Royal Enfield Classic 500 ​ការ​រចនា​ដ៏​ទាក់ទាញ មើល​មិនចេះ​ស៊ាំ​ភ្នែក​
Connect with us
Helistar Cambodia - Helicopter Charter Services

បច្ចេកវិទ្យា

Royal Enfield Classic 500 ​ការ​រចនា​ដ៏​ទាក់ទាញ មើល​មិនចេះ​ស៊ាំ​ភ្នែក​

បានផុស

នៅ

Description: រឿងរ៉ាវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​រចនា​បែប​ចំណាស់ (old-school) និង​ក្រោយ​សង្គ្រាមលោក បាន​បង្កើត​នៅ​ជុំវិញ​ម៉ាស៊ីន​ដែល​អ្នក​អាច​ទុកចិត្តបាន​។ ហើយ​នោះ​គឺ Classic ដែលជា​ម៉ាស៊ីន ផ្ដល់នូវ​ភាព​រីករាយ​ក្នុងការ​ជិះ​ម៉ូតូ ហើយ​បង្កើន​ទំនុកចិត្ត​ដល់​អ្នក​ក្នុងពេល​ជិះ​គ្រប់​ស្ថានភាព​ផ្លូវ​។ នៅក្នុង​ម៉ូ​ដែល​មួយ​នេះ បង្ហាញ​នូវ​ការ​តំណាង​ឲ្យ​ប្រពៃណី ជាមួយ​បច្ចេកវិទ្យា​ទំនើប ដែល​គួរ​ឲ្យ​ចង់​គយគន់​មិនចេះចប់ មិន​ស៊ាំ​ភ្នែក​។​

​ការ​ដំណើរការ និង​ដោះស្រាយ​របស់​មុខងារ​

Classic 500 ត្រូវបាន​បំពាក់​ដោយ​ម៉ាស៊ីន Twinspark ស៊ីឡាំង 499cc ដែល​ផលិត​កម្លាំង​បាន 27.2bhp នៅ 5250rpm និង​កម្លាំង​បង្វិល​អតិបរមា 41.3Nm នៅ 4000rpm​។ ម៉ាស៊ីន​នេះ​ត្រូវ​បាន​ភ្ជាប់​ទៅនឹង​ប្រអប់លេខ ប្រាំ​ល្បឿន ដែល​ផ្ទេរ​ថាមពល​ទៅ​កង់​ខាងក្រោយ​តាមរយៈ​ច្រវាក់​។

​ភារកិច្ច​របស់​ហ្វ្រាំង​ត្រូវបាន​ដោះស្រាយ​ដោយ​ហ្វ្រាំង​ឌី​ស​នៅខាងមុខ និង​ខាងក្រោយ​។ ឌី​ស​ខាងមុខ 280 mm ទទួលបាន piston calliper ពីរ ចំណែក​ឌី​ស​ខាងក្រោយ 240 mm ទទួលបាន piston calliper តែមួយ​។ លក្ខណៈ​សុវត្ថិភាព​រួមមាន ប្រព័ន្ធ​ហ្វ្រាំង (ABS) ដើម្បី​បង្កើន​ថាមពល និង​ជួយ​ទប់​លំនឹង​ពេល​ឈប់​ម៉ូតូ​។ ម៉ាស៊ីន​បង្កើត​កម្លាំង​បង្វិល​ជុំ​ដ៏​ធំ​ដែល​ធ្វើ​ឲ្យ​អ្នក​ជក់ចិត្ត​ក្នុងការ​បើកបរ​ម៉ូតូ​។ Classic 500 ដំណើរការបាន​យ៉ាង​ល្អ​នៅក្នុង​ទម្រង់​នឹង ត្រង់​ល្អ ដោយសារតែ​ទម្ងន់​ធ្ងន់ និង​ថាមពល​របស់​វា​។

​អំពី Royal Enfield

​យីហោ​ម៉ូតូ​ចាស់​ជាងគេ​ក្នុងការ​ផលិត​ជា​បន្ត គឺ Royal Enfield ដែល​បាន​បង្កើត​ម៉ូតូ​ច្នៃ​យ៉ាង​ស្រស់ស្អាត​តាំងពី​ឆ្នាំ ១៩០១​។ ពី​ប្រភពដើម​របស់​អង់គ្លេស​រោងចក្រ​ផលិត​ត្រូវបាន​បង្កើតឡើង​នៅ Madras នៅ​ឆ្នាំ​១៩៥៥ ដែលជា​កន្លែង​ឈរជើង​ដែល Royal Enfield នាំមុខ​ការរីកចម្រើន​ក្នុងការ​ជិះ​ម៉ូតូ​ធុន​មធ្យម​របស់​ឥណ្ឌា​។ Royal Enfields កំពុង​បញ្ចូល​នូវ​ភាពមិន​ស៊ាំ​ញាំ អាច​ដំណើរការ​បានល្អ និង​រីករាយ​ក្នុងការ​ជិះ ដែលជា​ម៉ូតូ​សម្រាប់​ការរុករក និង​ការបញ្ចេញ​នូវ​គំនិត​របស់​ខ្លួនឯង នេះ​ជា​វិធីសាស្ត្រ​មួយ​ដែល​យីហោ​ហៅថា ការ​ជិះ​ម៉ូតូ​ប្រាកដ​។​

​យ៉ាងណាមិញ​តម្លៃ​របស់ Classic 500 ចាប់ផ្តើម​ពី ៥,៣១៤ ដុល្លារ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​អាច​រក​ជាវ​បាន​នៅ TF Motors (Cambodia) Co Ltd អគារ​លេខ ១៧៤, មហាវិថី​សហព័ន្ធរុស្ស៊ី ក្រុងភ្នំពេញ​។ កាន់តែ​ពិសេស​ម៉ូ​ដែល​មួយ​នេះ​មាន​ពណ៌​ជាច្រើន​សម្រាប់​ជ្រើសរើស​រួមមាន​៖ Army Battle Green, Desert Storm Beige, Black, Chrome Graphite, Chrome Green, Redditch Red។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services