Connect with us

បច្ចេកវិទ្យា

ការប្រកួត​ដ៏​កក្រើក FUNMATCH បាន​បិទ​បញ្ចប់​យុទ្ធនាការ​ដ៏​អស្ចារ្យ​របស់ MOBILE LEGENDS: BANG BANG 515 ePARTY

បានផុស

នៅ

​យុទ្ធនាការ​ដ៏​អស្ចារ្យ​របស់ Mobile Legends: Bang Bang 515 eParty ក្នុងឆ្នាំនេះ​បាន​នាំមក​នូវ​ភាពសប្បាយ​រីករាយ និង​អារម្មណ៍​រំភើប​សម្រាប់​អ្នកគាំទ្រ និង​អ្នក​ចូលចិត្ត​លេង​ហ្គេម​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រោយ​ការចេញ​វីដេអូ​តន្ត្រី MV បទ​ចម្រៀង «​រួមគ្នា​» កាលពី​សប្ដាហ៍​មុន ដោយ​ចូលរួម​សម្ដែង​ដោយ​ក្រុម​តារា​ល្បីៗ​កំពុង​ពេញនិយម G-Devith Henaa និង Oun រហូតមកដល់​ចុង​សប្ដាហ៍​នៃ​ការប្រកួត Funmatch ដែល​ដឹកនាំ​ដោយ​សិល្បករ​ទាំង​៣​រូប បាន​បង្កើត​ក្រុម​រៀងៗ​ខ្លួន រួមមាន​ក្រុម Chou ក្រុម Selena និង​ក្រុម​Brody ដោយមាន​អ្នកលេង​ហ្គេម​ឆ្នើមៗ​នៅ​កម្ពុជា​ចូលរួម​ផងដែរ យុទ្ធនាការ Mobile Legends: Bang Bang 515 eParty បាន​នាំយក​ភាពសប្បាយ​រីករាយ និង​ព្រឹត្តិការណ៍​ដ៏​កក្រើក​ឥតឈប់ឈរ​។

​ការប្រកួត Funmatch គឺជា​ព្រឹត្តិការណ៍​ចុងបញ្ចប់​ដ៏​កក្រើក​នៃ​យុទ្ធនាការ Legends: Bang Bang 515 eParty ដែល​ជំរុញ​ឲ្យ​មាន​ជ័យជំនះ​ដ៏​អស្ចារ្យ​ជាមួយគ្នា​។ ព្រឹត្តិការណ៍​ការប្រកួត​នេះ ​បានបង្ហាញ​នូវ​សមត្ថភាព​នៃ​ក្រុម​និម្មិត Mobile Legends: Bang Bang នៃ​ក្រុម S.T.U.N. ដែល​មានន័យថា រឹងមាំ យុទ្ធវិធី សាមគ្គីភាព និង​នវភាព​។

G-Devith ដែល​ដឹកនាំ​ក្រុម​របស់គាត់​ក្នុង​តួអង្គ Chou ហើយ​ជា​តារាចម្រៀង​នាំមុខ​ក្នុង​ក្រុម S.T.U.N. បានបង្ហាញ​ជំនាញ​សិល្បៈ​ក្បាច់គុន​ខ្លះៗ​របស់គាត់ ពេលដែល​គាត់​ដេញតាម​សត្រូវ​របស់គាត់ និង​បង្ហាញ​ជំនាញ​ការលេង​ដ៏​ប៉ិនប្រសប់​របស់គាត់​។​

​ទន្ទឹមនឹង​ពេល​ជាមួយគ្នានេះ Oun បាន​សម្ដែង​ជា​តួអង្គ Brody ដឹកនាំ​ក្រុម​របស់គាត់ និង​បើក​ប្រតិបត្តិ​ការណ៍​ប្រយុទ្ធ​យ៉ាង សន្ធឹកសន្ធាប់​ទៅលើ​សត្រូវ ខណៈពេលដែល Henaa សម្ដែង​ជា​តួអង្គ Selena បង្ហាញ​ជំនាញ​វេទមន្ត​វាយ​សម្រុក​របស់​នាង​ជាមួយនិង​ការប្រយុទ្ធ​ដ៏​កាច​សាហាវ​ក្នុង​សមរភូមិ​ប្រយុទ្ធ ប៉ុន្តែ​នៅ​ទីបញ្ចប់​ក្រុម Selena ដែល​ដឹកនាំ​ដោយ Henaa និង​super group Impunity KH របស់​នាង​បាន​យកឈ្នះ​ក្នុងការ​ប្រកួត​នៅថ្ងៃនេះ និង​បាន​ដើរចេញ​ជាមួយនិង​ជោគជ័យ​ដ៏​អស្ចារ្យ ហើយ​ទទួលបាន​រង្វាន់​ទូរស័ព្ទ realme 8 និង​កាស​អត់​ខ្សែ​ផងដែរ​។ សាក​សម​បំផុត​សម្រាប់​ការប្រកួត​ដ៏​អស្ចារ្យ​របស់ Mobile Legends: Bang Bang!

Henaa ដែលជា​ប្រធាន​ក្រុម​ជយលាភី​បាន​និយាយថា “​ខ្ញុំ​មាន​អារម្មណ៍​ថា​ រំភើប​មែនទែន ហើយ​ខ្ញុំ​ក៏​អរគុណ​ដល់​កូន​ក្រុម​ខ្ញុំ​មែនទែន ដែល​បាន​ចូលរួម​សហការ​គ្នា​បាន​យ៉ាង​ល្អ ដែល​ធ្វើឲ្យ​យើង​ឈ្នះ​។ អ្នក​ដែល​ស្នេហា​វិស័យ​កីឡា E-Sport នេះ​ផង​ដែរ ចា៎ អាច​ចូលរួម​លេង​ហ្គេម Mobile Legends: Bang Bang នេះ​ទាំងអស់គ្នា នឹង​អាចបង្កើត​មិត្តភាព បង្កើត​ភាពស្និទ្ធស្នាល​ផ្សេងៗ ហើយ​និង​ជួយ​ឲ្យ​បាត់​ស្ត្រេ​ស​ក្នុងអំឡុងពេល​កូ​វីដ​នេះ​ផងដែរ យើង​អាច​នៅផ្ទះ​លេង​ហ្គេម​នេះ​ទៅ ក៏មាន​សុវត្ថិភាព​ផងដែរ​” ។​

​រីឯ Naiker ដែលជា​សមាជិក​ក្រុម Impunity KH របស់ Henaa វិញ បានបង្ហាញ​អារម្មណ៍​រំភើប​ក្រោយ​ទទួលបាន​ជ័យជម្នះ​ថា “​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សប្បាយរីករាយ​ណាស់ ដែលមាន​ឱកាស ចូលរួម​ជាមួយនឹង Funmatch ជាពិសេស​ថ្ងៃនេះ​យើង​បាន​លេង ជា​លក្ខណៈ​ចម្រុះ ជាមួយ MLBB gamers ដែល​ល្បីៗ​នៅ​កម្ពុជា ដែល​ពួកយើង​កម្រ នឹង​មាន​ឱកាស​នេះ​ណាស់ ព្រោះតែ​យើង​ភាគច្រើន​រវល់​នឹង​ការងារ​រៀងៗ​ខ្លួន​។

​ថ្ងៃនេះ ពួកយើង​សប្បាយ​មែនទែន ហើយ​សំខាន់ បានឈ្នះ​រង្វាន់​ធំ​ទៀត​។ សូម​អរគុណ​ទៅ Moonton ជាខ្លាំង​ដែល​បាន​បង្កើត​កម្មវិធី Funmatch នេះ ពួកយើង​សង្ឃឹមថា​នឹងមាន ឱកាស​ក្រោយៗ ដើម្បី​ចែករំលែក ភាពសប្បាយ​ទៅដល់ អ្នកគាំទ្រ និង លេង Mobile Legends: Bang Bang នៅ​កម្ពុជា​”​។

​យុទ្ធនាការ Mobile Legends: Bang Bang 515 eParty ក្នុងឆ្នាំនេះ ទទួលបាន​ជោគជ័យ​ដ៏​សម្បើម ដោយមាន​ការគាំទ្រ​ពី​ដៃគូ និង​ភាគី​ចូលរួម​ជាច្រើន​។ មាន​អ្នកលេង​ហ្គេម​ឆ្នើមៗ​នៅ​កម្ពុជា ហើយ​និង KOLs ជាង ៣០ នាក់ ដូចជា Ice Frogz, Paragon និង Atev បាន​ចូលរួម ដើម្បី​ដឹកនាំ​ភាពសប្បាយ​រីករាយ​នេះ ហើយ G-Devith, Henaa និង Oun បាន​បង្កើត ក្រុម​តន្ត្រី Mobile Legends: Bang Bang ដោយ​បានចេញ​វីដេអូ​តន្ត្រី​(MV) ឈ្មោះថា «​រួមគ្នា​» ឫ (Together) ដែលមាន អ្នក​ចូល​មើល​ជិត ១ លាន​ដង លើ​វីដេអូ​តន្ត្រី​(MV)​ជា​ភាសា​ខ្មែរ នៅពេល​ចេញផ្សាយ​។

​យីហោ​ក្រុមហ៊ុន ដូចជា Cellcard, Smart, Metfone, realme និង Codashop ក៏​ជា​ដៃគូ​គន្លឹះ ដែល​ជួយ​នាំយក​ភាពជោគជ័យ​មកកាន់​យុទ្ធនាការ Mobile Legends: Bang Bang 515 eParty​។ ចាប់ពី​ការដាក់​បទ​ចម្រៀង «​រួមគ្នា​» នៃ​ក្រុម S.T.U.N. លើ​កម្មវិធី Pleng របស់​ក្រុមហ៊ុន Smart រហូតដល់ ការផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​Cellcard អំពី​ការប្រកួត Funmatch និង​រង្វាន់​ដែល​ផ្ដល់ជូន​ក្នុង​សហគមន៍ និង​ដៃគូ​ផ្ដល់​រង្វាន់​សម្រាប់​ក្រុម​ឈ្នះ​ពី​ក្រុមហ៊ុន Realme កញ្ចប់​កាដូ​ហ្គេម​លេង Mobile Legends ពី​ក្រុមហ៊ុន Metfone និង​ការគាំទ្រ​ពី​ភ្នាក់ងារ​ថ្នាក់​តំបន់ ដែល​ក្រុមហ៊ុន Moonton បាន​សហការ​ជាមួយ ដើម្បី​នាំយក​នូវ​អ្វីដែល​ល្អ​បំផុត​ក្នុង​យុទ្ធនាការ ៥១៥ ឆ្នាំនេះ​។ នេះ​ពិតជា​កិច្ចខិតខំ​ប្រឹងប្រែង​នៃ​ក្រុមការងារ​ពិតប្រាកដ​មែន​។​

​ជាមួយនឹង​យុទ្ធនាការ Mobile Legends: Bang Bang 515 eParty កំពុង​បិទ​វគ្គ​បញ្ចប់ ការរៀបចំ​គម្រោង​ត្រូវ​បាន​ពិភាក្សា​សម្រាប់​ឆ្នាំក្រោយ​ជាមួយ​អ្នកគាំទ្រ​ទូទាំង​ពិភពលោក ដែល​ទន្ទឹង​រង់ចាំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយទៀត​។​

​សម្រាប់​ព័ត៌មាន​ចុងក្រោយ​បំផុត សូម​បន្តធ្វើ​បច្ចុប្បន្នភាព​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​គេហទំព័រ​ផ្លូវការ​របស់ Mobile Legends: Bang Bang នៅ​កម្ពុជា​៕

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទី មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៤០ នាទី មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ៤៥ នាទី មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម