Connect with us

បច្ចេកវិទ្យា

ចាប់ពី 62,500$ ប៉ុណ្ណោះ​!! All-New Isuzu Mu-X 2022 ថ្មី​ទាំងស្រុង ទំនើប ស្ពិ​ច​ខ្ពស់ និង មាន​បច្ចេកវិទ្យា​ថ្មីៗ​ប្លែក​ខុសពី​គេ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

All-New Isuzu Mu-X 2022 ជា​រថយន្ត SUV ថ្មី​ចុងក្រោយ​បំផុត​ដែល​ទើប​ដាក់​បង្ហាញ​ជា​ផ្លូវការ គឺ​ពិត​ជាមាន បច្ចេកវិទ្យា​ថ្មីៗ​ទំនើប​ជាច្រើន​តាម​ខន​សិប “Lead Your Way” ដែល​នាំ​លោកអ្នក​ទៅកាន់​ភាពជោគជ័យ ជាមួយ​ការ​រចនា​ថ្មី ទាំងស្រុង ទាំង​ក្នុង ទាំង​ក្រៅ ជាពិសេស​បច្ចេកវិទ្យា​ទំនើប​លើសគេ​ដូច​បាន​រៀបរាប់ ខាងក្រោម​ដែល​ជួយ​ឲ្យ​ការបើកបរ​កាន់តែ​ប្រសើរឡើង​នៅលើ ដងផ្លូវ​ប្រកបដោយ ភាពជឿជាក់ និង ជោគជ័យ រាល់​ការធ្វើដំណើរ​។

​លោក Shuichiro Mori អគ្គនាយក​ក្រុមហ៊ុន ទ្រី ផេ​ដ អ៉ី​ស៊ូ​ហ្ស៊ុ សេល ខេ​ម​បូ​ឌា អ្នក​ចែកចាយ​ផ្តាច់មុខ រថយន្ត Isuzu Pick Up (D-Max) and SUV (Mu-X) ក្នុងប្រទេស​កម្ពុ​ជាមាន​ប្រសាសន៍ថា រចនាប័ទ្ម​ថ្មី ទាំងស្រុង​របស់ Isuzu Mu-X 2022 នេះ គឺជា​ការឆ្លុះបញ្ចាំង​ចេញពី​ភាពជោគជ័យ​ពិតប្រាកដ​របស់​អ្នក ប្រើប្រាស់​ទាំងអស់​ដែល​បាន​ធ្វើតាម​បេះដូង​ខ្លួនឯង គឺ​មានន័យថា “Lead Your Way”​។

​លោក​បាន​បន្ថែម​ថា​៖ ប្រព័ន្ធ​សុវត្ថិភាព គឺជា​រឿង​សំខាន់​បំផុត​មួយ​នៅក្នុង​ការផលិត​រថយន្ដ Isuzu ដូចនេះ ទើប Isuzu បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើបៗ​ថ្មី​ដំបូង​គេ​បង្អស់ តាម​ខន​សិប Fine, Rich, និង Impressive Craftsmanship នាំមក​នូវ​អត្ថន័យ​នៃ​ភាព​ឡាក់​សេរី​គ្រប់​ជ្រុង ជ្រោយ​នៃ​រថយន្ដ​ដោយ​ឌី​ហ្សា​ញ បញ្ចូល​គ្នា​យ៉ាង​សាក​សមជា Integrated Cockpit​។

​លក្ខណៈពិសេសៗ​នៃ​ទស្សនៈ “Lead You Way” របស់ All-New Isuzu Mu-X គឺ

1.​ឆ្លុះបញ្ចាំង​ភាពជោគជ័យ​…​ការ​រចនា​ល្អ​ឯក​បែប​ស្ព័​រ​នៃ​ប៉ា​ណា​មុខ​រថយន្ត ចង្កៀង​មុខ Bi-LED បែប Arrow Signature ចង្កៀង​ក្រោយ LED បែប Winglet Signature ជាមួយ​កង់​ទំហំ ដល់​ទៅ 20 អ៉ីង​សម្រាប់​ម៉ូ​ឌែ​ល Ultimate និង 18 អ៉ីងសម្រាប់​ម៉ូ​ឌែ​ល Elegant បានបង្ហាញ​ពី ភាព​ឡាក់​សើ​រី អេ​ឡេ​ហ្គេ​ន ទាក់ទាញ និង រឹងមាំ ជំនិះ​រាល់​ឧបសគ្គ​

2.​ស្តាយ​ប្លែក​ដាច់​គេ​…​ជាមួយ​ទស្សនៈ​ថ្មី Fine Rich និង Craftsmanship រចនាប័ទ្ម​ក្នុង​កាប៊ីន ធំ​ទូលាយ ការ​ឌី​ហ្សា​ញ គ្រប់កន្លែង​ស៊ីគ្នា​ឥតខ្ចោះ​ពី console កណ្ដាល​រហូតដល់​ខាងមុខ បន្ថែម​ដោយ​ភ្លើង Ambient light និង Dome light ក្នុង​រថយន្ត កាន់តែ​ទំនើប ផាសុកភាព ខ្ពស់​ជាមួយ​បច្ចេកវិទ្យា COOLMAX ជួយ​កាត់​បន្ថយ​កម្ដៅ​ក្នុង​ពូក​កៅអី ទំនុកចិត្ត​ខ្ពស់​ជាមួយ ប្រព័ន្ធ​ហ្វ្រាំងដៃ​អេ​ឡិច​ត្រូ​និ​ក និង​ស្វ័យប្រវត្តិ​

3.​​ភាព​រីករាយ​ក្នុងពេល​ធ្វើដំណើរ​…​ទទួលយក​បទពិសោធន៍​ថ្មី​ពោរពេញ​ដោយ​ក្ដី​សុខ ពេល​បើកបរ ជាមួយ​កៅអី​3​ជួរ អាច​សា​រ៉េ​បាន 8 របៀប​(​អេ​ឡិច​ត្រូ​និ​ក)​សម្រាប់​អ្នកបើកបរ និង 4 របៀប​សម្រាប់​អ្នករួមដំណើរ អេក្រង់​កម្សាន្ត 9 អ៉ីង​អាច​ភ្ជាប់​បាន​ទាំង Apple CarPlay និង Android Auto ជាមួយ​ស្ពី​ក​ឃ័​រ​(speaker) 8 គ្រាប់ ម៉ាស៊ីនត្រជាក់ Dual Zone ដំណើរ ការ​ស្វ័យប្រវត្តិ អាច​កំណត់​សីតុណ្ហភាព​ផ្សេងគ្នា​រវាង​អ្នកបើកបរ និង អ្នករួមដំណើរ កន្លែង​សាក​ថ្ម ដែល​ផ្ទុក USB Fast-chargers, 220 វ៉ុល AC power Socket និង 12 វ៉ុល DC Socket និង កូនសោ​ឆ្លាត​វៃ អាច​បញ្ឆេះ​ម៉ាស៊ីន​ពី​ចម្ងាយ 20​ម៉ែត្រ និង បិទ​បើក​ឃ្លុប​ក្រោយ ដោយ​អេ​ឡិច​ត្រូ​និ​ក ជាមួយ​ប្រព័ន្ធ Jam Protection ការពារ​ការ​កៀប​ពេល​កំពុង​ទុកដាក់​ឥ​វ៉ាន់​ក្នុង គូទ​រថយន្ត​

4.​ភាពជឿជាក់​… ជាមួយ​ប្រព័ន្ធ​សុវត្ថិភាព​ថ្មី​ចុងក្រោយ​បំផុត Isuzu Matrix Safety Intelligence ដែល​ជា​បច្ចេកវិទ្យា ADAS (Advanced Driver Assistance System) បំពាក់​ដោយ​កាមេរ៉ា 3D អាច​ចាប់​យក​រូបភាព​នៅ​ពីមុខ​រថយន្ដ​បាន​ច្បាស់​ជាង​កាមេរ៉ា​ទូទៅ ធ្វើការ​ជាមួយនឹង​រ៉ា​ដា​ចំនួន 2 និង ស៊ិន​សឺ​រ៍ ចំនួន 8 គ្រាប់ ដែល​បំពាក់​នៅ​ជុំវិញ​រថយន្ត បច្ចេកវិទ្យា​នេះ បញ្ចូល​ប្រព័ន្ធ​សុវត្ថិភាព ជាច្រើន​ដូចជា​៖

-​ប្រព័ន្ធ ACC : រក្សា​ល្បឿន​រថយន្ត​ឲ្យ​ស្មើ​ល្បឿន​រថយន្ត​នៅខាងមុខ ហើយ​រក្សា​គម្លាត​ពី​រថយន្ត ដ៏​ទៃ​ដោយ ស្វ័យប្រវត្តិ ជាមួយ​មុខងារ Stop & Go បញ្ឈប់រថយន្ត​ស្វ័យប្រវត្តិ និង ដំណើរការ​ឡើងវិញ ដោយ​ល្បឿន មធ្យម​ស្របទៅតាម​រថយន្ត​ដែល​នៅខាងមុខ​

​​-​ប្រព័ន្ធ FCW : ផ្ដល់​សញ្ញា​ដល់​អ្នកបើក​បរ​ពេល​មាន​រថយន្ត​ដទៃ​នៅខាងមុខ​ធ្វើការ​ជាមួយនឹង​ប្រព័ន្ធ AEB ចាប់​ហ្វ្រាំង ដោយ​ស្វ័យប្រវត្តិ​

​​-​ប្រព័ន្ធ LDW : ផ្ដល់​សញ្ញា​ដល់​អ្នកបើក​បរ​ភ្លាមៗ នៅពេលដែល​រថយន្ត​ចេញ​ក្រៅ​គន្លង​ផ្លូវ​

​​-​ប្រព័ន្ធ AHB : បើក​/​បិទ​ភ្លើង​ហ្វា​ដោយ​ស្វ័យប្រវត្តិ​អាស្រ័យ​ថា មាន​/​គ្មាន រថយន្ត​នៅខាងមុខ​

​​-​ប្រព័ន្ធ PMM: ពន្លត់​ម៉ាស៊ីន​ភ្លាមៗ​ពេល​អ្នកបើកបរ​នៅតែ​បន្ដដំណើរ​ការ​ទាំង​មាន​ឧបសគ្គ​នៅ ខាងមុខ​

​​-​ប្រព័ន្ធ MSL : អាច​កំណត់​ល្បឿន​លឿន​បំផុត​នៅលើ​ដៃ​ចង្កូត​ដោយ​ខ្លួនឯង​

​​-​ប្រព័ន្ធ BSM : ផ្ដល់​សញ្ញា​ដល់​អ្នក​បើក​បរ​ពេល​មាន​យានយន្ដ​ដទៃ​មកពី​ខាងក្រោយ​ឬ​ចង់​ជែង​

​​-​ប្រព័ន្ធ RCTA : ផ្ដល់​សញ្ញា​ដល់​អ្នកបើក​បរ​ពេល​មាន​យានយន្ដ​/​វត្ថុ​ដទៃ​មក​ជិត​ឬ​ឆ្លងកាត់​ពីក្រោយ​

​​-​ប្រព័ន្ធ MCB : បញ្ឈប់រថយន្ដ​ស្វ័យប្រវត្តិ​ភ្លាមៗ​បន្ទាប់ពី​មានការ​ប៉ះទង្គិច​

​​-​ប្រព័ន្ធ PAS : ជំនួយ​អ្នកបើកបរ​ក្នុង​ការចត​រថយន្ត

​ក៏មាន​ប្រព័ន្ធ​ជាច្រើន​ទៀត​ដូចជា ប្រព័ន្ធ ABS EBD BA BOS ESC TCS HSA HDC និង TSC ផងដែរ​

5.​​ជម្នះ​គ្រប់​ស្ថានភាព​ផ្លូវ​…​ជាមួយ​ផ្លេ​ត​ហ្វ​ម​ថ្មី ដែល​មាន​ប្រព័ន្ធ​ជើង​ក្រោម​រឹងមាំ សាក់​ស៊ី ជាមួយ​ទីតាំង​ម៉ាស៊ីន​ដែលមាន​តុល្យ​ភាពល្អ​។ ប្រព័ន្ធ​ជើង​ក្រោម​ខាង​មុខជា Double Wishbone ដែល​រចនា​ឡើងវិញ​នៃ រ៉ឺ​ស័​រ​បូម ភ្នាក់ងារ​បន្ធូរ​កម្លាំង​សង្កត់​នៃ​ហ្គាស និង របា​រក្សា​លំនឹង​ដែល​មាន​ទំហំ​ធំ​។ ប្រព័ន្ធ​ជើង​ក្រោម​ខាងក្រោយ 5-Link suspension ជាមួយនឹង​ការ​រចនា​ឡើងវិញ​យ៉ាង​ទំនើប​នៃ​គម្រប​ស្នូល របា​រក្សា​លំនឹង​ដែល​វែង​ជាង​មុន ធ្វើ​ឲ្យ​រថយន្ត​រក្សា​លំនឹង​នៅលើ​ដងផ្លូវ​កាន់តែ​ល្អ និង កាត់បន្ថយ​ការ​រលាក់​

6.​កម្លាំង​ម៉ាស៊ីន​… រថយន្ត​នេះ​មាន 6 លេខ​ដៃ និង អូ​តូ ទាំង 2 ម៉ូ​ឌែ​ល គឺ Ultimate (​ប៉ុង 2 : 4×4) និង Elegant (​ប៉ុង 1 : 4×2) ហើយ​តម្លៃ​ចាប់ពី 62,500$ តែប៉ុណ្ណោះ​។ កម្លាំង​ម៉ាស៊ីន 3.0 លីត្រ មាន​កម្លាំង​សេះ 190HP ស្មើនឹង 3600 ជុំ​/​នាទី ជាមួយនឹង​កម្លាំង​រមួល 450 Nm ស្មើនឹង 1,600 – 2,600 ជុំ​/​នាទី ដែល​ផ្តល់នៅ​កម្លាំង​ស្ទុះ​ខ្លាំង សម្រាប់​ម៉ូ​ឌែ​ល Ultimate មាន​ប្រព័ន្ធ Rough Terrain Mode ជំនួយ​សម្រាប់​គ្រប់​ស្ថានភាព​ផ្លូវ​ដែល​ពិបាក ក្នុងការ​ធ្វើដំណើរ បន្ថែម​នូវ​ទំនាញ និង​ថាមពល ទៅកាន់​កង់​ទាំងអស់​ឲ្យ​ស្ទុះ​ឡើង អាច​ប្រើ​បាន​ទាំង 2H 4H & 4L​។

7.​​ជ្រើសរើស​តាម​បេះដូង​…All-New Isuzu Mu-X 2022 មាន 4 ពណ៌ គឺ ពណ៌​ត្នោត ពណ៌​សកាំ​ម៉ៃ ពណ៌​ខ្មៅ និង ពណ៌​ប្រាក់​

​ព័ត៌មាន​លំអិត​/​ធ្វើការ​បើកបរ​សាកល្បង សូម​ចូលទៅ​កាន់​/​ទាក់ទង ៖

Website: www.isuzucambodia-tis.com

Facebook : Isuzu Cambodia

YouTube : Isuzucambodia

​អគារ​តាំង​លក់​រថយន្ត Isuzu K (Cambodia) Co., Ltd. ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ

Tel: 023 950 084 ឬ 077 66 88 99

Public Relations Office

Tri Petch Isuzu Sales Cambodia Co., Ltd.

Tel. 096 2009 237

Contact Person: Nouch Timouyla

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម