Connect with us

បច្ចេកវិទ្យា

តើ Google បរិច្ចាគថវិកាអស់ប៉ុន្មាន សម្រាប់ប្រឆាំងព័ត៌មានក្លែងក្លាយក្នុងឆ្នាំ ២០២១?

បានផុស

នៅ

ព័ត៌មានក្លែងក្លាយត្រូវបានផ្សព្វផ្សាយលើបណ្តាញអ៉ីនធើណេតរាប់មិនអស់ ដូច្នេះទើបក្រុមហ៊ុនយក្ស Google សម្រេចបរិច្ចាគថវិកាប្រមាណជាង ២៩លានដុល្លារ ទៅកាន់មូលនិធីសហភាពអឺរ៉ុបផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងមូលនិធិអន្តរជាតិដទៃទៀត។

ប្រភពរូបភាព៖ MarTech
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលបំណងនៃការបរិច្ចាគទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន Google កាលពីថ្មីៗនេះ ចំពេលមានការរិះគន់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលមិនចេញសកម្មភាពចាត់វិធានការគ្រប់គ្រាន់ពាក់ព័ន្ធការផ្សាយព័ត៌មានមិនពិតនៅលើប្រព័ន្ធអនឡាញ។ 

ព័ត៌មានក្លែងក្លាយទាំងនោះផ្ទុះឡើងខ្លាំងនៅពេលដែលមេរោគកំពុងរាតត្បាតខ្លាំង រួមជាមួយនឹងការបោះឆ្នោតរើសប្រធានាធិបតីនៅសហរដ្ឋអាមេរិក។ ការបន្ទោសទៅលើបណ្តាញសង្គមដែលមិនចាក់ដោតលើរឿងរ៉ាវ អំឡុងពេលអ្នកបង្កើតច្បាប់ដាក់កំហិតថា ក្រុមអ្នកបង្កើតច្បាប់នឹងរឹតបន្តឹងលើរឿងនេះ។ 

មូលនិធិព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយសហភាពអឺរ៉ុបបានសម្ពោធដោយអង្គការ Caloute Gulbenkian និងវិទ្យាស្ថានអឺរ៉ុប ជាមួយគោលដៅឱ្យអ្នកស្រាវជ្រាវ អ្នកពិនិត្យការពិត ចុះឈ្មោះបម្រើការមិនមែនដើម្បីផលប្រយោជន៍តែជាប្រយោជន៍សាធារណជនបំបាត់ព័ត៌មានក្លែងក្លាយ។ 

ប្រភពរូបភាព៖ Gizbot

លោក Matt Brittin ប្រធានប្រតិបត្តិការនិងជំនួញក្រុមហ៊ុន Google បានសរសេរនៅក្នុងប្លុកមួយថា ខណៈភាពច្បាស់លាស់និងបញ្ហាប្រឈមកាលពីឆ្នាំមុន វាពិតជាសំខាន់ណាស់សម្រាប់សាធារណជនក្នុងការទទួលយកព័ត៌មានត្រឹមត្រូវ ពិតប្រាកដ មិនមែនជារឿងប្រឌិតឡើយ។ 

មូលនិធិនេះមានរយៈពេល ៥ ឆ្នាំ ដែលជាគម្រោងរៀបចំឡើងដោយគណៈកម្មការសហភាពអឺរ៉ុបកាលពីឆ្នាំមុន ហើយសមាជិកមានទាំងអ្នកសិក្សាស្រាវជ្រាវនិងអ្នកត្រួតពិនិត្យព័ត៌មានដើម្បីវាយតម្លៃនិងជ្រើសរើសគម្រោងផ្សេងៗ ផ្សព្វផ្សាយទៅកាន់មហាជន៕

អត្ថបទដោយ៖ Jacqueli

ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម