Connect with us

បច្ចេកវិទ្យា

ហេតុផល​ដែល​បង្ហាញ​ថា សហគ្រិន​នានា​មិន​គួរ​មើល​រំលង​ជំនាញ អាយធី (IT)

បានផុស

នៅ

ជា​ការ​ពិត គ្រប់អាជីវកម្មមិនអាចពឹងផ្អែកលើតែជំនាញលក់និងទីផ្សារប៉ុណ្ណោះទេ ដោយសារ​ការ​ធ្វើ​ជំនួញ មានការប្រែប្រួលឥតឈប់ឈររៀងរាល់ថ្ងៃ។ ជាពិសេសក្នុង​សម័យឌីជីថល ដើម្បីគ្រប់គ្រងអាជីវកម្មមួយ​ឲ្យ​កាន់តែល្អ សហគ្រិនគ្រប់រូបមិន​គួរមើលរំលងជំនាញផ្នែក​ពត៌មានវិទ្យា ឬ ជំនាញ IT ឡើយ។

ទាំងនេះជាហេតុផលដែលបង្ហាញថាសហគ្រិនគួរចេះជំនាញ IT៖

គ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុន៖ សព្វថ្ងៃនេះ បច្ចេកវិទ្យា ចូលរួម​ចំណែកយ៉ាង​សំខាន់ក្នុងដំណើរការរបស់អាជីវកម្ម។ ចំពោះសហគ្រិនវៃឆ្លាតនឹងដឹងច្បាស់ពីសារៈសំខាន់ក្នុងការទាញយកប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។ ជំនាញផ្នែកពត៌មានវិទ្យា អាចជួយកាត់បន្ថយការចំណាយប្រាក់ ចំណេញពេលវេលា ជួយឲ្យគ្រប់គ្រងក្រុមហ៊ុនបានល្អ និងមិនចាំបាច់ពឹងអ្នកមានជំនាញ IT ពីខាងក្រៅច្រើននាំឲ្យខាតប្រាក់ខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បង្កើតគេហទំព័រដោយខ្លួនឯង៖ គេហទំព័រ (Website) គឺជាឧបករណ៍ធ្វើទីផ្សារនាំមុខមួយក្នុងអាជីវកម្មសម័យឌីជីថល។ បើកាលណាសហគ្រិនចេះជំនាញ IT នោះពួកគេអាចបង្កើតវេបសាយមួយដោយខ្លួនឯង ដើម្បីផ្សព្វផ្សាយព័ត៌មានថ្មីៗអំពីផលិតផល ជួយជម្រុញការលក់ និងបង្កើនទំនាក់ទំនងជាមួយអតិថិជនផងដែរ។ ប៉ុន្តែបើម្ចាស់អាជីវកម្ម ទិញវេបសាយពីអ្នកដទៃ ពួកគេនឹងត្រូវចំណាយប្រាក់លើថ្លៃសេវាកម្ម Hosting និង Domain ប្រចាំខែ ឬ ប្រចាំឆ្នាំដើម្បីការពារសុវត្ថិភាពវេបសាយរបស់ខ្លួន។ ដូច្នេះ ការដែលសហគ្រិនចេះជំនាញនេះ មិនត្រឹមតែអាចបង្កើតវេបសាយមួយដោយខ្លួនឯងប៉ុណ្ណោះទេ វាក៏ជួយឲ្យចៀសវាងការចំណាយប្រាក់ច្រើនថែមទៀតលើការទិញពីគេ។

ចេះប្រើប្រាស់បណ្ដាញសង្គមច្បាស់លាស់៖ ការចេះប្រើប្រាស់បណ្ដាញសង្គមបានច្រើនជាប្រយោជន៍ដើម្បីទាក់ទាញអតិថិជនតាមរយៈ Facebook, Twitter និង Instagram ជាដើម។ មូលហេតុដោយសារ សហគ្រិនដែលចេះជំនាញព័ត៌មានវិទ្យាច្បាស់ អាចស្វែងយល់ពីរបៀបក្នុងការបង្ហោះផ្សាយផលិតផល ពេលណាដែលត្រូវបង្ហោះ និងប្រើប្រាស់សញ្ញា #Hastag បែបណាជាដើម។ តាមរយៈមធ្យោបាយនេះ វានឹងជួយក្នុងការផ្សព្វផ្សាយ Brand ដល់ក្រុមហ៊ុនបានយ៉ាងប្រសិទ្ធិភាពទៀតផង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ thestartupmag

ចុចអាន៖បុគ្គល​១០រូប ក្លាយជាអ្នកមាន​​ដោយសារ ​Live Stream

ចុចអាន៖Facebook បង្កើតកម្មវិធីសប្បាយៗអបអរពិធីបុណ្យចូលឆ្នាំខ្មែរដោយរក្សាសុវត្ថិភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា​គាំទ្រ​ការ​វិនិយោគ និង​ការពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​ជប៉ុន​-​កម្ពុជា

សន្តិសុខសង្គម៣ ម៉ោង មុន

ស្របពេលព្រះសង្ឈរៀបចំទីតាំងធ្វើសង្ក្រាន្ត អគ្គិភ័យបំផ្លាញកុដិ១ខ្នង និងសម្ភារៈ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជា នឹងបន្តគាំទ្រដល់អ៊ុយក្រែន ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរ៖ ការតេស្តរកសារធាតុញៀនមួយចំនួនតូចអាចមានលទ្ធផលមិនប្រក្រតី អ្នកមិនប្រើ បែរកឃើញថាប្រើ

ព័ត៌មានជាតិ៦ ម៉ោង មុន

​រដ្ឋបាលរាជធានីនាំយកអំណោយសម្ដេច ហ៊ុន ម៉ាណែត ​ចែកជូនកងទ័ពជួរមុខ​ការពារព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម