Connect with us

បច្ចេកវិទ្យា

ធ្វើ​យ៉ាង​ម៉េច​នៅ​ពេល​ដែល​សមាជិក​គ្រួសារ​ចំណាយ​ពេល​លើ​បណ្ដាញ​សង្គម​ហួសហេតុ

បានផុស

នៅ

បណ្ដាញ​សង្គម​គឺ​ជា​បាតុភូត​អស្ចារ្យ​ ដែល​មាន​នៅ​គ្រប់​ទីកន្លែង។ អ្នក​អាច​បើក​កុំព្យូទ័រ​ឬ​ទូរស័ព្ទ​ ដើម្បី​មើល​មិត្តភ័ក្ដិ​ និង​ក្រុម​គ្រួសារ​​ នៅ​ពេល​ពួកគេ​បង្ហាញ​រូបភាព ​គួរ​ឲ្យ​ស្រឡាញ់​នៅ​ម្ខាង​ទៀត​នៃ​ប្រទេស ហើយ​យើង​ក៏​អាច​ចង​ទំនាក់ទំនង​ជាមួយ​មិត្ត​ចាស់​ពី​មុន​ បាន​ស្រួល​ថែមទៀត។

ប៉ុន្តែ​មិនមែន​អ្វីៗ​ល្អ​ទាំង​អស់​ទេ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក៏​អាច​ជា​អ្នក​ជ្រៀតជ្រែក ​​គ្រួសារ​យើង​ដែរ។

នេះ​គឺ​ជា​ការ​ផ្ដល់​យោបល់​ចំនួន ៣ នៅ​ពេល​ដែល​ឃើញ​សមាជិក​គ្រួសារ​ វក់​នឹង​បណ្ដេញ​សង្គម​ហួសហេតុ ៖

១. បង្កើត​សកម្មភាព​ជាង​បណ្ដាញ​សង្គម

បណ្ដាញ​សង្គម​អាច​មាន​ការ​រំខាន ប៉ុន្តែ​ការ​រំខាន​មិនមែន​ជា​រឿង​ថ្មី​ឡើយ។ មុន​ពេល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កើត​មាន ​គឺ​យើង​មាន ​ទូរទស្សន៍ ​ទូរស័ព្ទ​ វិទ្យុ​ កាសែត​ សៀវភៅ​ និង​សូម្បី​តែ​អគ្គីភ័យ ​ក៏​ធ្វើ​​ឲ្យ​មនុស្ស​មាន​ការ​រំខាន​ក្នុង​គ្រួសារ​ផង​ដែរ។

ទោះ​យ៉ាងណា​ គ្មាន​នរណា​ម្នាក់​អង្គុយ​អូស​ហ្វេសប៊ុក​ មើល​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​ទេ។ ជា​ធម្មតា​ ពួកគេ​ធ្វើ​វា ​ដោយសារ​តែ​គ្មាន​ការងារ​ធ្វើ​ ឬ​អ្វី​ដែល​គិត​ថា​ គ្មាន​អ្វី​ល្អ​ជាង​ការ​ចូល​បណ្ដាញ​សង្គម​ឡើយ។

ដូច្នេះ​សូម​ផ្ដល់​ឲ្យ​​គ្រួសារ​របស់​យើង ​នូវ​អ្វី​ដែល​ប្រសើរ​ជាង​បណ្ដេញ​សង្គម​ ដោយ​ការ​រៀប​​ចំ​ផែនការ​ដំណើរ​កម្សាន្ត​សប្បាយ ​​ឬ​ជួបជុំ​ក្រុម​គ្រួសារ​លេង​ល្បែង​កម្សាន្ត​ផ្សេងៗ។

២. បិទ Wi-Fi  នៅ​ពេល​យប់

បណ្ដាញ​សង្គម​និង Wi-Fi  គឺ​មាន​អត្ថន័យ​មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ​។ កុំ​ប្រើ Wi-Fi នៅ​ពេល​ពេល​យប់ បើ​សិន​ជា​គ្មាន​ការងារ​ណា​សំខាន់​ដែល​អ្នក​ត្រូវ​ធ្វើ​ទេ ។ ដូច្នេះ​ សូម​បិទ​វា​ ហើយ​ចំណាយ​ពេល​អាន​សៀវភៅ​ ឬ​ជជែក​លេង​ជាមួយ​ក្រុម​គ្រួសារ​អ្នក។ ឬ​អាច​និយាយ​រឿង​និទាន​កាល​យើង​នៅ​ក្មេងៗ​ ជាង​ចំណាយ​ពេល​ បើក​ប្រព័ន្ធ Wi-Fi  អូស​ចូល​បណ្ដេញ​សង្គម​ រហូត​ឲ្យ​វា​ក្លាយ​ជា​ទម្លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣. ទុក​ទូរស័ព្ទ​និង​ថេប្លេត​ក្នុង​ផ្ទះបាយ

ប្រសិន​បើ​ផ្ទះ​របស់​យើង​ដូចជា​ផ្ទះ​ភាគ​ច្រើន ​មាន​ថេប្លេត​និង​ទូរស័ព្ទ​រាយប៉ាយ​នៅ​កន្លែង​ណាមួយ ​ដោយ​ចៃដន្យ ឬ​នៅ​លើ​សាឡុង ​ផ្ទះបាយ ​ក្នុង​បន្ទប់ទឹក​ ក្នុង​ហោប៉ៅ​របស់​អ្នក។ ល។ នៅ​ពេល​កូន​របស់​អ្នក​ធុញទ្រាន់ ​វា​មិន​ពិបាក​ក្នុង​ការ​លួងលោម​ ដោយ​គ្រាន់​តែ​ប្រគល់​ថេប្លេត​ ឬ​ទូរស័ព្ទ​ឲ្យ​ពួកគេ។

ដូច្នេះ​ជំនួស​ឲ្យ​​ការ​រក្សា​ឧបករណ៍​ទាំង​នេះ ​ឲ្យ​នៅ​រាយប៉ាយ នឹង​អាច​រក​បាន​ងាយស្រួល ត្រូវ​បង្កើត​ច្បាប់​ក្នុង​គ្រួសារ​ ដែល​ថេប្លេត​និង​ទូរស័ព្ទ​ គឺ​មាន​នៅ​តែ​ក្នុង​ផ្ទះបាយ ឬ​តំបន់​ផ្សេង​ទៀត​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ប៉ុណ្ណោះ ។ នេះ​នឹង​អាច​ជួយ​កាត់​បន្ថយ​ការ​ទាក់ទាញ​ដោយ​ចៃដន្យ​ ដែល​កើត​ឡើង​ក្នុង​កាលៈទេសៈ​ណា​មួយ។

ទោះ​យ៉ាងណា​ បណ្ដាញ​សង្គម​អាច​ជា​ឧបករណ៍​ដ៏​ល្អ​មួយ ​ដើម្បី​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ជួបជុំគ្នា។  តែ​វា​ក៏​អាច​ជា​ឧបករណ៍​មួយ​ដែល​បង្កើត​ចម្ងាយ​គ្រួសារ​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖twitter, facebook ឬ instagram មួយ​ណា​ល្អ​បំផុត​សម្រាប់​ផ្សព្វផ្សាយ​អំពី​អាជីវកម្ម?

ចុចអាន៖អ្វីជា Pinterest? វាមានប្រយោជន៍យ៉ាងណាខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម