រូវបានចោទប្រកាន់ពីបទគេចវេសដោយចេតនា។

មុន​មាន​រឿង​អាស្រូវ​នេះ តារាស្រីវ័យ៣៣ ឆ្នាំ​ស្ថិត​ក្នុង​ចំណោម​តារា​ស្រី​កំពូល​របស់​ប្រទេស​ចិន។ អតីតដៃគូរបស់នាង Zhang Heng បានលាតត្រដាងពីផែនការពពោះជំនួសរបស់នាងនៅសហរដ្ឋអាមេរិក និងចេតនាក្នុងការបោះបង់ចោលទារកបន្ទាប់ពីការបែកបាក់របស់ពួកគេ។

កាសែត South China Morning Post គូសបញ្ជាក់ថា ខណៈពេលដែលការពពោះជំនួសត្រូវបានហាមឃាត់នៅក្នុងប្រទេសចិន អ្នកខ្លះគេចវេសពីច្បាប់ដើម្បីស្វែងរកពពោះជំនួសនៅបរទេស ដែលជារឿយៗប្រឈមមុខនឹងប្រតិកម្មក្នុងស្រុក។ បន្ទាប់ពីមានភាពចម្រូងចម្រាស នាងបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក ដែលឥឡូវនេះនាងគ្មានការងារធ្វើ និងពឹងផ្អែកលើមូលនិធិចូលនិវត្តន៍របស់ឪពុកម្តាយនាងតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ Areum អតីតក្រុម T-ARA ទម្លាយការពិតថា ក្រោយរៀបការនាងនិងកូនៗប្រៀបដូចឋាននរក

The post Zheng Shuang សល់ប្រាក់ ២២ លានដុល្លារពីខ្សែភាពយន្ត មុនពេលរឿងអាស្រូវពពោះជំនួសបែកធ្លាយ appeared first on Kampuchea Thmey Daily.