Connect with us

បច្ចេកវិទ្យា

កម្មវិធី“ឈ្នះមហារង្វាន់ពី Samsung Galaxy S21 5G ” ធ្វើឲ្យកក្រើកពិភពស្មាតហ្វូននៅកម្ពុជា ជាមួយរង្វាន់ពិតៗ ឈ្នះពិតៗ

បានផុស

នៅ

ពីគុណភាពកម្រិតកំពូល ជាមួយមុខងារថ្មីៗ ទំនើបៗចុងក្រោយស្របតាមតម្រូវការ Samsung Galaxy S21 5G បានទាក់ទាញអតិថិជនកាន់តែច្រើនឡើងៗ ដែលធ្វើឲ្យកម្រិតនៃការលក់ហក់ឡើងខ្ពស់ខណៈដែលអតិថិជនជាច្រើនក៏សម្លឹងឃើញឱកាសពីការចាប់ឆ្នោតក្នុងកម្មវិធី “ឈ្នះមហារង្វាន់ពី Samsung Galaxy S21 5G ” ដើម្បីឈ្នះរង្វាន់ជាច្រើន ហើយពេលនេះដែលក៏បានឈានមកដល់សប្ដាហ៍ទី  3 ជិតចប់កម្មវិធី (នៅសប្ដាហ៍ទី4)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសប្រគល់រង្វាន់ដល់អ្នកឈ្នះសប្ដាហ៍ទី  2 កម្មវិធីបន្តចាប់រង្វាន់រកអ្នកឈ្នះសប្ដាហ៍ទី  3 ដោយបានរកឃើញអតិថិជនឈ្មោះ ប្រាក់ សាន់ មកពីភ្នំពេញ ដែលបានឈ្នះរង្វាន់ធំម៉ូតូ Honda ADV 150 ស៊េរី ថ្មី 2021 និងអតិថិជនឈ្មោះ Thay Sopheak មកពីភ្នំពេញ បានឈ្នះរង្វាន់ទី 2 គឺម៉ូតូ Honda Zoomer Xផងដែរ។

អតិថិជនឈ្នះរង្វាន់ធំកាលពីសប្ដាហ៍ទី២  នៅរាជធានីភ្នំពេញ បានថ្លែងទាំងរំភើបរីករាយថា “បើនិយាយពីសំណាងនោះ គឺសំណាងមែនទែនហ្មងខ្ញុំ …ព្រោះអីពេលទូរស័ព្ទហ្នឹងចេញមក ខ្ញុំគុំទុកក្នុងចិត្តថាហ្នឹងទិញមកប្រើឲ្យបាន ហើយពេលមានលុយទិញ គឺទិញចំក្រុមហ៊ុនមានប្រូម៉ូសិនម៉ង!មានអីសំណាងមើលមិនឃើញមែន! ហើយក៏បានឈ្នះរង្វាន់នេះតែម្ដង…សប្បាយចិត្តមែនទែន ស្ទើរតែមិនគួរឲ្យជឿ…តែវាជារង្វាន់ពិតៗ ឈ្នះពិតៗ!”

ចំណែកអតិថិជនដែលឈ្នះរង្វាន់ម៉ូតូ Honda Zoomer X វិញមកពីខេត្តបាត់ដំបង ក៏បានសម្តែងការសប្បាយរីករាយដែរថា “អារម្មណ៍ពេលហ្នឹងនិយាយពីថាអ្នកណាសួរថាកើតអីក៏អត់ទាន់ឆ្លើយប្រាប់កើតដែរ…! គឺដឹងតែពីស្រែកអរពេញតែផ្ទះជាមួយគ្រួសារហ្នឹង! ស្រែកអរទាល់តែអស់ចិត្តទើបប្រាប់គ្រួសារថា ឈ្នះរង្វាន់ពីក្រុមហ៊ុន សាមសុង! លើកទី 1 ក្នុងឆាកជីវិតហើយដែលមានឱកាសឈ្នះរង្វាន់បែបនេះ! សូមអរគុណដល់ក្រុមហ៊ុន សាមសុង ដែលបានបង្កើតកម្មវិធីឈ្នះមហារង្វាន់ដ៏អស្ចារ្យនេះឡើង!”

លោក ជា សុជាតិ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “តាងនាមឲ្យក្រុមហ៊ុន សាមសុង និងផ្នែកជំរុញទីផ្សារ យើងខ្ញុំសន្យានឹងខិតខំបង្កើតនូវកម្មវិធីថ្មីៗដើម្បីជំរុញប្រជាប្រិយភាពផលិតផល សាមសុង និងជំរុញដល់ការលក់ផលិតផលឲ្យបានកាន់តែច្រើន ដើម្បីជាប្រយោជន៍ដល់អាជីវករ និងអតិថិជនរបស់យើងផងដែរ ហើយចូលមកដល់សប្ដាហ៍ទី 3 នេះ សន្ទុះនៃការគាំទ្រកម្មវិធី “ឈ្នះមហារង្វាន់ពី Samsung Galaxy S21 5G ” មានការកើនឡើងជាលំដាប់។ លទ្ធផលនេះ សបញ្ជាក់ឲ្យឃើញពីការគាំទ្រប្រកបដោយភាពជឿជាក់មកលើ សាមសុង ពីសំណាក់អតិថិជនរបស់យើងទូទាំងប្រទេស។”  លោកក៏បានបន្តទៀតថា “យើងពិតជាមានភាពរំភើប នៅពេលយើងអាចចែករំលែកភាពសប្បាយរីករាយជូនដល់អតិថិជនជាមួយផលិតផលមានគុណភាពផង និងការផ្ដល់ជូនដ៏ពិសេសនេះផង។

យើងខ្ញុំក៏សូមចូលរួមអបអរសាទរចំពោះអ្នកឈ្នះទាំងអស់នៅក្នុងសប្តាហ៍ទី 1 ទី 2  និងទី 3 នេះផងដែរ”។

សូមរំឭកផងដែរថានេះជាកម្មវិធីចាប់ឆ្នោតផ្សងសំណាងអាទិត្យទី 3 របស់កម្មវិធី “ឈ្នះមហារង្វាន់ពី Samsung Galaxy S21 5G ”ក្នុងចំណោមឱកាសចំនួន 4 ដង រៀងរាល់ថ្ងៃអាទិត្យនៅស្ថានីយទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Twist វេលាម៉ោង 11:00-12:00 ថ្ងៃត្រង់! ហើយនេះជាសប្តាហ៍ទី 3 នៃការចាប់រង្វាន់ដ៏រំជួលចិត្តនេះយើងនៅសល់តែ 1 លើកទៀតទេ……ដូច្នោះអតិថិជន ទាំងអស់នៅតែមានឱកាសទទួលបានមហាសំណាងឈ្នះមហារង្វាន់ធំពី សាមសុង ដែលមានដូចជា៖ ម៉ូតូ Honda ADV , ម៉ូតូ Honda Zoomer X, ទូរទស្សន៍ Samsung 75 អ៊ីញ និង Samsung ថេប្លេត A7។

* ហើយអ្វីដែលពិសេសបំផុតសម្រាប់អតិថិជន សាមសុង ទាំងអស់ដែលទទួលបានភ្លាមៗពីការទិញ Samsung Galaxy S21 5G ស៊េរី ពីក្រុមហ៊ុន សាមសុង មានដូចជា៖ ដុំឆ្នាំងសាកហ្ស៊ីនល្បឿនលឿន (Travel Adapter 25W), ស្រោមទូរស័ព្ទថ្លាអាចបញ្ឈរបាន (Standing Clear Cover), បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ) ផងដែរ។

* ខាងក្រោមនេះគឺជាឈ្មោះអ្នកដែលទទួលបានរង្វាន់ពីកម្មវិធី ” ឈ្នះមហារង្វាន់ពីការជាវទូរស័ព្ទ Samsung Galaxy S21 5G ស៊េរី” ក្នុងសប្តាហ៍ទី 3៖

No.CUSTOMER NAMEPROVINCECOUPON NUMBERWIN PRIZES
1ប្រាក់ សាន់ភ្នំពេញ0989Winner Motorbike “ADV”
2Thay Sopheakភ្នំពេញ1131Winner Motorbike “Zoomer X”
3ប្រម ពុន្ឋិវឌ្ឍនាបាត់ដំបង0122Winner “Samsung TV 75 Inch”
4ហឿម បូវែនភ្នំពេញ1096Winner “Samsung TV 75 Inch”
5Buth Sokភ្នំពេញ1266Winner “Samsung TV 75 Inch”
6ញីក ពេជ្រពណ្ណរង្សីភ្នំពេញ1296Winner Samsung “Tab A7”
7អ៊ីង វុទ្ឋីកំពត1697Winner Samsung “Tab A7”
8យិន លាបភាបាត់ដំបង0123Winner Samsung “Tab A7”
9ហួន សុខនភ្នំពេញ1048Winner Samsung “Tab A7”
10គឹម ណារ៉ាត់ភ្នំពេញ1024Winner Samsung “Tab A7”
11ផង់ សារិនភ្នំពេញ1294Winner Samsung “Tab A7”

បញ្ជាក់៖ ការចាប់រង្វាន់លើកទី 4 នឹងធ្វើឡើងនៅថ្ងៃទី 06 ខែមិថុនា 2021!

ប្រញាប់ឡើងណា៎… អ្នកឈ្នះបន្ទាប់អាចជាលោកអ្នកក៏ថាបាន!

សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកទស្សនាដោយផ្ទាល់តាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម