ជំនាញ​ទីផ្សារ​ឌីជីថល៖ CONTENT CREATION ការ​បង្កើត​មាតិកា​លើ​អ៊ិនធើណេត – Kampuchea Thmey Daily
Connect with us

បច្ចេកវិទ្យា

ជំនាញ​ទីផ្សារ​ឌីជីថល៖ CONTENT CREATION ការ​បង្កើត​មាតិកា​លើ​អ៊ិនធើណេត

Published

on

គ្រឿងផ្សំ​ដែល​ធ្វើ​ឲ្យ​មាតិកា​ដំណើរការ​បាន​ល្អ​លើ​អនឡាញ​គឺ​ត្រូវការ​ទេពកោសល្យ​ក្នុង​បង្កើត​ខ្លឹមសារ​និង​បង្កើត​យីហោ​ថ្មី​បាន​រឹងមាំ ប៉ុន្តែ​មាន​​រឿង​ដ៏​ឈឺក្បាល​មួយ​គឺ​កាល​ពី១០ឆ្នាំមុន​ដែល​មិន​សូវ​មាន​គេ​ចាប់​អារម្មណ៍​ធ្វើ មាតិកា​លើ​​អ៊ិនធើណេត អ្នកណា​ដាក់​អ្វី​ទៅ​ក៏​នឹង​ឆាប់​ល្បី​ណាស់ សំខាន់​ឲ្យ​តែបាន​ធ្វើ​មុនគេ ​តែ​ពេលនេះមាន​១លាន​មាតិកាផ្សាយចេញជារៀងរាល់ថ្ងៃ សឹង​ច្រើន​ជា​ចំនួននាក់មើលផង ដូច្នេះ​ចាប់​យក​អ្នកគាំទ្រ​នឹង​កាន់​តែ​លំបាក​ឡើងៗ។

មនុស្ស​ជា​ច្រើន​បាន​ធ្វើវិធីខុស​ក្នុង​វិបត្តិ​នេះ​គឺ​ជ្រើសរើស​យក​ផ្លូវ​ងាយ​ហើយ​សរសេរ​មាតិកា​មិនល្អ តាម​ផ្លូវ​ដែល​ចម្លង​គំនិតគេ បន្លំ កុហក បោកប្រាស់ ទីបំផុត​នឹង​នាំ​អ្នក​ធ្វើ​ទៅ​កន្លែង​ណា? ខ្ជះខ្ជាយ​ពេលវេលា ថាមពល​និង​ធនធាន​ខូចឈ្មោះ គ្មាន​យីហោ​និង​អាច​ជាប់គុក​ សង​សំណង ក្ស័យធន។

ផ្លូវ​វែង​ឆ្ងាយ​សម្រាប់អ្នកធ្វើទីផ្សារគឺ​ ប្រើ​មាតិកា​ច្បាស់​ត្រឹមត្រូវ 

ព្រោះ​តែ​ទីផ្សារ​កាន់​លំបាក ទើបមាតិកា​យើង​កាន់តែត្រូវពិសេស ដើម្បី​ជំរុញ​ចំណាត់ថ្នាក់ SEO ទទួល​បាន​ចរាចរណ៍​និង​ដឹកនាំ​អ្នក​ជឿជាក់​ងាកមករក​មាតិកា​ល្អ ៗ លើ​ប្លក់ឬគេហទំព័រ​របស់​យើង​ជា​ប្រចាំ។ ប្រសិន​បើ​យើង​ជា​ម្ចាស់​ដើម​នៃ​មាតិកា​នោះ ម៉ាស៊ីន​ស្វែងរក Googel នឹង​ជួយ​ឲ្យ​គេហទំព័​ររបស់​យើង​កាន់តែ​បង្ហាញច្បាស់ទៅដល់អ្នកមើលគុណនិង១០០ធផៀបជាមួយអ្នកដែលធ្លាប់មាន​ប្រវត្តិ​ចម្លង​គេ​។

ហ្គូហ្គោល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួកគេ​នឹង​ដាក់​ទណ្ឌកម្ម​ធ្ងន់​លើ​គេហទំព័រ​ដែល​លួច​មាតិកា​ឬផ្សាយ​ស្ទួនតពីគេ។ និយាយវិធីមួយទៀត ហ្គូហ្គោល​ចង់​ផ្ដល់​រង្វាន់​ដល់​គេហទំព័រ​ដែល​មាន​គុណភាព​ខ្ពស់ នឹង​ជា​ម្ចាស់​មាតិកា​ដើម។

ដូច្នេះ​មាតិកា​ដើម មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​គេហទំព័រ​ល្អប្រសើរបំផុតទៅ​អនាគត​ទេ ប៉ុណ្ណោះ​ថែមទាំង​ធ្វើ​ឲ្យ​ចំណាត់ថ្នាក់​គេហទំព័រ​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់អាជីវកម្ម​ទាំងមូល។

សូម​ក្រឡេក​មើល​ថា អ្វីខ្លះ​ដែល​ទាក់ទិន​នឹង​ការ​មាតិកា​ល្អ

១ ចូរ​បង្កើត​មាតិកា​ដើម(Original )

ដូច​ដែល​បាន​រៀបរាប់រួចហើយ​​ មាតិកាដើមដំណើរការយ៉ាងវែង​ឆ្ងាយជាមួយហ្គូហ្គោលនិងក្នុង​បេះដូង​​អ្នកទស្សនា។ ការ​ចម្លង​មាតិកា​ឬ​គំនិត​របស់​អ្នកដទៃ​នឹង​ទទួល​ការ​ដាក់​ទណ្ឌកម្មពី Google មិនខាន​។

២ ចេញ​មួយ​ភ្លែត​បាត់​ឈឹង​ពីGoogle 

ចងចាំ​នៅ​ពេល​ដែលរុករក​អត្ថបទ​នានា​នៅ​ក្នុង​ហ្គូហ្គោលទេ ប្រសិន​បើ​មាតិកា​នោះមិនល្អ (ហិង្សា ឬ​ខុសច្បាប់)វា​លេចឡើងតែមួយភ្លែត​ពេលដែលផ្អ់ើលរឿងដំបូងៗ ក្រោយមក​យើង​រកមិនឃើញទៀតទេព្រោះនោះជាផ្នែកមួយដែលGoogle តែង​តែ​ធ្វើ​បច្ចុប្បន្នភាព​និងជា​ក្បួន​ដោះស្រាយ​របស់​ហ្គូហ្គោលដែលមានគោលបំណងការពារមិនឱ្យ​មាតិកាអាក្រក់ៗបានឡើង​ចំណាត់​ថ្នាក់​ខ្ពស់។

ឧទាហរណ៍ ដូចជា វែបឈ្មោះ Mahalo គឺជា​បណ្ដុំ​នៃ​មាតិកា​ល្បី​ខ្លាំង​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​រាល់ថ្ងៃ​ជាមួយ​នឹង​មាតិកា​ថ្មី ប៉ុន្តែ​វា​មិនមែន​ជា​មាតិកា​ដើម​ទេ។ ពេលមានបណ្តឹង​ (Report )ក្រុមហ៊ុន​ហ្គូហ្គល​បាន​ដាក់ទណ្ឌកម្ម ហើយ​ជា​លទ្ធផល ក្រុមហ៊ុន Mahalo ត្រូវដួលរេល។

មាតិកា​ដើម មានន័យថា មាន​សម្ភាសន៍​ដល់ ប្រភពដើម ឬ​សរសេរ​ដោយស្មេរ​ណាម្នាក់ ពិតៗ។ គំនិត​របស់​អ្នក​សរសេរ គួរ​តែ​មាន​លក្ខណៈដើម។

៣ ការ​បន្លំ​រយៈពេល​ខ្លី

មនុស្ស​ជាច្រើន​ងាយ​យកលុយទៅទិញ​អ្នកជំនាញ​SEOឱ្យ៖

ចង Google មិន​ជួយ​ឲ្យ​ដៃគូប្រជែងខ្លួន

ឲ្យ​បិទ website អ្នកណាម្នាក់់

លួចបន្លំមាតិកា​អ្នកដទៃដោយទុច្ចរិត

បន្លំរូបភាព កសាងLinkមូលធន(បន្លំ)

ហើយពួកគេ​សប្បាយចិត្ត​នឹងលទ្ធផល​ភ្លាមៗដែលបានប្រើស្នៀតព្រោះមិនអាចផលិត​មាតិកាដើមពិតៗបាន។​ តែឈប់ទៅ!​អ្នកកំពុង​សម្លាប់ខ្លួនឯង នឹងអ្វីដែលខំកសាងមកច្រើនឆ្នាំដោយសារថា ​Google មុនក្រោយ​នឹង​ដឹង​បាន​ហើយ​អ្នកនឹង​ចប់ដោយមិនអាចតវ៉ាអ្វី។

ឧបមាថា ហ្គូហ្គោលស្ទ្រីបវែបសាយ(ក)រៀងរាល់មួយម៉ោងម្តង និងគេហទំព័រ(ខ)ម្តងក្នុងមួយថ្ងៃ។ តំបន់បណ្តាញសរសេរអត្ថបទនៃគេហទំព័រ A ផ្លាស់ប្តូរកំណត់ត្រាពេលវេលាខណៈតំបន់បណ្តាញAត្រូវបានចំណាំ​លើកដំបូងដោយហ្គូហ្គលប៊ូស។ តើខ្លឹមសារអ្នកក្រោយ​ធ្វើម្តេច​រត់រួចបានពិការ​មើលដឹង?

ចងចាំច្បាប់ទាំងពីរនេះនៅក្នុងជីវិតអ្នកសរសេរមាតិកា៖

មនុស្ស​រមែង​ទទួលបានអ្វីដែលខ្លួនឯងបានចំណាយ ចំណែក​ការចម្លងក្នុងឌីជីថល បានតែដំបូងៗហើយវាជាធ្នាក់សម្លាប់អ្នកជារៀងរហូត។

៤ ផ្តោតការយកចិត្តទុកដាក់លើចំណងជើងខ្លាំង​និងខ្លឹមសារ​

មនុស្ស ៨០% នឹងអានចំណងជើងប៉ុន្តែមានត្រឹម ២០%ប៉ុណ្ណោះដែលអាចព្រមចុចអានមាតិកានោះហើយជាមូលហេតុដែលចំណងជើងសំខាន់។ ចំណងជើងដ៏ល្អមួយដែលធ្វើឱ្យមានការចាប់អារម្មណ៍និងអញ្ជើញអ្នកអានចូលតែមិនបោកប្រាស់។

ខ្លឹមសារល្អបំផុតផ្តល់ឱ្យអ្នកប្រើប្រាស់នូវអារម្មណ៍ចង់អនុវត្តតាម​ព័ត៌មានក្នុងនោះ​ពោលគឺគេគោរពគំនិតអ្នកសរសេរនិងព្រមជឿ។

ប្រែសម្រួល៖ សុភា

ប្រភព ៖Sproutsocial/CBNC/ GegLife

ចុចអាន៖ចាប់ផ្ដើម​អាជីវកម្ម ដោយ​ផ្ដល់​នូវ​អ្វី​ដែល​មនុស្ស​ជា​ច្រើន​កំពុង​ត្រូវការ

ចុចអាន៖ធ្វើ«ប្លក់» គំនិតអាជីវកម្មតាមអ៊ិនធើណែតដែលល្អបំផុតសម្រាប់ឆ្នាំ២០២១

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ4 hours ago

ពលករ​ម្នាក់ លួច​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​សមត្ថកិច្ច​កំពុង​ស្វែងរក

ព័ត៌មានជាតិ4 hours ago

រដ្ឋាភិបាល​ស្វី​ស ​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​ពលរដ្ឋ​តាម​ព្រំដែន​ឲ្យ​កាន់តែ​ប្រសើរឡើង

ជីវិតកម្សាន្ដ5 hours ago

គាំទ្រ !​ តារា​ប្រុស សិរី វង្ស បំផុស​យុវជន​ចូលរួម​ម្នាក់​១០០០​រៀល​ដើម្បី​ល្ខោនខោល​ខ្មែរ

ព័ត៌មានជាតិ6 hours ago

ឆ្នាំ​២០២០​ខេត្ត​ព្រះសីហនុ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​បាន​២៤​លើក​ឃាត់ខ្លួន​៣០​មុខសញ្ញា​ភាគច្រើន​ជា​ជន​ជាតិចិន

ព័ត៌មានជាតិ7 hours ago

លោកស្រី​ឱ វណ្ណឌី​ន ​៖ ​សម្តេច​តេ​ជោ​គឺជា​ថ្នាក់ដឹកនាំ​ដ៏​គំរូ​នៅ​លើ​សកលលោក​ដែល​បាន​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ទទួលបាន​ជោគជ័យ

ព័ត៌មានពេញនិយម