Connect with us

បច្ចេកវិទ្យា

Samsung Galaxy S21 ស៊េរី ជាប់​ជា​កំពូល​ស្មា​ត​ហ្វូ​ន​ដែលមាន កាមេរ៉ា​ល្អផ្តាច់គេ គុណភាព​រូបភាព​ថត​ច្បាស់​បំផុត​ចំណាត់ថ្នាក់​ទី 1 និង​ទទួលបាន​ផ្កាយ 5 ពី​គេហទំព័រ VCX លំដាប់​ពិភពលោក

បានផុស

នៅ

កំពូល​មោទនភាព​ដ៏​អស្ចារ្យ​បំផុត​របស់​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន Galaxy S21 ស៊េរី​…​ឈរ​លំដាប់​កំពូល​លេខ​រៀង​ទី 1 បាន​ពិន្ទុ​ខ្ពស់​កប់​ផ្នែក​កាមេរ៉ា និង​គុណភាព​រូបភាព​…!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​ជា​កំពូល​មោទនភាព និង​សមិទ្ធផល​ដ៏​អស្ចារ្យ​បំផុត​របស់ Samsung Galaxy S21 ស៊េរី ដែល​ត្រូវបាន​គេហទំព័រ​លំដាប់​ពិភពលោក VCX-(Valued Camera experience) ដែលជា​គេហទំព័រ ធ្វើការ​វាយតម្លៃ​លើ​គុណភាព​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដោយ​ផ្អែកលើ​សមត្ថភាព​កាមេរ៉ា និង​គុណភាព​រូបភាព​ដែល​បាន​ថត​រួច​!

​តាមរយៈ​ការវាយតម្លៃ​ជា​លទ្ធផល​បានបង្ហាញ​យ៉ាងច្បាស់​ទូទាំង​ពិភពលោក​ថា Samsung Galaxy S21 ស៊េរី ទទួលបាន​ពិន្ទុ​ខ្ពស់​កប់​ជាងគេ និង​ទទួលបាន​ផ្កាយ 5 ពេញ លើ​គុណភាព​កាមេរ៉ា និង​គុណភាព​រូបភាព​ដែល​បាន​ថត​រួច​ចេញពី Galaxy S21 ស៊េរី​!

​សូមបញ្ជាក់​ផងដែរ​ថា​ តាមរយៈ​ពិន្ទុ​នៃ​ការវាយតម្លៃ​របស់​គេហ​ទំព័រ​លំដាប់​ពិភពលោក VCX ខាងក្រោម​នេះ​ជា​លទ្ធផល​ដែល Samsung Galaxy S21 ស៊េរី ទទួលបាន​៖

* Main Camera Valued Score (66)

– លេខ 66 គឺជា​ពិន្ទុ ​ដែល​ត្រូវ​វាយតម្លៃថា ​កាមេរ៉ា​ដែល​មានគុណ​ភាពល្អ​បំផុត ប៉ុន្តែ Samsung Galaxy S21 Ultra 5G បាន​ពិន្ទុ​រហូតដល់ 74 ខណៈដែល​កាមេរ៉ា​ថត​គុណភាព​វីដេអូ​ទទួលបាន​ពិន្ទុ 71…!

– Galaxy S21+ 5G ទទួលបាន​ពិន្ទុ 72 ខណៈដែល​ថត​គុណភាព​វីដេអូ​ទទួលបាន​ពិន្ទុ 73…!

​ដោយឡែក​សម្រាប់​ការវាយតម្លៃ​ដោយ​ផ្តល់ជូន​ផ្កាយ 5 មានន័យ​ថាបើ​ស្មា​ត​ហ្វូ​ន​ណា​ទទួលបាន​ពិន្ទុ​ត្រឹម 65 ឬ​ខ្ពស់ជាង​នេះនោះ VCX នឹង​ផ្តល់នូវ​ចំណាត់ថ្នាក់ ផ្កាយ 5 !

​សរុបសេចក្តី​មក Samsung Galaxy S21 ស៊េរី ឈរ​នៅ​លេខ​រៀង​កំពូល​លើ​គេ​តែម្តង​…​ដោយ Samsung Galaxy S21 Ultra ទទួលបាន​ផ្កាយ 5 ឈរ​នៅ​លេខ​រៀង​កំពូល​ទី​1 ដោយ​ទទួលបាន​ពិន្ទុ 74…! ខណៈដែល Galaxy S21+ ទទួលបាន​ផ្កាយ 5 ឈរ​នៅ​លេខ​រៀង​កំពូល​ទី 2 ដោយ​ទទួលបាន​ពិន្ទុ 72…!

​និយាយ​ទៅលើ​គេហទំព័រ​ដែល​ផ្តោតលើ​សមត្ថភាព​កាមេរ៉ា​របស់​ស្មា​ត​ហ្វូ​ន VCX មាន​ស្មា​ត​ហ្វូ​ន​ចំនួន 3 ម៉ូ​ឌែ​ល​ដែល​ឈរ​លេខ​រៀង​កំពូល​កប់ និង​ទទួលបាន​ផ្កាយ 5 ដែល​ក្នុងនោះ​រួមមាន​៖ Samsung Galaxy S21 Ultra, Samsung Galaxy S21+ និង Samsung Galaxy Note20 Ultra!

​សម្រាប់​ព័ត៌មាន​បន្ថែម​ពី​ការវាយតម្លៃ និង​ការដាក់​ពិន្ទុ VCX លោកអ្នក​អាច​ចូលទៅ​កាន់​គេហទំព័រ​ខាងក្រោម​៖

– https://vcx-forum.org/score/version-2020/mobiles/samsung-galaxy-s21-ultra

– https://vcx-forum.org/score/version-2020/mobiles/samsung-s21

– https://vcx-forum.org/ko/score/version-2020

​សាម​សុង​…​ផ្លាស់ប្តូរ​នៃ​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា​ពិភពលោក​ពុំ​ធ្លាប់មាន​សម្រាប់​អនាគត (Change the shape of the future) ! សាម​សុង​…​ជាទី​ទុកចិត្ត​បំផុត​…!!

( https://vcx-forum.org/ko/score/version-2020)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម