ក្រុមហ៊ុន សាមសុង តែងតែផ្តោតសំខាន់លើ ការអភិវឌ្ឍន៍បច្ចេកវិទ្យា សម្រាប់មនុស្សជាតិ នៅពេលអនាគត ឲ្យមានភាពកាន់តែទំនើប…ទាន់សម័យដើម្បីជំរុញគុណភាពជីវិតឲ្យមានលក្ខណៈកាន់តែប្រសើរឡើង ដោយដាក់អតិថិជន និងអ្នកប្រើប្រាស់សេវា ឬផលិតផលរបស់ខ្លួនទាំងអស់ទូទាំងពិភពលោកជាចម្បង ដោយច្នៃប្រឌិត និងផ្តល់នូវបទពិសោធន៍ផ្នែកបច្ចេកវិទ្យាឈានមុខគេ ក្នុងពិភពលោករបស់ខ្លួន ដើម្បីធ្វើឲ្យការទំនាក់ទំនងកាន់តែឆ្លាតវៃ និងមានភាពងាយស្រួលបំផុត។
ជាក់ស្តែងសម្រាប់ឆ្នាំ 2020 នេះក្រុមហ៊ុន សាមសុង បានបញ្ចេញ និងដាក់ឲ្យប្រើប្រាស់នូវផលិតផលថ្មីដ៏អស្ចារ្យ និងទទួលបានការគាំទ្រពេញពិភពលោករបស់ខ្លួនដូចជា Samsung Galaxy Tab S7 | S7+, Galaxy Watch Active 3, និង Galaxy Bud Lives ដែលទាំងនេះ គឺជាឧបករណ៍ដ៏ឆ្លាតវៃ ដោយផ្តល់នូវអត្ថប្រយោជន៍ បទពិសោធន៍ដ៏អស្ចារ្យ និងជំរុញប្រសិទ្ធភាពទាំងការងារ…ការកម្សាន្ត និងតាមដានសុខភាពផ្ទាល់ខ្លួននៅលើ កដៃរបស់លោកអ្នកគ្រប់ពេលវេលា…គ្រប់ទីកន្លែង!
ជាការពិតណាស់ខាងក្រោមនេះ គឺជាជម្រើសសំខាន់ៗ និងមានអត្ថប្រយោជន៍បំផុត ដែលលោកអ្នកមិនអាចខ្វះបាន នៅក្នុងជីវិតនាសម័យបច្ចេកវិទ្យាថ្មី (AI) ជាមួយនឹង Samsung Galaxy Tab S7 | S7+…Galaxy Watch Active 3 និង Galaxy Bud Lives នេះ ៖
* Samsung Galaxy Tab S7 | S7+
ជាមួយនឹងភាពរលូននៃអេក្រង់ 120Hz, កំពូលបន្ទះប្រតិបត្តិការជំនាន់ចុងក្រោយបំផុត The Qualcomm Snapdragon 865 Plus ដ៏លឿនបំផុត ក៏ដូចជាប៊ិកវេទមន្ត S-Pen ដែលមានភាពរអិល…រលូនល្អលើសពីប៊ិកធម្មជាតិទៀតនោះ គឺប្រាកជាក្លាយជាជំនួយការ ដ៏វៃឆ្លាតបំផុតក្ នុងការធ្វើការប្រកបដោយប្រសិទ្ធភាពខ្ពស់ និងការកម្សាន្តឥតដែនកំណត់របស់លោកអ្នក…!!
* Galaxy Watch Active 3
គឺត្រូវបានរចនាឡើងជាមួយរូបរាងយ៉ាងស៊ីវិល័យបំផុត…កាលីបទាន់សម័យស្អាត…ហើយអ្វីដែលពិសេសបំផុត ជាជំនួយការផ្នែកថែទាំសុខភាពផ្ទាល់ខ្លួន ដែលនៅជិតលោកអ្នកគ្រប់ពេលនៅលើ កដៃរបស់លោកអ្នក…!
* Galaxy Bud Lives
រចនា និងបង្កើតឡើង ដើម្បីផ្តល់ជូននូវកំពូលបទពិសោធន៍តន្ត្រី…ការស្តាប់…និងបង្កើនការទំនាក់ទំនងឲ្យមានភាពកាន់តែអស្ចារ្យបំផុតគ្រប់កាលៈទេសៈ ដោយមានសំឡេងពីរោះរណ្ដំ…បុកធ្ងន់ច្បាស់ល្អ…ឆ្លាតវៃ…បត់បែន…និងបំពេញតាមគ្រប់តម្រូវការរបស់លោកអ្នក…!
និយាយឲ្យខ្លីទៅទាំង Samsung Galaxy Tab S7 | S7+…Galaxy Watch Active 3 និង Galaxy Bud Lives គឺជារបកគំហើញបច្ចេកវិទ្យាថ្មីចុងក្រោយបំផុតដែលជំរុញ និងផ្លាស់ប្តូររបៀបនៃការរស់នៅ…របៀបដែលលោកអ្នកធ្វើការ និងការកម្សាន្តឲ្យកាន់តែមានប្រសិទ្ធភាព…! យើងហ៊ាននិយាយថា…មួយណាក៏ជាជម្រើសដ៏អស្ចារ្យ ដែលខ្វះមិនបានរបស់លោកអ្នកដែរ…! តោះ…ចាប់ផ្តើមទទួលយកបទពិសោធន៍ ដ៏ល្អឥតខ្ចោះទាំងអស់នេះ ភ្លាមទៅ…!!
សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ នៅតាមបណ្តាហាងទំនើប សាមសុង និងតាមដេប៉ូចែកចាយ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជន តាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800 203 232 !
អត្ថបទពាណិជ្ជកម្ម