Connect with us

បច្ចេកវិទ្យា

គន្លឹះងាយៗចំណាំព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម

បានផុស

នៅ

ព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម បានបោកប្រាស់អ្នកនិយមតាមដានព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញសង្គមជា ច្រើនរាប់មិនអស់ ដែលជាហេតុធ្វើឱ្យមហាជនងាយចាញ់បោកនិងប្រឈមការចែករំលែកតៗគ្នាលើគណនីរបស់ពួកគេ។ ក្នុងនាមជាអ្នកប្រើប្រាស់និងតាមដានព័ត៌មានលើបណ្តាញសង្គម តើមានមធ្យោបាយយ៉ាងណាអាចចំណាំព័ត៌មានក្លែងក្លាយបាន ហើយតើព័ត៌មានក្លែងក្លាយមាននិយមន័យបែបណាឱ្យប្រាកដ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការសិក្សាដែលរៀបរៀងឡើងដោយសារព័ត៌មានអង់គ្លេស BBC បានឱ្យដឹងថា និយមន័យនៃព័ត៌មានក្លែងក្លាយគឺជាការចុះផ្សាយព័ត៌មានឬអត្ថបទមិនពិត មាន២ ប្រភេទដូចជា ការប្រឌិតព័ត៌មានដែលធ្វើឱ្យអ្នកលេងបណ្តាញអ៉ីនធើណែតជឿនៅលើរឿងអ្វីម្យ៉ាង ឬក៏ជាគោលបំណងទាក់ទាញឱ្យមានមនុស្សចូលទៅមើលក្នុងវេបសាយនោះឱ្យបានច្រើន។ មួយទៀតនោះគឺ ព័ត៌មានខ្លះអ្នកសរសេរគិតថា នោះជាការពិត ផ្ទុយទៅវិញព័ត៌មានដែលពួកគេទទួលបាននោះមិនមានភាពជាក់លាក់ត្រឹមត្រូវណាមួយ។

តាមការចុះផ្សាយលើវេបសាយដដែលបានបន្ថែមទៀតថា របៀបនៅក្នុងការចំណាំព័ត៌មានក្លែងក្លាយ អាចសង្កេតលើប៉ុន្មានចំនុចដូចតទៅនេះ។ សាកល្បងសួរខ្លួនឯងនូវប៉ុន្មានចំនុចដូចខាងក្រោម៖

-តើព័ត៌មាននេះធ្លាប់មានការរាយការណ៍ ឬក៏មានស្ថាប័នព័ត៌មានផ្សេងរាយការណ៍ដែរឬទេ?

-តើស្ថាប័នចុះផ្សាយព័ត៌មាននោះមានកេរ្តិ៍ឈ្មោះល្បីមានប្រជាប្រិយភាពដែរឬទេ?

-តើគេហទំព័រដែលចុះផ្សាយព័ត៌មាននោះមានសភាពជាវេបសាយព័ត៌មាន ឬក៏គ្រាន់ជាវេបសាយមានទម្រង់រញ៉េរញ៉ៃ?

-មើលចុងកន្ទុយគេហទំព័រថា តើមានលក្ខណៈដូចម្តេច (.com) ឬបែបណា?

តើការប្រើប្រាស់រូបភាពនិងវីដេអូ និងសម្លេង ត្រឹមត្រូវស្របតាមវិជ្ជាជីវៈដែរទេ? 

ចំណែកការចុះផ្សាយរបស់អង្គការ Unesco បានផ្សព្វផ្សាយអំពីវិធីសាស្រ្តពិនិត្យព័ត៌មាននោះក្លែងក្លាយតាមរយៈដូចជា៖ ការឆែកប្រភព ពិនិត្យមើលអ្នកសរសេរឬអ្នកនិពន្ធ ពិនិត្យមើលកាលបរិច្ឆេទ អានអត្ថបទទាំងមូល ស្វែងរកប្រភពគាំទ្របន្ថែម ឬស្វែងរកអ្នកជំនាញ៕

អត្ថបទដោយ៖ Jacqueli

ប្រភព៖ BBC, Unesco

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម